កម្ពុជាបំបាក់ប្រ៊ុយណេ ៦-១ ការប្រកួតមិត្តភាពយប់មិញ
បាល់ទាត់៖ក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមភ្ញៀវប្រ៊ុយណេដោយលទ្ធផល ៦-១សម្រាប់ការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិកាលពីយប់មិញនៅពហុកីឡដ្ឋានជាតិ។
៦ គ្រាប់រប់សម្ចាស់ផ្ទះកម្ពុជារកបានដោយកីឡាករ ប្រាក់ មុន្នីឧត្ដម ចំនួន២គ្រាប់ កែវ សុខផេង ២ គ្រាប់ វ៉ា សុខថន ១ គ្រាប់ និង សឿយ វិសាល ១ គ្រាប់។ ចំណែក ១គ្រាប់របស់ក្រុមភ្ញៀវប្រ៊ុយណេវិញរកបានដោយខ្សែប្រយុទ្ធ Bin Ali Rahman៕