បាល់ទាត់៖តាមប្រភពសារព័ត៌មាន BBC បានផ្សាយថា ក្លិម Real Sociedad បានបណ្តេញគ្រូបង្វឹក លោក David Moyes ចេញពីតំណែង ក្រោយដឹកនាំក្រុមធ្លាក់ក្នុងស្ថានការណ៍យ៉ាងត្រដាបត្រដួសរដូវកាលនេះ។
ការបណ្ដេញអតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United វ័យ៥២ឆ្នាំរូបនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយខួបគម្រប់១ឆ្នាំ នៃការមកដឹកនាំក្លិបដែលលេងនៅក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ។
លោក Moyes ដែលជួយឲ្យ Real Sociedad បញ្ចប់ចំណាត់ថ្នាក់លេខ១២ នៅរដូវកាលចាស់ បានដឹកនាំក្រុមស្ថិតនៅក្បែរតំបន់គេកាត់ចោល ស្មើពិន្ទុជាមួយក្រុមបាតតារាង តែលើសចំនួនគ្រាប់ នៅរដូវកាលនេះ។
គួរបញ្ជាក់ថា Moyes បានចំណាយពេល ១១ឆ្នាំនៅ Everton មុនពេលទៅដឹកនាំនៅ Old Trafford បានមួយរយៈ ហើយចុងក្រោយទៅដឹកនាំនៅ Sociedad ដែលធ្វើឲ្យលោកក្លាយជាអ្នកចាត់ការទូទៅមកពីចក្រភពអង់គ្លេសទី៤ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប៕