បាល់ទាត់៖ក្រុមយក្សរបស់អេស្ប៉ាញស្តេចស Real Madrid នឹងបើកទ្វារពហុកីឡដ្ឋាន Santiago Bernabeu ដើម្បី ស្វាគមន៍ក្រុមភ្ញៀវជើងឯកបារាំង Paris Saint Germain វិញម្តងរាត្រីម៉ោង ២.៤៥នាទីរំលងអធ្រាត្រ ក្នុង ជើងទី២នៃ Champions League ។
ក្រុម របស់លោក Rafael Benintez ទប់បានស្មើ ០-០ ក្នុងទឺកដីរបស់ PSG ហើយក៏ជាក្រុមខ្លាំងដែលកំពុងឈរលើកំពូលតារាងពូល A បណ្តោះអាសន្នផងដែរ ក្រៅពី Paris តាមពីក្រោយ៧ពិន្ទុស្មើគ្នានោះ ។ ការលេងបាន ស្មើនៅទឹកដីប្រទេសបារាំង មានន័យថា Real Madrid មានថ្វីជើងមិនអន់ឡើយ ហើយអាចនឹងរកបាន៣ពិន្ទុផងដែរ ក្នុងទឹកដីរបស់ខ្លួនយប់នេះ ។
កីឡាករដែលអវត្តមានមិនបានចូលលេងឲ្យ Real Madridរួមមានខ្សែបម្រើ James Rodriguezនិងខ្សែប្រយុទ្ធ Gareth Baleរីឯ Paris Saint Germainវិញអវត្តមានកីឡាករខ្សែការពារ Marquinhosនិងកីឡាករខ្សែបម្រើ Javier Pastore។
យប់នេះ Real Madridលេងប្រព័ន្ធ ៤.៣.៣ ហើយ កីឡាករ១១នាក់ដំបូងរួមមាន ៖អ្នកចាំទី: Keylor Navasខ្សែការពារ Sergio Ramos. Danilo .Marcelo. Raphael Varaneខ្សែបម្រើ កីឡាករ Toni Kroos. Casemiro .Luka Modricខ្សែប្រយុទ្ធកីឡាករ Cristiano Ronaldo. Karim Benzemaនិងកីឡាករ Isco រីឯ Paris Saint Germainយប់នេះប្រព័ន្ធដូចគ្នាហើយកីឡាករ១១នាក់ដំបូងរួមមាន អ្នកចាំទី Kevin Trappខ្សែការពារ Maxwell. Thiago Silva. David Luiz. Serge Aurierខ្សែបម្រើ កីឡាករ Thiago. Marco Verratti. Blaise Matuidiខ្សែប្រយុទ្ធកីឡាករ Edinson Cavani.Zlatan Ibrahimovicនិងកីឡាករ Angel Di Maria៕