រាជធានីភ្នំពេញ៖តារាសម្តែងកញ្ញា ដេននី លេងកាន់ខ្លាំងដៃជាងមុនហើយ ខណៈពីមុនត្រឹមតែស្លៀកប៊ីគី ឬឈុតដេកស្តើងបញ្ចេញសាច់ទ្រូង និងផ្ចិត នៅផ្ទះដើម្បីថតឲ្យអ្នកលេងហ្វេសប៊ុកដែលជាប្រិយមិត្តរបស់នាងមើល កម្សាន្តនិងសរសើរនាងប៉ុណ្ណោះ។ ប៉ុន្តែពេលនេះតារារូបនេះបានព្រលែងខ្លួនចេញថតបែបសិចស៊ីនៅទីសាធារណៈដោយមិនអៀនខ្មាសឡើយ។
ប៉ុន្តែថ្មីៗនេះគណនីហ្វេសប៊ុករបស់នាង “Denny Kwan” បានបង្ហោះរូបនាងដោយផ្ទាល់ក្នុងឈុតហែលទឹកពណ៌ទឹកក្រូចដ៏ស្រស់ស្អាត គួរស្រឡាញ់ឈរមាត់សមុទ្រ និងបានសរសេរថា ”ទោះខ្ញុំសិចស៊ីក៏ខ្ញុំមិនដែលបំភ្លេចនូវវប្បធម៌ខ្មែរយើងនោះដែល…សូមមិត្តដែលតែងតែគាំទ្រនាងខ្ញុំនាពេលកន្លងមកកុំយល់ច្រលំថានាងខ្ញុំpost រូបភាពសិចស៊ីដើម្បីទាក់ភ្នែកតាៗ។ ភាពសិចស៊ីនេះនាងខ្ញុំចូលចិត្តតាំងពីខ្ញុំមិនទាន់ចូលសិល្បៈមកម្ល៉េះ ចឹងហើយសូមកុំវាយតម្លៃនាងខ្ញុំដោយគ្រាន់តែឃើញនាងខ្ញុំស្លៀកពាក់សិចស៊ី”។
ជាពិសេសនាងថតរូបនាងអត់ពាក់អាវហើយ ថតបែរខ្នងបញ្ចេញរាងយ៉ាងស្រលូនរបស់នាងជាមួយសាច់សខ្ចីដូចពងមាន់ បកមួយផុសចេញពីផ្ទៃទឹកសមុទ្រពណ៌ខៀវ។ សម្រាប់រូបថតបញ្ចេញសាច់ខ្នងនោះនាងសរសេរថា “ខ្ញុំស្រឡាញ់សេរីភាពខ្ញុំ។ សមុទ្រធំវែងក៏គង់មានច្រាំង ក្តីទុក្ខទោះធ្ងន់ក៏គង់មានថ្ងៃរសាយ”។
គួរបញ្ជាក់ថា កញ្ញា ដេននី ត្រូវបានគេមើលឃើញថា ជាតារាស្រីម្នាក់ដែលតែងតែស្លៀកពាក់សិចស៊ី ទោះបីជាដើរហើរក្រៅក៏ដោយក៏នាងមិនទម្លាក់ដៃឲ្យឈ្មោះជាតារាសិចស៊ីបាត់បង់ឡើយ។ ទោះជាយ៉ាងណាក្នុងគណនីហ្វេសប៊ុករបស់នាងដែលមានមិត្តបានត្រឹម៥ពាន់នាក់នោះ តែងតែចូលចិត្ត និងគាំទ្រសកម្មភាពសិចស៊ីរបស់នាង៕
កញ្ញា ដេននី លេងកាន់ខ្លាំងដៃជាងមុន