All posts by មេគង្គ ប៉ុស្តិ៍

លោក ឈាង វុន និង​លោក អេង ឆៃអ៊ាង ថ្លែង​ខុសគ្នា​ករណី​ដីកា​ចាប់​លោក សម រង្ស៊ី​

ភ្នំ​ពេ​ញ៖ លោក ឈាង វុន មន្ត្រី​នាំពាក្យ​រដ្ឋសភាមកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លៃ​ង​ខុសគ្នា​លើ​ករណី​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី ដោយ​ម្ខាង​ចាត់ទុកថា ជាការ​អនុវត្ត​ច្បាប់ តែ​ម្ខាង​ទៀតថា​ជា​រឿង​នយោបាយ​។តែទោះជាយ៉ាងណា អ្នកវិភាគបាន លើកឡើងថា លោក សម រង្ស៊ី នឹងមិនហ៊ានវិលចូលស្រុកវិញទេ បើមិនចរចាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមុនសិន ។

​មន្ត្រី​នាំពាក្យ​រដ្ឋសភា លោក ឈាង វុន បានបញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ អាច​នឹងត្រូវ​អាជ្ញាធរ​ចាប់ខ្លួនបាន​ភ្លាម ដោយ​មិនចាំ បាច់ ដក​អភ័យ​ឯក​សិទ្ធ​សភា​ជាមុន​នោះទេ​។ លោក​លើកឡើងថា លោក សម រង្ស៊ី​បាន​បាត់បង់​អភ័យឯកសិទ្ធិ​ជា​អ្នកតំណាងរាស្ត្រ​ជា​ស្វ័យប្រវត្តិ​នៅពេលដែល​សាលាឧទ្ធរណ៍​បានចេញ​ដីកា​ស្ថាពរ កាលពី​ខែ មីនា ឆ្នាំ ២០១៣ ពាក់ព័ន្ធ​នឹង​បទ​បរិហារកេរ្តិ៍​។​
​
លោក ឈាង វុន លើកយក​ចំណុច​មួយ​ក្នុង​មាត្រា​ទី ១៤ នៃ​ច្បាប់​លក្ខន្តិកៈ​តំណាងរាស្ត្រ​ចែងថា តំណាងរាស្ត្រ​ដែល​ត្រូវ​ផ្តន្ទាទោស ហើយ​ទោស​នោះ បាន​ចូល​ជា​ស្ថាពរ​រួចហើយ តំណាងរាស្ត្រ​នោះ​នឹង​បាត់បង់ សិទ្ធិ​ទាំងឡាយ រួមទាំង​សមាជិកភាព​នៃ​តំណាងរាស្ត្រ​ដែរ​។​

​លោក​បន្តទៀតថា​តុលាការ​រាជធានី​ភ្នំពេញ​ទើបតែ​ចេញ​ដីកា​តាម​ចាប់ ខ្លួន​លោក សម រង្ស៊ី​នៅពេលនេះ មិនមែន​ដោយសារតែ​ប្រតិកម្ម​របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តប​ទៅនឹង​លោក​សម រង្ស៊ី​ឡើយ​។

តំណាងរាស្ត្រ គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ​បន្តថា ការចេញ​ដីកាចាប់ខ្លួន​នេះ ដោយសារតែ មេធាវី​ការពារ​ក្តី​របស់ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស ទើប​ស្នើ​ឲ្យ​តុលាការ​ចាត់វិធានការ​ប្រឆាំង​លោក សម រង្ស៊ី ពីព្រោះ ព្រះមហាក្សត្រ​មិនបាន​លើកលែង​ឲ្យ​លោក ចំពោះ​ករណី​បរិហាកេរ្តិ៍ លោក ហោ ណាំហុង​ឡើយ​។​

ភ្លាម ៗ​ក្រោយ​តុលាការ​ក្រុងភ្នំពេញ​ចេញ​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី ខណៈ​លោក​កំពុង​នៅក្រៅ​ស្រុក​នោះ លោក​អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់ ដែល​ជិតស្និទ​លោក សម រង្ស៊ី បានលើកឡើង​ថា​លោក សម រង្ស៊ី នឹង​ប្រកាន់​គោលជំហរ​ចាស់​ដែល​លោក​ប្រកាស​ធ្វើ​នៅមុន​ការលើកលែងទោស ឆ្នាំ​២០១៣​កន្លងទៅ​។ ពោលគឺ​លោក សម រង្ស៊ី នឹង​ចូលមក​ក្នុងស្រុក​វិញ ហើយនឹង​ប្រឈមមុខ​នឹង​បញ្ហា​តុលាការ​។

យ៉ាងណាក៏ដោយ លោក អេង ឆៃអ៊ាង បាន​អះអាងថា លោក សម រង្ស៊ី នឹងមិន​ត្រូវ​ចាប់ ខ្លួន​នោះទេ​ព្រោះ​លោក​មាន​អភ័យ​ឯក​សិទ្ធ ការពារ​ដែលជា​ច្បាប់កំពូល​។​
​
សូមបញ្ជាក់ថា លោក សម រង្ស៊ី ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​ការបរទេស លោក ហោ ណាំហុង ប្ដឹង​ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើសអើង បន្ទាប់ពី​លោក សម រង្ស៊ី ធ្វើ​អត្ថាធិប្បាយ​ជា​ចំហ​ប្រាប់​ក្រុមអ្នកកាសែត​កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០០៨ នា​សារមន្ទីរ​ជើងឯក ទាក់ទង​នឹង​សាលាក្ដី​ខ្មែរក្រហម ដោយ​លោក​បានស្នើ​ឲ្យ​ព​ន្លឿ​ន​ការកាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ឲ្យ បាន​ឆាប់​។​

​លោក សម រង្ស៊ី ថ្លែង​នៅពេលនោះ​ថា មាន​អតីត​ទីប្រឹក្សា ប៉ុល ពត ជា​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​កម្ពុជា និង​មាន​អតីត​មេ​គុក​បឹងត្របែក របស់​របប​ខ្មែរក្រហម ហើយ​បច្ចុប្បន្ន​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការ បរទេស​កម្ពុជា ប៉ុន្តែ​លោក សម រង្ស៊ី មិនបាន​និយាយ​ចំៗ​ឈ្មោះ​នោះទេ​៕​ដោ​យ៖ខេមរា​

​bgvbbb

តុលាការក្រុង​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក សម រង្ស៊ី

​ភ្នំពេញ​: តុលាការក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា​នេះ បានចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដើ​ម្ប​យកមកអនុវត្ត​ទោស​ដាក់ពន្ធនាគារ ពាក់ព័ន្ធ​ករណី​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើសអើង ដែល​បាន​ប្រព្រឹត្តិ​កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០០៨ នៅ​សារមន្ទីរ​ជើងឯក​។

​ការចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នេះ ខណៈដែល​លោក សម រង្ស៊ី កំពុងតែ​ស្ថិតនៅ​ក្រៅប្រទេស​។​

​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ដែល​ចុះហត្ថលេខា​ដោយ​លោក ស៊ឺ វណ្ណ​នី តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា លោក សម រង្ស៊ី ជាប់ចោទ​ក្នុង​សំណុំ​រឿងក្តី​ជាមួយនឹង​លោក​ហោ​ណាំហុង រដ្ឋមន្ត្រីការបរទេស កាលពី​ឆ្នាំ​២០០៨​។ គ្រានោះ​គឺ​លោក​សម រង្ស៊ី លើកឡើងថា លោក ហោ ណាំហុង ជា​ប្រធាន​គុក​បឹងត្របែក នៅ​សម័យ​ខ្មែរក្រហម​។ សំណុំរឿង​ក្តី​នោះ ត្រូវបាន​តុលាការសម្រេច​ផ្តន្ទាទោស​លោក សម រង្ស៊ី ដាក់ពន្ធនាគារ ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៨ លាន​រៀល​៕ ដោយ៖រដ្ឋា

​dcxdsdd

ស្រ្តីម្នាក់ត្រូវនគរបាលប៉ុស្តិ៍ផ្សារដើម គ ឃាត់ខ្លួនពាក់ព័ន្ធករណីចោរកម្ម

ភ្នំពេញ៖ ស្រ្តីម្នាក់ត្រូវបានសន្តិសុខប្រចាំការនៅសាលមហោស្រពចេនឡាឃាត់ខ្លួន ប្រគល់ជូននគរបាលប៉ុស្តិ៍ផ្សារដើមគពាក់ព័ន្ធនឹងករណីលូកហោប៉ៅយកទូរស័ព្ទពី ប្រជាពលរដ្ឋដែលមកទិញសំបុត្រចូលមើលខ្សែវីដេអូរេឿង នេសាទក្រពើ ។

ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤និង៣០នាទី ល្ងាចថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០១៥ នៅចំណុច​សាលមហោស្របចេនឡា ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។

នគរបាលប៉ុស្តិ៍ផ្សារដើមគរបានប្រាប់អោយដឹងថា ស្រ្តីសង្ស័យមានឈ្មោះ សេង ស្រីលីវ ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួល ម្ដុំបឹងកក់២ រាជធានីភ្នំពេញនិងមុខរបរមិនពិត ប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ ឯក ដាវីន ភេទស្រី អាយុ​២០ឆ្នាំ ស្នាក់នៅម្ដុំចំការដូង ខណ្ឌដង្កោរ រាជធានីភ្នំពេញ និហមុខរបរសិស្ស។

យោងតាមសម្ដីរបស់សន្តិសុខប្រចាំការណ៍នៅសាលមហោស្របចេនឡាម្នាក់បានអោយ ដឹងថា នៅចំណុចសាលមហោស្របចេនឡាអោយតែមានកម្មវិធីមានមនុស្សអ៊ូរអច្រើន តែងតែមានករណីបាត់ទូរស័ព្ទឬការបូបលុយជាញ្ញឹកញ្ញាប់ រហូតមកដល់ថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០១៥នេះ មានកម្មវិធីលក់សំបុត្រមើលរេឿង នេសាទក្រពើ  នៅចំណុច សាលមហោស្របចេនឡា ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ   មាន ស្រ្តីម្នាក់និងបក្ខពួក២ទៅ៣នាក់បន្ថែមទៀត បានបន្លំទិញសំបុត្រ ឆ្លៀតឱកាសលួចលូក ហោប៉ៅយកទូរស័ព្ទ ដៃ ម៉ាក iphone6 plus ពណ៌ទឹកប្រាក់ មួយគ្រេឿង ពីនារីរងគ្រោះម្នាក់ ដែលកំពុងឈររង់ចាំទិញសំបុត្រមើលរេឿង។

បន្ទាប់ពីស្រ្តីសង្ស័យធ្វើសកម្មភាពរួច នារីរងគ្រោះបានឆឡោផ្អើលដល់សន្តិសុខប្រចាំ ការណ៍នៅទីនោះ ហើយក៏បានរាយមកសមត្ថកិច្ចមូលដ្ឋាន ស្រាវជ្រាវរកឃើញស្រ្តី សង្ស័យម្នាក់នោះតែម្ដង។

ក្រោយពេលឃាត់ខ្លួនស្ត្រីសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចខ្លួនពិតជាបានប្រព្រឹត្តិ មែនតែទូរស័ព្ទដែលលួចបាននោះ បានប្រគល់ទៅអោយបក្ខពួករបស់ខ្លួនដែលគេច ខ្លួននោះបាត់ហើយ។

បច្ចុប្បន្នស្រ្តីសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍ផ្សារដើមគរនាំមកសាកសួរ និង បញ្ជូនទៅ ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាម នីតិវិធី៕ ដោយ៖ សួង សាម

563333 3333

កងទ័ព​មី​យ៉ាន់​ម៉ា​នឹង​សហការ​ជាមួយ​រដ្ឋាភិបាល​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី​

​​មី​យ៉ាន់​ម៉ា​៖​មេបញ្ជាការ​កងទ័ព​ភូមា លោក មីន អ៊ុង​លាំង កាលពី​ម្សិលមិញ​បាន​សន្យាថា​នឹង​សហការ​ជាមួយ​អនាគត​រដ្ឋាភិបាល​ថ្មី​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី​។ ការប្រកាស​ដូច្នេះ​របស់​ប្រមុខ​យោធា​រូបនេះ ធ្វើឡើង​មួយថ្ងៃ​ក្រោយ​លោក​បាន​សរសេរ​សំបុត្រ​ទៅ​ស្វា​គម​ជ័យជំនះ​របស់ លោកស្រី​អ៊ុង​សាន ស៊ូ​ជី​។​
​មេបញ្ជាការ​ទ័ព​មី​យ៉ាន់​ម៉ា លោក​មីន អ៊ុង​លាំង ដែល​តំណាង​ឲ្យ​អំណាច​យោធា​របស់​មី​យ៉ាន់​ម៉ា​មិន​ត្រឹមតែ​អបអរ​ជ័យជំនះ​របស់លោក​ស្រី​ប្រមុខ​បក្សប្រឆាំង​ទេ ប៉ុន្តែ លោក​នៅ បាន​សន្យាថា នឹង​សហការ​ជាមួយ រដ្ឋាភិបាល​ថ្មី បង្កើតឡើង​ដោយ​បក្សប្រឆាំង​ទៀត​។ នៅក្នុង​សារ​ថ្លែង​ទៅកាន់​ថ្នាក់ដឹកនាំ​យោធា ដែល​កងទ័ព​មី​យ៉ាន់​ម៉ា​បាន​បញ្ចេញ​ជា​សាធារណៈ​កាលពី​ម្សិលមិញ ប្រមុខ​យោធា​ដ៏​មានអំណាច​រូបនេះ បាន​និយាយថា កងទ័ព​មី​យ៉ាន់​ម៉ា​នឹងធ្វើ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​សហការ ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​។ ទន្ទឹម​នោះ​លោក​ក៏បាន​អំពាវនាវ​ផងដែរ ឲ្យ​កងទ័ព​រក្សា​វិន័យ និង​គោរព​ការសម្រេចចិត្ត​របស់​ប្រជាជន ដែល​បាន​បោះឆ្នោត គាំទ្រ​គណបក្សប្រឆាំង របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​អង្គារ​លោកស្រី អ៊ុង​សាន ស៊ូ​ជី​បាន​ផ្ញើ​សំបុត្រ​សុំ​ឲ្យ​មាន​ជំនួប​រវាង​លោកស្រី​ជាមួយ​ប្រមុខ​ទ័ព​មី​យ៉ាន់​ម៉ា លោក​ប្រធានាធិបតី និង​លោក ស្វេ ម៉ាន់ ប្រធានរដ្ឋសភា​ផងដែរ​៕

​2015-10-15T065213Z_640530332_GF10000245595_RTRMADP_3_MYANMAR-POLITICS

Real Madrid ត្រៀម​កញ្ចប់​ទឹកប្រាក់​នាំយក De Gea ម្ដងទៀត

បាល់ទាត់៖​ក្លិប​អធិរាជ​ស Real Madrid ត្រូវបាន​គេ​រាយការណ៍​ថា កំពុង​ត្រៀម​កញ្ចប់​ទឹកប្រាក់​ជាច្រើន​លាន​ផោន​ដើម្បី​នាំយក​អ្នកចាំទី​ដៃ​ទីមួយ​ក្រុម Manchester United ម្ដងទៀត​គឺ David de Gea នៅពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើកទ្វារ​នា​ខែមករា​ខាងលើនេះ​។​
​ អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២១​ឆ្នាំ​របស់​អេ​ស្ប៉ា​ញ បាន​បន្ត​កុងត្រា​ថ្មី​រយៈពេល​៤​ឆ្នាំ​ទៀត​នៅ Old Trafford ក្រោយ​បរាជ័យ​ក្នុងការ​ចាកចេញ​ទៅ​អេ​ស្ប៉ា​ញ បើ​យោងតាម​ប្រធាន​ក្លិប Real ថា​និង​ត្រៀមលក្ខណៈ​សាជាថ្មី ដើម្បី​ទិញ De Gea ជា​លើក​ទី​២​។
​ ​គួរ​បញ្ជាក់ថា ក្លិប​យក្ស Real Madrid ធ្លាប់​បរាជ័យ​ក្នុង​ការទិញ​អ្នកចាំទី​វ័យ ២៥​ឆ្នាំ​ម្ដង​ហើយ​កាលពី​ដើមរដូវ​កាល​មុន បន្ទាប់ពី​មាន​បញ្ហា​ឯកសារ​បញ្ជូន​មិនទាន់​ពេល នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ការបិទ​ទីផ្សារ​ដោះដូរ​កីឡាករ​នោះ​៕

david-de-gea-manchester-united_3344784

​

ក្រុម​សា​ម៉ូ​រ៉ៃ​ជប៉ុន​នឹង​មកដល់​កម្ពុជា​នៅ​ល្ងាច​នេះ

​បាល់ទាត់​៖​ក្រុម​ជម្រើសជាតិ​ជប៉ុននឹង​មកដល់​ប្រទេស​កម្ពុជា​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទី​១៣ ខែ​វិ​ចិ្ឆ​កា ឆ្នាំ ២០១៥​ដើម្បី​ត្រៀមខ្លួន​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2018 FIFA World Cup Russia នៅ​ពូ​ល E ជុំ​ទី​២ ជើង​ទី​២ ប្រចាំ​ទ្វីបអាស៊ី ដែល​នឹង​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។ នេះ​បើ​យោងតាម​ប្រភព​គួរឱ្យ​ទុកចិត្ត​មួយ​។​
​ ​ប្រភព​ដដែល​បន្តថា ក្រុម​ជម្រើសជាតិ​ជប៉ុន នឹង​ស្នាក់នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​មួយកន្លែង នៅ​កណ្តាល​រាជធានី​ភ្នំពេញ​។ អ្វីដែល​ជាពិសេស​ថែមទៀត​នោះ​ក្រុម​ដាវ​សា​ម៉ូ​វ៉ៃ​ខៀវ បាន​នាំមក​នូវ​សម្ភារៈ​មួយចំនួន​ដូចជា ម្ហូបអាហារ រថយន្ត​ផ្ទាល់ខ្លួន ជាពិសេស​នោះ​គឺ​ចុងភៅ​តែម្តង​។ ដំណើរ​មក​កម្ពុជា នេះ​បន្ទាប់ពី​ជប៉ុន​បញ្ចប់​យុទ្ធនា​ការប្រកួត​ជាមួយ​សិង្ហ​បុរី​កាលពី​យប់​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​។
​ ​យ៉ាងណាមិញ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១០ ខែវិច្ឆិកា កន្លងទៅនេះ ក្រុមការងារ​ផ្សាយ​របស់​ទូរទស្សន៍​ជប៉ុន​ក៏បាន​ចុះមក​ត្រួតពិនិត្យ ពហុ​កី​ឡ​ដា្ឋ​ន​ជាតិ ដែលជា​ទីកន្លែង​ប្រកួត ដើម្បី​ផ្តិត​យក​រូបភាព​ផ្សាយ​ទូទាំង​ពិភពលោក ដោយមាន​ការសហការ​ជាមួយ​ទូរទស្សន៍​ក្នុងស្រុក​BTV​ផងដែរ​។
​ ​គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី​១៧ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥ ខាងមុខ វេលា​ម៉ោង ៦ និង​៣០ នាទី​ល្ងាច ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹងត្រូវ​ទទួល​ស្វាគមន៍​ក្រុម​សា​ម៉ូ​រ៉ៃ​ជប៉ុន​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2018 FIFA World Cup Russia នៅ​ពូ​ល E ជុំ​ទី​២ ជើង​ទី​២ ប្រចាំ​ទ្វីបអាស៊ី នៅលើ​ទីលាន​ស្មៅ​សប្ប​និម្មិត​ក្នុង​កីឡដ្ឋាន​ជាតិ​អូឡាំពិក​៕

art9.1

​

បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​លី​បង់​សម្លាប់​មនុស្ស​៤៣​នាក់ របួស​២៤០​នាក់

លី​បង់​៖​យោងតាម​ប្រភពព័ត៌មាន BBC បាន​ផ្សាយ​ថា គ្រាប់បែក​អត្តឃាត​ចំនួន​ពីរបាន​ផ្ទុះ​ក្នុង​ទីក្រុង Beirut ប្រទេស​លី​បង់​យប់មិញ បណ្តាល​ឲ្យ​មនុស្ស​៤៣​បាន​ស្លាប់ និង​២៤០​បាន​រងរបួស​។ ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បាន​បំផ្ទុះ​នៅ​ផ្លូវ​មមាញឹក​មួយកន្លែង​នៃ​តំបន់​ជាយក្រុង​ភាគខាងត្បូង Burj al-Barajneh​។​
​ក្រសួងសុខាភិបាល​លី​បង់​បាន​ឲ្យ​ដឹងថា គ្រាប់បែក​អត្តឃាត​នោះបាន​បំផ្ទុះ​នៅ​កន្លែង​ខាងលើ​ជា​តំបន់ ពាណិជ្ជកម្ម និង​មាន​មនុស្ស​រស់នៅ​ច្រើន ហើយ​ការ​បំផ្ទុះ​ចំនួន​ពីរ​នោះបាន​ផ្ទុះឡើង​ក្នុងពេល​ដែលមាន មនុស្ស​ចេញទៅ​ខាងក្រៅ​ច្រើន​។​
​ហេតុការណ៍​ខាងលើ​ត្រូវបាន​ក្រុម​រដ្ឋ​ឥស្លាម​និយម​ជ្រុល ISIS អះអាងថា ជា​ស្នាដៃ​របស់ខ្លួន​ផ្ទាល់ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​គឺ​ពុំទាន់​មាន​របាយការណ៍​ណាមួយ​បញ្ជាក់​ច្បាស់​ថា​ជា​ស្នាដៃ​របស់ ISIS មែនឬ​មិនមែន​នោះទេ​៕

2119

​

ផ្សារ​ហ៊ុន​នៅ​អាមេរិក​ចាប់ផ្តើម​ធ្លាក់ចុះ​យ៉ាងគំហុក

អាមេរិក​៖​ហ៊ុន​ថាមពល​ប្រេង​ដូចជា​ក្រុមហ៊ុន ExxonMobil និង Chevron ជាដើម​ត្រូវបាន​ធ្លាក់ចុះ​យ៉ាងគំហុក​រហូតដល់​ជាង​៣​ភាគរយ​ឯណោះ ពោលគឺ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់មាន​ចាប់តាំងពី​ពាក់កណ្តាល​ខែកញ្ញា​មក​។ ការធ្លាក់ចុះ​ភ្លាមៗ​នៃ​តម្លៃ​ប្រេង​នេះ​គឺ​ដោយសារតែ មាន​ក្តីបារម្ភ​អំពី​កំណើន​នៃ​ការ​ស្តុក​ទុក​នៅក្នុង​សហរដ្ឋអាមេរិក​។​
​ចំណែកឯ​វិស័យ​លក់រាយ​វិញ តម្លៃ​ហ៊ុន​របស់​ក្រុមហ៊ុន Macy បាន​ដាំ​ក្បាល​ចុះ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បានចេញ​របាយការណ៍​ធ្លាក់ចុះ​សម្រាប់​ការលក់​ប្រចាំត្រីមាស និង​បាន​កាត់បន្ថយ​ព្យាករណ៍​ពេញ​មួយឆ្នាំ​ទាំង​ការលក់ និង​ប្រាក់ចំណេញ​។ ក្នុងពេល​ជាមួយគ្នានេះ ក្រុមហ៊ុន J.C. Penney ក៏​ស្រដៀង​គ្នា​ដែរ បើទោះបីជា​ទទួលបាន​កំណើន​នៃ​ការលក់​ប្រចាំត្រីមាស​ទី​បី​ខ្ពស់ជាង​ការរំពឹងទុក​ហើយក៏​ដោយ​៕

ba81c15e45d751077d7340544521daf5_L

​

ប៉ូលីសឃាត់ខ្លួនជនសង្ស័យរំលោភ សម្លាប់​នារី​ក្រមុំរួចអូសទម្លាក់ទឹក ស្ទឹងសង្កែ

បាត់ដំបង៖ នៅវេលាម៉ោង០៧​ព្រឹក​ នា​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​បាន​ធ្វើការស៊ីេបអង្កេតរហូតឈានដល់ការឃាត់ខ្លួន​បុរស​ម្នាក់​ជា​ជន​ដៃដល់​ដែល​វាយដំទៅលើយុវតីម្នាក់​ រហូតដល់រូបនាងសន្លប់ បន្ទាប់​ពី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​មិន​បាន​សម្រេច និង​អូស​រូប​នាង​ក្រមុំ​ទម្លាក់​ចូល​ទៅ​ក្នុង​ទឹកស្ទឹង​សង្កែ​ ដែលនាងកំពុងអង្គុយ ក្បែរផ្ទះ  នៅ​ចំណុច​ភូមិ​វត្ត​តា​មឹ​ម​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា​ បុរស​ជា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នោះ​ មានឈ្មោះ​ ចាន់​ កុសល​ អាយុ​២៣​ឆ្នាំ​ជា​អ្នក​រស់នៅ​ជិតខាង​គ្នា​ជាមួយនឹង​យុវតី​រង​គ្រោះ។ រីឯយុវតី​រង​គ្រោះ​ឈ្មោះ​ ឆាំ​ ស្រី​រ័​ត្ន​ អាយុ​១៨​ឆ្នាំ​ ជា​កូនស្រី​ពៅ​ក្នុង​ចំណោម​បងប្អូន​ចំនួន​៤​នាក់​(​ប្រុស​ចំនួន​៣​នាក់​)​ រស់នៅ​ក្នុង​បន្ទុក​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ ក្នុងភូមិ​វត្ត​តា​មឹ​ម​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ និង​កំពុង​សិក្សា​រៀនសូត្រ​នៅ​វិទ្យាល័យ​នេ​ត​យ៉ង់។

បុរសដែល​ជា​ជនសង្ស័យ​បាន​សារភាព​ថា​នៅចំពោះសមត្ថកិច្ចថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់​នារី​រង​គ្រោះ​មែន​ ក្នុង​គោលបំណង​រំលោភ​សេពសន្ថវៈ​ ប៉ុន្តែ​ត្រូវ​នាង​តដៃ​ដោយ​យក​កន្ត្រៃ​ចាក់​មក​លើ​ខ្លួន​ ធ្វើអោយខ្លួនខឹងសម្បា វាយរូបនាងរហូតដល់សន្លប់ ស្តូកស្តឹង ក្នុង​ស្ថានភាព​បែប​នេះ ទើប​ខ្លួន​បង្ខំចិត្ត​អូស​នាង​ដល់​កណ្តាលស្ទឹងក៏​ទម្លាក់​ចោល​តែ​ម្តង​ទៅ​ ។

​បច្ចុប្បន្ន សមត្ថកិច្ច​​នាំ​ជន​សង្ស័យ​ទៅ​សាកសួរ​បន្ថែម និង​បន្ត​ចាត់ការ​តាម​ផ្លូវច្បាប់។

សូម​រម្លឹក​ថា​ ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​កន្លង​មក​ វេលា​ម៉ោង​២១​និង​០០​​នាទី ​មាន​ជន​មិន​ស្គាល់​មុខ​ ​បាន​ធ្វើ​សកម្មភាព​ចាប់​​នារី​ក្រមុំ​ម្នាក់​​ ឈ្មោះ ឆាំ ស្រីរ​ត្ន័ ហៅ​ តៃ​ម៉ូ ភេទ​ស្រី អាយុ​១៨​ឆ្នាំ កំពុង​រៀបចំ​គ្រាប់​សណ្ដែក​ដាក់​បណ្ដុះ​តែ​ម្នាក់​ឯង នៅ​រោង​មាត់​ស្ទឹង​សង្កែ​ក្បែរ​ផ្ទះ ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​នោះ ចាប់​អូស​ចូល​ទៅ​ក្នុង​ស្ទឹង​សង្កែ​បាត់​ទៅ​។​
​ក្រោយពី​ទទួល​ដំណឹង​ភ្លាម​ កម្លាំង​អធិការ​ក្រុង និង​កម្លាំង​អធិការ​ស្រុក​សង្កែ បាន​សហការ​គ្នា​ស្វែង​រក​ និង​​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ រក​ឃើញ​វត្ថុ​តាង​សំណាញ់​បង់​ត្រី​ចំនួន ០១ ដែល​ជនសង្ស័យ​បាន​បន្សល់ទុក៕
mmmmmmm hhhhhhhhh

លោក ហ៊ុន សែន​៖ ពូជពង្ស​វង់​ត្រកូល អ៊ុង សាន​ស៊ូ​ជី ស្នេហា​ជាតិ .លោក សម រង្ស៊ី ជា​កូន​អា​ក្បត់ជាតិ​

​ភ្នំពេញ​៖ ពូជពង្ស​វង់​ត្រកូល​របស់លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រៀបធៀប​ជាមួយ អ៊ុង សាន​សូ​ជី មិន​បានទេ ព្រោះ​មួយ​ស្នេហា​ជាតិ មួយទៀត​ក្បត់ជាតិ បើ​ពុំមាន​ការធ្វើ​និតិ​សម្បទា​ណាមួយ​ទេ ឯកឧត្តម​នៅតែមាន​ឈ្មោះថា ជា​កូន​អា​ក្បត់ជាតិ​។ នេះ​ជាការ​លើកឡើង​របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ។​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ពាក់​កណ្តាលយប់​ឆ្លង​ចូល​ថ្ងៃទី​១២ វិច្ឆិកា​នេះ បាន​បញ្ចេញ សារ​នយោបាយ​សំខាន់​ពីរ ឆ្លើយតប​ទៅកាន់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​មេបក្ស​ប្រឆាំង​រូបនេះ បាន​ប្រៀបធៀប​ការបោះឆ្នោត​នៅ​ភូមា ទៅនឹង​កម្ពុជា ហើយ​ថា​គណបក្សប្រឆាំង​របស់​លោក​នឹង​ឈ្នះឆ្នោត​នៅ​ឆ្នាំ​២០១៨​ខាង មុខ​។ ក្រៅពី នោះ លោក សម រង្ស៊ី ក៏បាន​អំពាវនាវ​ឱ្យ​លោកនាយករ​ដ្ឋ្​មន្ត្រី​ហ៊ុន សែន ចុះ​ចេញពី​តំណែង​ដោយ​សន្តិវិធី​ផងដែរ​។

​សំណេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​កាលពី​យប់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា ៖ «​ថ្ងៃនេះ​ក៏​ដូច​ដូចជា​ប៉ុន្មាន​ថ្ងៃ​រួចមកហើយ ខ្ញុំ​មិន​ចង់​និយាយ​អ្វីដែល​នាំ​ដល់​អរិយ​ភាពជា​មួយ​អ្នកណា​ទាំងអស់ ព្រោះ​ជា​ថ្ងៃបុណ្យ​ជាតិ​ផង ជា​ថ្ងៃ​ដែល​ខ្ញុំ​កាន់ទុក្ខ​កូន​ដ៏​កំសត់​របស់ខ្ញុំ​ផង នឹង​ក៏​ដើម្បី​សម្រួល​ដល់​បរិយាកាស​ន​យោ​បាយ​នៅ​កម្ពុជា​យើង​ផងដែរ​។ ប៉ុន្តែ​ជា​អកុសល ខ្ញុំ​មិនអាច​នៅ​ស្ងៀម​ចំពោះ​ការប្រមាថ​របស់​កូន​ជន​ក្បត់ជាតិ​បានទេ​។​
​
ជោគជ័យ​គួរឱយ​កោតសរសើរ​របស់​បក្ស​ប្រឆាំង​នៅ​មី​យ៉ាន់​ម៉ា ដែល​ខ្មែរ​យើង​ទម្លាប់​ហៅថា​ភូមា បាន​ទាញ​មេបក្ស​ប្រឆាំង​នៅ​កម្ពុជា ដែល​ទើប​សុំទោស​ខ្ញុំ​កាលពី​ថ្ងៃ ២៩ តុលា ២០១៥ បើក​ការវាយប្រហារ​មកលើ​ខ្ញុំ​សារជាថ្មី​ដែល​បាន​បំផ្លាញ​សារជាថ្មី​នូវ​វប្បធម៌​សន្ទនា ដែល​បាន នឹង​កំពុង​ជួសជុល​បន្ទាប់ពី​ជំនួប ស ខេង សម រង្ស៊ី​។​

​មុនៗ​ឲ្យ​តែមាន​បដិវត្តន៍​ពណ៌​ផ្ដួលរំលំ​នៅ​ប្រទេស​ណា មេបក្ស​ប្រឆាំង​រូបនេះ​តែងតែ​និយាយថា ជិត​កើតឡើង​នៅ​កម្ពុជា​ដែរ​ហើយ​។ តែ​នៅពេល​ឃើញ​ប្រទេស​ដែលមាន​បដិវត្តន៍​ពណ៌​សុ​ទ្ឋ​តែមាន​សង្គ្រាម​បង្ហូរឈាម យើង​មិនសូវ​ឮ​មេបក្ស​រូបនេះ​និយាយ ពី​បដិវត្តន៍​ពណ៌​តទៅទៀត​ទេ​។​

​បក្សប្រឆាំង​នៅ​ភូមា​ឈ្នះឆ្នោត គេ​ប្រើ​ជា​ប្រយោជន៍​ដើម្បី​វាយប្រហារ​បក្ស​កាន់អំណាច វាយប្រហារ​រាជរដ្ឋាភិបាល និង​ខ្លួន​ខ្ញុំ​។ ស្អី​នឹង​គេ​ដែរ ឯកឧត្តម បើ​មួយ​ជា​ភូមា មួយទៀត​ជា​កម្ពុជា និង​មួយទៀត​ឆ្នាំ​២០១៥​ហើយ មួយទៀត​ឆ្នាំ​២០១៨​។ រឿងរ៉ាវ​ខុសគ្នា របប​នយោបាយ​សេដ្ឋកិច្ចសង្គម​ខុសគ្នា ភាពលំបាក និង​ងាយស្រួល​ខុសគ្នា សូម្បីតែ​ការបោះឆ្នោត​ក៏​ខុសគ្នា ដែល​ភូមា​មិនដែល​បោះឆ្នោត ឯ​កម្ពុជា​បោះឆ្នោត​៥​ដង​រួចមកហើយ​។​

​ឯ​ពូជពង្ស​វង់​ត្រកូល​ឯកឧត្តម​ប្រៀបធៀប​ជាមួយ អ៊ុង សាន​សូ​ជី មិន​បានទេ ព្រោះ​មួយ​ស្នេហា​ជាតិ មួយទៀត​ក្បត់ជាតិ បើ​ពុំមាន​ការធ្វើ​នីតិសម្បទា​ណាមួយ​ទេ ឯកឧត្តម​នៅតែមាន​ឈ្មោះថា ជា​កូន​អា​ក្បត់ជាតិ​។​
​
ពាក្យ​អា​ក្បត់ជាតិ​មិនមែនជា​ពាក្យ​ខ្ញុំ​ដាក់​ទេ តែ​រាជរដ្ឋាភិបាល​សង្គមរាស្ត្រនិយម​របស់ សម្តេចព្រះ នរោត្តម សីហនុ ជា​អ្នក​ប្រ​សិទ្ឋិ​នាម​ឲ្យ​។​

​ឯកឧត្តម​ហៅ​ខ្ញុំ​ជាម​នុស្ស​ផ្តាច់ការ​កប់ៗ​មាត់ ថ្ងៃនេះ​ខ្ញុំ​ហៅ​ឯកឧត្តម​ថា កូន​អា​ក្បត់ជាតិ​។ ខ្ញុំ​មិន​ដៀល​ពូជ​ឯកឧត្តម​ទេ តែ​ខ្ញុំ​ហៅ​តាម​អ្នក​ជំនាន់​មុន​ដែល​ធ្លាប់​ហៅ​ឪពុក​ឯកឧត្តម​ថា អា​ក្បត់ជាតិ​។​

​ពាក្យ​នេះ​សំរាប់​ខ្ញុំ​ពិបាក​ស្តាប់​ណាស់​ក្នុង​សម័យថ្មី​របស់​យើង តែ​ខ្ញុំ​មិន​ហ៊ាន​កែ​ប្រវត្តិសាស្ត្រ ពី​ក្បត់ជាតិ​ទៅ​ស្នេហា​ជាតិ ពី​អា​ក្បត់ជាតិ​ទៅជា​ឯកឧត្តម​ក្បត់ជាតិ​បានទេ បើ​មិនទាន់​ធ្វើ​នីតិសម្បទារ​សំរាប់​ជូន​ខ្មោច​ឳ​ពុក​ឯកឧត្តម​ទេនោះ​។​
​ខ្ញុំ​សុំ​ប្រាប់​ទៅ​ឯកឧត្តម​ថា ពូជ​ខ្ញុំ​អត់​មាន​មនុស្ស​ក្បត់ជាតិ​ដូច​ឯកឧត្តម​ទេ​។ ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​។​

​សុំទោស​បងប្អូន​ជនរួមជាតិ សុំ​វិនិឆ្ឆ័យ​ចុះ តើ​អ្នកណា​បង្កហេតុ​នឹង បើ​មាន​អ្វី​កើតឡើង​សុំ​កុំ​បន្ទោស​ខ្ញុំ​។​

​ថ្ងៃនេះ​ខ្ញុំ​បង្ហោះ​ទៅជា​មួយ​នៅ​អត្ថបទ​ប្រៀបធៀប​មួយ មិនដឹង​ចេញពី​ប្រភព​ណា​តែ​ឃើញ​ក្នុង Facebook មួយ ទោះ​វា​មិនទាន់​ពេញលេញ តែ​វា​ជា​មូលដ្ឋាន​ឲ្យ​យើង​យល់​ពី អ៊ុង សាន​សូ​ជី និង សម រង្ស៊ី​។ ម្យ៉ាងទៀត​សុំទោស​ផង​យប់​ស្ងាត់​វាយ​ម្នាក់ឯង​អាច​ខុស្ស​ពាក្យពេចន៍ និង​អក្ខរា​វិ​រុ​ទ្ឋ​ខ្លះ​»៕ដោយ៖ខេមរា

fdcxddd

កម្ពុជា​​អាច​សងសឹក​អា​ហ្វ​ហ្គា​នី​ស្ថាន​បានអត់​យប់​នេះ​

បាល់ទាត់​៖​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹងត្រូវ​ប្រកួត​ជើង​ទី​២ ជាមួយ​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុងជំនួប​ជម្រុះ​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០១៨ នៅ​តំបន់​អាស៊ី ពូ​ល​E ជុំ​ទី​២ នៅវេលា​ម៉ោង ៦ និង​៣០​យប់​នេះ​នៅ​កីឡដ្ឋាន Takhti Stadium ប្រទេស​អ៊ីរ៉ង់​។​
​គួរ​បញ្ជាក់ថា កាលពី​ជើង​ទី​១​កម្ពុជា​បាន​ប្រកួត​ចាញ់​អា​ហ្វ​ហ្គា​នី​ស្ថាន​ដោយ​លទ្ធផល​១-០​កាលពី​ថ្ងៃទី​២៤ ខែមិថុនា​កន្លងទៅ​ក្នុង​កីឡដ្ឋាន​ជាតិ​អូ​ឡាំពិ​ក​៕

​Cambodia1

លោកស្រី អ៊ុង សាន​ស៊ូ​ជី អំពាវនាវ​ឲ្យ​មានការ​ផ្សះផ្សា

​មី​យ៉ាន់​ម៉ា​៖​ទោះបីជា​លទ្ធផល​នៃ​ការបោះឆ្នោត​សភា​កាលពី​ថ្ងៃអាទិត្យ ទី​៨ វិច្ឆិកា​នៅ​មិនទាន់បាន​ប្រកាស​ជា​ផ្លូវការ​នៅឡើយ តែ​លទ្ធផល​បណ្តោះអាសន្ន​ដែល​កំពុង​ធ្លាក់​មកជា​បណ្តើរៗ​បានផ្តល់​ជោគជ័យ យ៉ាង​ធំធេង​ចំពោះ​គណបក្សប្រឆាំង​របស់លោក​ស្រី អ៊ុង សាន​ស៊ូ​ជី គឺ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​។ លោកស្រី​អ៊ុង សាន​ស៊ូ​ជី​ផ្ទាល់ខ្លួន​បាន​បញ្ជាក់ថា គណបក្ស​របស់លោក​ស្រី​ទទួលបាន​ដល់​ទៅ ៨២% នៃ​អ​សនៈ​នៅក្នុង​រដ្ឋសភា និង​ថា ជ័យជំនះ​របស់​គណបក្ស​ប្រឆាំង គឺ​បាន​លេច​រូបរាង​កាន់តែច្បាស់​ក្រឡែត​។​
​នៅ​ថ្ងៃ​ពុធ ទី​១១ វិច្ឆិកា ម្សិលមិញ​នេះ លោកស្រី​អ៊ុង សាន​ស៊ូ​ជី​បាន​អំពាវនាវ​ឲ្យ​មាន​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី ថេ​ន សេន លោក​ប្រធានរដ្ឋសភា ស្វេ ម៉ាន់ និង​មេបញ្ជាការ​កងទ័ព​លោក មីន អ៊ុង​ឡេង​។​
​តាមរយៈ​លិខិត​ចំហ​មួយ​ដែល​លោកស្រី​ប្រមុខ​បក្សប្រឆាំង​អ៊ុង សាន​ស៊ូ​ជី​បានស្នើ​ឲ្យ​មាន​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​ថេ​ន សេន លោក​ប្រធានរដ្ឋសភា​ស្វេ ម៉ាន និង​មេបញ្ជាការ​កងទ័ព​ឧ​ត្ត​ម​សេនីយ​មីន អ៊ុង​ឡេង​។ លោកស្រី​អ៊ុង សាន​ស៊ូ​ជី​បាន​សុំ​ជួប​សន្ទនា​ជាមួយ​ឥស្សរជន​ទាំង ៣​រូប​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​និយាយ​ពី​ការផ្សះផ្សា​។ ជាការ​ឆ្លើយតប​វិញ​ភ្លាមៗ​ក្នុងថ្ងៃនេះ លោក​ថេ​ន សេន​បាន​យល់ព្រម​ជួប​មួយ​ទល់​មួយ​ជាមួយ​លោកស្រី​អ៊ុង សាន​ស៊ូ​ជី តែ​គេ​ត្រូវ​រង់ចាំ​ការប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​។ ទោះបីយ៉ាងនេះក្តី នៅ​មិនទាន់មាន​ចម្លើយ​យ៉ាងណា​ពី​លោក​ប្រធានរដ្ឋសភា​ ស្វេ ម៉ាន់ និង​ឧ​ត្ត​ម​សេនីយ ​មីន អ៊ុង​ឡេង​៕
​2015-11-09T050736Z_1754253428_GF20000051428_RTRMADP_3_MYANMAR-ELECTION_0

នគរបាល​ខេត្តកណ្ដាល​សហការ​ជាមួយ​នគរបាល​ខេត្តក្រចេះ​ចាប់​រថយន្ដ​៦​គ្រឿង និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់

​ខេត្តក្រចេះ​៖​នគរបាល​ខេត្តកណ្ដាល​សហការ​ជាមួយ​នគ​បាល​ខេត្តក្រចេះ​បើក​យុទ្ធនាការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​ពី​នាក់​និង​រថយន្ដ​សេរី​ទំនើប​ចំនួន​៦​គ្រឿង​ដែល​ក្រុមចោ​លួច​ពី​ខេត្តកណ្ដាល​មក​លក់​នៅ​ខេត្តក្រចេះ​។ យុទ្ធនាការ​នេះ​បញ្ជា​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ​ធ្វើឡើង​ពេញ​មួយថ្ងៃ​នៅ​ទី​១១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥​នៅ​ក្រុង​ក្រចេះ​។​
​នគរបាល​ក្រុង​ក្រចេះ​បាន​ឲ្យ​ដឹងថា ដោយ​ឧត្ដមសេនីយ៍​ស្នងការ​ខេត្តកណ្ដាល​ទទួល​ព័ត៌មាន និង​មាន​តម្រុយ​ថា មាន​រថយន្ដ​ទាំងនេះ​មកដល់​ខេត្តក្រចេះ​ទើប សហការ​ជាមួយ​នគ​បាល​ខេត្តក្រចេះ​ដោយ​ពី​បញ្ជា​ផ្ទល់​ពី​លោក​ឧត្ដមសេនីយ៍ លន់ សុផាត ស្នងការ​នគ​បាល​ខេត្តក្រចេះ​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ស្រាវជ្រាវ​រកឃើញ​រថយន្ដ​ចំនួន​៦​គ្រឿង។ លោក​បន្តថា រថយន្ដ​នោះ​មាន​ម៉ាក​កាមរី​បា​ឡែ​ន កាមរី​ឆ្លាម និង​មាក​កូរ៉ូឡា​។ ចំណែក​ជនសង្ស័យ​ទាំងពីរ​នាក់​នោះ​ឈ្មោះ អ៊ុន អ៊ី​យ៉ូ​រ៉ា ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​អូរឫស្សី សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ និង​២​ឈ្មោះ អោ​ល វណ្ឌី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​វត្ត សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​។ លោក​ឧ​ត្ត​ម​សេនីយ៍​បញ្ជាក់ថា រថយន្ដ​ទាំង​៦​គ្រឿង​និង​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​នគរបាល​ខេត្តក្រចេះ​ប្រគល់​ឲ្យ​នគរបាល​ខេត្តកណ្ដាល​នាំយកទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​នៅ​ព្រឹក​ថ្ងៃទី​១២​នេះហើយ​។​
​លោក​ឧត្ដមសេនីយ៍ លន់ សុផាត ស្នងការ​ខេត្តក្រចេះ បាន​អំ​អំពាវនាវ​ដល់​បងប្អូន​ដែល​បាត់​រថយន្ដ​ឲ្យ​យក​ឯកសារ​ទៅពិនិត្យ​មើល​រថយន្ដ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​៕

9

32654

​

Thein Sein៖ អំណាច​នឹង​ផ្ទេរ​ឲ្យ​បក្ស​ឈ្នះឆ្នោត​ដោយ​សន្តិភាព

មី​យ៉ាន់​ម៉ា​៖​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​លោក Thein Sein បាន​សន្យាថា នឹងមាន​ការផ្លាស់ប្ដូរ​អំណាច​ដោយ​រលូន និង​សន្តិភាព​ទៅដល់​គណបក្ស​លោកស្រី អ៊ុង សាន​ស៊ូ​ជី ដែល​បានទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃទី​៨ វិច្ឆិកា​កន្លងទៅ​។​
​ដោយឡែក​ប្រមុខ​កងទ័ព​មី​យ៉ាន់​ម៉ា​ក៏បាន​អបអរសាទរ​ចំពោះ​ជ័យជម្នះ​របស់​គណបក្ស​ប្រឆាំង​លោកស្រី អ៊ុង សាន​ស៊ូ​ជី ដែល​ឈ្នះ​ដោយ​ការសម្រេច​ចិ​ត្ដរបស់​ប្រជាជន​ផងដែរ​៕

20151112
​

លោក ​ហ៊ុន សែន ទម្លាយ​សារ​សុំទោស​របស់លោក ​សម រង្ស៊ី តាម​ហ្វេ​ស​ប៊ុ​ក​

​ភ្នំពេញ​៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ម៉ោង​ជិត ១២ៈ​០០​យប់ ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ម្សិលមិញ​នេះ បានសម្រេច​ទម្លាយ​សារ​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ផ្ញើ​សុំទោស​លោក​នាពេល​កន្លង នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ។​

លោក ហ៊ុន សែន ធ្លាប់បាន​ព្រមាន​ម្តង​រួចមកហើយ​ថា បើសិនជា​លោក​សម រង្ស៊ី មិន​គោរព​នូវ​អ្វីដែល​បាន​សុំទោស​លោក​ទេ នោះ​លោក​នឹង​ទម្លាយ​សារ​សុំទោស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ជា​សា​ធា​រណៈ។

​ហ្វេ​ស​ប៊ុ​ក​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា ការទម្លាយ​សារ​សុំទោស​របស់លោក សម រង្ស៊ី ដែល​បាន​ផ្ញើជូន​សម្តេច​នេះ ដោយសារតែ​លោក សម រង្សី មិនបាន​គោរព​សម្តី ដែល​បាន​សរសេរ​សូមទោស សម្តេច​កាលពី​ម៉ោង​៦៖១៣ នាទី​ល្ងាច ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥​កន្លងទៅនេះ​។​

ខាងក្រោម​នេះ​ជា​សារ​សុំទោស​របស់លោក សម រង្ស៊ី ផ្ញើជូន​លោក ហ៊ុន សែន ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​៖

«​ជំរាបសួរ សម្តេច​ ខ្ញុំសូម​ថ្លែងអំណរគុណ​ចំពោះ​សម្តេច ដែលមាន​ទឹកចិត្ត គោរព ស្រឡាញ់ និង​ឲ្យ​តម្លៃ​ដល់​កូន​ខ្ញុំ ដូច​សម្តេច​បាន​មានប្រសាសន៍​នៅ​ទីក្រុង​ប៉ារីស ថ្មីៗ​នេះ​។ ខ្ញុំ​សូម​ជំរាប​សម្តេច​វិញ​ថា ភរិយា​ខ្ញុំ និង​រូបខ្ញុំ ក៏​គោរព​ស្រឡាញ់ និង​ឲ្យ​តម្លៃ​ដល់​បុត្រាបុត្រី​សម្តេច ដូចគ្នា​អញ្ចឹង​ដែរ​។ លើសពីនេះទៅទៀត តាំងពី​ក្រុមគ្រួសារ​យើង​ទាំង​ពីរបាន​ស្គាល់គ្នា​មក ហើយ​បានចាប់ផ្តើម​រាប់អាន​គ្នា​មក ព្រមទាំង​តាម​អ្វីដែល​សម្តេច​និង​រូបខ្ញុំ បាន​ផ្តាំផ្ញើ​កូន​យើង​ទាំងសងខាង​មក ភរិយា​ខ្ញុំ​និង​រូប​ខ្ញំ​ផ្ទាល់​បានចាប់ផ្តើម​ស្រឡាញ់​បុត្រាបុត្រី​សម្តេច ដូច​កូនបង្កើត​របស់​យើងខ្ញុំ​អញ្ចឹង​។ ដូច្នេះ​ខ្ញុំ​មានការ​សោកស្តាយ​យ៉ាងខ្លាំង បន្ទាប់ពី​មានការ​លើកឡើង​និង​ការបកស្រាយ​ខ្លះ បណ្តាលមកពី​បញ្ហា​បកប្រែ​ក៏​មិនដឹង ដែល​ខុសស្រឡះ ពី​ទឹកចិត្ត​ពិតប្រាកដ​របស់​ខ្ញំ​ចំពោះ​ក្រុម​គ្រូ​សារ​សម្តេច ដូច​បានបញ្ជាក់​ខាងលើ​។ ទោះជា​យ៉ាងណាក៏ដោយ ខ្ញុំ​សូម​អភ័យទោស ចំពោះ​សម្តេច បើ​ខ្ញុំ​បានធ្វើ​ឲ្យ​សម្តេច​អន់ចិត្ត​ឬ​ខកចិត្ត កន្លែង​ណាមួយ​ដោយ​អ​ចេតនា​។

សូម​សម្តេច​ទទួល​នូវ​សេចក្តី​គោរព​រាប់អាន​ពី​ខ្ញុំ សម រង្ស៊ី​» ។

​