All posts by មេគង្គ ប៉ុស្តិ៍

អាមេរិក​បញ្ជូន​សព្វា​វុ​ធ​ទៅកាន់​ឧបទ្វីប​កូរ៉េ គំរាម​កូរ៉េខាងជើង​

​សេ​អ៊ូ​ល​៖​យន្តហោះ​ទម្លាក់​គ្រាប់បែក​ប្រភេទ B-52 របស់​សហរដ្ឋអាមេរិក​បានហោះហើរ​ឆ្លងកាត់​ប្រទេស​កូរ៉េខាងត្បូង​ដើម្បី​ជាការ​គំរាម​ដល់​ប្រទេស​កូរ៉េខាងជើង​ក្រោយ​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ កាលពី​សប្តាហ៍​មុន​។ នេះ​បើ​យោងតាម​សារព័ត៌មាន Reuters​។​
​ដោយឡែក​យោងតាម​សារព័ត៌មាន​របស់​ប្រទេស​កូរ៉េខាងត្បូង​ផ្សាយ​ថា សហរដ្ឋអាមេរិក​អាច​នឹង​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B-2 នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ និង​យន្តហោះ F-22 ជា​ប្រភេទ​យន្តហោះ​ដែល​អាច​គេច​ពី​ប្រព័ន្ធ​រ៉ា​ដា​បាន​។​
​ឆ្លើយតប​បញ្ហា​នេះ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​លើកឡើងថា ទង្វើ​របស់​សហរដ្ឋអាមេរិក ជាការ​ជំរុញ​ឲ្យ​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​ឈានទៅរក​ការផ្ទុះ​សង្គ្រាម​កាន់តែ​ឆាប់​៕

us-air-force-b52-reuters_650x400_71452563031

​

រថយន្ត​ដឹក​កម្មករ​ពីរ​គ្រឿង​បុក​គ្នា​ស្លាប់ ៣​នាក់ របួសធ្ងន់ ស្រាល​ប្រមាណ ៧០ នាក់​

​កំពង់​ស្ពឺ៖យ៉ាងហោចណាស់​មានកម្ម​ការិនី​រោងចក្រ​កាត់ដេរ​ចំនួន ៣​នាក់ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ប្រមាណ​ជា ៧០​នាក់​ផ្សេងទៀត​បាន​រងរ​បួ​សធ្ងន់ និង​ស្រាល ដោយ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ក្នុង​ខេត្តកំពង់ស្ពឺ​។​នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជី​វៈ​។​

​បន្ទាប់ពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ភ្លាម ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ នេះ​បានប្រកាសថា នៅក្នុង​ឧ​ទ្ទ​វ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ដឹក​កម្មករ​ពីរ​គ្រឿង​បាន​បុក​គ្នា តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ត្រង់ចំណុច​ព្រំប្រទល់​ស្រុក​គងពិសី និង​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ បណ្តាល​កម្មការិនី​ចំនួន ៣​នាក់ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និងរ​ងរ​បួ​ធ្ងន់​ស្រាល ប្រមាណ​ជា ៧០​នាក់​។​

​ក្នុង​សេចក្តីប្រកាស​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏បាន​សម្តែង​នូវ​ការចូលរួម​រំលែក​ទុក្ខ និង​មាន​ក្តី​រន្ធត់ ក្រៀមក្រំ​យ៉ាង​ក្រៃលែង នៅពេល​ទទួលដំណឹង​ថា មាន​ឧ​ទ្ទ​វ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ចំណុច​យាយ​ក្រមួន ឃុំ​រកា​កោះ ស្រុក​គងពិសី ( ព្រំប្រទល់​ស្រុក​គងពិសី និង​ស្រុក​សំរោង​ទង ) ស្ថិត​តាមផ្លូវ​លេខ​៤១ ដែល​បណ្តាលអោយ​កម្មក​រ ៣ នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​របួសធ្ងន់​ស្រាល ៧០ នាក់​។​

​គួររំឭកថា នៅវេលា​ម៉ោង​ប្រមាណ​ជាង ៦ ព្រឹក​ថ្ងៃទី​១២ ខែមករា នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ដែល​បង្កឡើង​ដោយ​រថយន្ត​កូរ៉េ ១ តោន​កន្លះ ដឹក​កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ​ចំនួន​២​គ្រឿង​បាន​ចង្កូត​បុក​គ្នា​បណ្តាល​ឲ្យ​រថយន្ត​មួយគ្រឿង​ក្រឡាប់ ដាច់​ក្បាល​។ ដោយឡែក ចំពោះ​អ្នកបើកបរ​រថយន្ត​ទាំងពីរ បាន​រត់​គេចខ្លួនបាត់ ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​។​

​ឧបទ្ទវ​ហេតុនេះ បណ្តាល​ឲ្យ​កម្មការិនី ៣​នាក់​ស្លាប់ នៅនឹងកន្លែង​កើតហេតុ និង​ជាច្រើន​នាក់​ទៀត​រងរបួស​ធ្ងន់ និង​ស្រាល ត្រូវ​សមត្ថកិច្ច​ជួយ​រៀបចំ​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​ព្យាបាល​។​រហូតមកដល់​វេលា​ថ្ងៃត្រង់ នា​ថ្ងៃ​ដដែល​នេះ​នៅ​មិនទាន់មាន​សេចក្តីរាយការណ៍​បន្ថែម​ពី​ជោគវាសនា​របស់​ជនរ​ង​គ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នោះ​នៅឡើយ​ទេ​៕​ដោ​យ៖ខេមរា . រាយការណ៍បន្ថែម៖ អ៊ួង វ៉ឹងdcfredbbdsxdzeeegbhvtffffrfdreccgtfrdaa

​

បាល់ទាត់ជម្រើសជាតិ​កម្ពុជា​​ចាញ់ ប្រទេស​ម៉ា​ឌី​វ​​ ៣-២

​បាល់ទាត់​៖​ការប្រកួត​បើកឆាក​នៃ​ពានរង្វាន់ Bangabandhu Gold Cup2016 នៅ​ប្រទេស​បង់​ក្លា​ដេ​ស កាលពី​រសៀល​ម្សិលមិញ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​រង​បរាជ័យ​ក្រោម ថ្វី​ជើង​របស់​ក្រុម​ជម្រើសជាតិ​នៃ​ប្រទេស​ម៉ា​ឌី​វ​ដោយ​លទ្ធផល​៣-២​។
​ ​ការប្រកួត​នៅ​តង់​ទី​១ ក្រុម​នៃ​ប្រទេស​ម៉ា​ល់​ឌី​វ​បាន​នាំមុខ​នៅ​នាទី​ទី​៤ ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ Easa Ismail ប៉ុន្តែ​សមាជិក​មកពី​ក្លិប​ប៉ូលិស ស៊ុន វណ្ណ​ដេ​ត ស៊ុត​តាម​ស្មើ​វិញ​នៅ​នាទី​ទី​១៥​។ នៅ​នាទី​ទី​៣៨ កីឡាករ Hassan Naaiz បា​នរក​គ្រាប់​បាល់​ឲ្យ​ម៉ា​ល់​ឌី​វ​នាំមុខ​សាជាថ្មី​។ ជិត​ចប់​តង់​ទីមួយ​ទៅហើយ​ខ្សែបម្រើ​ប្រយុទ្ធ​ក្លិប​ប៉ូលិស ទិ​ត្យ ឌី​ណា ស៊ុត​ឲ្យ​ក្រុម​កម្ពុជា​តាម​ស្មើ​វិញ ២-២​។
​ ​លុះ មកដល់​តង់​ទី​ពីរ ក្រុម​កម្ពុជា​បាន​ព្យាយាម​វាយ​សម្រុក​យ៉ាងខ្លាំង ប៉ុន្តែ​គ្មាន​សំណាង​រក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​របស់​ម៉ា​ល់​ឌី​វ បានឡើយ​។
​ ​ផ្ទុយទៅវិញ ក្រុម​ម៉ា​ល់​ឌី​វ​ជា​អ្នក​ទម្លាយ​សំណាញ់​ទី​របស់​កម្ពុជា​នៅ​នាទី​ទី​៧៩ ដោយ​កីឡាករ Hassan Naaiz បញ្ចប់​ត្រឹម​៩០​នាទី​ដោយ​លទ្ធផល ៣-២៕

12513818_216416722024171_4532298288953267508_o12549000_216416715357505_619920089492719010_n

​

កូរ៉េខាងត្បូង​គំរាម​ដាក់ពង្រាយ​កងទ័ព​បន្ថែម​នៅតាម​ព្រំដែន​ជាមួយ​កូរ៉េខាង ជើង​

​សេ​អ៊ូ​ល​៖ រដ្ឋាភិបាល​កូរ៉េខាងត្បូង​ថ្លែងថា ខ្លួន​បាន​នឹង​កំពុង​ពិភាក្សា​ក្នុងការ​ដាក់ពង្រាយ​ទ័ព​បន្ថែមទៀត ដោយ​ដាក់​ឲ្យ​មានការ​ហោះហើរ យន្តហោះ​ទម្លាក់​គ្រាប់បែក ប្រភេទ B-52 របស់​សហរដ្ឋអាមេរិក ដើម្បី​ឆ្លើយតប​ទៅនឹង​ការធ្វើ​តេស្ត​សាកល្បង គ្រាប់បែក​អ៊ីដ្រូសែន របស់​កូរ៉េខាងជើង​។ នេះ​បើតាម​សារព័ត៌មាន AFP ។​
​កូរ៉េខាងត្បូង​បាន​ឈរលើ​ជំហរ​មិន​យោគយល់​អធ្យាស្រ័យ នៅក្នុង​ការសាកល្បង​បំផ្ទុះ​គ្រាប់បែក​អ៊ីដ្រូសែន កាលពី​ថ្ងៃ​ពុធ​របស់​កូរ៉េខាងជើង ហើយ​បាន​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​នូវ​ទណ្ឌកម្ម​ឃោរឃៅ ចំពោះ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​។​
​ជាមួយនឹង​ការបង្ហាញ​ភាពខ្លាំង នៅ​ថ្ងៃអាទិត្យ យន្តហោះ​ចម្បាំង ប្រភេទ B-52 អមដោយ​យន្តហោះ ប្រភេទ F-15 របស់​កូរ៉េខាងត្បូង និង​យន្តហោះ​ប្រភេទ F-16 របស់​សហរដ្ឋ​អាម៉េរិក បាន​ហោះ​នៅលើ​ដែនអាកាស​នៃ​មូលដ្ឋាន​ទ័ពអាកាស Osan Air Base មាន​ចម្ងាយ​ប្រមាណ ៧០​គីឡូម៉ែត្រ ភាគខាងត្បូង នៃ​ព្រំដែន​កូរ៉េ​ទាំងពីរ​
​ទោះជា​យ៉ាងណា​រដ្ឋាភិបាល​សេ​អ៊ូ​ល ក៏បាន​ប្រកាស​ឲ្យ​មាន ការ​រឹតបន្តឹង​បន្ថែមទៀត លើ​ចលនា​នៃ​ប្រជាពលរដ្ឋ​របស់ខ្លួន ក្នុងការ​ទៅធ្វើ​ការ​នៅក្នុង​សួន​ឧស្សាហកម្ម Kaesong ជា​សួន​ឧ​ស្សហកម្ម​រួមគ្នា រវាង​ប្រទេស​កូរ៉េ​ទាំងពីរ ដែលមាន​ចម្ងាយ​ប្រមាណ​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ព្រំដែន​ចូលទៅ​កាន់​ទឹកដី​កូរ៉េខាងជើង​៕

Countries-With-Largest-Armies-In-2014-South-Korea

​

ប៉ូលិសតួកគីឃុំខ្លួនជនសង្ស័យ៣៣នាក់ ដែលជាសមាជិកក្រុម ISIS

តួកគី៖មនុស្សចំនួន៣៣នាក់ត្រូវបានប៉ូលិសតួកគីបានធ្វើការឃុំខ្លួន គ្រាដែលសង្ស័យជាសមាជិកក្រុមឧទ្ទាម ISIS នៅក្នុងទីក្រុង Istanbul និងនៅខេត្ត Adana តំបន់ភាគខាងត្បូងនៃប្រទេសរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ។
កងកម្លាំងប៉ូលិសប្រឆាំងអំពើភេរវកម្ម បានបើកប្រតិបត្តិការ នៅទូទាំងស្រុកចំនួន៥ នៃទីក្រុង Istanbul ដោយចាប់បានជនសង្ស័យ ដែលគេជឿជាក់ថា ជាសមាជិកក្រុមឧទ្ទាម ចំនួន១០នាក់ ខណៈជនសង្ស័យ២៣នាក់ផ្សេងទៀត ត្រូវបានឃុំខ្លួននៅក្នុង Adana ក្នុងនោះ១៦នាក់ ជាជនបរទេស ដែលចង់ចូលរួមជាសមាជិកក្រុម ISIS និង៧នាក់ជាពលរដ្ឋតួកគី ដែលដើរបញ្ចុះបញ្ចូលរកមនុស្ស ដើម្បីចុះចូលជាសមាជិករបស់ក្រុមឧទ្ទាម ISIS។
ប្រភពបញ្ជាក់ថា ពលរដ្ឋតួកគីទាំង៧នាក់ ជាប់សង្ស័យថា បានដើរជ្រើសរើសមនុស្ស ដើម្បីចុះចូលជាមួយក្រុម ISIS ត្រូវបានចាប់ខ្លួន ជាមួយនឹងមនុស្ស ដែលពួកគេបានជ្រើសរើសដើម្បីចូលរួម ជាមួយក្រុម IS ចំនួនមួយក្រុម ក្នុងនោះមានស្រ្តីជនជាតិរុស្ស៊ីម្នាក់ និង១៥នាក់ទៀត ជាជនជាតិអេហ្ស៊ីប។ បន្ទាប់ពីធ្វើការត្រួតពិនិត្យសុខភាព ក្រុមជនជាតិបរទេសទាំង១៦នាក់នោះ ត្រូវបានបញ្ជូនទៅកាន់ស្ថាប័នគ្រប់គ្រងជនអន្តោប្រវេសន៍ ដើម្បីត្រៀមរៀបចំ បញ្ជូនពួកគេវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញ៕

5B4EE8A1-A224-4DE0-B969-03EAB04FD66C_cx21_cy24_cw45_w800_h450

ល្បែងស៊ីសង​ច្រើន​ប្រភេទ​កើតពេញ បន្ទុក​នៅ​ខេត្ត​ព្រះសីហនុ មាន​សមត្ថកិច្ច​នៅក្រោយ​ខ្នង​

ព្រះ​សីហ​នុ៖​បទល្មើស​ល្បែងស៊ីសង​ជាច្រើន​ប្រភេទ​បាន និង​កំពុង​រីក​រាលដាល​ពេញបន្ទុក​នៅតាម​ផ្សារ និង​តាម​ចំណុច​មួយចំនួន​ក្នុង​ក្រុងព្រះសីហនុ គេ​មិនឃើញ​មានការ​បង្ក្រាប​នោះឡើយ ប៉ុន្តែ​បែរជា​លេច​ឮថា​មាន​មន្ត្រី​សមត្ថកិច្ច​ចេញមុខ​កាង​ទៅវិញ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ផ្សារលើ បាន​ឲ្យ​ដឹងថា ល្បែងស៊ីសង កំពុង​រាលដាល​ពេញបន្ទុក​ក្នុង​ក្រុងព្រះសីហនុ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម និង​កើតមាន​អំពើចោរកម្ម ក៏ដូចជា​បទល្មើស​ផ្សេងៗ​គួរ​ឲ្យ​ភ័យខ្លាច​។​

​ទោះជា​យ៉ាងនេះ​ក្តី នាយ​នគរបាល​សង្កាត់​លេខ​2 ក៏ដូចជា​លោក អធិការនគរបាល​ក្រុងព្រះសីហនុ ត្រូវគេ​មើលឃើញថា មិន​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ដែល​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លូន​គ្រប់គ្រង​នោះទេ​។​

​ស្ត្រី​ចំណាស់​ជា​អាជីវករ​ក្នុង​ផ្សារលើ​ម្នាក់​ឈ្មោះ ប៊ុន​ថេ​ន បាន​ពោល​យ៉ាង​ដូច្នេះ​ថា លោក ជួ ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​មូលដ្ឋាន​អាច​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ពី​វង់ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ខាងលើនេះ​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់ថា វង់ល្បែង​ស៊ីសង​ទាំងអស់​នៅ​ក្រុងព្រះសីហនុ សុទ្ធ​តែមាន​មន្ត្រីនគរបាល​ជា​អ្នក​នៅ​ពី​ក្រោយខ្នង និង​រត់​ការបើក​ល្បែងស៊ីសង​ខុសច្បាប់​ទាំងនោះ ទើបបានជា​មន្ត្រី​ថ្នាក់ដឹកនាំ​មូលដ្ឋាន និង​នគរបាល​ប៉ុស្តិ៍ ធ្វើ​មិនដឹងមិនឮ​ក្នុងការ​លុបបំបាត់​បទ​ល្មើស​ទាំងនេះ​។

​ប្រភពព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ផ្សារលើ​កំពង់សោម ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​២​ក្រុងព្រះសីហនុ មាន​ទីតាំង​កត់​កន្ទុយ​លេខ​(​កូនកញ្ច្រែង​)​ប្រមាណ​ជិត​១០​កន្លែង កំពុងដំណើរការ​យ៉ាង​រលូន​គ្មាន​ការរំខាន​ឡើយ​រាប់ទាំង​លោក​ប៉ូលីស និង​លោក​ប្រធាន​ផ្សារ​។​

​កូនកញ្ច្រែង​ខ្លះ​បាន​អួតអាង​ថា ពួកគេ​ដែល​អាច​អង្គុយ​កត់​កន្ទុយលេខ​បាន គឺ​ដោយសារ​មាន​មន្ត្រីនគរបាល​ជា​អ្នករត់​ការសម្របសម្រួល​រវាង​ម្ចាស់​ទីតាំង​កត់​កន្ទុយលេខ ល្បែង​ហ្គេម​បាញ់​ត្រី ល្បែង​ជល់​មាន និង​ល្បែង​ចាក់​ភ្នាល់​បាល់ ហេតុនេះហើយ​ទើប​ពុំមាន​ការបង្ក្រាប​ធ្វើ​ឲ្យ​ល្បែង​កើត​រាលដាល​កាន់តែខ្លាំង​នៅក្នុង​ខេត្ត​ព្រះសីហនុ​។​

​ប្រភព​បានអោយដឹងថា កន្លងមក​មន្ត្រីនគរបាល​ធ្លាប់​បង្ក្រាប​ល្បែង​កន្ទុយលេខ​ក្នុង​ផ្សារ​ម្ដង​រួចមកហើយ​។ ដោយ​ចាប់បាន​មនុស្ស​មួយចំនួន ផងដែរ ក្រោយមក សមត្ថកិច្ច​ដោះលែង​មេ​កន្ទុយលេខ​ទាំងនោះ​អោយមក​ផ្ទះ​វិញ ដែល​ការដោះលែង​នោះ​ត្រូវគេ​គិតថា​ស្ថិតក្រោម​អំពើពុករលួយ​។ ឥឡូវនេះ​ល្បែង​កន្ទុយលេខ​ក្នុង​ខេត្ត​ព្រះសីហនុ រាលដាល​កាន់តែខ្លាំង​ជាមុន​ទៀត ហើយ​នាយប៉ុស្តិ៍​នគរបាល​សង្កា​ត់​លេខ​២ និង​លោក​អធិការនគរបាល​ក្រុង ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​ល្បែងស៊ីសង​ដែលជា​ប្រភព​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។​

មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បានស្នើ​ឲ្យ​លោក ជួ ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ គួរ​ណែនាំ​ដល់​មន្ត្រីនគរបាល​ក្រុង​នេះ​ជាបន្ទាន់​ផង ព្រោះ​ពួកគេ​មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របតាម​បទបញ្ជា​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​នោះឡើយ ហើយ​ពួកគេ​បណ្ដោយ​ឲ្យ​បទល្មើស​ផ្សេងៗ​ជាពិសេស​ល្បែងស៊ីសង​រាលដាល​ឥតឈប់ឈរ បើទោះបីជា​នៅពេល​ថ្មីៗ​នេះ លោក​អភិបាលក្រុង​បានចេញ​មុខ​ធានា​អះអាងថា លោក​នឹង​ចុះ​ចេញពី​តំណែង​បើសិនជា​លុបបំបាត់​ល្បែងស៊ីសង​មិន​នោះទេ​៕​ដោ​យ៖អ៊ួ​ង វឹង​gvgfrdeeefrtfdcbbbfrdesddddgtfrdewwww
dfredcccgvfcdaaacfderbbb​

លោក ម៉ឹង យូ​ឡេង និងលោក ជួរ ឈុន​ឡេង បង្កើត​​ប៉ុស្តិ៍​​ជជុះ​​ថ្លឹង​​រថយន្ត​​លើ​ផ្លូវ​​ជា​តិ​​លេខ​3

ខេត្តកំពត៖ម្ចាស់​រថយន្ត​ធ្វើដំណើរ និង​រថយន្ត​​ដឹក​ទំនិញ​​ផ្សេងៗ​​នៅលើ​ផ្លូវ​ជាតិ​​លេខ​៣​បាន​​រាយការណ៍​​មក​​ថា​ភាព​អនាធិបតេយ្យ​​បាន​កើត​​ឡើង​នៅលើ​ផ្លូវ​ជាតិ​លេខ​៣ ​តាំង​ពី​ឆ្នាំ​២០១៥​មកម៉្លេះ ​ដោយ​សារ​តែ​​មន្ត្រី​ខិល​ខូច​​មួយ​ចំនួន​​បំពេញ​ការងា​រ​​មិន​​ត្រឹម​ត្រូវ​។

ប្រតិកម្មខាងលើនេះ ត្រូវគេមើលឃើញថា បាន​កើត​ឡើង​បន្ទាប់​ពីក្រុមមន្ត្រី​​គ្រប់​គ្រង​ប៉ុស្តិ៍​​ថ្លឹង​​រថយន្ត​​បំ​​​ពេញ​កា​រងារ​​មិន​ត្រូ​វ​​តាម​​ជំនាញ​​របស់​ខ្លួន​ ដោយ​​ពួកគេ​​ខំប្រឹង​​ប្រមូល​​លុយ​​ក្​រៅ​ផ្លូវ​ច្បាប់​​ឲ្យ​​បាន​​ច្រើន តែ​​មិន​បាន​ត្រួត​ពិនិត្យ​​រថយន្ត​​ដឹក​​លើ​​ចំណុះ​​ឡើយ​។

​​ប្រភពស្និទ្ធនឹងមន្ត្រីនៃមន្ទីរសាធារណៈ​ការ​ខេត្ត   បាន​​រៀប​រាប់​ថា លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទី​រ​​សាធារណៈ​ការ ខេត្ត​កណ្តាល បាន​​ឃុបឃិត​ជា​មួយ​​លោក ជួរ ឈុន​ឡេង ជា​​អនុប្រធាន​​មន្ទីរ ផ្តល់​ឲ្យ​​បក្ខ​ពួក​​របស់​ខ្លួន បង្កើត​​ស្ថានីយ៍​​ជញ្ជីង​​ថ្លឹង​​រថយន្ត​​នៅតាម​​ដង​ផ្លូវ​​មួយ​ចំនួន ដើម្បី​​ប្រមូល​លុយ​​តាម​របៀប​​ពុករលួយ​។

ប្រភព​ដដែល​បាន​បន្តថា​ ស្ថានីយ៍​​ជញ្ជីង​ថ្លឹង​​រថយន្ត​​របស់​​ក្រុ​ម​មន្ត្រី​ខិល​ខូច​​ខាង​លើ បាន​ដាក់​​ពង្រាយ កម្លាំង​​ចល័ត​​គ្រប់​​ច្រក​ល្ហក តាម​​ឃាត់​រថយន្ត​ដឹក​​ថ្ម​ ក្រួស​​ខ្សាច់ និង​​រថយន្ត​​ដឹក​ទំនិញ រាប់​សិប​គ្រឿ​ងក្នុ​ង​មួយថ្ងៃៗ មិន​ឲ្យ​​រួច​មួយ​គ្រឿង​​នោះ​ទេ​។

ម្ចាស់​រថយន្ត​ម្នាក់​បាន​បញ្ជាក់ថា រថយន្ត​​​ដឹ​ក​​ថ្ម និង​​ដឹក​​ដី​ខ្សាច់ ដែល​ឆ្លងកាត់​​ជញ្ជីង​​នោះ ត្រូវ​បង់​លុយ​​ចាប់ពី ២​ម៉ឺន​រៀល រហូត​​ទៅ​ដល់ ១០​ម៉ឺន​រៀល ក្នុង​​មួយ​គ្រឿង ដូច្នេះ​ក្រុ​ម​​ជញ្ជីង​​អាច​​ប្រមូល​ប្រាក់​ក្នុង​​មួយ​ថ្ងៃៗ​បាន​រាប់​លាន​​រៀល​។​​

ម្ចាស់​រថយន្ត​ធ្វើដំណើរ និង​រថយន្ត​ដឹក​ទំនិ​ញ​​ផ្សេងៗ​ នៅ​លើ​​ផ្លូវជាតិ​​លេខ​៣ បាន​បញ្ជាក់​ស្រដៀង​គ្នា​ថា ក្រុមការងារ​​ដាក់​​ប៉ុស្តិ៍​ជ​ជុះ នៅតាមបណ្តោយ​​ផ្លូវ​ជាតិ​​លេខ​​៣ ក្នុងភូមិ​​សាស្ត្រ​​ខេត្ត​ក​ណ្តាល ជា​​មន្ត្រី​​ក្រសួង និង​មន្ត្រី​​មន្ទីរ​​សាធារណៈ​ការ​​ខេត្ត​កណ្តាល រួមសហការ​​ជាមួយ​​មន្ត្រី​សាលា​ខេត្ត​​កណ្តាល បង្កើតជា​ប៉ុស្តិ៍​​ជញ្ជីង​​ថ្លឹង​​រថយន្ត​​ដឹក​​លើស​​ទម្ងន់​ដើម្បី​​ផាក​ពិន័យ តែ​តាម​​ការសង្កេត​​ជាក់​ស្តែង​​មិន​ដែល​​ឃើញ​​មន្ត្រី​​ទាំងនោះ ធ្វើការ​​ពិនិត្យ និង​​ថ្លឹង​រថយន្ត​​ទៅ​តាម​​លក្ខណៈ​​បច្ចេក​ទេស​​នោះ​ទេ គឺ​គ្រាន់​តែ​​បញ្ជា​ឲ្យ​​រថយន្ត​​ឈប់​​ចូល​ទៅ​​បង់​លុយ​​ជាការស្រេច។

ម្ចាស់យានយន្ត និងក្រុមអាជីវករបាន​អំពា​វនា​វ​ដល់​មន្ត្​រីជាន់​ខ្ពស់​នៅ​ក្រសួង​​សាធារណៈ​ការ និង​​ដឹក​ជញ្ជូន ក៏ដូច​ជា​មន្ត្រី​ជាន់​ខ្ពស់​នៅ​សាលា​ខេត្ត​ក​ណ្តាល​​មេត្តា​​ត្រួ​ត​ពិនិត្យ​ ភាព​មិនប្រក្រតី​​ខាង​លើនេះ​​ឡើង​វិញ ដើម្បី​​សម្រួល​​ដល់​​ការ​ប្រកប​​អាជីវកម្ម​របស់​​ប្រជា​ពលរដ្ឋ ហើយ​ក៏​​ដើម្បី​ចូល​រួម​ថែ​រក្សាផ្លូវ​ថ្នល់​​នៅ​កម្ពុជា​​ដើម្បី​ប្រើប្រាស់​​បាន​យូរ​​អង្វែង​​ផង​ដែរ​។

ដើម្បីឆ្លើយតបនឹងករណីដាក់​កុងត្រូល​ជជុះ​ខាង​លើ​នេះ មេគង្គប៉ុស្តិ៍ បាន​ព្យា​​យាម​ទាក់ទង​លោក ម៉ឹង យូឡេង និងលោក ជួរ ឈុនឡេង ដើម្បីសុំ ការ​ពន្យល់ដែរ ប៉ុន្តែ​ទូរស័ព្ទ​មិន​អាច​ភ្ជាប់ប្រ​ព័ន្ធ​បាន កាល​ពីរសៀលម្សិល​ម៉ិញ​នេះ៕ ដោយ៖សហការីdxszaaaavgfcdxbbb

gtfrdcccc

កម្មករ​ប្រមាណ ៣០​នាក់ ស្លាប់ និង​របួស ក្នុងគ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ​៤

​កំពង់ស្ពឺ​៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹងថា កម្មករ​ប្រមាណ 30​នាក់ បាន​រងរបួស​ធ្ងន់​និង​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​កម្មករ និង​រថយន្ត​ដឹក​កម្មករ​ដូចគ្នា នៅ​ផ្លូវជាតិ​លេខ​៤ ត្រូវ​ចំណុច​គីឡូម៉ែត្រ​លេខ​៤១ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ នៅ​ម៉ោង​ប្រមាណ​៦ ព្រឹក​ថ្ងៃទី​១២ ខែមករា​ឆ្នាំ​២០១៦​នេះ​។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា ខណៈ​នេះ​កម្លាំង​អាជ្ញាធរ កំពុង​ជួយ​អន្តរាគមន៍ ដោយបាន​ដឹក​កម្មករ​ដែល​រងរបួស​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​យ​ដើម្បី​សម្រាក​ព្យាបាល​។
​មកទល់ពេលនេះ​មិនទាន់មាន​ប្រភព​ច្បាស់លាស់​បញ្ជាក់ថា​ចំនួន​អ្នកស្លាប់ និង​អ្នករបួស​ឬ​មូល​ហេតុដែល​នាំ​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ខាងលើនេះ​នៅឡើយ​ទេ​៕​ដោ​យ៖អ វ៉ឹ​ង​gtfrdaadcfredbbdsxdzeeegbhvtffffrfdrecc
​

ក្រុងភ្នំពេញ​គ្រោង​សង់ស្ពាន​អាកាស​ស្ដុ​ប​ផ្សារ​ដី​ហ៊ុយ និង​ផ្លូវ​ក្រវាត់ក្រុង​ទី​២​ប្រវែង​ជាង​១៦​គីឡូម៉ែត្រ​

ភ្នំពេញ​៖សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១១ ខែមករា នេះ បាន​បើក​កិច្ចប្រជុំ​មួយ​ពិភាក្សា​រវាង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា​ជាមួយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ ស្តីពី​គម្រោង​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ខ្សែក្រវាត់​ទី២ជុំវិញទីក្រុង​ភ្នំពេញ​សម្រាប់​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​នាពេល​អនាគត​។​នេះ​ជា​គម្រោង​សម្រាប់​ខ្សែក្រវាត់​ក្រុង​ទី​២ (Ring road II) ដែលជា​ជំនួយ​ហិរញ្ញប្បទាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ លោកប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិ​ភា​ក្ស​លើ​គម្រោង​សាងសង់​ស្ពាន​អាកាស​ចំ​ណុច​ស្តុ​ប​ផ្សារ​ដី​ហុយ និង​ផ្លូវ​ក្រវាត់ក្រុង​ទី​២​។​

​ប្រភព​បាន​បញ្ជាក់ថា បើតាម​គម្រោង ស្ពាន​អាកា​សនឹង​ត្រង់​សាងសង់​នៅ​ចំណុច​ស្តុ​ប​ផ្សារ​ដី​ហុយ ចេញពី​ចំណុចប្រសព្វ​រវាង​មហាវិថី​សហព័ន្ធរុស្ស៊ី និង​ផ្លូវ​១០១៩ (​វិថី​ហាណូយ​) មាន​ប្រវែង ៦១១ ម៉ែត្រ ទទឹង ១៦,៥​ម៉ែត្រ​។ ចំពោះ​ផ្លូវ​ខ្សែក្រវាត់​ក្រុង​ទី​២ ជា​ប្រភេទ​ផ្លូវ​ពីរ​គន្លង មាន​ប្រវែង ១៦,៦៧​គីឡូម៉ែត្រ ចាប់ពី​មហាវិថី​សហព័ន្ធរុស្ស៊ី​ដល់​ផ្លូវជាតិ​លេខ​២ មាន​ទទឹង ២៣​ម៉ែត្រ ដាក់លូ​សងខាង​ទំហំ ១,៥​ម បេតុង​កម្រាស់ ២០​សង់ទីម៉ែត្រ ដោយ​ឆ្លងកាត់​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ ឆ្ពោះទៅ​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល ជួបគ្នា​ត្រង់​ស្ពាន​តាខ្មៅ ព្រែក​សំរោង​។​

​គួរ​បញ្ជាក់ថា ការកសាង​សង់ស្ពាន​អាកាស និង​ផ្លូវ​ខ្សែក្រវាត់​ក្រុង​ទី​២ នេះ ត្រូវបាន​កត់សម្គាល់ថា នឹង​អាចជួយ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​បាន​មួយកម្រិត​ធំ នៅ​តំបន់​ជុំវិញ​រាជធានីភ្នំពេញ ពិសេស​ការបញ្ជៀ​ស​ផ្លូវ​សម្រាប់​រថយន្ដ​ដឹកជញ្ជូន​ធុន​ធ្ងន់​ឆ្លងកាត់ចូល​ក្រុងភ្នំពេញ​៕​ដោ​យ៖​រដ្ឋា​sxdzaavgfcbb

​

លោក ម៉ឹង យូ​ឡេង និង​លោក ជួរ ឈុន​ឡេង បង្កើត​ប៉ុស្តិ៍​ជជុះ​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​3

​ខេត្តកំពត​៖​ម្ចាស់​រថយន្ត​ធ្វើដំណើរ និង​រថយន្ត​ដឹកទំនិញ​ផ្សេងៗ​នៅលើ​ផ្លូវជាតិ​លេខ​៣​បាន​រាយការណ៍​​ថា ​ភាពអនាធិបតេយ្យ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៣ តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ​ដោយសារតែ​មន្ត្រី​ខិលខូច​មួយចំនួន​បំពេញការងារ​មិន​ត្រឹមត្រូវ​។​

ប្រតិកម្ម​ខាងលើនេះ ត្រូវគេ​មើលឃើញថា បាន​កើតឡើង​បន្ទាប់ពី​ក្រុមមន្ត្រី​គ្រប់គ្រង​ប៉ុស្តិ៍​ថ្លឹង​រថយន្ត​បំពេញការងារ​មិនត្រូវ​តាម​ជំនាញ​របស់ខ្លួន ដោយ​ពួកគេ​ខំប្រឹង​ប្រមូល​លុយ​ក្រៅ​ផ្លូវច្បាប់​ឲ្យ​បាន​ច្រើន តែ​មិនបាន​ត្រួតពិនិត្យ​រថយន្ត​ដឹក​លើ​ចំណុះ​នោះឡើយ​។​

ប្រភព​ស្និទ្ធ​នឹង​មន្ត្រី​នៃ​មន្ទីរ​សាធារណការ​ខេត្ត   បាន​រៀបរាប់ថា លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ ខេត្តកណ្តាល បាន​ឃុបឃិត​ជាមួយ​លោក ជួរ ឈុន​ឡេង ជា​អនុប្រធាន​មន្ទីរ ផ្តល់​ឲ្យ​បក្ខពួក​របស់ខ្លួន បង្កើត​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅតាម​ដងផ្លូវ​មួយចំនួន ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​។​

​ប្រភព​ដដែល​បាន​បន្តថា ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​របស់ ក្រុមមន្ត្រី​ខិលខូច​ខាងលើ បានដាក់​ពង្រាយ កម្លាំង​ចល័ត​គ្រប់​ច្រកល្ហក តាម​ឃាត់​រថយន្ត​ដឹក​ថ្ម ក្រួស​ខ្សាច់ និង​រថយន្ត​ដឹកទំនិញ រាប់សិប​គ្រឿងក្នុង​មួយថ្ងៃៗ មិន​ឲ្យ​រួច​មួយគ្រឿង​នោះទេ​។

ម្ចាស់​រថយន្ត​ម្នាក់​បាន​បញ្ជាក់ថា រថយន្ត​ដឹក​ថ្ម និង​ដឹក​ដីខ្សាច់ ដែល​ឆ្លងកាត់​ជញ្ជីង​នោះ ត្រូវ​បង់លុយ​ចាប់ពី ២​ម៉ឺន​រៀល រហូត​ទៅដល់ ១០​ម៉ឺន​រៀល ក្នុង​មួយគ្រឿង ដូច្នេះ​ក្រុម​ជញ្ជីង​អាច​ប្រមូលប្រាក់​ក្នុង​មួយថ្ងៃៗ​បាន​រាប់លាន​រៀល​។​

ម្ចាស់​រថយន្ត​ធ្វើដំណើរ និង​រថយន្ត​ដឹកទំនិញ​ផ្សេងៗ​នៅលើ ផ្លូវជាតិ​លេខ​៣ បានបញ្ជាក់​ស្រដៀង​គ្នា​ថា ក្រុមការងារ​ដាក់​ប៉ុស្តិ៍​ជជុះ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល ជា​មន្ត្រី​ក្រសួង និង​មន្ត្រី​មន្ទីរ​សាធារណការ​ខេត្តកណ្តាល រួមសហការ​ជាមួយ​មន្ត្រី​សាលាខេត្ត​កណ្តាល បង្កើតជា​ប៉ុស្តិ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ដឹក​លើស​ទម្ងន់​ដើម្បី​ផាកពិន័យ តែ​តាម​ការសង្កេត​ជាក់ស្តែង​មិនដែល​ឃើញ​មន្ត្រី​ទាំងនោះ ធ្វើការ​ពិនិត្យ និង​ថ្លឹង​រថយន្ត​ទៅតាម​លក្ខណៈ​បច្ចេកទេស​នោះទេ គឺ​គ្រាន់តែ​បញ្ជា​ឲ្យ​រថយន្ត​ឈប់​ចូលទៅ​បង់លុយ​ជាការ​ស្រេច​។​

​ម្ចាស់​យានយន្ត និង​ក្រុមអាជីវករ​បាន​អំពាវ​នា វ​ដល់​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏ដូចជា​មន្ត្រីជាន់ខ្ពស់​នៅ​សាលា​ខេត្តកណ្តាល​មេត្តា​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​ខាងលើនេះ​ឡើងវិញ ដើម្បី​សម្រួល​ដល់​ការប្រកប​អស​ជីវ​កម្ម​របស់​ប្រជាពលរដ្ឋ ហើយក៏​ដើម្បី​ចូលរួម​ថែរក្សា​ផ្លូវថ្នល់​នៅ​កម្ពុជា​ដើម្បី​ប្រាស់​បានយូរ​អង្វែង​ផងដែរ។

ដើម្បី​ឆ្លើយតប​នឹង​ករណី​ដាក់​កុងត្រូលជជុះ​ខាងលើនេះ មេគង្គ​ប៉ុស្តិ៍ បាន​ព្យាយាម​ទាក់ទង​លោក ម៉ឹង យូ​ឡេង និង​លោក ជួរ ឈុន​ឡេង ដើម្បី​សុំ ការពន្យល់​ដែរ ប៉ុន្តែ​ទូរស័ព្ទ​មិនអាច​ភ្ជាប់​ប្រព័ន្ធបានទេ កាលពី​រសៀល​ថ្ងៃទី១០ ​ខែមករា ម្សិល​ម៉ិ​ញ​នេះ   ៕​​ដោយ​៖​សហការី​

hgtfvbbhygtfaa

bhgvfcc​

ប៉េអឹម​ស្រុក​កពង់​ត្រាច​បង្ក្រាប​សង្វៀន​បញ្ជល់​មាន់​ឃាត់ខ្លួន​៥​នាក់​

​ខេត្ត​កំ​ព​ត៖កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពត នៅវេលា​ម៉ោង ៩​ះ​៤០​នាទី​ព្រឹក​ថ្ងៃទី​១០ ខែមករា បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ ស្រុក​កំពង់ត្រាច ចុះបង្ក្រាប​សង្វៀន​ជល់​មាន់​ដែល​លួច​បើក​លេង​យូរហើយ នៅ​ភូមិ​កោះ​ស្នា ឃុំ​ឬ​ស្សី​ស្រុក ខាងលិច​ស្រុក​កំពង់ត្រាច ខេត្តកំពត​។

​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ បានអោយដឹងថា ក្នុងការ​បង្ក្រាប​ល្បែងស៊ីសង​ខាងលើនេះ មានការ​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់ ធើ្វ​អោយមាន​ការភ្ញាក់ផ្អើល​ដ​ល់​ប្រជាពលរដ្ឋ​ជិតខាង​។

​សម​ត្ថិ​កិច្ច​នៅ​ទី​នោះបាន​អោយដឹងទៀតថា ក្នុងការ​ចុះបង្ក្រាប​នេះ ដឹកនាំ​ដោយ​លោក ខៃ ស​ម្ភ​ស្ស ព្រះរាជអាជ្ញារង ខេត្តកំពត​។​

​សមត្ថកិច្ច​មូលដ្ឋាន​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ លួចខ្សឹប​ដាក់​ត្រចៀក​អ្នកយកព័ត៌មាន​ថា ការបង្ក្រាប​សង្វៀន​ជល់​មាន់​នេះ​ឃាត់​មនុស្ស​បាន​ចំនួន​៥​នាក់ ម៉ូតូ​២៦​គ្រឿង ស៊ុម​១៣ និង​អា​គក​មួយចំនួនទៀត​។

​ប្រភព​ដដែល​បន្តទៀត​ថា ដោយសារតែ​ម្ចាស់​សង្វៀន​បង់លុយ​ឲ្យ​តែ​អ្នកផ្សេង មិន​បង់លុយ​ដាក់​ខែ​ឲ្យ​ក្រុម​សមត្ថកិច្ច​ប៉េអឹម ទើបបានជា​កម្លាំង​ប៉េអឹម​ស្រុក​កំពង់ត្រាច រាយការណ៍​ទៅ​ខេត្ត ហើយ​ប៉េអឹម​ខេត្ត​រាយការណ៍​ទៅ​ព្រះរាជអាជ្ញា បាន​ឈានដល់​ការចុះ​បង្ក្រាប​នេះ បើ​ម្ចាស់​សង្វៀន បង់លុយ​កាក់​អោយ​ប៉េអឹម នៅ​ស្រុក និង​ខេត្ត នោះ​ព្រះរាជ​អា​ជ្ញា​គ្មាន​ដឹង​រឿងនេះ​បន្តិច​សោះ​៕ ដោ​យ៖ អ.វ៉ឹ​ង​cfdxaagvgfdbbvgcreeehygtfrdd

​

ខឹងម្តាយស្តី​បន្ទោស​រឿង​និយាយ​ទូរ​ស័ព្ទ​ច្រើន ស្ទុះ​រត់​ចេញ​ពី​ផ្ទះ

ខេត្តតាកែវៈនារីម្នាក់បានព្យាយាមរត់ចេញពី​ផ្ទះដោយ​សារ​ខឹង​ម្ដាយ​ស្តី​បន្ទោស​អោយ​រឿង​និយាយ​ទូរស័ព្ទ​មិន​គិតជួយ​ធ្វើ​ការងារ​ផ្ទះ​តែ​ត្រូវម្តាយ​របស់​នាង​ដេញតា​ម​រហូត​មក​ដល់​ចំណុ​ចបេន​ឡាន​ផ្សារ​តាកែវ​តែ​នាងមិន​ព្រម​ឈប់​ ពេល​នោះ​ស្ត្រី​ជា​ម្ដាយ​បានស្រែក​ថាចោរ​ៗផ្អើល​ដល់សមត្ថកិច្ច​ និង​ប្រជា​ពល​រដ្ឋ​ដេញស្ទាក់​ចាប់​បានភ្លាមៗ​តែម្ដង។

ហេតុការណ៍​ភ្ញាក់ផ្អើលនេះបានកើត​ឡើង​កាល​ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ វេលា​ម៉ោង​៨និង៣០នាទី ព្រឹ​ក​នៅ​ចំណុច​ផ្សារ​តាកែវ ស្ថិតក្នុងភូមិ​​ថ្នល់​បែក សង្កាត់​រការ​ក្រៅ ក្រុង​ដូនកែវ ខេត្ត​តាកែវ​ ។

ប្រភពពត៌មានពីសមត្ថកិច្ចបាន​អោយ​ដឹង​ថា នារីដែល​ព្យា​យាមរត់​ចេញ​ពីផ្ទះ​មានឈ្មោះ ចាន់ ធឿន ភេទស្រី អាយុ២២ឆ្នាំ រស់នៅ​ឃុំ​សំបួរ ស្រុកទ្រាំង ខេត្តតាកែវ ។

តាមសម្តីស្ត្រីជាម្ដាយបាននិយាយ​ប្រាប់​ប៉ូលីសថា កូន​ស្រី​របស់​គាត់​ជាមនុស្ស​រឹងរូស​មិន​ចេះជួយ​ធ្វើ​ការ​ងារ​ផ្ទះទេ គិត​តែនិ​យាយ​ទូរស័ព្ទ ហើយគាត់តែ​ង​តែ​ធ្វើ​ការ​ប្រដៅ​ជាញឹក​ញាប់​ដែរ​តែ​នាង​មិន​ស្ដាប់​បង្គាប់​ឡើយ លុះ​ដល់​ថ្ងៃកើត​ហេតុគាត់​បាន​ស្តី​បន្ទោស​នាង​រឿង​និយាយ​ទូរស័ព្ទ នាង​ក៍​មាន​ចិត្ត​ខឹង​ហើយ​រត់ចេញ​ពីផ្ទះ​តែម្ដង។

ក្រោយពេលកើតហេតុក្រោយពេល​កើត​ហេតុ​នារី​រូបនេះ​ត្រូវបាន​សមត្ថកិច្ចនាំ​យកមក​កាន់​ទីស្នាក់​ការ​ប៉ុស្តិ៍​ដើម្បី​ធ្វើ​ការ​អប់រំណែ​នាំ​រួចអោយ​ត្រប់​ទៅផ្ទះ​វិញ។

គួររំឭកថា សម័យនេះការទាក់​ទងគ្នាតាម​រយៈ ទូរស័ព្ទ​របស់​យុវវ័យ​បានបង្កភាព​ងាយ​ស្រួល​ពេញ​បន្ទុក​ក្នុង​ការបង្កើត​អារម្មណ៍ស្នេហា ក្នុងនោះអ្នក​មាន​ប្តី ប្រពន្ធរួច​ហើយ​ខ្លះ ក៏អាច​លង់​ចូល​ផ្លូវ​នេះ​ដែរ។ ករណី​ច្រ​ឡំ​លេខ​ទូរស័ព្ទ​ខ្លះក៏​ត្រូវ​ពួក​គេអន្ទង​រក​គ្នារហូត​ណាត់​ជួបគ្នា​ប្រ​ព្រឹត្តិ​អំ​ពើអនា​ចារ្យ​ក្បត់​ប្រ​ពន្ធ ឬក្បត់​ប្តី បង្ក​ឲ្យមាន​ការ​បែក​បាក់​ក្រុម​គ្រួសារ​ក៏មាន​ច្រើន​ករណី​រួច​មក​ហើយ​ដែរ៕

ដោយ៖អ៊ួង វឹង

IMG-20160112-WA0060 copy

ក្រុម​អាល់​កៃ​ដា​នៅ​យេ​មែន​ប្រកាស​សងសឹក​អា​រ៉ា​ប៊ី​សា​អូឌីត​

​យេ​មែន​៖​ក្រុម​អាល់​កៃ​ដា​នៅក្នុង​ប្រទេស​យេ​មែន​បានប្រកាស​ប្ដេជ្ញា​ថា នឹង​សងសឹក​ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត​វិញ​ក្រោយ​ប្រហារជីវិត​មនុស្ស​៤៧​នាក់​កាលពី​ថ្ងៃទី​០២​មករា ដោយ​ជាប់ចោទ​ពីបទ​ប្រ​ព្រឹ​ត្ដ​អំពើ​ភេរវកម្ម ដែលជា​បុព្វ​ជិត​និកាយ​ស៊ុន​នី និង​មាន​បុព្វ​ជិត​និកាយ​ស៊ី​អ៊ី​តម្នាក់​ផង​។​
​យោងតាម​ខ្សែអាត់​សំឡេង​ដែល​បង្ហោះ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ដែលមាន​រយៈពេល​៧​នាទី​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ទៀតថា ការប្រហារជីវិត​បុព្វ​ជិត​និកាយ​ស៊ុន​នី គឺជា​ផ្នែក​មួយ​នៃ​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​ដឹកនាំ​ដោយ​អាមេរិក​។ ដូច្នេះ​ចំពោះ​បញ្ហា​នេះ យើង​សូម​ផ្ដាំ​ទៅ​អាមេរិក​និង​សម្ព័ន្ធ​មិ​ត្ដរបស់​គេ​ថា អ្នកឯង​បាន​សាកល្បង​សង្គ្រាម​ជាមួយ​យើង​តាំងទី​ទសវត្ស​ឆ្នាំ​១៩៩០​។
​គួរ​បញ្ជាក់ថា ភាគច្រើន​នៃ​អ្នកទោស​ដែល​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ប្រហារជីវិត គឺជា​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​អ្នក​ទាំងនោះ​គឺពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ភេរវកម្ម​បង្កឡើង​ដោយ​ក្រុម អាល់​កៃ​ដា​ពី​ឆ្នាំ​២០០៣-២០០៦៕

20160111

​

អ៊ីរ៉ាក់​ប្ដេជ្ញា​ដណ្តើម​តំបន់​មួយចំនួន​ក្នុង​ទីក្រុង​រ៉ា​ម៉ា​ឌី​ពី​ក្រុម ISIS មកវិញ​

អ៊ីរ៉ាក់​៖​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់ និង​ក្រុម​សម្ព័ន្ធ​ស៊ុន​នី​បានចាប់ផ្ដើម​ប្រតិបត្តិ​ការលាង​សម្អាត​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម ISIS នៅ​ស្រុក Soufiyah ស្ថិតនៅ​ភាគ​ខាងកើត​ទីក្រុង​រ៉ា​ម៉ា​ឌី​ប្រមាណ​១១០​គីឡូម៉ែត្រ ស្ថិតនៅ​ភាគ​ខាងលិច​នៃ​រដ្ឋធានី​បា​ដា​ដ ប្រទេស​អ៊ីរ៉ាក់​។​
​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​កាលពី​ថ្ងៃទី​១០​មករា​បាន​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​រដ្ឋ​អ៊ីស្លាម​IS​នៅ​តំបន់​ថ្មី​ស្ថិត​ទីក្រុង​រ៉ា​ម៉ា ឌី នៃ​ភាគ​ខាងលិច​ខេត្ត​Anbar​។ កងទ័ព​អ៊ីរ៉ាក់​ថា ក្រុម​អ៊ីស្លាម​IS ប្រមាណ​ជាង​២០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​កងទ័ព​ខ្លួន​វាយប្រហារ​នៅ​ទីនោះ​។ ទន្ទឹម​នោះ​កងទ័ព​អ៊ីរ៉ាក់​បាន​ប្ដេជ្ញា​ថា ខ្លួន​នៅតែ​ពុះពារ​កម្ទេច​ក្រុម​អ៊ីស្លាម​IS​រហូត​រដ្ឋាភិបាល​កាន់កាប់ ទឹកដី​មកវិញ​។​
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក Haider al-Abadi បាន​ថ្លែងថា នឹង​កម្ចាត់​ក្រុម​អ៊ីស្លាម​ISIS ដើម្បី​រដ្ឋាភិបាល​អ៊ីរ៉ាក់​ដណ្ដើម​តំបន់​មួយចំនួន​ពី​ការគ្រប់គ្រង​របស់​ពួក​ឧទ្ទាម​មកវិញ​៕

666

​

OSDH៖​ការវាយប្រហារ​តាម​អាកាស​លើ​ក្រុង​មួយ​នៅ​ស៊ី​រី​សម្លាប់​មនុស្ស​៥៧​នាក់​

ស៊ី​រី​៖​យោងតាម​របាយការណ៍​មជ្ឈមណ្ឌល​ស៊ី​រី​ខាង​ឃ្លាំមើល​ការគោរព​សិទ្ធិមនុស្ស (OSDH) បាន​ឲ្យ​ដឹងថា ការវាយប្រហារ ទៅលើ​ទីប្រជុំជន Maarat al Nouman ស្ថិតនៅក្នុង​ខេត្ត Idlib បាន​បណ្តាល​ឲ្យ​អ្នកស្រុក​ស៊ី​រី​ស្លាប់​យ៉ាងហោចណាស់​អស់​៥៧​នាក់​។
​របាយការណ៍​ដដែល​អះ​អាង​ថា ការវាយប្រហារ​តម្រង់​ទៅលើ​ក្រុង​មួយ ដែល​ស្ថិតក្នុង​ដៃ​ពួក​ឧទ្ទាម​ស៊ី​រី នេះ ដែល​បាន​ប៉ះពាល់​ដល់​អគារ​តុលាការ និង​ពន្ធនាគារ គឺ​ត្រូវបានប្រតិបត្តិ​ដោយ​កង​អាកាស​របស់​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​សៅរ៍​។​
​គួរ​បញ្ជាក់ថា យន្តហោះ​ចម្បាំង​រុស្ស៊ី បាន​ផ្តើម​ទំលាក់​គ្រាប់បែក​នៅ​ស៊ី​រី គឺ​តាំង​ពីថ្ងៃ​៣០​កញ្ញា​មក ដែល​តាម​វិមាន​ក្រេ​ម​ឡាំង គឺ​ក្នុង​គោលដៅ​ជួយ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ស៊ី​រី បា​ស្ហារ អាល់ អាសាដ ឲ្យ​ប្រយុទ្ធប្រឆាំង​ពពួក​ក្រុម​ឧទ្ទាម​បឋម​មុនគេ គឺ ក្រុម​ជី​ហាត​ភេរវ​និយម​អង្គការ ”​រដ្ឋ​អ៊ីស្លាម​”៕

2016-01-09T134347Z_2010934169_GF20000088890_RTRMADP_3_MIDEAST-CRISIS-SYRIA-RUSSIA_0

​