បាល់ទាត់៖តាមសេចក្តីរាយការណ៍មួយឲ្យដឹងថា ក្លិប Paris Saint-Germain របស់បារាំងគ្រោងទិញកីឡាករខ្សែប្រយុទ្ធ Marko Arnautovic បន្ទាប់ពីកីឡាកររូបនេះបដិសេធមិនព្រមចុះកិច្ចសន្យាថ្មីជាមួយក្លិប Stoke City។
តាមប្រភពដដែលបញ្ជាក់ថា ក្រុម Stoke City បានឲ្យតម្លៃខ្លួនទៅលើកីឡាករ Arnautovic ៨០០០០០ផោនបន្ថែមទៀតក្នុងមួយសប្តាហ៍ តែកីឡាកររូបនេះបដិសេធ បន្ទាប់ពីបានលេចឮថា មានក្លិបជាច្រើនចង់បានរូបគេនោះ។
Arnautovic បច្ចុប្បន្ននេះកំពុងតែបង្ហាញទម្រង់បានយ៉ាងល្អនៅរដូវកាលនេះទើប មានការចាប់អារម្មណ៍ពីសំណាក់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1 របស់បារាំងគឺក្រុម Paris Saint-Germain កំពុងតែដាក់សំណើនិងឲ្យតម្លៃខ្លួនជាង២លានផោនក្នុងការនាំយក ខ្សែប្រយុទ្ធរូបនេះមកកាន់កីឡាដ្ឋាន Parc des Princ។
គួរបញ្ជាក់ដែរថា ខ្សែប្រយុទ្ធ Marko Arnautovic ផ្លាស់ពីក្លិប Werder Bremen មកកាន់ Stoke City កាលពីឆ្នាំ២០១៣ហើយបានបង្ហាញខ្លួនឲ្យក្លិបចំនួន៧៨ប្រកួតនិងស៊ុត បញ្ចូលទីចំនួន១២គ្រាប់៕