(ភ្នំពេញ)៖ក្រុមដំណើរខ្មែរ ដែលជាក្រុមអ្នកស្រាវជ្រាវឯករាជ្យ មិនចំណុះស្ថាប័នណាទាំងអស់ ដែលបាន សិក្សាឈ្វេងយល់ពីសិល្បៈភាពយន្ត ចម្រៀង និងប្រវត្តិសាស្ត្រខ្មែរដឹកនាំដោយលោក វីរៈ វ៉ារ៉ានី កាលពី ល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានធ្វើការចាក់បញ្ចាំងភាពយន្តឯកសារចំនួន៣ នៅរោងភាពយន្ត លេជេន ផ្សារទំនើបអូឡាំព្យ៉ាដែលរឿងទី១ និយាយពីជីវិតពណ៌បៃតងរបស់តារាចម្រៀង ម៉ៅ សារ៉េត, រឿងទី២ និយាយពីជីវិតចុងក្រោយរបស់អធិរាជសម្លេងមាសលោក សុីន សុីសាមុត រីឯភាពយន្តឯកសារទី៣ និយាយពីមង្គលការរបស់ព្រះអង្គម្ចាស់ក្សត្រី សុីសុវត្ថិ អូឡាំរី ឆ្នាំ១៩៦២ ដែលជាមង្គលការមួយធ្វើឡើង បានយ៉ាងត្រឹមត្រូវបំផុតទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ដោយការចាក់បញ្ចាំងភាពយន្តឯកសារនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលជាអ្នកឧបត្ថម្ភខាងផ្នែកថវិកាដ៏សំខាន់ដល់ ក្រុមដំណើរខ្មែរ ដែលជាក្រុមអ្នកស្រាវជ្រាវឯករាជ្យ។
(សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/PEKboap8FYs