បាល់ទាត់៖បន្ទាប់ពីដឹកនាំក្រុមប្រកួតចាញ់ Sevilla ០-១ យប់មិញអ្នកចាត់ការក្រុម Valencia លោក Nuno Espirito Santo បានសម្រេចចិត្តដើរចេញពីតំណែង។
ការចាក់ចេញរបស់អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់រូបនេះបន្ទាប់នូវបរាជ័យដ៏ជូរចត់ ខណៈដែលកូនក្រុមមិនបានស៊ុតសំដៅគូប្រជែង Sevilla សូម្បីតែមួយជើង គ្រាដែលក្រុមទាំងមូលត្រូវលេងដោយមានគ្នាតែ៩នាក់លើទីលាន ដោយខ្សែការពារ Joao Cancelo និងខ្សែបម្រើ Javi Fuego ត្រូវពិន័យកាតក្រហម។
Valencia នឹងទៅលេងនៅវគ្គ១៦ក្រុមចុងក្រោយ Champions League បើសិនជាអាចឈ្នះការប្រកួតចុងក្រោយវគ្គជម្រុះតាមពូល។ ចំណែកការប្រកួតនៅ La Liga ក្រុមជើងឯក៦សម័យកាល នឹងត្រូវប៉ះក្រុមកំពូលតារាង Barcelona នាប្រកួតបន្ទាប់។
គួរបញ្ជាក់ថា អ្នកចាត់ការវ័យ៤១ឆ្នាំដឹកនាំ Valencia ស្ថិតនៅចំណាត់ថ្នាក់លេខ៩ នៅរដូវកាលនេះ បន្ទាប់ពីរដូវកាលមុន លោកបានជួយក្លិបឲ្យទៅលេងនៅ UEFA Champions League ក្រោយបញ្ចប់ក្នុងចំណាត់លេខ៤៕