All posts by មេគង្គ ប៉ុស្តិ៍

នាយក​រដ្ឋមន្ត្រី​៖​អ្នក​វាយ​តំណាងរាស្ត្រ​មិនមែន​បាតុករ​ប្រឆាំង​លោក កឹម សុខា

​រាជធានី​ភ្នំពេញ​៖​ថ្លែង​ជា​សាធារណ កាលពី​ព្រឹក​មិញ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា ជន​ដែល​វាយ​តំណាងរាស្ត្រ​និង​ចូល​សារភាព​មិនមែនជា​ក្រុមបាតុករ​ដែល​តវ៉ា ទម្លាក់ លោក កឹម សុខា ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា កាលពី​ថ្ងៃទី​២៦​ខែតុលា​នោះទេ​។ ប៉ុន្តែ​សម្តេច​បញ្ជាក់ថា តាម​លោក​ឮថា អ្នកតំណាងរាស្ត្រ​នោះបាន​ជេរ​គេ​ថា ពួក​អាយ៉ងយួន ហើយ​បាន​ឈានដល់​ការ​វាយតប់​តែម្តង​។ យ៉ាងណាក៏ដោយ​លោកនាយ​កេ​ដ្ឋ​មន្ត្រី​បញ្ជាក់ថា ឲ្យ​តែ​វាយ​គេ​គឺ​វា​ខុស​ហើយ ។
​ ​គួរ​បញ្ជាក់ថា បើតាម​របាយការណ៍រ​បស់​សមត្ថកិច្ច បុរស​ទាំង​៣​នាក់​នោះ មាន ឈ្មោះ ចាយ សារិទ្ធ អាយុ​៣៣​ឆ្នាំ រស់នៅ​សង្កាត់​តាខ្មៅ ខេត្តកណ្តាល​។ ឈ្មោះ ម៉ៅ ហឿន អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​៥ ឃុំ​ព្រែក​ខ្សាយ “​ខ​” ស្រុក​ពាម​រក៍ ខេត្តព្រៃវែង និង ឈ្មោះ សុ​ត វណ្ណ​នី អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន ដាក់ពន្ធនាគារ​ព្រៃ​សកាល​ពីថ្ងៃ​ពុធ ក្រោម​បទ​ចោទថា​ហិង្សា​ដោយមាន​ស្ថាន​ទំងន់ទោស​និង​ធ្វើ​ឲ្យ​ខូចខាត ទ្រព្យសម្បត្តិ​ដោយ​ចេតនា​៕

art20.1

​

ឥណ្ឌូណេស៊ី​លុបចោល​ជើងហោះហើរ​ជិត​៧០០​នៅ​អាកាសយានដ្ឋាន Ngurah Rai

​ឥណ្ឌូណេស៊ី​៖​ជើងហោះហើរ​៦៩២​នៅ​អាកាសយានដ្ឋាន​នៅ​កោះ Bali ដែលជា​អាកាសយានដ្ឋាន​ច្រក​អន្តរជាតិ​មួយ​ក្នុងចំណោម​អាកាសយានដ្ឋាន​ដែលមាន​ភាព​មមាញឹក​ជាង​គេ​បំផុត​របស់​ឥណ្ឌូណេស៊ី ត្រូវបាន​លុបចោល​ដោយសារតែ​កំ​អ៊ែល​ភ្នំភ្លើង បាន​ហូរ​ចេញពី​ភ្នំភ្លើង។ នេះ​បើតាម​ព័ត៌មាន Channel News Asia។​
​ប្រភព​បញ្ជាក់ថា អាកាសយានដ្ឋាន Ngurah Rai នៅលើ​កោះ​រមណីយដ្ឋាន​នេះ​ត្រូវបាន​ប្រកា​សបិទ​ចាប់ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ហើយនឹង​បើក​ឡើងវិញ បន្ទាប់ពី​ស្ថានភាព​ត្រូវបាន​វាយតម្លៃ​វិល​មករក​សភាព​ធម្មតា​វិញ​។ តាម​របាយការណ៍​ពី​អាជ្ញាធរ​ក្នុង​តំបន់​បាន​ឲ្យ​ដឹងថា ភ្នំភ្លើង Rinjani ដែល​នៅ​ជិត​អាកាស​យាន្ត​ដ្ឋា​ន​បាន​ផ្ទុះ​កំ​អ៊ែ​ល​ហូរ​ចូលក្នុង​អាកាសយានដ្ឋាន​ខាងលើនេះ​។​
​គួររំលឹកថា អ្នកដំណើរ​រាប់សែន​នាក់ នៅ​កោះ Bali ត្រូវបាន​ជាប់គាំង​នៅ​ទីនោះ អំឡុងពេល​ការឈប់​សម្រាក ក្នុង​ខែកក្កដា នៅពេលដែល​អាកាស​យាន្ត​ដ្ឋា​ន​ត្រូវបាន​បិទ ដោយសារ​ភ្នំភ្លើង Raung នៅ​ខេត្ត East Java បាន​ផ្ទុះឡើង​៕

Passengers wait at the international terminal at Ngurah Rai Airport on the Indonesian resort island of Bali July 11, 2015 in this photo taken by Antara Foto.   Indonesian authorities reopened the main airport on the popular resort island of Bali on Saturday after its closure on Friday due to a volcanic eruption on nearby Java island, an airport official said. Mount Raung in East Java has been erupting for nearly a week, forcing several airports in the region to close and causing widespread flight disruption on Friday. All of the airports, including Lombok international airport, have reopened. REUTERS/Nyoman Budhiana/Antara Foto  ATTENTION EDITORS - THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. IT IS DISTRIBUTED, EXACTLY AS RECEIVED BY REUTERS, AS A SERVICE TO CLIENTS. FOR EDITORIAL USE ONLY. NOT FOR SALE FOR MARKETING OR ADVERTISING CAMPAIGNS MANDATORY CREDIT. INDONESIA OUT. NO COMMERCIAL OR EDITORIAL SALES IN INDONESIA.

Passengers wait at the international terminal at Ngurah Rai Airport on the Indonesian resort island of Bali July 11, 2015 in this photo taken by Antara Foto. Indonesian authorities reopened the main airport on the popular resort island of Bali on Saturday after its closure on Friday due to a volcanic eruption on nearby Java island, an airport official said. Mount Raung in East Java has been erupting for nearly a week, forcing several airports in the region to close and causing widespread flight disruption on Friday. All of the airports, including Lombok international airport, have reopened. REUTERS/Nyoman Budhiana/Antara Foto
ATTENTION EDITORS – THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. IT IS DISTRIBUTED, EXACTLY AS RECEIVED BY REUTERS, AS A SERVICE TO CLIENTS. FOR EDITORIAL USE ONLY. NOT FOR SALE FOR MARKETING OR ADVERTISING CAMPAIGNS MANDATORY CREDIT. INDONESIA OUT. NO COMMERCIAL OR EDITORIAL SALES IN INDONESIA.

​

យន្តហោះ​មួយគ្រឿង​ធ្លាក់​នៅ​​ស៊ូដង់​ខាងត្បូង​ស្លាប់​៤៣​នាក់

​ក្រុង​ជូ​បា៖​មាន​មនុស្ស៤៣នាក់​ត្រូវបាន​ស្លាប់​ដោយសារ​មាន​យន្តហោះ មួយគ្រឿង​បាន​ធ្លាក់​នៅលើ​កោះ​នៃ​សហគមន៍​កសិករ​បន្ទា​ប់​ពី​បាន​ហោះ​ឡើង​បាន បន្តិច​ក្នុង​រដ្ឋធានី​ជូ​បា​ប្រទេស​ស៊ូដង់​ខាងត្បូង​។ នេះ​បើតាម​ការរាយការណ៍​ពី​ភ្នាក់ងារ​ព័ត៌មាន​AFP នៅមុននេះ​បន្តិច​។
​ ​វិទ្យុ Miraya ដែលជា​ស្ថានីយ៍​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​បាន​រាយការណ៍​មក​ថា​៖ «​មាន​យន្តហោះ​ដឹកទំនិញ​មួយគ្រឿង​ដែលមាន​គោលដៅ​ធ្វើដំណើរ​ទៅ​តំបន់ Paloch នៃ​បាន​ធ្លាក់​ក្នុង​កោះ​តូច​មួយ ក្បែ​ដង​ទន្លេ​នី​លស បន្ទាប់ពី​ហោះ​ឡើង​បាន​បន្តិច​ដែលមាន​ចម្ងាយ​ប្រហែលជា ៨០០​ម៉ែត្រ​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ក្រុង​ជូ​បា​»​។
​ ​យោងតាម ការផ្សាយ​របស់​វិទ្យុ​ដដែល​បាន​ឲ្យ​ដឹងថា ទំនង​មាន​មនុស្ស​ប្រមាណ​ជា​៤០ នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ ហើយ​មាន​អ្នកដំណើរ​តែ​៣​នាក់​ប៉ុណ្ណោះ​ដែល​នៅមាន​ជីវិត​ក្រោយ​ហេតុការណ៍​ដ៏ រន្ធត់​នេះ​។ នៅ​កន្លែងកើតហេតុ​ក៏មាន​សហគមន៍​កសិក​រ​តូចៗ​ជាច្រើន​រស់នៅ​លើ​កោះ​នោះ​ហើយ គេ​មិន​ច្បាស់​ថា​តើ​ចំនួន​នៃ​ជនរងគ្រោះ​ដែល​ស្លាប់​ជាម​នុស្ស​ដែល​រស់​នៅលើ កោះ​ហើយ​រងគ្រោះ​នៅពេលដែល​យន្ដហោះ​បាន​ធ្លាក់ចំ​ដែរ​ឬ​យ៉ាងណា​នោះទេ​។
​ ​អ្នកយកព័ត៌មាន AFP ដែល​នៅ​កន្លែងកើតហេតុ​បាន​រាយការណ៍​មក​ថា រូបគេ​បានឃើញ​មនុស្ស​កំពុងតែ​ព្យាយាម​ដើម្បី​ស្វែងរក​អ្នក​នៅ រស់រានមានជីវិត និង​កំពុង​សែង​សាកសព “​ជាច្រើន​” ចេញពី​គំនរ​បំណែក​របស់​យន្តហោះ​ដែល​បាន​ធ្លាក់​នោះ​។
​ ​ព្រលានយន្តហោះ ក្រុង​ជូ​បា មាន​សភាព​មមាញឹក​បំ​ផុត​នៅក្នុង​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ ដែល​ផ្ទៃដី​មាន​ទំហំ​ធំ​ស្មើនឹង​ប្រទេស​អេ​ស្ប៉ា​ញ និង​ព័រ​ទុយ​ហ្គា​ល់​រួមបញ្ចូល​គ្នា​ឯណោះ ប៉ុន្តែ​ជា​ប្រទេស​ដែលមាន​លទ្ធភាព​មាន​ផ្លូវថ្នល់​កៅស៊ូ តិចតួច​បំផុត​នោះ​។ ព្រលានយន្តហោះ​នេះ​បាន​ដើរតួ​ជា​ម្ចាស់ផ្ទះ​ក្នុងការ​ហោះហើរ​ពាណិជ្ជក​ម្ម ជា​ទៀងទាត់​ដូចជា​ខ្សែបណ្តាញ​ប្រព័ន្ធ​យន្តហោះ​យោធា​និង​ការដឹក​ទំនិញ ការផ្តល់​ជំនួយ​ដល់​តំបន់​ដាច់ស្រយាល​ដែល​ផ្លូវ​ត្រូវបាន​កាត់ផ្តាច់​នោះ​៕

art29.1

​

ឃាត់ខ្លួន​យុវជន​សង្ស័យ​៩​នាក់​ពាក់ព័ន្ធ​គំរាម​យកប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​ពី​សិស្ស​នៅ​អនុវិទ្យាល័យ​អន្លង់​វិល

​ខេត្តបាត់ដំបង​៖​កម្លាំង​សមត្ថកិច្ច​នគរបាល​ចំរុះ​នៅ​ដើមខែ​វិ​ច្ឆ​កា​នេះ​បាន​ឃាត់ខ្លួន​យុវជន​ចំនួន​៩​នាក់​សង្ស័យ​ពាក់ព័ន្ធ​ករណី​គំរាម​យកប្រាក់​ចំនួន​១១៩០០​ដុល្លារ​ពី​សិស្ស​ដូចគ្នា នៅ​អនុវិទ្យាល័យ​អន្លង់​វិល​ក្នុងស្រុក​សង្កែ​ខេត្តបាត់ដំបង​។
​ ​យោងតាម​មន្ត្រីនគរបាល​យុត្តិធម៌​បានអោយដឹងថា បន្ទាប់ពី​បានទទួល​បាន​ពាក្យបណ្តឹង​របស់​ឪពុក​ជនរងគ្រោះ​ឈ្មោះ រស់ ឆៃលី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិប​ញ្ញា ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង នៅវេលា​ម៉ោង​៨ និង​៣០​នាទី ថ្ងៃទី​៣ ខែ​វិ​ច្ឆ​កា កម្លាំង​របស់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត​សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​បាន​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៩​នាក់​ជា​សិស្ស​រៀន​នៅ​អនុវិទ្យាល័យ​អន្លង់​វិល​ពីបទ​គំរាមកំហែង​យកប្រាក់​ប្រហាក់ប្រហែល​១១៩០០​ដុល្លារ​អាមេរិក​ចាប់ពី​ឆ្នាំ​២០១៤​រហូតមកដល់​បច្ចុប្បន្ន​។
​ជនរងគ្រោះ ឈ្មោះ លី ឆៃ​តាក់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស​រៀន​នៅ​អនុវិទ្យាល័យ​អន្លង់​វិល​បានអោយដឹងថា ជនសង្ស័យ​ទាំង​៩​នាក់​ខាងលើ​ជារឿយៗ​ពេល​ស្ងាត់ៗ​តែងតែ​មក​គំរាមកំហែង​និង ជម្រិត​សំឡុត​យកប្រាក់​អោយ​ខាន​តែ​បាន​ម្ដង​ចំនួន​២០០​ទៅ​៣០០​ដុល្លារ​អាមេរិក ជាហេតុ​បណ្តាលអោយ​ខ្លួន​បង្ខំចិត្ត​លួច​លុយ​របស់​ឪពុកម្ដាយ ដើម្បី​យកទៅអោយ​ពួកគេ​ពុំ​នោះទេ​ត្រូវ​រង​ការ​វាយ​ធ្វើបាប​។ ចំណែក​ជនសង្ស័យ​ទាំង​៩​នាក់​ដែល​ពាក់​ព​ន្ធ័​ទៅនឹង​ករណី​គំរាមកំហែង យកប្រាក់​ខាងលើ​កំពុង​ត្រូវបាន​សាកសួរ និង​បន្ត​ការស្រាវជ្រាវ​បន្ថែម​ដោយ សមត្ថកិច្ច​អនុវត្តន៍​ទៅតាម​នីតិវិធី​ច្បាប់​៕

art8.1

​

ប៉េងប៉ោះ​បន្ថយ​ហានិភ័យ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​

​ការស្រាវជ្រាវ​ថ្ម មួយ​បាន​បង្ហាញថា ការ​ញ៉ាំ​ផ្លែ​ប៉េងប៉ោះ និង​អាហារ​ផ្សេងៗ​ដែលមាន​ប៉េងប៉ោះ​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ការថយចុះ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ ផ្លែ​ប៉េងប៉ោះ​គឺ​សំបូរ​ទៅដោយ​សារធាតុ​ប្រឆាំងនឹង​អុកស៊ីតកម្ម lycopene​។​
​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​លើ​កម្រិត​នៃ lycopene នៅក្នុង​ឈាម​លើ​បុរស​ជនជាតិ​ហ្វាំ​ង​ឡង់​ជាង​១.០០០​នាក់ ដែលមាន​អាយុ​ពី​៤៦​ឆ្នាំ ទៅ​៦៥​ឆ្នាំ​អំឡុងពេល​នៃ​ការចាប់ផ្តើម​នៃ​ការស្រាវជ្រាវ ហើយ​បន្ទាប់មក​បាន​តាមដាន​ពួកគេ​អស់​រយៈពេល​ជា​១២​ឆ្នាំ​។ អំឡុងពេល​នៃ​ការតាមដាន​, បុរស​៦៧​នាក់​ទទួលរង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​
​ជា​សរុប​, បុរស​ដែលមាន​កម្រិត lycopene ខ្ពស់បំផុត​គឺមាន​៥៥%​ដែល​ហាក់ដូចជា​មិនមាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជាង អ្នក​ដែលមាន​កម្រិត​ប្រឆាំង​អុកស៊ីត​កម្មនេះ​តិច​បំផុត​។ នៅពេលដែល​អ្នកស្រាវជ្រាវ​សំដៅលើ​តែ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​តែមួយ​ដែល ត្រូវបាន​បង្កឡើង​ដោយ​កំណក​ឈាម​, ពួកគេ​បាន​រកឃើញថា បុរស​ដែលមាន​កម្រិត lycopene ខ្ពស់បំផុត​គឺមាន​៥៩%​ដែល​ហាក់ដូចជា​មិនមាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជាង អ្នក​ដែលមាន​កម្រិត​នេះ​ទាប​បំផុត​។​
​អ្នកស្រាវជ្រាវ​បាន​រក មិនឃើញ​ពី​ការផ្សារភ្ជាប់​គ្នា​រវាង​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​កម្រិត​អ្នកប្រឆាំង​អុកស៊ីតកម្ម alpha-carotene, beta-carotene, alpha-tocopherol និង​retinol នៅក្នុង​ឈាម​នោះទេ​, នេះ​ដោយ​យោងតាម​ការចេញផ្សាយ​នៅក្នុង Neurology​។​
​ជូ​នី កា​ពី ដែល​មកពី​សាកលវិទ្យាល័យ Eastern Finland បាន​និយាយថា ការស្រាវជ្រាវ​នេះ​បន្ថែម​ទៅលើ​ការ​បង្ហាញថា អាហារ​ដែលជា​ផ្លែឈើ និង​បន្លែ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការថយចុះ​ហានិភ័យ​នៃ​ជំងឺ​ដាច់ សរសៃឈាម​ខួរក្បាល​។ លទ្ធផល​បាន​គាំទ្រ​ដល់​ការណែនាំ​ដែល​មនុស្ស​គួរតែ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​អោយបាន​ច្រើន​ក្នុង​មួយថ្ងៃៗ ដែលនាំអោយ​មានការ​ថយចុះ​ខ្លាំង​ចំពោះ​ចំនួន​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។​
​វេជ្ជបណ្ឌិត រ៉ា​ហ្វា​អែល អរ​ធី​ស ប្រធាន​ផ្នែក​មជ្ឈមណ្ឌល​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ខាង​ផ្នែក​វះកាត់​ប្រព័ន្ធ​ប្រសាទ​-​សរសៃឈាម​ខាងក្នុង​នៅ​មន្ទីរពេទ្យ Lenox Hill ក្នុង​ទីក្រុង​ញូវយ៉ក​បាន​និយាយថា ការស្រាវជ្រាវ​នេះ​បានបង្ហាញ​ពី​ទំនាក់ទំនង​ផ្ទា​ល់ពី​កំហាប់​ខ្ពស់​នៃ lycopene នៅក្នុង​ឈាម និង​ការថយចុះ​អត្រា​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ អ្នក​ជក់បារី​បាន​បន្ថយ​កម្រិត​នៃ lycopene​។ Lycopene គឺជា​អ្នកប្រឆាំង​អុកស៊ីតកម្ម​មួយ​, បន្ថយ​ការ​រលាក​, ផ្តល់​ភាពប្រសើរ​ឡើងដល់​មុខងារ​នៃ​ប្រព័ន្ធ​ភាពស៊ាំ និង​ការពារ​ការកកើត​ជា​កំណក​ឈាម​។​
​អរ​ធី​សបាន​បន្ថែមថា ការស្រាវជ្រាវ​បានបង្ហាញ​ថា មនុស្ស​គួរតែ​ញ៉ាំ​អាហារ​ដែលជា​បន្លែ និង​ផ្លែឈើ​អោយបាន​ច្រើន​ជាពិសេស​ផ្លែ​ប៉េងប៉ោះ ហើយ​ជៀសវាង​ការជក់បារី​ដើម្បី​បន្ថយ​ហានិភ័យ​នៃ​ការ​មាន​ជំងឺ​ដាច់​សរសៃឈាម ខួរក្បាល​៕

tomatoes

​

ព្រះសង្ឃ​២​អង្គ​និមន្ត​បិណ្ឌបាត ខឹង​ឲ្យ​ធម៌​មិន​ស្របគ្នា វាយ​គ្នា​ផ្អើល​ប្រជាពលរដ្ឋ

​រាជធានី​ភ្នំពេញ​៖​ប្រភពព័ត៌មាន​មួយ​រាយការណ៍​ថា​មាន​ករណី​លោកសង្ឃ​២​អង្គ​និមន្ត​បិណ្ឌបាត ជាមួយគ្នា មិនដឹងថា​មានទំនាស់​គ្នា​ពី​បញ្ហា​អ្វី​នោះទេ​ស្រាប់តែ​ចេញ​ក្បាច់គុន​ដេញ វាយ​គ្នា​ផ្អើល​ប្រជាពលរដ្ឋ​ដែល​យក​កូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ គន្ធបុប្ផា ។ ហេតុការណ៍​នោះបាន​កើតឡើង​នៅខាងមុខ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៤ ស្ថិត​ខាងជើង​វត្តភ្នំ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។
​ ​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនដំបូង គេ​ឃើញ​លោកសង្ឃ​២​អង្គ​បាន​និមន្ត​បិណ្ឌបាត​តាម​បណ្តោយ​ផ្លូវ​លេខ​៩០ លុះ​មកដល់​ចំណុច​កែង​ខាងមុខ​មន្ទីរពេទ្យ​គន្ធបុប្ផា​ក៏​ស្រាប់តែ​ចេញ ក្បាច់គុន​ដេញ​វាយ​គ្នា​ទៅវិញទៅមក​ធ្វើ​ឲ្យ​ផ្អើល​ប្រជាពលរដ្ឋ ហើយ​នាំគ្នា​ចោមរោម​មើល​។ ប៉ុន្តែ​ភ្លាមៗ នោះ​សមត្ថកិច្ច​ប្រចាំការ​មន្ទីរពេទ្យ បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ចុះ​ឃាត់​ហើយ នាំ​លោកសង្ឃ​២​អង្គ​នោះ​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​វត្តភ្នំ ដើម្បី​សាកសួរ​ពី​មូលហេតុ​នាំ​ឲ្យ​ឈានដល់​ការ​វាយតប់​គ្នា​នោះ​។
​ លោកសង្ឃ​២​អង្គ ដែល​ទាស់ទែង​វាយតប់​គ្នា​នោះ ទី​១​ឈ្មោះ​កែវ ចំរើន ព្រះជន្ម​២៥​ព្រះវស្សា គង់នៅ​វត្ត​សា​រ៉ា​វ័ន​តេ​ជោ គង់នៅ​កុដិ​លេខ​១៧ បួស​បាន​៣​វស្សា ទី​២​ឈ្មោះ​សឿន ម៉ាប់ ព្រះជន្ម​២២​ព្រះវស្សា​គង់នៅ​ជាមួយគ្នា នៅ​កុដិ​លេខ​២៤​បួស​បាន​៤​វស្សា​។
​ ​ប្រភពពី សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​នាំ​ឲ្យ​លោកសង្ឃ​២​អង្គ​នោះ វាយ​គ្នា​ដោយសារតែ​និមន្ត​បិណ្ឌបាត​ជាមួយគ្នា ឲ្យ​ធម៌​មិន​ស្របគ្នា ។ ទន្ទឹម​នោះ​ក៏​ផ្តើម​ពី​មូលហេតុ​ព្រះសង្ឃ​មួយអង្គ​នេះ​បិណ្ឌបាត ហើយ​ព្រះសង្ឃ​មួយអង្គ​ទៀត​ចេះ​បិណ្ឌបាត​។
​ ​យ៉ាងណាក៏ដោយ សមត្ថកិច្ច​ប៉ុស្តិ៍​វត្តភ្នំ​បានបញ្ជាក់​ថា យើង​បានប្រគល់​ព្រះសង្ឃ​២​អង្គ​ដែលមាន​ទំនាស់​វាយតប់​គ្នា​នោះ​ប្រគល់​ទៅ អធិការ​វត្ត​សា​រ៉ា​វ័ន​តេ​ជោ ជា​អ្នក​អប់រំ​តាម​វិន័យ​សង្ឃ ៕

art17.1

​

​ឥណ្ឌូណេស៊ី​បាញ់​ពន្លិច​ទូក​នេសាទ​វៀតណាម​៦​គ្រឿង​

​ឥណ្ឌូណេស៊ី​៖​អ្នកនាំពាក្យ​កង​នាវា​ជើង​ទឹក​ឥណ្ឌូណេស៊ី​បាន​និយាយថា កងកម្លាំង​ជើង​ទឹក​ប្រទេស​ឥណ្ឌូណេស៊ី​បាន​បាញ់​ពន្លិច​ទូក​នេសាទ​វៀតណាម​៦​គ្រឿង ខណៈ​ចូល​នេសាទ​ខុសច្បាប់​ក្នុង​តំបន់ Batam ខេត្ត Riau ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃ​សៅរ៍​។ នេះ​បើតាម​ការចុះផ្សាយ​របស់ Jakarta Post​។​
​គួរ​បញ្ជាក់ថា ក្នុង​តំណែង​របស់​ប្រធានាធិបតី Joko Widodo ឥណ្ឌូណេស៊ី​បាន​បាញ់​ពន្លិច​ទូក​នេសាទ​បរទេស​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​របស់ខ្លួន​ចំនួន​១០៦​គ្រឿង​។ ទូក​នេសាទ​ខុសច្បាប់​ទាំងនោះ​ភាគច្រើន​មកពី​ប្រទេស​វៀតណាម ប្រទេស​ហ្វីលីពីន និង​ប្រទេស​ថៃ រួមទាំង​កប៉ាល់​នេសាទ​ចិន​ផងដែរ​៕

​145

កម្ពុជា​បំបាក់​ប្រ៊ុយណេ ៦-១ ការប្រកួត​មិត្តភាព​យប់មិញ​

បាល់ទាត់​៖​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ភ្ញៀវ​ប្រ៊ុយណេ​ដោយ​លទ្ធផល ៦-១​សម្រាប់​ការប្រកួត​បាល់ទាត់​លក្ខ​ណៈ​មិត្តភាព​អន្តរជាតិ​កាលពី​យប់មិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​
៦ គ្រាប់រ​ប់ស​ម្ចាស់ផ្ទះ​កម្ពុជា​រកបាន​ដោយ​កីឡាករ ប្រាក់ មុន្នី​ឧត្ដម ចំនួន​២​គ្រាប់ កែវ សុខ​ផេង ២ គ្រាប់ វ៉ា សុខ​ថន ១ គ្រាប់ និង សឿ​យ វិសាល ១ គ្រាប់​។ ចំណែក ១​គ្រាប់​របស់​ក្រុម​ភ្ញៀវ​ប្រ៊ុយណេ​វិញ​រកបាន​ដោយ​ខ្សែប្រយុទ្ធ Bin Ali Rahman៕

Cambodia-Vs-Brunei21Cambodia-Vs-Brunei12

​

បណ្តឹងឧទ្ធរណ៍​របស់​លោក ហុង សុខ​ហួរ តុលាការ​បើកសវនាកា​រ​ព្រឹក​នេះ​

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ តុលាការ​​បើកសវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍​របស់លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី​។ បណ្តឹងឧទ្ធរណ៍​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក ហុង សុខ​ហួរ ប្រឆាំងនឹង​ការសម្រេច​របស់​តុលាការក្រុង​ដែល​មិន​អនុញ្ញាតឱ្យ​លោក​នៅក្រៅ​ឃុំ​។​
​តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹងថា លោក ហុង សុខ​ហួរ មិនត្រូវ​បាន​គេ​នាំខ្លួន​ចូលក្នុង​សវនាការ​ទេ គឺ​មានតែ​តំណាង​មេធាវី​របស់គាត់​ប៉ុណ្ណោះ​។​
​គួរ​បញ្ជាក់ថា លោក ហុង សុខ​ហួរ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ក្លែង​ឯកសារ ប្រើប្រាស់​ឯកសារ​ក្លែង និង​បទ​ញុះញង់ ពាក់ព័ន្ធ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម​៕

1

​

ជនដៃដល់​៣​នាក់​ដែល​វាយ​តំណាង រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​សារភាព​

​ភ្នំពេញ​៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ប្រកាស​នៅ​ព្រលប់​ថ្ងៃទី​០៣​វិច្ឆិកា នេះ​ថា ជនដៃដល់​៣​នាក់ ដែល​បង្ក​របួសស្នាម​ដល់​អ្នកតំណាងរាស្ត្រ​គណបក្ស សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២៦​តុលា​នោះ បាន​ចេញមក​សារភាព​ហើយ​។​
​
នៅ​ចំពោះមុខ គណៈកម្មការ​ស្រាវជ្រាវ ស៊ើបអង្កេត​របស់​ក្រសួង​មហា​ផ្ចៃ ករណី​បង្ក​របួសស្នាម​លើ​អ្នកតំណាងរាស្ត្រ​២​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាសថា ជន​សារភាព​ទាំង​៣​នាក់​នោះ មានឈ្មោះ​ដូចខាងក្រោម ៖
១- ឈ្មោះ ចាយ សារិទ្ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ នៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​
២- ឈ្មោះ ម៉ៅ ហឿន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ ឃុំ​ព្រែក​ខ្សាយ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​
៣- ឈ្មោះ ស៊ុត វណ្ណ​នី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​សេចក្តីប្រកាស​ដូច្នេះ បានធ្វើ​ឡើង នៅពេលដែល​លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​វិល​ត្រលប់​ពី​ក្រៅប្រទេស មកដល់​រាជធានី​ភ្នំពេញ នា​ម៉ោង​ជិត ០៨:០០​នាទី​យប់ ថ្ងៃ​អង្គារ ទី​០៣ ខែវិច្ឆិកា នេះ​។​

​គួររំលឹកថា បន្ទាប់ពី​ហេតុការណ៍ បង្ក​អំពើហិង្សា​វាយ​លើ​តំណាងរាស្ត្រ ២​រូប ឲ្យ​របួស កាលពី​ថ្ងៃទី​២៦​តុលា គឺ​ភ្លាមៗ​រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ពិ​សេសមួយ​ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដើម្បី​ស្រាវជ្រាវ​ស៊ើបអង្កេត​ករណី​វាយ​តំណាងរាស្ត្រ​នោះ​។​

​នៅ​ថ្ងៃទី​២៨​តុលា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ប្រកាស​បញ្ជា​ឲ្យ​នគរបាល​សមត្ថកិច្ច តាម​ចាប់ខ្លួន​ជនបង្ក​អំពើហិង្សា​ទាំងនោះ មក​ផ្តន្ទាទោស ដោយ​គ្មាន​ការលើកលែង ទោះបីជា​ជន​នោះ ជា​អ្នកគាំទ្រ​គណបក្សនយោបាយ​ណា រាប់ទាំង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គាំទ្រ​រដ្ឋាភិបាល​ក៏ដោយ​៕​ដោ​យះ​ខេមរា​

​gvbggg

លោក ​គង់ គាំ​ ៖ សុំមេដឹកនាំទាំង ឡាយកុំ​មាន «​ជំងឺ​តួឯក»

​ភ្នំពេញ​៖លោក គង់ គាំ បានប្រកាស​ចូល​និវត្ត​ពី​ឆាកនយោបាយ​កាលពី​ថ្ងៃទី​២ វិច្ឆិកា ម្សិលមិញ​នេះ ដោយ​បញ្ជាក់​នៅក្នុង​លិខិត​ជា​ផ្លូវការ​ថា បណ្តាលមកពី​មូលហេតុ​សុខ​ភាពមិន​បរិបូរណ៍ និង​ស្ថិតក្នុង​ភាព​ជរា​ព្យាធិ​ជាប្រចាំ​ក្នុងពេលដែល​លោក​មាន​អាយុ​៧៥​ឆ្នាំ​ទៅហើយ ។

​ក្រៅពី​បញ្ហា​សុខភាព នៅក្នុង​លិខិត​នោះ​ក៏មាន​បញ្ជាក់​ត្រួសៗ​ពី​ការវិវត្តន៍​នៃ​នយោបាយ​កម្ពុជា​ចាប់ពី​អំឡុង​ទសវត្សរ៍​ទី​៧០​រហូតមកដល់​បច្ចុប្បន្ន​ផងដែរ ។​អ្នកវិភាគ​បានលើក ឡើង​ថា ការទម្លាក់​ចោល​កិច្ចការ​នយោបាយ​របស់​លោក គង់ គាំ នាពេលនេះ​គឺ​មិនមែន​អាស្រ័យ​ដោយ​ជរាពាធ​នោះឡើយ ប៉ុន្តែ​អាចមាន​ហេតុផល​ផ្សេងទៀត​ទើប​ធ្វើ​ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់នេះ ដកខ្លួន​ចេញពី​ឆាកនយោបាយ​កម្ពុជា​យ៉ាង​តក់ក្រហល់​បែបនេះ ?
​
លោក គង់ គាំ បច្ចុប្បន្ន​ជា​ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង និង​អង្កេត​ក្នុង​ស្ថាប័ន​កំពូល​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​សម រង្ស៊ី អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​នោះ បានប្រកាស​ចូល​និវត្ត​យ៉ាង​តក់ក្រហល់​គឺ​បាន​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​លោក គង់ សុភា ដែល​ត្រូវជា​កូនប្រុស​បង្កើត​របស់លោក​ដែលជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​ក្រុម​ជនដៃដល់​វាយ​ឲ្យ​រងរបួស​ធ្ងន់​នៅក្បែរ​របង​មន្ទីរ​រដ្ឋសភា កាលពី​ថ្ងៃ​២៦ តុលា កន្លងមកនេះ​។​

​ក្នុង​លិខិតផ្លូវការ​ចំនួន ៤​ទំព័រ លោក​គង់ គាំ បាន​សុំ​ការអនុគ្រោះ និង​យោគយល់​ពី​ការសុំ​ចូល​និវត្ត​របស់លោក​ពី​ប្រជាជន​ដែល​ធ្លាប់​គាំទ្រ រូបលោក​នាពេល​កន្លងមក​។​លោក​ក៏បាន​សុំ​អនុគ្រោះ​សំដែង​ចំពោះ​មេដឹកនាំ​ទាំងឡាយ​ដែល​លោក​ចាត់ទុក​កំពុងមាន​«​ជំងឺ​តួឯក​» ដែល​ចេះតែ​មានគំនិត​ជានិច្ច​ថា​«​មានតែ​ខ្លួន បើ​គ្មាន​ខ្លួន​» មិនអាច​ដឹកនាំ​ការ «​ការពារ និង​កសាង​» កម្ពុជា​ឲ្យ​មាន​សន្តិភាព ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍន៍ ដូច​សព្វថ្ងៃ និង​តទៅ​មុខ​បានទេ​នោះ សូម​ឲ្យ​មេដឹកនាំ «​អត្តា​ធិបតេយ្យ​» ត្រូវតែ​ឆាប់​ប្តូរ​គំនិត «​មានតែ​អញ​» ចោល​ទៅ ។​
​
លោក​គង់ គាំ ក៏បាន​បង្ហាញ​ពី​ចំណុច​អវិជ្ជមាន​ជាច្រើន​ចំណុច​ក្នុងនោះ​រួមមាន​ទាំង​ការនិយាយ​ពី​ប្រវត្តិ​នៃ​ព្រឹត្តិការណ៍​សំខាន់ ៗ​ជាច្រើន​នៅ​កម្ពុជា​ដូចជា​ថ្ងៃ​១៧ មេសា ១៩៧៥ , ៧​មករា ១៩៧៩, ២៣​តុលា​១៩៩១​ជាដើម និង​ការសន្ទនា​រវាង​មេដឹកនាំ​គណបក្សកាន់អំណាច​ទាំងពីរ​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ផងដែរ​។

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​លោក គង់ គាំ កំពុងតែ​ស្ថិតនៅ​ក្នុងប្រទេស​ថៃ​ដើម្បី​ពិនិត្យ​សុខភាព និង​ទៅសួរសុខទុក្ខ​កូនប្រុស​របស់លោក​ផងដែរ ប៉ុន្តែ​មិនដឹងថា លោក​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជាតាំងពី​ពេលណា និង​ត្រឡប់មកវិញ​នៅពេលណា​នោះទេ​៕​ដោយ​៖ខេមរា​

​gvcfgvvv

Real Madrid អាច​យកឈ្នះ Paris បានទេ​យប់​នេះ

បាល់ទាត់​៖​ក្រុម​យក្ស​របស់​អេ​ស្ប៉ា​ញ​ស្តេច​ស Real Madrid នឹង​បើកទ្វារ​ពហុ​កីឡដ្ឋាន Santiago Bernabeu ដើម្បី ស្វាគមន៍​ក្រុម​ភ្ញៀវ​ជើងឯក​បារាំង Paris Saint Germain វិញ​ម្តង​រាត្រី​ម៉ោង ២.៤៥​នាទី​រំលងអធ្រាត្រ ក្នុង ជើង​ទី​២​នៃ Champions League ។
​ ​ក្រុម របស់លោក Rafael Benintez ទប់​បាន​ស្មើ ០-០ ក្នុង​ទឺ​កដីរ​បស់ PSG ហើយក៏​ជា​ក្រុម​ខ្លាំង​ដែល​កំពុង​ឈរលើ​កំពូល​តារាង​ពូ​ល A បណ្តោះអាសន្ន​ផងដែរ ក្រៅពី Paris តាម​ពីក្រោយ​៧​ពិន្ទុ​ស្មើគ្នា​នោះ ។ ការលេង​បាន ស្មើ​នៅ​ទឹកដី​ប្រទេស​បារាំង មានន័យថា Real Madrid មាន​ថ្វី​ជើង​មិន​អន់​ឡើយ ហើយ​អាច​នឹង​រកបាន​៣​ពិន្ទុ​ផងដែរ ក្នុង​ទឹកដី​របស់ខ្លួន​យប់​នេះ ។​
កីឡាករ​ដែល​អវត្តមាន​មិនបាន​ចូល​លេង​ឲ្យ Real Madrid​រួមមាន​ខ្សែបម្រើ James Rodriguez​និង​ខ្សែប្រយុទ្ធ Gareth Bale​រីឯ Paris Saint Germain​វិញ​អវត្តមាន​កីឡាករ​ខ្សែការពារ Marquinhos​និង​កីឡាករ​ខ្សែបម្រើ Javier Pastore​។​
​ យប់​នេះ Real Madrid​លេង​ប្រព័ន្ធ ៤.៣.៣ ហើយ កីឡាករ​១១​នាក់​ដំបូង​រួមមាន ៖​អ្នកចាំទី​: Keylor Navas​ខ្សែការពារ Sergio Ramos. Danilo .Marcelo. Raphael Varane​ខ្សែបម្រើ កីឡាករ Toni Kroos. Casemiro .Luka Modric​ខ្សែប្រយុទ្ធ​កីឡាករ Cristiano Ronaldo. Karim Benzema​និង​កីឡាករ Isco រីឯ Paris Saint Germain​យប់​នេះ​ប្រព័ន្ធ​ដូចគ្នា​ហើយ​កីឡាករ​១១​នាក់​ដំបូង​រួមមាន អ្នកចាំទី Kevin Trapp​ខ្សែការពារ Maxwell. Thiago Silva. David Luiz. Serge Aurier​ខ្សែបម្រើ កីឡាករ Thiago. Marco Verratti. Blaise Matuidi​ខ្សែប្រយុទ្ធ​កីឡាករ Edinson Cavani.Zlatan Ibrahimovic​និង​កីឡាករ Angel Di Maria៕

art16.1

​

Pacquiao នឹង​ឡើង​សង្វៀន​ប្រកួត​នៅ​ឆ្នាំក្រោយ​មុន​ចូលនិវត្តន៍

ប្រដាល់​៖​សេចក្ដីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា អ្នក​ប្រដាល់​សញ្ជាតិ​ហ្វីលីពីន Manny Pacquiao នឹងត្រូវ​ឡើង​សង្វៀន​ប្រកួត​ជា​លើកចុងក្រោយ​នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៦ បន្ទាប់មក​គាត់​នឹង​បញ្ចប់​អាជីព​មួយ​នេះហើយ​ងាក​ទៅ​ប្រឡូក​ក្នុង​ឆាកនយោបាយ​របស់​ប្រទេស​ហ្វីលីពីន​។
​ លោក Bob Arum អ្នករៀបចំ​កម្មវិធី​ប្រកួត​បាន​ឲ្យ​ដឹងថា Manny Pacquiao នឹង​ចូល​និវត្ត​ពី​អាជីព​ជា​អ្នក​ប្រដាល់សកល​ក្រោយ​បញ្ចប់​ការប្រកួត​ដែល​បានគ្រោង​ទុក​ក្នុង​វ័យ​៣៦​ឆ្នាំ ដើម្បី​ចូលរួម​ក្នុង​ឆាកនយោបាយ​ប្រទេស​ហ្វីលីពីន​។​
​ យោងតាម​សារព័ត៌មាន espn.com បាន​ចុះផ្សាយ​ថា គូប​ដិ​បក្ស​របស់ Pacquiao មិនទាន់​ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ប្រដាល់​រូប​ណា​នៅឡើយ​ទេ ដោយ​គ្រាន់តែ​ដឹងថា​មាន​អ្នក​ប្រដាល់​ជាច្រើន​ដូចជា Kell Brook, Timothy Bradley, Juan Manuel Marquez និង Terence Crawford ក្នុងនោះ​ក៏មាន​អ្នក​ប្រដាល់​សញ្ជាតិ​អង់គ្លេស Amir Khan ដែល​អាច​នឹង​ទៅ​ប៉ះ​ជាមួយ Pacquiao ផងដែរ​។
​ Pacquiao និយាយថា ៖ នៅ​ពាក់កណ្ដាល​ខែឧសភា​នឹងមាន​ការបោះឆ្នោត ដូច្នេះ​ខ្ញុំ​អាច​នឹង​ជាប់​ជា​សមាជិក​ព្រឹទ្ធសភា​របស់​ហ្វីលីពីន ហើយ​ប្រសិនបើ​ខ្ញុំ​ជាប់​មែន ខ្ញុំ​មិនអាច​ចូលរួម​ក្នុងការ​ប្រកួត​ប្រដាល់​ទៀតឡើយ ពីព្រោះ​ខ្ញុំ​ត្រូវការ​ផ្ដោត​សំខាន់​ទៅលើ​ការងារ​ក្នុង​ព្រឹទ្ធសភា ហើយ​ខ្ញុំ​ត្រូវតែមាន​ការចូលរួម​ដើម្បី​បម្រើ​ការងារ​មួយ​នេះ​» ។​
​ គួរ​បញ្ជាក់ថា Pacquiao មិនបាន​ឡើង​សង្វៀន​ប្រកួត​ចាប់តាំងពី​រង​បរាជ័យ​ក្រោម​ស្នាដៃ​អ្នក​ប្រដាល់​សញ្ជាតិ​អាមេរិក Floyd Mayweather កាលពី​ខែឧសភា បន្ទាប់ពី​មានការ​សម្រេច​ជា​ឯកច្ឆ័ន្ទ​ពី​សំណាក់​លោក​អាជ្ញាកណ្ដាល​ទាំងបី​៕

art15.2

​

កុំ​ភ្លេច​ល្ងាច​នេះ ៖ ជម្រើសជាតិ​កម្ពុជា​ប៉ះ​ប្រ៊ុយណេ​​

បាល់ទាត់​៖​នា​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹង​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ទទួល​ក្រុម​ប្រ៊ុយណេ ដែលជា​ក្រុម​មួយ​មាន​ចំណាត់ថ្នាក់​ខ្សោយ​ជាងគេ​ក្នុង FIFA Ranking នៅ​តំបន់​អាស៊ាន​នេះ ​លក្ខណៈ​មិត្តភាព​កម្ដៅ​សាច់ដុំ​មុន​បន្ត​យុទ្ធនាការ​ជម្រុះ​បាល់ទាត់ ពិភពលោក​ឆ្នាំ​២០១៨ ពូ​ល E នៅ​តំបន់​អាស៊ី ជុំ​ទី​២ ជើង​ទី​២ ជាមួយ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ទទួល​ក្រុម​ខ្លាំង​ជប៉ុន​៕

1439300762

​

កញ្ញា ដេ​ន​នី លេង​កាន់​ខ្លាំង​ដៃ​ជាង​មុន

រាជធានីភ្នំពេញ៖​តារា​សម្តែង​កញ្ញា ដេ​ន​នី លេង​កាន់​ខ្លាំង​ដៃ​ជាង​មុន​ហើយ ខណៈ​ពីមុន​ត្រឹមតែ​ស្លៀក​ប៊ី​គី ឬ​ឈុត​ដេក​ស្តើង​បញ្ចេញ​សាច់​ទ្រូង និង​ផ្ចិត នៅផ្ទះ​ដើម្បី​ថត​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដែលជា​ប្រិយមិត្ត​របស់​នាង​មើល កម្សាន្ត​និង​សរសើរ​នាង​ប៉ុណ្ណោះ​។ ប៉ុន្តែ​ពេលនេះ​តារា​រូបនេះ​បាន​ព្រលែង​ខ្លួន​ចេញ​ថត​បែប​សិច​ស៊ី​នៅ​ទីសាធារណៈ​ដោយ​មិន​អៀនខ្មាស​ឡើយ​។​
​ប៉ុន្តែ​ថ្មីៗ​នេះ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង “Denny Kwan” បាន​បង្ហោះ​រូបនាង​ដោយផ្ទាល់​ក្នុង​ឈុត​ហែល​ទឹក​ពណ៌​ទឹកក្រូច​ដ៏​ស្រស់ស្អាត គួរ​ស្រឡាញ់​ឈរ​មាត់សមុទ្រ និង​បានសរសេរថា ”​ទោះ​ខ្ញុំ​សិច​ស៊ី​ក៏​ខ្ញុំ​មិនដែល​បំភ្លេច​នូវ​វប្បធម៌​ខ្មែរ​យើង​នោះ​ដែល​…​សូម​មិត្ត​ដែល​តែងតែ​គាំទ្រ​នាង​ខ្ញុំ​នាពេល​កន្លងមក​កុំ​យល់​ច្រ​លំ​ថា​នាង​ខ្ញុំ​post រូបភាព​សិច​ស៊ី​ដើម្បី​ទាក់ភ្នែក​តាៗ​។ ភាព​សិច​ស៊ី​នេះ​នាង​ខ្ញុំ​ចូលចិត្ត​តាំងពី​ខ្ញុំ​មិនទាន់​ចូល​សិល្បៈ​មកម្ល៉េះ ចឹ​ង​ហើយ​សូមកុំ​វាយតម្លៃ​នាង​ខ្ញុំ​ដោយ​គ្រាន់តែ​ឃើញ​នាង​ខ្ញុំ​ស្លៀកពាក់​សិច​ស៊ី​”​។​
​ជាពិសេស​នាង​ថតរូប​នាង​អត់​ពាក់អាវ​ហើយ ថត​បែរខ្នង​បញ្ចេញរាង​យ៉ាង​ស្រ​លូន​របស់​នាង​ជាមួយ​សាច់​សខ្ចី​ដូច​ពងមាន់ បក​មួយ​ផុស​ចេញពី​ផ្ទៃ​ទឹកសមុទ្រ​ពណ៌​ខៀវ​។ សម្រាប់​រូបថត​បញ្ចេញ​សាច់​ខ្នង​នោះ​នាង​សរសេរថា “​ខ្ញុំ​ស្រឡាញ់​សេរីភាព​ខ្ញុំ​។ សមុទ្រ​ធំ​វែង​ក៏​គង់​មាន​ច្រាំង ក្តី​ទុក្ខ​ទោះ​ធ្ងន់​ក៏​គង់​មាន​ថ្ងៃ​រសាយ​”​។​
​គួរ​បញ្ជាក់ថា កញ្ញា ដេ​ន​នី ត្រូវបាន​គេ​មើលឃើញថា ជា​តារា​ស្រី​ម្នាក់​ដែល​តែងតែ​ស្លៀកពាក់​សិច​ស៊ី ទោះបីជា​ដើរហើរ​ក្រៅ​ក៏ដោយ​ក៏​នាង​មិន​ទម្លាក់​ដៃ​ឲ្យ​ឈ្មោះ​ជាតា​រា​សិច​ស៊ី​បាត់បង់​ឡើយ​។ ទោះជា​យ៉ាងណា​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ដែលមាន​មិត្ត​បាន​ត្រឹម​៥​ពាន់​នាក់​នោះ តែងតែ​ចូលចិត្ត និង​គាំទ្រ​សកម្មភាព​សិច​ស៊ី​របស់​នាង​៕

​New6522