All posts by មេគង្គ ប៉ុស្តិ៍

ច​ន ច័ន្ទ​លក្ខិណា ប្រកាស​ឈប់​ខ្វល់​រឿង​ប៉ុស្តិ៍​ទូរទស្សន៍​ក្នុងស្រុក​ចាក់​រឿង​ថៃ

​សិល្បៈ​៖​តារា​សម្តែង​ជើងចាស់ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​ព្យាយាម​ស្រោចស្រង់ វិស័យ​សិល្បៈ​ខ្មែរ ដោយបាន​បញ្ចេញមតិ និង​ធ្វើ​ការតស៊ូ​ជាច្រើន ទៅលើ​បញ្ហា ដែល​ប៉ុស្តិ៍​ទូរទស្សន៍​ក្នុងស្រុក​ស្ទើរ​គ្រប់​ប៉ុស្តិ៍ ចាក់ផ្សាយ​រឿង​ថៃ​យ៉ាង​គគ្រឹកគគ្រេង តែ​ការខិតខំ​ប្រឹងប្រែង​រប​ស់​នាង ហាក់​មិនបាន​ទទួលផល​នោះឡើយ​។​
​កាលពីពេល​ថ្មីៗ​នេះ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បង្ហោះ​សារ​ដោយបាន​សរសេរថា​៖“​មនុស្ស​ដែល​ចាញ់​គ្រប់យ៉ាង​។ ខ្ញុំ​សុំ​និយាយថា ខ្ញុំ​សុំ​ចុះចាញ់​ហើយ ហើយក៏​ឆ្អែត​បំផុត ឆ្អែត​ឡើង​ក្អួត​ចេញមក​វិញ ដើម្បី​សិល្បៈ​វប្ប​ធ័​ម៌​ជាតិ ខ្ញុំ​ត្រូវ​មនុស្ស​មួយ​ប្រទេស ជេរ និង រិះគន់​យ៉ាង​អាម៉ាស តែ​ខ្ញុំ​ទទួលយកបាន​ទាំងអស់​ឲ្យ​តែ​សិល្បៈ​ខ្មែរ​មាន​ដង្ហើម​។​
​តែ​អ្វីៗ​គឺ​ខុស​ទាំងអស់ ហើយ​ក្លាយជា​ជន​ដែល​ស្គាល់​តែ​ការខុស ព្រោះ​ខ្ញុំ​មិនចេះ​ធ្វើជា​មនុស្ស​អាត្មានិយម មិនចេះ​ស្តោះ​ហើយ​លេប មិន​ចំណុះ​គេ មិនចេះ​យកមុខយកមាត់​។ ពី​ពេលនេះ​ទៅ គឺ​សុំ​ធ្វើជា​មនុស្ស​អាត្មានិយម និង​លែង​ជឿជាក់​គ្រប់​វិស័យ ព្រោះ​វា​គ្មាន​ជំនឿ​ទៀត​ទេ អ្នកធ្វើ​គឺ​ខ្ញុំ អ្នក​ស្រែក​គឺ​គេ អ្នក​បាន​ផល​គឺ​ឈ្មួញ​។ ហើយ​សូមមេត្តា​ឈប់​យក​ខ្ញុំ ទៅប្រើ​ប្រាស់​ទៀត​ទៅ ខ្ញុំ​សុំ​ធ្វើជា​អ្នកសិល្បៈ​ដែល​មិនមាន សតិ​ស​ម្ប​ជ​ញ្ញះ​វិញ​ល្អ​ជាង គឺ ឆ្អែត​គ្រប់យ៉ាង​!”​។​
​គួរ​បញ្ជាក់ថា ការប្រកាស​ឈប់​ខ្វល់ ពី​រឿង​ប៉ុស្តិ៍​ទូរទស្សន៍​ក្នុងស្រុក​ចាក់​រឿង​ថៃ​នេះ គឺ​បន្ទាប់ពី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ឆ្លងកាត់​ការបរាជ័យ​ជាច្រើន​ដង ក្នុងការ​បញ្ចេញមតិ​ទៅលើ​បញ្ហា​ប៉ុស្តិ៍​ទូរទស្សន៍​ក្នុងស្រុក​ចាក់​រឿង​ថៃ យ៉ាង​គគ្រឹកគគ្រេង ស្ទើរ​គ្រប់​ប៉ុស្តិ៍​នោះ តារា​សម្តែងរូបនេះ បានប្រកាស​ដកខ្លួន​ឈប់​ខ្វល់​ពី​រឿងនេះ​ទៀតហើយ​៕

Capture5

​

Real Madrid ចាប់អារម្មណ៍ Depay

បាល់ទាត់៖​ក្លិប​យក្ស Real Madrid កំពុងតែ​សម្លឹង​ឃើញ​ខ្សែបម្រើ​ស្លាប​ស​ញាតិ​ហូ​ឡង់​របស់​ក្រុម​បិសាច​ក្រហម Manchester United គឺ​កីឡាករ Depay ដែល​កំពុង​ពិចារណា​ក្នុងការ​នាំយក​ចេញពី​ក្របខ័ណ្ឌ Premier League នៅពេល​ទីផ្សារ​កីឡាករ​បើកទ្វារ​នា​ខែមករា​ខាងមុខ​។​
​ លោក Louis van Gaal បាន​និយាយថា​លោក​បាន​នាំយក​ខ្សែបម្រើ​ស្លាប​សញ្ជាតិ​ហូ​ឡង់​វ័យ ២១ ឆ្នាំ​ពី​ក្លិប PSV Eindhoven ក្នុងតម្លៃ​ខ្លួន​៣០​លាន​ផោន បន្ទាប់ពី​បានបង្ហាញ​ទម្រង់​បាន​យ៉ាង​ល្អ​ឲ្យ​Eredivisie​បាន​៣០​ប្រកួត​ស៊ុត​បាល់​បញ្ចូល​ទី​បាន​២២​គ្រាប់​។​
​ គួរ​បញ្ជាក់ថា កីឡាករ Depay បានបង្ហាញ​ខ្លួន​ចំនួន​២០​ប្រកួត​ស៊ុត​បញ្ចូល​ទី​ចំនួន​បី​គ្រាប់ នៅក្នុង​រដូវ​កាល​ដំបូង​របស់គាត់​នៅ​ទឹកដី Old Trafford ។​
​ បើ​យោងតាម​សារព័ត៌មាន​របស់​អេ​ស្ប៉ា​ញ Don Balon បាន​ឲ្យ​ដឹងថា​ជា​ម្ចាស់​ក្លិប Real Madrid លោក Florentino Perez ចង់បាន Depay​ដើម្បី រក្សា​នៅ​ទម្រង់​លេង​លើ​ខ្សែបម្រើ​ស្លាប​ជំនួស​កន្លែង​កីឡាករ Cristiano Ronaldo៕

art22.1

​

ម្ចាស់​មេដាយមាស​ពិ​ភពលោក​អ្នកស្រី កែ ឡេង ​មកដល់​កម្ពុ​ជាយ​ប់​មិញ

រាជធានីភ្នំពេញ​៖​អ្នកស្រី កែ ឡេង ម្ចាស់​មេដាយមាស​ប៉េតង់​ពិភពលោក​ពីរ​សម័យ​របស់​កម្ពុជា​បានមក​ដល់ ប្រទេស​កម្ពុជា​ហើយ​កាលពី​យប់មិញ ក្រោយពី​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រកួត​ការពារ​មេដាយ​ពិភពលោក​របស់​អ្នកស្រី​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ប៉េតង់ ពិភពលោក​លើក​ទី​១៥ ឆ្នាំ​២០១៥​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​
​ អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ ដែល​រួមមាន​ទាំង​ថ្នាក់ដឹកនាំ​មកពី​ក្រសួង​អប់រំ ព្រមទាំង​លោក វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ចូលរួម ក្នុង​ពិធី​ទទួល​ដំណើរ​ត្រឡប់មកវិញ​របស់​អ្នកស្រី កែ ឡេង ខណដែល អ្នកស្រី កែ ឡេង បាន​និយាយថា អ្នកស្រី​ពិត​រំភើប​ខ្លាំង​ដែល​ទទួលបាន​ជ័យជម្នះ​នេះ ពីព្រោះ​ឆ្លងកាត់​ការលំបាក​ច្រើន​ដំណាក់កាល​ក្នុងចំណោម​បេ​ក្ខ​នារី​មកពី​៤១ ប្រទេស​ទូទាំង​ពិភពលោក​។
​ ​គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​អ្នកស្រី កែ ឡេង ឈ្នះ​បាន​មេដាយមាស​ពិភពលោក​ផ្នែក​ប៉េតង់ បន្ទាប់ពី​ឈ្នះ​លើក​ទី​១​កាលពី​ឆ្នាំ​២០១៣​នៅ​ប្រទេស​បារាំង​។ យ៉ាងណាក៏ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ហើយ​ថា សម្តេច​នឹង​ប្រគល់​ប្រាក់រង្វាន់​១​ម៉ឺន​ដុល្លារ សម្រាប់​ម្ចាស់​មេដៃ​មាស​ពិភពលោក​របស់​កីឡាករ កីឡាការិនី​កម្ពុជា៕

​f6

ក្រុម​សម្ព័ន្ធមិត្ត​អាមេរិក​កម្ទេច​ទីតាំង​ស្តុក​អាវុធ​សំខាន់​របស់​ក្រុម​IS

​អ៊ីរ៉ាក់​៖​យោងតាម​ប្រភពព័ត៌មាន​ពី​យោធា​អាមេរិក​បាន​ថ្លែងថា យន្តហោះ​ចម្បាំង​អាមេរិក និង​សម្ព័ន្ធមិត្ត បាន​បើក​ការវាយប្រហារ​២០​ដង​លើ​ទីតាំង​ស្តុក​អាវុធ​សំខាន់ៗ របស់​ក្រុម​សកម្មប្រយុទ្ធ IS ក្នុងប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​។ ប្រតិបត្តិ​ការវាយប្រហា​រ​តាម​អាកាស​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត គឺ​បានកំណត់​គោលដៅ​សំខាន់ៗ នៅ​លើដី​ស្ថិតក្នុង​ទីក្រុង Ramadi និង​Sinjar​ប្រទេស​អ៊ីរ៉ាក់​។ ​យន្តហោះ​ក្រុមចម្រុះ​បាន​ដឹកនាំ​ការវាយប្រហារ​ម្តង​ហើយ​ម្តងទៀត​នៅ ជុំវិញ​តំបន់​Sinjar​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់ ដោយបាន​បំផ្លាញ​ទីតាំង​តម្កល់​កាំភ្លើងយន្ត ទីតាំង​លាក់​អាវុធ​សំងាត់​និង​ទីតាំង​កាំភ្លើងត្បាល់​របស់​ក្រុម សកម្មប្រយុទ្ធ​ផងដែរ​។ ពួកគេ​បាន​វាយប្រហារ​ផងដែរ លើ​ទីតាំង​លាក់​អាវុធ​សំងាត់​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម រថយន្ត​បំផ្ទុះ​គ្រាប់បែក កាំភ្លើងយន្ត​ធន​ធ្ងន់ និង​ទីតាំង​ប្រើប្រាស់​សម្រាប់​ប្រយុទ្ធ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម នៅក្បែរ​ទីក្រុង​រ៉ា​ម៉ា​ឌី​ជាមួយ​យន្តហោះ​ចម្បាំង​ចំនួន​៤​គ្រឿង​។​ ​យន្តហោះ​ចម្បាំង​របស់​ក្រុមចម្រុះ បាន​វាយប្រហារ​សរុប​ចំនួន​១៥​ដង​ក្នុងប្រទេស​អ៊ីរ៉ាក់ ដែល​បានកំណត់​គោលដៅ​លើ​ក្រុម​ឧទ្ទាម​ក្បែរ​តំបន់​Fallujah, Kisik, Sultan Abdullah និង​Tal Afar​។ នេះ​បើ​យោងតាម​របាយការណ៍​។ នៅក្នុង​ប្រទេស​ស៊ី​រី​យន្តហោះ​ចម្បាំង​ក្រុមចម្រុះ បាន​វាយប្រហារ​ទីមួយ​នៅក្បែរ​តំបន់​al Hawl ទី​ពីរ​នៅក្បែរ​តំបន់​Mar​និង​ទី​បី​នៅក្បែរ​តំបន់​Dayr az Zawr៕ ​

20151108

ប៉ូលិស​ម្នាក់ និង​មេព្រៃ​​ម្នាក់​ត្រូវ​ក្រុម​ជនអនាមិក​បាញ់សម្លាប់​នៅ​ស្រុក​ជាំ​ក្សាន្ត​

​ខេត្ដ​ព្រះវិហារ ៖​យ៉ាងហោចណាស់​មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់ និង​មន្ត្រីប៉ូលិស​ម្នាក់​ត្រូវ ជន​មិន​ស្គាល់មុខ​បាញ់​រៈ​បណ្តាល​ឱ្យស្លាប់ រីឯ​មន្ដ្រី​យោធា​ការពារ​ព្រំដែន​គោក​កងពល​លេខ​៩​ម្នាក់ទៀត ក៏បាន​រងរបួស​ដែរ ខណៈ​ចុះ​ល្បាត និង​បង្ក្រាប​ក្រុម​ជនល្មើស​បំផ្លាញ​ព្រៃឈើ និង​បាញ់​សត្វព្រៃ​ខុសច្បាប់​។​

​មន្ត្រី​មួយរូប​បាន​ប្រាប់​ឲ្យ​ដឹងថា ហេតុការណ៍​ដ៏រ​ន្ឋ​ត់​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង ២​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​៧ ខែ វិច្ឆិកា ឆ្នាំ​២០១៥ ចំណុច​អណ្ដែត​ស្នប់ ស្ថិតក្នុង​ភូមិ​របុញ ឃុំ​មរកត ស្រុក ជាំ​ក្សាន្ដ ខេត្តព្រះវិហារ គ្រា​ដែល​ក្រុម​ន្ដ្រី​ចម្រុះ​ល្បាត ត្រួតពិនិត្យ​ក្នុង​តំបន់​ព្រៃ​អភិរក្ស ។​
​
ប្រភព​ព័​ត៍​មាន​ដដែល​បាន​បនតថា មុនពេល​កើតហេតុ ក្រុម​សមត្ថកិច្ច​ចម្រុះ​រួមមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រីប៉ូលិស និង​មន្ត្រី​យោធា បាន​ចុះ​បើក​ប្រ​ត្តិ​ប​ត្តិ​ការចាប់​ម៉ាស៊ីន​អារឈើ​ចំនួន​២​កន្លែង​ផ្សេងគ្នា ។ សមត្ថកិច្ច​គោលដៅ​ទី​១ ចាប់​ម៉ាស៊ីន​អារឈើ បាន​ចំនួន​៦​គ្រឿង​និង​កាំភ្លើង​កា​រ៉ា​ប៊ី​ន​កែច្នៃ​១​ដើម ។​
​
ប្រភព​បន្តថា គោលដៅ​ទី​២.​ចាប់បាន​ម៉ាស៊ីន​អារឈើ​ចំនួន​៥​គ្រឿង និង​កាំភ្លើង​កា​រ៉ា​ប៊ី​ន​១​ដើម​ដូចគ្នា​។ ខណៈ​កំពុង​ដើរល្បាត​នោះ​ស្រាប់តែ​ក្រុម​ជនល្មើស បានធ្វើការ​បាញ់ស្រោច​ម​កលើ​ក្រុម​សមត្ថកិច្ច​តែម្តង បណ្តាលឱ្យ​សមត្ថកិច្ច​ពីរ​នាក់​ដេក​ដួល​ស្លាប់​នៅក្នុង​ថ្លុកឈាម ឯ​យោធា​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​

​ប្រភព​បញ្ជាក់ថា ជនរងគ្រោះ​ដែល​រង​ការបាញ់ប្រហារ​មាន ឈ្មោះ សៀង ណា​រ៉ុង តួនាទី ជា​ប្រធាន​ក្រុម​ល្បាត និង​ជា​មន្ដ្រីរដ្ឋបាល​ព្រៃឈើ និង​ម្នាក់ទៀត​ឈ្មោះ សាប់ យស ជា​មន្ដ្រីនគរបាល ស្រុក​ជាំ​ក្សាន្ត​។ ចំណែកឯ​មន្ដ្រី​យោធា​ការពារ ព្រំដែន​គោក​កងពល​លេខ​៩ រងរបួស​ធ្ងន់​មានឈ្មោះ សុភ​ណ្ឌ ។​​

សមត្ថកិច្ច​បាន​បើក​ការស៊ើបអង្កេត​ស្វែងរក​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​យ៉ាង​មមាញឹក​ដើម្បី​នាំយក​មក​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​៕​ដោយ​៖​រដ្ឋា​

gvfcdxx

​waqwww

អាជ្ញាធរ​បញ្ជា​ឲ្យ NAGA World រុះរើ​សំណង់​មុខ​ពុទ្ធសាសនបណ្ឌិត្យ

​ភ្នំពេញ​៖ ដោយ​អនុវត្ត​ទៅតាម​ស្មារតី នៃ​អង្គប្រជុំ​បន្ទាន់​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​០៦ ខែវិច្ឆិកា នេះ ក្រុមហ៊ុន NAGA World បានសម្រេច​ផ្អាក​សំណង់ និង​ឲ្យ​រុះរើ ដំបូល​ដែក និង​វាយកម្ទេច​ជញ្ជាំង​បេតុង មុខ​ពុទ្ធសាសនបណ្ឌិត្យ ដោយ​ខ្លួនឯង​។

​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​០៥​វិច្ឆិកា មាន​កិច្ចប្រជុំ​បន្ទាន់​មួយ ពាក់ព័ន្ធ​នឹង​សំណង់​របស់​ក្រុមហ៊ុន NAGA World ដែល​បាន​សាងសង់​ខុសច្បាប់ អនុញ្ញាត​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ត្រូវបាន​រៀបចំឡើង ក្រោម​អធិបតីភាព​លោក អឹម ឈុនលឹម ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​លោក​អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុជាតិ​វង្ស​។​
​
កិច្ចប្រជុំ​បន្ទាន់​នេះ​តាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ពិភាក្សា​ផ្លូវច្បាប់ និង​បច្ចេកទេស​។​

​លោក ឡុង ឌី​ម៉​ង់ បាន​ឲ្យ​ដឹង​ទៀតថា ក្រោយ​បញ្ជ​ប់​កិច្ចប្រជុំ​ជា​លទ្ធផល​៖ ១-​ក្រសួង​រៀបចំ​ដែនដី ចេញ​លិខិត​ផ្អាក​សំណង់ និង​ឲ្យ​រុះរើ ។ ២-​ក្រុម​ជាង​ក្រុមហ៊ុន ចាប់ផ្តើម​រុះរើ ដោយ​ខ្លួនឯង​ពីថ្ងៃ​ស្អែក គឺ​រុះ​ដំបូល​មុខ ពុទ្ធសាសនបណ្ឌិត្យ​មុន ។ ៣-​ចាត់​មន្ត្រី​ជំនាញ ប្រចាំ​ការជំរុញ​ដំណើរការ​នេះ រហូតដល់​ទីបញ្ចប់​។​

​សូមបញ្ជាក់ថា ក្រោយពី​បញ្ចប់​ពិធី​សម្ពោធ គម្រោង​ការពារ​ទឹកជំនន់ ជំហាន​៣ របស់ JICA រួចមក នា​ព្រឹក​ថ្ងៃទី​០៥​វិច្ឆិកា​លោកនាយក​រដ្ឋមន្ត្រី បាន​អញ្ជើញ​ចុះ​មើល​ដោយផ្ទាល់​ការដ្ឋាន​សំណង់​របស់ ក្រុមហ៊ុន NAGA World ដែល​បាន​សង់​ខុសច្បាប់​អនុញ្ញាត ក៏ដូចជា​ការប៉ះពាល់​ដ​ល់​សោភ័ណភាព​រាជធានី​ភ្នំពេញ​៕

fgvcfgg

​

បាក់​ទំនប់​រ៉ែ​ដែក​នៅ​ប្រេ​ស៊ី​ល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ច្រើន​នាក់

​ប្រេ​ស៊ី​ល​៖​មន្ត្រី​នៅ​ភាគ​អាគ្នេយ៍​រដ្ឋ Minas Gerais បាន​និយាយថា មនុស្ស​១៧​នាក់​បាន​ស្លាប់​ហើយ​ជាច្រើន​នាក់​ទៀត​កំពុង​បាត់​ខ្លួន ក្នុង​ហេតុការណ៍​ផ្ទុះ​បាក់​ទំ​បន់​ក្រុមហ៊ុន​រ៉ែ​ដែក​មួយ​ក្នុងប្រទេស​ប្រេ​ស៊ី​ល​។
​ អាជ្ញាធរ​ក្នុង​តំបន់ Mariana បាន​និយាយ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការបាក់​ទ​នប់​រ៉ែ​ដែក​បណ្តាល​ឲ្យ​មាន​ដី​ភក់ និង​កំទេចកំទី​ជាច្រើន​ហូរ​ចូលទៅក្នុង ទីប្រជុំជន​តូច​មួយ​នៅ​តំបន់ Bento ដែលមាន​ចំងាយ​ប្រមាណ​៧ គីឡូម៉ែត្រ​។​
​ លោកស្រី Julia Dias Carneiro បាន​និយាយប្រាប់​សារព័ត៌មាន BBC ថា​តំបន់​ដែល​រង​ផលប៉ះពាល់​គឺមាន​ផ្ទះ​ចំនួន​ប្រហែល​៥០០​ខ្នង​។ ទន្ទឹម​នោះ​ប្រតិ​ប​ត្ដិ​ការ​ក្រុម​ជួយសង្គ្រោះ​នេះ​ត្រូវបាន​រំខាន​ដោយ ការបាក់​ដី​បន្តទៀត ប៉ុន្តែ​ឧទ្ធម្ភាគចក្រ​បាន​ដឹកយក​ជា​អ្នករងគ្រោះ​ជាច្រើន​រកក​ន្លែ​ង​សុវត្ថិភាព​។​
​ គួរបញ្ជាក់​ដែលថា អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​រុករក​រ៉ែ Samarco ដែលជា​ម្ចាស់​ទំនប់​រ៉ែ​ដែក​នេះ​បាន​និយាយថា​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ ការបាក់​ទំនប់​វា​រី​អគ្គិសនី​នេះ​នៅឡើយ​ទេ​៕

art9.2

​

កម្ពុជា​នឹង​រៀបចំ​ការប្រកួត​ ONE CHAMPOINSHIP លើក​ទី​២ដើមខែ​ធ្នូ​

ប្រដាល់​៖​ការប្រកួត​ក្បាច់គុន​ចម្រុះ​(MMA)​ដែលមាន​ឈ្មោះថា ONE: KINGDOM OF KHMER ជា​លើក​ទី​២​នឹងត្រូវ​ចាប់ផ្ដើម​បើក​ការប្រកួត នា​យប់​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៥​ខាងមុខនេះ នៅ​រោង​មហោស្រព​កោះ​ពេជ្រ ដែលមាន​កីឡាករ កីឡាការិនី​កម្ពុជា​និង​កីឡាករ​បរទេស ជួប​ប្រកួត​គ្នា​សងសឹក និង​លក្ខណៈ​មិត្តភាព​ជាតិ និង​អន្តរជាតិ​ជាច្រើន​គូ​ទៀត​។​
អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​សមាគមន៍​ក្បាច់គុន​ចម្រុះ​កម្ពុជា លោក វ៉ា​ត់ ចំរើន បាន​ថ្លែង​ក្នុង​សន្និសីទកាសែត ONE: KINGDOM OF KHMER គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​ក៏ដូចជា​កីឡាករ កីឡាការិនី​ទាំងអស់ ត្រូវតែ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ក្នុង​ការចាប់ គូ​ការវិនិច្ឆ័យ កាត់ក្ដី​ឲ្យ​បាន​ត្រឹមត្រូវ​ពិតប្រាកដ ហើយ​ចំពោះ​កីឡាករ កីឡាការិនី ប្រកួត​ត្រូវមាន​សេចក្ដីថ្លៃថ្នូរ គោរព​ឲ្យ​បាន​តាម​គោលការណ៍ Fair Play ពោល​បើ​ឈ្នះ គឺ​ឈ្នះ​ដោយ​ជំនាញ​បច្ចេកទេស ហើយ​បើ​ចាញ់ ក៏​ចាញ់​ដោយ​បច្ចេកទេស​ពិតៗ កុំ​ឲ្យ​គេ​មើល​ញើញ​ថា​ស៊ី​ឡាក​ខុស​ទំនង​នោះ​។​
នាយក​ប្រតិបត្តិ​របស់ ONE Championship លោក Victor Cui បាន​ថ្លែងថា ក្នុងការ​ប្រកួត​កម្រិត​ពិភពលោក​ជា​លើក​ទី​២​នៅ​កម្ពុជា​នេះ ONE នឹងធ្វើ​ការ​ផ្គូរ​ផ្គង​ឲ្យ​អ្នក​ប្រយុទ្ធ​កម្ពុជា​ប៉ះ​ជាមួយនឹង​កីឡាករ កម្ពុជា សងសឹក​ក៏ដូចជា​កីឡាការិនី​ជាច្រើន ប្រកួត​លក្ខណៈ​មិត្តភាព​ជាតិ ហើយក៏​មានការ​ប្រកួត​ដ៏​រំភើប​រវាង​កីឡាករ​បរទេស និង​បរទេស​ក្នុង​កម្រិត​គូ​ឯក និង​គូ​ឯក​រង​ក្នុង​ព្រឹត្តិការណ៍​នោះ​ផងដែរ​។​
កីឡាករ​ដែល​ត្រូវ​ជួបគ្នា​ក្នុង​ព្រឹត្តិការណ៍ ONE: KINGDOM OF KHMER នេះ​មាន ចាន់ រតនា ត្រូវ​ឡើង​ប្រកួត​សងសឹក ក៏ដូចជា​ជម្រះបញ្ជី​ក្នុង​សង្វៀន​ដាក់​ទ្រុង​ជាមួយនឹង​កីឡាករ សំអាង ឌុន ក្នុង​ទម្ងន់​៦៥,៨​គីឡូក្រាម ក្រោយពី​រូបគេ​បាន​រង​បរាជ័យ​ទាំង​ចម្រូងចម្រាស​ក្នុង​ព្រឹត្តិការណ៍ ONE: Rise of the Kingdom រដូវ​កាល​ទីមួយ​កន្លងមក​។​
ចំណែក​កីឡាករ ចាន់ ហេង នឹងត្រូវ​ជួប​ជាមួយនឹង​កីឡាករ​ជើង​ថ្មី​របស់​ឥណ្ឌូនេស៊ី Mario Satya Wirawan​។ រីឯ​កីឡាករ​មាស ម៉ើ នឹងត្រូវ​បង្ហាញខ្លួន​ជា​លើក​ទី​២ ក្នុង​សង្វៀន​ដាក់​ទ្រុង​របស់ ONE ក្នុង​ទម្ងន់​៦១,២​គីឡូក្រាម ដើម្បី​ជួប​ជាមួយនឹង​ជើង​ខ្លាំង​របស់​ម៉ាឡេស៊ី Chan Sam Art ខណៈដែល​កីឡាការិនី សំ ថា​រ័ត្ន របស់​កម្ពុជា នឹងត្រូវ​ជួប​ជាមួយ​អ្នក​ប្រយុទ្ធ​មកពី​ឥណ្ឌា Jeet Tosh​ដែល​មក​ប្រកួត​នៅ​កម្ពុជា​លើកដំបូង​។ ដោយឡែក​កីឡាការិនី វី ស្រី​ឆាយ ដែល​បាន​បង្ហាញខ្លួន​ជា​លើក​ទី​១ ក្នុង​កម្មវិធី ONE: Rise of the Kingdom កាលពី​ឆ្នាំមុន​នោះ នឹងត្រូវ​ជួប​មិត្ត​រួម​ជាតិ​របស់ខ្លួន​គឺ​កីឡាការិនី អេ យ៉ា​នុត ហើយក៏​មានការ​ប្រកួត​រវាង​កីឡាករ​បរទេស​ដូចគ្នា​ក្នុង​កម្រិត​គូ​ឯក និង​គូ​ឯក​រង​ទៀតផង​៕

181171

​

បែ​ល​ហ្សិ​ក​ឡើង​ឈរលើ​កំពូល​តារាង FIFA World Ranking

៖​ក្រុមបាល់ទាត់​ជម្រើស​បែ​ល​ហ្សិ​កបាន​បំបែក​កំណត់ត្រា​ក្នុង​ប្រវត្តិសាស្ដ្រ​ដោយ​ឡើង​ឈរលើ​កំពូល​តារាង​ចំណាត់ថ្នាក់ FIFA World Ranking ជា​លើកដំបូង​របស់ខ្លួន​។​
​ ចំណាត់ថ្នាក់​គួរ​ឲ្យ​ចាប់អារម្មណ៍​ផ្សេងទៀត​ក្នុង​ក្រុម​កំពូល​ទាំង​១០ គឺ​ស៊ី​លី ឡើងដល់​ទៅ​៤​លេខ មកឈរ​លេខ​៥ ខណៈ​អង់គ្លេស​ឡើង​ពី​លេខ​១០ មក​លេខ​៩ ឯ​អូទ្រីស​ចូល Top 10 នឹង​គេ​ដែរ ដោយ​ឡើង​ពី​លេខ​១១ មក​លេខ​១០ (​កំណត់ត្រា​ល្អ​បំផុត​របស់​អូទ្រីស​)​។ ចំណែក​វែ​ល ត្រូវ​ធ្លាក់ចុះ​ពី​លេខ​៨ ទៅដល់​លេខ​១៥​។​
​គួរ​បញ្ជាក់ថា ក្រុម​បិសាច​ក្រហម​អឺរ៉ុប​បែ​ល​ហ្សិ​កមួយ​នេះ ឈរ​នៅ​លេខ​៣​កាលពី​ខែ​មុន ឥឡូវ​មកឈរ​លេខ​១​ក្នុង​ខែវិច្ឆិកា​នេះ ដោយ​រុញ​ទម្លាក់​ក្រុម​អា​ហ្ស​ង់​ទីន​ពី​លេខ​១ ទៅ​លេខ​៣ ខណៈដែល​ក្រុម​ជើងឯក​ពិភពលោក​អាល្លឺម៉ង់​នៅ​ឈរ​លេខ​២​ដដែល​៕

​bel

លោក ហ៊ុន សែន ​៖​សំណុំរឿង​បាតុកម្ម ហិង្សា​នៅ​ផ្លូវ វ៉េងស្រេង មិនទាន់​បិទ​បញ្ចប់​ទេ​

​ភ្នំពេញ៖​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ​ថា សំណុំរឿង​មួយចំនួន​ពាក់ព័ន្ធ​នឹង​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង ការធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ និង​ការ​បំផុស​ឲ្យ​កម្មករ​ចេញ​តវ៉ា​នៅពេល​មាន​ភាព​តានតឹង​នយោបាយ មិនទាន់បាន​បិទ​បញ្ចប់​នៅឡើយ​ទេ​។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​គម្រោង​ការពារ​ទឹកជំនន់​និង កែលម្អ​ប្រព័ន្ធ​លូ នៅពេល​និយាយ​ពី​ការ​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប​និង​អ្នក រៀបចំ​បាតុកម្ម​កាលពី​ថ្ងៃទី​២៦​ខែតុលា ទាមទារ​ឲ្យ​ទម្លាក់​លោក កឹម សុខា ពី​តំណែង​។​

​បើទោះជា លោក ហ៊ុន សែន និយាយ​មិន​បញ្ចេញ​ឈ្មោះ​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំ​រឿងនេះ តែ​លោក​ទំនងជា​សំដៅ​ទៅរក​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា​។ លោក កឹម សុខា កន្លងទៅ ត្រូវបាន​តុលាការ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ករណី​មួយចំនួន ក្នុងនោះ​មានការ​ចោទថា​ធ្វើបាតុកម្ម​ផ្តួលរំលំ​រដ្ឋាភិបាល​។ ចំណែក លោក សម រង្ស៊ី ត្រូវបាន​នាយករដ្ឋមន្ត្រី​លើកឡើង​ជារឿយៗ​ថា​បាន​បំផុស​កម្មករ​ឲ្យ ចេញ​តវ៉ា​កាលពីដើម​ខែមករា ឆ្នាំ​២០១៤​។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា​បាតុកម្ម​នៅ​ភ្នំពេញ​កើតឡើង​ដោយសារ​បាតុកម្ម​នៅ​ទីក្រុង​ប៉ារីស និង ញូវយ៉ក ដែល​លោក​ចាត់ទុកថា​”​មាន​ភ្លើង​ទើប​វា​មាន​ផ្សែង​”​។ លោក​បន្តថា ើ​ើ​បាតុកម្ម​ណា​ក៏មាន​អ្នករៀបចំ​ដែរ ហើយ​មិនចាំបាច់​ទៅ​ស្រាវជ្រាវ​រក​នោះទេ​។ លោក​ក៏បាន​រំឭក​ពី​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង ការធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ ការ​បំផុស​កម្មករ​ឲ្យ​ចេញ​តវ៉ា និង​សំណុំរឿង​ផ្សេងៗ​ទៀត​។

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា​៖ “​រឿង​វា​មិន ទាន់​ចប់​ទេ អា​ខូច​ក្លីនិក​គេ​នុះ អា​វៃ​ក្លីនិក​គេ​នុះ ក៏​វា​មិនទាន់​ចប់​ដែរ​។ សំណុំ​រឿងនេះ វា​អត់​ទាន់​ចប់​ទេ តាំងពី​អា​សំណុំរឿង​វៃ​ក្លិ​និក​គេ អា​សំណុំរឿង​ផ្លូវ​វ៉េងស្រេង អា​សំណុំរឿង​ស្អីៗ អត់​ទាន់​បិទ​បញ្ជី​ទេ​។ អ្នកណា​ទៅ​បំផុស​កម្មករ​ចេញមក គេ​កំពុងធ្វើការ ទៅ​បំផុស​ឲ្យ​គេ​ចេញមក  ក៏​អត់​ទាន់​រួចខ្លួន អត់​ទាន់​ផុតពី​សំណុំរឿង​ទេ អត់​ទាន់​ផុត​ទេ​”​។​

​គួរ​ជម្រាប​ថា នៅ​ម៉ោង ២៣:៣០​នាទី​យប់ ថ្ងៃ​ព្រហស្បតិ៍ ទី​០៥ ខែវិច្ឆិកា នេះ លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា អញ្ជើញ ទៅ​បំពេញ​ទស្សន កិច្ច​នៅ​ប្រទេស​ជប៉ុន​, ម៉ុង​ហ្គោ​លី និង​កូរ៉េខាងត្បូង​៕​ដោ​យះ​ខេមរា
yhgtgbbb

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​គម្រោង​ការពារ​ទឹកជំនន់​និង​កែលម្អ​ប្រព័ន្ធ​លូ កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥

​

រដ្ឋាភិបាល​សម្រេច​គ្រប់​គ្រង​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​ដោយ​ខ្លួ​នឯ​ង​

​ភ្នំពេញ​:​រាជរដ្ឋាភិបាល​បានសម្រេច​ដកសិទ្ធិ​ពី​ក្រុមហ៊ុន សុខ គង់ យកមក​គ្រប់គ្រង​វិញ​នូវ​ការលក់​សំបុត្រ ដើម្បី​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​។​ការសម្រេច​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែវិច្ឆិកា ។

​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​ឲ្យ​ដឹងថា ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា នេះ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​បង្កើត​សហគ្រាស​សាធារណៈ ដើម្បី​ធុរៈកិច្ច​គ្រប់គ្រង​រមណីយ​ដ្ឋា​ន​បេតិកភណ្ឌ​អង្គរវត្ត ដែលមាន​ក្រសួងទេសចរណ៍ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​អន្តរក្រសួង​រៀបចំ​គណៈកម្មាធិការ​នេះ​។​

​គួររំលឹកថា កន្លងមក ការគ្រប់គ្រង​រមណីយ​ដ្ឋា​ន​បេតិកភណ្ឌ​អង្គរ​ដោយ​ក្រុមហ៊ុន សុខ គង់ ត្រូវបាន​រិះគន់​ដោយ​ក្រុម​ជំទាស់​យ៉ាងខ្លាំង​ថា មាន​ភាពមិនប្រក្រតី​ក្នុងការ​គ្រប់គ្រង​ចំណូល​ថវិកាជាតិ​ដែល​បានមកពី​កា​រល​ក់​សំ​បុត្រចូល​ទស្សនា​ប្រាសាទអង្គរវត្ត​។​

​តាមទិន្នន័យ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​ឲ្យ​ដឹងថា​ ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​២០១៥​នេះ ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​មក​ទស្សនា​ប្រាសាទ​អង្គ​វរ​ត្ត មាន​ចំនួន​១៦៧៧៣៥២​នាក់ ដែលមាន​កំណើន​២,០៥​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៤ ហើយ​ចំណូល​ដុល​មាន​ចំនួន​ជាង​៤៧,៦​លាន​ដុល្លារ កើនឡើង​ប្រហែល​០,៦២​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤​។ ចំណូល​ដុល​ដែល​បាន​ពី​ការលក់​សំបុត្រ​ឲ្យ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​អង្គរ​សម្រាប់​ឆ្នាំ​២០១៤ មាន​ចំនួន​៥៩ ៣៤២ ០០០​ដុល្លារ កើនឡើង​ជាង​១,៦​លាន​ដុល្លារ លើស​ឆ្នាំ​២០១៣ ដែល​បាន​លក់បាន​៥៧៦៨៧ ៦៨០​ដុល្លារ​។ ចំនួន​ភ្ញៀវទេសចរ​បរទេស​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​ក្នុង​ឆ្នាំ​២០១៤​មាន​ចំនួន​២០៥៩៧២០​នាក់ កើនឡើង​ជិត​៤​ម៉ឺន​នាក់ បើ​ធៀប​ជាមួយ​ឆ្នាំ​២០១៣ ដែលមាន​ភ្ញៀវ​មក​ទស្សនា​ចំនួន​២ ០២១ ៧១៥ នាក់​៕ ដោយ៖រដ្ឋា

​bhgvbbb

បារាំង​បញ្ជូន​នាវា​ដឹក​យន្តហោះ​ធំ​បំផុត​ចូលរួម​ប្រឆាំង​ក្រុម​IS នៅ​ស៊ី​រី និង​អ៊ីរ៉ាក់

បារាំង​៖​យោងតាម​សារព័ត៌មាន​BBC​ចេញផ្សាយ​ថា រដ្ឋាភិបាល​បារាំង​ប្រកាស​បញ្ជូន​នាវា​ដឹក​យន្តហោះ​ធំ​បំផុត របស់ខ្លួន​ទៅកាន់​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​ចូលរួម​ក្នុង​ប្រតិបត្តិ​ការប្រឆាំង​ក្រុម​អ៊ីស្លាម​IS​។
​ប្រភព​ដដែល​បាន​បញ្ជាក់ថា បារាំង​បានកំណត់​ទិសដៅ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​រួចហើយ សម្រាប់​ការវាយប្រហារ​ទៅលើ​ក្រុម​អ៊ីស្លាម​IS ខណៈដែល​បច្ចុប្បន្ន​ក៏​បានដាក់​ពង្រាយ​យន្តហោះ​ប្រភេទ​Mirage ៦​គ្រឿង​នៅ​ទន្លេ Jordan ហើយ​យន្តហោះ​ប្រភេទ Rafale៦​គ្រឿង​ទៀត កំពុង​ឈរជើង​នៅ​ប្រទេស​អារ៉ាប់​រួម​ផងដែរ​។​
​គួរ​បញ្ជាក់ថា កន្លងមក​នាវា​ផ្ទុក​យន្តហោះ​ប្រភេទ​Charles de Gaulle បានដាក់​ពង្រាយ នៅ​ឈូង​សមុទ្រ តាំងពី​កុម្ភៈ​ដល់​ខែមេសា​ឆ្នាំ​២០១៥ ដើម្បី​ប្រឆាំងនឹង​ក្រុម​អ៊ីស្លាម​IS​នៅ​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​៕

1
​

លោក ហ៊ុន សែន ព្រមាន​បង្ហោះ​សារ​សុំទោស​របស់លោក​សម រង្ស៊ី តាម​ហ្វេ​ស​ប៊ុ​ក​

​ភ្នំពេញ​៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​នៅ​ព្រឹក​ថ្ងៃទី​០៥ វិច្ឆិកា នេះ​ថា នឺង​បង្ហោះ​សារ​សុំទោស​របស់លោក សម រង្ស៊ី នៅលើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​។​

​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​បែបនេះ​នៅក្នុង​ពិធី​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៣​ថា​៖ “​ផ្តាំ​ទៅ​គាត់​។​លោក​ថា​« ឯកឧត្តម សម រង្ស៊ី អើយ​! ឯកឧត្តម​បាន​វ៉ៃ SMS សុំទោស​ខ្ញុំ បើសិនជា​ឯកឧត្តម​ហ៊ាន​ប្រថុយប្រថាន ទៅលើ​ការបំពាន លើ​អ្វីដែល​ឯកឧត្តម​សុំទោស​ខ្ញុំ ខ្ញុំ​ត្រៀម​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ថ្ងៃទី​២៩ ឯកឧត្តម​សុំទោស​ខ្ញុំ សូម​ផ្តាំ​តាម​អីចឹង​ទៅ​ចុះ មិន​តាន​វាយោ​ទេ គឺ​តាម​ក្បាល​មេក្រូ​តា​ម៉​ង​»​។

​លោកនាយក​រដ្ឋមន្ត្រី​បន្តថា «​ឯកឧត្តម​វ៉ៃ​មក​ខ្ញុំ​នៅ​ថ្ងៃទី​២៩ តុលា ម៉ោង​៦​និង​១៣​នាទី​ល្ងាច ដល់​ខ្ញុំ​ឆ្លើយតប​អរគុណ​ឯកឧត្តម នៅ​ម៉ោង​៨​និង​៩​នាទី​យប់ ថ្ងៃទី​២៩ តុលា បានសេចក្តីថា មុនពេល​បោះឆ្នោត​ទម្លាក់​អនុប្រធាន​ទី​១ សភា បើសិនជា​បំពាន​លើ​ខ្ញុំ ខ្ញុំ​អត់​មាន​ជម្រើស​ទេ សង្ឃឹមថា យើង​នៅមាន​ការនិយាយ​គ្នា យើង​អាច​និយាយ​គ្នា​តទៅទៀត​»៕ដោយ៖រដ្ឋា

​gvfcdf

Karim Benzema ត្រូវ​ប៉ូលិស​ឃុំខ្លួន​មួយ​យប់​

បាល់ទាត់​៖​​យោងតាម​ប្រភពពី​សារព័ត៌មាន AFP បាន​ចុះផ្សាយ​ថា ខ្សែប្រយុទ្ធ​ជម្រើសជាតិ​បារាំង Karim Benzema និង​ជា​ខ្សែប្រយុទ្ធ​ក្រុម​អធិរាជ​ស Real Madrid ត្រូវបាន​ឃុំខ្លួន​១​យប់ បន្ទាប់ពី​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ប៉ុស្តិ៍​ប៉ូលិស​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​។​
​ប្រភព​បញ្ជាក់ថា កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​ត្រូវបាន​ប៉ូលិស​បារាំង​ឃាត់ខ្លួន​ពេញ​១​យប់ ដោយ​ជាប់ចោទ​ពីបទ​រៀបចំ​ផែនការ​គំរាម​មិត្ត​រួម​ក្រុម​ជម្រើសជាតិ បារាំង​របស់គេ Mathieu Valbuena ពាក់ព័ន្ធ​នឹង​រឿង​វីដេអូ​សិច​។ ទោះជា​យ៉ាងណា​មេធាវី​កីឡាករ​រូបនេះ លោក Sylvain Cormier បាន​លើកឡើងថា ទោះ Benzema ត្រូវ​ឃុំខ្លួន ប៉ុន្តែ​លោក​យល់ថា រូបគេ​មិនមែនជា​ជន​ដែល​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នេះឡើយ​។​
​គួរ​បញ្ជាក់ថា នេះ​មិនមែនជា​លើក​ទី​១​ទេ សម្រាប់ Benzema ដែល​រង​ការចោទប្រកាន់​ពី​ប៉ូលិស​។ កាល​ឆ្នាំមុន ខ្សែប្រយុទ្ធ​ក្រុម​ស្ដេច​សរូប​នេះ និង Franck Ribery របស់​ក្រុម Bayern Munich ក៏ត្រូវ​ប៉ូលិស​ហៅចូល​ប៉ុស្តិ៍ រឿង​រួមភេទ​ជាមួយ​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ​ផងដែរ​៕

karim-benzema-009

​

កម្ពុជា​នឹង​ប្រកួត​មិត្តភាព​ជាមួយ African All Star ល្ងាច​ស្អែក​

បាល់ទាត់៖​នៅវេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្អែក​នេះ​ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​កីឡាក​រ​អាហ្វ្រិក​ប្រកប​អាជីព​បាល់ទាត់​នៅ​កម្ពុជា (African All Star) នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​
​ការប្រកួត​មិត្តភាព​នេះ​គឺ​ក្នុង​គោលបំណង​ធ្វើតេស្ត​កីឡាករ ដើម្បី​រៀបចំ​ទម្រង់​លេង​ឲ្យ​បាន​ស៊ីចង្វាក់​គ្នា​និង​ដើម្បី​ត្រៀមខ្លួន​ចេញទៅ​ប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក​វគ្គ ជម្រុះ​ប្រចាំ​តំបន់​អាស៊ី​ជុំ​ទី​២ ជើង​ទី​២ ជាមួយ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នា​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​
​គួរ​បញ្ជាក់ថា ការប្រកួត​លក្ខណៈ​មិត្តភាព​នេះ​បើក​ឲ្យ​ទស្សនិកជន​ចូល​មើល​ដោយ​សេរី និង​ពុំមាន​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​នោះទេ​៕

Cambodia-Vs-Brunei153cambodian-Vs-african2

​