Chelsea បណ្តេញលោក Jose Mourinho ចេញពីក្លិប
បាល់ទាត់៖លោក Jose Mourinho ត្រូវបានគេរាយការណ៍ថា ត្រូវក្លិបតោខៀវ Chelsea បណ្តេញចេញពីតំណែង ក្រោយពីមានការប្រជុំបន្ទាន់មួយជាមួយប្រធានក្លិបសេដ្ឋីរុស្សី លោក Roman Abramovich។ ការបញ្ចប់តួនាទីរបស់លោកនេះ គឺដោយសារដឹកនាំក្លឹបឲ្យធ្លាក់ដល់លេខរៀងទី១៦ មាន១៥ពិន្ទុក្នុង១៦ប្រកួត ស្ថិតនៅបាតតារាង។
តាមប្រភពព័ត៌មានជាច្រើនបានរាយការណ៍ថា បន្ទាប់បណ្តេញលោកលោក Jose Mourinhoចេញពីតំណែង ខណៈនេះក្លិបតោខៀវ Chelsea កំពុងតែទាក់ទងអតីតគ្រូបង្វឹកក្លឹប Tottenham គឺលោក Juande Ramos ដើម្បីមកជំនួសតំណែងលោក Jose Mourinho ។ ទន្ទឹមនោះទីភ្នាក់ងាររបស់លោក Juande Ramos បានធ្វើដំណើរទៅកាន់ទីក្រុងឡុង ដើម្បីពិភាក្សាពីការដោះដូរនេះ៕