All posts by មេគង្គ ប៉ុស្តិ៍

ជិះម៉ូតូទាក់ដៃចង្កូតគ្នាដួលត្រូវ​រថយន្ត​បើក​មក​ពី​ក្រោយ​កិន​ស្លាប់​ម្នាក់

ភ្នំពេញ៖ម៉ូតូ២គ្រឿងជិះទាក់ដៃចង្កូតគ្នា​ដួលត្រូវរថយន្ត​ហាយឡេនដឺបើកមកពីក្រោយ​កិនបែក​ក្បាលស្លាប់​ម្នាក់នៅនឹងកន្លែង និង៣នាក់ទៀតរបួស ស្រាល។ហេតុការណ៍នេះកើតនៅ​វេលាម៉ោង១០និង២០នាទី ចំនុចកើត​ហេតុតាម​​បណ្តោយ ផ្លូវព្រះនរោត្តមន៍​កែងនិងផ្លូវលេខ៣៧០ ស្ថិតក្នុង សង្កាត់បឹងកេងកង១ ខណ្ឌចំកាមន។

ជនរងគ្រោះមានឈ្មោះ មុំ វាដូ អាយុ៣៨ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុមានបុរសម្នាក់ដែលស្រវឹង​ស្រាជិះម៉ូតូ​មួយ​គ្រឿង​ម៉ាកសង់ការ៉េពណ៌ក្រ​ហមពាក់ស្លាកលេខ ភ្នំពេញ 1AR-9374 ធ្វើ​ដំណើរតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងល្បឿន​លឿនទិសដៅ ពីជើងទៅត្បូងតែខណៈមកដល់ចំនុចកើត​ហេតុកែង​នឹងផ្លូវលេខ៣៧០ ក៏បានរ៉េចង្កូតម៉ូតូទៅ ទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀតម៉ាកវេវអាល់ហ្វារពណ៌ខ្មៅពាក់ស្លាកលេខ កណ្តាល 1N-9897 ដែលបើកក្នុងទិសដៅស្របគ្នាក៏បណ្តាលអោយម៉ូតូទាំងពីរដួល ហើយភ្លាមនោះក៏ មានរថយន្តហាយឡេនដឺបើកមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏បានបុកម្ចាស់ម៉ូតូសង់កូរ៉េនោះយ៉ាងពេញទំហឹងបណ្តាលអោយបុរសនោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់មកសមត្ថកិច្ច មូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗដល់ កន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីចំនែកម៉ូតូត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកម៉ូតូទាំង២ទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕ដោយ៖រដ្ឋា

IMG-20151229-WA0010 IMG-20151229-WA0011 IMG-20151229-WA0012

ហាយលែនឌ័របុកសេ១២៥ពីក្រោយស្លាប់​ម្នាក់​របួស​ស្រាល​ម្នាក់​នៅ​មុខ​វត្ត​ស្ទឹង​មានជ័យ

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​គួរឲ្យរន្ធត់​មួយបានកើតឡើងកាលពីវេលា ម៉ោង១០យប់ ថ្ងៃទី ២៨ ធ្នូ ២០១៥ នៅចំណុចមុខ​វត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ ចំណែកបុរស ម្នាក់ទៀតបាន​រងរបួសស្រាល ដោយសាររថយន្ត ហាយ លែនឌ័រ១គ្រឿង​បុកពីក្រោយ​ម៉ូតូ ហុងដា ឌ្រីម១ គ្រឿងយ៉ាងពេញទំហឹងហើយប៉ើង​ម៉ូតូទៅ ប៉ះ ជាមួយម៉ូតូ​គប់ជ្រុង១គ្រឿងទៀត ។ក្រោយពេលកើតហេតុរថយន្តបានបើក​គេចខ្លួន​បាត់​ស្រមោលតែម្តង ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេល កើតហេតុ គេឃើញរថយន្តហាយលែនឌ័រ ពណ៌ ទឹកប្រាក់ អត់ស្លាកលេខ១​គ្រឿងបើកបរ យ៉ាង លឿនតាមបណ្ដោយ​វិថីព្រះមុនីរ៉េត ពីលិចទៅ កើត ខណៈមកដល់មុខវត្តស្ទឹងមានជ័យ បម្រុង​នឹងឡើង​ស្ពាន​អាកាសស្ទឹងមាន ជ័យទៅ ហើយស្រាប់តែរថយន្តនោះបុកពីក្រោយម៉ូតូហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BY-8668 យ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសអ្នកបើកបរ​ម៉ូតូដួល​បោក​ក្បាល​ទៅនឹងថ្នល់ស្លាប់ភ្លាម ៗមួយរំពេច ចំណែកម៉ូតូបានប៉ើងទៅបុកម៉ូតូគប់ជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1AN-3605 មួយគ្រឿងទៀតបណ្ដាល​ឱ្យម៉ូតូនោះដួល អ្នកបើកបររងរបួសស្រាល ។ចំណែករថយន្ត ក៏បន្ថែម​ល្បឿនបើកគេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកអន្តរាគមន៍ និងធ្វើការវាស់វែង ព្រមទាំងស្វែងរកទំនាក់ទំនងទៅគ្រួសារជនរងគ្រោះដើម្បីយកសពទៅ ធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖រដ្ឋា

IMG-20151229-WA0002 IMG-20151229-WA0005 IMG-20151229-WA0006 (1) IMG-20151229-WA0009

Barcelona នឹង​ចុះ​កុងត្រា​ថ្មី​ជាមួយ Neymar

បាល់ទាត់​៖​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ Marca បាន​ឲ្យ​ដឹងថា ក្លិប​អ្នកមាន​បុណ្យ Barcelona គ្រោង​ចុះកិច្ចសន្យា​ថ្មី​ជាមួយ​ខ្សែប្រយុទ្ធ Neymar ដែលជា​កីឡាករ​រកប្រាក់​បាន​ច្រើនជាងគេ​ឲ្យ​ក្លិប​លំដាប់​លេខ​២​បន្ទាប់ពី​កីឡាករ Lionel Messi​។​
​ ការគ្រោង​បន្ត​កុងត្រា​ថ្មី​នៅ​កីឡដ្ឋាន Camp Nou របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ​២៣​ឆ្នាំ​រូបនេះ​គឺ​បានបញ្ចប់​នូវ​មន្ទិលសង្ស័យ​ក្រោយ​ការហ្វឹកហាត់​នៅ​រដូវ​កាល​នេះ​។ ប៉ុន្តែ​បើ​យោងតាម​អះអាង​របស់​ប្រភព​សារព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹងថា ការចុះកិច្ចសន្យា​ថ្មី​នេះ​ធ្វើ​ឲ្យ​រកប្រាក់​ចំណូល​បាន​ច្រើន​ចូល​ក្លិប​។​
​ គួរ​បញ្ជាក់ថា ខ្សែប្រយុទ្ធ Neymar ផ្លាស់​ពី​ក្លិប Santos មកកាន់​ក្លិប Barcelona កាលពី​ឆ្នាំ​២០១៣​និង​បង្ហាញខ្លួន​ឲ្យ​ក្លិប​បាន​ចំនួន​៧២​លើក​ហើយ​ស៊ុត​បញ្ចូល​ទី​បាន​៤៥​គ្រាប់​៕

art9.1

​

បញ្ហា​បំណុល​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន អាច​នឹង​បញ្ជូនទៅ​តុលារ​អន្តរជាតិ

រុស្ស៊ី​៖​ប្រធានាធិបតី​រុស្ស៊ី​លោក ពូ​ទីន បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​បញ្ជូន​សំណុំរឿង​បំណុល​៣​ពាន់​លាន​ដុល្លារ​ដែល​ប្រទេស​អ៊ុយ​ក្រែ​ន​ជំពាក់​ទៅ​ដោះស្រាយ​នៅ​តុលាការអន្តរជាតិ ប្រសិនបើ​មិន​ព្រម​សង​តាម​ការកំណត់​នោះ​។​
​ការបញ្ជា​បែបនេះ​ធ្វើឡើង​បន្ទាប់ពី រុស្ស៊ី​បានគ្រោង​ធ្វើ​រចនាសម្ព័ន្ធ​ថ្មី​សម្រាប់​បំណុល​៣​ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​ប្រទេស​អ៊ុយ​ក្រែ​ន​ជំពាក់ ពោលគឺ​នឹង​អនុញ្ញាតឱ្យ​ប្រទេស​អ៊ុយ​ក្រែ​នស​ង​ម្តង​១​ពាន់​លាន​ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០១៨ ប៉ុន្តែ​ត្រូវ​មានការ​ធនាគា​ពី​អឺរ៉ុប អាមេរិក ឬ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ភាគី​ទាំងបី​មិនមាន​ម្នា​ក់ណា​ចេញ​ខ្លួន​មក​ធានា​ទេ។​
​ទន្ទឹម​នោះ​នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​លោក អា​សេនី បានប្រកាស​កាលពី​សប្តាហ៍​មុន​ថា​ប្រទេស​របស់លោក​នឹង​ពន្យារពេល​សងបំណុល​នេះ​។ បន្ទាប់មក រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថ្មី​របស់​អ៊ុយ​ក្រែ​ន​គឺ​លោក ណា​តា​លី បាន​អះអាងថា​អ៊ុយ​ក្រែ​ន​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ចរចា​ជាមួយ​រុស្ស៊ី​ស្តីអំពី​បញ្ហា​បំណុល​នេះ ដោយ​សង្ឃឹមថានឹង​សម្រេចបាន​លទ្ធផល​មុនពេល​ពាក្យបណ្តឹង​ទៅដល់​ដៃ​តុលាការ​៕

7d94ff270ca07620df57f3c782e4fbe7_L

​

តួ​ក​គី​៖​រុស្ស៊ី​មិនមែន​កម្ទេច​ក្រុម ISIS នៅស៊ីរីទេ​

​តួ​ក​គី​៖​អ្នកនាំពាក្យ​ប្រធានាធិបតី​តួ​ក​គី លោក Ibrahim Kalin ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ក្នុង​រដ្ឋធានី Ankara កាលពីម្សិលមិញ​ថា រុស្ស៊ី​មិនមែន​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម ISIS នៅក្នុង​ប្រទេស​ស៊ី​រី​នោះទេ ដោយ​ពួកគេ​បាន​នឹង​កំពុង​គាំទ្រ​របប និង​គាំទ្រ​ដល់​ប្រធានាធិបតី​ស៊ី​រី លោក Bashar al-Assad​។ នេះ​បើតាម​ព័ត៌មាន AFP​។​
​លោក Kalin បាន​បញ្ជាក់ថា ក្រុម IS ត្រូវបាន​គេ​ប្រើប្រាស់​ជាហេតុ​ផល​មួយ ដើម្បី​រក្សា​នូវ​របប​របស់លោក Assad ដែល​ត្រូវបាន​គេ​ចោទប្រកាន់ថា បានសម្លាប់​ជន​ស៊ីវិល​ជាង​៤០០,០០០​នាក់​នៅ​ស៊ី​រី​។​លោក​បាន​លើក​ហេតុផល​ថា ទីតាំង​ដែល​ត្រូវបាន​ផ្តល់ ឲ្យ​ដោយ​របប​លោក Assad ទៅកាន់​រុស្ស៊ី ដើម្បី​វាយប្រហារ​លើ​គោលដៅ​របស់​ក្រុម IS គឺ​មិនមាន​ការជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ក្រុម IS នោះទេ​។​
​ដោយឡែក​ប្រធានាធិបតី​តួ​ក​គី លោក Recep Tayyip Erdogan បាន​លើកឡើងថា មាន​ត្រឹមតែ​១០​ភាគរយ​ប៉ុណ្ណោះ នៃ​ការវាយប្រហារ​តាម​ដែន អាកាស​របស់​រុស្ស៊ី បាន​វាយ​ចំ​លើ​គោលដៅ របស់​ក្រុម IS ខណៈ​៩០​ភាគរយ​ទៀត បាន​វាយប្រហារ​លើ​ពួក Turkmens និង​ក្រុម​ឥស្លាម​ដទៃទៀត ដែល​កំពុង​ប្រឆាំងនឹង​របប របស់លោក Assad​។​
​គួរ​បញ្ជាក់ថា រុស្ស៊ី បាន​បើក​ការវាយប្រហារ​តាម​ដែនអាកាស នៅក្នុង​ប្រទេស​ស៊ី​រី ចាប់តាំងពី​ថ្ងៃទី​៣០ ខែកញ្ញា ហើយ​ទំនាក់ទំនង​រវាង​ស៊ី​រី និង​តួ​ក​គី បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ចាប់តាំងពី​ការចាប់ផ្តើម​នៃ​វិបត្តិ​នៅ​ស៊ី​រី ក្នុង​ឆ្នាំ​២០១១៕

ibrahim-kalin

​

Liverpool តាម​ប្រមាញ់ Jese Rodriguez របស់ Real Madrid

បាល់ទាត់៖​ខ្សែ​ម​ប្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ របស់​ក្លិប​យក្ស Real Madrid កីឡាករ Jese Rodriguez កំពុង​ក្លាយជា​ផ្ទាំង​ស៊ី​ប​របស់​ក្រុម​ហង្ស​ក្រហម Liverpool នៅពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​នៅក្នុង​ខែមករា​ខាងមុខនេះ​។​
​ ​ខ្សែបម្រើ វ័យ​២២​ឆ្នាំ​រូបនេះ​បាន​និយាយថា ក្រោម​ការដឹកនាំ​របស់ លោក Rafael Benitez រូបគេ​មិនសូវ​បាន​ជាប់​ជម្រើស​ដំបូង​របស់​ក្លិប Real Madrid ទើប​កីឡាករ​ខ្សែបម្រើ​រូបនេះ​ចង់​ចាក់​ចេញពី​កីឡាដ្ឋាន Bernabeu​។
​ ​យោងតាម គេហទំព័រ Don Balon របស់​អេ​ស្ប៉ា​ញ​បាន​ឲ្យ​ដឹងថា លោក Jurgen Klopp អ្នកចាត់ការ​ទូរ​ទៅ​របស់​ក្លិប​ហង្ស​ក្រម​ហ Liverpool គឺ​កំពុង​តាមដាន​នូវ​ទម្រង់​លេង​របស់​ខ្សែបម្រើ​រូបនេះ​ហើយ​បើ​ឃើញថា​បង្ហាញ ទម្រង់​លេង​ល្អ ហង្ស​ក្រហម​និង​ត្រៀម​លុយ​សម្រាប់​ទិញយក​នៅពេល​ទីផ្សារ​ដោះដូរ​នៅ​ខែមករា ខាងមុខនេះ​។
​ ​គួរ​បញ្ជាក់ដែរថា ខ្សែបម្រើ Jese Rodriguez ផ្លាស់​ចេញពី​ក្រុម Huracán មកកាន់​ក្លិប Real Madrid កាលពី​ឆ្នាំ​២០១១​និង​បាន​បង្ហាញខ្លួន​ឲ្យ​ក្រុម​៤៤​លើក​ស៊ុត​បញ្ចូល​ទី​បាន​១០​គ្រាប់​។ Rodriguez កំពុងមាន​ក្រុម​ជាច្រើន​ចុង​បាន​ផងដែរ​រួមមាន​ក្លិប​កាំភ្លើង​ធំ Arsenal របស់​អង់គ្លេស ក្រុម Inter Milan និង Napoli របស់​អ៊ីតាលី​៕

art21.1

​

អ៊ីរ៉ង់​ស្តីបន្ទោស​បណ្តា​ប្រទេស​មូស្លីម​​រឿង​ផ្ទុះអាវុធ​

​អ៊ីរ៉ង់​៖​ប្រធានាធិបតី​អ៊ីរ៉ង់​លោក ហាសាន រូ​ហា​នី​បាន​ស្តីបន្ទោស​ទៅដល់​បណ្តា​ប្រទេស​មូស្លីម​មួយចំនួន​ចំពោះ​ការវាយប្រហារ​ទៅដល់​ប្រជាជន​ស៊ី​អ៊ី​ត​នៅក្នុង​ប្រទេស​យេ​ម៉ែន​ហើយ​និង​ការបំពាក់​អាវុធ​ទៅដល់​ក្រុម​ជ្រុលនិយម​ក្នុងប្រទេស​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​ស៊ី​រី​។
​លោក​ប្រធានាធិបតី​ថ្លែង​បែបនេះ​ធ្វើឡើង​នៅឯ​កិច្ចប្រជុំ​រួបរួម​អ៊ីស្លាម​អន្តរជាតិ​លើក​ទី ២៩ នៅក្នុង​ទីក្រុង​តេ​ហេ​រ៉ង កាលពី​ថ្ងៃ​ម្សិលមិញ​។ លោក​ប្រធានាធិបតី ហាសាន​រូ​ហា​នី​បាន​សង្កត់ធ្ងន់ ថា​មានតែ​ប្រទេស​អ៊ីស្រាអែល​ទេ​ដែល នឹង​ទទួលបាន​ផលប្រយោជន៍​ពី​ការបំផ្លាញ​ស៊ី​រី​៕

3e5c85c6977051d0fd950da5d00d534d_L

​

លោក ហ៊ុន សែន ប្រកាស​មិន​លើក លែងទោស សម រង្ស៊ី និង​ស្នើ​ចែងច្បាប់​ប្រធានបក្ស​ត្រូវមាន​សញ្ជាតិ​តែមួយ​

​ភ្នំ​ពេ​ញ៖​  លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​ទី​២៨ នេះ បានលើកឡើង​នូវ​ចំណុច​ដ៏​សំខាន់​ចំនួន​២​យ៉ាង​ម៉ឺង​មាត់​ថា លោក​នឹង​ស្នើ​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​ចែងថា​ប្រធាន​គណបក្ស​រួម​និង​ស្ថាប័ន​ជាតិ​កំពូល​ដទៃទៀត​ត្រូវមាន​សញ្ជាតិ​តែមួយ ហើយ​ថា​លោក​នឹង​កាត់​ដៃស្តាំ​ចោល​ប្រសិនបើ​លោក​ស៊ីញ៉េស្នើលើកលែងទោស​ឲ្យ​លោក សម រង្ស៊ី លើក​ទី​៣​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច កាលពី​ព្រឹក​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៥ ។​

​ប្រសាសន៍​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នា​ចុងឆ្នាំ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា​លោក​ស្នើ​ឲ្យ​ក្រុមការងារ​ដែល​នឹង​ពិភាក្សា​ពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ បញ្ចូល​ចំណុច​មួយ​ដែល​ចែងថា​ប្រធាន​គណបក្សនយោបាយ រួម​និង​ស្ថាប័ន​កំពូល​ដទៃទៀត​ត្រូវតែមាន​សញ្ជាតិ​មួយ​ប៉ុណ្ណោះ​។

បើទោះបីជា​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​មិនបាន​ថ្លែង​ចំឈ្មោះ​អ្នកណា​ក្តី ក៏​គេ​ដឹងថា គឺ​សំដៅលើ​លោក សម រង្ស៊ី ដែលមាន​សញ្ជាតិ​បារាំង និង​កំពុង​និរទេស​ពី​ការចាប់ខ្លួន​។​លោកនាយក​រដ្ឋមន្ត្រី​នូវបាន​ថ្លែង​ធ្ងន់ៗ​ថា លោក​នឹង​កាត់​ដៃ​ខ្លួនឯង​ចោល ប្រសិនបើ​លោក​លើកលែងទោស​លោក សម រង្ស៊ី ជា​លើក​ទី​បី “​ខាង​ផ្នែក​គណបក្ស​ប្រជាជន​កំពុងតែ​គិតគូ ដោយសារ​យើង​មានច្បាប់​មួយ​រួចទៅហើយ ប្រធាន​និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវតែ​ជា​សញ្ជាតិ​ខ្មែរ ដូច្នេះ​ពេលខាងមុខ ច្បាប់​ស្តីពី​បក្សនយោបាយ ចាំបាច់​ត្រូវ​កំណត់​ប្រធាន​បក្សនយោបាយ ត្រូវជា​សញ្ជាតិ​ខ្មែរ តែមួយ​ទេ ដើម្បី ចៀសវាង​មានរឿង​អី​កាន់​ប៉ាស្ព័រ​បរទេស​រត់ ហើយ​បរទេស​មក​អន្តរាគមន៍​”​។​

​លោក ហ៊ុន សែន ក៏​ស្នើ​ឲ្យ​មានច្បាប់​ចែងថា ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ប្រធាន​តុលាការ​កំពូល អគ្គព្រះរាជអាជ្ញា អគ្គសវនករ​និង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ប្រឆាំង​អំពើពុករលួយ ត្រូវមាន​សញ្ជាតិ​តែមួយ​។ លោក​បញ្ជាក់ថា​ការ​មាន​សញ្ជាតិ​តែមួយ ដើម្បី​កុំ​ឲ្យ​មានការ​ជ្រៀតជ្រែក​ពី​បរទេស​ពេល​មាន​បញ្ហា​អ្វីមួយ​។​

​សូមជម្រាបថា ច្បាប់​គណបក្សនយោបាយ​កម្ពុជា ត្រូវបាន​ប្រកាស​ឲ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ​១៩៩៧ ដែលមាន​១១​ជំពូក និង​៤៥​មាត្រា​។​

​គួររំឭកថា លោក សម រង្ស៊ី ត្រូវបាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់ពន្ធនាគារ​២​ឆ្នាំ ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​ឲ្យ​មានការ​រើសអើង ដែល​ប្តឹង​ដោយ លោក ហោ ណាំហុង បន្ទាប់ពី​លោក សម រង្ស៊ី ថ្លែង​នៅ​សារមន្ទីរ​ជើងឯក​កាលពី​ឆ្នាំ​២០០៨​ថា​លោក ហោ ណាំហុង ជា​អតីត​មេ​គុក​បឹងត្របែក​សម័យ​ខ្មែរក្រហម​។​

​នៅ​ថ្ងៃទី​៤​ខែធ្នូ ឆ្នាំ​២០១៥​កន្លងមកនេះ ក៏ត្រូវ​បាន​តុលា​ការកោះហៅ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​អតីត​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខ​ហួរ ទាក់ទង​នឹង​បទ​ការ​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ ដល់​សន្តិសុខ​សង្គម ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១២ និង​១៣ ខែសីហា ឆ្នាំ​២០១៥​។​

​ចំណែក​នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ខាងមុខនេះ​លោក សម រង្ស៊ី ត្រូវ​តុលាការ​កោះហៅ​សាកសួរ​ពី​រឿង​បរិហាកេរ្តិ៍ តាម​ពាក្យបណ្តឹង​របស់លោក គី តិច មេធាវី​លោក ហេង សំរិន មួយ​ករណី​ទៀត​៕​ដោ​យ៖ខេមរា​gvfcd

​

រថយន្តយីឌុបដឹកឈើល្មើស​​លើស​ទម្ងន់​បើក​គេច​ស្ថានីយ​ថ្លឹង​ឡាន​អូរ​ពង​មាន់ រាល់ថ្ងៃ​គ្មាន​ការ​បង្រ្កាប

ស្ទឹងត្រែង: រថយន្តយីឌុបធុនយក្សភ្លៅ​ប្រាំដែលកែច្នៃ​ខុស​បច្ចេក​ទេសកំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ប្រណី​ត ចេញពីចំណុច​ស្ពាន​ស្រែ​ពកចាស់ និងស្ពាន​ស្រែ​ពក​ថ្មី​ក្នុងឃុំ​ស្រែគរ ស្រុកសេសាន​ដោយបើកវាងស្ថានីយជញ្ជីងថ្លឹងរ​ថយន្ត​នៅត្រង់ចំណុចអូរពងមាន់ ចូលមកតាមផ្លូវក្រុមហ៊ុន ដុងភូដុង​ណៃ ចេញតាមច្រក​ផ្លូវភ្នំខៀវ ឡើងមកលើផ្លូវជាតិ លេខ៧Aដោយឆ្ពោះទៅកាន់ខេត្តក្រចេះ ស្ទើររាល់យប់ដោយគ្មានអ្នកបង្រ្កាបនោះទេ ។

លោក ស គឹមណាត ប្រធាន​សាធារណ:ការ​នឹង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង បានប្រាប់​ឱ្យដឹង​ដោយ​ទទួលស្គាល់ថា: ករណី​រ​​​ថយន្តដឹក​ឈើផ្ទុកលើសទម្ងន់ បើកវាង​ស្ថានីយជញ្ជីង​ថ្លឹងរថយន្តនៅ​​ចំណុចអូរពងមាន់​ដែលកំពុង​សម្រុកដឹកឈើ​ចេញពីឃុំ​ស្រែគរ ស្រុ​ក​សេសាន ដែលមានក្រុមហ៊ុន​នៅទីនោះ ដោយ ដឹក​ឈើតាម​រ​ថយន្តធំៗគេចពីសមត្ថ​កិច្ចវាង​តាម​ស្ពាន​ស្រែពក​ថ្មី ឆ្លងកាត់​តាម​ផ្លូវ​ក្រុមហ៊ុន​ដុង​ភូដុង​ណៃ ខាង​ភូមិអូរច្រឡង់​ប្រហែល៤គីឡូម៉ែត្រ ចូលទឹកដី​ខេត្តក្រចេះ គឺ លោកធ្លាប់បាន​រាយការណ៍​ប្រាប់ដល់​ក្រសួង​សាធារណ:​ការ​ និ​ងដឹក​ជញ្ជូនដែរតែថ្នាក់លើបាននិយាយថា ហួសទឹកដីខេត្ត តស្ទឹងត្រែងហើយ ចូលទឹកដីខេត្តក្រចេះ ។

លោក ទិត្យ វី នាយសង្កាត់រដ្ឋបាលព្រៃឈើ ឃុំក្បាលរមាស ស្រុកសេសាន បានឱ្យដឹងថា: រថយន្តដឹកឈើលើសទម្ងន់កន្លងមកថ្មីៗនេះ ប្រត្តិកម្មជាមួយជញ្ជីងថ្លឹង​រថយន្ត នៅចំណុចអូរពងមាន់ ដូច្នេះហើយ ទើបរថយន្តទាំងនោះបើកវាងតែគួរឱ្យសោកស្តាយ ដោយសារមន្រ្តីចូលព្រៃអស់ ណាមួយខ្វះកម្លាំងបើគិតពីភូមិច្រប់ ទៅ​ដល់កន្លែងស្ពាន ស្រែពកថ្មីប្រមាណជាង៣០គីឡូម៉ែត្រ ចូលទឹកដីខេត្តរតនគីរី ។

បច្ចុប្បន្នគ្រប់មជ្ឈដ្ឋានគេសង្កេតឃើញ មានរថយន្តយីឌុបធំៗភ្លៅប្រាំ ដឹកឈើដ៍សកម្ម ខាងលើនោះ ជាឈើរបស់ម្ចាស់ឈ្មោះ វុទ្ធី នឹងឈ្មោះ រ៉ូត ដែលជាឈ្មួញរកសីុដឹក​ជញ្ជូន ឈើតាមរថយន្តយីឌុបភ្លៅប្រាំដ៍ល្បីល្បាញនៅខេត្តក្រចេះ មានលុយមានអំណាច នឹងមានខ្នងបង្អែកជាអ្នកធំនៅពីក្រោយដោយមិនខ្លាចញញឿត​សមត្ថកិច្ច និងជំនាញ រដ្ឋបាលព្រៃឈើបង្រ្កាបនោះឡើយ។ពួកគេបានដឹកឈើតាមរថយន្តធុនយក្សភ្លៅប្រាំ បើកចេញពីទឹកដីឃុំស្រែគរក្នុងស្រុកសេសានខេត្តស្ទឹងត្រែង ដោយដឹក​វាងតាមស្ពាន ស្រែពកថ្មី ចូលមកសំងំក្នុងក្រុមហ៊ុន ដុងភូដុងណៃ។

លុះដល់ពេលប្រលប់ៗប្រហែលជាម៉ោង៦ទៅម៉ោង៧ ទើបពួកគេបើកចេញពីក្រុមហ៊ុន ខាងលើ ឆ្ពោះតាមច្រកផ្លូវភ្នំខៀវ ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅទីនោះ យ៉ាងខ្លាំង។

ប្រជាពលរដ្ឋបានត្អូញត្អែរថា ជារៀងរាល់យប់ថ្ងៃមានរថយន្តធំៗដឹកឈើបន្តកន្ទុយគ្នាធ្វើ ឱ្យហុយដីហូប​បាយក៏មិនកើត ពិបាកក្នុងការដកដង្ហើម សម្រាកក៏មិនបាន ដោយសារ សំឡេងឡានដឹកឈើបើកបន្តកន្ទុយគ្នាលាន់ឮទ្រហឹងរាល់យប់គ្មានឃើញសមត្ថកិច្ចណា ចុះបង្រ្កាបឡើយ៕ដោយ៖សហការី

11436 11436_2 11436_3

ផ្ទេរភារកិច្ចលោក សុក គឹម​ហេន ​មេគ​យ​កំ​ពង់​ធំ​ទៅ​ធ្វើ​មេ​គយ​ខេត្ត​កំពត​វិញ

ខេត្តកំពត ៖លោក ខូយ ឃុនហ៊ួរ និងលោក នួន ច័ន្ទរិទ្ធិ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នាព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ បានអញ្ជើញចូលរួម ប្រកាស​ផ្ទេរភារកិច្ច ចូល​កាន់មុខ​តំណែង​ប្រធានសាខាគយ និងរដ្ធាករខេត្តកំពត​ជា​ផ្លូងការ របស់លោក សុក គឹមហេន អតីតប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ មកជា​ប្រធាន​សាខា​គយ និងរដ្ឋាករ ខេត្តកំពត ជំនួសលោក សំ សុខា មេគយខេត្តកំពត ដែលបានផ្ទេរធ្វេី​ជា​ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ឆ្នាំងវិញ។

អគ្គនាយករង លោក នួន ច័ន្ទរិទ្ធិ បានមានប្រសាសន៍ណែនាំអំពីនីតិវិធីល្អៗ ដែលពាក់ព័ន្ធជុំវិញ ក្នុងការបំពេញ ការងារ និងផ្តាំផ្ញើ ដល់មេគយថ្មី និងមន្ត្រីគយទាំងអស់ ត្រូវចេះសាមគ្គីគ្នា និងសហការជាមួយជំនាញ ពាក់ព័ន្ធដទៃ រួមនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ហើយត្រូវសកម្មក្នុងការងារ បង្ក្រាបនូវរាល់បទល្មើស ដែលកើតមានឡើង ក្នុងក្របខណ្ឌរង្វង់ដែន ដីរបស់ខ្លួន ។

លោកអភិបាលខេត្ត ខូយ ឃុនហ៊ួរ បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំសាខាគយ និងរដ្ឋាករ និងមន្ត្រីគយ និងរដ្ឋាករគ្រប់ថ្នាក់ទាំងអស់នៅទីនេះ គឺក្នុងនាម​ជាថ្នាក់ដឹកនាំ ត្រូវមានទឹកចិត្តទូលាយ សម្រាប់ខ្លួនឯង សម្រាប់​សហការី និងអ្នកក្រោមឱវាទហើយផ្តើម​ចេញនូវ​គ្រប់​សកម្មភាព និងឆន្ទៈដឹកនាំ ដើម្បីឲ្យមានការចូល​រួមរបស់​មន្ត្រី​យើង គ្រប់ថ្នាក់ គ្រប់ផ្នែក ក្នុងនោះសាគ្គីផ្ទៃក្នុងរបស់អង្គភាព គឺជាកក្តាចម្បង ដែលត្រូវគិតគូរ។ ជាមួយនេះអង្គភាពក៏ត្រូវមានទំនាក់ទំនងល្អជាមួយមន្ទីរអង្គភាពនានា​ជុំវិញខេត្ត​អាជ្ញាធរដែនដីគ្រប់​លំដាប់ថ្នា​ក់ ​ដើម្បីឲ្យការងារ មានប្រសិទ្ធភាព តម្លាភាព និ​ងគណនេយ្យភា​​​​​ព បំរើ​ប្រយោជន៍ជូនរដ្ឋ ជូនសង្គម និងសាធារណជន ប្រកបដោយការគាំទ្រ និងសាទរពីដៃគូ ជាអាជីវករ ពាណិជ្ជករ និងអ្នកវិនិយោគទុនជាតិ និងអន្តរជាតិផងដែរ៕ដោយ៖សហការី

IMG-20151228-WA0002 IMG-20151228-WA0004 IMG-20151228-WA0007 IMG-20151228-WA0010

Jack Wilshere នឹង​អវត្តមាន​រហូតដល់​ខែកុម្ភៈ

បាល់ទាត់​៖​អ្នកចាត់ការ​ទូរ​ទៅ​របស់​ក្លិប​កាំភ្លើង​ធំ Arsenal លោក Arsene Wenger បាន​ឲ្យ​ដឹងថា​កីឡាករ​ខ្សែបម្រើ Jack Wilshere ត្រូវបាន​សម្រាក​រហូត​ដល់​ខែកុម្ភៈ​ដោយសារ​របួស​។​
​ ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​វ័យ​២៣​រូបនេះ បាន​ឲ្យ​ដឹង​ដែរ​ថា រូបគេ​មិនបាន​បង្ហាញខ្លួន​ឲ្យ​ក្លិប​កាំភ្លើង​ធំ Arsenal ដោយសារ​របួស​បាក់ជើង​ក្នុងអំឡុងពេល​ហ្វឹកហាត់​មុន​ការប្រកួត​ពានរង្វាន់ Community Shield កាលពី​ខែ សីហា កន្លងមក​។
​ ​គួរ​បញ្ជាក់ដែរថា កីឡាករ Jack Wilshere បាន​ផ្លាស់​ពី​ក្លិប Luton Town មកកាន់ Arsenal កាលពី​ឆ្នាំ​២០០៨ ហើយ​បាន​ខ្លួន​ឲ្យ​ក្រុម​១០០​លើក​ស៊ុត​ប​ញ្ជូ​ល​ទី​បាន​៦​គ្រាប់ និង​ឆ្នាំ ២០១០​បាន​ផ្លាស់​ទៅ​ក្លិប Bolton Wanderers លក្ខណៈ​ខ្ចី​ជើង​៕

Jack Wilshere, Arsenal v Manchester United

​

នាយករដ្ឋមន្ត្រី​បញ្ជា​ឲ្យ​បញ្ឈប់​ការយក​លុយ​ពី​យានយន្ត​ដែលឆ្លងកាត់ផ្លូវ វេង ស្រេង​

​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​មិនត្រូវ​បង់លុយ​ថ្លៃ​យានយន្ត​ឆ្លងកាត់​នោះទេ​។ នេះ​បើ​យោងតាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​របស់លោក​។​

​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​យប់​ថ្ងៃ អាទិត្យ ២៧ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានសរសេរថា “​បងប្អូន​ដែល​រស់​នៅតាម​បណ្តោយ ផ្លូវ​វែង​ស្រេង ជាទី​ស្រឡាញ់​! ខ្ញុំ​ទើបបាន​ដឹង​រឿង ដែល​រថយន្ត​គ្រួសារ រស់​នៅតាម​បណ្តោយ ផ្លូវ​វែង​ស្រេង​ត្រូវ​ក្រុមហ៊ុន​យកប្រាក់ ១១០០ រៀល​ក្នុង​រថយន្ត​១​គ្រឿង ឬ ត្រូវ​បិទ sticker ក្នុងតម្លៃ​១៣២.០០០ រៀល​ក្នុង​រថយន្ត​១​គ្រឿង​។ នេះ​បើតាម​ការបញ្ជាក់ របស់​បងប្អូន​ដែល​បាន ផ្ញើ​ព័ត៌មាន​ពិត​មកកាន់​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​គ (Facebook) របស់ខ្ញុំ​។ ចំណែក​អាជា្ញធរ​បញ្ជាក់ថា ៤០.០០០ រៀល​១​គ្រឿង​”​។​

​សម្តេច​តេ​ជោ បាន​សរសេរ​បន្តទៀត​ថា “​សំរាប់​ខ្ញុំ ទោះ​តម្លៃ​មួយណា​ក៏ដោយ បងប្អូន​មិនត្រូវ​បង់ថ្លៃ​ផ្លូវ​ឬ​បង់ថ្លៃ​ធ្វើ sticker នោះទេ​។ ខ្ញុំ​បាន​បញ្ជារ​ឱយ​អភិបាលក្រុង​ធ្វើ Sticker ជូន​បងប្អូន​ដោយ​មិនចាំបាច់​បង់ប្រាក់ សំរាប់​រថយន្ត​គ្រួសារ​ដែល​រស់​នៅតាម​បណ្តោយ ផ្លូវ​និង​ស្ថិតក្នុង​តំបន់​ដែល​ក្រុមហ៊ុន​ធ្វើ​វិនិយោគ​។ បងប្អូន​ត្រូវបំពេញ​កា​ត្វ​កិច្ច​បង់​ព​ន្ឋ​ផ្លូវ ជូន​រដ្ឋ​តាម​ការកំណត់​នៃ​ច្បាប់ តែ​មិនត្រូវ​បង់ថ្លៃ​ផ្លូវ​មុខផ្ទះ​បងប្អូន​នោះទេ​”​។​សម្តេចនាយក​រដ្ឋមន្ត្រី បាន​បញ្ជា​ឲ្យ​សាលា​រាជធានី​ភ្នំពេញ “​ត្រូវ​ចាត់​កម្លាំង​ចុះ​ធ្វើ Sticker ជូន​បងប្អូន​បន្ទាន់​”​។​

​សម្តេច​តេ​ជោ បាន​អះអាង​ជាថ្មី​ទៀតថា សម្តេច​ទទួល​នឹង​ជួយ ដោះស្រាយ​រឿង​ពិតប្រាកដ​ដែលជា​ទុក្ខ​កង្វល់​របស់​ប្រជាជន​។​

​សូមបញ្ជាក់ថា ផ្លូវ​វេ​ង​ស្រេង ឬ​ហៅថា ផ្លូវ​ចោមចៅ ដែល​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង ត្រូវបាន​ស្ថាបនា​ឡើងវិញ ដោយ​សាលា​រាជធានី​ភ្នំពេញ​។ ផ្លូវ​នេះ​មាន​ប្រវែង ៦.៥០០ ម៉ែត្រ ទទឹង ២៨​ម៉ែត្រ ចាប់ពី​ចំណុច​ស្ថានីយប្រេងឥន្ធនៈ សូគីម៉ិច ច្រមុះជ្រូក រហូតមកដល់​រង្វង់​មូល​ចោមចៅ ផ្លូវជាតិ​លេខ​៤ ដែល​ចាប់ផ្តើម​កសាងឡើង កាលពីដើម​ខែកក្កដា ឆ្នាំ​២០១៣​។ ផ្លូវ​នេះ ក្រុមហ៊ុន​វេ​ង​ស្រេង បាន​ផ្ទេរ​ឲ្យ​ក្រុមហ៊ុន​បរទេសមួយ ហើយ ក្រុមហ៊ុន​បរទេស​នោះបាន​ផ្ទេរ​ផ្លូវ​នេះ មក​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​អ្នកគ្រប់គ្រង​បន្ត ដោយ​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ធ្វើការ​ឈូសឆាយ​ជាថ្មី ដើម្បី​បម្រើ​នូវ​ផលប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល ៕

index

​

កងកម្លាំង​យោធា​អ៊ីរ៉ាក់​បន្ត​វាយ​រុលកាន់ កាប់ក្រុងរ៉ាម៉ាឌី

​អ៊ីរ៉ាក់​៖​កងកម្លាំង​យោធា​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​អ៊ីរ៉ាក់​បាន​វាយ​រុលទៅមុខ​ឆ្ពោះទៅកាន់​ទីក្រុង​រ៉ា​ម៉ា​ឌី ដែល​គ្រប់គ្រង​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លាម ISIS ខណៈដែល​កងកម្លាំង​អាកាស និង​ក្រុម​សម្ព័ន្ធមិត្ត​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ក៏បាន​ជួយ​គាំទ្រ​តាម​អាកាស​តាមរយៈ​ការទម្លាក់​គ្រាប់បែក​ចូលទៅ​កាន់​ទីតាំង​របស់​ក្រុម​អាយ​ស៊ី​ស​ផងដែរ​។
​គួរ​បញ្ជាក់ថា​កាលពី ខែឧសភា កន្លងទៅ​រដ្ឋាភិបាល​អ៊ីរ៉ាក់​បានទទួល​រង​ការវាយប្រហារ​យ៉ាងខ្លាំង​ក្លា​ពី​ក្រុម​សកម្មប្រយុទ្ធ​អាយ​ស៊ី​ស​រហូតដល់​ពួកគេ​អាច​កាន់កាប់​ទីក្រុង​រ៉ា​ម៉ា​ឌី​ដែលមាន​ចម្ងាយ​១៣០​គីឡូម៉ែត្រ​នា​ភាគ​ខាងលិច​ទីក្រុង​បា​ដា​ដ​បាន​៕

a5000b834ebdadf1f29b6e17fe03de2d_L

​

ជប៉ុន និង​កូរ៉េខាងត្បូង​នឹង​ជួបគ្នា​ពិភាក្សា​ស្ដីពី​បញ្ហា​ទាសករ​ផ្លូវភេទ​

ជប៉ុន៖​រដ្ឋមន្ត្រីការបរទេស​ជប៉ុន និង​កូរ៉េខាងត្បូង​នឹង​ជួបប្រជុំ​ពិភាក្សា​ស្តីពី​បញ្ហា​ទាសករ​ផ្លូវភេទ​ក្នុងសម័យ​សង្គ្រាម​នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​មន្ដ្រីជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរបាន​ជួបគ្នា​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ គួរ​បញ្ជាក់ថា កូរ៉េខាងត្បូង និង​ជប៉ុន​កម្រ​នឹង​ជួប​ពិភាក្សាគ្នា​ណាស់ ប៉ុន្ដែ​អ្វី​ជា​ដើមចម​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​ជួបគ្នា​ជា​ញឹកញាប់ ដោយសារតែ​បញ្ហា​ទាសករ​ផ្លូវភេទ​ក្នុងសម័យ​សង្គ្រាម នៅពេល​ជប៉ុន​ដាក់​អាណានិគម​លើ​កូរ៉េខាងត្បូង ហើយ​បាន​ចាប់​ស្ដ្រី​ជនជាតិ​កូរ៉េខាងត្បូង​ឲ្យ​ទៅ​បម្រើកងទ័ព​ពួកគេ​៕

gtfrde

​

យុវជន​ហ្វីលីពីន​មួយក្រុម​​បោះជំរំ​លើ​កោះ​Spratly គ្រា​ដែល​ចិនកំពុង​ទាមទារ​

ហ្វីលីពីន​៖​យុវជន​ហ្វីលីពីន​មួយក្រុម​ដែលមាន​គ្នា​៤៧​នាក់​ដឹកនាំ​ដោយ​អតីត​ទាហានជើងទឹក​ហ្វីលីពីន​ម្នាក់ បាននាំគ្នា​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ប្រជុំ​កោះ Spratly ដើម្បី​តាំងទី​ជា​និ​មិ្ម​ត​រូប នៅលើ​កោះ​កោះ Pag-​ឬ​កោះ Thitu ដើម្បី​ប្រាប់​ទៅ​រដ្ឋាភិបាល​ចិន ដែល​កំពុងតែធ្វើការ​ទន្ទ្រាន ដណ្តើមយក​ប្រជុំ​កោះ នេះ​ជា​របស់ខ្លួន​។​
​ក្រុមយុវជន​នេះ​មាន​ឈ្មោះថា ចលនា Kalayaan Atin Ito ដែល​មានន័យថា​Kalayaan ជា​របស់​យើង​។ ពាក្យ Kalayaan ប្រែ​ថា​សេរីភាព ហើយក៏​ជា​ឈ្មោះ​តំបន់​សហគម​មួយ ដែល​ហ្វីលីពីន បាន​តាំងទី​នៅលើ​ប្រជុំ​កោះ Spratly នេះ​។​
​ក្រុមយុវជន​នេះ ជា​យុវជន​សកម្ម​ក្នុងការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន បង្ហាញ​ការពិត​ប្រាប់​ប្រជាពលរដ្ឋ ស្តីពី សកម្មភាព​រំលោភបំពាន​របស់​ចិន ដោយ​មិនត្រូវ​លាក់លៀម និង​មិនត្រូវ​ខ្លាច​អំណាច​របស់​ចិន​ជាដាច់ខាត​។ រដ្ឋាភិបាល​ហ្វីលីពីន ក៏បាន​ដាក់​ញត្តិ ទៅកាន់​អង្គការសហប្រជាជាតិ ដើម្បី​ទាមទារ​ឲ្យ​ទទួលស្គាល់​អធិបតេយ្យភាព​របស់ខ្លួន​។ តាម​ការគ្រោងទុក សេចក្តីសម្រេច​មួយ​នឹងត្រូវ​ធ្វើឡើង នៅ​ខែមីនា​ឆ្នាំ​ក្រោយនេះ​។ តែ​យ៉ាងណាក៏ដោយ គេ​ពិតជា​មិន​ងាយ​ជឿ​ទេ​ថា ចិន​សុខចិត្ត​ដកថយ​ដោយ​ស្រួលៗ​នោះទេ​។​
​អ្នកនាំពាក្យ​រដ្ឋាភិបាល​ហ្វីលីពីន​បាន​បញ្ជាក់ថា រដ្ឋាភិបាល​មិនបាន​នៅ​ពីក្រោយ ឬ​គាំទ្រ​ចលនា​របស់​យុវជន​មួយក្រុម​នេះ​ទេ​។ ក៏ប៉ុន្តែ​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​យល់​ពី​ទឹកចិត្ត​ស្នេហា​ជាតិ​របស់​ពួកគេ​។
​គួរ​បញ្ជាក់ថា ប្រជុំ​កោះ Spratly ស្ថិតនៅ​ចំងាយ​៥០០​គីឡូម៉ែត្រ ពី​ឆ្នេរ​កោះ Palawan របស់ ហ្វីលីពីន ដែល​តាម​ធម្មតា គឺ​ស្ថិតនៅក្នុង​ដែនទឹក របស់​ហ្វីលីពីន​។ ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចិន​បានទាមទារ ប្រជុំ​កោះ​នៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង ស្ទើរតែ​ទាំងស្រុង ថា​ជា​របស់ខ្លួន​៕

pagasa island

​