Jack Wilshere នឹងអវត្តមានរហូតដល់ខែកុម្ភៈ
បាល់ទាត់៖អ្នកចាត់ការទូរទៅរបស់ក្លិបកាំភ្លើងធំ Arsenal លោក Arsene Wenger បានឲ្យដឹងថាកីឡាករខ្សែបម្រើ Jack Wilshere ត្រូវបានសម្រាករហូតដល់ខែកុម្ភៈដោយសាររបួស។
ខ្សែបម្រើសញ្ជាតិអង់គ្លេសវ័យ២៣រូបនេះ បានឲ្យដឹងដែរថា រូបគេមិនបានបង្ហាញខ្លួនឲ្យក្លិបកាំភ្លើងធំ Arsenal ដោយសាររបួសបាក់ជើងក្នុងអំឡុងពេលហ្វឹកហាត់មុនការប្រកួតពានរង្វាន់ Community Shield កាលពីខែ សីហា កន្លងមក។
គួរបញ្ជាក់ដែរថា កីឡាករ Jack Wilshere បានផ្លាស់ពីក្លិប Luton Town មកកាន់ Arsenal កាលពីឆ្នាំ២០០៨ ហើយបានខ្លួនឲ្យក្រុម១០០លើកស៊ុតបញ្ជូលទីបាន៦គ្រាប់ និងឆ្នាំ ២០១០បានផ្លាស់ទៅក្លិប Bolton Wanderers លក្ខណៈខ្ចីជើង៕