(ភ្នំពេញ)៖ ជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង បានជិះមកស្ទាក់ពីមុខជនរងគ្រេាះ រួចយកវត្ថុរឹង សង្ស័យស្នាប់កាំភ្លើង វាយក្បាលបណ្តាលហូរឈាមស្រោចខ្លួន ហើយធាក់ផ្តួល មុនពេលលើកយកម៉ូតូជិះរត់គេចខ្លួន ដោយសុវត្ថិភាព នៅវេលាម៉ោងជិត១០យប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅជិតវិទ្យាល័យព្រះយុគន្ឋរ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។
ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ម៉ូតូរបស់ម៉ាសេ១១០ (សង់ប៊ិច) ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1BR-0368 ។ ជនរងគ្រោះបានបន្តថា ខ្លួនបានជិះម៉ូតូចេញពីម្តុំផ្សា រកណ្តាលមកផឹកសីុជាមួយមិត្តភក្តិ នៅក្បែរកន្លែងកើតហេតុ លុះពេលជិតដល់គោលដៅ ក៏លេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿង មិនចាំម៉ាក មកវាយនឹងវត្ថុរឹង ហើយពេលនោះខ្លួនភ័យពេក ក៏រត់ចោលម៉ូតូ ដោយទុកកូនសោរនៅជាប់នឹង ម៉ូតូ ក៏ត្រូវពួកវា លើកជិះយកទៅបាត់ទៅ។
ក្រោយកើតហេតុកម្លាំងនគរបាលមូលដ្ឋាន បានចុះទៅសួរនាំ ហើយប្រាប់ទៅជនរងគ្រោះ ទៅមន្ទីរពេទ្យសិន ចាំមកដាក់ពាក្យបណ្តឹងតាមក្រោយ។ យ៉ាងណាក៏ដោយ ករណីនេះកម្លាំងនគរបាលខណ្ឌចំកា រមន កំពុងធ្វើការសួរនាំ និងស្រាវជ្រាវបន្តទៀតដោយយកចិត្តទុកដាក់ ដើម្បីចង់ដឹងថា ជាករណីវាយប្លន់យកម៉ូតូ ឫជារឿងផ្សេងនោះទេ៕ដោយ៖ សួង សាម
បាល់ទាត់ ៖យោងតាមគេហទំព័រ The Sun បានផ្សាយថា ក្លិបបិសាចក្រហម Manchester United បាននឹងកំពុងជិតឈានដល់ចុះកិច្ចព្រមព្រៀងក្នុងការនាំយកកីឡាករ Felipe Anderson ក្នុងតម្លៃពលកម្ម៣៥លានផោនពីក្លិប Lazio។
ប្រភពដដែលបន្តថា ភ្នាក់ងាររបស់ក្លិបបិសាចក្រហមបានធ្វើដំណើរទៅទីក្រុងរ៉ូមដើម្បីពិភាក្សា អំពីលក្ខខណ្ឌជាមួយកីឡាករវ័យ២២ឆ្នាំរូបនេះដែលនិងអាចមកកាន់ទឹកដី Old Trafford នៅដើមសប្តាហ៍នេះ។
លោក Ed Woodward អនុប្រធាននាយកប្រតិបត្តិដែលមានភាពសប្បាយរីកសម្រាប់របស់ក្លិបបិសាច ក្រហមជាថ្មីម្តងនៅរដូវនេះក្នុងការវិនិយោគអស់ជាច្រើនក្នុងការ នាំយកកីឡាករមកជួយក្រុម។
គួរបញ្ជាក់ថា កីឡាករ Felipe Anderson បានផ្លាស់ពីក្លិប Santos មកកាន់ក្លិប Lazio កាលពីឆ្នាំ២០១៣ និងបានបង្ហាញឲ្យក្លិបចំនួន៦១លើកហើយស៊ុតបញ្ចូលទី១៤គ្រាប់៕
ហ្វីលីពីន ៖ទាហានហ្វីលីពីនម្នាក់បានស្លាប់ និងក្រុមខ្មាន់កាំភ្លើងស្លាប់៨នាក់ផងដែរបានស្លាប់ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាមួយរវាងកងកម្លាំងហ្វីលីពីនជាមួយកងកម្លាំងក្រុមសកម្មប្រយុទ្ធជាបណ្ដាញក្រុមអាល់ កៃដាកាលពីម្សិលមិញ។
ការប៉ះទង្គិចកើតឡើងនៅជិតទីក្រុងPatikul នៅតំបន់ជនបទនៃកោះJolo ជាកន្លែងដែលក្រុមខ្មាន់កាំភ្លើងត្រូវគេជឿជាក់ថា បានចាប់ចំណាប់ខ្មាំងជនជាតិកាណាដាពីរនាក់ ណ័រវេសម្នាក់ និងហ្វីលីពីនម្នាក់។
អ្នកនាំពាក្យកងទ័ពប្រចាំតំបន់កើតហេតុបាននិយាយថា មានទាហានម្នាក់ស្លាប់ និង៤នាក់រងរបួស ខណៈដែលក្រុមខ្មាន់កាំភ្លើង៨នាក់ក្នុងចំណោមប្រមាណ១០០នាក់ ជាសមាជិកក្រុមខ្មាន់កាំភ្លើង ក៏ត្រូវបានសម្លាប់ផងដែរ។ អ្នកនាំពាក្យដដែលបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធទាំងនេះ គឺជាបក្សពួកក្រុមAbu Sayyaf ដឹកនាំដោយ Hajan Sawadjaan ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩០៕
ប្រដាល់ ៖ថ្ងៃនេះលើសង្វៀនThai Fightប្រទេសថៃកីឡាករក្នុងចិត្តប្រិយមិត្ត២រូបគឺ កែវ រំចង់ និង ផល សុភ័ណ្ឌនិងឡើងវៃជាមួយកីឡាករដ៏ល្បីឈ្មោះរបស់ប្រទេសថៃនិងមី យ៉ាន់ម៉ា។
តាមព័ត៌មានបានឲ្យដឹងថា កីឡាករ កែវ រំចង់ ចាញ់ទម្ងន់កីឡាករមហាកម្លាំង Iquezang Kor Rungthanakeat របស់ប្រទេសថៃ១,២គីឡូក្រាម ខណៈដែល ផល សុភ័ណ្ឌ ក៏ចាញ់ទម្ងន់ខ្លាចាស់ Saenchai ១,២គីឡូក្រាមដូចគ្នា។
គួរបញ្ជាក់ថា កីឡាករ កែវ រំចង់ បានជួបប្រកួតគ្នាជាមួយកីឡាករថៃ Iquezang Kor.Rungthanakeat ម្ដងរួចមកហើយលើសង្វៀន Thai Fight នាប្រទេសវៀតណាមកាលពីថ្ងៃទី២៤ ខែតុលាកន្លងទៅ ដោយបរាជ័យទាំងចម្រូងចម្រាស។ ចំណែកអ្នកលេងកណ្ដាប់ដៃ ផល សុភ័ណ្ឌ ត្រូវអញ្ជើញឲ្យចូលរួមភ្លាមៗ បន្ទាប់ពីកីឡាករមីយ៉ាន់ម៉ាដៃគូខ្លាចាស់ Saenchai បោះបង់ចោលការប្រកួត៕
មណ្ឌលគីរីៈនៅល្ងាចថ្ងៃទី29 ខែ ធ្នូ ឆ្នាំ2015 វេលាម៉ោង8:15នាទីយប់ មា នករណីគ្រោះថ្នាក់ចរាចរណ៍មួយបា នកេីតឡេីងនៅចំណុចភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ ករណីកេីតហេតុនោះ គឺបង្កឡេីងដោយរថយន្តមួយគ្រឿងម៉ា កកាមរីហេីម ពណ៍ស្លែសេរីឆ្នាំ96 ពា ក់ស្លាកលេខ2A.5183 ភ្នំពេញបេី កបរដោយបុរសម្នាក់ស្រវឹងស្រាជោ គជាំយ៉ាងខ្លាំង។
បេីតាមសំដីពីសាក្សីដែលបានឃេីញហេ តុការណ៍នោះផ្ទាល់បានអោយដឹងថាមុនពេ លកេីតហេតុ គេឃេីញរថយន្តនេះបេី កបរយ៉ាងលឿនពីលិចទៅកេីតមកដល់ចំ ណុចកែងមុខសណ្ឋាគារអឿនសក្កណា ក៍ស្រាប់តែរថយន្តនោះបេីកថយក្រោយវិ ញយ៉ាងលឿនបណ្តាលអោយរេចង្កូតទៅបុ កតូបលក់សាច់ប្រហិត សាច់បាតេ យ៉ាងពេញទំហឹងបណ្តាលអោយខូចខាតសំ ភារះមួយចំនួនមានដូចជា៖ធុងក្លាសេ ធំ1 ទូសំរាប់លក់បាយ1សាច់ សំរាប់លក់មួ យចំនួនធំនិងរបស់ផ្សេងៗមួយចំនួ នទៀតផងដែរ។
បេីតាមសំដីលោកសិទ្ទិ ដែលជាម្ចាស់បានអោយដឹងថាអ្នកបេី កបររថយន្តនោះគឺមានឈ្មោះ ហេង ចាន់រ៉ា (ហៅ វិត) ជាប៉ូលីសសក្តិ4 ទទួលផ្នែកបច្ចេកទេសព្រហ្មទណ្ឌក្រោមការគ្រប់ គ្រងពីលោក សូ សុវណ្ណ ស្នងការរងផ្នែកព្រហ្មទណ្ឌ ខេត្តមណ្ឌលគីរី។ លោកដារាពិសិទ្ធដែលជាអ្នករងគ្រោះក្នុងការខូចខា តទ្រព្យសម្បត្តិបានមានការមិនពេ ញចិត្តយ៉ាងខ្លាំងចំពោះទង្វេី របស់លោក ហេង ចាន់រ៉ា (ហៅវិត) ដោយមិនព្រមទទួលក្នុងកា រសងថ្លៃខូតខាតប៉ុណ្ណោះទេ ថែមទាំងនិយាយពាក្យសំដីជេប្រមា ទបាញ់បោះសេរីថែមទៀតផង។
បេីតាមសំដីប្រជាពលរដ្ឋដែលបានទៅ មេីលហេតុការណ៍នេះបាននិយាយថារយះ ពេលកន្លងមកគឺគេបានដឹងថាប៉ូលីសព្ រហ្មទណ្ឌរូបនេះតែងតែប្រេីពាក្យបាញ់បោះសេរីលេីគេជាញឹកញយប៉ុន្តែមិនមានវិធានការពីមេខាងលេីឡេី យ។
ប្រជាពលរដ្ឋទាំងនោះរង់ចាំមេីលថា តេី លោក សូ សុវណ្ណ ស្នងការរងផ្នែកព្រហ្មទណ្ឌខេត្ តមណ្ឌល គីរីមានវិធានការយ៉ាងណាដែរចំពោះ ទង្វេីកូនចៅរបស់ខ្លួន៕ដោយ៖ ស ណ
ខេត្តបាត់ដំបង៖ សហភាតរៈដែលជាភ្នាក់ងារបណ្តាញ អ្នកសារពត៌មានមកពីអង្គភាពកាសែត វិទ្យុ ទូរទស្សន៍ និង ពីបណ្តាញអនឡាញនានាក្នុងខេត្តបាត់ដំបង ចំនួន ប្រមាណ ៣០នាក់ បានសហការគ្នា បង្កើតកម្មវិធីធ្វើអនាម័យ និង សម្អាត បរិស្ថាន នៅក្នុងទីប្រជុំជនក្រុងបាត់ដំបង ខេត្តបាត់ដំបងដោយផ្តើមចេញពី ទឹកចិត្ត និងស្មារតីចូលរួមរបស់អ្នកកាសែត ក្នុងខេត្ត ក្នុងគោលបំណងដើម្បី ផ្សារភ្ជាប់ពីសកម្មភាពដ៏សកម្មរបស់ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ដែលតែងតែចាត់ទុកការងារ
ពលកម្ម អនាម័យ សម្អាតបរិស្ថានគឺជាក្តីកង្វល់ជាកិច្ចការដែលត្រូ វលះបង់ពេលវេលាដែលសេសសល់ពីទំនេរកិច្ចការងារ និងថ្ងៃឈប់សម្រាក ដើម្បីធ្វើឲ្យទីក្រុងបាត់ដំបង ស័ក្តិសមជាទី ក្រុងជ័យលាភីផ្ការំដួល៣ទង ជាបេះ ដូងរបស់ខេត្តបាត់ដំបងដែលស្ថិតក្នុង ក្រសែភ្នែកនៃភ្ញៀវទេសចរណ៍ ជាតិ- អន្តរជាតិ នាពេលបច្ចុប្បន្ន និ ងអនាគត។
ការចូលធ្វើពលកម្ម និង អនាម័យ សម្អាតទីក្រុងដើម្បីលើកកម្ពស់កា រថែ
រក្សាឲ្យទីក្រុងស្អាតក្រោមពាក្យស្លោក “ទីក្រុងស្អាត បរិស្ថានល្អ” របស់អ្នកកា សែតក្នុងខេត្តបាត់ដំបងជាមួយរដ្ឋបាលខេត្តបាត់ដំបង ជាពិសេសជាមួយវត្តមានផ្ទាល់របស់លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ត្រូវបានសាធារណៈជនមួយចំនួនធំ វាយតម្លៃនិងកោតសរសើរចំពោះសកម្មមិននឿយហត់របស់លោកអភិបាលខេត្ត ដែលតែងតែផ្សារភ្ជាប់សកម្មភាពសង្គមគ្រប់ទីកន្លែង គ្រប់ពេលវេលាមិនគិតថា យប់ឬថ្ងៃ ឬភ្លៀងខ្យល់ និងពីក្តីកង្វល់ ដោយមិនគិតពីនិន្នាការអ្វីទាំ ងអស់។
អ្នកសារព័ត៌មានទាំងអស់ បាន ចាត់ទុកថាៈការចូលរួមធ្វើពលកម្មនិងធ្វើអនាម័យ ដើម្បសម្អាតបរិស្ថានក្នុង ទីក្រុង ជាមួយ លោកអភិបាលខេត្ត
ដើរប្រមូល និងរើសសំរាមលើដងផ្លូវ សាធារណៈក្នុងក្រុងថ្ងៃនេះ គឺជាកិច្ច ការរួមចំណែកជួយដល់សង្គមហើយក៏ជា កាតព្វកិច្ចរបស់យើង និងជាពល រដ្ឋដ៏គំរូម្នាក់ៗផងដែរ។
អ្នកសារពត៌មានម្នាក់ បានលើក ឡើងអោយដឹងថា៖ ដោយសារតែការ សម្លឹងឃើញនូវការដឹកនាំដ៍គំរូនិ ងគួរអោយគោរពស្ញប់ស្ញែងក្នុងក្តី ស្រលាញ់នេះហើយ…ជាពិសេស គឺភាពមិន រើសអើងរបស់ថ្នាក់ដឹកនាំខេត្ត។ដែ លជាញឹកញាប់លោក ចន្ទ័ សុ ផល អភិ បាលខេត្តបាត់ដំបងតែងតែដឹកនាំបងប្អូនជាមន្ត្រីរាជការ, កងកម្លាំងប្រដាប់ អាវុធ,សិស្សានុសិស្ស និស្សិត លោកគ្រូអ្នកគ្រូក្មួយៗកុមារកំព្រា ដើម្បីលើក កម្ពស់ក្នុងការចូលរួមថែរក្សាទី ក្រុងឲ្យប្រែក្លាយជាទីក្រុង គ្មានសម្រាម ថង់ ប្លាស្ទិក…។ម្យ៉ាងទៀតការចូលរួ មនេះបានជាគំរូនិងបណ្តុះផ្នត់គំ និតដល់អ្នកជំនាន់ក្រោយអោយចូលរួ មទាំងអស់គ្នានិងគ្រប់ជំនាន់ ដើម្បីជាការទាក់ ទាញនិងចាប់អារម្មណ៍ពីភ្ញៀវទេ សចរណ៍ជាតិ-អន្តរជាតិ ដើម្បីមកទស្សនា ចរណ៍ក្នុងខេត្តមួយនេះ និងស័ក្តិសម ជាខេត្តមួយ…ល្អក្នុងការទស្សនា និងកំសាន្ត…ល្អក្នុងការស្នាក់ នៅ…ល្អក្នុងការប្រកបនូវកិច្ចការងារ…៕ដោយ៖ អសអ
ខេត្តមណ្ឌលគិរី ៖ អស់រយៈពេលជាងមួយសប្ដាហ៍ ដែលម្ចាស់រថយន្ត និងខាងក្រសួងសាធារណ:ការ នឹង ដឹកជញ្ជូនបានពិភាក្សាជាមួយម្ចា ស់រថយន្ត អំពីដំណោះស្រាយ ការធ្វេីស្ពានឡេីងវិញ ។
ខាងគ្រួសារ លោក ថាន បានធ្វើការសំណូមពរដល់លោក ម៉ៅ ធនរ័ក្ស ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងក្រសួងសាធារណៈការសូមជួយ បន្ធូរបន្ថយប្រាក់សំណងជួសជុ លស្ពានឡេីងវិញ។
ទាក់ទងបញ្ហានេះ លោក ម៉ៅ ធនរ័ក្ស បានបញ្ជាក់ថា ខាងមន្ទីរផ្ដល់ជម្រើស២ ឱ្យភាគីម្ចាស់រថយន្តគឺទី១ សូមឱ្យម្ចាស់រថយន្តទៅរកក្ រុមជំនាញស្ពានថ្នល់ដើម្បីអោយគេវាយតម្លៃទំហំខូចខាត និង ប៉ាន់ស្មានចំនួនទឹកប្រាក់ដែ លម្ចាស់រថយន្តត្រូវចេញសង។ ទី២ បើរកក្រុមជំនាញវិស្វករខាង ស្ពានថ្នល់មិនបានទេភាគីខា ងម្ចាស់រថយន្តអាចមក សហការជាមួយក្រុមការងារជំនាញ របស់មន្ទីរដើម្បីធ្វើការជួ សជុលដោយខាងម្ចាស់រថយន្តជា អ្នកចាំចំណាយ ។
សំរាប់ការសាងសង់ស្ពានថ្មីឡេីងវិ ញ តាមការប៉ាន់ប្រមាណ និងត្រូវចំនាយខ្ទង់៥ម៉ឺនដុល្លារ ចំណែកខាងលោក ថាន ម្ចាស់រថយន្តបាន សុំធ្វេីការបន្ធូបន្ថយ ខណះចំនួនលុយដ៏ច្រេីននេះលោកគ្មា នលទ្ធភាព សងទាំងស្រុងនោះទេ។
ទោះជាយ៉ាងនេះក្តីភាគីរថយន្តបា នទទួលស្គាល់ថា លោកជាអ្នកខុសព្រោះដឹកទំងន់ហួសកា រ កំណត់លេីសចំណុះ ដូច្នេះលោកត្រូវតែដោះស្រាយក្នុង ករណីតាមលទ្ធភាពមួយដែលលោកអាចទៅរួ ច។
លោកស្វាយ សំអ៊ាង អភិបាលរងខេត្តមណ្ឌលគិរីបាន បញ្ជាក់ប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន មេគង្គប៉ុស្តិ៍ថា បញ្ហានេះអាជ្ញាធរខេត្តនឹង ធ្វើការពិនិត្យមើលឡេីងវិញនិង ពិភាក្សាលេីតំលៃសាងសង់ស្ពានថ្មី ដេីម្បីអោយ ខាងភាគគីរថយន្ត ក៏ដូចខាង មន្ទីរសាធារណ:ការទទួលយកបានទាំ ងសងខាង៕ដោយ៖ ហូ សុខណាត
រាជធានីភ្នំពេញ ៖បន្ទាប់ពីពើបប្រទះនូវរឿងអាស្រូវជាបន្តបន្ទាប់ ដែលចុងក្រោយនេះទទួលរងនូវអំពើហិង្សាពីសំណាក់លោក សុខ ប៊ុន ពេលនេះ អតតីពិធីការិនីក្នុងកម្មវិធីរាត្រីកម្សាន្តរបស់ស្ថានីយទូរទស្សន៍ CTN កញ្ញា សាសា បានក្លាយជាថៅកែស្រី Relak Restaurant and Pud ដែលមានទីតាំងនៅខេត្តសៀមរាប។
ថ្មីៗនេះកញ្ញា សាសា បានបោះទុនរាប់ម៉ឺនដុល្លារដើម្បីវិនិយោគជំនួញថ្មី ដែលជាក្តីស្រមៃរបស់នាងយូរមកហើយ។ បើពិនិត្យតាមការតុបតែងលំអរ Relak Restaurant and Pud របស់នាងគឺមានភាពទាក់ទាញគួរសម ដែលហាងរបស់នាងនេះបានចាប់បើកកាលពីថ្ងៃទី២៩ ធ្នូ ម្សិលមិញ។
ចំពោះការបោះទុនរាប់ម៉ឺនដុល្លារដើម្បីវិនិយោគជំនួញថ្មីនេះ កញ្ញា សាសា បានរំពឹងថា ហាងរបស់នាងនឹងមានដំណើរការល្អប្រសើរ។ សម្រាប់ការចំណាយដើមទុនរាប់ម៉ឺនដុល្លារដើម្បីបង្កើតជំនួញមួយនេះគេនៅមិនទាន់ដឹងច្បាស់ថា ជាការចូលហ៊ុន ជាមួយមិត្តភក្ភិ ឬយ៉ាងណានោះទេ៕
កូរ៉េខាងជើង ៖យោងតាមប្រព័ន្ធផ្សព្វផ្សាយនៃទីក្រុងព្យុងយ៉ាងចេញផ្សាយនៅថ្ងៃពុធនេះថា លោក Kim Yang-gon ដែលជាមន្ដ្រីជាន់ខ្ពស់គណបក្សកាន់អំណាចកូរ៉េខាងជើងបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ដ ។
ប្រភពដដែលបញ្ជាក់ថា លោក Kim Yang-gon បានស្លាប់កាលពីថ្ងៃទី២៩ធ្នូ ក្នុងវ័យ៧៣ឆ្នាំ ហើយកូរ៉េខាងជើងនឹងប្រារព្ធពិធីបុណ្យសពរបស់លោកនៅថ្ងៃទី៣១ធ្នូ ដឹកនាំដោយផ្ទាល់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។
គួរបញ្ជាក់ថា លោក Kim Yang-gon គឺជាអគ្គលេខាធិការបក្សពលករកូរ៉េខាងជើង និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាមន្ដ្រីជាន់ខ្ពស់តំណាងឲ្យកូរ៉េខាងជើងដឹកនាំការចរចាអន្ដរកូរ៉េ ថែមទាំង ជាជំនួយការជាន់ខ្ពស់របស់លោក គីម ជុងអ៊ុនផងដែរ៕
ប៉ាគីស្ថាន ៖មនុស្ស២៦នាក់បានស្លាប់ និងជាង៥០នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្ដឃាតក្នុងអគាររដ្ឋាភិបាលក្នុងខេត្ដ Khyber Pakhtunkhwa នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន គឺនៅ កាលពីថ្ងៃទី២៩ធ្នូ។
ក្រោយកើតហេតុប៉ូលិសបានចុះទៅពិនិត្យទីតាំងដោយផ្ទាល់ ប៉ុន្ដែមិនទាន់មានការបញ្ជាក់ថាក្រុមណាជាអ្នកធ្វើសកម្មភាពទេ៕
អ៊ីស្រាអែល ៖អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Ehud Olmert ត្រូវបានតុលាការតុលាការកំពូល សម្រេចផ្តន្ទាទោសចាប់គុក១៨ខែ ក្នុងបទល្មើសស៊ីសំណូក។ នេះបើយោងតាមការចេញផ្សាយរបស់ BBC។
លោក Olmert ត្រូវបានតុលាការ ជាន់ទាបរបស់អ៊ីស្រាអែល កាត់ទោសឲ្យជាប់គុកចំនួន៦ឆ្នាំ កាលពីឆ្នាំ ២០១៤ ប៉ុន្តែនៅពេលនេះ ត្រូវបានតុលាការកំពូល សម្រេចបន្ថយទោស មកនៅត្រឹមតែ ១៨ខែវិញ ដោយមិនបានបញ្ជាក់ពីមូលហេតុនោះទេ។ តាមការបញ្ជាក់របស់តុលាការថា លោក អេហ៊ូដ អុលមែរ នឹងត្រូវប្រគល់ខ្លួនដើរចូលគុកនៅថ្ងៃទី១៥ ខែ កុម្ភៈ ខាងមុខនេះហើយ។
តុលាការកំពូលអ៊ីស្រាអែល បានសម្រេចផ្តន្ទាទោស លោក អេហ៊ូដ អុលមែរ អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ពីបទទទួលសំណូកសូកប៉ាន់ ក្នុងករណីគម្រោងសាងសង់អគារអចលនទ្រព្យដ៏ធំមួយនៅទីក្រុងហ្សេរូសាឡឹម។
គួរបញ្ជាក់ថា លោក អេហ៊ូដ អុលមែរ ធ្លាប់ធ្វើជាអភិបាលក្រុងហ្សេរូសាឡឹម មុននឹងក្លាយជានាយករដ្ឋមន្ត្រីនៅរវាងឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩ ហើយក៏ជានាយករដ្ឋមន្ត្រីដំបូងផងដែរ សម្រាប់ប្រទេសអ៊ីស្រាអែល ដែលត្រូវបានតុលាការ កាត់ទោសឲ្យជាប់គុក៕
បាល់ទាត់៖ក្រុមអ្នកមានបុណ្យ Barcelona គឺជាក្រុមកំពូលមួយប្រចាំឆ្នាំ២០១៥ បន្ទាប់ពីឈ្នះពានរង្វាន់សរុបដល់ទៅ៥ក្នុងឆ្នាំនេះ។ ពានរង្វាន់ទាំង៥ ដែលក្រុមអ្នកមានបុណ្យឈ្នះរួមមាន La Liga, Copa del Rey, UEFA Champions League, UEFA Super Cup និង FIFA Club World Cup។
តាមប្រភពពីសារព័ត៌មាន Bleacher Reports បានបង្ហាញនូវកីឡាករ Barca ៥នាក់ ដែលលេងល្អជាងគេបំផុតឆ្នាំ២០១៥នេះដូចខាងក្រោម៖
Andres Iniesta ដែលជាខ្សែបម្រើសញ្ជាតិអេស្ប៉ាញ វ័យ៣១ឆ្នាំ គឺជា Play maker ដ៏សំខាន់ជួយចែកបាល់នាំលេងដល់មិត្តរួមក្រុមនៅតំបន់កណ្ដាលបានយ៉ាងល្អ។
Gerard Pique កីឡាករខ្សែការពារ កណ្ដាលអេស្ប៉ាញ វ័យ២៨ឆ្នាំ ដែលជួយរារាំងគូប្រកួតមិនឲ្យស៊ុតចូលទីបាន និងជាកីឡាករដ៏ឈ្លាសវៃនៅតំបន់ការពារខាងក្រោម។
Luis Suarez ខ្សែប្រយុទ្ធ អ៊ុយរុយហ្គាយ វ័យ២៨ឆ្នាំ ដោយស៊ុតចូលស្ទើរគ្រប់ការប្រកួត។
Neymar បម្រើប្រយុទ្ធ កីឡាករវ័យ២៣ឆ្នាំ ជម្រើសជាតិប្រេស៊ីល ស៊ុតបានច្រើនគ្រាប់ដូចគ្នា ដែលធ្វើឲ្យរូបគេជាប់នៅបេក្ខភាព៣នាក់ចុងក្រោយ នៃពានរង្វាន់ Ballon d’Or ផងដែរ។
Lionel Messi បម្រើប្រយុទ្ធ ជម្រើសជាតិអាហ្សង់ទីន វ័យ២៨ឆ្នាំ គឺជាបេះដូងរបស់ក្រុម Barcelona នៅឆ្នាំ២០១៥នេះ គ្រាដែលមានមតិជាច្រើនយល់ថា Super Star រូបនេះ គឺជាកីឡាករល្អបំផុតលើលោក និងអាចឈ្នះ Ballon d’Or លើកទី៥ ក្នុងអាជីពរបស់គេ នាខែមករាខាងមុខនេះទៀតផង៕
ភ្នំពេញ: សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ បានចូលជួបបងប្អូនអាជីវករ និងថតរូបអនុស្សាវរីយ៍យ៉ាងសាមញ្ញជាមួយប្រជាពលរដ្ឋ នៅក្នុងផ្សារលើ ក្នុងខេត្តព្រះសីហនុ។
លើហ្វេសប៊ុក ផ្លូវការរបស់សម្តេច ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី២៩ ខែធ្នូនេះ បានសរសេរថា “សម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញប្រាស្រ័យ រាក់ទាក់ សំណេះសំណាល សាកសួរសុខទុក្ខ ដោយភាពស្និទ្ធស្នាល ជិតស្និទ្ធជាមួយបងប្អូនអាជីករផ្សារ នៅខេត្តព្រះសីហនុ “។
សូមរម្លឹកថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បាននាំភរិយា កូន និងចៅៗ ទៅកម្សាន្តលំហែកាយ នៅមាត់សមុទ្រ ខេត្តព្រះសីហនុ ដើម្បីឆ្លងឆ្នាំសកល នៅទីនោះ។
ភាពស្និទ្ធស្នាលដ៏សាមញ្ញដែលមិនធ្លាប់មានសោះ រវាងឧត្តមភរិយានាយរដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ជាមួយបងប្អូនអាជីវករតាមផ្សារ និងដោយឡែកក្នុងផ្សារលើខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៥ នេះ ត្រូវបានអ្នកវិភាគកត់សម្គាល់ថា មិនមែនជាក្តីសុបិន្តនោះឡើយ តែជាជោគជ័យសម្រាប់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំរាជរដ្ឋាភិបាលអាណត្តិខាងមុខបន្តទៀត៕ដោយ៖គ.បញ្ញា
ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន០៥នាក់ ដែ លជាប់ពាក់ពន្ធ័និងករណីជួញដូរគ្ រឿងញៀននៅមុខពេទ្យលោកសង្ឃត្រូ វកំលាំងមន្ទីរប្រឆាំងបទល្មើសគ្រឿ ញៀនក្រសួងមហាផ្ទៃធ្វើការបង្រ្កា ប កាលពីវេលាម៉ោង០៤និង០០នាទីថ្ងៃទី ២៩ខែធ្នូ ឆ្នាំ២០១៥ នៅចំនុចក្រុម១១ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។
.
ក្នុងប្រតិប្បត្តិការនោះដឹកនាំ ដោយលោក វរសេនីឯក ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀងក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីលោកព្រះ រាជអាជ្ញារងអមសាលាដំបូងរាជធានី ភ្នំពេញ។
.
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័ យទាំង ៥នាក់ដែលឃាត់ខ្លួននោះទី១មា នឈ្មោះ មិស មាន ភេទប្រុសអាយុ ៣១ឆ្នាំជាម្ចាស់ផ្ទះ និងជាអ្នកលក់ថ្នាំញៀន ទី២ឈ្មោះ សាយ ស្រីមុំ ភេទស្រីអាយុ ២៤ឆ្នាំត្រូវជាប្រពន្ធមុខរបរលក់ដូរនៅផ្ទះខាងលើ មា នស្រុកកំណើតស្រុកកោះធំ ខេត្តកណ្តាល ទី៣ឈ្មោះ ភួង សុភ័ក្រ្ត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី៤ឈ្មោះ ចំរើន រ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រា កដនិងទី៥ឈ្មោះ លួង ឃួន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរចែកចាយគ្រឿងញៀន ស្នាក់នៅឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង។
.
ប្រភពពីសមត្ថកិច្ចបានអោយដឹងទៀ តថា សម្ភារៈដកហូតមានម៉ូតូ៤គ្រឿងថ្នាំញៀនប្រភេទក្រាមថ្លាសចំនួ ន ២កញ្ចប់ធំរួមនិងឧប្បករណ៍សំរាប់ ប្រើប្រាស់មួយចំនួន។
.
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុ តាងត្រូវបញ្ជួនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃដើម្បី ចាត់ការតាមនិតិវិធីបន្ត៕ ដោយ៖សួង សាម
សាលាដំបូងរាជធានីភ្នំពេញបើកសវនាការជំនុំជម្រះក្តីជាប់ចោទអ្នកស្រី ឡាយ ហួង អតីតស្រីកំណានរបស់ឧក ញ៉ា ខូវ ផល្លាបុត្រ ពីបទផ្តួចផ្តើមគំនិតប៉ុនប៉ងរំលោភសម្លាប់ ភរិយា និងកូនស្រី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៥ ព្រឹកនេះ។
អ្នកស្រី ឡាយ ហួង ត្រូវបានតុលាការចោទប្រកាន់ថា បានផ្តើមគំនិតក្នុងបទប៉ុនប៉ងរំលោភសេពសន្ធវៈ និងប៉ុនប៉ងឃាត កម្មគិតទុកជាមុន ទៅលើអ្នកស្រី ស៊ុន សូត្ថា ភរិយា និងកូនស្រី របស់លោក ស៊ុន ចាន់ថុល ដែលបានប្រព្រឹត្តឡើងកាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១០។
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍