បឹងកេត​បំបាក់ Yangon United ៣-០ ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2015 ក+ ក-

​បាល់ទាត់​៖​សម្រាប់​ការប្រកួតប្រជែង​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Toyota Mekong Club Championship 2015 កាលពី​យប់មិញ​ក្រុមបាល់ទាត់​តំណាង​ឲ្យ​កម្ពុជា បឹងកេត​អង្គរ​បាន​យកឈ្នះ​ក្រុម​ជើងឯក​មី​យ៉ាន់​ម៉ា​ដោយ​លទ្ធផល ៣-០ ក្នុង​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​
​ការប្រកួត​តង់​ទីមួយ ក្រុម​ទាំងពីរ​មិនអាច​បំប៉ោង​សំណាញ់​ទី​គ្នា​បានឡើយ គ្រា​ដែល​ក្រុម​ភ្ញៀវ Yangon United បាន​ព្យាយាម​វាយ​សម្រុក​យ៉ាងខ្លាំង និង​មានឱកាស​ស៊ុត​បាល់​ចំរ​បាទី​របស់​បឹងកេត​រហូតដល់​ពីរដង ខណៈ​ម្ចាស់ផ្ទះ​ទទួលបាន​បាល់​ដាច់​មាត់​ម្តងម្កាល តែ​ធ្វើ​មិនបាន​សម្រេច​។ ចូល​តង់​ទី​ពីរ ម្ចាស់ផ្ទះ​បឹងកេត​បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ និង​បានដាក់​សម្ពាធ​លើ​ក្រុម​ភ្ញៀវ​រហូត​អាច​បំប៉ោង​សំណាញ់​ទី​បាន​១​គ្រាប់​ដោយ​ខ្សែប្រយុទ្ធ​លេខ​៣០ Omogba នៅ​នាទី​ទី​៥២ គ្រាប់​ទី​២​ធ្វើបាន​ដោយ​កីឡាករ​ខ្សែប្រយុទ្ធ​លេខ​៩៩ Agayi Samuel នៅ​នាទី​ទី​៦២ និង​គ្រាប់​ទី​៣ នៅ​នាទី​ទី​៨៧ ដោយ​កីឡាករ Omogba ៕

TOYATA-cup3TOYATA-cup4