បាល់ទាត់៖នាវេលាម៉ោង៣ និង៤៥នាទីរសៀលថ្ងៃទី១១ ខែមករានេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងជួបក្រុម ម៉ាល់ឌីវដែលជាក្រុមក្នុងទ្វីបអាស៊ីដូចគ្នា ក្នុងទឹកដីកណ្តាលប្រទេសបង់ក្លាដេស នៃព្រឹត្តិការណ៍ពានរង្វាន់ Bangabandhu Gold Cup គ្រាដែលកម្ពុជាអវត្តមានកីឡាសំខាន់ៗមួយចំនួន។
កម្មវិធីប្រកួតនៅបង់ក្លាដេ ថ្ងៃបើកឆាកនេះ កម្ពុជា ត្រូវប៉ះក្រុមជម្រើសជាតិម៉ាល់ឌីវ និងប៉ះក្រុមបារ៉ែន នៅថ្ងៃទី១៣ ខែមករា និងចុងក្រោយជួប ក្រុមម្ចាស់ផ្ទះបង់ក្លាដេស ដែលជាការប្រកួតបញ្ចប់ពូល B។
គួរបញ្ជាក់ថា ការប្រកួតពាន់រង្វាន់ Bangabandhu Gold Cup 2016 នៅក្នុងទឹកដីបង់ក្លាដេសដែល មានប្រទេស ៧ប្រទេសចូលរួម(ប្រទេសម៉ាឡេស៊ីតំណាងដោយក្លឹប Felda United ឯបង់ក្លាដេសម្ចាស់ផ្ទះមាន២ក្រុម)។ ក្រុមជម្រើសជាតិកម្ពុជាស្ថិតនៅពូល B ដែលមានក្រុមម្ចាស់ផ្ទះ U-23 បង់ក្លាដេស បារ៉ែន និងម៉ាល់ឌីវ។ ចំណែក ៤ក្រុមទៀតស្ថិតក្នុងពូល A មានក្រុមជម្រើសជាតិបង់ក្លាដេស នេប៉ាល់ ស្រីលង្កា និងក្លឹប Felda United(តំណាងប្រទេសម៉ាឡេស៊ី)៕
កម្ពុជាអាចបាន៣ពិន្ទុអត់ គ្រាដែលប៉ះម៉ាល់ឌីវរសៀលនេះ