All posts by មេគង្គ ប៉ុស្តិ៍

OSDH៖​ការវាយប្រហារ​តាម​អាកាស​លើ​ក្រុង​មួយ​នៅ​ស៊ី​រី​សម្លាប់​មនុស្ស​៥៧​នាក់​

ស៊ី​រី​៖​យោងតាម​របាយការណ៍​មជ្ឈមណ្ឌល​ស៊ី​រី​ខាង​ឃ្លាំមើល​ការគោរព​សិទ្ធិមនុស្ស (OSDH) បាន​ឲ្យ​ដឹងថា ការវាយប្រហារ ទៅលើ​ទីប្រជុំជន Maarat al Nouman ស្ថិតនៅក្នុង​ខេត្ត Idlib បាន​បណ្តាល​ឲ្យ​អ្នកស្រុក​ស៊ី​រី​ស្លាប់​យ៉ាងហោចណាស់​អស់​៥៧​នាក់​។
​របាយការណ៍​ដដែល​អះ​អាង​ថា ការវាយប្រហារ​តម្រង់​ទៅលើ​ក្រុង​មួយ ដែល​ស្ថិតក្នុង​ដៃ​ពួក​ឧទ្ទាម​ស៊ី​រី នេះ ដែល​បាន​ប៉ះពាល់​ដល់​អគារ​តុលាការ និង​ពន្ធនាគារ គឺ​ត្រូវបានប្រតិបត្តិ​ដោយ​កង​អាកាស​របស់​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​សៅរ៍​។​
​គួរ​បញ្ជាក់ថា យន្តហោះ​ចម្បាំង​រុស្ស៊ី បាន​ផ្តើម​ទំលាក់​គ្រាប់បែក​នៅ​ស៊ី​រី គឺ​តាំង​ពីថ្ងៃ​៣០​កញ្ញា​មក ដែល​តាម​វិមាន​ក្រេ​ម​ឡាំង គឺ​ក្នុង​គោលដៅ​ជួយ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ស៊ី​រី បា​ស្ហារ អាល់ អាសាដ ឲ្យ​ប្រយុទ្ធប្រឆាំង​ពពួក​ក្រុម​ឧទ្ទាម​បឋម​មុនគេ គឺ ក្រុម​ជី​ហាត​ភេរវ​និយម​អង្គការ ”​រដ្ឋ​អ៊ីស្លាម​”៕

2016-01-09T134347Z_2010934169_GF20000088890_RTRMADP_3_MIDEAST-CRISIS-SYRIA-RUSSIA_0

​

ខ្មាន់កាំភ្លើង​បាញ់បោះ​សេរី​ម្នាក់​ត្រូវ​ឃាត់ខ្លួន​នៅមុខ​ក្លឹប​កម្សាន្ត​ហូ​លី​ដេ​

​ភ្នំ​ពេ​ញ៖បុរស​ខ្មាន់កាំភ្លើង​ម្នាក់​ត្រូវកម្លាំងរាជអាវុធហត្ថខណ្ឌឃាត់ខ្លួន នៅវេលា​ម៉ោង​០៣:២០​នាទី ទៀបភ្លឺ​ថ្ងៃទី​១១​ ខែមករា​ ឆ្នាំ​២០១៦ ចំណុច​ខ្លោងទ្វារ​ចូល​ក្លឹប​កម្សាន្ត​ហូ​លី​ដេ មេន​ហាត​ធេ​ន​(HOLIDAY)​ផ្លូវ​៦៥ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​ករណី​ផ្ទុះអាវុធ​នេះ បាន​បង្ក​ឲ្យ​មនុស្ស​២​នាក់ រងរបួស​ ហើយត្រូវ​សមត្ថកិច្ច​ជួយបញ្ជូន​ទៅមន្ទីរពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​។​

​សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ ចៅ រង្សី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅផ្ទះ​លេខ​១១E0 សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​រួមមាន អាវុធ​វែង ០១​ដើម ម៉ាក AR15 លេខ​5677 គ្រាប់​ក្នុង​បង់​០៦​គ្រាប់ និង​សំបក​គ្រាប់​បាញ់​ហើយ​ចំនួន​០៦​គ្រាប់ ម៉ូតូ​០១​គ្រឿង​ម៉ាក​PCX​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FB:9233 ។​

​សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​បាញ់​អស់​ជាង​១០​គ្រាប់ បណ្តាលអោយ​របួសធ្ងន់​ចំនួន​០២​នាក់ ។ជនរងគ្រោះមិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ (​កំពុង​សង្គ្រោះបន្ទាន់​នៅ​កាល់ម៉ែត​)​។​ជនរងគ្រោះ​ទី​១ ជា​ប្រធាន​សន្តិសុខ​HOLIDAY ត្រូវ​០១​គ្រាប់​ចំ ពោះ និង​ជនរងគ្រោះ​ទី​២ ជា​សន្តិសុខ​HOLIDAY ​ត្រូវចំ​ដៃ​ខាងស្តាំ ។​

​សមត្ថកិច្ច​មិនបានបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានការបាញ់បោះនោះទេ ប៉ុន្តែបានប្រាប់បណ្តាញព័ត៌មានថា ខ្មាន់កាំភ្លើង​ត្រូវបាន​សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​ដោ​យ៖រដ្ឋា​fcdxaa
​gtfrdsbbvgftccgvfdd

​កម្ពុជា​អាច​បាន​៣​ពិន្ទុ​អត់ គ្រា​ដែល​ប៉ះ​ម៉ា​ល់​ឌី​វ​រសៀល​នេះ

បាល់ទាត់​៖​នា​វេលា​ម៉ោង​៣ និង​៤៥​នាទី​រសៀល​ថ្ងៃទី​១១ ខែមករា​នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹង​ជួប​ក្រុម ម៉ា​ល់​ឌី​វ​ដែលជា​ក្រុម​ក្នុង​ទ្វីបអាស៊ី​ដូចគ្នា ក្នុង​ទឹកដី​កណ្តាល​ប្រទេស​បង់​ក្លា​ដេ​ស នៃ​ព្រឹត្តិការណ៍​ពានរង្វាន់ Bangabandhu Gold Cup គ្រា​ដែល​កម្ពុជា​អវត្តមាន​កីឡា​សំខាន់ៗ​មួយចំនួន​។​
​កម្មវិធី​ប្រកួត​នៅ​បង់​ក្លា​ដេ ថ្ងៃ​បើកឆាក​នេះ កម្ពុជា ត្រូវ​ប៉ះ​ក្រុម​ជម្រើសជាតិ​ម៉ា​ល់​ឌី​វ និង​ប៉ះ​ក្រុម​បា​រ៉ែ​ន នៅ​ថ្ងៃទី​១៣ ខែមករា និង​ចុងក្រោយ​ជួប ក្រុម​ម្ចាស់ផ្ទះ​បង់​ក្លា​ដេ​ស ដែលជា​ការប្រកួត​បញ្ច​ប់ពូ​ល B​។​
​គួរ​បញ្ជាក់ថា ការប្រកួត​ពាន់រង្វាន់ Bangabandhu Gold Cup 2016 នៅក្នុង​ទឹកដី​បង់​ក្លា​ដេ​ស​ដែល មាន​ប្រទេស ៧​ប្រទេស​ចូលរួម​(​ប្រទេស​ម៉ាឡេស៊ី​តំណាង​ដោយ​ក្លឹប Felda United ឯ​បង់​ក្លា​ដេ​ស​ម្ចាស់ផ្ទះ​មាន​២​ក្រុម​)​។ ក្រុម​ជម្រើសជាតិ​កម្ពុជា​ស្ថិតនៅ​ពូ​ល B ដែលមាន​ក្រុម​ម្ចាស់ផ្ទះ U-23 បង់​ក្លា​ដេ​ស បា​រ៉ែ​ន និង​ម៉ា​ល់​ឌី​វ​។ ចំណែក ៤​ក្រុម​ទៀត​ស្ថិតក្នុង​ពូ​ល A មាន​ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដេ​ស នេ​ប៉ាល់ ស្រីលង្កា និង​ក្លឹប Felda United(​តំណាង​ប្រទេស​ម៉ាឡេស៊ី​)៕

12513818_216416722024171_4532298288953267508_o12549000_216416715357505_619920089492719010_n
​

បើក ឡិច​ស៊ី​ស​RX350 បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ខ្ទេច​មួយ​កំណាត់​មុខ​បើក​ទៅមុខ​លែងរួច​

​ភ្នំពេញ​៖​រថយន្ត​ឡិច​ស៊ី​ស​RX350​ស៊េរី​ទំនើប​មួយគ្រឿង​បាន​រង​ការខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ​ដោយសារតែ​បុរស​ម្នាក់​បើកបរ​ក្នុងស្ថានភាព​ស្រវឹងស្រា​ជោកជាំ​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់​បើក​ទៅមុខ​លែងរួច​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៥ ទៀបភ្លឺ ថ្ងែ​១១ ខែមករា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​លេខ​២១៥ ស្ថិតក្នុង​សង្កាត់​វាល់វង់ ខណ្ឌ​៧​មករា ចំណុចកើតហេតុ​ទល់មុខ​នឹង​សាលា​World Bes​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ឡិច​ស៊ី​ស​RX350​ស៊េរី​ទំនើប​មួយគ្រឿង ពណ៌​ស​ដែលមាន​ពាក់ ស្លាក​លេខ​ភ្នំពេញ​2AW-6667​បើក​ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ ទិសដៅ​ពី​ត្បូង​ទៅ​ជើង រួច​បាន​បើក​បោះពួយ​យ៉ាង​លឿន ខណៈ​មកដល់​ត្រង់ចំណុច​កើតហេតុ​ទល់​មុខ​នឹង​សាលា​World Bes​ក៏​បុក​នឹង​របាំង​ថ្ម​ពុះ​ជែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​២​កង់​នឹង​បណ្ដាល​រថយន្ត ខ្ទេច​មួយ​កំណាត់​មុខ​បើក​ទៅមុខ​លែងរួច បន្ទាប់មក​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស​ខាងលើ បាន​បើកទ្វារ​រថយន្ត​រួច​រត់គេចខ្លួន​បន្សល់ទុក​តែ​រថយន្ត​នៅ​ក្នលែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ចរាចរ​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​ឡិច​ស៊ី​ស​ខាងលើ​ទៅ​រក្សាទុក​នៅ​ការី​យា​ល័យ​នៃ​ស​ង្ន​ការដ្ឋាន​ចរាចរណ៍​ជើងគោក ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕​ដោ​យ៖រដ្ឋា​fcrdaavfcdbbxdszscc
​

ឡាន​ដឹក​ជ្រូក​បង្ក​ការកកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ​នៅ​ស្ទឹងមានជ័យ​

​ភ្នំ​ពេ​ញ៖​ប្រជា​ពល​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​ដែនដី​ជួយ​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ចំពោះ​ឡាន​ដឹក​ជ្រូក​ដែល​បង្ក​ការកកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ និង​ទីតាំង​កាប់​ជ្រូក​ដែល​បង្ខូច​បរិស្ថាន និង​បង្ក​ការរំខាន​ដល់​កា​រស់​នៅរបស់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ផង​។​
​
​ប្រជា​ពលរ​ដ្ឌ​ដែល​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វែង​ស្រេង​ម្តុំ​លូរ​ប្រាំ​មិន​ពេញចិត្ត​ថៅកែ​កុងស៊ី​កាប់​ជ្រូក​មួយកន្លែង​ស្ថិតនៅ​ភូមិ​ទ្រា​3​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលជា​រៀងរាល់ថ្ងៃ​តែងតែ​កកស្ទះ​ចរាចរណ៍​ដោយសារតែ​រថយន្ត​ដឹក​ជ្រូក​ជាច្រើន​គ្រឿង​បាន​ចត​នៅលើ​ផ្លូវ​ពាសវាល​ពាសកាល​ដើម្បី​ផល​ប្រ​យោ​ជ​ន៏​ខ្លន​ពុំបាន​គិតដល់​អ្នកដទៃ​។ សូម្បីតែ​កម្មករ​រោងចក្រ​ក៏​ធ្វើដំណើរ​មិន​រួច​ដែរ​ដោយ​ថៅកែ​ស្តីបន្ទោស​ដោយសារតែ​មក​ធ្វើការ​យឺត​ម៉ោង​ជា​រៀងរាល់ថ្ងៃ​ដែរ​។ ចំណែក​អ្នកធ្វើដំណើរ​ដោយ​ម៉ូតូ​និង​រថយន្ត​ក៏​មានការ​រអ៊ូរទាំ​គ្រប់ៗ​គ្នា​ថា​ហេតុ​អី​បានជា​គេ​បណ្តែតបណ្តោយ​ឲ្យ​រថយន្ត​ដឹក​ជ្រូក​ខាងលើនេះ​ចេះតែ​ចត​ពេញ​តែ​ផ្លូវ​សាធារណ​បែបនេះ​ ​ហើយ​ពួកគាត់​សុំ​ណូ​ម​ពរ​ឲ្យ​អាជ្ញាធរ​ជួយ​សំរួល​នៅ​រថយន្ត​ខាងលើនេះ​ផង​។ ករណី​ស្ទះចរាចរណ៍​នៅ​ទីនោះ ពេលខ្លះ​មានការ​កកស្ទះ​ចរាចរណ៍​ជាច្រើន​ម៉ោង​ធ្វើ​ឲ្យ​ពួក​ចូលធ្វើ​ការមិន​ទៀងពេល​វេលា​ស្ទើរតែ​រាល់ថ្ងៃ​។​

​ប្រជា​ពលរ​ដ្ឌ​ដែល​ក្បែរៗ​នោះបាន​ប្រាប់ថា ពួកគាត់​ពេលខ្លះ​ដេក​ពុំ​លក់​ដោយសារតែ​លឺ​សំលេង​សត្វ​ជ្រូក​ស្រែក​ខ្លាំង និង​មាន​ខ្លិនស្អុយ​ជះ​ភាយ​ម្តងៗ​ស្ទើរតែ​ទ្រាំ​ពុំបាន​ទៀតផង​។​ក្រុម​ប្រជា​ពល​ដដែល​បានស្នើ​សុំ​ឲ្យ​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ចាត់វិធានការ​ការកកស្ទះ​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​ក្រុម​ឡាន​ដឹក​ជ្រូក និង​ទីតាំង​កាប់​ជ្រូក​នេះ​ឲ្យ​បាន​តឹងរ៉ឹង​ផង​៕​ដោ​យ៖ស សាម​dcxsa
​

ផ្សារ​ទំនើប និង​ចំណត​ក្រោម​ដី ​គ្រោង​សាងសង់​នៅចំណុចសក្យមុនី​ចេ​តិ​ចាស់​

​ភ្នំ​ពេ​ញ៖ផ្សារ​ទំនើប និង​ចំណតរថយន្ត​ក្រោម​ដី ត្រូវបាន​ឯ​ក​ភាពជា​គោលការណ៍​ដោយ​សាលាក្រុង​ភ្នំពេញ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរ​គឺ ក្រុមហ៊ុន​អូ​ស៊ី​អាយ​ស៊ី (OCIC) និង​ក្រុមហ៊ុន​វឌ្ឍនៈ​(Vattanak) ស្ថាបនា​ឡើង​នាពេល​ដ៏​ខ្លី​ខាងមុខនេះ ​នៅ​ចំណុច​សក្យមុនីចេតិយ​ចាស់ ជិ​តរាជាយ​ស្ម័​យាន​ភ្នំពេញ។​

​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា គម្រោង​នេះ សាលា​រាជធានី​បាន​ព្រមព្រៀង​ជាគោលការណ៍​ហើយ ចំណែក​ក្រុមហ៊ុន​ទាំងពីរ​ដែល​ទទួលបាន​សិទ្ធិ​សាងសង់​កំពុង​សិក្សា​ប្លង់​។​លោក​បន្តថា «​សាលាក្រុង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ឯកជន​នានា ចូលរួម​អភិវឌ្ឍ​កសាង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​បែបនេះ​បន្ថែមទៀត ដើម្បី​ចូលរួម​កាត់បន្ថយ​ភាព​កកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ ត្បិត​សាលាក្រុង​គ្មាន​ធនធាន​គ្រប់គ្រាន់​កសាង​សំណង់​បែបនេះ​ឡើយ​»​។​

​អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា « រាជធានី​ភ្នំពេញ មាន​បញ្ហា​ប្រឈម​មួយ​ត្រង់​អត់​មាន​ចំណត​គ្រប់គ្រាន់ អ៊ីចឹង​បានជា​មានការ​ចត​លើ​ចិញ្ចើមផ្លូវ ឬ​ទ្រូងផ្លូវ ដែល​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​។ អ៊ីចឹង​ទេ បើសិន​មានការ​បណ្ដាក់ទុន​វិនិយោគ​ពី​វិស័យ​ឯកជន លើ​ការធ្វើ​ចំណត​នេះ វារឹតតែ​ប្រសើរ និង​ជាការ​ចូលរួមចំណែក​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ បាត់បង់​ការ​កក​ស្ទុះ និង​បាត់​សណ្ដាប់ធ្នាប់​តាមផ្លូវ​ហ្នឹង​ដែរ​»​។​

​បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ មានការ​កក​ស្ទុះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ បណ្ដា​លពី​ការបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ រួម​នឹង​ការចត​យានយន្ត​គ្រប់​ប្រភេទ​លើ​ទ្រូងផ្លូវ ឬ​លើ​ចិញ្ចើមផ្លូវ​ជាដើម ហើយ​នាពេល​ថ្មីៗ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​បាន​យកចិត្ត​ទុក​យ៉ាងខ្លាំង​ក្នុងការ​បញ្ចៀស​មិន​ឲ្យ​មាន​គ្រោះថ្នាក់​ដោយ​ការធ្វើដំណើរ តាមរយៈ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​៕ដោយ៖គ.បញ្ញាfvcds

​

 

 

 

 

 

សក្យមុនីចេតិចាស់( រូបថតឆ្នាំ២០១១)

 

 

 

 

 

ប្រទះឃើញ​រថយន្ត​លុច​សីស​ដែល​បាត់​ ​ជាង​បី​ឆ្នាំ​នៅ​ពោធិចិនតុង​

​ភ្នំពេញ៖ស្ត្រី​ម្នាក់​បាន​អះអាងថា​រថយន្ត ឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ​មួយគ្រឿង​បាន​ជួល​ឲ្យ​គេ​ហើយក៏​បាត់​ដំណឹង​ឈឹង ទើប​នៅវេលា​ម៉ោង​7​ព្រឹក​ថ្ងៃទី​9​ខែមករា​ឆ្នាំ​2016 ឃើញ​ចត​នៅមុខ​ព្រលានយន្តហោះ​អន្តរជាតិ​ពោធិ៍ចិនតុង​ស្ថិតនៅ​ភូមិ​ក្បាលដំរី​សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​
ស្ត្រី​ឈ្មោះ អ៊ុក ស្រី​ពៅ អាយុ​36​ឆ្នាំ​មុខរបរ​កាត់ដេរ​ស្នាក់នៅ​ភូមិ​អន្លង់​ក្ងាន​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ ហើយ​អះអាងថា​រថយន្ត ឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 2H 6326 ជា​រថយន្ត​របស់គាត់​ដែល​ជួល​ឲ្យ​គេ​ហើយ​បាត់​រហូត​ទើប​ប្រទះឃើញ​នៅថ្ងៃនេះ​។​

​ចំណែក​យុវជន​ដែល​កំពុង​ប្រើប្រាស់​រថយន្ត​ខាងលើ​មានឈ្មោះ យឹម ចាន់​តារា អាយុ​27​ឆ្នាំ ស្នាក់នៅ​ភូមិ​01​សង្កាត់ 04​ខណ្ឌ​មិត្តភាព​ខេត្ត​ព្រះសីហនុ​។​
​
ស្ត្រី​ឈ្មោះ អ៊ុក ស្រី​ពៅ បាន​ឲ្យ​ដឹងថា​រថយន្ត​របស់គាត់​ដូច​មាន​ស្លាក​លេខ​ខាងលើ បាន​ទិញ​តាំងពី​ថ្ងៃទី​26​ខែតុលា​ឆ្នាំ​2012​មកម្ល៉េះ​ហើយ​បាន​ជួល​ទៅ​ឲ្យ នារី​ម្នាក់​ឈ្មោះ កែវ ស្រី​និ​ត អាយុ​28​ឆ្នាំ​ស្នាក់នៅ​សង្កាត់​ចាក់អង្រែលើ​ខណ្ឌ​មាន​ជ័យ ក្នុង​មួយខែ​400$​ជួល​បានតែ​4​ខែ​ប៉ុណ្ណោះ​ក៏​បាត់​រហូត​អ្នក​ជួល​រថយន្ត​ក៏​រត់​បាត់​រថយន្ត​ក៏​មិនឃើញ​តាំងពី​ពេល​នោះមក​។​
​
ចំណែក​បុរស​ឈ្មោះ យឹម ចាន់​តារា​វិញ​បាន​អះអាងថា​គាត់​បាន​ទិញ​រថយន្ត​ខាងលើ​ពី​ឈ្មោះ តាំង សុធី ភេទ​ប្រុស​អាយុ 42​ឆ្នាំ​មិនមាន​ឯកសារ​ច្បាស់លាស់​ទេ​។​រីឯ​កាត​គ្រី​រថយន្ត​វិញ​ជា​កម្ម​សិទ្ធ ឈ្មោះ លឹម​ប៊ុន ដា​រិ​ទ្ធ ភេទ​ប្រុស ស្នាក់​នៅផ្ទះ​លេខ 2BEO ផ្លូវ​134​សង្កាត់​វាលវង់ ខណ្ឌ​7​មករា​។​

​សមត្ថកិច្ច​បាន​ប្រាប់​បច្ចុប្បន្នភាព​ថា​រថយន្ត​ឡិច​ស៊ី​ស​មួយគ្រឿង​មាន​ម្ចាស់​ដល់​ទៅ​2​នាក់ ដូច្នោះ​មានតែ​ឃាត់ខ្លួន​យុវជន​ឈ្មោះ យឹម ចាន់​តារា​និង​រថយន្ត​ជា​បណ្ដោះអាសន្ន​សិន​រងចាំ​កំលាំង​សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​រក​ម្ចាស់​ពិតប្រាកដ បើសិនជា​រថយន្ត​ខាងលើ​ជាប់​ពាក់ព័ន្ធ​និង​ករណី​ជួល​បាត់​រថយន្ត​ជាច្រើន​គ្រឿង​កាលពី​ជាង​3​ឆ្នាំមុន​មែន​អ្នកទទួល​ទិញ​អាចមាន​ទោសទណ្ឌ​ជាក់​ជាមិនខាន​៕​ដោយ៖សួង សាម​cfdxs

​

កម្លាំងអាវុធហត្ថឃាត់ជនសង្ស័យ៥នាក់ ករណីគ្រឿងញៀននៅក្រុងបានលុង

ខេត្តរតនគិរី៖យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន៥នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងបានលុងធ្វើការបង្ក្រាបពាក់ព័ន្ធករណីប្រើប្រាស់ និងចែចាយគ្រឿងញៀន។

ការចុះបង្ក្រាបនេះប្រព្រឹតទៅនៅវេលាម៉ោង ៥ ព្រឹក ថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០១៦ កម្លាំងអាវុធហត្ថក្រុងចំនួន 0៩នាក់ ដែលដឹកនាំដោយលោក វរៈសេនីយ៍ត្រី ហៃ វណ្ណរ៉ា មេបញ្ជាការ អាវុធហត្ថក្រុង ត្រង់ចំណុច និយាមកា ១៤៧៣១-១៩០២៦ ភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

សកម្មភាពចុះបង្រ្កាបនេះ ដោយសារមានការសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង សាលាដំបូងខេត្តរតនគិរី ទើបអាចឃាត់ខ្លួន ជនសង្ស័យបានចំនួន ៥នាក់ ។ ក្នុងនោះមានឈ្មោះ ១- អឿន មនោរី ភេទប្រុសអាយុ២៣ឆ្នាំមុខរបរនឹងទីលំនៅមិនពិតប្រាកដ ២-ឈ្មោះ ឆាំ ប្រុសពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំមុខរបរនឹងទីលំនៅមិនពិតប្រាកដ ៣-ឈ្មោះ អ៊ុន សុវណ្ណ ភេទប្រុសអាយុ២២ឆ្នាំមុខរបរនឹងទីលំនៅមិនពិតប្រាកដ ៤-ឈ្មោះ ចាន់ សុខ ខេត ភេទស្រី អាយុ២៣ឆ្នាំមុខរបរអ៊ុតសក់ មានទីលំនៅក្នុងក្រុងបានលុង និង ៥-ឈ្មោះ ឆាំ ឬទ្ធីបុត្រ ភេទប្រុសអាយុ២១ឆ្នាំមុខរបរនឹងទីលំនៅមិនពិតប្រាកដ ។

សមត្ថកិច្ចប្រមូលបាន ភស្តុតាងដូចជា ជញ្ជីងថ្លឹង ចំនួន ០១ ទូរស័ព្ទដៃ ចំនួន ៦គ្រឿង ប្រាក់រៀល ចំនួន ៦ម៉ឺនរៀល និងដុល្លារ ៥ដុល្លារ ម្ស៉ៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ១៦៧ក្រាម និងសម្ភារៈប្រើប្រាស់ មួយចំនួន ទៀត ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់នោះសមត្ថកិច្ចបានឃុំខ្លួនបណ្តោះអាសន្តនៅទីបញ្ជាការកងរាជអាវុធហត្ថក្រុងបានលុង ដើម្បីកសាងសំណុំរឿង នឹងបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីនៃច្បាប់ ៕ដោយ:រតនៈiknuyaabhgtrbbrtfdedd

លោក ទិ​ត្យ វិ​ច្ឆិ​កា ៖ អ្នកចម្រៀង វណ្ណ មករា ស្លាប់​ដោយ​ក្រឡាប់​ឡាន នៅ​ពេជ្រនិល​

​ភ្នំពេញ​៖​តារាចម្រៀង សម័យ​ម្នាក់​គឺ​លោក វណ្ណ មករា បានទទួល​មរណភាព​គួរ​ឲ្យ​រន្ធត់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​២​លើក​ផ្ទួនៗ​ជាប់​គ្នា​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤(​ពេជ្រនិល​)​ក្នុង​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី ១០ ខែមករា ឆ្នាំ​២០១៦ នេះ​។​

​តាមហ្វេស​ប៊ុ​ករ​បស់​តារាចម្រៀង​លោក ទិ​ត្យ វិច្ឆិកា នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១០​មករា​នេះ បានប្រកាសថា អ្នកចម្រៀង វណ្ណ មករា បាន​ស្លាប់​ដោយសារតែ​ក្រឡាប់​ឡាន​នៅ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ ។ សព​របស់លោក វណ្ណ មករា ត្រូវ​នាំមក​តម្កល់​ធ្វើបុណ្យ នៅ​វត្ត​សន្សំ​កុសល ក្នុង​រាជធានី​ភ្នំពេញ​។​

តារាចម្រៀង​លោក ទិ​ត្យ វិច្ឆិកា បាន​សរសេរ​បញ្ជាក់​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា “​ប្អូនប្រុស វណ្ណ មករា ដែលជា​អ្នកសិល្ប​: ១​រូប បាន​ចែក​ឋាន​ហើយ គឺ​ដោយសារ​គ្រោះថ្នាក់​ចរាច​ណ៍​ក្រឡាប់​ឡាន​របស់គាត់ ហើយ​ក្រឡាប់​ជាមួយ​ឡានពេទ្យ​ម្តងទៀត នៅ​ពេជ្រនិល​។ សព​របស់​ប្អូន វណ្ណ មករា តម្កល់​នៅ វត្ត​សន្សំ​កុស​ល្យ​។ ពេលនេះ សូម​ជំរាបជូន​បងប្អូន​សិល្ប​:​ទាំងអស់គ្នា មក​ចូលរួម​រំលែក​ទុក្ខ​ផង​”​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ក្រោយពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​សាមុយ​បានមក​ដល់​ដឹកយក​ជនរងគ្រោះ វណ្ណ មករា ដែល​រងរបួស​ធ្ងន់ធ្ង​រ​យកទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ចំណែក​អ្នករួមដំណើរ​៤​នាក់​ផ្សេងទៀត​មិន​រងរបួស​ធ្ងន់ធ្ងរ​នោះទេ ។​

ជា​អកុសល​ណាស់ រថយន្ត​សាមុយ​ក៏ត្រូវ​ក្រឡាប់​ដែរ​នៅ​ចំណុច ភ្នំ​ពេជ្រនិល ជិត​ទី​សក្កា​រះ​របស់​លោកយាយ​ម៉ៅ ខ​ណះ​រថយន្ត​សាមុយ​នោះ​កំពុង​ដឹកយក​ជនរងគ្រោះ វណ្ណ មករា ទៅ​មន្ទីរពេទ្យ បណ្តាល​គៀប​ជនរងគ្រោះ វណ្ណ មករា ស្លាប់​នៅនឹងកន្លែង​តែម្តង​។​

បច្ចុប្បន្ន សព​លោក វណ្ណ មករា បាន​នាំយកមក​តម្កល់​នៅ​វត្ត​សន្សំ​កុសល ដើម្បី​រៀបចំ​ពិធីបុណ្យ​តាម​គន្លង​ប្រពៃណី​៕ ដោ​យ៖រដ្ឋា​sdes

​

 

 

 

fcdx

gvfcgtfraaa

នាយករដ្ឋមន្ត្រី ហ៊ុន សែ​ន ៖ ម៉ូតូ​ ឡាន ដែល​ទិញ​ច្រើន​ដំណ ​មិនចាំបាច់​កាត់ ឈ្មោះ​ផ្ទេរកម្មសិទ្ធិ​ទេ​

​ភ្នំពេញ​៖បន្ថែម​លើ​សេចក្តីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ នៅ​យប់​ថ្ងៃទី​៩ ខែមករា នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក​ដោយ​បញ្ជាក់​ពី​កាស​ម្រេច​ជាថ្មី​របស់​រាជរដ្ឋាភិបាល​ថា ម៉ូតូ​ឡាន មិនចាំបាច់​កាត់ឈ្មោះ ផ្ទេរកម្មសិទ្ធិ​ទេ គឺ​រាជរដ្ឋាភិបាល​សម្រេច​ទ​ទួល​ស្គាល់​ការកាន់កាប់​ជាក់ស្តែង​នូវ​យានយន្ត​គ្រប់​ប្រភេទ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​៩ ខែមករា ឆ្នាំ​២០១៦​ម្សិល​ម៉ិ​ញ​នេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កដោយ​បញ្ជាក់បន្ថែម​លើ​ចម្ងល់​មួយចំនួន​របស់​ប្រជាពលរដ្ឋ​ថា «​ចំណុច​ដែល​សួរ​មកនេះ បានរួម​ចំណែក​ដោះស្រាយ​នូវ​បញ្ហា​មិន​ច្បាស់​រវាង​ខ្លឹមសារ​ខាងដើម និង​ខ្លឹមសារ​ចុងក្រោយ​(​សេចក្តីជូនដំណឹង​រប​ស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​)»​។ លោក​ថា​«​គោលបំណង​មិនមែន​ផ្ទេរ​ពី​ម្ចាស់​មុន​មក​ម្ចាស់​ក្រោយ​ទេ ព្រោះ​បានទទួល​ស្គាល់​ការកាន់កាប់​ជាក់ស្តែង ដោយ​មិនចាំបាច់​មានការ​បញ្ជាក់​ពី​ម្ចាស់​មុន​រួចទៅហើយ​។ សំខាន់ គឺ​ចង់ឱ្យ​បងប្អូន ដែល​មិនទាន់បាន​បង់ពន្ធ មិនទាន់​បានធ្វើ​ផ្លាកលេខ ចូលទៅ​បង់ពន្ធ និង​ធ្វើ​ផ្លាកលេខ ដើម្បី​មាន​ភាពស្របច្បាប់​ប៉ុណ្ណោះ​»​។​លោក​បានប្រកាសថា «​សម្រាប់​យានយន្ត​ដែល​បាន​បង់ពន្ធ និង​មាន​ស្លាក​លេខ​គ្រប់គ្រាន់​ហើយ មិនមាន​ការចាំបាច់​ត្រូវ​ផ្ទេរ​ឈ្មោះ ឬ​ធ្វើ​លេខ​ថ្មី​ទេ​»​។​

​សំណេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ភ្ជាប់​ផងដែរ​នូវ​សំណួរ​របស់​ប្រជាពលរដ្ឋ​តាម​ហ្វេ​ស​ប៊ុ​កថា “​ស៊ា​ម ស៊ី​ដូ​រ៉ា​: សម្តេច​ជាទីគោរព​! សូម​សម្តេច​មេត្តា​ពិនិត្យ អត្ថន័យ​បី​បន្ទាត់​ចុងក្រោយ នៃ​លិខិត​ជូនដំណឹង​ខាងលើ​នោះ ហាក់បីដូចជា​ផ្ទុយ​ពី​ការលើកឡើង​នៅ​ខាងដើម ដោយ​មិនបាន​បញ្ជាក់​អោយមាន​ភាពច្បាស់លាស់​។ ក្នុងន័យ​ដំបូង គឺ​តំរូវអោយ​ម្ចាស់​យានយន្ត​បច្ចុប្បន្ន ដែល​មិនទាន់​បង់ពន្ធ ឬ​ធ្វើ​ផ្លាកលេខ សូម​យកទៅ​ធ្វើ​ដោយ​មិនចាំបាច់ មានការ​បញ្ជាក់​ពី​ម្ចាស់​ដើមឡើយ​។ ចុះបើ​យានយន្ត​នោះ ទិញ​ពី​គេ​មក​មាន​បង់ពន្ធ និង​ផ្លាកលេខ​គ្រប់គ្រាន់​ហើយ ឬក៏​ក្នុង​គ្រួសារ​មួយ មានការ​ចាំបាច់​យក​យានយន្ត ដែល​ចុះបញ្ជី​ដោយ​ឈ្មោះ​( ក ) តែ​ពេល​ប្រើបាស់​ជួនកាល មានឈ្មោះ​( ខ​, គ​, ឃ​….) វា​នឹង​ទៅជា​យ៉ាងណាដែរ សម្តេច​?”​។​

​កាលពី​រសៀល​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៦ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែលមាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​ប្រធាន បានចេញ​សេចក្តីជូនដំណឹង​ថ្មី​មួយ ចំណុច​សំខាន់​នៃ​សេចក្តីជូនដំណឹង​នោះ​គឺ «​រាជរដ្ឋាភិបាល សម្រេច​ទទួលស្គាល់​ការកាន់កាប់​ជាក់ស្តែង​នូវ​យានយន្ត​គ្រប់​ប្រភេទ ដែល​ប្រជាពលរដ្ឋ​កំពុងមាន ដោយ​មិន​តម្រូវ​ឲ្យ​មានការ​បញ្ជាក់​ពី​ម្ចាស់​ដើមឡើយ​»​។​

​សេចក្តីជូនដំណឹង​ដដែល​នោះ ក៏បាន​គូសបញ្ជាក់ថា “​ដើម្បី​ឲ្យ​ការកាន់កាប់ និង​ការធ្វើ​ចរាចរណ៍ មាន​ភាពស្របច្បាប់ ម្ចាស់​យានយន្ត ត្រូវ​ទៅ​បង់ពន្ធ និង​ធ្វើ​ផ្លាកលេខ ក្នុងករណី មិនទាន់​បង់ពន្ធ និង​មិនទាន់​ធ្វើ​ផ្លាកលេខ​”​។​

​ការសម្រេច​ជាថ្មី​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ទាក់ទិន​នឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ក្នុងដំណាក់កាល​ចុងក្រោយ​នេះ ត្រូវគេ​មើលឃើញថា រាជរដ្ឋាភិបាល​បាន​ងាក​មក​គិតគូរ​ភាពចាំបាច់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដោយ​បង្ក​ឲ្យ​មាន​ភាពងាយស្រួល​ថែមទៀត​ដល់​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ម៉ូតូ និង​ឡាន​៕ ដោ​យ៖គឹម បញ្ញាgtfrd

​

យុវជន​ខ្មែរ​៤ នាក់​នៅ​កូរ៉េ ជេរប្រមាថ និង​ដុត​រូបថត​នាយករដ្ឋមន្ត្រី ហ៊ុន សែន​

​ភ្នំពេញ៖ សមត្ថកិច្ច​កម្ពុជា នឹង​ស្នើសុំ​អាជ្ញាធរ​នៃ​សាធារណរដ្ឋ​កូរ៉េ​ដើម្បី​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​យុវជន​៤​នាក់​ដែល​ឈរ​លើក​រូបថត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ជេរប្រមាថ​រួម​និង​ការដុត​រូបថត​នោះ​ទៀតផង ដែល​ត្រូវបានគេ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​កាល​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦ ម្សិល​ម៉ិ​ញ​នេះ​។​

​ជា​ករណី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថ្មី​ទៀត ខ​ណៈគេ​ឃើញ​វីដេអូ​ឃ្លី​បរ​យៈពេល​ប្រមាណ​ជិត ៨​នាទី ​ក្នុង​ហ្វេ​ស​ប៊ុ​កមាន​យុវជន​ខ្មែរ៤​នាក់​ដែល​អះអាងថា​ជា​កម្មករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង​បាន​លើក​បង្ហាញ​រូបថត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រួម​និង​ការ​ដៀល​ប្រមាថ​យ៉ាង​ចាស់ដៃ រួចហើយ​ដុត​រូបថត​នោះ​ថែម​ទៀតផង​។​វិ​ដេ​អូ​ជិត​៨ នាទី​នោះ ត្រូវបាន​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​៨​មករា និង​បន្ត​ដល់​ថ្ងៃទី​៩ ខែមករា នេះ​។

លោក ស៊ុត ឌី​ណា ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក កាលពី​ថ្ងៃទី​៨ ខែមករា ថា នៅ​ឆ្នាំ​២០១៦​នេះ យើង​នឹង​ធ្វើការ​យ៉ាង​ហ្មត់ចត់​ជាមួយ​ភាគី​កូរ៉េ ក្នុងការ​បោសសំអាត​ជន​បាត​សង្គម ពី​ទឹកដី​កូរ៉េ​អោយអស់​។ ឆ្នាំ​២០១៦ នឹង​ធ្វើការ​បោសសំអាត ដោយសារ​រយៈពេល ២​ឆ្នាំ​ហើយ ដែល​ខ្ញុំ​តែង​អង្វរ​ដល់​ភាគី​កូរ៉េ អនុគ្រោះ​ដល់​ពលករ​ខ្មែរ កុំអោយ​គេ​ចាប់ ឬ​ធ្វើទុក្ខបុកម្នេញ ដោយសារ​ការ​អាណិត​”​។​

​ទាក់ទិន​នឹង​ករណី​យុវជន​ទាំង​៤​នាក់​ដែល​ជេរប្រមាថ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន លោក ស៊ុត ឌី​ណា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ ឬ​ប្រទេស​កូរ៉េខាងត្បូង បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​កូរ៉េ និង​គ្រប់​រោងចក្រ ឬ​អ្នក​ស្គាល់​កន្លែង​ស្នាក់នៅ​របស់​យុវជន​ទាំងនោះ សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា ដើម្បី​ចាត់ការ​តាមច្បាប់​កូរ៉េ និង​កម្ពុជា ដើម្បី​ចាប់បញ្ជូន​យុវជន​មួយក្រុម​នោះ ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​៕​ដោ​យ៖​រដ្ឋាfcdx
​

 

 

 

 

 

 

 

រថភ្លើង​ដឹក​អ្នកដំណើរភ្នំពេញ​​ព្រះសីហនុ ចំណុះ​១៥០​នាក់ ចាប់ដំណើរការ​ក្នុង​ខែ​នេះ​

ភ្នំពេញ​៖ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP បាន​ដកស្រង់​សំដី​មន្ត្រី​ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ ( Royal Railway ) ថា រថភ្លើង​ដឹក​អ្នកដំណើរ ភ្នំពេញ​-​ព្រះសីហនុ នឹង​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​នៅក្នុង​ខែមករា នេះ​។

​លោក RUSSEL TIZON មន្ត្រី​ផ្នែក​សេវាកម្ម​អតិថិជន​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ ( Royal Railway ) បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP កាលពី​ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦ ថា ការសាកល្បង​លើកដំបូង​នៃ​រថភ្លើង​ដឹក​អ្នកដំណើរ​នេះ បានធ្វើ​ឡើង​ពី​ភ្នំពេញ ទៅកាន់​អូរ​ដឹ​ម ក្នុង​ចម្ងាយ ១២ គីឡូម៉ែត្រ ។​លោក​បន្តថា ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ បានធ្វើការ​សាកល្បង​ដឹក​ភ្ញៀវទេសចរ​តាម​រថភ្លើង ចំនួន ៣​ទូ អាច​ផ្ទុក​មនុស្ស​ចំនួន ១៥០​នាក់ ហើយ​ទូរថភ្លើង​ទាំង ៣​ទូ​នោះ មាន​ទូរថភ្លើង សម្រាប់​ប្រភេទ VIP និង ២​ទូ​ទៀត សម្រាប់​ភ្ញៀវទេសចរ​ធម្មតា​។ ដំណើរការ​សាកល្បង​នោះ គឺធ្វើឡើង​ពី​ភ្នំពេញ ទៅ​អូរ​ដឹ​ម​។​

​លោក​បញ្ជាក់ថា ការចេញដំណើរ​ពី​ភ្នំពេញ​ទៅកាន់​ក្រុងព្រះសីហនុ និង​ពី​ខេត្ត​ព្រះសីហនុ មកកាន់​ភ្នំពេញ​ប្រើ រយៈពេល ៨​ម៉ោង ផ្លូវដែក​មាន​ចម្ងាយ ២៦០​គីឡូម៉ែត្រ ហើយ​បើក​ក្នុង​ល្បឿន ៣៥​គីឡូម៉ែត្រ​ក្នុង ១​ម៉ោង​។​ការបើក​ដំណើរការ​ឡើងវិញ​នេះ គឺ​ផ្តោត​សំខាន់​លើ​ភ្ញៀវទេសចរ ដើម្បី​ភ្ញៀវទេសចរ មើលឃើញ​ទេសភាព​ធម្មជាតិ​ស្រស់ស្អាត​តាម​បណ្តា​ខេត្ត​នានា​ពី​ភ្នំពេញ ទៅដល់​ខេត្ត ជាប់មាត់​សមុទ្រ ព្រមទាំង​ការកាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​តាមផ្លូវ​ជាតិ​ទៀតផង​។​

​លោក​បាន​អះអាងថា ក្បាលរថភ្លើង និង​ទូរថភ្លើង​ផលិតឡើង​ក្នុង​ទសវត្សរ៍​៦០​នៅ​ប្រទេស​បារាំង បាន​យកមកប្រើ​ប្រាស់​សម័យ​ស​ង្គ​ម​រាស្ត្រនិយម ហើយ ទូរថភ្លើង​ទាំង​៣​សម្រាប់​ដឹក​ភ្ញៀវទេសចរ នេះ​ខាងក្នុង​តុបតែង​យ៉ាង​ស្អាត​និង​បំពាក់​ឧបករណ៍​ម៉ាស៊ីនត្រជាក់ និង​មាន​អាហារ​ដ្ឋា​ន​សម្រាប់​បម្រើភ្ញៀវ​នៅលើ​រថភ្លើង​ទៀតផង​។​

​លោក​បាន​លើកឡើងថា បច្ចុប្បន្ននេះ មាន​ក្រុមហ៊ុន​ទេសចរណ៍ កំពុង​មក​ទំនាក់ទំនង​ជាមួយ​ក្រុម​ហ៊ុន​រ៉ូយ៉ាល់ រេល​វេ​ក្នុង​ការដឹក​ភ្ញៀវទេសចរ តាម​រថភ្លើង​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​។ ជាមួយគ្នានេះ ពេល​ដំណើរការ​បានល្អ​ហើយ ក្រុមហ៊ុន​គ្រោង​បើក​ការដឹកជញ្ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមផ្លូវ​រថភ្លើង ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ ដោយ​កាត់​តាម​ខេត្តតាកែវ និង​ខេត្តកំពត​។​

​គួរ​ជម្រាប​ថា ក្រុមហ៊ុន Toll Royal Railway ដែលជា​កិច្ចសហការ​រវាង​ក្រុមហ៊ុន Toll អូស្ត្រាលី និង​ក្រុមហ៊ុន Royal Group របស់លោក​ឧកញ៉ា គិត​ម៉េង បាន​ទទួលបាន​កិច្ចសន្យា​សម្បទាន​ផ្លូវដែក ក្នុង​កុងត្រា​រយៈពេល ៣០​ឆ្នាំ ពី​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​អាជីវកម្ម​ផ្លូវដែក​ជួសជុល និង​ថែទាំ​។ ក៏ប៉ុន្តែ​ក្រោយមក ក្រុមហ៊ុន​អូស្ត្រាលី Toll បាន​ដកខ្លួន ហើយ​ក្រុមហ៊ុន​វិនិយោគ​ផ្លូវដែក​កម្ពុជា​នោះ បាន​ប្តូរ​ឈ្មោះ​មកជា “Royal Railway” ដែលមាន​លោក​ឧកញ៉ា គិត​ម៉េង ជា​ប្រធាន​។​

​យោងតាម​របាយការណ៍​បាន​បង្ហាញថា កា​ចំណាយ​សរុប​នៅក្នុង​គម្រោង​ស្ថាបនា​ផ្លូវដែក​កម្ពុជា​ពី​ភ្នំពេញ​ទៅកាន់​កំពង់ផែ​ក្រុងព្រះសីហនុ​នេះ មាន​ចំនួន ១៤១,៦ លាន​ដុល្លារ ក្នុងនោះ មាន​៨៤ លាន​ដុល្លារ ជា​កម្ចី​ហិរញ្ញប្បទាន​របស់ ADB ២១,៥ លាន​ដុល្លារ ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​អូ​ស្រា្ត​លី ១៣​លាន​ដុល្លារ ជា​ជំនួយ​របស់ OPEC សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ ជំនួយឥតសំណង​រប​ស់​រដ្ឋាភិបាល​ម៉ាឡេស៊ី ប្រហែល ២,៨ លាន​ដុល្លារ និង​សម្បទាន​រាជរដ្ឋាភិបាល​កម្ពុជា ចំនួន ២០,៣ លាន​ដុល្លារ​៕​ដោ​យ៖រដ្ឋា​gvfcd

​

រថយន្ត​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​ក្រឡាប់​ធ្លាក់​ផ្លូវ​សង្កត់​ស្លាប់​ម្នាក់ របួស​៤​នាក់​

​បាត់ដំបង​៖​កម្មករ​ម្នាក់​បាន​ស្លាប់ និង​៤​នាក់​ទៀតបាន​រងរបួស​ស្រាល ខ​ណៈ​រថយន្ត​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​មួយគ្រឿង​បាន​ជ្រុល​ប​ង្កូ​ត​រអិល​ធ្លាក់​ជ្រោះ​ដែល​មាន​ទឹក ហើយ​ត្រូវរថយន្តសង្កត់ពីលើ ។​សាក្សី​បញ្ជាក់ថា ទីនោះ​មាន​ភ្លៀង​ធ្លាក់​ពី​យប់​បណ្តាល​ឲ្យ​ផ្លូវលំ​បែក​ផុ​ក លុះ​រថយន្ត​នោះមក​ដល់ ក៏​រអិល​ធ្លាក់​ផ្លូវ​បង្ក​ឲ្យ​មាន​អ្នកស្លាប់ និង​របួស​តែម្តង​។​

​រថយន្ត​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​១​គ្រឿង​បាន​រអិល​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ដែល​ចំណោត​ជ្រៅ​ក្រោយពេល​មាន​ភ្លៀង​កាលពី​យប់​ធ្វើ​ឲ្យ​ផ្លូវ​រអិល​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​៣​ត្រឡប់​សង្កត់​មនុស្ស​ស្លាប់​ម្នាក់ និង​របួស​៤​នាក់ កាលពី​វេលា​ម៉ោង​៦​និង​២៥​នាទី ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវលំ​ចូលក្នុង​ភូមិ ស្ថិតក្នុង​ក្រុមទី​១០ ភូមិ​ព្រៃ​ចែក ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង ។​សព​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​រៀបចំ​ប្រគល់​ក្រុមគ្រួសារ​យកទៅ​ធ្វើទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ែ​អ ស្រុកកំណើត​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៦​និង​២៥​នាទី​ព្រឹក​ថ្ងៃទី​៩​ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវលំ​ចូលក្នុង​ភូមិ ស្ថិតក្នុង​ក្រុមទី​១០​ភូមិ​ព្រៃ​ចែក ឃុំ​កំពង់ព្រះ ស្រុក​សង្កែ មាន​ករណី​គ្រោះថ្នាក់​ក្រឡាប់​ធ្លាក់​ផ្លូវ​របស់​រថយន្ត​១​គ្រឿង​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​ដែលមាន​មនុស្ស​៥​នាក់​ជិះ​លើ​នោះ ។​រថយន្ត​នេះ បានចេញ​ដំណើរ​មកពី​ស្រុក​មង្គល​បូរី ឆ្ពោះ​មក​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ដើម្បី​ស៊ីឈ្នួល​ច្រូតស្រូវ​ឲ្យ​គេ ។​

ពេល​មក​ផ្លូវលំ​ចុះ​ពី​ផ្លូវជាតិ​ចូលដល់​ផ្លូវដី​បត់​កែង​បាន​រអិល​ធ្លាក់​ជ្រោះ ព្រោះ​កាលពី​យប់​ថ្ងៃទី​៨ មាន​ភ្លៀង​ធ្លាក់​មួយ​ប្រាវ​នៅ​តំបន់​នោះ បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ខ្លួនឯង ៣ ត្រឡប់ ហើយ​សង្កត់​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​៤​នាក់​ទៀត​រងរបួស​ស្រាល​។​

​ជនរងគ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ វន វេត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ជ្រាល ឃុំ​ល្វា​ស្រុក​ពួក ខេត្តសៀមរាប​។​រី​ែ​អ​អ្នករបួស ទី​១​ឈ្មោះ សួស ឡុ​ញ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ទី​២​ឈ្មោះ សម័យ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ទី​៣​ឈ្មោះ សាន ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ ។​អ្នកស្លាប់ និង​អ្នករបួស​ខាងលើនេះ​ជា​កម្មករ រស់នៅ​ខេត្តសៀមរាប​ជាមួយគ្នា និង​អ្នករបួស​ម្បា​ក់ទៀត​ឈ្មោះ លី ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ រស់នៅ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ជា​ម្ចាស់​រថយន្ត​។​

​ប្រភព​បាន​បញ្ជាក់ថា ក្រោយ​បានកើត​ហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាននាំគ្នា​ចុះមក​កន្លែងកើតហេតុ និង​ស្ទូច​រថយន្ត​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​រង់ចាំ​ម្ចាស់​រថយន្ត​ចូលមក​ដោះស្រាយ​តាម​ក្រោយ​។​ចំណែក​ជនរងគ្រោះ​ដែល​បាន​ស្លាប់ សមត្ថកិច្ច​បាន​ជួយ​ដឹក​យកទៅ​ប្រគល់​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ដល់​អាសយដ្ឋាន​នៃ​សព​៕​ដោ​យ៖​ប៉ែន សុផល​vgfcd1cxdes3gbvgf4gfrde7gvfc2hgtffr5
​

ប​ង្ក្រា​ប​គ្រឿងញៀន​នៅ​តំបន់​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ស្ទើរ​រាល់ថ្ងៃ​(មានវីដេអូ)

​ភ្នំពេញ៖ថ្ងៃនេះ​បង្ក្រាប​ទៀតហើយ​ នៅ​​ទីតាំង​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ដ៍​ធំ​មួយ​នៅ​ក្រុម​១១ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ដោយ​កំលាំង​អធិការដ្ឋាន​និង​កំលាំង​គណៈបញ្ជា ការ​ឯកភាព​ខណ្ឌ​សែន​សុខ​ចុះឃាត់ខ្លួន​ក្មេង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​18​នាក់ និង​សម្ភារៈ​សេព​គ្រឿងញៀន​មួយចំនួន ។

ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ខាងលើ​នេះ ធ្វើនៅ​​រសៀល ម៉ោង​3​ថ្ងៃទី 08 ខែមករា​ឆ្នាំ​2016​នៅ​ចំណុច​ក្រុម​11 ​ភូមិ​ត្រពាំង​ឈូក ​សង្កាត់ទឹកថ្លា ខណ្ឌ​សែន​សុខ​ ដឹកនាំ​ដោយ​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាលរងខណ្ឌ​សែន​សុខ លោក ម៉ក់ ហុង អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ។​

​ជា​លទ្ធផល​កម្លាំងចម្រុះ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​សែន​សុខ​ឃាត់ខ្លួន​មនុស្ស​ចំនួន​១៨​នាក់ ក្នុងនោះ​ដកហូត​បាន អត្តសញ្ញាណប័ណ្ណ កាត​គ្រី​ម៉ូតូ​និង​ប័ណ្ណបើកបរ​ជាច្រើន​សន្លឹក​រួមទាំង​​ឧបករណ៍​សំរាប់​សេព​គ្រឿងញៀន​មួយចំនួន​ផងដែរ​។​

​គួរ​បញ្ជាក់ថា ទីតាំង​ដែល​សមត្ថកិច្ច​ចុះបង្ក្រាប ខាងលើនេះ ប្រមូលផ្តុំ​ដោយ​ក្មេង​ទំនើង​បងតូច បងធំ​ដែល​តែងតែ​មកជួប​ជុំគ្នា​និង​ជា​ជំរក​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​ទោះបី​សមត្ថកិច្ច​មូលដ្ឋាន​ខិតខំ​និង​ព្យាយាម​បង្ក្រាប​ជាច្រើន​លើ​ច្រើនសារ​យ៉ាងណា​ក៍ដោយ​ក៍​មិនចេះ​អស់​ដែល​ហើយ​នេះ​ជា​លើក​ទី​08​ហើយ​ដែល​គណៈបញ្ជាការ​ឯកភាព ខណ្ឌ​សែន​សុខ​សហ​ការណ៍​ជាមួយ​កំលាំង​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ក្នុង​ការចុះ​ប​ង្រា​ប​ជា​រៀងរាល់ថ្ងៃ​ដូច​ភ្លៀងរលឹម​។​

​បច្ចុប្បន្ន​ក្រុម​អ្នកប្រើប្រាស់​គ្រឿង​ញៀ​ទាំង​១៨ នាក់ រួមទាំង​វត្ថុតាង​ខាងលើ​ត្រូវបាន​នាំខ្លួន​យក ទៅធ្វើ​ការសាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បីកសាងសំណុំ រឿង ​បញ្ចូនទៅ​តុលាការ​៕ដោយ​៖​សួង សាម​1111111111111111111

 

អ្នកបើកបរ​ម្នាក់​ស្លាប់​ក្នុង​រថយន្ត​ធុន​ធំ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ពញាក្រែក​

​ត្បូង​ឃ្មុំ៖​យ៉ាងហោចណាស់​មាន​មនុស្សម្នា​ក់បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ពេល​រំលង​អា​ធ្រា​ត្រ​រវាង​រថយន្ត​ធុន​ធំ​មួយគ្រឿង​ជាមួយ​រថយន្ត​មួយ​គ្រឿ​ផ្សេងទៀត​មិនទាន់​ស្គាល់​អត្តសញ្ញាណ ព្រោះ​បើក​គេចខ្លួនបាត់​មុនពេល​សមត្ថកិច្ច​ទៅដល់​កន្លែងកើតហេតុ​។​
​
យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រហែល​2.00​នាទី​ទៀបភ្លឺ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត និង​រថយន្ត​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​7 ស្ថិ​នៅ​ភូមិ​បត់​ទន្លា ឃុំ​
​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បណ្តាលអោយ​ស្លាប់​អ្នកបើកបរ​
​ម្នាក់​គៀប​ជាប់​នៅក្នុង​រថយន្ត​។​

​ប្រភព​បន្តថា រថយន្ត​ម៉ាក​FUSO ព​ណិ​បៃតង ពាក់​ស្លាក​លេខ​ស្វាយរៀង​3A0323 អ្នកបើកបរ​ស្លាប់​នៅក្នុង​រថយន្ត ស្រាវជ្រាវ​រក​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ​។​ចំណែក​រថយន្ត​ម្ខាង​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​ទេ​ព្រោះ​បាន​បើក​គេច​បាត់​ក្រោយ​កើតហេតុ​ភ្លាមៗ​។​

​តាម​ការសន្និដ្ឋានៈ រថយន្ត​FUSO ដែល​រងគ្រោះ​នោះ​បុក​គូថ​ជាមួយ​រថយន្ត​មិន​
​ស្គាល់​អត្តសញ្ញាណ​ពីក្រោយ បណ្តាលអោយ​ស្លាប់ អ្នកបើកបរ និង ខូចខាត​រថ​
​យន្ត​ផ្នែក​ខាងមុខ​កំរិតធ្ងន់​។​

​សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ​ស្វែងរក​រថយន្ត​ភាគី​ម្ខាង​ទៀត​ដើម្បី​មក​ស៊ើបសួរ​ឲ្យ​ដឹង​ពី​មូលហេតុ​ពិត​ដែល​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​បែបនេះ​៕​ដោ​យ៖​សុ​ភ័​ណ្ឌ​fvgcddd

​