ភ្នំពេញ៖ ព្រះវិហារចំណាស់ទ្រុឌទ្រោមមួយដែលបានកសាងឡើងនៅឆ្នាំ១៩២៨ ស្ថិតក្នុងវត្ត(អង្គត្តបុរី) ដែលមានទីតាំងតាមបណ្តោយផ្លូវសហព័ន្ធរុស្សីស្ថិតនៅក្នុង សង្កាត់ទឹកថ្លាខណ្ឌសែនសុខបានរលំបាក់កាលពីម៉ោង៣រសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦បង្កជាការភ្ញាក់ផ្អើលដល់ព្រះសង្ឃនិងប្រជាពលរដ្ឋដែលរស់នៅក្នុងនោះ តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួស។
ប្រភពព័ត៌ពីអ្នកដែលរស់នៅក្នុងវត្តបាននិយាយឲ្យដឹងថាព្រះវិហារមួយនេះមានអាយុ កាលជិត៩០ឆ្នាំ ហើយដោយមានសភាពចាស់ទ្រុឌទ្រោមទើបគណកម្មការបានហៅគ្រឿងចក្រមួយគ្រឿង(អេសស្កាវ៉េទ័រ)មកកាយឃឿនបម្រុងវាយចោលស្រាប់តែកំពុងតែកាយបានបន្តិចស្រាប់តែព្រះវិហារនោះបានរលំមកដីតែម្តង តែសំណាងល្អមិនបណ្តាល អោយមានមនុស្សរងរបួសនោះទេគ្រាន់សង្កត់លើអេសស្កាមួវ៉េទ័រយតែប៉ុណ្ណោះ។
បុរសជាអ្នកបើកអេសស្កាវ៉េទ័របានប្រាប់ឲ្យដឹងថា មុនដំបូងរូបគេបានបើកគ្រឿងចក្រខាងកាយកំទេចព្រះវិហារ ស្រាប់តែនៅពេលកំពុងកាយបានតែបន្តិចបានឮសូរសំលេង ដូចជាព្រះវិហារបម្រុងរលំ ទើបរូបគេបើកគ្រឿងចក្រចេញ ក៏ប៉ុន្តែនៅពេលបើកចេញបានតែបន្តិចស្រាប់តែព្រវិហារបានរលំឃើញដូច្នោះអ្នលបើកបរខាងលើបានលោតចេញពីគ្រឿងចក្រ ទើបត្រូវសំណង់ព្រះវិហាររលំសង្កត់លើកគ្រឿងចក្រតែម្តងមិនមានអ្នករងរបួសនោះទេ នេះអាrចបណ្ដាលមកពីខ្វះការប្រុងប្រយ័ត្នទើបកើតរឿងបែបនេះ៕ដោយ៖សួងសាម
ភ្នំពេញ៖ នារីម្នាក់បានធ្លាក់ពីលើអាគារសំណង់មួយកន្លែងខណៈពេលកំពុងធ្វើការសែងកំបោរទៅអោយជាងស្រាប់តែរអិលធ្លាក់ពីលើសំណង់អាគារកំពស់ជាន់ទី៦នោះតែម្តង ប៉ុន្តែអ្នកគ្រប់គ្រងការដ្ឋានសំណង់នេះបានព្យាយាមបិទបាំងនូវឧប្បត្តិហេតុគួរឲ្យរន្ធត់នេះមិនឲ្យអ្នកសារព័ត៌មានដឹងនោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅការដ្ឋានសំណង់មួយកន្លែងតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ភូមិចុងថ្នល់ខាងលិច ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីបងប្អូននារីរងគ្រោះបានប្រាប់អោយដឹងថានារីរងគ្រោះខាងលើឈ្មោះយន់ ស្រីស្រស់ ភេទស្រីអាយុ១៧ឆ្នាំ ស្នាក់នៅកន្លែងការដ្ឋានសំណង់កើតហេតុខាងលើ មានស្រុកកំណើតនៅភូមិអង្គស ស្រុកមេសាង ខេត្តព្រៃវែង។
ប្រភពព័ត៌មានបន្តបានប្រាប់អោយដឹងទៀតថានៅមុនពេលកើតហេតុនារីរងគ្រោះបានឡើងទៅលើការដ្ឋានសំណង់ជាន់ទី៦លាយកំបោរយកទៅអោយជាងបៀករៀបឥដ្ឋលុះដល់វេលាកើតហេតុខាងលើនារីរងគ្រោះបានយកឈើមកសែងកំបោរជាមួយនារីម្នាក់ទៀត ខណៈពេលសែងមកដល់កន្លែងកើតហេតុស្រាប់តែរអិលផ្ងាកទៅក្រោយបណ្តាលអោយធ្លាក់ពីកំពស់ជាន់ទី៦មកដល់ដីត្រូវបានក្រុមការងារបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យព្រះកុសមៈ ចំណែកនារីម្នាក់ទៀតដែលសែងជាមួយនារីរងគ្រោះបានស្រវ៉ាតោងចំរ៉ឹងបង្អួចជាប់មិនបណ្តាលអោយធ្លាក់មានរបួសទេ។
បច្ចុប្បន្ននារីរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីពេទ្យព្រះកុសមៈ រហូតមកដល់ពេលនេះនារីរងគ្រោះមិនទាន់ដឹងខ្លួននៅឡើយទេ៕ដោយ៖ស សាម
https://www.youtube.com/watch?v=RdaGPz1nOOo&feature=youtu.be
បាល់ទាត់ ៖យោងតាមកាសែត The Star បានឲ្យដឹងដថា ក្លិបបិសាចក្រហម Manchester United បានត្រៀមប្រាក់៦៥លានផោនដើម្បីទិញយកខ្សែបម្រើ Eden Hazard ពីក្លិបតោខៀវ Chelsea នៅខែមករានេះ។
ខ្សែបម្រើសញ្ជាតិបែលហ្សិកវ័យ២៥ឆ្នាំរូបនេះ បាននិយាយថា របស់រូបគេចង់ចាកចេញពីកីឡដ្ឋាន Stamford Bridge ដែលធ្វើឲ្យក្លិបធំៗដូចជា Real Madrid, Paris Saint-Germain និង Bayern Munich កំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង។ ប៉ុន្តែបើតាមសេចក្ដីរាយការណ៍ចុងក្រោយ Man Utd គ្រោងនឹងដេញថ្លៃមុនគេ៦៥លានផោន។
លោក Louis Van Gaal អ្នកចាត់ការទូរទៅរបស់ក្លិប Man Utd បាននិយាយថា គោលដៅចង់ទិញ Hazard វិញ ដោយសារតែពួកគេមិនអាចលួងលោម Gareth Bale និង Cristiano Ronaldo ឲ្យចាកចេញពី Real Madrid បាន។
គួរបញ្ជាក់ថា ខ្សែបម្រើ Eden Hazard ផ្លាស់ពីក្លិប Lille របស់បារាំងមកកាន់ក្លិបតោខៀវ Chelsea កាលពីឆ្នាំ២០១២ និងបានបង្ហាញឲ្យក្រុម១២៥ប្រកួតហើយស៊ុតបញ្ចូលទីបានចំនួន៣៧គ្រាប់៕
តេអ៊ីរ៉ង់ ៖ប្រទេសអ៊ីរ៉ង់បានចោទប្រកាន់ប្រទេស អារ៉ាប៊ីសាអូឌីតថា បានវាយប្រហារតាមផ្លូវអាកាសទៅលើស្ថានទូតរបស់ខ្លួនក្នុងរដ្ឋធានី Sana ប្រទេសយ៉េម៉ែន ដោយប្រើប្រាស់គ្រាប់មីស៊ីល។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Independent ។
យោងតាមសារព័ត៌មានប្រចាំប្រទេស អ៊ីរ៉ង់ បានឲ្យដឹងថា កម្លាំងល្បាតស្ថានទូតជាច្រើននាក់ ត្រូវរងរបួសដោយសារការវាយប្រហារ ដោយគ្រាប់មីស៊ីលនេះ។ អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់ លោក Hossenin Jaber Ansari បានលើកឡើងថា« ប្រទេស អារ៉ាប៊ីសាអូឌីត ត្រូវទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញអគារ និងការរងរបួសរបស់បុគ្គលិកនៅស្ថានទូតអ៊ីរ៉ង់»។
គួរបញ្ជាក់ថា ការចោទប្រកាន់នេះបានធ្វើឡើង ខណៈភាពតានតឹងកើតឡើងរវាងប្រទេសមហាអំណាចទាំងពីរប្រចាំតំបន់មជ្ឈឹមបូព៌ា បន្ទាប់ពីការប្រហារជីវិតអ្នកទោស៤៧នាក់ រហូតជម្រុញឲ្យមានការរុករានទៅលើស្ថានទូតរបស់ប្រទេស អារ៉ាប៊ីសាអូឌីតនៅក្នុងរដ្ឋធានី តេអ៊ីរ៉ង់៕
លីប៊ី ៖មនុស្សយ៉ាងហោចណាស់៦៥នាក់ បានស្លាប់នៅក្នុងករណី វាយប្រហារដោយរថយន្តធន់ធំផ្ទុកគ្រាប់បែក បំផ្ទុះទៅលើសាលាហ្វឹកហាត់ប៉ូលិស មួយកន្លែងនៅភាគខាងលិច នៃប្រទេសលីប៊ី ។ នេះបើយោងតាមព័ត៌មាន BBC។
ទីភ្នាក់ងារព័ត៌មានដដែលបានរាយការណ៍ថា ទីតាំងដែលកើតហេតុ ស្ថិតនៅប្រមាណ៦០គីឡូម៉ែត ពីទីក្រុង Misrata៕
សេអ៊ូល ៖សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនប្តេជ្ញាចិត្តថា នឹងដាក់ទណ្ឌកម្មធ្ងន់ឲ្យសមទៅនឹងទង្វើព្រហើនរបស់កូរ៉េខាងជើង ដែលបានធ្វើការសាកល្បងគ្រាប់បែកអ៊ីដ្រូហ្សែនដែលជាគេចាត់ទុកថា ជាអាវុធប្រល័យលោកដ៏គ្រោះថ្នាក់បំផុត។
កូរ៉េខាងត្បូងដែលជាប្រទេសបងប្អូនបង្កើតរបស់កូរ៉េខាងជើងបានសម្តែងការខឹងសម្បាខ្លាំងជាងគេ ទៅនឹងការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ដែលរបបព្យុងយ៉ាងខ្លួនឯង អះអាងថា ជាគ្រាប់បែកប្រភេទអ៊ីដ្រូហ្សែននោះ។ ទន្ទឹមនោះនៅថ្ងៃព្រហស្បតិ៍ ប្រជាជនកូរ៉េជាច្រើនរយនាក់នៅក្រុងសេអ៊ូល បានធ្វើបាតុកម្មដុតរូបថតមេដឹកនាំវ័យក្មេងចិត្តសឿងរបស់កូរ៉េខាងជើង។
ជប៉ុន និងកូរ៉េខាងត្បូងបានទាមទារឲ្យសហគមអន្តរជាតិដាក់ទណ្ឌកម្មឲ្យធ្ងន់ និងមានប្រសិទ្ធភាព ទៅលើរបបផ្តាច់ការព្យុងយ៉ាង គ្រាដែលម្តងហើយម្តងទៀតតែងតែរំលោភលើសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។ ដោយឡែករដ្ឋាភិបាលអង់គ្លេស បានកោះហៅអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំទីក្រុងឡុងដ៍ ដើម្បីធ្វើការសាកសួរ និងថ្លែងប្រាប់ពីការព្រួយបារម្ភ របស់អង់គ្លេស ជុំវិញសកម្មភាពកម្រោលរបស់កូរ៉េខាងជើងផងដែរ។
គួរបញ្ជាក់ថា សកម្មភាពផលិតគ្រាប់នុយក្លេអ៊ែរ របស់កូរ៉េខាងជើងកាន់តែបោះជំហានទៅមុខកាន់តែខ្លាំង និងកំពុងគម្រាមកំហែងដល់សន្តិសុខរបស់ពិភពលោកទាំងមូល គ្រាដែលប្រជាជនកូរ៉េខាងជើងជាង២០លាននាក់ កំពុងរស់នៅក្នុងភាពក្រីក្រលំបាកវេទនាជាទីបំផុត៕
ស្រីលង្កា ៖រដ្ឋមន្ត្រីក្រសួងការពារជាតិស្រីលង្កា លោក Karunasena Hettiarahchi បានថ្លែងថា ជនជាតិស្រីលង្កាយ៉ាងហោចណាស់៣៦នាក់បានធ្វើដំណើរទៅកាន់ប្រទេសស៊ីរីដើម្បីចូលរួមជាមួយពួកឧទ្ទាម ISIS។ នេះបើយោងតាមការផ្សាយពីសារព័ត៌មានចិនស៊ិនហួ។
លោក Karunasena Hettiarahchi បានបញ្ជាក់ថា មានជនជាតិស្រីលង្កាជាច្រើននាក់បានចាកចេញពីក្រុមគ្រួសាររបស់ខ្លួនក្នុងនោះរួមមានទាំងស្ត្រី និងកុមារផងដែរ។ លោកបន្តថា បើទោះបីជាអ្នកដំណើរទាំងនោះ បញ្ជាក់ថា ពួក គេធ្វើដំណើរទៅកាន់ប្រទេសស៊ីរី ដើម្បីចូលរួមក្នុងកម្មវិធីព្យុហយាត្រាក្តី ប៉ុន្តែលោកជឿជាក់ថា ពួកគេមួយចំនួនធ្វើដំណើរទៅក្នុងគោល ដៅចូលរួមជាមួយពួកឧទ្ទាម ISIS។
គួរបញ្ជាក់ថា លោក Abhu Shuraih Sailani ជាជនជាតិស្រីលង្កាទីមួយ ដែលបានចូលរួមជាមួយពួកឧទ្ទាម ISIS ហើយបានស្លាប់បាត់បង់ជីវិត ដោយសារការវាយប្រហារតាមដែនអាកាសក្នុងប្រទេសស៊ីរី កាលពីខែកក្កដា កន្លងទៅនេះ៕
Fighters of al-Qaeda linked Islamic State of Iraq and the Levant carry their weapons during a parade at the Syrian town of Tel Abyad, near the border with Turkey January 2, 2014. Picture taken January 2, 2014. REUTERS/Yaser Al-Khodor (SYRIA – Tags: POLITICS CIVIL UNREST CONFLICT) – RTX170UI
កំពង់ចាម៖ អំពើហិង្សាក្នុងគ្រួសារមួយ ដែលបង្កឡើងដោយបុរសជាប្តីក្រោយម្នាក់ បានយកប្រេងសាំងចាក់ស្រោចលើប្រពន្ធ ហើយដុតទាំងរស់បណ្តាលឲ្យរងរបួសពេញខ្លួន។ ក្រោយប្រព្រឹត្តអំពើឃោរឃៅនោះហើយ ប្តីកំណាចនោះបានគេចខ្លួនបាត់។
ហេតុការណ៍នេះ បានកើតឡើង នាវេលាម៉ោង៧ ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ នៅភូមិរអាងក្រោម ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាទៀបភ្លឺថ្ងៃទី៧ ខែមករា ស្ត្រីរងគ្រោះឈ្មោះ លុយ ភាព អាយុ ៤៦ឆ្នាំនិងកូនដើមបាននាំគ្នាទៅជំរះស្មៅប៉ិគក់នៅខាងក្រោយភូមិ លុះដល់ម៉ោង ៧ ព្រឹកថ្ងៃដដែល ស្រាប់តែឃើញប្តីចុងឈ្មោះញាន លាភ អាយុ ៤៦ឆ្នាំ កាន់ដបទឹកសុទ្ធចំនួន២ដបដែលមានសាំងពេញ ដើរសំដៅមកស្ត្រីរងគ្រោះរួចចាក់ស្រោច(លុយ ភាព) ហើយកេះដែកកេះដុតឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ ភ្លាមៗនោះកូនស្ត្រីរងគ្រោះ និងអ្នកចំការដែលនៅជិតគ្នា បាននាំគ្នាចូលជួយពន្លត់ភ្លើង និងនាំស្ត្រីរងគ្រោះទៅមន្ទីរពេទ្យខេត្តដើម្បីធ្វើការសង្គ្រោះ។ចំណែកប្តីចុងហេងសយ បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
ប្រភពបានបន្តថា ប្តីមុនរបស់ស្ត្រីរងគ្រោះបានពុលត្រីកំពតស្លាប់។២-៣ឆ្នាំក្រោយមក ស្ត្រីមេម៉ាយ លុយ ភាព នៅធ្វើស្រែចំការជាមួយកូនធម្មតា ហើយក៏មានបុរសពោះម៉ាយឈ្មោះ ញាន លាភ មិនដឹងស្រុកកំណើត ឬអាសយដ្ឋានច្បាស់លាស់ទេ បានមករស់នៅជាប្តីប្រពន្ធ ដោយគ្រាន់តែសែនព្រេនប៉ុណ្ណោះ ពុំមានរៀបអាពាហ៍ពិពាហ៍ទេ។
ប្រភពបន្តទៀតថា ហិង្សាដ៏ឃោរឃៅនេះបណ្តាលមកពីបុរសជាប្តីជាមនុស្សចូលចិត្តផឹកស្រា ស្រវឹងស្ទើររាល់ថ្ងៃ ហើយរករឿងឈ្លោះប្រពន្ធជាញឹកញាប់រហូតដល់ចាក់សាំងដុតប្រពន្ធទាំងរស់ ដែលផ្តើមឡើងពីការប្រច័ណ្ឌ។
លោក ជា ធារិទ្ធ អធិការនគរបាលស្រុកកំពង់សៀម បានឲ្យដឹងថា សមត្ថកិច្ចបសន និងកំពុងតាមរកជនដៃដល់ឈ្មោះ ញាន លាភ តែរហូតមកដល់ព្រលប់ថ្ងៃទី៧ ខែមករា ដដែល នៅមិនទាន់ចាប់ខ្លួនបាននៅឡើយ៕ដោយ៖សុភ័ណ្ឌ
ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋមកពីឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្អូញត្អែរថាផ្លូវចូលទៅ កាន់ភូមិឃុំ របស់គាត់ ខូចខាតយ៉ាងខ្លាំង អាជ្ញាធរហាក់ព្រងើយកន្តើយ ក្នុងការធ្វើផ្លូវមួយខ្សែនេះបង្កឲ្យពួកគាត់ជួបការលំបាកធ្វើដំណើរមិនថារដូវប្រាំង និងរដូវវស្សាគឺដូចតែគ្នា។
ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវចូលទៅកាន់ឃុំមេម៉ង់ពិតជាមានការលំបាក់ខ្លាំងណាស់ ត្រឹមតែមិនអាចបរិយាយមិនច្បាស់លាស់ទេ ទាល់តែមកឃើញផ្ទាល់នឹងភ្នែកទើបដឹងថាផ្លូវនេះលំបាកប៉ុណ្ណា។ ជាមួយគ្នានោះពួកគាត់ ក៏បានសម្តែងការព្រួយបារម្ភពីសុខសុវត្ថិភាពនៅពេលមានជំងឺផងដែរ ព្រោះនាពេលកន្លងមកបញ្ហាផ្លូវលំបាកធ្វើដំណើរនេះ បណ្ដាលអោយស្ដ្រីមានផ្ទៃពោះ ចំនួន២នាក់ហើយ បានបាត់បង់ជីវិត ព្រោះតែបញ្ជូនមក មន្ទីរពេទ្យមិនទាន់ពេលវេលា។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី លោក យន់ សារ៉ោម បានអោយដឹង ថា ផ្លូវនោះស្ថិតក្នុងគម្រោងធ្វើជាបណ្តើរៗហើយ។ សំរាប់ឆ្នាំ២០១៦នេះ និងធ្វើបន្ថែមបន្តចំនួន ១៧គីឡូម៉ែត្រទៀត ប្រសិនបើបានទទួលគម្រោងបន្តតាមឆ្នាំលោកប្រធានមន្ទីរបញ្ជាក់ថានិងធ្វើរហូតទៅ ដល់ផ្លូវជាតិលេខ៧នៅខេត្តក្រចេះឯណោះ បើសិនជាគម្រោងពីក្រសួងធ្លាក់មកជាបន្តបន្ទាប់ទៀតនោះ ។
ប៉ុន្តែបើសិនជា មានជម្ងឺដូចជា បញ្ហាឆ្លងទន្លេជាដើមគួរយើងនាំគ្នាគិតមើលថ្ងៃខែធ្វើយ៉ាងម៉េចកុំឲ្យមានកូន ចាំដល់ពេល ធ្វើផ្លូវឲ្យហើយ សិនចាំឲ្យមានកូន ទ្រាំសិនទៅ!! ឥឡូវក្រឡេកមើលផ្លូវដែលអ្នកព័ត៌មាន របស់យើងបានថតនិងផ្តិតយកមក ជូនអស់លោកថ្នាក់លើមេត្តា មើលមើហ៍តើទៅរួចដែរទេ? ហើយយើងធ្វើការប្រៀធៀបទៅនឹងខេត្តដ៏ទៃ តើសមស្របដែរឬអត់ ៕ដោយ៖សុខណាត
ភ្នំពេញ៖ កាលព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខដឹកនាំកំលាំងគណៈបញ្ជាការឯកភាពខណ្ឌឆ្មក់ចុះបង្គ្រាបទូរហ្គេម បានចំនួន4ទូរ និងឃាត់ខ្លួនមនុស្ស៤នាក់ ស្ថិតនៅក្រុម១១ភូមិ ត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខាងលើដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ ជាលទ្ធផលកម្លាំងរបស់គណៈបញ្ជារការឯកភាពខណ្ឌសែនសុខឃាត់ខ្លួនមនុស្សចំនួន៤នាក់និងសម្ភារៈដក ហូតបានទូហ្គេមចំនួន៤ទូរ មានទូរហ្គេមបាញ់ត្រី ចំនួន ១ ទូហ្គេមវាយពុងចំនួន៣ទូផងដែរ។
គួររំលឹកដែរថាកាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦កំលាំងគណបញ្ជាការឯកភាពខណ្ឌសែនសុខដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងបាន ចុះបង្ក្រាបនិងឃាត់ខ្លួនក្មេងប្រើប្រាស់គ្រឿងញៀនបានចំនួន១២នាក់ស្រី១នាក់ ទូហ្គេមបាញ់ត្រីមួយទូរ និងសម្ភារៈសេពគ្រឿងញៀនមួយចំនួនម្ដងរួចមកហើយ លុះនៅព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ២០១៦លោក អភិបាលរងបានឆ្មក់ចុះបង្គ្រាបទូហ្គេមបាញ់ត្រី និងទូហ្គេមវាយពុងបានចំនួន៤ទូ និងឃាត់ខ្លួនមនុស្ស៤នាក់បន្ថែមទៀត។
គួរបញ្ជាក់ថាទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើនេះប្រមូលផ្តុំដោយក្មេងទំនើងបងតូចបងធំដែលតែងតែមកជួបជុំគ្នាហើយជាជំរកសំរាប់ប្រើប្រាស់គ្រឿងញៀននិងលេងល្បែងខុសច្បាប់គ្រប់ប្រភេទ ទោះបីសមត្ថកិច្ចមូលដ្ឋានខិតខំនិងព្យាយាមបង្ក្រាបជាច្រើនលើច្រើនសារយ៉ាងណាក៏ដោយក៏មិនចេះអស់ដែរហើយនេះជាលើក៧ហើយ ដែលគណបញ្ជាការឯកភាពខណ្ឌសែនសុខចុះបង្គ្រាប។
បច្ចុប្បន្នទូរហ្គេមទាំង៤ទូ ត្រូវបានកំលាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខរឹបអូសយកមករក្សាទុកនៅសាលាខណ្ឌដោយឡែកមនុស្ស៤នាក់ ដែលឃាត់ខ្លួនបានខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ៕ដោយ ៖ស សាម
ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងពីការសម្រេចជាថ្មី ដោយមិនស្នើឲ្យមានការកែប្រែច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីកំណត់ឲ្យមេបក្សនយោបាយទាំងអស់ ត្រូវមានសញ្ជាតិខ្មែរតែមួយ ដូចដែលលោកធ្លាប់លើកឡើងកាលពីពេលថ្មីៗនោះទេ។
លោកនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បែបនេះ នៅក្នុងមីទ្ទិញរម្លឹកខួបអនុស្សាវរីយ៍ លើកទី៣៧ ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា នៅទីស្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជាក្នុងខណ្ឌចំការមន នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ នេះ។ផ្ទុយពីមុនដែលលោកនាយករដ្ឋមន្ត្រី បានប្រកាសចង់ឲ្យមានការកែប្រែច្បាប់ឲ្យប្រធានគណបក្សនយោបាយ ត្រូវតែមានសញ្ជាតិខ្មែរតែមួយពីកំណើត។
លោកប្រធានគណបក្សប្រជាជនកម្ពុជា ដ៍មានប្រជាប្រីយ៍ភាពរូបនេះ បានថ្លែងថា មេបក្សនយោបាយទាំងអស់ នៅកម្ពុជា អាចបន្តរក្សាសញ្ជាតិច្រើនបាន ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតឲ្យបានកាន់តែច្រើន ប៉ុន្តែកម្ពុជាមិនអាចក្លាយជាចំណាប់ខ្មាំងរបស់ទណ្ឌិតម្នាក់ ឬពីរនាក់បាននោះឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បញ្ជាក់ផងដែរថា ការសម្រេចឲ្យមេបក្សនយោបាយមានសញ្ជាតិច្រើន គឺចង់ផ្តល់ឱកាសឲ្យប្រជាពលរដ្ឋនៅក្រៅប្រទេសដែលមានសញ្ជាតិច្រើន មានឱកាសចូលរួមធ្វើនយោបាយរួមគ្នាឲ្យបានកាន់តែច្រើនថែមទៀត ហើយក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ និងបោះឆ្នោតជាតិឆ្នាំ២០១៨ នាពេលខាងមុខនេះ លោកប្រកាសស្វាគមន៍ចំពោះគណបក្សនយោបាយទាំងអស់ដែលបានចូលរួមប្រកួតប្រជែង៕ដោយ៖ខេមរា
ខេត្តកំពត ៖ ម៉ូតូសង់បើកបុកគោយន្ត ខណៈគោយន្តកន្ត្រៃបើកបត់ គ្មានដឹងឆ្វេងស្តាំ បណ្តាលឲ្យអ្នក បើកម៉ូតូរង របួសធ្ងន់ បាក់ដៃខាងឆ្វេង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ចំណុច ចន្លោះបង្គោល៦១ លើកំណាត់ផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគីរី។
សមត្តកិច្ចចរាចរណ៍ស្រុកជុំគីរី បានប្រាប់ឲ្យមដឹងថា ជនរងគ្រោះបើកម៉ូតូ ម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1C-5874 មានឈ្មោះសែ ជុំ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិគោកកណ្តាល ឃុំផុង ស្រុកបរសែត ខេត្តកំពង់ស្ពឺ(របួសធ្ងន់ និងបាក់ដៃខាងឆ្វេង)។ ចំណែកអ្នក បើកបរគោយន្តកន្ត្រៃ ឈ្មោះលន់ វីរៈ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ (មិនរង គ្រោះអ្វីឡើយ)។ មន្ត្រីនគរបាលដដែលបន្តថាម៉ូតូបើកបរពីក្រោយគោយន្តកន្ត្រៃក្នុងទិសដៅស្របគ្នាពីត្បូងទៅជើងលុះមកដល់កន្លែងកើតហេតុគោយន្តដែលបើកពីខាងមុខ បានបត់មកខាងឆ្វេងដៃដោយមិនមើលឆ្វេងស្តាំក៏បណ្តាលឲ្យខាងម៉ូតូបុក បណ្តាលឲ្យជួបគ្រោះថ្នាក់បែបនេះតែម្តងទៅ ។
ក្រោយហេតុការណ៍ភ្លាមជនរងគ្រោះដែលជិះម៉ូតូត្រូវគេដឹកនាំយកទៅព្យាបាលនៅពេទ្យឯខេត្តតាកែវ។ ដោយឡែក វត្ថុតាង ម៉ូតូ និងគោយន្ត កំពុងតែរក្សាទុកនៅឯអធិការដ្ឋាននគរបាលស្រុកជុំគីរី ដើម្បីដោះស្រាយ គ្នាទៅថ្ងៃក្រោយ ៕ដោយះអ៊ួង វឹង
បាល់ទាត់ ៖តាមសេចក្តីរាយការណ៍មួយឲ្យដឹងថា ក្លិប Paris Saint-Germain របស់បារាំងគ្រោងទិញកីឡាករខ្សែប្រយុទ្ធ Marko Arnautovic បន្ទាប់ពីកីឡាកររូបនេះបដិសេធមិនព្រមចុះកិច្ចសន្យាថ្មីជាមួយក្លិប Stoke City។
តាមប្រភពដដែលបញ្ជាក់ថា ក្រុម Stoke City បានឲ្យតម្លៃខ្លួនទៅលើកីឡាករ Arnautovic ៨០០០០០ផោនបន្ថែមទៀតក្នុងមួយសប្តាហ៍ តែកីឡាកររូបនេះបដិសេធ បន្ទាប់ពីបានលេចឮថា មានក្លិបជាច្រើនចង់បានរូបគេនោះ។
Arnautovic បច្ចុប្បន្ននេះកំពុងតែបង្ហាញទម្រង់បានយ៉ាងល្អនៅរដូវកាលនេះទើប មានការចាប់អារម្មណ៍ពីសំណាក់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1 របស់បារាំងគឺក្រុម Paris Saint-Germain កំពុងតែដាក់សំណើនិងឲ្យតម្លៃខ្លួនជាង២លានផោនក្នុងការនាំយក ខ្សែប្រយុទ្ធរូបនេះមកកាន់កីឡាដ្ឋាន Parc des Princ។
គួរបញ្ជាក់ដែរថា ខ្សែប្រយុទ្ធ Marko Arnautovic ផ្លាស់ពីក្លិប Werder Bremen មកកាន់ Stoke City កាលពីឆ្នាំ២០១៣ហើយបានបង្ហាញខ្លួនឲ្យក្លិបចំនួន៧៨ប្រកួតនិងស៊ុត បញ្ចូលទីចំនួន១២គ្រាប់៕
ភ្នំពេញ៖ បុរសម្នាក់ក្នុងចំណោមគ្នីគ្នា៤នាក់ ត្រូវកំលាំងល្បាតរបស់នគរបាលប៉ុស្តិ៍ទឹកល្អក់ទី២ ខណ្ឌទួលគោក ចាប់ខ្លួននៅថ្ងៃទី០៦-០១-២០១៦ វេលាម៉ោង១៧: ០០នាទី បន្ទាប់ពីជននេះបានឆក់កាបូបពីស្ត្រីជិះរ៉ឺម៉កកង់បីម្នាក់មិនបានសម្រេច ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ១២១ ផ្លូវលេខ១៦០ កែងផ្លូវលេខ២៦១ ក្រុមទី ៣៧ ភូមិ១៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ សុខ ពុធមិថុនា ហៅ មិថុនា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិត ប្រាកដ ស្នាក់នៅផ្ទះជួលពុំចាំលេខ ម្តុំសំណង់១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
ជនរងគ្រោះ ពុំស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល ៣៧ឆ្នាំ ក្រោយពេលកើតហេតុ បានជិះរ៉ឺម៉កកង់បីទៅបាត់ ពុំបានប្តឹងទេ ។
វត្ថុតាងចាប់យក : ម៉ូតូមួយគ្រឿងម៉ាកSuzuki Nex ពណ៌បៃតង ស៊េរី2013 ពាក់ស្លាកលេខភ្នំ ពេញ 1CM-7863 មានលេខតួ និងលេខម៉ាស៊ីន 301404 ( ជាម៉ូតូដែលជនសង្ស័យជិះធ្វើសកម្ម ភាពឆក់ ) ។
មុនពេលកើតហេតុ ជនរងគ្រោះបានជិះរ៉ឺម៉កម៉ូតូកង់បី មានកាន់កាបូបនៅដៃធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៦០ ពីកើតទៅលិច ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ០៤នាក់ ជិះម៉ូតូ០២ គ្រឿងធ្វើដំណើរបញ្ច្រាសទិសគ្នា បានធ្វើសកម្មភាព ឆក់កាបូបពីជនរងគ្រោះ តែពុំបានសម្រេចទេ ហើយព្យាយាមជិះម៉ូតូគេចខ្លួន ពេលនោះជនរង គ្រោះស្រែកចោរៗ ទើបកំលាំងល្បាតរបស់នគរបាលប៉ុស្តិ៍ទឹកល្អក់ទី២ បានអន្តរាគមន៍ឃាត់ខ្លួន បានម្នាក់ ចំណែក៣នាក់ ទៀតបានជិះម៉ូតូគេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕ដោយ៖ស សាម
ស៊ីរី ៖យោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមឧទ្ទាមISISបានគំរាមថា នឹងបំផ្លាញពន្ធនាគារក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលឃុំឃាំងពួកជីហាត។
តាមប្រភពខាងលើបញ្ជាក់ថា ការគំរាមបែបនេះធ្វើឡើងបន្ទាប់ពីអារ៉ាប៊ីសាអូឌីតប្រកាសប្រហារជីវិតអ្នកទោស៤៧នាក់ ក្នុងនោះរួមមាន៤៣នាក់ ត្រូវបានគេចោទប្រកាន់ថា ជាពួកឧទ្ទាមអាល់កៃដា។
គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត បានប្រកាសប្រហារជីវិតអ្នកទោស ៤៧នាក់ ដោយចោទប្រកាន់ថា មានពាក់ព័ន្ធនឹងអំពើភេរវកម្ម ដែលធ្វើឲ្យមនុស្សច្រើន មានការខឹងសម្បារជាខ្លាំង រហូតបង្កជាការធ្វើបាតុកម្ម ក្នុងប្រទេសមួយចំនួន និងការថ្កោលទោស ពីសំណាក់អន្តរជាតិផងដែរ៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍