All posts by មេគង្គ ប៉ុស្តិ៍

អ្នកកាសែត​ម្នាក់​ត្រូវ​គំរាម​សម្លាប់​ក្រោយ​ផ្សាយ​រឿង​កន្ទុយលេខ​នៅ​ផ្សារ​ជិន​ណាន​

​ភ្នំពេញ​៖ បន្ទាប់ពីកាសែត ​ដើមអម្ពិល ចុះផ្សាយ​ព័ត៌មាន ល្បែង​កត់​កន្ទុយលេខ​នៅ​ផ្សារ​ជិន​ណាន ខាងក្រោយ​មណ្ឌល​សុខភាព សង្កាត់​ទឹកថ្លា ស្ថិតក្នុង​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដែល​ក្នុង​អត្ថបទ​នោះ​មាន​ចំណងជើង​ថា «​កត់​កន្ទុយលេខ និង​ល្បែង​ផ្សេងៗ រីកសាយ​ភាយ ពេញបន្ទុក នៅក្នុង​ផ្សារ​ជិន​ណាន អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ថ្នាំ​សណ្តំ » កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៦ រួចមក ស្រាប់តែអ្នកយកព័ត៌មានម្នាក់របស់កាសែតនេះ​ត្រូវ​បានទទួល​ការគំរាមកំហែង​ដល់​អាយុជីវិតកាលពីពេល​ថ្មីៗ​នេះ​។​

​អ្វីដែល​ហៅថា គោលការណ៍ ៩​ចំណុច ស្តីពី​ភូមិ​សង្កាត់​មាន​សុ​វ​តិ្ថ​ភាព ចែង​ដោយ​ក្រសួងមហាផ្ទៃ ហើយ​តម្រូវ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ អនុវត្ត​គោលការណ៍ ភូមិ​សង្កាត់​មាន​សុវត្ថិភាព​នេះ ត្រូវបាន​គេ​ទទួល​ស្វាគមន៍ ចំពោះ​គោលការណ៍​ល្អ​នេះ ក៏ប៉ុន្តែ​គោលការណ៍​នេះ ធ្វើ​ឲ្យ​មានការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ ជាពិសេស​ក្នុង​ទឹកដី​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រីក​សាយភាយ​ល្បែង​កត់​កន្ទុយលេខ និង​ល្បែង​ផ្សេងៗ​ពេញបន្ទុក​។​
​
សំណេរ​របស់​អ្នកកាសែត​បានលើកឡើង​ថា នៅក្នុង​សង្កាត់​នេះ មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​គ្រួសារ រីឯ​ល្បែងស៊ីសង​ក៏មាន​ច្រើន​ផងដែរ​នៅ​តំបន់​នេះ ហើយ​មាន​មន្ត្រីនគរបាល ជាន់ខ្ពស់​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​មេ​កត់​កន្ទុយលេខ​នៅ​ផ្សារ​ជិន​ណាន ស្ថិតនៅ​ខាងក្រោយ​មណ្ឌល​សុខភាព សង្កាត់​ទឹកថ្លា ក្នុងភូមិ​ចុង​ថ្នល់​ខាងលិច គឺ​ប្លុក​នេះ​ពោរពេញ​ទៅដោយ ការ​កត់​កន្ទុយលេខ​ពេញបន្ទុក មិនតិចជាង​១០​កន្លែង​ទេ ហើយ​ប្រជាពលរដ្ឋ មានការ​រិះគន់ នឹង​ការ​លេងល្បែង​កន្ទុយលេខ​និង​ល្បែង​ផ្សេងៗ ធ្វើ​ឲ្យ​កើតមាន​អំពើចោរកម្ម នៅក្នុង​តំបន់​ខាងក្រោយ មណ្ឌល​សុខភាព​ទឹកថ្លា ពោលគឺ​ក្នុង​ខណ្ឌ​សែន​សុខ​នេះ​តែម្តង​។​

​ការលើកឡើង​របស់​អ្នកកាសែត​រូបនេះ ដោយ​គ្រាន់តែ​ចង់បង្ហាញ​ពីសំណូ​ម​ពរ​ប្រជាពលរដ្ឋ ដែល​ចង់ឃើញ​ពី​ការអនុវត្ត​គោលនយោបាយ ៩​ចំណុច​របស់​រាជរ​ដ្ឌា​ភិ​បាល​ប៉ុណ្ណោះ ប៉ុន្តែ​វាបាន​ប៉ះពាល់​ទៅនឹង​ផលប្រយោជន៍​របស់​ក្រុម​អ្នករកស៊ី​កត់​កន្ទុយលេខ ទើបបានជា​កើត​ទៅជា​រឿង​គំរាម​សម្លាប់​បែបនេះ​៕ដោយ៖សួង សាមfrdeee

​

លោក សំ កុសល មេ​គយ​ច្រក​ចាំ​យាម និង​ច្រក​ប៉ាក់​ខ្លង កើប​លុយ​ពី​ទំនិញគេច ពន្ធ ?

​ខេត្តកោះកុង​៖​មជ្ឈដ្ឋាន​ខ្លះ​នៅ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុង បានកត់សម្គាល់​លើ​ការ​នាំចូល​ទំនិញ​ជាច្រើន​ប្រភេទ​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​ថា មានការ​ឃុបឃិត​គ្នា​ក្នុងការ​ចុះបញ្ជី​គៃបន្លំ​ប្រាក់​ពន្ធ​ និងមិនបាច់បង់ពន្ធចូលរដ្ឋ។​

​ការចោទប្រកាន់​នេះ​បាន​លេចឮ​ឡើង​នៅ​បន្ទាប់ពី​លោក សំ កុសល ប្រធាន​ស្នាក់ការ​សាខាគយ​ទើប​ឡើងកាន់តំណែង​ថ្មី​រហូតមក​ដល់ពេលនេះ ។​ប៉ុន្តែ​ប្រភព​ខ្លះ​បាន​លើកឡើងថា ការរិះគន់​នេះ​ដោយសារ​កាច់​កុង​គ្នា​ក្នុង​ការងារ​។​

​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​ចាំ​យាម និង​ប៉ាក់​ខ្លង នៃ​ខេត្តកោះកុង​មួយ​រយៈចុង​ក្រោយនេះ គេ​ឃើញ​មាន​ខ្សែ​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ធុន​ធ្ងន់​បើក​ឆ្លង​ចូលមក​ទឹកដី​កម្ពុជា​យ៉ាង​គគ្រឹកគគ្រេង​ស្ទើរ​រាល់ថ្ងៃ​។​ការនាំ​ចូល​មាន​ចំនួន​តិច ឬ​ច្រើន​នោះ​វា​មិន​សំខាន់​ទេ ប៉ុន្តែ​រឿង​ដែល​សំខាន់​នោះ​គឺ​ការឃុបឃិត​គ្នា​គៃបន្លំ​ប្រាក់​ពន្ធ​ដែល​ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួន និង​មន្ត្រី​នៅ​ច្រកទ្វារ​ជាមួយគ្នានេះ​ដាក់​ការសង្ស័យ​ទៅលើ​លោក​ប្រធាន​សាខាគយ​ថា បាន​ចុះបញ្ជី​បន្ធូរ​បន្ថយពន្ធ​ដើម្បី​បាន​សល់​ប្រាក់​លម្អៀង​ទុក​ចែកគ្នា​ច្រក​ហោប៉ៅ​។​

​ទាក់ទិន​នឹង​ករណីនេះ មន្ត្រី​ប្រចាំការ​ច្រក​ចាំ​យាម​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់ថា រថយន្ត​ដឹកទំនិញ​ទាំងនោះ គេ​ដឹក​ទៅ​ដា​ក់នៅ​ឃ្លាំង​មួយ​ស្ថិតនៅ​ផ្នែក​ខាងក្រោយ​ផ្សារ​ថ្មី​ជាប់​នឹង​ព្រំដែន​។ បន្ទាប់មក​ទើប​គេ​ធ្វើ​សកម្មភាព​ផ្ទេរ​រថយន្ត​ពីមួយ​ទៅមួយ នៅ​ខាងក្នុង​ទីតាំង​នោះ​ដោយ​ហាមឃាត់​យ៉ាង​តឹងរ៉ឹង​មិនអោយ​អ្នកសារព័ត៌មាន​ណា​ម្នាក់​ចូល​យក​ព័ត៌មាន និង​ថតរូប​នោះឡើយ​។​ដោយសារតែមានភាពអាថ៌កំបាំងបែបនេះ ទើបមជ្ឈដ្ឋានមួយចំនួនដាក់ការចោទប្រកាន់មេគយលោក សំ កុសល ថាបានពាក់ព័ន្ធ នឹងអំពើពុករលួយរឿងទំនិញគេចពន្ធ។

​ប្រភព​បន្តថា ទំនិញ​ទាំងនេះ​ត្រូវបាន​នាំចូល​ដោយ​ក្រុមហ៊ុន​មួយ​(​សុំ​លាក់​ឈ្មោះ​សិន​)​ហើយ​ក៏មាន​ការហូរ​ចូរ​តាម​ច្រក​ប៉ាក់​ខ្លង មក​ឡើង​នៅ​ចំណុច​ភូមិ ៤ និង​ភូមិ ២ ជាប់​តំបន់​វ៉ៃ​បុក​ចាស់​ក៏មាន​ច្រើន​ណាស់ដែរ ។​

​ប្រភព​ដដែល​បន្តថា គ្រប់មុខ​ទំនិញ​ដែល​ថៅកែ​ភាគច្រើន​នៅ​កោះកុង​នាំចូល​មាន​មួយចំនួន​បាន​ចុះបញ្ជី​ដោយ​បន្លំ​ប្រាក់​ពន្ធ និង​មួយចំនួនទៀត​គេចពន្ធ​ទាំងស្រុង​ក៏មាន​។​

​ប្រភព​ដដែល​នេះ​បាន​សួរ​អ្នកយកព័ត៌មាន​ដោយ​ចំអក​ថា លោក​ជា​អ្នកកាសែត​ដឹង​ទេ​ថា តើ​នៅ​ច្រក​ចាំ​យាម មាន​មន្ត្រី​ណាខ្លះ​ដែលមាន​សិទ្ធិ​សម្រេច​ក្នុងការ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចេញ ចូល ដោយ​ចុះបញ្ជី​លើកលែង​ការបង់ពន្ធ ឬ​បន្ធូរ​បន្ថយពន្ធ ដើម្បី​សល់​លុយ​ដែល​លម្អៀង​ទុក​ចែកគ្នា​ច្រក​ហោប៉ៅ ? ។​

​ដើម្បី​ឆ្លើយតប​ចំពោះ​ការរិះគន់​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា នេះ មេគង្គ​ប៉ុស្តិ៍ បាន​ព្យាយាម​ទាក់ទង​លោក សំ កុសល ប្រធាន​ស្នាក់ការ​សាខាគយ ដែរ ប៉ុន្តែ​មិនអាច​ភ្ជាប់​ប្រព័ន្ធ​ទូរស័ព្ទ​ដើម្បី​សុំ​ការឆ្លើយតប​បានទេ​៕ ដោ​យ៖សហការី​cfdxcccfrdeaaagftrddd

​

 

 

 

 

 

 

 

 

 

 

 

 

 

 

 

cfdedbbb

 

 

 

 

 

 

 

 

 

អគារ​តម្កល់​ប្រាក់ ISIS​ ត្រូវ​យន្តហោះ​ចម្បាំង​អាមេរិក​ទម្លាក់​គ្រាប់បែក​កម្ទេច

វ៉ាស៊ីនតោន​៖អគារ​តម្កល់​ប្រាក់​របស់​ក្រុម​ឧទ្ទាម ISIS នៅក្នុង​ទីក្រុង Mosul ក្នុងប្រទេស​អ៊ីរ៉ាក់​ត្រូវបាន​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋអាមេរិក​ទម្លាក់​គ្រាប់​២​គ្រាប់​កម្ទេច និង​បានធ្វើ​ឲ្យ​មនុស្ស​នៅក្បែរនោះ​១០​នាក់​បាន​ស្លាប់ និង​របួស​។​
​តាម​មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់ របស់​សហរដ្ឋអាមេរិក​បាន​ប្រាប់​សារព័ត៌មាន CNN ថា ព្រឹត្តិការណ៍​បានធ្វើ​ឡើង​កាល​ថ្ងៃអាទិត្យ​កន្លងទៅនេះ​នៅក្នុង​ទីក្រុង Mosul ក្នុងប្រទេស​អ៊ីរ៉ាក់ ដោយ​យន្តហោះ​ចម្បាំង​បាន​ទម្លាក់​គ្រាប់បែក​ចំនួន​២​គ្រាប់ ដែលមាន​ទម្ងន់ ២​ពាន់​ផោន ចំ​អគារ​ផ្ទុក​ប្រាក់​របស់​ក្រុម ISIS​។ ទោះជា​យ៉ាងណា​លោក​មិនអាច​បញ្ជាក់​ពី​ចំនួន​ទឹកប្រាក់​ដែល​ត្រូវកម្ទេច​នោះ​មាន​ចំនួន​ប៉ុន្មាន​ទេ គ្រាន់តែ​ដឹងថា មាន​រហូតដល់​រាប់លាន​ដុល្លារ​អាមេរិក​។​
​មន្ត្រី​ខាងលើ​បញ្ជាក់​បន្ថែមទៀតថា ការទម្លាក់​គ្រាប់​នេះ ក៏បាន​ប៉ះពាល់​ដល់​ជន​ស៊ីវិល​ដែល​រស់នៅ​ក្បែរ​កន្លែង នោះ​ផងដែរ បើតាម​ការប៉ាន់ប្រមាណ មាន​មនុស្ស​ប្រហែលជា​១០​នាក់​បាន​ស្លាប់ និង​រងរបួស​៕

12507385_217146261951217_3144393508281318589_n

​

គ្រួសារ​ដែល​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី​

​មណ្ឌលគិរី​៖​ជនជាតិ​ព្នង​មួយ​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆាបឆេះ​ផ្ទះ​អស់ទាំង​ស្រុង​កាលពីដើម​សប្តាហ៍​នេះ បានទទួល​អំណោយ​មនុស្សធម៌​ពី​កាកបាទ​ក្រម​ហ​កម្ពុជា​សាខា​ខេត្តមណ្ឌលគិរី ។​
​
លោក ឈិន​ឆៃ បឿន អាយុ​៤៥​ឆ្នាំ នឹង​ប្រពន្ធ​ឈ្មោះ សឿន ហ៊ុំ អាយុ​៣៥​ជា​ជនជាតិ​ព្នង ដែល​ផ្ទះ​របស់គាត់ ត្រូវបាន​ភ្លើង​ឆេះ អស់​គ្មាន​សល់ កាលពី​ល្ងាច​ថ្ងៃទី​១១ ខែមករា ត្រង់ចំណុច​ភូមិ​ស្រែ​ល្វី ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី បានទទួល​អំណោយ​សប្បុរស​ធ​ម៍​ពីសា​ខា​កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃទី ១២ ខែមករា​នេះហើយ​។

​ក្រុមគ្រួសារ​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ បានអោយដឹងថា ផ្ទះ​គាត់​មាន​ទំហំ ៧ គុណ ៨ ម៉ែត្រ គាត់​ប្រកប​របរ​លក់ដូរ​ចាបហួយ និង​លក់​សាំង ជា​របរ​បន្ទាប់បន្សំ គ្រាន់​ចិញ្ចឹម​គ្រួសារ តែដោយសារ​ការធ្វេសប្រហែស នៅពេល​លក់​សាំង ពេលយប់ បាន​អុច​ទៀន​បំភ្លឺ វាល់​ចាក់​សាំង​អោយគេ ក៏ត្រូវ​បាន​ភ្លើង​ឆាបឆេះ ពន្លត់​មិនទាន់ ឆេះ​គ្មាន​សល់​តែម្តង​។ ពួកគាត់ បាន​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ ដល់ កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដែល​បាន​ចុះជួយ​ទាន់ពេលវេលា ដើម្បី​យក​នូវ​គ្រឿងឧបភោគ​បរិភោគ មួយចំនួន​ដើម្បី​ជួយ​ដោះ​ទុក្ខ​ដល់​គ្រួសា​របស់គាត់​។​

​នាយក​សាខា​កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី លោក ឡុង វិបុល បានអោយដឹងថា អំណោយ​ដែល​នាំយក​ទៅជូន​នៅពេលនោះ​រួមមាន អង្ករ​៥០ គីឡូក្រាម សារុង ២ ក្រមា​២ កន្ទេល​២ មុង​២ ភួយ​២ តង់​២ និង គ្រឿងឧបភោគ​បរិភោគ​មួយចំនួន ព្រមទាំង​ថវិការ ២០ ម៉ឺន​រៀល​ផងដែរ​។ យ៉ាងណាក៏ដោយ លោក ឡុង វិបុល បាន​បញ្ជាក់ថា ជំនួយ​ទាំ​នេះ​មិន​គ្រប់គ្រាន់​ទេ តែ​អាចជួយ​ដោះ​ទុក្ខ​មួយគ្រា​ដែរ​។ ដូច​ច្នេះ​គ្រួសារ​រងគ្រោះ​នៅតែ​ត្រូវការ​ជំនួយ​សប្បុរសជន ជា​បន្តបន្ទាប់​៕​ដកស្រង់​ដោ​យះ​ស ណ​gtfraa

gtfre​gtfreaa

កូរ៉េខាងជើង៖គ្រាប់បែកអ៊ីដ្រូូសែនអាច បំផ្លាញទឹកដីអាមេរិកទាំងមូល

​ព្យុងយ៉ាង​៖​យោងតាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Telegraph ចេញផ្សាយ​ថា គ្រាប់បែក​អ៊ីដ្រូសែន​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​បំផ្លាញ​ទឹកដី​សហរដ្ឋអាមេរិក​ទាំ​ង​មូល​។
​ប្រទេស​កូរ៉េខាងជើង​បានប្រកាស​ថា ការបាញ់​សាកល្បង​អាវុធ​របស់ខ្លួន​នាពេល​ថ្មីៗ​នេះ បានផ្តល់​លទ្ធភាព​សម្រាប់​ខ្លួន​គ្រប់គ្រាន់ ក្នុងការ​បំផ្លាញ​ដែនដី​សហរដ្ឋអាមេរិក​ទាំងមូល ក្នុងពេល​តែមួយ​បាន​។ ការប្រកាស​បែបនេះ​ធ្វើឡើង​ក្នុង​រយៈពេល​ប្រាំ​មួយថ្ងៃ​បន្ទាប់ពី​ប្រទេស​កុ​ម្មុយ​នី​ស​មួយ​នេះ​ប្រកាសថា ខ្លួន​ទទួលបាន​ជោគជ័យ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​អ៊ីដ្រូសែន​។​
​បន្ទាប់ពី​មានការ​ថ្កោលទោស​ទាក់ទង​នឹង​បំផ្ទុះ​គ្រាប់បែក​នេះ ប្រទេស​កូរ៉េខាងជើង​បានបញ្ជាក់​អះអាងថា ការបាញ់​សាកល្បង​អាវុធ​នេះ មិន​មានបំណង​គំរាមកំហែង ឬ​បង្កទំនាស់​ជាមួយ​ភាគី​ណាមួយ​ឡើយ គឺ​គ្រាន់តែ​ដើម្បី​ធានាបាន​ថា គូសត្រូវ​ខាងក្រៅ មិន​វាយប្រហារ​មកលើ​ទឹកដី​របស់ខ្លួន​តែប៉ុណ្ណោះ​៕

North-Korea-3_3542358b

​

PSG ឲ្យ​តម្លៃ​ខ្លួន Cristiano Ronaldo ជាង​៧០​ម៉ឺន​ដុល្លារក្នុងមួយ​សប្តាហ៍​

​បាល់ទាត់​៖​ក្លិប​អ្នកមាន​របស់​បារាំង Paris Saint Germain គ្រោង​ដាក់​ស្នើ​ទៅកាន់​ក្លិប Real Madrid ក្នុងការ​នាំយក​កីឡាករ Cristiano Ronaldo ដោយ​ហ៊ាន​ឲ្យ​តម្លៃ​ខ្លួន​កីឡាករ​រូបនេះ​ប្រមាណ​ជាង​៧០​ម៉ឺន​ដុល្លារ​ក្នង​មួយ​សប្តាហ៍​។
​ ​ក្លិប​យក្ស​នៅ Ligue 1 កំពុងមាន​ទំនាក់ទំនង​ជាមួយ​ម្ចាស់​ពាន Ballon d’Or ៣ សម័យ​ហើយ ត្រូវបាន​គេ​ជឿថា Cristiano Ronaldo ក៏មាន​គម្រោង​ថា នឹង​ផ្លាស់​ក្លិប​ចាស់​របស់គេ​ផងដែរ​។ តាម​សេចក្តីរាយការណ៍​របស់​កីឡាករ Cristiano Ronaldo បាន​អះអាងថា ក្នុងអំឡុងពេល​លោក Rafael Benitez ចូលមក​ដឹកនាំ​ក្លិប Real Madrid អស់​ពេល​ប៉ុន្មាន​ខែ​កន្លងមក​នោះ រូបគេ​បាន​សម្រេចចិត្តថា​នឹង​ចាក​ចេញពី​កីឡាដ្ឋាន​Bernabeu នៅពេល​បញ្ចប់​រដូវ​កាល​នេះ​។​
​ ​សេចក្តីរាយការណ៍​បន្ត​ថា ក្លិប PSG កំពុងមាន​សង្ឃឹម​ខ្ពស់​ក្នុងការ​នាំយក​កីឡាករ​ឆ្នើម​រូប​មកកាន់​កីឡាដ្ឋាន Parc des Princes ក្នុងតម្លៃ​ពលកម្ម​ប្រមាណ​ជាង​៧០​ម៉ឺន​ដុល្លារ​ក្នុ​មួយ​សប្តាហ៍​ខណៈពេលដែល កីឡាករ Ronaldo មិនទាន់បាន​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លិប Real Madrid នៅឡើយ​។​
​ គួរ​បញ្ជាក់ថា កីឡាករ Ronaldo បាន​ផ្លាស់​ពី​ក្លិប​Manchester United មកកាន់​ក្លិប​RealMadrid កាលពី​ឆ្នាំ​២០០៩​និង​បានបង្ហាញ​ឲ្យ​ក្លិប​បាន​ចំនួន​២២០​ប្រកួត​ហើយ និង​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​២៣៩​គ្រាប់​៕

art36.1

​

មនុស្សជាង២០នាក់ស្លាប់ និងរបួសក្នុង ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​តួ​ក​គី​

តួ​ក​គី​៖​យ៉ាងហោចណាស់​មាន​មនុស្ស​១០​នាក់​បាន​ស្លាប់ និង​១៥​នាក់​ផ្សេងទៀត រងរបួស​ក្នុងករណី​បំផ្ទុះ គ្រាប់បែក​អត្តឃាត​មួយ​កណ្ដាល​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី​។ នេះ​បើ​យោងតាម​សារព័ត៌មាន AP​។​
​អនុនាយក​រដ្ឋមន្ត្រីរ​បស់​ប្រទេស​តួ​ក​គី​បានបញ្ជាក់​ឲ្យ​ដឹងថា ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​កណ្ដាល​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​មាន​អាយុ ២៨​ឆ្នាំ ជា​ជនជាតិ​ស៊ី​រី ហើយ​ជនរងគ្រោះ​ភាគច្រើន​គឺជា​ជនបរទេស​។ លោក​បន្តថា ករណី​បំផ្ទុះ គ្រាប់បែក​អត្តឃាត​មួយ​កណ្ដាល​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ដោយ​ពួកគេ​ជឿថា វា​ទង្វើ​របស់​ក្រុម​សកម្មប្រយុទ្ធ​ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ស៊ី​រី​៕

CYgiYrsWsAEh7-I

​

ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ​បរិស្ថាន​កខ្វក់ ក្លិនឆ្អេះ​ឆ្អាប និង​គ្មាន​សណ្តាប់ ធ្នាប់​

​បន្ទាយមានជ័យ ៖ អ្នកដំណើរ​ជាតិ និង​អន្តរជាតិ​បាន​រិះគន់​ទាក់ទិន​ការគ្រប់គ្រង​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ដោយ​ខ្វះ​ការទទួលខុសត្រូវ​ថា បណ្តោយ​ឲ្យ​បរិស្ថាន​កខ្វក់ មាន​ក្លិន​ឆ្អេះឆ្អាប និង​គ្មាន​សណ្តាប់ធ្នាប់ បង្កឲ្យមានការលំបាក និងរំខានដល់ការធ្វើដំណើរឆ្លងកាត់ តាមច្រកអន្តរជាតិមួយនេះយ៉ាងខ្លាំង។​
​
បរិស្ថាន​នៅ​ទីនោះ​ត្រូវបាន​កត់សម្គាល់ថា មាន​ភាព​ឆ្អេះឆ្អាប​ខ្លាំងណាស់ ករណីខ្លះ​ដោយសារ​រទេះដឹក​ត្រី​ឆ្លង​ព្រំដែន​ទៅ​ថៃ ខ្វះ​ការ​វេច​ខ្ចប់​ត្រឹមត្រូវ ចំណែក​ដងផ្លូវ​ចេញពី​ថៃ ស្ទើរ​រក​ផ្លូវ​ដើរ​គ្មាន​គឺ​នៅ​ម្តុំ​ទីតាំង​ច​ត្តា​ឡី​ស័ក ។ ការដឹកជញ្ជូន​ត្រី​តាម​រទេះ​សណ្តោង​អូស​ដោយ​ម៉ូតូ​ទឹក​ហូរ​ស្រក់​តាម​ដងផ្លូវ​បង្ក​ឲ្យ​មាន​ក្លិនឆ្អេះ​ឆ្អាប ពិសេស​ជា ង​នេះ គឺ​នៅត្រង់ចំណុច​ដែល​រទេះដឹក​ត្រី​ទាំងអស់ គេ​យក​ស្ពាន​ព្រំដែន​ធ្វើជា​កន្លែង​ឈប់​សំចត មុន​អូស​ចូលទៅ​ដី​ថៃ​ដោយ​ថ្មើរជើង ។
​
ប្រភព​បន្តថា លើ​ស្ពាន​ព្រំដែន ក៏មាន​ទឹក​ស្រក់​ពី​រទេះដឹក​ត្រី​នាំ​ឲ្យ​មាន​ក្លិន​ឆ្អេះឆ្អាប​ដែរ ហើយ​ដោយសារ​ការឈប់​សំចត​នេះ ក៏បាន​ធ្វើ​ឲ្យ​រថយន្ត និង​រទេះ​កកស្ទះ​ពេញ​លើ​ស្ពាន​ព្រំដែន​ជា​ញឹកញាប់​ទៀតផង​។​

​ដោយឡែក តាម​ដងផ្លូវ​ខាងកើត​ជាប់​នឹង​ទីតាំង​ច​ត្តា​ឡី​ស័ក រក​ផ្លូវ​ដើរ​ស្ទើរ​មិន​ចង់​កើត គឺ​ម៉ូតូឌុប​ចាំ​ចាប់​ដណ្តើម​ម៉ូយ​យ៉ាង​អនាធិបតេយ្យ
​សូម្បីតែ​ក្នុង​ទីតាំង​ច​ត្តា​ឡី​ស័ក ក៏មាន​ម៉ូតូ​ឈប់​ចត​ត្រៀបត្រា​ក្នុង​កន្លែងធ្វើការ​នោះ​ផងដែរ ។​
​
ជុំវិញ​ខ្លោងទ្វារ​ប្រាសាទ​កំពូល​បី​មុខ​ទីស្នាក់ការ​ត្រួតពិនិត្យ​ព្រំដែន​ក៏​ដូចគ្នា​ដែរ ។ បច្ចុប្បន្ននេះ គេ​នាំគ្នា​ចត​ម៉ូតូ​ព្រោងព្រៀត​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ពិបាក​ឆ្លង​កាត់ចេញ​ចូលទៅ​បំពេញបែបបទ​ទិដ្ឋាការ​។​

​កន្លងមក សមត្ថកិច្ច​ច្រកទ្វារ​បាននាំគ្នា​ចាប់​ឃាត់​ម៉ូតូ ដែល​គ្មាន​សណ្តាប់ធ្នាប់​យកមក​អប់រំ​ម្ចាស់​ដែរ តែមួយ​រយៈ​ចុង​ក្រោយនេះ កើតមាន​ឡើងវិញ​ដដែល​។
​
ជុំវិញ​បញ្ហា​ខាងលើ លោក វួ​ច អូន ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ ប៉ោយប៉ែត​ទទួលស្គាល់ថា ពិតជា​កើតមាន​មែន ដោយ សារ ការរៀបចំ​វា​ដូចជា​ការ​វែក​ចក ឬ​មេមាន់​បណ្តើរកូន​ទា តែ​លោ​កថា​នឹង​ព្យាយាម​កែលំអ​បញ្ហា​ហ្នឹង​ឱ្យបាន​៕​ដោយ​៖ អ៊ិ​ច អូ​ ​ ​ ​rfdreddddrfdewwww
​ ​ក្រុមម៉ូតូឌុបរង់ចាំម៉ូយនៅមុខខ្លោងទ្វារច្រកអន្តរជាតិប៉ោយប៉ែត

 

 

 

 

 

 

 

​

​លោកស្នងការ​ខេត្តកំពត ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ទីតាំង​ចែកចាយ​កញ្ឆា​របស់​ជនបរទេស​

​ខេត្តកំពត​៖ លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​ខេត្តកំពត នៅ​ម៉ោង ៥៖៤០​នាទី​ល្ងាច​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦​នេះ បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ដោយផ្ទាល់ ចុះបង្ក្រាប​ទីតាំង​ស្តុក និង ប្រើប្រាស់​កញ្ឆា របស់​ជនបរទេស ស្ថិត​ក្នុងភូមិ សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​។​

​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ស្តុក និង​ចែកចាយ​កញ្ឆា​នេះ ទទួលបាន​ការអនុញ្ញាត​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត លោក ខា ដែន​ណា​។
​
កម្លាំង​នគរបាល ឆែកឆេរ​ផ្ទះ​របស់​ជនបរទេស​ជា​ជនសង្ស័យ រកឃើញ​វត្ថុតាង កញ្ឆា​ចំ​ហ៊ុយ ១​ចំនួន និង​សម្ភារៈ​ពាក់ព័ន្ធ​ដទៃទៀត​។​
​
ដោយឡែក​អត្តសញ្ញាណ​ជនសង្ស័យ និង ចំនួន​កញ្ឆា ដែល​បង្ក្រាបបាន មិនទាន់មាន​ការបញ្ជា​ក់នៅ​ឡើយ​ទេ​៕​ដោ​យ៖​អ វ​frdeaagvfrcbbfcgfdcccfdxdd

​

មក​ពី​ចូលរួម​មង្គលការ​បងប្អូន​ក្រឡាប់ ​ឡានស្លាប់​៤​នាក់ របួស​១១​នាក់​

​ខេត្ដ​បន្ទាយមានជ័យ ៖ មនុស្ស​ប្រុស​ស្រី ១១​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល និង ៤​នាក់​ទៀត បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ដោយសារ​រថយន្ដ​បែក​កង់​មុខ​ក្រឡាប់​ជាច្រើន​ត្រឡប់ កាលពី​វេលា​ម៉ោង ១១​និង​១០ នាទី ព្រឹក​ថ្ងៃទី​១១ ខែមករា​ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៥៦A នៅ​ចំណុច​ផ្លូវបំបែក ប្រាសាទបន្ទាយឆ្មា ខាងជើង​ឆៀង​ខាងកើត ចម្ងាយ​ប្រហែល ៣​គីឡូម៉ែត្រ ក្នុងភូមិ​សាស្ដ្រ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ដ​បន្ទាយមានជ័យ​។
​
សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កដោយ​ខ្លួនឯង ដោយសារ​រថយន្ដ​ម៉ាក តា​កូ​ម៉ា មួយ​បាំង​កន្លះ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 2A-6195 បានធ្វើ​ដំណើរ ពី​ខេត្ដ​ព្រះវិហារ ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង ជា​លក្ខណៈ​គ្រួសារ មកពី​ចូល​រួមការ​បងប្អូន នៅ​ភូមិ​បល្ល័ង្ក ក្នុងស្រុក​ម៉ាឡៃ ។ លុះ​មកដល់ កន្លែងកើតហេតុ រថយន្ដ​ក៏​បែក​កង់​មុខ បណ្ដាល​ឧ្យ​រេ​ចង្កូត ក្រឡាប់ ៣​ទៅ​៤ ត្រលប់ ជះ​មនុស្ស​ចោល​ពេញ​ផ្លូវ ស្លាប់​និង​របួស យា់ង​អាណោចអាធ័ម ។
​
ចំណែក​រថយន្ដ បាន​បែរមុខ​ចូល​ប្រឡាយ ខូចខាត​ធ្ងន់ធ្ងរ ហើយ​បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច បាន​ចុះជួយ​អន្តរាគមន៍ និង​ហៅ​រថយន្ដ​សាមុយ ដឹក​អ្នករងរបួស ទៅ​មន្ទីរពេទ្យបង្អែក ស្រុក​ថ្មពួក មួយចំនួន និង​មួយចំនួនទៀត ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​មិ​ត្ដ​ភាព កម្ពុជា​ជប៉ុន មង្គលបុរី ហើយ​ចំណែក សព​ជនរងគ្រោះ ត្រូវ​សមត្ថកិច្ច​រក្សាទុក រង់ចាំ​បងប្អូន មក​ទទួលយក​ទៅធ្វើ​បុណ្យនៅ​ស្រុកកំណើត ៕ដោយ៖ អ. វfcdeaacfdsbbb

​

ក្រឡាប់រថយន្ត​លោកអ៊ុំ សំអាត មេបញ្ជា ការរង​កង​អង្គរក្ស​ ស្លាប់ប្រពន្ធ និង​របួស មនុស្ស​៥​នាក់​

ខេត្តព្រះវិហារ​៖ភរិយា​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុំ សំអាត មេបញ្ជាការរង​កង​អង្គរក្ស​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ចំណែក​លោក អ៊ុំ សំអាត និង​អ្នករួមដំណើរ​៤​នាក់​ទៀត​បាន​រងរបួសធ្ងន់ និងស្រាល ដោយសារ​រថយន្តដែលក្រុមគ្រួសារជិះបានក្រឡាប់​នៅ​វេលាថ្ងៃត្រង់នេះ លើកំណាត់ផ្លូវជាតិ​លេខ​៦២ ក្នុងស្រុក​ជាំ​ក្សាន្ត​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ហេតុការណ៍​ក្រឡាប់​រថយន្ត​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ប្រហែល​ជិត ១ រសៀល ថ្ងៃទី​១២​មករា ឆ្នាំ​២០១៦ នៅ​ចំណុច​ការដ្ឋាន​ចិន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២ នៅ​ចំណុច​ដោះ​ស្រែ ឃុំ​រំដោះ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​អធិការនគរបាល​ស្រុក​ជាំ​ក្សាន្ត លោក​វរសេនីយ៍ត្រី ដាំ យិន បាន​បញ្ជាក់ថា រថយន្ត​ជួប​គ្រោះថ្នាក់​ក្រឡាប់​នោះ ម៉ាក Vigo ស្លាក​លេខ 2J 8981 បើកបរ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុំ សំអាត ផ្ទាល់​។​រថយន្ត​នេះ បើកបរ​ចេញពី​មកពី​ទិសទីក្រុង​ភ្នំពេញ សំដៅ​ទៅកាន់​ទីបញ្ជាការ​ដ្ឋា​ន​អង្គរក្ស ក្នុងស្រុក​ជាំ​ក្សាន្ត​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា ក្នុង​រថយន្ត​នោះ​រួមមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុំ សំអាត​ភរិយា និង​កូនៗ របស់លោក​។ រថយន្ត​នោះបាន​បរ​ក្រឡាប់​ដោយ​ខ្លួនឯង​ជាច្រើន​ត្រឡប់ ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៦២​។​

​របាយការណ៍​បញ្ជាក់ថា ក្នុង​ហេតុការណ៍​នោះ បណ្តាល​ឲ្យ​ប្រពន្ធ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គឺ​លោកស្រី ហ៊ឹម គឹម​ហេង អាយុ ៤៥ ឆ្នាំ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ និង​មនុស្ស ៥ នាក់​ទៀត រងរបួស ក្នុងនោះ មាន ៤ នាក់ របួសធ្ងន់ ចំណែក​លោក អ៊ុំ សំអាត របួសស្រាល​។​

​ប្រភព​បញ្ជាក់ថា សព លោកស្រី ហ៊ឹម គឹម​ហេង ត្រូវបាន​ដឹក​ទៅ​តម្កល់ទុក​បណ្តោះអាសន្ន នៅ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​នៅ​ស្រុក​ជាំ​ក្សាន្ត ចំណែក​អ្នក​ទាំង ៤ នាក់​ដែល​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ​។ អ្នករបួស គឺ​ទី​១ អាត ភិរម្យ ភេទ​ស្រី អាយុ ១៧ ឆ្នាំ ទី​២ រី សុខ​នី ភេទ​ស្រី អាយុ ៤៥ ឆ្នាំ ទី​៣ ញឹម ហៀ​ង ភេទ​ស្រី អាយុ ៥២ ឆ្នាំ ទី​៤ ពុំ ហុន ភេទ​ប្រុស អាយុ ៦០ ឆ្នាំ និង​ទី​៥ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុំ សំអាត រង របួស​ស្រាល ៕​ដោ​យ៖រដ្ឋា​gvfcdddd

​

នគរបាល​ខេត្តកំពត​បើក​កិច្ចប្រជុំ​ត្រួត ពិនិត្យ​ស្នាដៃ និង​លើក​ទិសដៅ​ឆ្នាំ​២០១៦

​ខេត្តកំពត​៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨ និង​៣០​នាទី នា​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​សភាពការណ៍ កិច្ចប្រតិបត្តិការ បង្កា បង្ក្រាប និង​លើក​ទិសដៅ​ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​ឯ​ឧ​ត្ត​ម​.​ឧ​ត្ត​ម​សេនីយ​ឯក អិន បូរ៉ា និង​លោក​ឧ​ត្ត​ម​សេនីយ​ត្រី ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត​។
​នៅក្នុង​អង្គពិធី​នោះ​ផងដែរ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោកស្រី ស្នងការរង​កណ្តាល​យុត្តិធម៌ និង​កណ្តាល​ប្រឆាំង​បទល្មើស លោកនាយ​រងការិយាល័យ​កណ្តាល​យុតិធម៌ និង​កណ្តាល​ប្រឆាំង​បទល្មើស លោក​អធិការ អធិការរង​ក្រុង និង​ស្រុក​ទាំង​ប្រាំបី ទទួល​ផ្នែក​ព្រហ្មទណ្ឌ និង​ពិនិត្យ​កន្លែង​ហេតុការណ៍ នាយ នាយរង​ប៉ុស្តិ៍ ទាំង​៩៣​សរុប ចំនួន​១៥៣​នាក់​៕​ដោយ​៖​អ វ៉ឹ​ង​fcdxaagtfrdbbhbgvcccivgfvceee

​

ឃាត់ខ្លួនបុរស២នាក់​ពាក់​ព័ន្ធ​ករណី​គ្រឿង​ញៀន​នៅ​ស្រុក​ភ្នំ​ព្រឹក

ខេត្តបាត់ដំបង៖ជនសង្ស័យ២នាក់​បាន​ឃាត់ខ្លួន​ក្នុង​ករណី​បង្ក្រាបការ​ជួញ​ដូរ​សារ​ធាតុញៀន។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ​ជា​មេក្លោង​សកម្ម​ដែល​ឃាត់​ខ្លួនបាន​មាន​ឈ្មោះឈុន សាគី ហៅ ការីម សឹកគី ភេទប្រុស អាយុ៣៥ឆ្នាំស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​ភូមិសំ​រោង​ក្នុង​ ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំនិង​ទី២​ឈ្មោះ អីុ រីដាវ៉ាន ហៅស្វិត ភេទ​ប្រុស អាយុ២៣ឆ្នាំ រស់​នៅ​ភូមិ​សូភី២ សង្កាត់​រតនះ ក្រុង​បាត់ដំបង ខេត្ត​បាត់​ដំបង។

ការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១៤:២០នាទី ថ្ងៃទី១០ ខែមករា ក្នុងក្រុម​ទី១៤ ភូមិ សង្កាត់​ខាង​លើ​និងរឹបអូស​បាន​ថ្នាំញៀន​ប្រភេទ​មេ​តំហ្វេតាមីន​ ហៅម៉ាទឹកកក ចំនួន១ថង់ ទម្ងន់១២.១២ក្រាម ថ្នាំ​ញៀន​មេតំហ្វេតា​មីន ហៅ​យ៉ាម៉ា WY ចំនួន​២៧គ្រាប់ ទម្ងន់​២.៦១ក្រាម និង​សម្ភារះពាក់​ពន្ធ័១ចំនួន​ទៀត។

សារធាតុញៀននិងវត្ថុតាងខុស​ច្បាប់​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ៕ ដោយ៖ប៉ែនសុផល

IMG-20160113-WA0024 IMG-20160113-WA0030

ស្រវឹង​ស្រា​កាប់​បង​ថ្លៃ​ខ្លួន​ឯង​រង​របួស​ធ្ងន់

ខេត្តកំពត៖ស្រ្តីម្នាក់បានរងរបួសជា​ទម្ងន់​ដោយ​សារ​ប្អូន​ថ្លៃ​កាប់​ជា​ច្រើនកាំបិត​ខ្វែវ ត្រូវ​ក្បាល​ជា​ច្រើន​កន្លែង រួច​ត្រូវ​ក្រុម​គ្រួសារ​ដឹកយក​មក​ស​ង្គ្រោះ​​​នៅ​មន្ទីរ​ពេទ្យ​បង្អែក ខេត្តតាកែវ ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង៧និង៣០នាទី នៅភូមិ​ពន្លៃ ឃុំ​ដាន​គូម ស្រុក​អង្គរ​ជ័យ ខេត្តកំពត។

ក្រោយ​ពេល​កើត​ហេតុ​ជន​ដៃ​ដល់​បាន​រត់​គេច​ខ្លួន​បាត់។ បើ​តាម​សម្តីឈ្មោះ នួន ហេន ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវ​ជា​ប្តី​របស់​ជន​រង​គ្រោះបាន​អោយ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​មាន​ឈ្មោះ តន អន អាយុ៤៣ឆ្នាំ ចំណែក​ជន​ដៃ​​​ដល់​ឈ្មោះ អុច សារឿន ភេទប្រុស អាយុ៤៦ឆ្នាំ ត្រូវ​ជា​ប្អូន​ថ្លៃ អ្នកទាំង​២រស់​នៅ​ភូមិ​ឃុំ​កើត​ហេតុខាង​លើជា​មួយ​គ្នា។

បុរសជាប្តីរបស់ជនរងគ្រោះបានបន្ត​ថា ប្រពន្ធ​របស់​គាត់​ធ្លាប់​​ឈ្លោះ​គ្នាជាមួយ​ប្អូន​ថ្លៃ​កាល​ពី៣ឆ្នាំ​មុន​ឯណោះ លុះ​មក​ដល់​ថ្ងៃ​នេះ​មុន​ពេល​កើតហេតុ​ស្ត្រី​រីរង​គ្រោះ​ជាប្រពន្ធ​បាន​ទៅ​លេខ​ផ្ទះ​អ្នក​ជិតខា​ង​លុះ​ជួនពេល​ជន​សង្ស័យ​កំពុង​ផឹកស្រា​ស្រវឹង​នៅ​ទី​នោះ​ផង ក៍​ត្រូវ​ជន​សង្ស័យ​ជា​ប្អូនថ្លៃ​ទាញ​កាំ​បិត​ដេញ​កាប់​ជា​ច្រើន​កាំបិត​ត្រូវ​ក្បាល តែ​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​ព្យា​យាម​រត់​មក​រក​គាត់​ឲ្យ​ជួយ​ដោយ​មាន​ឈាម​ស្រោច​ជោក​ក្បាល​ទើប​គាត់និង​សាច់ញាតិ​បញ្ជូន​មក​មន្ទីរពេទ្យ​តែម្ដង​ទៅ ៕ដោយ៖ អ៊ួង វឹង

 11111111111

ប្តី​ប្រពន្ធ​វ័យក្មេង​ជិះ​ម៉ូតូ​បុក​គូទ​គោយន្ត​ពេលយប់​ស្លាប់ នៅ​ផ្លូវបំបែក​អូរ​ពងមាន់​

​ខេត្តស្ទឹងត្រែង​៖បុរស​ស្ត្រី​២​នាក់​ប្តី​ប្រពន្ធ បាន​រងគ្រោះថ្នាក់​ដល់​ស្លា​ប់​បាត់បង់​ជីវិត​កាលពី​ម៉ោង​៩ យប់​ក្នុង​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​អូរ​ពងមាន់ ដោយសារ​អ្នក​ទាំងពីរ​ជិះ​ម៉ូតូ​ទៅបុក​គូទ​គោយន្ត​ដែល​ឈប់​ក្បែរ​ចិញ្ចើមផ្លូវ​ពេញទំហឹង​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៩​យប់ ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦​នេះ មាន​ករណី​គ្រោះថ្នាក់​បណ្តាល​ឲ្យ​គូ​ស្វាមីភរិយា​ដែល​ទើបតែ​រៀបការ​បាន​៤​ថ្ងៃ​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ស្ថិតនៅត្រង់​ផ្លូវបំបែក​ចេញពី​អូរ​ពងមាន់ ទៅ​ទី​រួម​ខេត្ត​មណ្ឌល​គី​រី ប្រមាណ​ជាង​១​គីឡូម៉ែត្រ​។

​ប្រភពព័ត៌មាន​បន្តថា ជនរងគ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ក្រោយពី​រៀបការ​ហើយ​បាន​៤​ថ្ងៃ​បាននាំគ្នា​ចេញទៅ​ប្រកប​របរ​រកស៊ី​ជា​អ្នកទិញ​ដំឡូង​មី លុះដល់​ពេលយប់​ក្រោយពេល​ទិញ​រួច​ក៏​ត្រឡប់មកផ្ទះ​វិញ​ដោយ​ជិះ​ម៉ូតូឌុប​គ្នា ។ ប៉ុន្តែ​ពេល​ជិះ​មកដល់​ចំណុចកើតហេតុ ត្រង់​ផ្លូវបំបែក​ក៏​ពើបប្រទះ​នឹង​គោយន្ត​ដឹកឈើ​២​គ្រឿង បាន​ឈប់​សាង​ឈើ​ឲ្យ​គ្នា ដោយ​ពុំមាន​ដាក់​សញ្ញា​សំគាល់​អ្វី​នោះទេ ខ​ណះ​ជនរងគ្រោះ​ជា​ប្តី​បើក​ម៉ូតូ​មកដល់​ក៏​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ខ្ទាត​បោក​ស្លាប់​ទាំង​២​នាក់ ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង​។ជនរងគ្រោះ​រស់នៅ​ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។

​វត្ថុតាង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​មាន​ចាត់ការ​តាមច្បាប់​នៅពេល​ក្រោយ​។​ចំណែក​សព​ជនរងគ្រោះ​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ យក​ទ ធ្វើបុណ្យ​តាម​គន្លង​ប្រពៃណី​៕ដោយ៖សុខណាតfcdxsgtfr

​