ម្ចាស់​មេដាយមាស​ពិ​ភពលោក​អ្នកស្រី កែ ឡេង ​មកដល់​កម្ពុ​ជាយ​ប់​មិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 November, 2015 ក+ ក-

រាជធានីភ្នំពេញ​៖​អ្នកស្រី កែ ឡេង ម្ចាស់​មេដាយមាស​ប៉េតង់​ពិភពលោក​ពីរ​សម័យ​របស់​កម្ពុជា​បានមក​ដល់ ប្រទេស​កម្ពុជា​ហើយ​កាលពី​យប់មិញ ក្រោយពី​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រកួត​ការពារ​មេដាយ​ពិភពលោក​របស់​អ្នកស្រី​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ប៉េតង់ ពិភពលោក​លើក​ទី​១៥ ឆ្នាំ​២០១៥​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​
​ អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ ដែល​រួមមាន​ទាំង​ថ្នាក់ដឹកនាំ​មកពី​ក្រសួង​អប់រំ ព្រមទាំង​លោក វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ចូលរួម ក្នុង​ពិធី​ទទួល​ដំណើរ​ត្រឡប់មកវិញ​របស់​អ្នកស្រី កែ ឡេង ខណដែល អ្នកស្រី កែ ឡេង បាន​និយាយថា អ្នកស្រី​ពិត​រំភើប​ខ្លាំង​ដែល​ទទួលបាន​ជ័យជម្នះ​នេះ ពីព្រោះ​ឆ្លងកាត់​ការលំបាក​ច្រើន​ដំណាក់កាល​ក្នុងចំណោម​បេ​ក្ខ​នារី​មកពី​៤១ ប្រទេស​ទូទាំង​ពិភពលោក​។
​ ​គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​អ្នកស្រី កែ ឡេង ឈ្នះ​បាន​មេដាយមាស​ពិភពលោក​ផ្នែក​ប៉េតង់ បន្ទាប់ពី​ឈ្នះ​លើក​ទី​១​កាលពី​ឆ្នាំ​២០១៣​នៅ​ប្រទេស​បារាំង​។ យ៉ាងណាក៏ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ហើយ​ថា សម្តេច​នឹង​ប្រគល់​ប្រាក់រង្វាន់​១​ម៉ឺន​ដុល្លារ សម្រាប់​ម្ចាស់​មេដៃ​មាស​ពិភពលោក​របស់​កីឡាករ កីឡាការិនី​កម្ពុជា៕

f6