Barcelona នឹង​ចុះ​កុងត្រា​ថ្មី​ជាមួយ Neymar
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 December, 2015 ក+ ក-

បាល់ទាត់​៖​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ Marca បាន​ឲ្យ​ដឹងថា ក្លិប​អ្នកមាន​បុណ្យ Barcelona គ្រោង​ចុះកិច្ចសន្យា​ថ្មី​ជាមួយ​ខ្សែប្រយុទ្ធ Neymar ដែលជា​កីឡាករ​រកប្រាក់​បាន​ច្រើនជាងគេ​ឲ្យ​ក្លិប​លំដាប់​លេខ​២​បន្ទាប់ពី​កីឡាករ Lionel Messi​។​
​ ការគ្រោង​បន្ត​កុងត្រា​ថ្មី​នៅ​កីឡដ្ឋាន Camp Nou របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ​២៣​ឆ្នាំ​រូបនេះ​គឺ​បានបញ្ចប់​នូវ​មន្ទិលសង្ស័យ​ក្រោយ​ការហ្វឹកហាត់​នៅ​រដូវ​កាល​នេះ​។ ប៉ុន្តែ​បើ​យោងតាម​អះអាង​របស់​ប្រភព​សារព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹងថា ការចុះកិច្ចសន្យា​ថ្មី​នេះ​ធ្វើ​ឲ្យ​រកប្រាក់​ចំណូល​បាន​ច្រើន​ចូល​ក្លិប​។​
​ គួរ​បញ្ជាក់ថា ខ្សែប្រយុទ្ធ Neymar ផ្លាស់​ពី​ក្លិប Santos មកកាន់​ក្លិប Barcelona កាលពី​ឆ្នាំ​២០១៣​និង​បង្ហាញខ្លួន​ឲ្យ​ក្លិប​បាន​ចំនួន​៧២​លើក​ហើយ​ស៊ុត​បញ្ចូល​ទី​បាន​៤៥​គ្រាប់​៕

art9.1