All posts by មេគង្គ ប៉ុស្តិ៍

ក្រុម ISIS បង្រៀន​ភេរ​វករ​ជំនាន់​ក្រោយពី​របៀប​ធ្វើ​ភេរវកម្ម​

​ស៊ី​រី​៖ដើម្បី​ពង្រីក​ឥទ្ធិពល និង​អំណាច​របស់ខ្លួន​ឲ្យ​បានយូរ​អង្វែង​ក្រុម​ឧទ្ទាម ISIS បាន​បង្កើតជា​សកលវិទ្យា​ល័យ​មួយ​ដែលមាន​ឈ្មោះថា «University of Jihad» ដើម្បី​បង្ហាត់បង្រៀន​ភេរវ​ករ​ជំនាន់​ក្រោយ​ឲ្យ​ចេះ​ពី​របៀប​ធ្វើ​ភេរវកម្ម ជំនាញ​ច្នៃ និង​ផលិត​មី​ស៊ី​ល ព្រមទាំង​របៀប​ច្នៃ​រថយន្ត​សម្រាប់​បំផ្ទុះ​អត្តឃាត ។​
​យោងតាម​ការចេញផ្សាយ​របស់ Sky News បាន​ឲ្យ​ដឹងថា សកល​វិទ្យាល័យ​របស់​ក្រុម​ឧទ្ទាម ISIS នឹង បង្រៀន​ទៅលើ​ជំនាញ​ច្នៃ និង​ផលិត​មី​ស៊ី​ល ព្រមទាំង​របៀប​ច្នៃ​រថយន្ត​សម្រាប់​បំផ្ទុះ​អត្តឃាត ហើយ​បើតាម​ការប៉ាន់ប្រមាណ​គឺ​មី​ស៊ី​ល​ច្នៃ​នេះហើយ​ដែល​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​រុស្ស៊ី​នៅ​អេ​ហ្ស៊ី​ប​។​
​គួរ​បញ្ជាក់ថា ថ្នាក់​បណ្ដុះបណ្ដាល​ជំនាញ​ភេរវកម្ម និង​អត្តឃាត​នេះ ត្រូវបាន​គេ​ដឹងថា នឹង​ទទួល​សិស្ស​មកពី​ច្រើន​ដែលជា​សកម្មប្រយុទ្ធ និង​សម្ព័ន្ធមិត្ត​របស់​ក្រុម ISIS ដូចជា​ប្រទេស​ស៊ី​រី ទុយ​ណេ​ស៊ី អេ​ហ្ស៊ី​ប ប៉ា​គី​ស្ថាន ស៊ូដង់ និង​សូ​ម៉ាលី ជាដើម​៕

Untitled

​

ម៉ាឡេស៊ី​គ្រោង​បញ្ចូល​កម្មវិធីសិក្សា​ពាក់ព័ន្ធ​នឹង​ភេរវកម្ម​ដល់​សិស្ស​ថ្នាក់​បឋម

​កូ​ឡា​ឡាំ​ពួរ​៖​យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន Channal News Asia ថា រដ្ឋាភិបាល​ម៉ាឡេស៊ី ចង់​បញ្ចូល​កម្មវិធីសិក្សា​ពាក់ព័ន្ធ​នឹង​ក្រុម​ភេរវកម្ម​សម្រាប់​សិស្ស ថ្នាក់បឋមសិក្សា ដើម្បី​ឲ្យ​កូន​ក្មេងជំនាន់ក្រោយ​ស្គាល់​ច្បាស់​អំពី​ធាតុពិត​របស់​ក្រុម ISIS មិន​ចង់​ឲ្យ​ពួកក្មេងៗ​ចាញ់បោក​ល្បិច​អូសទាញ​ក្រុម​ឧទ្ទាម​។​

​អនុរដ្ឋមន្ត្រី​ក្រសួង​អប់រំ​ម៉ាឡេស៊ី លោក Chong Sin Woon បាន​ឲ្យ​ដឹងថា នាពេល​បច្ចុប្បន្ននេះ ក្រសួង​អប់រំ​កំពុងតែធ្វើការ​សហការ​ជាមួយនឹង​ស្ថាន​ប័ន​ប៉ូលិស ដើម្បី​រៀបចំ​ឯកសារ​សង្ខេប​ខ្លីៗ ទាក់ទង​នឹង​អំពើ​ភេរវកម្ម សម្រាប់ធ្វើ​បទ​បង្ហាញ​ដល់​កូនសិស្ស ក្នុង​គោលដៅ​បំភ្លឺភ្នែក​របស់​ពួកគេ​ឲ្យ​យល់ច្បាស់​ពីអ្វី​ទៅជា​អំពើ ភេរវកម្ម និង​អ្វីខ្លះ​ដែលជា​ផលប៉ះពាល់​។​

​លោក​អនុរដ្ឋមន្ត្រី​រំពឹងថា គម្រោង​ដាក់បញ្ចូល​កម្មវិធីសិក្សា​នេះ នឹងមាន​ប្រសិទ្ធភាព ជាពិសេស​គឺ​បាន​ផ្ដល់នូវ​ចំណេះដឹង និង​ព័ត៌មាន​លម្អិត​អំពើ​អំពើ​ភេរវកម្ម ដល់​កូនសិស្ស​គ្រប់គ្នា​៕

malaysia-extremism-3-data

​

រុស្ស៊ី​នឹង​ប្រើប្រាស់​សត្វ​កណ្តុរ​ធ្វើសង្គ្រាម​ប្រឆាំង​ក្រុម​ឧទ្ទាម ISIS

ម៉ូស្គូ​៖​យោងតាម​ការចេញផ្សាយ របស់​សារព័ត៌មាន Daily News បាន​ផ្សាយ​ថា អាវុធ​ទំនើប​ចុងក្រោយ​របស់​រុស្ស៊ី សម្រាប់ធ្វើ​សង្គ្រាម​ប្រឆាំងនឹង​ក្រុម​ភេរ​វករ ជាពិសេស​គឺ​ក្រុម​ឧទ្ទាម ISIS គឺជា​សត្វ​កណ្ដុរ ត្រូវបានប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin កំពុង​រៀបចំ​ប្រលែង​។​
​ក្រុម​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី កំពុង​សិក្សា​ទៅលើ​គម្រោង​ថ្មី​មួយ ដែល​រួមបញ្ចូល​គ្នា​នូវ​បច្ចេកវិទ្យា ជាមួយនឹង​ខួរក្បាល​របស់​សត្វ​កណ្ដុរ ដែល​ត្រូវបាន​គេ​ជឿថា វា​នឹងមាន​ប្រសិទ្ធភាព ហើយក៏​ជា​អាវុធ​ដ៏​អស្ចារ្យ​មួយ​ផងដែរ សម្រាប់​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។​
​តាមរយៈ​វីដេអូ​ដែល​អ្នកវិទ្យាសាស្ត្រ​របស់​រុស្ស៊ី បានបង្ហាញ​គឺ​អ្នកវិទ្យាសាស្ត្រ​បាន​បំពាក់​នូវ​ឧបករណ៍​ម្យ៉ាង​នៅលើ​ក្បាល កណ្ដុរ​សម្រាប់​ភ្ជាប់​ទំនាក់ទំនង​ទៅនឹង​ខួរក្បាល​កណ្ដុរ និង​ប្រើប្រាស់​ច្រមុះ​របស់​សត្វ​កណ្ដុរ​ដើម្បី​ហិតក្លិន​ថ្នាំញៀន ឬ​អាវុធជាតិផ្ទុះ​ជាច្រើន​។​
​ក្រុម​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​បាន​អះអាងថា ពួកគេ​ត្រូវបាន​ពេលវេលា​ប្រមាណ ២​ឬ​៣​ខែ​នឹង​ទទួលបាន​លទ្ធផល​ពី​ការសាកល្បង​មួយ​នេះ ហើយ​វា​អាច​នឹង​យកទៅ​ប្រើប្រាស់​នៅក្នុង​ការធ្វើ​សង្គ្រាម​បាន​នៅក្នុង ឆ្នាំនេះ​។ ក្រៅពី​ហិតក្លិន​ថ្នាំញៀន និង​អាវុធជាតិផ្ទុះ សត្វ​កណ្ដុរ​នេះ​ក៏​ជា​ឧបករណ៍​សម្រាប់​ធ្វើការ​បំផ្ទុះ​គ្រាប់បែក និង​ជា​កងទ័ព​ជួរ​ត្រៀម​មុខ ដែល​កាច​សាហាវ និង​មាន​ឥទ្ធិពល​ខ្លាំង​ជាង​អាវុធ​នាពេល​បច្ចុប្បន្ន​៕

2FC8CE4000000578-0-image-a-1_1451909755041

​

ក្រុងភ្នំពេញ​គ្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​ចំណុចប្រសព្វ​រវាងផ្លូវ​សហព័ន្ធរុស្ស៊ី និង​ផ្លូវ​ព្រះមុនីវង្ស​

​ភ្នំពេញ​៖​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៥ នេះ បាន​ជូនដំណឹង​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​កថា លោកនាយក​រដ្ឋមន្ត្រី​បាន​យល់ព្រម​ជា​គោល​ការ​ឲ្យ​សាលា​រាជធានី​ស្ថាបនា​ផ្លូវ​ក្រោម​ដី​មួយ​ខ្សែ​ទៀត​ត្រង់ចំណុច​ក្បែរ​អាគារ​ខ្ពស់​នៃ​ធនាគារ​កាណាឌីយ៉ា​។​

​ផ្លូវ​ក្រោម​ដឺ​នោះ​ស្ថិតនៅត្រង់​ចំណុចប្រសព្វ​រវាង​មហាវិថី​សហព័ន្ធរុស្ស៊ី និង​មហាវិថី​ព្រះមុនីវង្ស​។​ផ្លូវ​ក្រោម​ដឺ​នេះ​គឺ​រត់​មកពី​មហាវិថី​សហព័ន្ធរុស្ស៊ី មុជ​ក្រោម​មហាវិថី​ព្រះមុនីវង្ស និង​ជា​ផ្លូវ​ទ្វេ​ទិស មាន​ប្រវែង ៣៤០​ម៉ែត្រ ទ​ទឺង​១៤…៧​ម៉ែត្រ និង​កម្ពស់​ក្រោម​ស្ពាន ៥​ម៉ែត្រ​

ទោះបីជាបែបនេះក្តី ក៏សាលារាជធានី នៅមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទនៃការស្ថាបនា ,ទំហំថវិកាដែលត្រូវចំណាយ និងឈ្មោះក្រុមហ៊ុនដែលទទួលបាននូវសិទ្ធិសាងសង់នោះ នៅឡើយទេ៕​​ដោ​យ៖​រដ្ឋា​gvfdcbbgvfcaa
​

ខេត្តបាត់ដំបង​ប្រារព្វ​ខួប​អនុ​ស្សវ​រី​យ៍​លើក​ទី​៣៧ ​នៃ​ទិវា​ជ័យជំនះ​ ៧​មករា​

​បាត់ដំបង​៖នៅ​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ អាជ្ញាធរខេត្ត​បាត់ដំបង​បាន​ប្រារព្ធ​ពិធី​រំឭក​ខួប​អនុ​ស្សវ​រី​យ៍​លើក​ទី​៣៧​នៃ​ទិវា​ជ័យជំនះ​៧​មករា នៅ​មហោស្រព​ស្ទឹង​សង្កែ ក្រោម​អធិបតីភាព​លោក ច័ន្ទ សុផល អភិបាលខេត្ត លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​ឧ​ត្ត​សេនីយ៍​ទោ ជា រស់ មេបញ្ជាការរង​យោធភូមិភាគ​ទី​៥​។​

ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់​នាំចុំវិញ​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន ជាច្រើន​នាក់​ចូលរួម​ផងដែរ​។​

​នា​ឱកាស​នោះ លោក ច័ន្ទ សុផល អភិបាលខេត្ត​បាន​ថ្លែង​រំឭក​ពី​ប្រវត្តិសាស្ត្រ​ដ៏​ឈឺចាប់​ក្នុងសម័យ​នៃ​របប​វាលពិឃាត​កម្ពុជា​ប្រជាធិបតេយ្យ និង​បានកោតសរសើរ​ចំពោះ​ការរីកចម្រើន​ដ៏​មហិមា​គួរ​ឲ្យ​មោទនភាព​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​កន្លងមកនេះ​។​បន្ទាប់មក​លោក ច័​ន្ច សុផល បាន​បង្ហោះ​ប៉េងប៉ោង​ជា​និមិត្តរូប​មុនពេល​បញ្ចប់​អង្គពិធី​ដ៏​អធិក​អធម៌​នេះ​៕​ដោ​យ៖​សុផល​dxszaaavgfcdbbbfcdrecccgtfrdddgfteffffgvcgeee

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

​

យក​ធ្យូង​ថ្មពិល​កិន​លាយ​ជាមួយ​ធ្យូង ឈើ​ព្រាល​ផ្ទុះ​ស្លាប់​ម្នាក់​ របួស​ម្នាក់​

​ត្បូងឃ្មុំ​៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ស្ត្រី​ជា​ប្រពន្ធ​បាន​រងរបួស ខ​ណៈ​បុរស​ជា​ប្តី​ដែល​ស្លាប់នោះ ​បាន​យក​ធ្យូង​ថ្មពិល​ចាស់ៗ​កិន​បញ្ចូល​គ្នា​ដោយត្បាល់កិន ម្សៅ កិនលាយជាមួយ​ធ្យូង​ដែល​ដុត​ចេញពី​ដើមឈើ​ព្រាល ហើយ​បង្ក​ឲ្យ​ផ្ទុះឡើង បណ្តាលឲ្យប្តី​ស្លាប់ និង​ប្រពន្ធរងរបួស​​តែម្តង​។​

​តាម​របាយការណ៍​សម​ត្ថ​កិច្ច​បាន​ឲ្យ​ដឹងថា ករណី​ផ្ទុះ​ស្លាប់​មនុស្ស​ខាងលើនេះ កើតឡើង​នៅវេលា​ម៉ោង​១៣ៈ០០​នាទី ថ្ងៃទី ៦ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​កន្សោម​សត្វ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ ។​

​ប្រភព​បញ្ជាក់ថា ការផ្ទុះ​នេះ​មូលហេតុ​មកពី​បុរសរងគ្រោះ​បាន​យក​ធ្យូង​ថ្មពិល ទៅ​កិន​លាយ​ជាមួយ​ធ្យូង​ដើមឈើ​ព្រាល ដែល​ទំនងជា​ចង់​ច្នៃ​ធ្វើ​អ្វី​ម្យ៉ាង ប៉ុន្តែ​វា​បែរជា​ផ្ទុះឡើង​បណ្តាល​បុរស​ដែល​ធ្វើ​នោះ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​រហូតដល់​ស្លា​ប់​នៅនឹងកន្លែង​ដោយសារ​អំបែង​នៃ​កម្ទេចថ្មត្បាល់កិន​នោះខ្ទាតត្រូវ​។​ចំណែក​ស្ត្រី​ជា​ប្រពន្ធ​បាន​រងរបួស​ស្រាល​លើ​ជង្គង់​។​

​ជនរងគ្រោះ​ជា​ប្តី​ដែល​ស្លាប់​ឈ្មោះ ឆាន យ៉ា​ត អាយុ ៥៧​ឆ្នាំ និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ហ៊ូ សឺ អាយុ ៥៥​ឆ្នាំ អ្នក​ទាំងពីរ​នាក់​រស់​នៅ​ភូមិ​ឃុំ​កើតហេតុ​។​

​បើតាម​សំដី​ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹងថា ខ្លួន​មិនបាន​ដឹង​ច្បាស់​ថា​ប្តី​របស់ខ្លួន​មានបំណង​អ្វី​នោះទេ ប៉ុន្តែ​ជា​រៀងរាល់ថ្ងៃ​ប្តី​របស់ខ្លួន​តែងតែ​ដើរ​ប្រមូលយក​ថ្មពិល​ចាស់ៗ​មក​រក្សាទុក ហើយ​នៅ​ថ្ងៃកើតហេតុ​គាត់​(​ប្តី​)​បាន​យក​ថ្មពិល​ទាំងនោះ​ឆ្កឹះ​យក​ធ្យូង ទៅ​កិន​លាយ​ជាមួយ​ធ្យូង​ដែល​ដុត​បាន​ពី​ដើមឈើ​ព្រាល​(​ស្រដៀង​វ​ល្លិ៍​)​ដោយ​ប្រើ​ត្បាល់កិនម្សៅ ក៏​ស្រាប់តែ​ផ្ទុះ​កក្រើក​យ៉ាងខ្លាំង​បែក​ថ្ម​ត្បាល់កិន​ខ្ទេច ហើយ​ខ្ទាត​បំណែក​ថ្ម​ត្រូវ​ក្បាល​គាត់​(​ប្តី​)​បែក​លលាដ៍ និង​ចំកន្លែង​ផ្សេងទៀត​បណ្តាល​ឲ្យ​រងរបួស និង​ស្លាប់​តែម្តង​។​

​សមត្ថកិច្ច​មិនបាន​បញ្ជាក់​ពី​មូល​ហេតុដែល​បណ្តាល​ឲ្យ​ផ្ទុះ​ដោយ​គ្រាន់តែ​យក​ធ្យូង​ថ្មពិល​ទៅ​កិន​លាយ​ជាមួយ​ធ្យូងឈើ​ធម្មតា​នោះទេ​។​ក្រោយពី​ធ្វើ​កោសល្យ​វិ​ច្ច័​យរួច​ហើយ​សមត្ថ​កិ​ច្ច​បាន​ប្រគល់​នាទី​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​រៀបចំ​ធ្វើ​ពិធី​បុណ្យសព​តាម​គន្លង​ប្រពៃណី​៕​ដោ​យ៖​សុផល​tgvcaaaa
​

 

 

 

gvfcrbbb

 

 

 

 

 

 

frdecccc

សាលាក្រុង​ប្រកាស​ការថត​ចម្លង​កាត​គ្រី​ដូច​ច្បាប់ដើម​តម្លៃ​១​ពាន់​រៀល នៅ​ខណ្ឌ​សែន​សុខ​

​ភ្នំពេញ​: សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៦ ខែ មករា ឆ្នាំ​២០១៦ នេះ​ថា នៅ​ទីតាំង​ការិយាល័យ​ច្រកចេញចូល​តែមួយ នៃ​ខណ្ឌ​សែន​សុខ មានសេវា​ថតចម្លង​បញ្ជាក់​ប័ណ្ណ​សម្គាល់​ទោចក្រយានយន្ត យានយន្ត (​កាត​គ្រី​ម៉ូតូ​-​ឡាន​)​បាន​ត្រឹមត្រូវ​ដូច​ប័ណ្ណ​សម្គាល់​ដើម​មានតម្លៃ ១.០០០​រៀល​ក្នុង​មួយ​សន្លឹក​ប៉ុណ្ណោះ​។​

​ហ្វេ​ស​ប៊ុ​ក​សាលា​រាជធានី​ភ្នំពេញ​បានប្រកាស​នៅ​ព្រឹក​នេះ​ថា សូម​បងប្អូន​ប្រជាពលរដ្ឋ​អញ្ជើញ​មក​ទទួល​សេវា​ថតចម្លង​បញ្ជាក់ ប័ណ្ណ​សម្គាល់​ទោចក្រយានយន្ត យានយន្ត (​កាត​គ្រី​ម៉ូតូ​-​ឡាន​) នៅ​ទីតាំង​ការិយាល័យ​ច្រកចេញចូល​តែមួយ នៃ​ខណ្ឌ​សែន​សុខ ស្ថិតនៅ​ផ្លូវ​លេខ​១០១៩(​វិថី​ហាណូយ​) ទល់មុខ​សាលាបឋមសិក្សា​ភ្នំពេញ​ថ្មី ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ។​

​សូមបញ្ជាក់ថា​៖ ការថត​ចម្លង​បញ្ជាក់ថា ត្រឹមត្រូវ​ដូច​ប័ណ្ណ​សម្គាល់​ដើម នេះ មានតម្លៃ ១.០០០​រៀល​ក្នុង​មួយ​សន្លឹក ដោយមាន​វិក្កយបត្រ​កំណត់ តម្លៃ​សេវា​ជូន​វិញ​។​ដើម្បី​ព​ន្លឿ​ន​កាត់បន្ថយ រយៈពេល​កំណត់ ៣​ថ្ងៃ​នៃ​ការផ្តល់សេវា​ជូន​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ឆាប់រហ័ស​យកទៅ​ប្រើប្រាស់ អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ​ចំនួន ៣​រូប បាន​ខិតខំ​ធ្វើការ​ចុះហត្ថលេខា ទៅលើ​លិខិត​ថតចម្លង​បញ្ជាក់​ខាងលើ​ឲ្យ​បាន​លឿន​បំផុត​៕vgfcfdfcdxcvg

​

រដ្ឋាភិបាលបង្កើនការធានារ៉ាប់រង​ថែទាំ​សុខភាព​ និងមានប្រាក់ចូលនិវត្តន៍ សម្រាប់កម្មករ និយោជិត

​ភ្នំពេញ​៖លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០១៦​នេះ បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ស្តីពី​ការបង្កើត​របប​សន្តិសុខ​សង្គម​ផ្នែក ថែទាំ​សុខភាព​សម្រាប់​ជន​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ​។​

អនុក្រឹត្យ​នេះ មាន​គោលដៅ​បង្កើត​យន្តការ​ផ្តល់ជូន​សមាជិក ប​សស នូវ​សេវា​បង្ការ​សុខភាព និង​តាវកាលិក​ព្យាបាល​និង​ថែទាំ​វេជ្ជសាស្ត្រ​និង​ការផ្តល់ប្រាក់​បំណាច់ ថ្ងៃ​សម្រាប់​រយៈពេល​នៃ​ការផ្អាក​ការងារ​ដោយ​ការព្យាបាល​ជំងឺ​ឬ​គ្រោះថ្នាក់ ផ្សេងៗ​ក្រៅពី​ហានិភ័យ​ការងារ និង​ការ​សម្រាប់​មាតុភាព​។

​អនុក្រឹត្យ​នេះ មាន​វិសាលភាព​អនុវត្ត​ចំពោះ​ជន​ទាំងឡាយណា​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការងារ ព្រមទាំង​សហព័ទ្ធ និង​កូន ដែល​ស្ថិតនៅ​ក្នុងបន្ទុក​ផ្ទាល់​នៃ​កម្មករនិយោជិត​ដែលជា​សមាជិក ប​សស និង​សមា​ជិត ប​សស ដែល​កំពុង​ទទួលបាន​ប្រាក់​ធនលាភ ដោយ​ការបាត់បង់​សមត្ថភាព​ការងារ​អចិន្ត្រៃយ៍ និង​ឧ​ត្ត​រ​ជីវី​។​

​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​សស​) គឺជា​ស្ថាប័ន​ប្រតិបត្តិ​ករ​តែមួយគត់​ដែលមាន​សមត្ថកិច្ច​ក្នុងការ​គ្រប់គ្រង និង​ចាត់ចែង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែ​ទាំង​សុខភាព សម្រាប់​ជន​ទាំងឡាយណា​ដែល​ស្ថិតក្រោម​បទ​ប្បញ្ញត្តិ​ស្តីពី​ការងារ​។​

​ព័ត៌មាន​ល្អ​សម្រាប់​បងប្អូន​កម្មករ និយោជិត ដែល​កន្លងមក​ធ្លាប់​ចំណាយ​ប្រហែល​១៥-២០% នៃ​ប្រាក់ខែ​លើ​សេវា​សុខភាព ឥឡូវនេះ​បងប្អូន​កម្មករនិយោជិត​ចំណាយ​បង់​វិភាគទាន​មិន​ដល់​១%​ទេ តែ​អាច​រក្សា​សុខភាព​បាន​ដូច​មុន​ដែរ​!​។​

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានឲ្យដឹងថា ​នៅ​ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​នឹងដាក់​ឲ្យ​មាន​ប្រាក់​ចូលនិវត្តន៍​ដល់​បងប្អូន កម្មករ និយោជិត ដែលមាន​អតីតភាព​ធ្វើ​ការងារ​ជាប្រចាំ ហើយ​បាន​បង់​សមាជិកភាព​ជាមួយ ប​សស ចំនួន​យ៉ាងតិច​១៨​ឆ្នាំ​។​ដូច្នេះ​បងប្អូន​មិនបាច់​ព្រួយ​ខ្លាច​ពេល​ចាស់​អត់​មាន​ប្រាក់ខែ​ទៀត​ទេ​៕frdcxzaa

​

 

 

 

 

 

 

 

 

 

 

cfdcxbb

 

 

 

 

 

 

 

 

 

 

 

 

gtfrccc

 

 

 

 

 

 

 

 

 

 

 

 

 

 

gvgftrdd

 

 

 

 

 

 

 

 

 

 

 

fcdree

 

 

 

 

 

 

 

 

រញ្ជួយ​ដី​​ក្បែរ​តំបន់​បាញ់​សាកល្បង​អាវុធ នុយក្លេអ៊ែរ​​កូរ៉េខាងជើង​

​កូរ៉េខាងជើង​៖​តាម​ការចុះផ្សាយ​របស់ BBC នៅ​ថ្ងៃ​ពុធ​នេះ​ថា​មានការ​ញ័រ​រញ្ជួយ​ដី​ក្នុង​កម្រិត ៥,១ រ៉ិ​ច​ទ័​រ នៅក្បែរ​តំបន់​បាញ់​សាកល្បង​ថាមពលនុយក្លេអ៊ែរ នៅ​ប្រទេស​កូរ៉េខាងជើង ដោយយោង​តាម​ការ​ឲ្យ​ដឹង​ពី ភ្នាក់ងារ​តាមដាន​ទីតាំង​ភូមិសាស្ត្រ​សហរដ្ឋអាមេរិក (USGS)​។​
​យោងតាម​ទិន្នន័យ​របស់​ភ្នាក់ងារ​អង្កេត​ភូគព្ភសាស្ត្រ​សហរដ្ឋអាមេរិក (USGS) បាន​ឲ្យ​ដឹងថា គ្រោះ​រញ្ជួយ​ដី​នេះ​បាន​កើតឡើង​នៅ​ចម្ងាយ​ប្រមាណ​ជា​៤៩​គីឡូម៉ែត្រ​ពី​តំបន់ Punggye-ri ដែលជា​ទីតាំង​មួយ​សម្រាប់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ហើយ​ករណី​រញ្ជួយ​ដី​នេះ គេ​មិនបាន​បារម្ភ​ថា វា​អាច​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ឬ​របួស​នោះទេ ប៉ុន្តែ​គេ​ព្រួយបារម្ភ​ថា ក្រុង​ព្យុងយ៉ាង​ធ្វើការ​បំផ្ទុះ​បរមាណូ​។​
​ដោយឡែក​ប្រទេស ចិន ជប៉ុន និង​កូរ៉េខាងត្បូង លើកឡើងថា រញ្ជួយ​ដី​នោះ​គឺ​កើតចេញ​ដោយ​ការសាកល្បង​ថាមពលនុយក្លេអ៊ែរ​រប​ស់​កូរ៉េ ខាងជើង​។
​គួរ​បញ្ជាក់ថា កូរ៉េខាងជើង បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ចំនួន​៣​ដង​រួចហើយ​នៅ​តំបន់ Punggye-ri ដោយ​ការបាញ់​សាកល្បង​នោះ ត្រូវបាន​ធ្វើឡើង​នៅ​ឆ្នាំ ២០០៦,២០០៩ និង​ចុងក្រោយ​នៅ​ឆ្នាំ ២០១៣ ហើយ​ការបាញ់​សាកល្បង​នេះ​៕

Capture6

​

Ronaldinho អាចមក​លេង​នៅ​អង់គ្លេស ខណៈ​ក្លិប​ធំ​មួយចំនួន​កំពុង​ទាក់ទង​

បាល់ទាត់​៖​យោងតាម​សារព័ត៌មាន The Sun បាន​ផ្សាយ​ថា កីឡាករ​ជើងចាស់​ប្រេ​ស៊ី​ល Ronaldinho អាច​នឹង​មក​ប្រកប​អាជីព​នៅ​ក្របខ័ណ្ឌ English Premier League (EPL) ជា​លើកដំបូង បន្ទាប់ពី​មាន​ក្លិប​មួយចំនួន​កំពុង​ទាក់ទង​។​
​ខ្សែបម្រើ​ប្រយុទ្ធ​វ័យ​៣៥​ឆ្នាំ​ធ្លាប់​ប្រឡូក​ក្នុង​ពិភព​បាល់ទាត់​នៅ តាម​បណ្ដា​ប្រទេស​ធំៗ​ជាច្រើន​កន្លងមក មានដូចជា ប្រេ​ស៊ី​ល បារាំង អេ​ស្ប៉ា​ញ អ៊ីតាលី និង​ម៉ិ​ក​ស៊ិ​ក ហើយ​រំពឹងថា​នឹង​អាច​លេង​បាល់​យ៉ាងតិច ៤​ឆ្នាំ​ទៀត​មុននឹង​ព្យួរ​ស្បែកជើង​បញ្ចប់​អាជីព​។​
​គួរ​បញ្ជាក់ថា Ronaldinho បច្ចុប្បន្នកំពុង​ចុះ​កុងត្រា​លេង​រយៈពេល​ខ្លី​ជាមួយ Fluminense ក្នុងការ​ប្រកួត​កម្មវិធី​មិត្តភាព​មុន​បើក​រដូវ​កាល​នៅ​អាមេរិក ហើយ​គេ​នឹង​ទំនេរ​ពី​ការលេង​បាល់ទាត់​នៅ​ខែក្រោយ​។ ទោះជា​យ៉ាងណាក៏ដោយ មិនទាន់មាន​ប្រភព​បញ្ជាក់​ច្បាស់​ថា​ក្លិប​ណាខ្លះ​នៅ​អង់គ្លេស​ចង់បាន រូបគេ​នៅឡើយ​៕

ronaldinho

​

​ខេត្តកំពត ប្រារព្ធ​ពិធីរំឭក​ខួប​អនុស្សា វរីយ៍​លើក​ទី​៣៧ ទិវា​ជ័យជំនះ​៧​មករា​

​ខេត្តកំពត ៖​លោក ខូ​យ ឃុន​ហ៊ួ​រ សមាជិក​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្តកំពត និង​ជា​អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​កំពត​នៅ ព្រឹក​ថ្ងៃទី​6 ខែមករា ឆ្នាំ​2016 នៅវេលា​ម៉ោង​6​និង​30​នាទី បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​អង្គ​មី​ទ្ទិញ​អបអរសាទរ រំលឹក​ខួប​អនុស្សាវរីយ៍ លើក​ទី​៣៧ ទិវា​ជ័យជំនះ​៧​មករា (៧​មករា​១៩៧៩-៧​មករា​២០១៦)​។​

ពិធី​នេះ បាន​ប្រព្រឹត្ត​នៅ​ខាង​កេ​ី​ត​សាលា​ខេត្តកំពត​ត្រង់ចំណុច​សួនច្បារ​ស្រះ​ឈូក ព្រមទាំង​មានការ​អ​ញ្ជេ​ី​ញ​ចូលរួម ពី​សំណាក់​លោក​អភិបាលរង​ខេត្ត អភិបាលស្រុក អភិបាលរង​ស្រុក​ទាំង​ប្រាំបី​ស្រុក មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ទាំងបី​ប្រភេទ​. លោកគ្រូ​. អ្នកគ្រូ​. សិស្សានុសិស្ស រួម​នឹង​ប្រជា​ពលរ​ដ​ប្រមាណ​ប្រាំពី​ពាន់​នាក់​ចូល​ក្នុងឱកាស​នោះដែរ​។​ឯកឧត្តម​បាន​មានប្រសាសន៍ថា ៖ រយៈពេល ៣៧ ឆ្នាំ កន្លងទៅ ផ្តើមចេញពី​ជ័យជំនះ ៧​មករា ឆ្នាំ​១៩៧៩ ប្រជាជន​កម្ពុជា សម្រេច​ផ្លាស់ប្តូរ​សង្គម យ៉ាង​ធំធេង ដែល​គ្មាន​នរណា និង​នឹកស្មាន​ដល់​។ កម្ពុជា​ប្រែក្លាយ​ពី​វាលពិឃាដ នៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ពី​សមរភូមិ​នៃ​សង្គ្រាម​ដ៍​រ៉ាំរ៉ៃ ការបែកបាក់​ជាតិ​ការបែងចែក​ទឹកដី ក្លាយជា​ប្រទេស​តែមួយ​ដ៍ មាន​សុខសន្តិភាព​. សេរីភាព​. ឯកភាព​. ស្ថិរភាព និង​ការអភិវឌ្ឍ លើ​គ្រប់​វិស័យ ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន ត្រូវបាន​លើក​កំពស់​ឥតឈប់ឈរ​។ នេះ​គឺជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ រយៈពេល​ជាង ៥០០ ឆ្នាំ​មកនេះ បន្ទាប់ពី​សម័យអង្គរ​ដ៍​រុងរឿង ដែល​ប្រជាជន​កម្ពុជា ទទួលបាន​នូវ​សន្តិភាព ពេញលេញ មានការ​ឯកភាព​ជាតិ ឯកភាព​ទឹកដី និង​កំពុង​រស់នៅ យ៉ាង​សុខដុមរមនា ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ​។

​ការពិត​ជាក់ស្តែង ដូច​បានលើកឡើង​ទាំងអស់ ខាងលើនេះ គឺ​គ្មាន​ជន​ណា ឬ​មជ្ឈដ្ឋាន​ណា អាចមក​បដិសេធ ឬ​មូល​បង្កាច់​បានឡើយ ព្រោះ​ថ្ងៃ​៧​មករា ជា​ថ្ងៃកំណើត​ទី​២ របស់​ប្រជាជន​កម្ពុជា “​បើ​គ្មាន​ថ្ងៃ​មករា ក៍​គ្មានអ្វីៗ​នៅថ្ងៃនេះ​ដែរ​”៕​ដោយ​៖​អ៊ួ​ង វឹង​vgfcd1

frdes2

 

 

 

 

 

dsews3

 

​dxesa5

 

 

 

 

 

 

 

 

 

 

 

 

 

 

desw4

 

 

 

 

 

 

 

 

rfdes666

 

 

 

frde77frdecx88vgcf99

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

frcdx10gyhtv11

 

ក្រុម​សកម្មប្រយុទ្ធ​៦១​នាក់​ត្រូវ​យោធា​អេ​ហ្ស៊ីសម្លាប់​នៅ​ខេត្ត​ស៊ី​ណៃ​

​អេ​ហ្ស៊ី​ប​៖​យោធា​អេ​ហ្ស៊ី​បាន​សម្លា​ប់​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​៦១​នាក់ និង​១០​នាក់​ផ្សេងទៀត​ត្រូវបាន ចាប់ខ្លួន និង​បំផ្លាញ​គ្រឿងផ្ទុះ រួមទាំង​ថ្នាំញៀន​ជាង​៨០​តោន​ក្នុង​សកម្មភាព​យោធា​នៅ​ភាគ​ខាងជើង ខេត្ត​ស៊ី​ណៃ ប្រទេស​អេ​ហ្ស៊ី​ប​។
​បើតាម​យោធា​អេ​ហ្ស៊ី​ប​បាន​បញ្ជាក់ថា ប្រទេស​អេ​ហ្ស៊ី​ទទួលរង​ការវាយប្រហារ​អំពើ​ភេរវកម្ម​ជា​បន្តបន្ទាប់ ហើយ​បានសម្លាប់​មនុស្ស​ទាហាន​អេ​ហ្ស៊ី​ប​ជាច្រើន​នាក់ បន្ទាប់ពី​កងទ័ព​បណ្ដេញចេញ​អតីត​ប្រធានាធិបតី​អេ​ហ្ស៊ី​បលោក​Mohamed Morsi កាលពី​ខែកក្កដា ឆ្នាំ​២០១៣​។​
​គួរ​បញ្ជាក់ថា យោធា​អេ​ហ្ស៊ី​ប​ចាប់​ផ្ដើមធ្វើ​យុទ្ធនាការ​ប្រឆាំង​អំពើ​ភេរវកម្ម ទ្រង់ទ្រាយ​ធំ​រយៈ​២​ថ្ងៃ នៅ​ភាគ​ខាងជើង​ខេត្ត​ស៊ី​ណៃ ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​០៣​មករា​៕

6666

​

របាយ​ករ​ណ៍​ទី​១​នៃ​អំពើ​ភេរវកម្ម​និយម​របស់​ក្រុម​តា​លី​បង់​ក្នុង​ឆ្នាំ​២០១៥

ប៉ា​គី​ស្ថាន​៖​ចលនា​ឧទ្ទាម​តា​លី​បង់​ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​ប៉ា​គី​ស្ថាន​ឈ្មោះ Tehreek-e-Taliban បានចេញ​ជា​លើក​ទី​១​នូវ​របាយការណ៍​បូកសរុប​ពី​ស្នាដៃ​ភេរវកម្ម​របស់ខ្លួន​នៅក្នុង​ទឹកដី​ប៉ា​គី​ស្ថាន​ពីថ្ងៃ​ទី​៣ មករា​ដល់​ថ្ងៃទី​២៦ ធ្នូ ឆ្នាំ ២០១៥​។​
​នៅក្នុង​របាយការណ៍​ប​ញ្ជា​ក់​ពី​ទង្វើ​ដែល​ខ្លួន​សម្រេចបាន រួមមាន ឃាតកម្ម​ចំ​ទិសដៅ​ចំនួន​៧៣​ដង ឆ្មក់​វាយប្រហារ​ចំនួន ១២​ដង ភេរវកម្ម​អត្តឃាត​ចំនួន ៥​ដង បាញ់​មី​ស៊ី​ល​ចំនួន ១៧​ដង និង​បើក​ការប្រយុទ្ធ​តទល់​ចំនួន ១០​ដង​ដែល​សរុប​ទៅបាន​បណ្តាល​ឲ្យ​មាម​មនុស្ស​ស្លាប់​៦៨៦​នាក់​។ តែ​អ្នកសង្កេតការណ៍​បានចាត់ទុក​តុល្យការ​លើកឡើង​ដោយ​តា​លី​បង់​ថា ជាការ​បំផ្លើស​។​
​លោក រ៉ា​ហ៊ី​មូ​ឡា យូ​សា​ហ្សា​យ អ្នកជំនាញ​ប៉ា​គី​ស្ថាន​បាន​បញ្ជាក់ថា ក្រុម​តា​លី​បង់​បាន​បំប៉ោង​តួលេខ​នៅក្នុង ទង្វើ​ភេរវ​និយម​របស់ខ្លួន និង​ថា គ្មាន​ភស្តុតាង​ណាមួយ​ដែល​អាច​បញ្ជាក់​ពី​តុល្យ​ការលើកឡើង​ដោយ​ពួក​ឧទ្ទាម តា​លី​បង់​នោះទេ​។ ជាក់ស្តែង​នៅក្នុង​ការវាយប្រហារ​ប្រឆាំងនឹង​មូលដ្ឋាន​ទ័ពអាកាស​ក្នុង ទីក្រុង​ប៉េ​ស្ហា​វ៉ា​កាលពី​ខែកញ្ញា ឆ្នាំ ២០១៥ តា​លី​បង់​បានបញ្ជាក់​ពី​ការសម្លាប់​មនុស្ស​បាន ២៤៧​នាក់ តែ​តួលេខ​ផ្លូវការ​ពិតប្រាកដ​មាន​ស្លាប់​តែ ២៩​នាក់​ប៉ុណ្ណោះ​។​
គួរ​បញ្ជាក់ថា អស់​ជាច្រើន​ឆ្នាំ​មកហើយ​ដែល​ប៉ា​គី​ស្ថាន​បាន​ប្រឈមមុខ​នឹង​ការ បះបោរ​របស់​ពួក​ឧទ្ទាម​តា​លី​បង់ និង​ដែល​គិត​មកដល់​ថ្ងៃនេះ មាន​ស្លាប់​ជន​ស៊ីវិល និង​កម្លាំង​សន្តិសុខ​ប្រមាណ​ជា​២៧០០០​នាក់​។
​ទោះជា​យ៉ាងនេះ​ក្តី Tehreek-e-Taliban និង​តែ​ជា​ចលនា​ឧទ្ទាម​ដែល​កំពុងមាន​សកម្មភាព​យ៉ាងសកម្ម​នៅក្នុង​ទឹកដី ប៉ា​គី​ស្ថាន និង​ដែល​រដ្ឋាភិបាល​ត្រូវ​ប្រើពេល​យូរ​ទៅមុខទៀត​ដើម្បី​អាច​គាស់​រំលើង ទាំង​ឫស​បាន​៕

000_Del6291040_0

​

ក្រុមស្ទាវ​ដាវ​សា​ម៉ូ​រ៉ៃ​ចូល​កាប់​យុវជន​ម្នាក់​ដល់​ក្នុងផ្ទះ និង​វាយកម្ទេច​ម៉ូតូ​៤​គ្រឿង​នៅខណ្ឌពោធិសែនជ័យ

​ភ្នំពេញ៖យុវជន​ម្នាក់​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ត្រង់​លលាដ៍ក្បាល​សន្លប់​នៅនឹងកន្លែង និង​ម៉ូតូ​៤​គ្រឿង​ទៀត​ត្រូវ​រង​ការ​វាយកម្ទេច​ពី​ក្មេងស្ទាវ​ប្រើ​ដាវ​សា​ម៉ូ​រ៉ៃ​មួយក្រុម ចូលទៅ​កាប់ និង​វាយ​ដល់​ក្នុងផ្ទះ​ជនរងគ្រោះ​។​សមត្ថកិច្ច​ថា ជា​រឿង​គំនុំ ប៉ុន្តែ​នៅ​មិនទាន់​ចាប់បាន​ក្រុម​ជនបង្ក​ហេតុ​ទាំងនោះ​នៅឡើយ​ទេ​។​
​
យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​ដាច់​របើក​លលាដ៍ក្បាល​មួយ​ដុំ​សន្លប់​នៅ​កន្លែង និង​ម៉ូតូ​ចំនួន​៤​គ្រឿង​បាន​រង​ការខូចខាត​បាក់បែក​កុង​ទ័​រ ក្នុងនោះ​មាន​ម៉ូតូ​២​គ្រឿង ត្រូវបាន ដាច់​ស្លាក​លេខ​ទាំងស្រុង បន្ទាប់ពី​មាន​ក្មេង​ទំនើង​មួយក្រុម​មាន​គ្នីគ្នា​ជាង​១០​នាក់ ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ​ធ្វើ​សកម្មភាព​ប៉ុនប៉ង​កាប់​ប្រហារ​ផ្តាច់ជីវិត រួច​នាំគ្នា​រត់គេចខ្លួន​បាត់ស្រមោល បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ភ្ញៀវ​នៅក្នុង​ហាង​រត់​ជាន់ជើងគ្នា កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ផ្ទះល្វែង​លេខ B26 លក់​ភេសជ្ជ​: យីហោ Honey Milk’s តាមផ្លូវ​បេតុង ខាងកើត​ជាប់​របង​វិទ្យាល័យ​ជម្ពូ​វ័ន ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។​
​
ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​មានឈ្មោះ អ៊ូ សុខ​ហេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​និស្សិត ត្រូវជា​កូន​ម្ចាស់ផ្ទះ​កើតហេតុ​ខាងលើ រង​ការកាប់​បណ្តាល​ឲ្យ​របើក​លលាដ៍ក្បាល​មួយ​ដុំ និង​ស្នាម​មុត​រយ​´ ត្រូវ​គ្រូពេទ្យ​ដេរ​៧​ថ្នេរ សន្លប់​ឈឹង​នៅនឹងកន្លែង ។​
​
ក្រៅពី​កាប់​យុវជន​ខាងលើ​ឲ្យ​របួស ក្រុម​ដាវ​សា​ម៉ូ​រ៉ៃបាន​វ​សយ​កម្ទេច​ម៉ូតូ​ចំនួន​៤​គ្រឿង​ឲ្យ​រង​ការខូចខាត​បាក់បែក និង​ដាច់​ស្លាក​លេខ​បាត់ ៖
​
ទី​១- ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CL-0748 បែក​កុង​ទ័​រ ជា​ម៉ូតូ​របស់​ជនរងគ្រោះ ។​
​
ទី​២- ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1EF-5012 មាន​ម្ចាស់​ឈ្មោះ ហ៊ួ​រ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ សិស្សសាលា រស់នៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ( ម៉ូតូ​ត្រូវបាន​ជនល្មើស កាប់​យក​ស្លាក​លេខ​ទៅ​បាត់ និង​បែក​កុង​ទ័​រ ) ។
​
ទី​៣- ម៉ូតូ​ម៉ាក ហុងដា សេ​១១០ សេរី​២០១២ ប៊ិច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BT-5518 ជា​ម៉ូតូ របស់​ម្ចាស់​ឈ្មោះ អេង សុខ​ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្សសាលា រស់នៅ​ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ ( ម៉ូតូ​ត្រូវបាន​ជនល្មើស កាប់​យក​ស្លាក​លេខ​ទៅ​បាត់ និង​បែក​កុង​ទ័​រ ) ។

​ទី​៤- ម៉ូតូ​ម៉ាក ស្កុប​ពី ពណ៌​ស លាយ​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 1AX-2418 មាន​ម្ចាស់​ឈ្មោះ ម៊ិ​ល យ៉ុង​វ៉ាន់​សាក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្សសាលា រស់នៅ​ភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ម្ចាស់​ម៉ូតូ​ទាំង​៣​គ្រឿង​ខាងលើ ជា​ភ្ញៀវ ចូល​ហូប​ភេសជ្ជ​:​នៅផ្ទះ​កើតហេតុ​ពុំមាន​រងរបួស​ទេ​ព្រោះ​បាន​រត់គេច​ផុតពី​ផ្លែដាវ​របស់ ក្រុមក្មេងស្ទាវ​ទាំងនោះ ។​
​
តាម​សម្តី​បងប្រុស​របស់​ជនរងគ្រោះ ជា​ម្ចាស់ផ្ទះ​បានឱ្យដឹងថា មុនពេល​កើតហេតុ ផ្ទះ​របស់គាត់​មាន​ភ្ញៀវ​ចូល​ហូប ៦​ទៅ​៧​នាក់ ចំណែក​ជនរងគ្រោះ​ត្រូវជា​ប្អូនបង្កើត កំពុង​អង្គុយ លាយ​ម្សៅ សម្រាប់ធ្វើ​នំ​លក់​នៅ​ខាងក្រោយ​កន្លែង​ចង្ក្រាន​បាយ ។​លុះដល់​វេលា​ខាងលើ ស្រាប់តែ​លេចមុខ​ក្មេងស្ទាវ​មួយក្រុម​ជាង​១០​នាក់ ជិះ​ម៉ូតូ​ចំនួន​៧​គ្រឿង មក​ឈប់​ពី​ខាងមុខផ្ទះ​ប្រដាប់​ទៅ​ដាវ​សាំ​ម៉ូ​រ៉ៃ កាន់​នឹង​ដៃ​ដើរ​ចូលទៅ​កាប់​ប្រហារ​ជនរងគ្រោះ​ដែល​កំពុង​អង្គុយ​លាយ​ម្សៅ​ជាមួយ​ម្តាយ​បង្ក​ឱ្យ​ផ្អើល​ពេញ​ផ្ទះ ធ្វើឱ្យ​ភ្ញៀវ​រត់គេច​ជាន់ជើងគ្នា ហើយ​ក្រុម​ជនល្មើស​ទាំងនោះ កាប់​វាយ​ទៅលើ​ម៉ូតូ និង​កាប់​យក​ស្លាក​លេខ​ម៉ូតូ​២​គ្រឿង ហើយ​នាំគ្នា ឡើង​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់អស់​។

​ក្រោយ​កើតហេតុ ទើប​ក្រុមគ្រួសារ​ជនរងគ្រោះ មកប្តឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ ឱ្យជួយ​អន្តរាគមន៍ និង​ដាក់​បណ្តឹង​ឱ្យជួយ​ស្រាវជ្រាវ ៕​ដោ​យ៖សួង សាម​deswaaavgtfrccfrdewbb

​

លោក សម រង្ស៊ី ត្រូវ​តុលាការ​បង្កាប់ឲ្យ ចាប់ខ្លួន​ពាក់ព័ន្ធសមគំនិតក្លែងឯកសារ សន្ធិសញ្ញា

​ភ្នំពេញ៖​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ដោយ​បញ្ជា​ដល់​កងកម្លាំង​សាធារណៈ ឲ្យ​ស្រាវជ្រាវ​រក​ចាប់ និង​ឲ្យ​នាំខ្លួន​ខ្លួន​លោក សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​នៃ​ក្រសួងមហាផ្ទៃ​ ពាក់ព័ន្ធ​នឹង​ការចោទ ប្រកាន់​បទសមគំនិត​ក្លែងបន្លំ​ឯកសារ ក្នុង​សំណុំរឿង​របស់​អតីត​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សម រង្ស៊ី លោក ហុង សុខ​ហួរ​។​​

​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​មេបក្ស​ប្រឆាំង​នៅ​កម្ពុជា​ដែល​កំពុងស្ថិត​នៅក្រៅ​ប្រទេស​នោះ ចុះហត្ថលេខា​ដោយ​ចៅក្រម​ស៊ើបសួរ​លោក កោ វណ្ឌី តាំងពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥ តែ​ទើប​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ព្រលប់​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ នេះ ។​

ក្នុង​ដីកា​បង្កា​ប់​នេះ លោក សម រង្ស៊ី ត្រូវបាន​ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯក​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​បាន​ប្រព្រឹត្តិ​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១២ និង​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៥​។ ពោលគឺ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លោក​ ហុង ​សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កនូវ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាមក្លែង ហើយ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួនកាលពី​ថ្ងៃទី​១៥​សីហា ឆ្នាំ​២០១៥​។​

​គួររំឭកថា លោក សម រង្ស៊ី បាន​រង​នូវ​បណ្តឹង​ចំនួន​បី​ជា​បន្តបន្ទាប់ គឺ​សំណុំរឿង​ពាក់ព័ន្ធ​ការ​ក្លែង​ឯកសារ​សាធារណៈ ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​ត្រូវ​តុលាការក្រុង​ភ្នំពេញ​ចេញ​ដីការ​បង្គាប់​ឲ្យ​ចាប់ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​នៃ​ក្រសួងមហាផ្ទៃ​។​សំណុំរឿង​ទី​ពីរ ពាក់ព័ន្ធ​នឹង​បទ​បរិហារកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិតលើរូបលោក ហោ ណាំហុង ដែល​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ កន្លងមក​ តែ​ពុំ​បានមក​បង្ហាញខ្លួន​ចំពោះមុខ​តាម​ការកំណត់​ឡើយ​។

ចំណែក បណ្តឹង​មួយទៀត​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​របស់លោក​មេធាវី​ការពារ​ក្តី​សម្តេច ហេង សំរិន ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត​។​បណ្តឹង​នេះ​ត្រូវបាន​តុលាការ​ចេញ​ដីកា​កោះហៅ​លោក សម រង្ស៊ី ឲ្យ​ចូល​បំភ្លឺ​កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៥ ខ​ណៈលោក សម រង្ស៊ី កំពុង​ស្ថិតនៅក្រៅ​ប្រទេស​មិនបាន​ចូលមក​បំភ្លឺ​ទេ ដោយ​ឆ្លើយតប​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ទៅ​តុលាការ​វិញ​ថា លោក​ចង់​ឆ្លើយបំភ្លឺ​តាម​ប្រព័ន្ធ Skype មកពី​បរទេស ប៉ុន្តែ​ត្រូវ​តុលាការ​បដិសេធ​។

ទោះជាយ៉ាងណាក្តី ក៏គណបក្ស​សង្គ្រោះ​ជាតិ​បានចាត់ទុក​ករណីនេះ​ជា​រឿង​នយោបាយ មិនមែនជា​បទល្មើស​ជាក់ស្តែង ​និង​ជាការ​សម្តែង​មតិ​របស់​សមាជិក​ព្រឹទ្ធសភា​។ លោក សម រង្ស៊ី ត្រូវបាន​ចោទប្រកាន់ថា​បានផ្តល់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក សម្រាប់​ចែកចាយ​ឯកសារ​ទាំងនោះ​៕​ដោ​យ៖​ខេមរា​edswww

​