All posts by មេគង្គ ប៉ុស្តិ៍

គេចរថយន្តកុងតឺន័រទៅប៉ះរថយន្ត សឺដេស រងការខូចខាត

ភ្នំពេញ: រថយន្ត ហាយឡេនឌឺ ជ្រុលចង្កូតទៅបុក រថយន្ត ម៉ាក សឺដេស ពីក្រោយដែលជិតផ្លូវស្របគ្នា តាមបណ្តោយផ្លូវវែងស្រេង ទល់មុខបុរីពិភពថ្មី សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ វេលាម៉ោង ០៦:៥០នាទី ថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០១៥ ។

នៅកន្លែងកើតហេតុ ប្រជាពលរដ្ឋដែលឃើញបានឲ្យដឹងថា ម្ចាស់រថយន្តបង្កម៉ាក ហាយឡេនឌឺ ពណ៍ស្ករ គ្មាន ផ្លាកលេខ បានជិះពីលិចទៅកើត​ក៏បានឃើញរថយន្តកុងតឺន័របត់ឆ្លងកាត់ពីមុខ ចាប់ហ្រ្វាំងមិនទាន់ក៏បានរេចង្កូតទៅបុករថយន្ត សឺដេស ដែលមានផ្លាកលេខ ភ្នំពេញ 2I 8806 ពីក្រោយ បណ្តោលអោយរថយន្តខូតខាតទាំងសងខាង តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។

រថយន្តទាំងពីរព្រមធ្វើការចរចារដោះស្រាយគ្នានៅនឹងកន្លែង ដោយរថយន្តបង្ករព្រមចេញថ្លៃខូចខាតដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ បញ្ញា

qqqqqqqq

មេ​ជាង​ភ្លើង​រថយន្ត​ម្នាក់​ត្រូវ​បានស្លាប់ដោយសារក្បាលបូមប្រេង ABS ខ្ទាត់ត្រូវ

ភ្នំពេញ​ ៖ មេ​ជាង​ភ្លើង​រថយន្ត​ម្នាក់​ត្រូវ​ក្បាល​បូម​ប្រេង ABS របស់​រថយន្ត​ម៉ាក​តូយ៉ូតា Pruis ផ្ទុះ​ខ្ទាត​ត្រូវ​ក្បាល​​បណ្តាល​ឱ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៩ វិច្ឆិកា នៅ​ផ្ទះ​ជាង​ក្រឡឹង​លេខ​១២១A ផ្លូវ​លេខ​១៥៦ ភូមិ​ទី​២ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌ​ទួល​គោក​។

ជន​រង​គ្រោះ​ឈ្មោះ​ទ្រៀល វណ្ណារ៉ា ភេទ​ប្រុស អាយុ​ប្រហែល​៦០​ឆ្នាំ​ មាន​ទី​លំនៅ​សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួល​គោក​។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​បាន​យក​ក្បាល​បូម​ប្រេង​របស់​រថយន្ត​តូយ៉ូតា​ Pruis ទៅ​ឱ្យ​ជាង​ក្រឡឹង​ ពេល​ជាង​កំពុង​ក្រឡឹង​ស្រាប់​តែ​ផ្ទុះ​ខ្ទាត​ត្រូវ​ក្បាល​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​ស្លាប់ពេល​ដឹក​ទៅ​ដល់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។

ក្រោយ​កើត​ហេតុ​សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​ជាង​ក្រឡឹង​ឈ្មោះ​កែវ យ៉ុង អាយុ​៧៣​ឆ្នាំ នាំ​ទៅ​សាក​សួរ​ផង​ដែរ​៕

mekong post

ទទួលទាន​ត្រី​ជួយ​បង្កើន​គុណភាព​មេជី​វិត​បុរស​

​ត្រី​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា ជា​ប្រភព​ជាតិ​ខ្លាញ់​អូ​មេ​ហ្គា​-៣ (Omega-3) ដែលជា​ជាតិ​ខ្លាញ់​ល្អ​បំផុត​ចំពោះ​សុខភាព​។ អ្នកជំនាញ​ផ្នែក​សុខភាព​បាន​ឲ្យ​ដឹងថា បុរស​ទាំងឡាយ ប្រសិន បើ​ចង់​ឲ្យ​មេជី​វិត​(​ស្ពែ​ម​) រឹងមាំ​និង​មានគុណ​ភាពល្អ អ្នក​គួរ​ទទួលទាន​ត្រី​ឲ្យ​បាន​ច្រើន​។ ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​អ៊ី​ល្លីណ​យស៍ បាន​ឲ្យ​ដឹងថា មូលហេតុ​គឺជា​តិ​ខ្លាញ់​អូ​មេ​ហ្គា​-៣ មានការ​ពាក់ព័ន្ធ​នឹង​រូបរាង​មេជី​វិត​។​
​លោក​ទី​ម៉ូ​ធី អាប់​បុ​ត​ត៍ សហ​អ្នកនិពន្ធ​មួយរូប​នៃ​ការសិក្សា​នេះ បាន​និយាយថា តាម​ធម្មតា មេជី​វិត (​ស្ពែ​ម​) មាន​ក្បាល រាង​ដូច​មួក ដែល​គេ​ហៅថា “​អា​ក្រូ​សូម​” (Acrosome)​។ ហើយ​អង់​ហ្ស៊ី​ម នៅត្រង់​ផ្នែក​ក្បាល មាន​តួនាទី​ជ្រែកចូល​ទៅក្នុង​ស៊ុត ដើម្បី​បង្ករ​កំណើត​។ អង់​ហ្ស៊ី​ម​ទាំងនោះ ត្រូវការ​ជាតិ​ខ្លាញ់​អូ​មេ​ហ្គា​-៣ ដើម្បី​លូតលាស់ ធ្វើ​ឲ្យ​ក្បាល​មេជី​វិត កាន់តែ​ស្រួច និង​មានខ្លួន​កាន់តែ​វែង​។ ផ្ទុយទៅវិញ នៅពេលដែល​វាទ​ទួលបាន​ជាតិ​អាស៊ីដ ខ្លាញ់​អូ​មេ​ហ្គា​-៣ មិន​គ្រប់គ្រាន់ ធ្វើ​ឲ្យ​រូបរាង​របស់​មេជី​វិត លូតលាស់​មិនបាន​ល្អ និង​ធ្វើការ​មិនបាន​ពេញលេញ​នោះឡើយ​។
​ម្យ៉ាងទៀត ក្រុម​អ្នកវិទ្យាសាស្ត្រ បានចាប់ផ្តើម​ធ្វើការ​សិក្សា លើ​មេជី​វិត របស់​បុរស បន្ទាប់ពី​រកឃើញថា សត្វ​កណ្តុរ ដែលមាន​ជាតិ​អាស៊ីដ​ខ្លាញ់ មិន​គ្រប់គ្រាន់ ធ្វើ​ឲ្យ​គុណភាព​មេជី​វិត​ថយចុះ តែ​នៅពេល​គេ​បន្ថែម​សារធាតុ​ខ្លាញ់​អូ​មេ​ហ្គា​-៣ ចូលទៅក្នុង​អាហារ មេជី​វិត​របស់​សត្វ​កណ្តុរ​ទាំងនោះ ត្រឡប់​មកជា​មានគុណ​ភាពល្អ​វិញ​។
​រីឯ​ការសិក្សា​មួយទៀត ដែល​ធ្វើឡើង ដោយ​សកល​វិទ្យាល័យ ហារ​វ៉ាដ បាន​ឲ្យ​ដឹងថា កង្វះ​ជីវជាតិ អាចធ្វើ​ឲ្យ​គុណភាព​មេជី​វិត ថយចុះ​ដូចគ្នា​ទៅនឹង​អ្នក​ដែល​ទទួលទាន​អាហារ ដែលមាន​ជាតិ​ខ្លាញ់​ច្រើន​ផងដែរ​។​
​ដូចនេះ ប្រការ​ល្អ​បំផុត គឺ​អ្នក​ត្រូវ​ទទួលទាន​ត្រី ឲ្យ​បាន​ច្រើន ដូចជា ត្រី​សាល​ម៉ន ឬ ត្រី​ធូ​ណា ជាដើម បូករួម​ជាមួយនឹង​អាហារ​ផ្សេងៗ​ទៀត ដូចជា​ស៊ុត ទឹកដោះគោ សណ្តែក គ្រាប់​ធញ្ញជាតិ ផ្លែឈើ​ពពួក​បឺ​រ​រី ដំឡូងជ្វា ឬ ប្រូ​ក​ខូ​លី និង​បន្លែ​បៃតង​នានា​៕

OGU5MTcwZD

​

Mamadou Sakho នឹង​អវត្តមាន២ខែ

បាល់ទាត់​៖​យោងតាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា ខ្សែការពារ​របស់​ក្លិប​ហង្ស​ក្រហម Liverpool កីឡាករ Mamadou Sakho នឹង​អវត្តមាន​បង្ហាញខ្លួន​ឲ្យ​ក្លិប​មួយ​នេះ​រយៈពេល​ពី​៦​ទៅ​៨​សប្ដាហ៍​ដោយសារតែ​របួស​សរសៃ​ពួរ​ជង្គង់​។
​ ​ខ្សែការពារ​សញ្ជាតិ​បារាំង​វ័យ​២៥​ឆ្នាំ​រូបនេះ​បាន​រងរបួស​សរសៃពួ​រ​ជង្គង់ បន្ទាប់ពី​មានការ​ប៉ះទង្គិច​ជាមួយ​កីឡាករ Bakary Sako អំឡុង​ពេលដែល​ក្លិប​ហង្ស​ក្រហម Liverpool រង​បរាជ័យ​ក្នុង​ទឹកដី​ខ្លួន​ក្រោម​ស្នាដៃ​របស់​ក្លិប Crystal Palace ដោយ​លទ្ធផល​២-១ កាលពី​ថ្ងៃអាទិត្យ​។​
​ យោងតាម​គេហទំព័រ The Independent បាន​ចុះផ្សាយ​ថា ក្រុមគ្រូពេទ្យ​របស់​ក្លិប​ហង្ស​ក្រហម Liverpool បាន​រាយការណ៍​ថា​កីឡាករ Mamadou Sakho នឹងត្រូវ​សម្រាក​ព្យាបាល​របួស​នេះ​រហូតដល់​ទៅ​រយៈ​២​ខែ ហើយ​តំណែង​របស់​កីឡាករ Mamadou Sakho នឹងត្រូវ​ជំនួស​ដោយ​ខ្សែការពារ Dejan Lovren៕

art21.1

​

តុលាការ​ថៃ​បើក​សវន​ការ​ទ្រង់ទ្រាយ​ធំ​កាត់ទោស​ក្រុម​ជួញដូរ​មនុស្ស​

បាងកក​៖​តុលាការ​ថៃ​កាលពី​ម្សិលមិញ​បាន​បើក​សវន​ការកាត់ទោស​ក្រុម​ជួញ​មនុស្ស ដែល​អាជ្ញាធរ​ថៃ ទើប​ចាប់ខ្លួន បាន​នៅក្នុង​យុទ្ធនាការ​បង្ក្រាប​បណ្តាញ​ជួញដូរ​មនុស្ស​កាលពី​ពាក់កណ្តាល ឆ្នាំនេះ​។ គឺ​ការរកឃើញ រណ្តៅ​កប់​សាកសព នៅក្នុង​ព្រៃ ក្បែរ​ព្រំដែន​ថៃ ម៉ាឡេស៊ី ដែល​ជំរុញ​ឲ្យ​របប​សឹក​ថៃ បើក​ប្រតិបត្តិ​ការចាប់​ក្រុម​ជួញដូរ​មនុស្ស ដែល​នៅ​ក្នុងនោះ មាន​ជាប់​ពាក់ព័ន្ធ​ផងដែរ មន្ត្រី​យោធា​ជាន់ខ្ពស់ និង​អ្នកជំនួញ​ថៃ​។​
​សំណុំរឿង ជួញដូរ​មនុស្ស ដែល​តុលាការ​ថៃ ទើប​ចាប់​បើក​ដំបូង កាលពី​ថ្ងៃ​អង្គារ មាន​ជនសង្ស័យ​ដល់​ទៅ ៨៨​នាក់ ហើយ​និង​សាក្សី ប្រមាណ ៥០០​នាក់​។ តាម​មន្ត្រី​តុលាការ​ថៃ គេ​ត្រូវការ​ពេលវេលា​យ៉ាងតិច​២​ឆ្នាំ ដើម្បី​ពិនិត្យ សំណុំរឿង និង​សាកសួរ​សាក្សី​ប្រមាណ​២០០​នាក់​។ ចង់ ឬ​មិន​ចង់ សវន​ការជំនុំជម្រះ​ក្រុម​ជួញដូរ​មនុស្ស នឹង​ប្រព្រឹត្ត​ទៅក្នុង​រយៈពេល យូរ មុននឹង​ចៅក្រម​ប្រកាស​សាលក្រម ផ្តន្ទាទោស​ក្រុម​ជួញដូរ​មនុស្ស​។​
​តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ក្នុងចំណោម​ជនសង្ស័យ​ជួញដូរ​មនុស្ស​ទាំង​៨៨​នាក់ ដែល​លេចមុខ​នៅ​តុលាការ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ មាន​ខ្លះ​និយាយ​ភាសា​ថៃ ភាសា ម៉ា​ឡេ ឬ​ភាសា​រ៉ូ​ហ៊ីង​យ៉ា របស់​ជនជាតិភាគតិច​ដែល​រស់នៅ​ប្រទេស​ភូមា​។ ពួកគេ​ត្រូវបាន​តុលាការ​ថៃ ចោទប្រកាន់ថា បាន​ចូលរួម ឬ​មាន​ពាក់ព័ន្ធ​នឹង​ការជួញដូរ​មនុស្ស ដែល​ប្រព្រឹត្តឡើង ចន្លោះ​ឆ្នាំ​២០១១ និង​ឆ្នាំ ២០១៥​។ ក្នុងចំណោម​ជនសង្ស័យ​មាន​ផងដែរ មន្ត្រី​យោធា​ថៃ ៤​នាក់ ដែល​ក្នុងនោះ មាន​លោក​ម៉ា​ណាស់ គង់​ព័ន្ធ មេបញ្ជាការ​យោធា​ថៃ​ដែល​ត្រូវគេ​ចាត់ទុកថា មេ​ជំហរ​បណ្តាញ​ជួញដូរ​មនុស្ស​នៅ​ថៃ​៕

2015-11-10T040544Z_863945180_GF20000052588_RTRMADP_3_THAILAND-TRAFFICKING

​

រយៈពេល​១១​ថ្ងៃ​ពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​សាកល្បង​បាន​ចំនួន​១៤,២១៩​នាក់

​រាជធានី​ភ្នំពេញ​៖​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​បានប្រកាស​ឲ្យ​ដឹងថា ក្នុង​រយៈពេល​១០​ថ្ងៃ​នៃ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​សាកល្បង​នៅ​ទូទាំង រាជធានី​-​ខេត្ត​ទាំង​២៥ មាន​ប្រជាពលរដ្ឋ​បាននាំគ្នា​ចុះឈ្មោះ​ចំនួន​១៤.២១៩​នាក់​។
​ ​យោងតាម​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការចុះ​បោះឆ្នោត​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា​បានបញ្ជាក់​ថា សរុប​ភូមិ​ទាំងអស់​មាន​៤១ ក្នុង​២៥-​រាជធានី​-​ខេត្ត​។ គិត​ជា​ចំនួន​ភាគរយ​វិញ​មាន​៤៣.៧១​ភាគរយ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​។ បើ​គិត​ចំនួន​អ្នក​ចុះឈ្មោះ​ប៉ាន់ស្មាន​៣២,៥២៨៕

M-m-nec_office_150115_-ousa--2015-05-22-2015-05-23

​

យន្តហោះ​ធុន​តូច​ធ្លាក់​លើផ្ទះ​ប្រជាពលរដ្ឋ​នៅ​អាមេរិក​បណ្តាល​ឲ្យ​ស្លាប់​ទាំងអស់

​អាមេរិក​៖យន្តហោះ​ធុន​តូច​មួយ​មួយ​បាន​ធ្លាក់​ទៅលើ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​រដ្ឋ Ohio​សហរដ្ឋអាមេរិក​បណ្តា​ល​ឲ្យ​មនុស្ស​នៅក្នុង​យន្ត​ហ៉​ស្លាប់​ទាំងអស់​។ នេះ​បើ​យោង​សារព័ត៌មាន​CNN​។
​អាជ្ញាធរ​រដ្ឋ Ohio បាន​និយាយថា «​យើង​មិនដឹងថា យន្តហោះ​នោះ​ធ្លាក់​នៅ​ម៉ោង​ប៉ុន្មាន​។ យើង​ក៏​មិនដឹងថា មាន​មនុស្ស​ប៉ុន្មាន​នាក់​ត្រូវបាន​ស្លាប់ ហើយ​យើង​ក៏​មិនបាន​ដឹងថា មនុស្ស​នៅលើ​យន្តហោះ​នោះ ជា​អ្នកដំណើរ ឬមួយ​យ៉ាងណា និង​មាន​ចំនួន​ប៉ុន្មាន​ដែរ​»៕
​12195908_1520686081579091_4553567615833141458_n

បញ្ជូន​ចៅអធិកា​វត្ត​ម​ទៅ​តុលាការ​ពាក់ព័ន្ធ​សេពមេថុនធម្ម​តាម​រន្ធ​គូទ​​ជាមួយនេន​៩​អង្គ

​សៀមរាប​៖ ព្រះចៅអធិកា​វត្ត​រតនៈ​មណី​រោង​គោ ស្ថិតនៅ ឃុំ​រោង​គោ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​មួយអង្គ ត្រូវ​សមត្ថកិច្ច​ចាប់​ផ្សឹក​រួច​បញ្ជូនមក​ស្នងកា​រដ្ឋា​ន​នគរបាល​ខេត្ត និង​រៀបចំ​ឯកសារ​បញ្ជូនបន្ត​ទៅ​តុលាការ​ប​ន្ចា​ប់​ពី​ទទួលបាន​ពាក្យ​ប​ណ្តឺ​ង​ជាប់ទាក់ទង​ការសេព​មេថុនធម្ម​តាម​រន្ធ​គូទ​ជាមួយ​នេន​ចំនួន​៩​អង្គ​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ចៅអធិការ​វត្ត រតនៈ​មណី​រោង​គោ ឈ្មោះ វង្ស ចែត អាយុ ៤៦​ឆ្នាំ ដែល​ត្រូវបាន​អនុគុណ និង​គណៈកម្មការ​វិន័យ​សង្ឃ​ផ្សឹក​នា​ម៉ោង​០៨:០០​នាទី ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ប​ន្ចា​ប់​ពី​ទទួលបាន​ពាក្យ​ប​ណ្តឺ​ង​ពី​ញោមៗ​នេន​រងគ្រោះ​ចំនួន​៩​អង្គ​គង់នៅ​វត្ត​រតនៈ​មណី​រោង​គោ ហើយ​បានប្រគល់​ឲ្យ​សមត្ថ​កិច្ចចាត់ការ​តាម​នីតិវិធី​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ក្រោយពី​បាន​សួរនាំ​តាម​ពាក្យបណ្ដឹង ចៅអធិការ​វត្ត​អង្គ​នេះ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត និង​មានការ​រំលោភ​ដោយ​បង្ខំ ចំពោះ​នេនៗ​ទាំង ៩​អង្គ​នោះ​មែន ដោយ​ខ្លួន​បាន​ល្បួង​នេន​ទៅ​រំលោភ ហើយ​រាល់ពេល​រំលោភ​ម្ដងៗ បាន​ចំណាយ​ប្រាក់​លួង​ចិត្ត​ពី ២​ទៅ ៣​ម៉ឺន​រៀល ក្នុង​១​អង្គៗ​។ ក្នុងចំណោម​នេន​ទាំង​៩​អង្គ នោះ​មាន​នេន​អាយុ​ក្រោម​១៥​ឆ្នាំ ចំនួន​៥​អង្គ​។ លុះដល់​អង្គ​ទី​៩ ទើប​បែកការណ៍​ខ​ណះ​មាន​នេន​មួយអង្គ​បាន​ទៅ​រាយការណ៍​ប្រាប់​ញោមៗ ហើយ​ត្រូវ​ញោមៗ​ទៅប្ដឹង​ដល់​នគរបាល​។​

​នៅ​ព្រឹក​ថ្ងៃទី​១០ វិច្ឆិកា ២០១៥ ដដែល​នេះ ស្នងកា​នគរបាល ​ខេត្តសៀម រាប​បានរៀបចំ​សំណុំរឿងបញ្ជូន​ចៅអធិការ​វត្ត រតនៈ​មណី​រោង​គោ ឈ្មោះ វង្ស ចែត អាយុ ៤៦​ឆ្នាំ ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​ដោ​យ៖​រដ្ឋា​

cvgfvvv

cfdxcc

 

ផ្លែ​មង្ឃុត ល្អ​សម្រាប់​ស្បែក និង​ប្រព័ន្ធ​ភាពស៊ាំ​

​ផ្លែ​មង្ឃុត ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​អាចជួយ​ថែរក្សា​ស្បែក​អោយមាន​សុខភាព​ល្អ ហើយ​វា​មាន​សារធាតុ​ប្រឆាំងនឹង​ការ​រលាក​, សម្លាប់​បាក់តេរី​, សម្លាប់​មេរោគ​ផ្សិត​, ប្រ​ឆាំ​នឹង​អា​ឡែ​ហ្ស៊ី និង​អង់​ទី​អុកស៊ីដ​ង់​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ជាច្រើន​ដូចជា ការ​រលាក​ស្បែក​, ស្បែក​ដែល​ចាស់​ទៅតាម​អាយុ​, ជំងឺ​ស្បែក Eczema, អា​ឡែ​ហ្ស៊ី​, ការបង្ក​រោគ​ដោយ​បាក់តេរី និង​មាន​សមាសធាតុ​ប្រឆាំងនឹង​ជំងឺមហារីក​ស្បែក​។​
​លើសពីនេះទៅទៀត ផ្លែ​មង្ឃុត​សម្បូរ​ទៅដោយ​ជីវជាតិ​, ជាតិ​រ៉ែ​, វីតាមីន និង​សារធាតុ Xanthone ជាច្រើន​ដែល​អាចជួយ​ការពារ​រាងកាយ​ពី​ជំងឺ និង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​បាន​៕

ZWEzMmI2ZT

​

ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​នៅ​ស៊ី​រី​ចំ​គោលដៅ​ជាង​៤០០​កន្លែង

រុស្ស៊ី​៖​យោងតាម​របាយការណ៍​របស់​ក្រសួងការពារជាតិ​រប​ស់​ប្រទេស​រុស្ស៊ី​បាន​ឲ្យ​ដឹងថា កងកម្លាំង​អាកាស​របស់​រុស្ស៊ី​បាន​បើក​ការវាយប្រហារ​ជាថ្មី​ក្នុងប្រទេស​ស៊ី​រី​ចំនួន​១៣៧​ជើង​ក្នុង​រយៈពេល​បី​ថ្ងៃ​ចុង​ក្រោយនេះ ដោយបាន​វាយប្រហារ​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន​៤៤៨​ដែលជា​កម្មសិទ្ធិ​របស់​ក្រុម​រដ្ឋ​ឥស្លាម និង​ក្រុម​ភេរវ​ករ​ផ្សេងទៀត​នៅក្នុង​ប្រទេស​នេះ​។
​ ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក Igor Konashenkov បាន​ឲ្យ​ដឹងថា “​ក្នុង​រយៈពេល​បី​ថ្ងៃ​ចុងក្រោយ​នេះ យន្តហោះ​របស់​រុស្ស៊ី​បាន​វាយប្រហារ​ចំ​គោលដៅ​នៅក្នុង​ខេត្ត Aleppo, Damascus, Idlib, Latakia, Raqqa, Hama និង Homs”​។ នៅក្នុង​ខេត្ត Latakia យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​បាន​វាយប្រហារ​ទីតាំង​កាំភ្លើងត្បាល់​មួយ​របស់​ក្រុម​ភេរវកម្ម Jabhat al-Nusra​។​
​ ទីតាំង​របស់​ក្រុម Jabhat al-Nusra ជាច្រើន​ទៀត​ត្រូវបាន​កំណត់​គោលដៅ​នៅក្នុង​ខេត្ត Hama ដែលជា​កន្លែង​ហាង​ជួសជុល​រថពាសដែករ​បស់​ក្រុម​ភេរវ​ករ​នេះ​នៅ​ខាងក្នុង​ត្រូវបាន​បំផ្លាញ​។ នៅ Idlib យន្តហោះ​យោធា​របស់​រុស្ស៊ី​បាន​វាយប្រហារ​មណ្ឌល​បញ្ជាកា​រ​ដ៏​សំខាន់​មួយ​របស់​ក្រុម Jabhat al-Nusra ដែល​បាន​សម្របសម្រួល​សកម្ម​ភាព​របស់​ក្រុម​ភេរវ​ករទាំង​នៅក្នុង​ខេត្ត Idlib និង Aleppo ។ លោក Konashenkov បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​យន្តហោះ​គ្មាន​មនុស្ស​បើក​បាន​ហោះ​ឈ្លបយកការណ៍ យន្តហោះ​ចម្បាំង Su-24 បាន​បើក​ការវាយប្រហារ​លើ​ទីតាំង​ជាមួយនឹង​គ្រាប់បែក KAb-500​។
​ ​គួរ​បញ្ជាក់ថា រុស្ស៊ី​បានចាប់ផ្តើម​ធ្វើការ​វាយប្រហា​រ​តាម​អាកាស​ប្រឆាំងនឹង​ក្រុម​រដ្ឋ​ឥស្លាម និង​ក្រុម​ភេរវកម្ម​ផ្សេងទៀត នៅក្នុង​ប្រទេស​ស៊ី​រី​កាលពី​ចុងខែ​កញ្ញា​បន្ទាប់ពី​មាន​សំណើ​ពី​លោក​ប្រធានាធិបតី បា​សា អាល់​អាសាត​៕

art7.1

​

Real Sociedad បណ្ដេញ​គ្រូបង្វឹក​ចេញពី​តំណែង​

បាល់ទាត់​៖​តាម​ប្រភព​សារព័ត៌មាន BBC បាន​ផ្សាយ​ថា ក្លិ​ម Real Sociedad បាន​បណ្តេញ​គ្រូបង្វឹក លោក David Moyes ចេញពី​តំណែង ក្រោយ​ដឹកនាំ​ក្រុម​ធ្លាក់​ក្នុង​ស្ថានការណ៍​យ៉ាង​ត្រដាបត្រដួស​រដូវ​កាល​នេះ​។​
​ការបណ្ដេញ​អតីត​គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម Manchester United វ័យ​៥២​ឆ្នាំរូបនេះ ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ខួប​គម្រប់​១​ឆ្នាំ នៃ​ការ​មក​ដឹកនាំ​ក្លិប​ដែល​លេង​នៅក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អេ​ស្ប៉ា​ញ​។​
​លោក Moyes ដែល​ជួយ​ឲ្យ Real Sociedad បញ្ចប់​ចំណាត់ថ្នាក់​លេខ​១២ នៅ​រដូវ​កាល​ចាស់ បាន​ដឹកនាំ​ក្រុម​ស្ថិត​នៅក្បែរ​តំបន់​គេ​កាត់ចោល ស្មើ​ពិន្ទុ​ជាមួយ​ក្រុម​បាត​តារាង តែ​លើស​ចំនួន​គ្រាប់ នៅ​រដូវ​កាល​នេះ​។​
​គួរ​បញ្ជាក់ថា Moyes បាន​ចំណាយពេល ១១​ឆ្នាំ​នៅ Everton មុនពេល​ទៅ​ដឹក​នាំនៅ Old Trafford បាន​មួយរយៈ ហើយ​ចុងក្រោយ​ទៅ​ដឹក​នាំនៅ Sociedad ដែល​ធ្វើ​ឲ្យ​លោក​ក្លាយជា​អ្នកចាត់ការ​ទូទៅ​មកពី​ចក្រភព​អង់គ្លេស​ទី​៤ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​៕

Moyes2

​

គណបក្ស​លោកស្រី អ៊ុង​សាន ស៊ូ​ជី ឈ្នះ​ជាង ៨០%

​មី​យ៉ាន់​ម៉ា​៖​ទោះបីជា​មិនទាន់​ដឹង​លទ្ធផល​ផ្លូវការ​ក៏ដោយ ប៉ុន្ដែ​តាម​លទ្ធផល​បណ្ដោះអាសន្ន​បាន​បង្ហាញថា គណបក្សប្រឆាំង​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​វ៉ា​ដាច់​គណបក្ស​ផ្សេងទៀត​ទៅហើយ ដែល​ចូលរួម​ក្នុងការ​បោះឆ្នោត​ជា​សាកល​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ក្នុងនោះ​មាន​ទាំង​គណបក្សកាន់អំណាច​ផងដែរ​។
​តាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​គណបក្សប្រឆាំង​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី បានឈ្នះ​ជាង​៨០​ភាគរយ​ហើយ​នៅក្នុង​តំបន់​ដែលមាន​ចំនួន​ប្រជាជន​ខ្ពស់​។ នៅក្រៅ​តំបន់​ដែលមាន​ប្រជាជន​ខ្ពស់ គណបក្ស​លោកស្រី អ៊ុង​សាន ស៊ូ​ជី បានឈ្នះ​ជាង​៦០​ភាគរយ​។ សំឡេងឆ្នោត​គាំទ្រ​គណបក្សប្រឆាំង​មួយ​នេះ ក៏មាន​ផងដែរ​នៅក្នុង​តំបន់​ដែល​ប្រជាជន​គាំទ្រ​ដល់​គណបក្សកាន់អំណាច​។​
​ក្រុម​អ្នកគាំទ្រ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី នៅ​ថ្ងៃ​ម្សិលមិញ​បាន​អបអរសាទរ​ចំពោះ​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជា ប្រវត្តិសាស្ត្រ​មី​យ៉ាន់​ម៉ា ដោយ​សង្ឃឹមថា​គណបក្ស​លោកស្រី​នឹង​ឡើងកាន់​អំណាច​បាន ក្រោយពី​របប​យោធា​គ្រប់គ្រង​អស់​ជាង​២​ទសវត្ស​មក​។​
​គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃនេះ គណបក្សប្រឆាំង​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដណ្ដើមបាន ៤៩​កៅអី​ហើយ​ក្នុង​រដ្ឋសភា រួមមាន​២៤​កៅអី​នៅ​រដ្ឋធានី​រ៉ង់​ហ្គូ​ន និង​ទីក្រុង Mandalay បាន ១០​កៅអី​ផងដែរ​៕

​

Myanmar opposition leader Aung San Suu Kyi delivers a speech from the balcony of the National League of Democracy (NLD) headquarters in Yangon on November 9, 2015. Vote counting in Myanmar's landmark election was well underway following a massive turnout that could see Aung San Suu Kyi's party catapulted to power and the end of decades of military control. AFP PHOTO / Ye Aung THU

Myanmar opposition leader Aung San Suu Kyi delivers a speech from the balcony of the National League of Democracy (NLD) headquarters in Yangon on November 9, 2015. Vote counting in Myanmar’s landmark election was well underway following a massive turnout that could see Aung San Suu Kyi’s party catapulted to power and the end of decades of military control. AFP PHOTO / Ye Aung THU

លោក ហ៊ុន សែន ​រំឭក​ពី​វិនាស​កម្ម​សង្គ្រាមក្រោយ​ការផ្តួលរំលំ​ដើម្បី​ឡើង កាន់​អំណាច​

​ភ្នំ​ពេ​ញ៖​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់លោក​សាជាថ្មី​ទៀត ដល់​សាធារណៈជន​ឲ្យ​ចងចាំ​ពី​វិនាសកម្ម​សង្គ្រាម​ដែល​កើតចេញពី​ការផ្លាស់ប្តូរ​មេដឹកនាំ ដោយ​របប​លោក លន់ នល់ ធ្វើ​រដ្ឋប្រហា​ទម្លាក់​សម្តេច​ព្រះ​នរោត្តម​សីហនុ កាលពី​ថ្ងៃទី​១៨ មីនា ឆ្មាំ​១៩៧០ ។​

​សារ​នយោបាយ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើ​បណ្តាញ​សង្គម​ផ្ទាល់​របស់លោក​នេះ​បាន​ធ្វើឡើង​ក្នុងពេលដែល​កម្ពុជា​កំពុង​ប្រារព្ធ​ខួប​៦២​ឆ្នាំ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដោយ​សរសេរថា ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី ៦២ ថ្ងៃ​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ និង​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ជា​ថ្ងៃមួយ​ដែល​ប្រជារាស្ត្រ​ខ្មែរ​ទូទាំងប្រទេស​ចងចាំ​ជានិច្ច នូវ​ព្រះរាជ​បូជនីយកិច្ច​ដ៏​ថ្លៃថ្លា​បំផុត របស់​ព្រះករុណា​ព្រះមហាវីរក្សត្រ​សម្តេចព្រះ​នរោត្តម​សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​តស៊ូ និង​លះបង់​គ្រប់យ៉ាង​ក្នុងការ​ទាមទារ​ឯករាជ្យ ពី​បារាំង​ជូន​ជាតិ​មាតុភូមិ​។​

​សំណេរ​ដដែល​ក៏បាន​សរសើរ​ពី​ស្នា​ព្រះហស្ត​សម្តេច​ឳ ដែល​ដឹកនាំ​ប្រទេស​ឲ្យ​មាន​ឥ​ទ្ឋិ​ពល​នៅក្នុង​តំបន់​អាស៊ី និង​អន្តរជាតិ​ផងដែរ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ទោស​របប​លន់ នល់ ថា​បាន​នាំ​កម្ពុជា​ឲ្យ​ធ្លាក់​ក្នុង​រណ្តៅ​វាលពិឃាត​។​

​សំណេរ​លោកនាយក​រដ្ឋមន្ត្រី​បាន​ក្រើន​រំឭកថា ត្រូវតែ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ផ្លូវ​ដ៏​សែន​គ្រោះ ថ្នាក់​បំផុត​នោះ ព្រោះ​ជា​មេរៀន​ដែល​បាន​បន្សល់ទុក​នូវ​សោកនាដកម្ម​ជាល​ទ្ឋ​ផល​នៃ​ការផ្លាស់ប្តូរ​ទម្លាក់​ប្រមុខ​ដឹកនាំ​តាម​ការផ្តួលរំលំ​ដើម្បី​អំណាច​៕ ដោយ៖ខេមរា

​

ឆ្មាំ​ការពារ​ព្រំដែន​ថៃ​បាញ់​ប្រហារពល រដ្ឋខ្មែរពេល​លួច​ឆ្លងដែន​ទៀតហើយ​

​ខេត្តបាត់ដំបង​៖​រយៈពេល​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ មាន​ពលរដ្ឋ​កម្ពុជា​ចំនួន​រូប​ត្រូវបាន​ឆ្មាំ​ការពារ​ព្រំដែន​ថៃ​បាញ់រះ​បណ្តាល​ឲ្យ​រងរបួស​នៅ​តំបន់​ផ្សេង​ពីគ្នា ក្នុងនោះ​មាន​ម្នាក់​របួស​បាក់​ភ្លៅ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ដោយសារ​ពួកគេ​បាន​ឆ្លងដែន​ចូលទៅក្នុង​ទឹកដី​ថៃ​ជាប់​ព្រំដែន​នៃ​ប្រទេស​កម្ពុជា​។​

​ប្រភពព័ត៌មាន​បាន​រាយ​ការណ៍​ថា ទាហាន​ឈុតខ្មៅ​ថៃ កាលពី​វេលា ម៉ោង​១ និង​០០ នាទី ថ្ងៃ​៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​បាញ់ប្រហារ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​បណ្តាលឱ្យ​រងរបួស​បាក់​ភ្លៅ​ខាងស្តាំ នៅ​ចំណុច​ភូមិ​សួន​ស៊ុំ ឃុំ​សាត់​តន់ ស្រុក​សាវ​ដា ខេត្ត​ចាន់​បុរី ប្រទេស​ថៃ ដោយ​មិនទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​។​

​តាម​ព័​ត៍​មាន​បឋម​បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ​ម៉ា ឆេ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​សិប្បកម្ម ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្ត បាត់ដំបង​។​
​
ប្រភព​បន្តថា ជនរងគ្រោះ​ជា​កម្មករ​ក្នុង​ចំការ​បេះ ផ្លែឈើ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ឃុំ កើតហេតុ​ខាងលើ ជា​កម្មករ​មាន​លិខិត​ស្នាក់នៅ​ស្របច្បាប់​។​ជនរងគ្រោះ​ទៅធ្វើ​ការ​នៅ​ទីនោះ អស់​រយៈពេល​មួយ​សប្តាហ៍​កន្លងមកហើយ​។​

​សមត្ថកិច្ច​ព្រំដែន​កម្ពុជា​បាន​ឲ្យ​ដឹងថា ករណី​បាញ់ប្រហារ​យ៉ាង​ព្រៃផ្សៃ​ពី​សំណាក់​ឆ្មាំ​ព្រំដែន​ថៃ​មកលើ​ពលរដ្ឋ​ខ្មែរ​ក្នុង​មួយ​សប្តាហ៍​នោះ​មាន​២​ករណី​ហើយ ។​ចំពោះ​ជន​ដែល​បាន​រងគ្រោះ​នៅ​ថ្ងៃទី ៨ ខែវិច្ឆិកា នេះ​គេ​មិនទាន់​ដឹង​អំពី​មូលហេតុ​ពិតប្រាកដ​នៅឡើយ​ទេ ចំណែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនមក​សម្រាក​ព្យាបាល​ក្នុង​នៅ​មន្ទីរពេទ្យ EMERGENCY ខេត្តបាត់ដំបង​។​

​គួររំលឹកថា ពលរដ្ឋ​ខ្មែរ​២​នាក់ នៅវេលា​ម៉ោង​១៣​និង​០០​នាទី ថ្ងៃទី​០៤​វិច្ឆិកា ត្រូវ​ក្រុមនគរបាល​ព្រំដែន​ថៃ​បាញ់​ឲ្យ​រងរបួស​ធ្ងន់​នៅពេលដែល​ពួកគេ​ឆ្លងដែន​ចូលទៅ​តំបន់​ព្រៃ​ក្រាស់ៗ​រក​ឈើ​ប្រណីត​ក្នុង​ទឹកដី​សៀម នៅ​ចំណុច​ពើយ​តាសក់ ក្នុងភូមិ​សាស្ត្រ​ភូមិ​បុស្សថ្លាន់ ឃុំ​ប៊ូ​ឆេ​ត ស្រុក​ប៊ូ​ឆេ​ត ខេត្ត​សូ​រិន្ទ ប្រទេស​ថៃ​។​

​បុរសរងគ្រោះ​ទីមួយ​ឈ្មោះ កាក់់ សម្តី អាយុ​២២​ឆ្នាំ រស់នៅ​ក្នុងភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង បាន​រងរបួស​បាក់​កំភួនជើង​ខាងឆ្វេង និង​ម្នាក់ទៀត​ឈ្មោះ ដូន វី ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា រងរបួស​ដៃ​ខាងស្តាំ និង​ជើង​ខាងស្តាំ​។​

​ជនរងគ្រោះ​ឈ្មោះ ដូន វី បាន​ឲ្យ​ដឹងថា ក្រោយពី​កើតហេតុ​ពួកខ្លួន​ទាំង​២​នាក់​លូន​ពួន​សំងំ​លាក់ខ្លួន​ក្នុងព្រៃ​រហូត លុះ​ក្រុមនគរបាល​ថៃ​វិលត្រឡប់​ទៅវិញ​អស់​ទើប​ខ្លួន​បាន​ជួប​អ្នកភូមិ​ជួយ​នាំទៅ​សង្គ្រោះ​ក្នុង​មន្ទីរពេទ្យ​ស្រុក​អន្លង់វែង​។​

​មាន​ទស្ស​នៈ​ជាច្រើន​បានបង្ហាញ​ការរិះគន់​ចំពោះ​ការបាញ់ប្រហារ​នេះ​ថា បើទោះបីជា​សមត្ថកិច្ច​ថៃ​នាពេល​កន្លងមក​បាន​ព្យាយាម​បកស្រាយ​ចំ ពោះ​ករណី​បាញ់ប្រហារ​លើ​ពលរដ្ឋ​ខ្មែរ​បណ្តាល​ឲ្យ​រងរបួស និង​ស្លាប់​ដោយ​គ្រាន់តែ​ការ​លួច​ឆ្លងដែន​ខុស​យ៉ាងណា ក៏ដោយ ក៏ត្រូវ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​មើលឃើញថា ឆ្មាំ​ការពារ​ព្រំដែន​ថៃ​បាន​យក​ច្បាប់​ព្រៃ​មក​អនុវត្ត​លើ​ប្រជាពលរដ្ឋ​នៃ​ប្រទេសជិតខាង​ក្នុងករណី​លួច​ឆ្លងដែន​ខុសច្បាប់ មិន​សក្តិ​សមជា​ប្រទេស​ដែល​ស៊ី​វិ​ល័យ​នោះឡើយ​៕

ដោយ៖​រដ្ឋា​

jnbhnnn

 បុរសរងគ្រោះ​ទីមួយ​ឈ្មោះ កាក់់ សម្តី អាយុ​២២​ឆ្នាំ រស់នៅ​ក្នុងភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ។

hbgvgg

 ជនរងគ្រោះ​ឈ្មោះ​ ម៉ា ឆេ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​សិប្បកម្ម ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្ត បាត់ដំបង​។

គណបក្ស​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី ​នឹង​ឈ្នះឆ្នោត

​រ៉ង​ហ្គូ​ន​៖​ការបោះឆ្នោត​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​បានបញ្ចប់​ហើយ ខណៈ​ដែលមាន​ប្រជាជន​ភូមា​៩០​ភាគរយ​បាន ទៅ​ចូលរួម​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ ទី​៨ ខែវិច្ឆិកា​ឆ្នាំ​២០១៥​មកនេះ​។ ទន្ទឹម​នោះគេ​រំពឹងថា គណបក្សប្រឆាំង​របស់​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី នឹង​ឈ្នះ​ភ្លូកទឹកភ្លូកដី នៅក្នុង​ការបោះឆ្នោត​លើក​នេះ។
​ ​ទីភ្នាក់ងារ ព័ត៌មាន​ចិន​ស៊ិន​ហួ បានចេញ​ផ្សាយ​នៅថ្ងៃនេះ​ថា មុនពេល​នៃ​ការបោះ ឆ្នោត ក្រុម​បណ្តាញសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ចំនួន​១១​ស្ថាប័ន បាន​ចុះ​ធ្វើការ​ស្រង់ មតិ​នៅ គ្រប់​ច្រកល្ហក ទូទាំងប្រទេស មី​យ៉ាន់​ម៉ា ដោយ​ក្នុង​នោះគេ បាន សាកសួរ​មនុស្ស​ជាង​១.៣០០ នាក់​។ ជា​លទ្ធផល អ្នកគាំទ្រ​រដ្ឋាភិបាល​ដែលមាន​យោធា​នៅ​ពី​ក្រោយខ្នង​ដូច​សព្វ​ថ្ងៃនោះ​មាន​មិន​ដល់​៥​ភាគរយ​នោះទេ​។
​ ​យ៉ាងណាក៏ដោយ​គណៈកម្មាធិកា​របោះ​ឆ្នោត​កំពុង​មមាញឹក​ក្នុងការ​រាប់​សន្លឹកឆ្នោត ហើយ​លទ្ធផល​បណ្តោះអាសន្ន​នឹងត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​រសៀល​នេះ៕

art9.1

​