All posts by មេគង្គ ប៉ុស្តិ៍

លោក ណុប សារឹម ​មេ​ប៉ុស្តិ៍​អន្តោ ប្រវេសន៍​ព្រែក​ចាក​ទើប​ឡើង​ថ្មី​រង​ការរិះគន់

​ខេត្ត​កំ​ព​ត៖ប្រភពព័ត៌មាន​ព​សមត្ថកិច្ច​ច្រកទ្វារ​អន្តរជាតិ ព្រែក​ចាក ខេត្តកំពត សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ មេគង្គ​ប៉ុស្តិ៍ ថា បច្ចុប្បន្ននេះ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​រអ៊ូរទាំ​ថា ពិបាក​រកស៊ី​ខ្លាំងណាស់​ក្រោយពី​មានការ​ផ្លាស់ប្តូរ​មេ​ច្រកទ្វារ​ថ្មី​រួចមក ព្រោះ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ខិលខូច​ខ្លះ​បានកំណត់​ឱ្យ​បង់​សេវា​លើ​ម៉ូតូ​ដឹកទំនិញ​ឆ្លងដែន​ចេញចូល​តម្លៃ ២​ម៉ឺន​រៀល ក្នុង​មួយ​មួយគ្រឿង ហើយ​បើ​ដឹក​មនុស្ស​ឆ្លងដែន​វិញ គេ​ដំឡើងថ្លៃ​ក្នុង​ម្នាក់​១០​ម៉ឺន​ដុង ខុសពី​គ្រា​មុនពេល​ដឹក​មនុស្ស​ឆ្លងដែន​ម្នាក់​យកតែ​៥​ម៉ឺន​ដុង​ប៉ុណ្ណោះ​។
​
ប្រភព​ដដែល​បាន​បញ្ជាក់ថា មន្ត្រីនគរបាល​អន្តោប្រវេសន៍​ក្រោម​ការគ្រប់គ្រង​របស់លោក ណុប សារឹម បំពេញការងារ​មិន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​នោះទេ ហើយ​ថែមទាំង​ជាប់​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​សេដ្ឋកិច្ច​ទៀតផង​។​

​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹក​ឥ​វ៉ាន់​បន្តិចបន្តួច​ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​ស្ទើរ​រាល់ថ្ងៃ​បាន​បង្ហើប​ថា ក្រោយពី​មានការ​ផ្លាស់ប្តូរ​មេ​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​រួចមក បែរជា​បាន​ដំឡើងថ្លៃ​សេវា​ក្នុងការ​ឆ្លងដែន​ទៅមក និង​គាប​យកលុយ​ពី​អាជីវករ​ដែល​រកស៊ី​ដឹក​ឥ​វ៉ាន់​បន្តិចបន្តួច​តាម​ម៉ូតូ​ចេញចូល​ដោយ​តម្រូវឱ្យ​បង់​២​ម៉ឺន​រៀល​ក្នុង​ម៉ូតូ​មួយគ្រឿង​។ ប្រភព​ដដែល​បាន​រៀបរាប់ថា ចាប់តាំងពី​លោក ណុប សារឹម មកកាន់​តំណែង​មក លោក​បាន​ប្រមូល​លិខិតឆ្លងដែន​ពី​អ្នក​ឆ្លងដែន​បោះត្រា​មួយ​តម្លៃ​៣០​ដុល្លារ​ដោយមាន​អ្នករត់​ការ​ចាំ​ប្រមូល​ម្តងៗ​រាប់រយ​លិខិតឆ្លងដែន​។​

​មន្ត្រី​គយ​មួយរូប​សុំ​លាក់​ឈ្មោះ បាន​បញ្ជាក់ដែរថា តាំងពី​លោក ណុប សារឹម ចូលកាន់​តំណែង​ជា​មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ព្រែក​ចាក​មក ការបង្ក​ភាព​ក្តៅក្រហាយ​ទៅលើ​ប្រជាពលរដ្ឋ និង​ឈ្មួញ​រកស៊ី​នាំ​ទំនិញ​ចូល​ស្រុក​ព្រមទាំង​អ្នក​ឆ្លងដែន​ឱ្យ​បង់លុយ​ច្រក​ហោប៉ៅ​ឱ្យ​ពួកខ្លួន​យ៉ាង​គឃ្លើន ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ព្រែក​ចាក​លោក ណុប សារឹម មិន​ត្រឹមតែ​រង​ការ​រិះគន់ថា​បំពេញការងារ​មិន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​អន្តោប្រវេសន៍​នោះទេ តែ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការសម្របសម្រួល​ឲ្យ​មានការ​នាំចូល​ទំនិញគេចពន្ធ​ផងដែរ​។​

​លោក គយ ដដែល​នេះ​បន្តថា ប្រសិនបើ​លុយ​ដែល​ក្រុម​លោក ណុប សារឹម ប្រមូល​បានមក​នោះ​ដាក់បញ្ចូល​ជា​ចំណូល​ថវិការដ្ឋ​នោះ​ជាការ​ប្រពៃ​ណាស់ ប៉ុន្តែ​តាម​ការទម្លាយ​ឲ្យ​ដឹង​គឺ​មិន​ដូច្នោះ​ទេ ។​

​ប្រភព​ដដែល​បន្តទៀត​ថា សូម្បីតែ​អាជ្ញាធរ​ខេត្តកំពត​ក៏​មិន​សប្បាយចិត្ត​ចំពោះ​ការបំពេញ​ការងារ​រប​ស់លោក ណុប សារឹម និង​បក្ខពួក​ផងដែរ ពីព្រោះ​ពួកគេ​រិះគន់​លោក ណុប សារឹម ថា​បាន​ដើរតួ​ជា​អ្នកសម្របសម្រួល​ឱ្យ​ឈ្មួញ​គៃបំបាត់​ពន្ធ​រដ្ឋ​។ ប្រភព​ដដែល​បាន​សំណូមពរ​ថា​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួងមហាផ្ទៃ គួរ​ត្រួតពិនិត្យ​សកម្មភាព​បំពេញការងារ​របស់លោក ណុប សារឹម ឡើងវិញ​ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ និង​ប្រសិទ្ធភាព​ការងារ​របស់​អង្គភាព​រដ្ឋ​៕

​សារព័ត៌មាន មេគង្គ​គ​ប៉ុស្តិ៍ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ណុប សារឹម មេ​ប៉ុ​ស្ត​ព្រែក​ចាក​បានទេ ដោយសារ​ទូ​រស​ព្វ័​របស់លោក​មិនអាច​ទាក់ទង​បាន ដែល​ទំនងជា​លោក​ដាក់​ប្រព​ន្ធ័​ជាប់រវល់​៕​ដោ​យ៖អ.វរិ​ន្ទ​tgfrdaa

​

គន្លឹះ​ងាយៗ ៦​យ៉ាង​សម្រាប់​ដាស់​អារម្មណ៍​ភេទស្ត្រី​

​បុរស​អាច​ដាស់​ភាព ពុះ​ក​ញ្ច្រោ​ល​ផ្លូវ​អារម្មណ៍​ស្ត្រី​ឲ្យ​មាន​ចំណង់ ខ្លាំង​ចង់​រួមភេទ​ជាមួយ​អ្នក​បាន​តាមរយៈ​ទង្វើ​ចំណុច​ខាងក្រោម​។​
១. ត្រូវមាន​ឈុត​ក្នុង​ជាប់​កាយ​ខ្លះ​៖​ការ​ដោះ​សម្លៀកបំពាក់​អាក្រាតកាយ ចាត់ទុកជា​គំនិត​ដែល​មិន​ប្រសើរ​នោះទេ អ្នក​គួរតែមាន​ស្លៀក​ឈុត​ក្នុង​ខ្លះ ព្រោះថា​នៅពេលដែល​មិនទាន់មាន​តម្រេក អវយវៈ​ភេទ​របស់​បុរស មិនមាន​អ្វី​ទាក់ទាញ​អារម្មណ៍​ស្ត្រី​ទេ​។ ផ្ទុយទៅវិញ​ប្រសិនបើ អង្គជាត​របស់​ឡើង​រឹង ហើយ​បាន​ប្រទះ​នឹង​ភ្នែក​របស់​នាង​នោះ វា​នឹង​បញ្ជូន​សញ្ញា​ប្រាប់​អំពី​តម្រូវការ​របស់​វា​ចំពោះ​ស្ត្រី ឲ្យ​បាន​ជ្រាប​ហើយ​ជា​ប្រតិកម្ម​ដែល​ធ្វើ​ឲ្យ​កើតមាន​តម្រេក​ផ្លូវភេទ ភ្លាមៗ​ដែរ​។​
២. បបួល​ជជែក​គ្នា​លេង ៖ សុភាពបុរស​នឹងមិន​និយាយ​រឿង​ការ​រួមភេទ​ចំៗ​ពេក​នោះទេ ប៉ុន្តែ​ឆ្លៀត​លួច​បញ្ចូល​អារម្មណ៍​ដល់​ភាគី​ស្ត្រី ដោយ​ការ​រំឭក​ពី​ចំណុច​ដែល​អ្នក​ធ្លាប់ធ្វើ​ឲ្យ​នាង​មាន​ភាព​សុខ​ស្រួល ខ្លាំង ឬក៏​បបួល​នាង​និយាយ​រឿង​កំប្លែង​សប្បាយៗ​រហូតដល់​រឿង​លើ​គ្រែ​។​
៣. ស្ទាបអង្អែល​ចំណុច​ពុះ​ក​ញ្ច្រោ​ល ៖ ការ​បាន​ចាប់​ប៉ះ​ពាក់​ចំណុច​ដែលមាន​សាច់​ទន់ភ្លន់​របស់​ស្ត្រី ពិតណាស់​វា​នឹង​ជួយ​បង្កើន​ភាព​រោលរាល​ក្នុង​អារម្មណ៍​របស់​បុរស​យ៉ាងខ្លាំង ។ ជាមួយនេះដែរ នៅពេលដែល​បុរស​ថ្នាក់ថ្នម​លួងលោម​ស្ទាបអង្អែល​ត្រូវ​ត្រង់ចំណុច​កំពូល យុទ្ធសាស្ត្រ​ហើយ​នោះ មិន​ប៉ុន្មាន​វិនាទី​ក្រោយមក​ក៏​ឈានដល់​ការប្រើប្រាស់​ក្បាច់​ពិសេស​បំផុត គឺ មាត់ និង​អណ្តាត វាយលុក​លុយ​យ៉ាង​ពេញទី ត្រង់ចំណុច​ពិសេស​របស់​នាង ហើយ​ពេលនោះ​នាង​នឹង​បាត់​ភាពម្ចាស់ការ​លើ​ខ្លួនឯង​ទាំងស្រុង​តែម្តង​។ ត្រូវ​ចាំ​ថាបើ​នាង​ចូលចិត្ត​ត្រង់ចំណុច​ណា​ជាពិសេស​ជាងគេ​បុរស​គួរតែ​បន្ថែម ពេលវេលា​ជាមួយនឹង​ចំណុច​នោះ ឲ្យ​កាន់តែច្រើន​បន្តិច​ជាការ​ល្អ​។​
៤. ប្រើប្រាស់​របស់​ដទៃទៀត​ជា​ប្រយោជន៍ ៖ ជំនួយ​ឲ្យ​ការបង្ហាញ​អារម្មណ៍ ចំពោះ​រូបនាង​ផ្ទាល់ បុរសៗ​គ្រាន់តែ​បង្ហាញ និង​បញ្ជាក់​អំពី​តម្រូវការ​តាមរយៈ​នោះ​ដូចជា​សៀវភៅ​រូបភាព​ស្រើបស្រាល ដែលមាន​រូប​បុរស ស្ត្រី​ឱបរឹត​គ្នា​ជាដើម ឬ​តាមរយៈ​ការមើល​ភាព​យកបែប​ស្រើបស្រាល​បន្តិច​ដើម្បី​ឲ្យ​នាង​បាន​សន្សំ អារម្មណ៍ ពុះ​ក​ញ្ច្រោ​ល​ក្នុង​រឿង​ផ្លូវភេទ​ខ្លះ​ជា​បណ្តើរៗ​។​
៥. ឲ្យ​នាង​បាន​ប៉ះពាល់ ៖ ប្រសិនបើ​ភាគី​ស្ត្រី​បាន​ប៉ះពាល់​អវយវៈ​ភេទ​អ្នក នៅពេលដែល​វា​កំពុងតែ​ធំ​ឡើង​ឬ​ទ្ធិ​នោះ ក៏​អាច​នាំ​ឲ្យ​អារម្មណ៍​របស់​នាង​អណ្តែតអណ្តូង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ជាពិសេស នឹង​ជំរុញ​ឲ្យ​នាង​កើត​អារម្មណ៍​ផ្លូវភេទ​យ៉ាង​ឆាប់រហ័ស​។​
៦. ដាក់​អន្ទាក់​ផ្លូវ​អាក្រក់ ៖ អន្ទាក់​ផ្នែក​ផ្លូវ​អារម្មណ៍​ដែល​បុរសៗ​ភាគច្រើន​តែងតែ​ដាក់​នោះ គឺអាច​ជា​តិច​និក​ឬ​ទេពកោសល្យ​ផ្ទាល់ខ្លួន​របស់គេ ដែល​អាចធ្វើ​ឲ្យ​នាង​មិនអាច​បដិសេធ​បាន​។ ឧទាហរណ៍​ដូចជា ហៅ​ឲ្យ​នាង​ជួយ​ហុច​កន្សែង​ជូត​ខ្លួន​ឲ្យ​អ្នក នៅពេលដែល​អ្នក​កំពុងស្ថិត​ក្នុង​ភាព​អាក្រាតកាយ ក្នុង​បន្ទប់ទឹក​។ លុះដល់​ពេល​នាង​ចូលមក​ជិត អ្នក​ក៏​បិទទ្វារ​បន្ទប់ទឹក ទាំង​ដែល​រូបនាង​នៅក្នុង​នោះ​ផងដែរ​។ ក្រៅពីនេះ​អ្នក​ក៏​អាច​ប្រើល្បិច​ផ្សេងៗ​ទៀត ដើម្បី​ទាក់ទាញ​នាង​ឲ្យ​មក​នែបនិត្យ​ជិត​កាយ​៕

Hand of female lying on bed with a man caressing her

Hand of female lying on bed with a man caressing her

​

ស្ត្រីជន​ជាតិ​ថៃ​ម្នាក់​គាំង​បេះ​ដូង​ស្លាប់​ពេល​​មក​​លក់​ទំ​និញ​ក្នុង​ពិធី​តាំង​ពិ​ព័ណ៌​នៅ​ខេត្ត​បាត់​ដំបង

ខេត្តបាត់ដំបង៖ជនជាតិថៃម្នាក់បានស្លាប់ដោយ​​ជំងឺ  គាំង​បេះដូង ខណៈចូល​មកលក់​ទំនិញ​ក្នង​ពិធីតាំង​ពិព័ណ៌​នៅខេត្តបាត់ដំបង។

របាយការណ៍នគរបាលជំនាញ​បាន​អោយ​ដឹងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះ​ថា ស្ត្រី​ជនជាតិ​ថៃម្នាក់​ឈ្មោះ​ប៊ុន ចាន់​រត្ន័​ម៉ា​នី អាយុ៣៦ឆ្នាំ​រស់​​នៅ​ខេត្ត​ឧត្តុង​ផន​ថានី ប្រទេសថៃ​ នៅថ្ងៃ​ទី០៤ ខែមករា វេលា​ម៉ោង៨៖១០នាទី បន្ទាប់​ពីចុក​ទ្រូង​ពិបាក​ដក​ដង្ហើម​បានបញ្ជូន​​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្នុង​ក្រុ​ង​បា​ត់ដំបង​ដើម្បី​សង្រ្គោះ​បន្ទាន់ ដោយ​សារ​សភាព​ជម្ងឺធ្ងន់​ធ្ង​រពេ​ក​នៅវេលា​ម៉ោង​៨៖៤៥​នាទី ជនរ​ង​គ្រោះ​បាន​ដាច់​ខ្យល់​ស្លាប់​តែម្តង។

សមត្ថកិច្ចនិងគ្រូពេទ្យជំនាញជុំវិញការ​ស្លាប់​ជនជាតិ​ថៃនេះ​បាន​ពិនិត្យច្បាស់​លាស់​លើ​សាកសព​ហើយ​បានសន្ននិដ្ឋាន​ថា ជន​រង​គ្រោះ​បានស្លាប់​ដោយ​សារ​ជម្ងឺ​គាំង​បេះ​ដូង​ពិតប្រាកដ។

ពេលនេះក្រុមគ្រួសារ​ដែលមានលោក​កែវ ពិឡិក​ប៊ុនមី ជា​ស្វាមី​បាន​មកទទួល​សាក​សព​ជន​រង​គ្រោះ​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ​វិញ​ហើ​​យ​ដើម្បីរៀប​ចំធ្វើ បុណ្យ​ទៅតាម​ប្រពៃណី៕
ដោយ  ប៉ែន សុផល

IMG-20160106-WA0017 IMG-20160106-WA0018

ដាំដើមដូង១០ដើមនៅមាត់ស្ទឹងរំឭក​ស្នា​ដៃ​និ​ពន្ធ និង​ម្ចាស់​សំ​ឡេង​មាស ស៊ិន ស៊ី​សា​មុត

ខេត្តបាត់ដំបង៖ ដើមដូងចំនួន​១០ដើម ដាក់​ដាំ​ឡើង​វិញ​លើទឹក​ដីប្របមាត់​ស្ទឹង​ខេត្ត​បាត់ដំបង​ ដើម្បី​រម្លឹក​អតីកាល​បទ​ចម្រៀងម្ល​ប់​ដូងទី១០​ជាស្នាដៃ​​កវីនិពន្ធ​ជើង​ចាស់​គង់ ប៊ុន ឈឿន និង​កម្រង​ចម្រៀង​អនុស្សាវរីយ៍អធិរាជ​សម្លេង​មាស លោក ស៊ីន ស៊ីសាមុត។

​លោកចន្ទ័សុផលអភិបាលខេត្តបាត់ដំបងបានអោយដឹងថា៖ គោល​បំណង​នៃ​កា​រដាំ​ដើម​ដូង​ចំនួន១០ដើម​នា​មាត់ស្ទឹង​ឡើង​វិញរបស់​ខេត្តដើ​ម្បី​លើក​កម្ពស់​បរិស្ថាន​ក្រុង​ពិសេស​រម្លឹកឡើង​វិញនូវ​ស្នាដៃអតីកាល​ដែល​មាន​ប្រជា​ប្រិយភាព​យ៉ាង​ខ្លាំង​នាទសវត្សន៍​ទី៧​០ក្រោម​ការ​ចងក្រង​ឡើង​នូវ​បទ​ចម្រៀង​១​បទ​មាន​ចំណង​ជើង​ថា ម្លប់ដូងទី១០និពន្ធ​ដោយកវី​និពន្ធ​ជើង​ចាស់​លោក គង់ ប៊ុន ឈឿន និង​ការ​បង្ហើរ​សូរ​សៀង​ដ៍ផ្អែម​ល្ហែម​របស់​អធិរាជ​សម្លេង​មាស លោកស៊ីន ស៊ីសាមុតនា​សម័យ​កាល​នោះ។
​
លោកបន្ដថា៖ទោះបីការដាំ​មិន​បាន​អោយ​ចំ​នឹ​ង​​ទី​កន្លែង​ចាស់​ក៍ដោយ​ ក៍ប៉ុន្ដែវាបា​ន​ជីកក​កាយ​ឡើង​វិញនិងបាន​លើក​ស្ទួយ​អំពី​តម្លៃនិង​រម្លឹកនូវអនុស្សា​រីយ៍ដែ​ល​ដក់​ជាប់​នៅ​ក្នុង​បេះ​ដូង​អ្នក​ស្ដាប់​គ្រប់ៗ​គ្នាពីសិល្បះករជើង​ចាស់និង​បាន​ប្រាប់​ដល់អ្នក​ជំនាន់​ក្រោយ​អោយ​បាន​ស្គាល់​និង​ដឹងអំពីរឿងរ៉ាវ​ពិតជា​ច្រើន​ទាក់​ទង​ទៅ​និង​ខេត្តបាត់ដំបង​ជាខេត្ត​ចំណាស់មួយ។

ទីតាំងដែលអាជ្ញាធរខេត្តបាត់ដំបង​ជ្រើស​រើស​ដាំដើម​ដូង​ចំនួន​១០ដើមប្រប​មាត់ស្ទឹង​ឡើង​វិញនេះ​នៅ​ក្បែរ​គល់ស្ពាន​ថ្មថ្មី សម្ដេច​ក្រឡា​ហោម ត្រើយ​ខាង​កើត​ទល់​មុខ​វត្ត​កណ្ដាល ខណៈ​ដែល​កន្លែងចាស់​ដើម​ដូង​ចំនួន១០ដើម ប្របមាត់ស្ទឹងខាងលើឋិត​នៅ​ត្រើយ​លិច​ទល់​មុខ​គ្នា​ ក្រៅ​ពីបទ​ចម្រៀង​ម្លប់ដូងទី១០ នៅមានប​ទចម្រៀង​ជាច្រើន​ទៀត​ដែល​ទាក់​ទង​និ​​ងខេត្តបាត់​ដំបង​មាន​ដូច​ជាបទ ដង​ស្ទឹង​សង្កែ បាត់​ដំបង​បណ្ដូល​ចិត្ត អនុស្សាវរីយ៍​វត្ត​ដំរីស អនុស្សារីយ៍​ភ្នំសំពៅ​និងភូមិវត្ត​កំផែង​ជាដើម៕  ដោយ៖ ប៉ែន សុ ផល IMG-20160106-WA0013

IMG-20160106-WA0007 IMG-20160106-WA0008   IMG-20160106-WA0014 IMG-20160106-WA0015

ឃាត់​​ជន​សង្ស័យ​​ចែក​ចាយ​​និង​សេព​គ្រឿង​ញៀន​៤នាក់​

ភ្នំពេញ : ជនសង្ស័យប្រុសស្រី ចំនួន04នាក់ ជាប់​ពាក់​ព័ន្ធ​ទៅ​នឹងករណី​ចែក​ចាយ​ និងសេពគ្រឿង​ញៀន និងបង្កអសន្តិ​សុខ​ក្នុង​មូល​ដ្ឋាន ត្រូវបានកម្លាំង​អាវុធហត្ថ​ក្រុង​​ភ្នំពេញ ចុះ​ប្រតិ​បត្តិ​ការបង្ក្រាបចាប់​ឃាត់​ខ្លួន​បាន រួមទាំង​វត្ថុតាង កាល​ពី​វេលាម៉ោង5 និង30 ព្រឹក​ថ្ងៃទី05 ខែមករា ឆ្នាំ2016 ស្ថិតនៅក្រុម14 ក្នុង​ភូមិត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ជនសង្ស័យឃាត់ខ្លួនបានទាំង04នាក់:ទី១-ឈ្មោះ គឹម ស្រីហួយ ភេទស្រី អាយុ19ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ។ ទី២-ឈ្មោះ លី គីម ភេទ​ប្រុស អាយុ​23ឆ្នាំ មុខ​របរ មិន​ពិត​ប្រាកដ។ ទី៣-ឈ្មោះ រស់ មុន្នីរិទ្ធ ភេទ​ប្រុស អាយុ​19ឆ្នាំ មុខរបរ មិន​ពិត​ប្រាកដ។ ទី៤-ឈ្មោះ លាង រតនា ភេទប្រុស អាយុ​18​ឆ្នាំមុខ​របរ មិន​ពិត​ប្រា​កដ។

ក្រោយ​ពីឃាត់ខ្លួន​ជន​សង្ស័យ​ប្រុស​ស្រី បាន​ទាំង04​នាក់ខាង​លើ សមត្ថ​កិច្ច​ដក​ហូត​បាន​គ្រឿងញៀន (ក្រាមពណ៌សថ្លា) 6កញ្ចប់​តូច01​កញ្ចប់​ធំ ជញ្ជីង​សម្រាប់ថ្លឹង​ចំនួន01 និងសំភារៈ​សម្រាប់​សេព​គ្រឿង​ញៀន
មួយ​ចំនួន​ទៀត។

បច្ចុប្បន្នជន​សង្ស័យទាំង04នាក់ បន្ទាប់​ពីឃាត់​ខ្លួន​បាន​នាំ​ទៅ​ធ្វើ​ការសាក​សួរ​នៅ ផ្នែក​ជំនាញ ​កងរាជ​អាវុធ​ហត្ថ​ក្រុង​ភ្នំពេញ ដើម្បី​កសាង​សំណុំចាត់​ការ​ទៅ​តាម​និតិវិធី៕ ដោយ៖ សួង សាម

IMG-20160105-WA0000 IMG-20160105-WA0001 IMG-20160105-WA0008

Sadio Mane ជា​គោលដៅ​ប្រមាញ់​របស់​ក្លិប​ធំ​៣​នៅ​តំបន់​អឺរ៉ុប​

បាល់ទាត់​៖​ខ្សែប្រយុទ្ធ​សញ្ជាតិ​សេ​ណេ​ហ្គា​ល់កីឡាករ Sadio Mane របស់​ក្លិប Southampton កំពុង​ក្លាយ​គោលដៅ​ប្រមាញ់​របស់​ក្លិប​ធំៗ​៣​នៅ​តំបន់​អឺរ៉ុប​ក្នុង​អំឡុង​ពេលទីផ្សារ​ដោះដូរ​កីឡាករ​បើកទ្វារ​នេះ​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​កាសែត Daily Mirror ។​
​ប្រភព​ដដែល​បន្តថា ក្លិប​ដែល​កំពុង​តាម​ប្រមាញ់​កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​មាន​៖ Chelsea , Bayern Munich និង​ក្លិប Manchester United ផងដែរ​ដែល​បាន​ប្រកួតប្រជែង​គ្នា​ក្នុង​ការដាក់​តម្លៃ​ទិញយក​។
​ ​ទន្ទឹម​នោះ​លោក Ronald Koeman បាន​អះអាងថា ខ្សែប្រយុទ្ធ​សញ្ជាតិ​សេ​ណេ​ហ្គា​ល់វ័យ​២៣​ឆ្នាំ​រូបនេះ​គ្រោង​នឹងមិន​ចុះកិច្ចសន្យា​ថ្មី​ជាមួយ​ក្រុម​ណា​នោះទេ​នៃ​ការ​ផ្លាស់ចេញ​ក្នុងតម្លៃ​ពលកម្ម​ជាង​៣០​លាន​ផោន​នោះ​។
​ ​ដោយឡែក​កីឡាករ Sadio Mane បានន​និយាយថា Man United គឺជា​ក្រុម​មួយ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងគេ​ក្នុងការ​ជំរុញ​ដល់​កិច្ចព្រមព្រៀង​នៅពេល​ទីផ្សារ​កីឡាករ​បើក​នៅ​ខែមករា ប៉ុន្តែ​ឥឡូវនេះ​មាន ក្រុម Chelsea និង Bayern កំពុង​ប្រកួតប្រជែង​គ្នា​ដណ្តើម​រូបលោក​ផងដែរ​។
​ ​ទោះជា​យ៉ាងណា​ខ្សែប្រយុទ្ធ Mane ត្រូវបាន​គេ​រំពឹងថា នឹង​អាច​បន្ត​នៅ​ជាមួយ​ក្លិប Southampton រហូតដល់​បញ្ចប់​រដូវ​កាល​នេះ ហើយ​នឹងធ្វើ​កិច្ចពិភាក្សា​ជាមួយ​ក្រុម Southampton នៅ​សប្តាហ៍​ក្រោយនេះ​ផងដែរ​៕

art9.1

​

អារ៉ាប៊ីសាអូឌីតប្រកាសផ្តាច់ការទាក់ទង ការទូតជាមួយអ៊ីរ៉ង់

អា​រ៉ា​ប៊ី​សា​អូឌីត​៖​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បានប្រកាស​កាត់ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ក្រោយពី​មានការ​វាយប្រហារ​លើ​ក្រុម​បេសកម្ម​ការទូត​របស់ខ្លួន ហើយ​បានស្នើ​ឲ្យ​មន្ត្រីការទូត ជនជាតិ​អ៊ីរ៉ង់​ទាំងអស់ ចាកចេញ​ក្នុង​រយៈពេល​៤៨​ម៉ោង​។ នេះ​បើ​យោងតាម​សារព័ត៌មាន Xinhua​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុនក្រុមអ្នកតវ៉ា​អ៊ីរ៉ង់​ពោរពេញ​ដោយ​កំហឹងបានធ្វើការ​វាយប្រហារ​លើក្រុម​បេសកម្ម​ការទូត អា​រ៉ា​ប៊ី​សា​អូឌីត ដោយ​តវ៉ា​នឹង​ការកាត់ទោស​ប្រហារជីវិត​របស់​អា​រ៉ា​ប៊ី​សា​អូឌីតលើ​បុគ្គល​ចំនួន​៤៧​នាក់ដោយ​ចោទប្រកាន់​ពីបទ​ភេរវកម្ម​។​
​ដោយឡែក​រដ្ឋមន្ត្រី​ការទូត​អា​រ៉ា​ប៊ី​សា​អូឌីត លោក Adel al-Jubeir បាន​ថ្លែងថា ការវាយប្រហារ​នេះ បាន​បំពាន​លើ​កិច្ចព្រមព្រៀង​អន្តរជាតិ ហើយ​បាន​ចោទប្រកាន់ថា ក្រុម​តវ៉ា​ទាំងអស់នេះ ក៏បាន​វាយប្រហារ​លើ​ស្ថានទូត សហរដ្ឋ​អាម៉េរិក និង​ចក្រភព​អង់គ្លេស​កាលពី​ពេលមុន​ផងដែរ​។ លោក​បញ្ជាក់ថា ការវាយប្រហារ​នេះមិនមាន​អ្នករងរបួស​នោះទេ ដោយ​ពួកគេ​បានមក​ដល់ទី​ក្រុង Dubai សហភាព​អារ៉ាប់​រួម ដោយ​សុវត្ថិភាព​។ លោក Adel al-Jubeir បាន​ចោទប្រកាន់​ក្រុម​អាជ្ញាធរ​អ៊ីរ៉ង់​ថា មិនមាន​ការចាត់វិធានកា​រណា​មួយ ដើម្បី​ការពារ​ការវាយប្រហារ​ប្រឆាំងនឹង ស្ថានទូត​របស់ខ្លួន នៅក្នុង​ប្រទេស Tehran និង​ក្រុម​កុងស៊ុល នៅក្នុង​ទីក្រុង Mashhad របស់​អ៊ីរ៉ង់​៕

134976171_14519040472601n

​

មេដឹកនាំ​បក្សប្រឆាំង​នៅ​ស៊ី​រីនឹង​ធ្វើ ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​

ប៉េកាំង​៖​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying បាន​ថ្លែងថា ប្រធាន​ក្រុមចម្រុះ​ជាតិ​ស៊ី​រី ដែលជា​បក្សប្រឆាំង​នៅ​ស៊ី​រី លោក Khaled Khoja នឹងធ្វើ​ដំណើរ​ទស្សនកិច្ច ទៅកាន់​ប្រទេស​ចិន ចាប់​ពីថ្ងៃ​អង្គារ ដល់​ថ្ងៃ​សុក្រ​ខាងមុខ​។​នេះ​បើ​យោង​សារព័ត៌មាន Xinhua​។​
​រដ្ឋមន្ត្រីការបរទេស​ចិន លោក Wang Yi នឹងធ្វើ​ជំនួប​ជាមួយ​លោក Khaled Khoja ក្នុងអំឡុង​ពេលដែល​លោក ស្នាក់អាស្រ័យ​នៅក្នុង​រដ្ឋធានី Beijing ដើម្បី​បង្កើន​ការដោះស្រាយ​ផ្នែក​នយោបាយ នៅក្នុង​ប្រទេស​ស៊ី​រី​។ ដំណើរ​ទស្សនកិច្ច​នេះ លោក Khaled Khoja ត្រូវបាន​អញ្ជើញ​ដោយ ស្ថាប័ន​កិច្ចការបរទេស​របស់​ប្រជាជន​ចិន​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥​កន្លងទៅ រដ្ឋមន្ត្រីការបរទេស​ចិន លោក Wang Yi បានធ្វើ​កិច្ចពិភាក្សា​ការងារ​ជាមួយនឹង ឧបនាយករដ្ឋមន្ត្រី​ស៊ី​រី និង​ជា​រដ្ឋមន្ត្រីការបរទេស​ស៊ី​រី លោក Walid al-Moallem នៅក្នុង​រដ្ឋធានី Beijing ដើម្បី​ពិភាក្សា​ការងារ​នយោបាយ នៅក្នុង​ប្រទេស​ស៊ី​រី​ផងដែរ​៕

maxresdefault

​

Zidane ក្លាយជាអ្នកចាត់ការថ្មីជំនួស Benitez

បាល់ទាត់៖ក្លិប Real Madrid បានប្រកាសតែងតាំង លោក Zinedine Zidane ធ្វើអ្នកចាត់ការថ្មីជំនួសលោក Rafael Benitez ដែលត្រូវបានក្លិបបណ្ដេញចេញ ក្រោយដឹកនាំបានរយៈពេលតែ៧ខែ។
Real បានសម្រេចបណ្ដេញលោក Benitez ចេញពីតំណែង គឺបន្ទាប់ប្រកួតស្មើ ២-២ ទល់នឹង Valencia កាលពីថ្ងៃអាទិត្យ ដែលធ្វើឲ្យស្ដេចស មានគម្លាត៤ពិន្ទុ ពីក្រុមកំពូលតារាង Atletico Madrid នៅក្របខណ្ឌ La Liga។
គួរបញ្ជាក់ថា Zidane ដែលជាអតីតកីឡាករ Real លេងបាន២២៥ប្រកួត និងជាអ្នកចាត់ការ Real Madrid នៅឈុត B (Real Madrid Castilla) ឥឡូវបានឡើងតំណែងជាអ្នកចាត់ការក្រុមម្ចាស់ជើងឯកអឺរ៉ុប១០សម័យ កាលពេញសិទ្ធិហើយ។ Zidane នឹងចុះកុងត្រា២ឆ្នាំកន្លះនៅកីឡដ្ឋាន Santiago Bernabéu និងក្លាយជាអ្នកចាត់ការក្រុម Real Madrid ទី១៣៕

118217

ភ្នំពេញឆ្នាំ២០១៥​​ មានបទល្មើស៧៦៥​​លើ​ក ស្លាប់​៤៣​នាក់ របួស​ធ្ងន់​ស្រាល​១៩២​នាក់

ភ្នំពេញៈ ឧត្តមសេនីយ៍ឯកជួន សុវណ្ណ អគ្គ​ស្នង​ការរង​នគរបាល​ជាតិ និងជា​ស្នង​ការនគរបាល​​រា​ជធា​នី​​ភ្នំ​ពេញ​បានឲ្យ​ដឹង​ថា នៅ​​រាជ​​ធា​នី​ភ្នំពេញ​រយៈ​ពេល​មួយឆ្នាំ ក្នុង​ឆ្នាំ២០១៥កន្លង​មក​នេះ មាន​​បទ​ល្មើស​​ព្រហ្ម​ទណ្ឌ​កើត​ឡើង​​ចំនួន​​៧៦៥​​លើ​ក ​ថយ​ចុះ៧៩​លើក បើ​​ប្រៀប​ធៀប​​ទៅ​នឹង​​ឆ្នាំ​២០១៤ បណ្តាល​ឲ្យ​ស្លាប់​​មនុស្ស​​ចំនួន​​៤៣នាក់ និង​រង​​របួស​​១៩២​នាក់ ។

ការ​លើក​ឡើង​របស់​លោក ជួន សុវណ្ណ បែប​នេះ ធ្វើ​នៅ​សា​​លា​​​រាជ​​​​ធានី​ភ្នំ​ពេញ ព្រឹក​ថ្ងៃទី០៤មករា២០១៦ ក្នុង​ពិធី​​​ប្រជុំ​បូក​សរុប ដក​បទ​ពិសោធន៏ សភាព​ការណ៍ លទ្ធ​​ផល​​ប្រ​តិ​​បត្ត​ការបង្កា​​បង្ក្រាប​​​បទល្មើស​ព្រហ្ម​ទណ្ឌ គ្រឿងញៀន និង​សណ្តាប់​ធ្នាប់​ចរាចរណ៏​ប្រចាំ​ឆ្នាំ២០១៥ របស់គ​ណៈ​បញ្ជា​​ការ​​ឯក​ភាព​រាជធានី​ភ្នំពេញ ក្រោម​អធិប​តីភាព​​លោក ​ប៉ា សុជាតិវង្ស អភិ​បាល នៃគណៈ​អភិបាល​​រាជ​ធា​នីភ្នំពេញ​ ដោយ​មាន​ការ​​ចូល​​​រួមពីតំណាង​សាលា​ដំបូង​រាជ​ធានីភ្នំពេញ តំណាង​កង​កំលាំង​នគរបាល និង​កង​​រាជអា​វុធ​ហត្ថ​រាជធា​នីភ្នំ​ពេញ​ មន្ទីរ​ជំនាញ​ពាក់​ពន្ធ័ និង​​មន្ត្រី​ក្រោមឱវាទ​សាលារាជ​ធានីភ្នំពេញ​​ជា​ច្រើន​រូប​ទៀត​ ។

ឧត្តមសេនីយ៍ឯកជួន សុវណ្ណ ស្នងការនគរ​បាល​រា​ជធា​នី​​ភ្នំ​ពេញ​បានឲ្យដឹង​ទៀតថា ក្នុង​ចំណោម​បទ​​ល្មើស​ព្រហ្ម​ទណ្ឌ​កើត​​មាន​​ចំ​នួន ៧៦៥ លើក​នោះ មាន​​បទល្មើស ឧក្រិដ្ឋ​​កើត​ឡើង​ចំនួន ១៨១​លើក ថយចុះ​​៨​លើក បទ​ល្មើ​​ស​​មជ្ឈឹម៥៨៤លើក ថយ​ចុះ​៧១​លើក ។ ករណី​ទាំង​នេះកើត​​មាន​កើត​ឡើង​​នៅក្នុង​​ខណ្ឌ​ពោធិ​សែន​​ជ័យ​១៣៥​លើក សែនសុខ៦៥លើក ចំការមន​១០០លើក  ឬស្សីកែវ​៩៥លើក  មានជ័យ​៤៥​លើក ទួល​​គោក៦៤លើក​ដូន​​​​ពេញ​៨៩លើក ដង្កោ៤៣លើក ​៧មករា​៣៩លើក ច្បា​អំពៅ៣៦លើក ព្រែក​ព្នៅ៣១លើក និង​​​ខណ្ឌ​​​ជ្រោយ​ចង្វា​២៣លើក បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​​ចំនួន​​៤៣នាក់ និង​រង​​របួស​១៩២នាក់ បាត់​បង់​រថយន្ត​​៦គ្រឿង ម៉ូតូ៩៣​​គ្រឿង និង​ប្រាក់​កាស សម្ភារៈ គ្រឿងអល​ង្ការ​មួយចំនួនទៀត។ ក្នុង​នោះ​មាន លួច​មាន​ស្ថាន​ទម្ងន់ (ប្លន់) ១២៩​លើក ជាករណី​ប្លន់ម៉ូតូ១០២​លើក និង​ប្លន់​សម្ភារៈ​-កាបូប​លុយ​២៧​លើក  ឃាត​កម្ម​២៨​លើក​​ស្លាប់​២៨នាក់ របួស​​០១នាក់ ជា​ករណីបាញ់​សម្លាប់​១៥លើក និង​កាប់​ចាក់ វាយ​សម្លា​ប់​១៣លើក រំលោភ​​សេព​​​សន្ទវៈ​១៨​​លើក បង្ខាំងមនុស្ស​ខុស​ច្បាប់០៣លើក និងជះ​ទឹក​អាស៊ីត០៣​លើក ។

លោកស្នងការបានឲ្យដឹងទៀតថា ចំពោះ​ការងារ​​បង្ក្រា​ប​​សមត្ថកិច្ច​រាជធានី​ភ្នំពេញ បង្ក្រាប​​បទ​ល្មើស​​ព្រហ្ម​ទណ្ឌ​បាន​ចំនួន៥៧០ករណី ស្មើនឹង៧៤,៥០% នៃបទល្មើសរួម ឃាត់​​ជន​​​ល្មើសបាន​ចំនួន​៨១៦នាក់ ក្នុង​នោះ​បទ​ល្មើស​ឧក្រិដ្ឋ​ ១១២ករណី ឃាត់​​ខ្លួន២០៦នាក់ និង​បទ​ល្មើស​មជ្ឈឹម​៤៥៨ករណី ឃាត់ខ្លួន​៦១០នាក់។ បង្ក្រាប​​ជាក់​ស្តែង​​បាន​ចំនួន​៤៩៩​ករណី ឃាត់​​ខ្លួន​៦៧៧នាក់ ស្មើ​នឹង៨៧,៥៤%នៃលទ្ធផល​បង្ក្រាប​រួម បង្ក្រាប​​ដោយ​​ស៊ើប​អង្កេត​បាន​ចំនួន៧១ករណី ឃាត់​ខ្លួន១៣៩នាក់​កសាង​សំណុំ​រឿង​​បញ្ជូន​​ទៅសា​លា​ដំបូង​រាជ​ធា​នី​​ភ្នំ​ពេញ ។

នៅក្នុងឱកាសនោះ លោកប៉ា សុជាតិវង្ស​ អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឲ្យ​​កង​កម្លំាង​​​សមត្ថកិច្ចចម្រុះ​ ក្រោម​ឱវាទ​រាជធានី​ភ្នំពេញ​ទាំងអស់ត្រូវ​ចាប់ផ្តើម​កសាង​ផែន​ការ​ការពា​រ​សន្តិ​សុខ​សុវត្ថិភាព សណ្តាប់​​ធ្នាប់ជូនប្រជា​ពលរដ្ឋ ស្របពេល​ដែលកំដៅ​នយោបាយ​អាច​នឹង​មានការ​កើតឡើង នៅ​ពេ​ល​មុន​ការ​​បោះ​ឆ្នោត ពេល​បោះ​ឆ្នោត និង​ក្រោយ​ពេលបោះ​ឆ្នោត​ខាង​មុខ​នេះ ​និង​ម្យ៉ាង​ទៀត​ខណៈ​​ដែរ​ប៉ុន្មាន សបា្តហ៍​​ចុង​​ក្រោយ​នេះ​​ស្ថាន​ភាពប្រឆំា​ង​តវ៉ា​ និង​ការ​សម្តែង​មតិ​នានា​ហាក់​មាន​ការកក្រើក​ឡើងវិញ​ផ្ទុយ​នឹងច្បាប់​​ដែល​​នាំឲ្IMG-20160105-WA0024 IMG-20160105-WA0025 IMG-20160105-WA0026យ ប៉ៈ​ពាល់ដល់សណ្តាប់ធ្នាប់នឹងការរស់នៅរបស់ប្រជាពលរដ្ឋ ។

លោក ប៉ា សុជាតិវង្ស បានលើកឡើងថា ការត្រៀមផែនការជាមុននេះ មានសារៈសំខាន់ណាស់ ដើម្បី​ត្រៀមកម្លំាងសរុបមធ្យោបាយសរុបក្នុងការ ឆ្លើយតបរាល់បញ្ហា​មិនប្រក្រតីនានា​ដែលកើតមានឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព ហើយឆ្នាំ២០១៦នេះត្រូវតែរក្សាឲ្យ​បានស្ថេរភាពសន្តិសុខនយោបាយ​ដែលជាផ្នែកមួយ​ជំរុញឲ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាដើមឆ្នាំ២០១៧បានប្រព្រឹត្តទៅដោយរលូន ។លោកបន្តថា អាជ្ញាធរពុំ​បានចាត់ទុករាល់ការប្រឆំាងតវានានាសុទ្ធតែខុសច្បាប់នោះទេ ប៉ុន្តែអ្វី ដែលជាបញ្ហានោះ​គឺអ្នកនៅពី​ក្រោយ​ខ្នង​ឬជនទី២ ជនទី៣ឆ្លៀតឱកាសកេងចំណេញនយោបាយប៉ុណ្ណោះ និងបង្កើតឲ្យមានអសន្តិសុខក្នុងសង្គម  ដើម្បីឲ្យ​ការដោះស្រាយបញ្ហាប្រឈម នានារបស់ប្រជាពលរដ្ឋអាច​ទទួលបាន​ប្រសិទ្ធិភាព និងមិនប្រឈម​ចំ​ពោះ​ផ្លូវ​ច្បាប់នោះ គឺត្រូវអនុវត្តន៏នូវគោលការណ៍៣ចំនុច គឺទី១ មានបញ្ហានៅ​កន្លែងណា​ត្រូវដោះស្រាយ​នៅ​កន្លែងនោះ ទី២ ការបញ្ចេញមតិ និងដោះស្រាយនៅក្នុងវេទិការសាធារណៈ និងទី៣ ការប្រមូលផ្តុំ សម្តែង​មតិ​ប្រឆំាងតវាត្រូវធ្វើឡើងនៅទីលានប្រជាធិបតេយ្យតែម្តង ។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ទោះ​បី​ការងារជាច្រើននៅក្នុងឆ្នាំ២០១៥​ទទួលបាន​ជោគជ័យ​គួរ​​ជា​ទីមោទនៈក៏ដោយ តែនៅមានចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួន​ដែលយើង​ត្រូវធ្វើការកែ​សម្រួល​​​និង​ដោះ​ស្រាយផងដែរ ជាពិសេសបញ្ហាបទល្មើសព្រហ្មទណ្ឌ បញ្ហា​សណ្តាប់​ធ្នាប់ចរាចរណ៍ សណ្តា​ប់​ធ្នាប់សា​ធា​រណៈ​តាមដងផ្លូវ បញ្ហារថយន្តធំ​ចេញ ចូលរាជធានីភ្នំពេញ​ បញ្ហាសំរាម និងអនាម័យ​ជាដើម គឺនៅ​មិនទាន់​អនុ​វត្តន៏​បានល្អ​ឆ្លើយ​តបទៅនឹងសំណូម​ពររបស់ប្រជាពលរដ្ឋ និងតម្រូវការរបស់យើងគ្រប់គ្នាបាននៅឡើយ៕ដោយ៖សួង សាម

ឃាត់​ខ្លួន​បុរស​ម្នាក់​ពាក់​ព័ន្ធ​ករណីជួញ ដូរ​គ្រឿង​ញៀន

បាត់ដំបងៈ  ការពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១៧៖៣០នាទី នៅចំណុច​ក្រុមទី៣៨ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំ​បង​ខេត្ត​ដំបង កំលាំង​ការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន នៃស្នងការដ្ឋាន​នគរ​​បាល​ខេត្ត​បាត់ដំបង បាន​ចុះ​ប្រតិ​បត្តិ​ការ​បង្ក្រាប​​​បទ​ល្មើស​ជួញ​ដូរ​នូវសារធាតុ​ញៀន​មួយ​ករណី ជាក់ស្តែង។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថិ​ឃាត់​ជន​សង្ស័យ​បាន​ម្នាក់ មាន​ឈ្មោះ អុឹង ផានិត ហៅឃ្និត ភេទ​ប្រុស អាយុ២៥ឆ្នាំ  មាន​ទី​លំ​នៅ​ក្រុម​ទី៣៨ ភូមិ១៣ មករា សង្កាត់ព្រែកព្រះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។វត្ថុតាងជាក់ស្តែង ម៉ាទឹកកកlcE ចំនួន១៩ថង់ ទម្ងន់៦៤.១៩ក្រាម​ថ្នាំញៀនប្រភេទមេតាមីនគ្រាបយ៉ាម៉ា​ ចំនួន៩៩៥គ្រាប់ ទម្ងន់៩៣.២៦ក្រាម​កូនជញ្ជីង សំរាប់​ថ្លឹង​ថ្នាំលក់មួយ​ និងកូន​ថង់​សំរាប់​ច្រក​ថ្នាំ​ចែក​ចាយ​មួយ​ចំនួន​ទៀត ដប​កែ​ច្នៃសំរាប់​ជក់​ថ្នាំ​ញៀន​ចំនួនមួយ ម៉ូតូ​ចំនួន​មួយ​គ្រឿង​ហុង​ដាឃ្លីក សេរីឆ្នាំ២០១៦ពណ៍ក្រ​ហម គ្មាន​ស្លាក​លេខ គ្មានលេខតូ និងគ្មានលេខម៉ាសីុន  ទូរស័ព្ទដៃ​ចំនួនមួយគ្រឿង។

ជនល្មើស និងវត្ថុតាង បច្ចុប្បន្នបាន និង​កំពុង​រៀប​ចំ​សំ​ណុំ​រឿង​បញ្ជូ​ន​ទៅ​តុលាការ ចាត់ការ​តាម​ផ្លូវច្បាប់៕ដោយ៖ប.សុផល

IMG-20160105-WA0002 IMG-20160105-WA0003 IMG-20160105-WA0004

Arsenal គ្រោងយក Pierre-Emerick Aubameyang

កីឡា​៖​យោងតាម​គេហទំព័រ The Sun បាន​ផ្សាយ​ថា ក្លិប​កាំភ្លើង​ធំ Arsenal បាន​ត្រៀម​លុយ​៤២​លាន​ផោន ក្នុងការ​នាំយក​ខ្សែប្រយុទ្ធ​របស់ Borussia Dortmund គឺ​កីឡាករ Pierre-Emerick Aubameyang ។​
​ លោក Arsene Wenger បាន​និយាយថា កីឡាករ​ខ្សែប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​រូបនេះ​ជា​គោលដៅ​របស់​ក្លិប​ក្នុងការ​ចុះកិច្ចសន្យា​នៅ​ខែម​ករានេះ​ដើម្បី​នាំ​កាន់​ទឹកដី​អង់គ្លេស ហើយក៏​ជា​កីឡាករ​មួយរូប​ដែល​អាចជួយ​ឲ្យ​Arsenal ឈ្នះ​ជើងឯក Premier League នៅ​រដូវ​កាល​នេះ​ផងដែរ​។
​ ​គួរ​បញ្ជាក់ដែរថា ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ផ្លាស់​មកពី​ក្លិប Saint-Étienne របស់​បារាំង​មកកាន់​ក្លិប Borussia Dortmund របស់​អាល្លឺម៉ង់ កាលពី​ឆ្នាំ​២០១៣ និង​បានបង្ហាញ​ឲ្យ​ក្លិប​ចំនួន​៨២​លើក ដោយ​ស៊ុត​បញ្ចូល​ទី​បាន​៤៧​គ្រាប់​៕

DORTMUND, GERMANY - SEPTEMBER 16:  Pierre-Emmerick Aubameyang of Borussia Dortmund celebrates scoring the second goal during the UEFA Champions League Group D match between Borussia Dortmund and Arsenal at Signal Iduna Park on September 16, 2014 in Dortmund, Germany.  (Photo by Friedemann Vogel/Bongarts/Getty Images)

DORTMUND, GERMANY – SEPTEMBER 16: Pierre-Emmerick Aubameyang of Borussia Dortmund celebrates scoring the second goal during the UEFA Champions League Group D match between Borussia Dortmund and Arsenal at Signal Iduna Park on September 16, 2014 in Dortmund, Germany. (Photo by Friedemann Vogel/Bongarts/Getty Images)

​

ចោរប្លន់ហោរា​ដ៏​ល្បី​នៅ​ស្រុក​ប​វេល​យក​គ្រឿង​អលង្ការ និង​លុយ​រាប់​ម៉ឺន​ដុល្លារ

ខេត្តបាត់ដំបង៖ជនប្រដាប់ដោយអាវុធ៣នាក់​ធ្វើសកម្ម​ភាព​ប្លន់​យកគ្រឿង​អលង្ការ និងលុយ​អស់ រាប់ម៉ឺនដុល្លារ​ពីលោក​ហោរា​ដ៍ល្បី​ម្នាក់​ក្នុង​ស្រុកបវេល ខេត្តបាត់​ដំបងហើយ​គេច​ខ្លួនដោយ សុវត្ថិភាព។

តាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹង នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះថា នៅក្នុង​អំ​ឡុងម៉ោង១:០០រំលង​អាធ្រាត្រ​ថ្ងៃទី០៤ ខែមករា មានករណី​ប្លន់​ប្រដាប់​វុធ១បានកើត ឡើង​ក្នុង​ភូមិ​រូង​អំពិល ឃុំខ្នាចរមាស ស្រុកបវេល ដែល​ម្ចាស់ផ្ទះឈ្មោះ សិលា សៅកង អាយុ៦១ឆ្នាំ និងប្រពន្ធឈ្មោះហេង ណាគី ជាហោរា​សាស្ត្រដ៏ល្បី យក​ទ្រព្យ​សម្បត្តិ​អស់ រាប់​ម៉ឺនដុល្លារ រួម​មាន​គ្រឿង​ពេជ្រ១ឈុត តម្លៃ២០០០០ដុល្លាប្លាកទីន​៥​តម្លឹង គ្រឿង​មាស​៦តម្លឹង លុយ​ដុល្លា​១៧០០ លុយ​ខ្មែរ​៩​លាន លុយ​បាត​១២០០០បាត។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ថា ក្រុមចោរ​ពាក់​ម៉ាសចំនួន៣នាក់ ប្រ​ដាប់​ដោយអាវុធ​ចំនួន៣ដើម គឺកាំភ្លើង​ខ្លី២ដើម និងកាំភ្លើងវែងAK១ដើម បាន​ធ្វើសកម្មភាព​ចាប់​ចង​ម្ចាស់ផ្ទះ​ទាំង​២នាក់ ហើយ​ជន​រង​គ្រោះ​ជាប្រពន្ធ បានប្រគល់​កូនសោរ​ទូអោយ​ជនសង្ស័យហើយ​ពោល​ថាសុំ​កុំធ្វើ​បាបពួក​យើង។

ក្រោយពីបានធ្វើសកម្មភាពរួចរាល់​ក្រុមចោរ​បាន​គេច​បាត់​អស់​ទើបមានផ្អើល​ឆោ​ឡោ​ឡើង៕

ដោយ៖ប សុផល

IMG-20160105-WA0019IMG-20160105-WA0016IMG-20160105-WA0020

Jamie Vardy នឹង​អវត្តមាន​សម្រាប់ Leicester ២​សប្តាហ៍

បាល់ទាត់​៖​កីឡាករ​ខ្សែប្រយុទ្ធ Jamie Vardy របស់​ក្លិប​កញ្ជ្រោង​ព្រៃ Leicester City នឹងត្រូវ​អវត្តមាន​ប្រមាណ​១០​ថ្ងៃ បន្ទាប់ពី​មាន​របួស​ក្រលៀន​ក្នុងអំឡុងពេល​ប្រកួត​ជាមួយ AFC Bournemouth ។​
​ បើតាម​ការបញ្ជាក់​ពី​គ្រូពេទ្យ​របស់ Vardy បាន​ឲ្យ​ដឹងថា របួស​ក្រលៀន​ដែល​មិនទាន់​ឈានដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​នៅឡើយ និង​ធ្វើការ​វះកាត់​នៅ​ថ្ងៃស្អែក​ដើម្បី​ព្យាបាល ។
​ ​គួរ​បញ្ជាក់ថា​ការវះកាត់​ខាងលើ​នឹងធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ Top Scorer លី​គ​កំពូល​អង់គ្លេស ត្រូវ​ខកខាន​ការប្រកួត FA Cup ដែល Leicester ត្រូវ​ប្រឈម​នឹង Tottenham ប៉ុន្តែ​គេ​រំពឹងថា​នឹង​ត្រឡប់​មកលេង​វិញ​បាន ក្នុង​ប្រកួត​ក្របខ័ណ្ឌ Premier League ដែល​ត្រូវ​ប៉ះ​នឹង Tottenham ដូចគ្នា​៕

art10.1

​

បាត់កូនស្រី១យប់​ទៅ​ប្តឹង​ប៉ូលីស​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​អោយ​ជួយ​រក

ភ្នំពេញ​៖ ស្ត្រី​ចំណាស់​ម្នាក់​បានមក​ដល់​សាលាសង្កាត់​ស្ទឹងមានជ័យ ទាំង​ទឹកមុខស្រងូត ស្រងាត់​ ដើម្បី​ដា​ក់ប​ណ្តឺ​ង​ស្តីពី​កា​បាត់​កូនស្រី​អាយុ​១៦​ឆ្នាំ រួមនិងម៉ូតូម៉ាកស្កុពីស៊េរី២០១៥ មួយគ្រឿង និង​ស្នើសុំ​អាជ្ញាធរ​ឲ្យ​ជួយ​ស្វែងរក ព្រោះ​ខ្លាចក្រែង​កូនស្រី​ចាញ់បោក​គេ ឬ​មាន​គ្រោះថ្នាក់​ដោយ​អំពើ​ឃាតកម្ម​។​

អ្នកស្រី ន‌ូ​‌​មុន្នី​សេដ្ឋា មាន​ទីលំនៅ​ផ្ទះ​៤៩១​ ក្រុម​១៤​‌​ ភូមិ​ត្នោត សង្កាត់​ស្ទឹងមានជ័យ‌ នៅ​ព្រឹក​ថ្ងៃទី ៤ ខែមករា នេះ បានមក​ដាក់ពាក្យ​ប​ណ្តឹ​ង‌​នៅ​សង្កាត់​ប៉ុស្តិ៍​ស្ទឹងមានជ័យ‌ ដោយសារ​ត‌ែ​បាត់​កូន​ស្រ‌ី​សំណព្វ​ចិ​ត្ត‌​របស់​ខ្លួ​ន‌​ឈ្មោះ​ថ‌ា មា​ច‌​ មុន្នី​នា​ថ‌ អាយុ​១៦​ឆ្នាំ ជិះ​ម៉ូតូ SCOPY ពណ៌​ស ស៊េរី​២០១៥​ ស្លាក​លេខ ភ្នំពេញ ១CP១៩០៤​ ដែល​បានចេញ​បាត់​ពី​ផ្ទះ​កាល​វេលា​ម៉ោ​ង‌​ ១៧:៣០​នាទី​ល្ងាច ថ្ងៃទី​២​‌​មករា ឆ្នាំ​២០១៦ កន្លងមកនេះ ដោយ​ប្រាប់ថា​ទៅ​រៀន​ភាសា​អង់គ្លេស​។​

​អ្នកស្រី​បាន​រៀបរាប់ថា នៅមុន​ពេល​បាត់​ដំណឹង នាង​បាន​ជិះ​ម៉ូតូ​ហុងដា​ខាងលើ​ចេញ ពី​ផ្ទ‌ះ​ ទៅ​រៀន​អង់គ្លេស នៅ​សាលា​បឋម​សិ​ក្ស‌ា​ស្ទឹងមានជ័យ ហើយ​ចាប់ពីពេលនោះ​រហូតមក​ដល់​ថ្ងៃ​ន‌េះ នៅ​មិនទាន់​ឃើ​ញ‌​កូន​ន​ស្រ‌ី មា​ច‌​ មុន្នីនាថ ត្រឡប់​វិញ​មក​ផ្ទះ​វិញ​ទេ​។​​
​អ្នកស្រី​បន្តថា ក្រុមគ្រួសារ​ទាំងមូល​បាន​ទាក់ទង​ទៅ​ប​ង‌​ប្អូ​ន‌​‌​គ្រប់​ទ‌ី​ក​ន្លែ​ង‌ និង​អោយ​អ្នកភូមិ ជួយ​ដើររក​ក៏​មិនទាន់​ដឹង​ដំ​ណឹ​ង‌​‌​នៅឡើយ​។​

​អ្នកស្រី​សូម​អំពាវនាវ​បងប្អូន​គ្រប់​មជ្ឈដ្ឋាន ប្រសិនបើ​បាន​ស្គាល់​នាង មា​ច‌​ មុន្នីនាថ ឬ​ប្រទះឃើញ​នាង​ដូច​មាន​រូបថត​ភ្ជាប់​ខាងក្រោម​នេះ ឬ​ឃើញ​ម៉ូតូ​ដូច​ខាង​ល‌ើ មេត្តាជួយ​ទាក់ទង ទៅ​ប៉ុស្តិ៍​សង្កាត់​ស្ទឹងមានជ័យ‌ ឬ​អ្នកស្រីជា​ម្តាយ​ផ្ទាល់ តាមរយៈ ទូរ​ស័​ព្ទ‌​ ០១២​ ២៧៨​ ៦៩៩ /​ ០១៧ ៥៦៩​‌​ ៣៧៣ ដោយ​ក្តី​អនុគ្រោះ​ផ​ង‌ ៕​ដោយ​៖​គ បញ្ញា​

​20160104_084210-1