All posts by មេគង្គ ប៉ុស្តិ៍

ក្រុម​ឧទ្ទាម ISIS ព្រមាន​ចូលលុកលុយ​ក្នុងប្រទេស​អង់គ្លេស​

​ស៊ី​រី​៖​ក្រុម​ឧទ្ទាម ISIS បង្ហោះ​វីដេអូ​មួយ​ដោយ​ធ្វើការ​ព្រមាន​ចូលលុកលុយ​នៅក្នុង​ប្រទេស​អង់គ្លេស និង​បាន​និយាយ​ជា​ភាសា​អង់គ្លេស ដោយ​ហៅ​លោកនាយក​រដ្ឋមន្ដ្រី​អង់គ្លេស David Cameron ថា ជា​មនុស្ស​ល្ងីល្ងើ​។
​សម្ដី​នេះ បុរស​ជា​សមាជិក​ក្រុម​រដ្ឋ​អ៊ីស្លាម​និយាយ​មុនពេល​រូបគេ​សម្លាប់​បុរស​៥ នាក់ ដែល​បង្ហាញខ្លួន​ក្នុង​វីដេអូ ស្លៀកពាក់​ឈុត​ពណ៌​ទឹកក្រូច ខ្លួន​មាន​ជាប់ច្រវាក់​ផង ហើយ​ជន​ទាំង​៥​នាក់​ត្រូវ​ចោទថា​ជា​ក្រុម​ចារកម្ម​របស់​អង់គ្លេស ធ្វើការ​ប្រឆាំងនឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​។​
​គួរ​បញ្ជាក់ថា កាលពី​ខែ​មុន​លោកនាយក​រដ្ឋមន្ដ្រី​អង់គ្លេស​David Cameron​បាន​និយាយថា អង់គ្លេស​មាន​កាតព្វកិច្ច​យោធា​ក្នុងការ​វាយប្រហារ​ក្រុម​រដ្ឋ​អ៊ីស្លាម នៅក្នុង​ប្រទេស​ស៊ី​រី ខណៈដែល​កងទ័ព​អង់គ្លេស​បាន​ពង្រីក​ការវាយប្រហារ​តាម​ជើង​អាកាស​ប្រឆាំង ក្រុម​រដ្ឋ​អ៊ីស្លាម ពី​អ៊ីរ៉ាក់​រហូតដល់​ស៊ី​រី​បន្ថែមទៀត​៕

20160104

​

មនុស្ស៥០នាក់ស្លាប់ក្នុងគ្រោះរញ្ជួយដី កម្រិត៦.៧រ៉ិចទ័រនៅឥណ្ឌា

ឥណ្ឌា៖យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះបានឲ្យដឹងថា ទីក្រុង Imphal ប្រទេសឥណ្ឌាដែលមានព្រំប្រទល់ជាប់ប្រទេសមីយ៉ាន់ម៉ាបានទទួលរងគ្រោះរញ្ជួយដី កម្រិត៦,៧រ៉ិចទ័របណ្តាលឲ្យមនុស្ស៥០នាក់ស្លាប់ និងច្រើននាក់ទៀតរងរបួស។
តាមភ្នាក់ងារឧត្តុនិយមបានឲ្យដឹងថា គ្រោះរញ្ជួយដីនេះ មានជម្រៅ៥៧គីឡូម៉ែត្របានវាយប្រហារ នៅវេលាម៉ោង៤ និង៣៥នាទីព្រឹកថ្ងៃចន្ទនេះ(ម៉ោងក្នុងតំបន់) ដែលមានចម្ងាយប្រមាណ៣៣គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Imphal នៃរដ្ឋ Manipur។ ប្រភពដដែលបញ្ជាក់ថា អគារជាច្រើនត្រូវរងការខូចខាត៕

1463320_1541358099511889_2758447096182786592_n

ប៉ូលិសចរាចរណ៍​ខេត្ត​កោះ​កុង​ចាប់​ផ្តើម​​អនុវត្ត​ច្បាប់​ហើយ

ខេត្តកោះកុង៖ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​​រាជ​រដ្ឋាភិបាល​​បាន​ដាក់អោយ​​ដំណើរការ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦​នេះ ត្រូវ​បាន​កម្លាំង​ការិយាល័យ​​នគរបាល​ចរាចរណ៍​​ផ្លូវគោក ខេត្ត​​កោះកុង ចាប់​​ផ្ដើម​​អនុវត្តន៍​​នៅ​​លើ​​ទ្រូង​ផ្លូវ​​ហើយ ប៉ុន្តែ​​នៅ​​មាន​​ចំណុច​៣​យ៉ាង​​ដែល​នគរ​បាល​ចរា​ចរ​ណ៍​​ត្រូវ​​លើក​​លែង​​ជា​បណ្ដោះ​អាសន្ន គឺ​មិនទាន់​អនុវត្ត​ន៍​ទៅ​បាន។

វា​ជាការ​ពិតណាស់​សម្រាប់​ការនាំ​យក​ច្បាប់​​ទៅ​អនុវត្ត​ន៍ គឺ​តែងតែ​ប្រឈម​មុខ​​ទៅ​​នឹង​​ផល​វិបាក​​មួយ​ចំនួន​ ដោយ​​គេច​​មិន​​ផុត​​ឡើយ​​ពី​សំណាក់​ប្រ​ជា​ពល​រដ្ឋ និង​អ្នកបើកបរ​​យាន​ជំនិះ​​គ្រប់​ប្រភេទ នៅ​​លើ​​ផ្លូវ​សាធារណៈ ដោយសារ​តែ​​វា​ជា​​ទម្លាប់​មួយ​​ទៅ​​ហើយ​​សម្រាប់​​អ្ន​ក​បើក​បរ​មួយ​​ចំនួន​​តូច​​ ដែល​​កន្លង​មក​​មិន​បាន​​លត់​​ដំ​ខ្លួនអោយ​​ស្រប​ទៅ
តាម​ផ្លូវច្បាប់​​ជា​​បណ្តើរៗ។​

មន្ត្រី​នគរបាល​ចរាចរណ៍​​មួយ​រូប​ដែល​​លោក​​កំពុង​​បំពេញ​​តួនាទី​​របស់​ខ្លួន​​នៅ​លើ​ផ្លូវ​សាធារណៈ ក្បែរ​រង្វង់​​មូល​​ទល់​មុខអេ​សុី​លី​ដា ក្នុង​ភូមិ​ស្មាច់មាន​ជ័យ​ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​បាន​និយាយ​​ថា ប្រទេស​នីមួយៗ ​ត្រូវ​មាន​​ច្បាប់​​ដើម្បី​​ ឲ្យ​ប្រជាពលរដ្ឋ​​នៅ​​ក្នុង​ប្រទេស​​នោះ​​ គោរព​
ច្បាប់​​របស់​​ប្រទេស​​ខ្លួន ដូច្នេះ​​ការ​​បង្កើ​ត​​ច្បាប់​​ចរាចរណ៍​​ថ្មី​​នេះ ​ គឺ​រាជរដ្ឋា​ភិ​បាល​​បាន​ធ្វើការ​រឹត​បន្តឹង​​យ៉ាង​ខ្លាំង នេះ​ក៏​​ដោយ​សារ​តែ​រយៈ​ពេល​ប៉ុន្មាន​
ឆ្នាំ​មក​​ហើយ​​ដែល​​ប្រជា​ពល​រដ្ឋ​មួយ​​ចំនួន​​ធំ ​មិន​​ព្រម​​អនុវត្ត​ន៍​តា​ម​ច្បាប់​ទាល់​តែ​សោះ ដូច្នេះ​​ហើយ​​បាន​ជា​​លើក​​នេះ​​ក៏​​មាន​​ការ​គុណ​​ទ្វេ​​ច្រើន​ដង​ទៅលើ​អ្នក​​ដែល​​មិន​​ព្រម​​គោរ​ព​ច្បាប់៕

ដោយ៖ អ៊ួង វឹង

IMG-20160104-WA0001 IMG-20160104-WA0000IMG-20160104-WA0002 IMG-20160104-WA0004

​ចេញ​រត់​ម៉ូតូឌុប​បាត់​ពី​ផ្ទះ​៤​ថ្ងៃ​ អ្នកស្រុុក ប្រទះឃើញសាកសពនៅក្បែររបងចំការ

​បាត់ដំបងៈ​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ដែល​បាត់​ខ្លួន​៤​ថ្ងៃ សង្ស័យ​ជា​ករណី​ប្លន់​ព្រោះ​បុរស​នោះ​ជា​អ្នករត់ម៉ូតូឌុប​បាន​ដឹក​ជនសង្ស័យ​ម្នាក់​ពីមុខ​ផ្សារ​ខ្នាច​មាស ហើយ​បាត់​រហូត​៤​ថ្ងៃ​ទើប​អ្នកភូមិ​ប្រទះឃើញ​សាកសព​។​
​
កញ្ញា ផាន់ សុខ​ឡាង មុខរបរ​លក់​សាំង​នៅមុខ​ផ្សារ​ខ្នាច​មាស ឃុំ​ខ្នាច​មាស ស្រុក​បេ​វល ខេត្តបាត់ដំបង ត្រូវជា​កូន​របស់​ជនរងគ្រោះ​បាន​ប្រាប់ថា ឱ​ពុក​ដើ​បាន​ស្លាប់​នោះ​មានឈ្មោះ ភិន ផាន់ អាយុ​៧៤​ឆ្នាំ មានមុខ​របរ​ត់​ម៉ូតូឌុប​បាន​ដឹក​ជនសង្ស័យ​ម្នាក់​ចេញពី​កន្លែង​លក់​សាំង នៅវេលា​ម៉ោង​១០​ះ​៣០​នាទី ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ កន្លងមកនេះ​។​
​
ការដឹក​ជនសង្ស័យ​ចេញទៅ​បាត់​រហូតដល់​ម៉ោង​៤​ល្ងាច ទើប​មានការ​ភ្ញាក់ផ្អើល​ឡើង​ហើយក៏​នាំគ្នា​ដើរ​ក​ជាច្រើន​កន្លែង​នៅតែ​មិនឃើញ​។​

​នាង​បន្តទៀតថា រហូតមកដល់​ព្រលប់​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៦ នេះ ទើប​ទ​ទូល​បាន​បាន​ដំណឹង​ថា អ្នកភូមិ​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​នៅក្បែ​រ​របងចំការ ស្តិ​ត​នៅក្នុង​ឃុំ​គោក​ឃុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ទើប​ក្រុម​គ្រូ​សារ​ជនរងគ្រោះ​ទៅ​មើលឃើញ​សាកសព​ជា​ឱ​ពុក​ខ្លួន​ពិតប្រាកដ​មែន​។​

បន្ទាប់ពី​រកឃើញ​សាកសព​នៅ​ព្រលប់​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៥ ដដែល ដោយសារ​យប់​ពេក​សមត្ថកិច្ច​បានអោយរ​ក្សា​សព​ទុក​នៅ​សភាព​ដដែល​សិន រង់ចាំ​ជំនាញ​ធ្វើការ​ថ្ងៃទី​០១​ខែមករា ឆ្នាំ​២០១៦ មុននឹង​យកទៅ​ធ្វើបុណ្យ​។​

​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា ជនរងគ្រោះ​ស្លាប់​មានឈ្មោះ​ភិន​ផាន់​អាយុ​៧៤​ឆ្នាំ មុខរប​រត់​ម៉ូតូឌុប បច្ចុប្បន្ន រស់នៅ​ភូមិ​ខ្នាច​មាស ឃុំ​ខ្នាច​មាស ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង និង​ម៉ូតូ​ដែល​បាត់ ម៉ាក​ហុងដា​ស៊េរី ២០១៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ប​.​ប​1P2863 ៕ ប៉ែន សុផល​

uhygbbdcxdsaa

ប៉ូលីស​ខេត្តបាត់ដំបង​ចេញ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​

​បាត់ដំបងៈ​នៅ​ថ្ងៃទី​០១​ខែមករា​ឆ្នាំ​២០១៦​នេះ សម​ត្តិ​កិច្ច​នគរបាល​ចរាចរ​ណ៍​ខេត្តបាត់ដំបង ចុះ​បើក​ប្រតិ​ត្តិ​ការ​ត្រូ​ត​និ​និត្យ ច្បាប់​ចរាចរណ៍​ចេញ​ថ្មី ទូទាំងប្រទេស ដោយឡែក​នៅ​ក្មុង​ខេត្តបាត់ដំបង ចាប់ផ្តើម​អនុវត្ត​ច្បាប់​ថ្មី​នេះដែរ​។​

លោក សាត គឹម​សាន្ត ប្រធានការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តបាត់ ដំបង នៅ​ថ្ងៃទី​០១​ខែមករា ឆ្នាំ​២០១៦ នៅ​រវាង​ម៉ោង​៨.០០​នាទី​ព្រឹក​ថ្ងៃទី​០១​ខែមករា​នេះ គ្រប់​កំ​​លាំង​របស់លោក នគរបាល​ចរាចរណ៍​ខេត្ត និង​ជួបជុំគ្នា ដើម្បី​សំរេច​និង​បែងចែក កំលាំង​តាម​គោលដៅ​និ​មួយៗ​។​
​លោក សាត គឹម​សាន្ត បន្តទៀតថា​ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ ច្បាប់​ចរាចរណ៍​ថ្មី​នេះ បែង​ចែកជា​បួន​គោលដៅ គោលដៅ​ទី​១​នៅ​រង្វង់​មូល​ព្រាប​.​ស​.​គោលដៅ​ទី​២​នៅ​រង្វង់​មូល​​រំសាយសក់ គោលដៅ​ទី​៣ នៅ​រង្វង់​មូល​លោកយាយ​ទេព និង​គោលដៅ​ទី​៤​នៅក្នុង​ក្រុង​បាត់ដំបង​។​

ចំពោះ​ការពិន័យ អ្នក​បាន​គោរព​ច្បាប់​ចរាចរណ៍ វិ​ក័យ​ប​ត្រ័ ដើម្បី​យកទៅ​បង់ប្រាក់​ពិន័យ នៅតាម​កា​រិ​ល័យ​កណ្តាល​ស្នងការដ្ឋាន ឫ​នៅ​ទីតាំង​ផ្សេងទៀត ដែល​ជិត​បំផុត និង​ងាយ​ស្រូល​ដល់​អ្នក​បង់ប្រាក់​ពិន័យ​៕​ដោយ​៖ ប៉ែន សុ ផល​tfrdrfddfcdxcccfrdcnbbbfrdeaa

​

តារាចម្រៀង​ល្បីឈ្មោះ​២​រូប ថើប​ជញ្ជក់មាត់​គ្នា​ស្វា​មគ​មន៍​ឆ្នាំ​ថ្មី

​សិល្បៈ​៖ តារាចម្រៀង​ល្បីឈ្មោះ​២​រូប​របស់​ផលិតកម្ម​សាន់​ដេ​លោក ខេមរៈ សេរី​មន្ត និង​កញ្ញា សុខ ពិសី កាលពី​យប់មិញ​បានធ្វើ​ឲ្យ​ទស្សនិកជន និង​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល និង​ស្រែក​ហ៊ោ​ផ្អើល​ឆាក គ្រា​ដែល​តារាចម្រៀង​ទាំង​២​នេះ​បាន​ជញ្ជក់មាត់​គ្នា​លើ​ឆាក​តន្ត្រី​ស្រា​បៀរ Gangborg នាទី​លាន​លើ​កោះ​ពេជ្រ​ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី ឆ្នាំ​សកល ឆ្នាំ​២០១៦​។
​ ​សូមជម្រាបថា ខណៈដែល​លោក ខេមរៈ សេរី​មន្ត ច្រៀង​បទ « លើសពី Fan បាន​អត់ » ហើយ​មាន​កញ្ញា សុខ ពិសី ចូលរួម​សម្តែង​ជា​តួអង្គ​ស្រី​នោះ នាង​បានធ្វើ​ឲ្យ​អ្នកគាំទ្រ ក៏ដូចជា​ទស្សនិកជន ច្រើន​ម៉ឺន​នាក់ មានការ​ភ្ញាក់ផ្អើល គ្រា​ដែល​លោក សេរី​មន្ត បាន​សារភាព​ស្នេហ៍ ហើយ​ភ្លាមនោះ​នាង ក៏បាន ចាប់​លោក​ថើប នៅ​កណ្តាល​ឆាក ហើយ​សំឡេង​ហ៊ោ​ក​ញ្ជៀ​វ​គាំទ្រ​ផ្អើល​ពេញមុខ​ឆាក​តែម្តង​។
​ ​អាច​និយាយថា នេះ​ជា​ព្រឹត្តិការណ៍​ដ៏​កម្រ​មួយ​សម្រាប់​កាយវិការ​ដ៏​គួរ​ឲ្យ​ទាក់ទាញ និង​ភ្ញាក់ផ្អើល​បែប​នោះ​សម្រាប់​សិល្បករ សិល្បការិនី​កម្ពុជា សំខាន់​កញ្ញា សុខ ពិសី ដែល​អ្នកគាំទ្រ​គ្រប់គ្នា​សុទ្ធតែ​បាន​កោតសរសើរ​នូវ​ច​រិ​ក​លក្ខណៈ របស់​តារា​ស្រី​រូបនោះ ដែល​ភាគច្រើន​បង្ហាញ​នូវ​ភាព​ស្រគត់ស្រគំ​និង​សក្តិសម​បំផុត សម្រាប់​លក្ខណៈសម្បត្តិ​ជា​នារី​ខ្មែរ ។ ប៉ុន្តែ​ពេលនេះ សុខ ពិសី បាន​បង្ហាញថា អ្វីៗ ក៏មាន​ការប្រែប្រួល​ដែរ ហើយ​ឆ្នាំ​ថ្មី មិនអាច​ដូចគ្នា​ទាំងស្រុង​នឹង​ឆ្នាំ​ចាស់​នោះឡើយ​៕

art4.1

​

កែវ រំ​ចង់ ឈ្នះ​ជើង​ខ្លាំង​ថៃ ខណៈ ផល សោ​ភ័​ណ្ឌ ចាញ់​ក្នុង​ទឹក​ទី​១

​ប្រដាល់​៖​ទីបំផុត កែវ រំ​ចង់ បាន​យកឈ្នះ​ជើង​ខ្លាំង​ថៃ Iquezang ដោយ​ពិន្ទុ​ក្នុង​ព្រឹត្តិការណ៍ Thai Fight ដើម្បី​ជា​កាដូ​ឆ្នាំ​ថ្មី​ឆ្នាំ​សាកល​២០១៦​និង​ក្លាយជា​កីឡាករ​កម្ពុ​ជាទី ១​ដែល​ឈ្នះ​កីឡាករ​ថៃ​នៅក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​។ ប៉ុន្តែ​សោកស្តាយ​បំផុត​កីឡាករ ផល សោ​ភ័​ណ្ឌ បាន​ចាញ់​ក្រោម​កណ្តាប់​ដៃជើង​ខ្លាំង​ថៃ​នៅក្នុង​ទឹក​ទី​១​។
​ ​យ៉ាងណាក៏ដោយ អ្វីដែល ផល សោ​ភ័​ណ្ឌ ចាញ់​នោះ​ត្រូវបាន​គេ​មើលឃើញថា អាចជា​ការរៀបចំ​ឲ្យ ផល សោ​ភ័​ណ្ឌ ចាញ់​តែម្តង ព្រោះថា ផល សោ​ភ័​ណ្ឌ ត្រូវបាន​អ្នករៀបចំ​កម្មវិធី​ប្រដាល់​អញ្ជើញ​ដោយ​តក់ក្រហល់​មិនមាន​ការរៀបចំ​ខ្លួន​មុន ខណៈដែល​កីឡាករ​ថៃ គឺជា​កីឡាករ​ជើង​ខ្លាំង​លំដាប់ A ថែមទៀត ។ ទន្ទឹម​នោះ​ពេល​ថ្លឹង​គីឡូ​កីឡាករ​ថៃ​រូបនោះ​លើស​ទម្ងន់​កីឡាករ ផល សោ​ភ័​ណ្ឌ ជិត​២​គីឡូក្រាម ខណៈដែល​ការ​លើស​គីឡូ​ច្រើនបែប​នោះ​គ្រប់​សហព័ន្ធ​កីឡាប្រដាល់​លើ​ពិភពលោក​គេ មិន​ឲ្យ​ប្រកួត​នោះឡើយ៕

art3.1

​

ប្រធានាធិបតី​បារាំង​ក្រើនរំលឹក​ដល់​ពលរដ្ឋ​ខ្លួន​កុំ​ឲ្យ​សប្បាយ​ភ្លេចខ្លួន

ប៉ារីស​៖​ប្រធានាធិបតី​បារាំង​លោក​Francois Hollande បាន​និយាយ​ដោយ​ក្រើនរំលឹក​ដល់​ពលរដ្ឋ​ថា សូមកុំ​សប្បាយ​ភ្លេចខ្លួន ទោះបីជា​ឆ្នាំ​ចាស់​បាន​ឆ្លង​ផុត​ទៅហើយ​ក្ដី ប៉ុន្ដែ​ប្រទេស​បារាំង​មិនទាន់រួច​ផុតពី​ការគំរាមកំហែង​ភេរវកម្ម​នៅឡើយ​ទេ​។
​ក្នុង​រយៈពេល​៦​សប្ដាហ៍​បន្ទាប់ពី​មានការ​វាយប្រហារ​សម្លាប់​មនុស្ស​១៣០​នាក់​ក្នុង​ក្រុងប៉ារីស​លោក​ប្រធានាធិបតី​បាន​ថ្លែង​តាម​វិទ្យុ​និង ទូរទស្សន៍​ប្រាប់​ដល់​ប្រជាជន​ថា ការគំរាមកំហែង​វាយប្រហារ​ភេរវកម្ម នៅតែ​ស្ថិតក្នុង​កម្រិត​មួយ​ខ្ពស់​ដដែល​។​
​គួរ​បញ្ជាក់ថា ស្ថិត​ក្នុងការ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​កាលពី​ថ្ងៃទី​៣១​ធ្នូ​ឆ្នាំ ២០១៥ ប្រទេស​បារាំង​ក៏បាន​រឹតបន្ដឹង​ផ្នែក​សន្ដិសុខ​យ៉ាងខ្លាំង​ក្លា​ដែរ ដើម្បី​ការពារ​ការវាយប្រហារ​ភេរវកម្ម​ដែល​អាច​កើតឡើង​។ ប៉ុន្ដែ​ជា​លទ្ធផល ការ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​បានធ្វើ​ឡើង​ដោយ​សុវត្ថិភាព​។ ទោះជា​យ៉ាងនេះ បារាំង​នៅតែ​ប្រុង​ជើងការ​ជានិច្ច មិន​ធ្វេសប្រហែស​ឡើយ​៕

20160101

​

UN៖​ជនភៀសខ្លួន​ទៅកាន់​តំបន់​អឺរ៉ុប​ក្នុង​ឆ្នាំ​២១០៥​មាន​ជាង​១​លាន​នាក់​

​អឺរ៉ុប​៖​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍​ទៅកាន់​តំបន់​អឺរ៉ុប​តាមរយៈ​ផ្លូវ​សមុទ្រ​នៅក្នុង​ឆ្នាំ​២០១៥ មាន​ជាង​១​លាន​នាក់​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ជនភៀសខ្លួន អង្គការសហប្រជាជាតិ (UNHCR)​។​
​តួរ​លេខ​ចុងក្រោយ​របស់ UNHCR បាន​បង្ហាញថា មាន​មនុស្ស​ប្រមាណ ១ ០០០ ៥៧៣​នាក់ បានធ្វើ​ដំណើរ​ដល់​តំបន់​អឺរ៉ុប នៅក្នុង​ឆ្នាំនេះ ដោយ​ឆ្លងកាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ភាគច្រើន​ទៅកាន់​ប្រទេស​ក្រិ​ក និង​អ៊ីតាលី ហើយ​៨៤​ភាគរយ​នៃ​ជនភៀសខ្លួន​ទាំងនោះ បាន​មកដល់​តំបន់​អឺរ៉ុប ដោយ​ចេញ​មកពី​ប្រទេស​កំពូល​ទាំង​១០ ដែលមាន​ជនភៀសខ្លួន​ច្រើនជាងគេ​បំផុត​។​
​ប្រភព​ខាងលើ​បន្តថា ពាក់កណ្តាល​នៃ​ពួកគេ បាន​ឆ្លងកាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ នៅក្នុង​ឆ្នាំនេះ គឺជា​ជនជាតិ​ស៊ី​រី ដោយបាន​នឹង​កំពុង​គេចខ្លួន ចេញពី​ប្រទេស​ពួកគេ ដែល​ពោរពេញ​ដោយ​សង្គ្រាម ខណៈ​២០​ភាគរយ​ជា​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​៧​ភាគរយ​ជា​ជនជាតិ​អ៊ីរ៉ាក់​។​
UNHCR បាន​រាយការណ៍​ដែរ​ថា មាន​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍​ជាច្រើន ជិះ​លើ​នាវា​ប្រក​ដ​ដោយ​គ្រោះថ្នាក់ ដែល​ដំណើរការ​ដោយ​ក្រុម​អ្នករត់ពន្ធ​មនុស្ស ជាក់ស្តែង​មនុស្ស ប្រមាណ ៣,៧៣៥​នាក់ បាន​នឹង​កំពុង​បាត់​ខ្លួន ដោយ​គេ​ជឿជាក់ថា​បាន​លង់ទឹក​ស្លាប់​។​
​គួរ​បញ្ជាក់ថា តាមរយៈ​របាយការណ៍​ឲ្យ​ដឹងថា មាន​មនុស្ស ៣៤,០០០​នាក់ បាន​ឆ្លងកាត់​ចេញពី​ប្រទេស​តួ​ក​គី ទៅកាន់​ប្រទេស​ប៊ុលហ្គារី និង​ក្រិ​ក ដោយ​ផ្លូវគោក​៕

12-30-2015RefugeesUNHCR

​

ឡាន​ដឹក​កម្មករ​និង​ឡាន​បា​ឡែ​ន​ប៉ះគ្នា​ក្រឡាប់​នៅ​ស្រុក​ស្វាយទាប​របួសធ្ងន់​ស្រាលជិត​៥០​នាក់​

ស្វាយរៀង​៖ សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ជា​ជំហាន​ដំបូង​ថា នៅ​ម៉ោង ៥៖៣០​នាទី​ល្ងាច​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់​មួយ បានកើត​ឡើងលើ​ផ្លូវជាតិ​លេខ​១ នៅ​ទល់មុខ​វត្ត​ស្វាយ​តា​យាន ឃុំ​ក​ន្ត្រៀ​ង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ដោយ​រថយន្ត​ដឹក​កម្មករ​ប្រមាណ​ពី​៥០​ទៅ ៦០​នាក់​បាន​ក្រឡាប់​ធ្លាក់​ផ្លូវ ក្រោយពេល​ប៉ះទង្គិច​ជាមួយ​រថយន្ត Camry បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-5162 ប៉ុន្តែ​សេចក្តីរាយការណ៍​មិនទាន់ បញ្ជាក់​អំពី​អ្នករងរបួស ឬ​ស្លាប់​នៅឡើយ​នោះទេ នៅ​ព្រលប់​ថ្ងៃ​ដដែល​នេះ​៕fcdxccgtfrdbbb
gvfaaa
​

ឆេះ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង Dubai នា​យប់​ឆ្លង​ឆ្នាំ​របួស​មនុស្ស​១៦​នាក់​

ឌូ​បៃ​៖​យ៉ាងហោចណាស់​មនុស្ស​១៦​នាក់​ដែល​ភាគច្រើន​ជា​ក្មេង​បាន​រងរបួស​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ដល់​ខ្លាំងក្លា​មួយ​បាន​ឆាបឆេះ​សណ្ឋាគារ​មួយ​ស្ថិត​នៅក្បែរ​សណ្ឋាគារ​ដែល​ខ្ពស់​ជាងគេ​នៅ​ពិភពលោក​នៅ​ទីក្រុង Dubai មុន​២​ម៉ោង នៃ​រាត្រី​ឆ្លង​ចូលឆ្នាំថ្មី​។ នេះ​បើ​យោងតាម​ព័ត៌មាន BBC​។
​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ឲ្យ​ដឹងថា អគ្គិភ័យ​នោះបាន​ឆាបឆេះ​នៅ​ជាន់​ទី​៦៣​នៃ​អគារ ខណៈដែល​មនុស្ស​ជាច្រើន បាន​ប្រមូល​ផ្តុំគ្នា​ដើម្បី​អបអរ​ចូលឆ្នាំថ្មី ។ ប្រភព​បន្តថា មនុស្ស​១៦​នាក់​រងរបួស ភាគច្រើន​ក្មេង​។ ទោះជា​យ៉ាងណា​ពាក់ព័ន្ធ​ហេតុការណ៍​នេះ គេ​នៅ​មិនដឹង​ពី​មូលហេតុ​នៅឡើយ​ទេ​៕

1236202_1540238222957210_6941876458668314553_n

​

គ្រោះ​ថ្នាក់​ដ៏​កម្រ រថភ្លើង​បុក​រថយន្ត​ធុន​ត្រា​របួសធ្ងន់​៤​នាក់ ស្រាល​ម្នាក់ នៅ​ជើងភ្នំ​បូកគោ (​មាន​វីដេអូ​)

​ខេត្តកំពត​៖ ខ្សែ​រថភ្លើង​មួយគ្រឿង​បាន​បុក​ចំពាក់​កណ្តាល​រថយន្ត​ម៉ាក​ធុន​ត្រា អូស​ជាង​១០០​ម៉ែត្រ បណ្តាល​ឲ្យ​របួសធ្ងន់​៤​នាក់ និង​ស្រាល​ម្នាក់ នៅវេលា​ម៉ោង​៤​រសៀល ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ ចំណុច​ផ្លូវ​រថភ្លើង​ឡើង​ភ្នំ​បូកគោ ស្ថិតក្នុង​ភូមិ​រលួស ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត​។​
​
មន្ត្រីនគរបាល​មូលដ្ឋាន មេគង្គ​ប៉ុស្តិ៍ ថា ជនរងគ្រោះ​ទាំងអស់នោះ​មាន ១-​ឈ្មោះ ស្រី សុខុន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ (​របួសធ្ងន់​),២-​ឈ្មោះ អ៊ុក ខាត់ណា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ​(​របួសធ្ងន់​),៣-​ឈ្មោះ សួស លី​ហួរ ភេទ​ប្រុស អាយុ​២​ឆ្នាំ​(​របួស​ធន់​),៤-​អ្នកបើកបរ​រថយន្ត ឈ្មោះ អាំ សុខ​ថេ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​(​របួសស្រាល​) អ្នក​ទាំង​៤ មាន​ទីលំនៅ​ភូមិ​សំឡី ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង និង ៥-​ឈ្មោះ​(​ស្រី​) ភេទ​ស្រី អាយុ​៤៧​ឆ្នាំ​(​របួសធ្ងន់​) រស់នៅ​ភូមិ​កំបូល ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​មន្ត្រី​ដដែល​បន្តថា រថយន្ត​ធុន​ត្រា អ្នកជិះ​ទាំងអស់​មាន​ចំនួន​៧​នាក់ ស្រី​៣​នាក់ ទាំង​អ្នកបើកបរ ជា​លក្ខណៈ​គ្រួសារ ក្នុង​គោលបំណង​ឡើង​ទៅលើ​ភ្នំ​បូកគោ ដើម្បី​ឆ្លង​ឆ្នាំ​សកល​នៅលើ​ទីនោះ លុះ​រថយន្ត​មកដល់​ផ្លូវ​រថភ្លើង​អ្នកបើក​មិនបាន​ប្រុងប្រយ័ត្ន ឬ​គ្មាន​សញ្ញា​ចរាចរណ៍​ពេល​មាន​ខ្សែ​រថភ្លើង​មកដល់​ត្រង់ចំណុច​ដែលមាន រថយន្ត​ឆ្លងកាត់ ទើប​ចៃដន្យ​អាក្រក់​កើតមានឡើង​ត្រូវ​រថភ្លើង​មកដល់​បុក​ចំពាក់​កណ្តាល​អូស រថយន្ត​ធុន​ត្រា​ចម្ងាយ​១១៥​ម៉ែត្រ ដែលជា​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កម្រ​កើតមាន​ណាស់​។​
​
ក្រោយ​ហេតុការណ៍​ភ្លាម​អ្នករងរបួស​ទាំងអស់​ត្រូវបាន​គេ​ដឹក​យកទៅ សង្គ្រោះ​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​អង្គការ “​ស៊ុន​យ៉ា​ឃៀ​ល​” ក្នុង​ឃុំ​បឹង​ទូក​។​

​ព័ត៌មាន​ពិស្តា​បន្ថែម​យ៉ាងណា​ទៀត​នោះសមត្ថកិច្ច​នៅ​មិនទាន់​ស្រង់​លម្អិត​នៅឡើយ​ទេ​៕​ដោយ​៖​អ៊ួ​ង វឹង

vgfcddddhygtvfcccyhgbvbbbxdswaa

ភ្លើង​ឆេះ​ផ្ទះ​២ខ្នង​ក្នុងស្រុក​ពីរ​ផ្សេងគ្នា​នៅ​ខេត្តបាត់ដំបង​តែ​គ្មាន​មនុស្ស​រង គ្រោះថ្នាក់​ទេ​

​បាត់​ដំប​ងះ​ករណី​គ្រោះ​អគ្គិភ័យ​ឆេះ​ផ្ទះ​២​កន្លែង​ផ្សេងគ្នា​គឺ​១ នៅ​ស្រុក​ភ្នំព្រឹក និង​មួយកន្លែង​ទៀត​នៅ​ស្រុក​ថ្មគោល ក្នុង​ខេត្ត​បស​ត់​ដំបង បណ្តាល​ឲ្យ​ផ្ទះ​ចំនួន ២ខ្នង និង​ទ្រព្យសម្បត្តិ​មានតម្លៃ​ច្រើន​ទៀត​ត្រូវ​រង​ការខូចខាត ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​ណា ម្នាក់រងគ្រោះថ្នាក់​ទេ​។​

​អគ្គិភ័យ​នេះ​បានកើត​ឡើង​នៅ​ចំណុច​ភូមិសាស្ត្រ​ស្រុក​ផ្សេងៗ​គ្នា​ចំនួន​0២​កន្លែង គឺ​នៅក្នុង​ស្រុក​ភ្នំព្រឹក កើតឡើង​នៅ​ល្ងាច ថ្ងៃទី​៣០​ខែធ្នូ និង​នៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​៣១​ធ្នូ​២០១៥ នេះ ដោយបាន​បំផ្លាញ​ផ្ទះសម្បែង​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ខាងលើ ចំនួន​០២​ខ្នង និង ខូចខាត​ទ្រព្យសម្បត្តិ​លុយកាក់​មួយចំនួន​ផងដែរ ។​នេះ​បើ​យោងតាម​ការអះអាង បឋម​របស់​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ដែល​កំពុងតែ​រងគ្រោះ​រាយ​កាណ៍​ឲ្យ​ដឹង​កាលពី​ព្រឹក​ម៉ិ​ញ​។​

​សមត្ថ​កិ​ច្ម​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ករណី​អគ្គិភ័យ​ដែល​បាន​កើតឡើង​កាលពី​ល្ងាច​ព្រលប់ៗ ថ្ងៃទី ៣០​ខែធ្នូ​ម្សិល​ម៉ិ​ញ​នេះ គឹ​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ភូមិ​កណ្តាល ឃុំ​អូរ​រំដួល ក្នុងស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បង្កឡើង​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី ខណៈដែល​ម្ចាស់ផ្ទះ​បាន​ចេញទៅ​ចំការ​។ ម្ចាស់ផ្ទះ​ដែល​ជួប​និង​ហេតុការណ៍​ដ៏​អាក្រក់​កើតឡើង​នេះ​មានឈ្មោះ ផាន រិត អា យុ​៤៧​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ ផន ហ៊ាង អាយុប្រមាណ​៤៧​ឆ្នាំ​។​

តាម​ការអះអាង​ពី​ម្ចាស់ផ្ទះ​រងគ្រោះ​បាន​ឲ្យ​ដឹងថា ផ្ទះ​របស់គាត់​ត្រូវ​រង​ការបំផ្លាញ​ដោយ​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​គ្មាន​សល់ គឺ​ថ្ម​ក្រោម​ឈើ​លើ​ប្រក់​ស័ង្កសី មាន​ទំហំ​៧×៨​ម៉ែត្រ​។​
​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ខាងលើ​ឲ្យ​ដឹង​ទៀតថា ទ្រព្យសម្បត្តិ​ដែល​បស​ត់ប​ង់ និង​ខូចខាត​ដោយ​អគ្គិភ័យ​នេះ មាន​លុយ ៥​ពាន់​ដុល្លារ លុយ​ខ្មែរ​ប្រមាណ​ជា​៧​លាន​រៀល និង​គ្រឿង​ឈើ​សំណង់​ជាច្រើន​ទៀត​សម្រាប់​តែង​ផ្ទះ​។​

​ប្រជាពលរដ្ឋ​ក្នុងភូមិ​ក្បែរ​កន្លែងកើតហេតុ បាន​និយាយថា អគ្គិភ័យ​នេះ​បានកើត​ឡើង​នៅ​ក្បាល​ព្រលប់ៗ​ពេល​ម្ចាស់ផ្ទះ​ចេញទៅ​ចម្ការ ហើយ នៅក្នុង​ផ្ទះ ទុក​បណ្តោយ​ឲ្យ​ក្មេងៗ​ជា​
​កូន​នៅចាំ​ផ្ទះ​។ ប្រជាពលរដ្ឋ​និយាយ​ដោយ​ភ្ញាក់ផ្អើល​ថា សំណាងល្អ​ម្យ៉ាងដែរ ដោយ​ក្នុង​ហេតុ​ការ​នេះ​កើតឡើង​វា​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ក្មេងៗ​ទាំងនោះ​។​

​ដោយឡែក ពី​ប្រភព​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន​ស្រុក​ថ្មគោល​បាន​ឲ្យ​ដឹងផង​ដែរ​ថា​៖ គឺមាន​ករណី​អគ្គិភ័យ​កើតឡើង កាលពី​ព្រឹក វេលា​ម៉ោង​ប្រមាណ​ជាង​៨​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ នេះ​មាន ករណី​អគ្គីភ័យ​ដូចគ្នា បានកើត​ឡើង​នៅក្នុង​ភូមិសាស្ត្រ ភូមិ​ច្រនៀង ឃុំ គោក​ឃ្មុំ នៃ​ស្រុក​ថ្មគោល ខេត្ត​បាត់​ដំ បង​ដោយ​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ឈើ​០១​ខ្នង ទំហំ​៨×១២​ម៉ែត្រ ដែល​បង្កឡើង​ដោយ​ទុស្សេរ​ខ្សែភ្លើង​។​

​ក្នុង​ហេតុការណ៍​នេះ​មិនទាន់មាន​ការអះអាង​ចំពោះ​ការខូចខាត​ទ្រព្យសម្បត្តិ​ពី​ម្ចាស់ផ្ទះ​រងគ្រោះ និង​ពី​សមត្ថកិច្ច​មូលដ្ឋាន​នៅឡើយ​នោះទេ​៕ ដោ​យ ៖ អ៊ុក សំអានdesxaaarfdebbbtgfvcdd

​

បេះដូង​ល្អ អាច​លោត​បាន​ប៉ុន្មាន​ដង​ក្នុង​មួយ​នាទី​?

​ជា​មធ្យម​ចង្វាក់បេះដូង​របស់​មនុស្ស​ពេញវ័យ គឺ​ស្ថិតនៅ​ចន្លោះ​ពី ៧០ ទៅ ៧៥​ដង ក្នុង​មួយ​នាទី​។ ចំពោះ​កុមារ គឺមាន​ចង្វាក់បេះដូង​លោត​ញាប់​ជាង​កម្រិត​នេះ គឺ​រវាង ៨០ ទៅ ៩០​ដង ដោយ​អាស្រ័យទៅលើ អាយុ​របស់​ពួកគេ​។​កាលបើ​ពួកគេ​កាន់តែ​ក្មេង​វ័យ នោះ​ចង្វាក់បេះដូង​របស់​ពួកគេ គឺ​កាន់តែ​ញាប់​។ ជាទូទៅ​មនុស្ស​ស្រី មាន​ចង្វាក់បេះដូង​លោត​ញាប់​ជាង បុរស​បន្តិច​៕

ZGM4Y2RiOT

​

សហគមន៍​នេសាទ​ឃុំ​ព្រែក​ផ្ទោល​លក់​បឹង ព្រែក​ឲ្យ​ឈ្មួញ និង​ចាប់​ពលរដ្ឋ​ឲ្យ​បង់ប្រាក់​

តាកែវ ៖ ប្រធាន​សហគមន៍​នេសាទ​ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរបុរី ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​រិះគន់ និង​ចោទប្រកាន់ថា បាន​លក់​ដែន​ជម្រក​ត្រី​អភិរក្ស និង​បាន​ចាប់​ប្រជាពលរដ្ឋ​ឃុំខ្លួន​ខុស​ទៅនឹង​នីតិវិធី​ហើយ​បង្ខំ​ទារប្រាក់ ដោយ​គ្រាន់តែ​ការធ្វើ​នេសាទ​ជា​លក្ខ​ណះ​ប៉ុណ្ណោះ​។​

​ក្រុម​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​ក្នុងឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរបុរី ខេត្តតាកែវ បាន​អះអាងថា លោក តុ​ប មឿ​ន ដែល​ត្រូវ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​ធ្វើជា​ប្រធាន​សហគមន៍​នេសាទ​ឃុំ​ព្រែក​ផ្ទោល ខណៈដែល​ខ្លួន​បាន​កាន់តំណែង​នេះហើយ​បាន​នឹង​កំពុង​យក​អំណាច​របស់ខ្លួន​ធ្វើបាប​ប្រជាពលរដ្ឋ​វិញ​ដោយ​គ្មាន​ត្រា​ប្រណី​ឡើយ​។​

​ប្រជាពលរដ្ឋ​បន្ដថា សហគមន៍​នោះបាន​ត្រូវដង​ត្រូវផ្លែ​ជាមួយ​អាជ្ញាធរ​ដែនដី ពិសេស​ជំនាញ​ជលផល​បាន​ឃុបឃិត​គ្នា​លក់​បឹង ព្រែក អូរ មួយចំនួន​ដែល​ស្ថិតនៅក្នុង​តំបន់​អភិរក្ស​ដែល​ពួកខ្លួន​បាន​គ្រប់គ្រង​នោះ​ឲ្យ​ទៅ​ឈ្មួញ​ធ្វើការ​នេសាទ​ត្រី​ដោយ​ឧបករណ៍​ល្មើសច្បាប់​យ៉ាង​អនាធិបតេយ្យ​បំផុត​។​

​សហគមន៍​ព្រែក​ផ្ទោល​ដែល​គ្រប់គ្រង​ដោយ​ឈ្មោះ តុ​ប មឿ​ន នេះ​បាន​លក់​បឹងបួរ​មួយចំនួន​ឲ្យ​ទៅ​ឈ្មោះ អា ប៉ូវ ជនជាតិ​វៀតណាម និង​ឈ្មោះ ជា លង​ជា អនុប្រធាន​សហគមន៍​បានដាក់​របាំង​ព្រួល​រាប់ពាន់​ម៉ែត្រ​កាត់​ពេញ​ផ្ទៃ​បឹងបួរ​បង្ក​ការលំបាក​ដល់​ពលរដ្ឋ​ធ្វើ​ចរាចរណ៍​ផ្លូវទឹក ដោយ​ទូក កាណូត ទៅធ្វើ​ស្រូវប្រាំង ហាមឃាត់​មិន​ឲ្យ​អ្នកនេសាទ​ខ្មែរ​ធ្វើការ​នេសាទ សូម្បីតែ​រាយ​មង សន្ទូច ឬ​បង់សំណាញ់​ក៏​មិន​បានដែរ លុះត្រា​បង់ប្រាក់​ឲ្យ​ពួកគេ​ជាមុនសិន​។​

​ពលរដ្ឋ​ខាងលើ​បន្ដ​ឲ្យ​ដឹងថា ក្រុម​សហគមន៍​លោក តុ​ប មឿ​ន នេះ​ធ្វើ​ការមិន​គោរព​គោលការណ៍​ថ្នាក់លើ​នោះទេ គឺ​ផ្ទុយស្រឡះ​ពី​ការងារ​របស់​សហគម​ន៍​នេសាទ សហគមន៍​នេសាទ​របស់​ឃុំ ស្រុក ខេត្ត​នីមួយៗ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ ពិសេស​ជំនាញ​ជលផល​ការពារ​នូវ​ពូជ​ត្រី​ក្នុង​តំបន់​អភិរក្ស​របស់ខ្លួន​គ្រប់គ្រង ការពារ​ការនេសាទ​ត្រី​ដែល​ប្រើប្រាស់​ឧបករណ៍​ច្បាប់​ជលផល​ផ្សេងៗ​ទាំងឡាយណា​ដែល​បង្ក​ឲ្យ​មាន​គ្រោះមហន្ដរាយ​ដល់​ធនធានធម្មជាតិ​។ ប៉ុន្ដែ​ផ្ទុយទៅវិញ​សហគមន៍​ឃុំ​ព្រែក​ផ្ទោល ដែល​កាន់កាប់​ដោយ​ឈ្មោះ តុ​ប មឿ​ន នេះ​បាន​បង្កើត​បទល្មើស​នេសាទ​ខុសច្បាប់​ជលផល​យ៉ាង​អនាធិបតេយ្យ​លក់​ព្រែក អូរ បឹងបួរ ឲ្យ​ជនជាតិ​វៀតណាម​ធ្វើការ​រា​ត្បា​ត​ពេញ​បឹង​បង្ក​ការលំបាក​សព្វបែបយ៉ាង​ដល់​ពលរដ្ឋ​ខ្មែរ​យើង​ដែល​ធ្វើការ​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ​មាន​ទាំង​ការរត់​របាំង​ធ្នស់ ព្រួល​បិទ​ភ្ជិត បឹង​ព្រែក មាន​ទាំង​ការដាក់​សម្រាស់​រាប់សិប​កន្លែង​ពេញ​ទាំងអស់​នៅក្នុង​តំបន់​សហគមន៍​របស់​ខ្លួន​គ្រប់គ្រង​។

​ជាក់ស្ដែង​នៅវេលា​ម៉ោង​៨:៤០​នាទី​យប់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងមកនេះ​លោក តូប មឿ​ន ប្រធាន​សហគមន៍​ខាង​លើ​បាន​បញ្ជា​ឲ្យ​ក្រុមការងារ​របស់ខ្លួន​ចាប់​ពលរដ្ឋ​ដែល​នេសាទ​ត្រី ដែល​កំពុងតែ​បណ្ដែតមង​ហើយ​បាន​ជ្រុល​ចូលទៅ​ក្បែរ​តំបន់ហាមឃាត់​នោះ​គឺ​ត្រូវបាន​ចាប់​ដាក់​ខ្នោះដៃ​ដូច​ចោរព្រៃ រួច​ធ្វើការ​ទាត់​ធាក់​យកមក​ឃុំ​ទុក​នៅ​អធិការនគរបាល​ស្រុក​អង្គរបុរី រយៈពេល​២​យប់​២​ថ្ងៃ គំរាម​យកប្រាក់​១​លាន​រៀល​ទើប​ដោះលែង​មកវិញ​។​

​ជនរងគ្រោះ​មានឈ្មោះ ត្រាយ ថៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ស្ពានដែក ឃុំ​/​ស្រុក​អង្គរបុរី បាន​រៀបរាប់​ឲ្យ​ដឹងថា នៅ​ល្ងាច​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខណៈ​ខ្លួន​កំពុង​នេសាទ​ត្រី​ដោយ​បណ្ដែតមង​ធម្មតា លុះដល់​ចំណុច​ត្រពាំង​គ​ន្ធា​យ ឃុំ​ព្រែក​ផ្ទោល ក៏​ត្រូវបាន​កម្លាំង​សហគមន៍​មួយក្រុម​ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី​មក​ស្រែក​សម្លុត​គៀប​ទូក​-​កាណូត​ខ្លួន​ពីមុខ​ពីក្រោយ រួម​ភ្ជង់​កាំភ្លើង​ចាប់ខ្លួន​ដាក់​ខ្នោះដៃ​អូស​យក​ទូក​ម៉ាស៊ីន​បញ្ជូន​គាត់​មក​ដាក់​ក្នុង​ទ្រុង​ចំនួន​២​យប់​២​ថ្ងៃ​ដោយ​ចោទប្រកាន់ថា គាត់​ចូលមក​នេសាទ​ក្នុង​តំបន់ហាមឃាត់​ហើយ​ជម្រិត​ទារប្រាក់​១​លាន​រៀល ទើប​ឲ្យ​ត្រឡប់​ទៅ​ផ្ទ​ហ​វិញ​។​

​មន្ដ្រីជលផល​ខេត្តតាកែវ​បាន​បញ្ជាក់ថា ក្រុម​សហគមន៍​មាន​សិទ្ធិ​ការពារ​តំបន់​អភិរក្ស​ពូជ​ត្រី​តាម​តំបន់​របស់ខ្លួន​កាន់កាប់ មាន​សិទ្ធិ​បង្ក្រាប ឬ​ទប់ស្កាត់​រាល់​បទល្មើស​នេសាទ​ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​ជំនាញ​ជលផល​មាន​សិទ្ធិ​ឃាត់ខ្លួន មធ្យោបាយ​ភស្ដុតាង​ល្មើស ហើយ​បញ្ជូន​ឲ្យ​សមត្ថកិច្ច​ជំនាញ​ភ្លាមៗ​មិន​ឲ្យ​លើសពី​១២​ម៉ោង ឬ​២៤​ម៉ោង​នោះទេ​។ ដូច្នេះ​ទង្វើ​របស់​សហគមន៍​ព្រែក​ផ្ទោល និង​ទីតាំង​ឃុំខ្លួន​ជនរងគ្រោះ​របស់​អធិការនគរបាល​ស្រុក​អង្គរបុរី គឺជា​រឿង​រំលោភសិទ្ធិ​មនុស្ស ហើយ​ខុសច្បាប់​យ៉ាង​ពេញទំហឹង​តែម្ដង​។​

​ពាក់ព័ន្ធ​ការចោទប្រកាន់​រិះគន់​ខាងលើនេះ លោក អ៊ុក សារ៉ាត់ ដែលជា​អធិការ​ស្ដីទី​ស្រុក​អង្គរបុរី បានបញ្ជាក់​ប្រាប់​កាលពី​រសៀល​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ថា មាន​ខាង​សហគមន៍​យក​មនុស្ស និង​សម្ភារ​ទូក មង សំណាញ់ មក​ផ្ញើ​ដោយមាន​ការបញ្ជា​ពី​លោក​អភិបាលស្រុក​ទៀតផង ប៉ុន្ដែ​លោក​ពុំបាន​ឃុំខ្លួន​មនុស្ស​ទេ​គឺ​លោក​រក្សាទុក​តែ​សម្ភារ ទូក មង សន្ទូច សំណាញ់ ប៉ុណ្ណោះ ព្រោះ​លោក​បាន​សួរ​យោបល់​ថ្នាក់លើ​មិន​ឲ្យ​ឃុំខ្លួន​មនុស្ស​ផ្ដេសផ្ដាស​នោះទេ ៕​ដោ​យ៖​សហការី​
​vgfcdbbbxdsxzaaaa