All posts by មេគង្គ ប៉ុស្តិ៍

ក្រុមហ៊ុន​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ត្រូវពន្ធដារ​បញ្ជា​ឲ្យ​គយ​ទប់ស្កាត់​ការនាំ​ទំនិញ​ចេញចូល

​ភ្នំពេញ​៖ ក្រុមហ៊ុន លឹម ប៊ុណ្ណា ផែន​ស្ងួត ​របស់លោក​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ត្រូវបាន​អគ្គនាយកដ្ឋាន​ពន្ធដារ​បញ្ជា​ឲ្យ​អគ្គនាយក​គយ​និង​រដ្ឋាករ សំខាន់​មន្ត្រី​គយ​គ្រប់​ច្រកល្ហក ទប់ស្កាត់​រាល់​សកម្មភាព​នាំ​ទំនិញ​ចេញចូល​របស់​ក្រុមហ៊ុន​មួយ​នេះ ដោយសារតែ​ពុំបាន​អនុវត្ត​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​ជា​រៀងរាល់ឆ្នាំ​ដែល ធ្វើ​ឲ្យ​បំណុល​ពន្ធ​រដ្ឋ​របស់​ក្រុមហ៊ុន លឹម ប៊ុណ្ណា ផែន​ស្ងួត កើនឡើង ។

យោងតាម លិខិត​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​លេខ ១០៦២២ អ​ពដ ចុះ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ ដែល​ផ្ញើជូន​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ស្តីពី​សំណើរ​កិច្ចសហការ​ដើម្បី​ទប់ស្កាត់​ប្រតិបត្តិ​ការនាំចេញ​នាំចូល ទំនិញ​របស់​ក្រុមហ៊ុន​លឹម ប៊ុណ្ណា ផែន​ស្ងួត ( BUNNA PHA SNGUOT Co, Ltd ) ដែលមាន​លេខ​អត្តសញ្ញាណ​សារពើពន្ធ ( អក​ប​) ១៨០០០៤៧៨៦ ។

លិខិត ដដែល​បាន​បញ្ជា​ឲ្យ​អគ្គនាយក​គយ​ចាត់វិធានការ​ដោយ​ឃាត់ទុក​ទំនិញ​ឬ​មិន​អនុ ញ្ញា​ត្តិ​នាំចេញ​នាំចូល​ទំនិញ​របស់​ក្រុមហ៊ុន លឹម ប៊ុណ្ណា ផែន​ស្ងួត ស្របតាម​មាត្រា​១១៤ នៃ​ច្បាប់​ស្តី ពី​សារពើពន្ធ​ដែលមាន​ចែង​ពី​ការបញ្ឈប់​ប្រតិបត្តិ​ការនាំចេញ​នាំចូល ព្រោះថា ក្រុមហ៊ុន​មាន​ជាប់ជំពាក់​បំណុល​ពន្ធ និង​មិនទាន់​ចូលខ្លួន​មក​ដោះស្រាយ​នៅឡើយ គ្រា​ដែល​ក្រុមហ៊ុន​នេះ​នៅ​ជំពាក់​បំណុល​ពន្ធ​រដ្ឋ ហើយ​គេចវេស​មិន​ព្រម​ចូល​បង់ពន្ធ​ស្របតាម​ច្បាប់ ។

យោងតាម មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​បាន​អះអាងថា អគ្គនាយក​គយ​បានទទួល​លិខិត​បញ្ជា​ឲ្យ​ទប់ស្កាត់​ទំនិញ​ចេញចូល​របស់ ក្រុមហ៊ុន លឹម ប៊ុណ្ណា ផែន​ស្ងួត ដែល​ស្នើសុំ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​នោះ​ហើយ ហើយ​លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ​ក៏​បញ្ជូន​លិខិត​នោះ​ទៅគ្រប់​អង្គភាព​គយ​និង​មន្ត្រី​គយ ពាក់ព័ន្ធ ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិភាព ។

ពាក់ព័ន្ធ​នឹង​លិខិត​ខាងលើនេះ មជ្ឈដ្ឋាន​ទូទៅ​បានធ្វើ​ការរិះគន់​ចំពោះ​ក្រុមហ៊ុន​លោក​ឧកញ៉ា លឹម ប៊ុណ្ណា ផែន​ស្ងួត ដែលមាន​ទីតាំងនៅ​មាត់​ច្រក់ទ្វារព្រំដែន​អន្តរជាតិ ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​តែងតែ​ធ្វើ​សកម្មភាព​ល្មើសច្បាប់​ទាំង​ការកាប់បំផ្លាញ​ឈើ​និង​នាំចេញ នាំចូល​ទំនិញ​ដោយ​ពំបាន​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ ដែលជា​ហេតុ​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​រដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។

គេ មិនដឹងថា អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​នឹង​ចាត់វិធានការ​មាន​ប្រសិទ្ធភាព​ដែរឬទេ ទៅលើ​ក្រុមហ៊ុន​លោក​ឧកញ៉ា លឹម ប៊ុណ្ណា ដែល​គេ​រាល់គ្នា​ដឹងថា ជា​ឧកញ៉ា​ដែលមាន​អំណាច​និង​មាន​លុយ​រាប់រយ​លាន​ដុល្លារ ក្នុងចំណោម​ឧកញ៉ា​ធំៗ​នៅ​កម្ពុជា ។ ប៉ុន្តែ​មកដល់ពេលនេះ​ប្រហែលជា​លោក​ឧកញ៉ា​ម្នាក់នេះ​មិនអាច​គេច​ផុតពី​សំណាញ់ ច្បាប់​បានឡើយ ព្រោះថា សម្តេច​តេ​ជោ​កំពុងតែ​ប្រើ​កណ្តាប់់​ដែក​ដើម្បី​បង្ក្រាប់​ក្រុម​លោក​ឧកញ៉ា ល្មើសច្បាប់​ម្នាក់​ម្តងៗ រហូត​ធ្វើ​ឲ្យ​សង្គម​កម្ពុជា លែងមាន​ឧកញ៉ា​ល្មើសច្បាប់ ៕cfdxsxxx

​

សម​ត្ថកិច្ចស្រុុកស្រែអំបិលឃាត់ខ្លួន​អ្នក​ចែកចាយ​គ្រឿងញៀន​ម្នាក់​

​កោះកុង​៖​កាលពី​រសៀល​ថ្ងៃទី​១៣ ខែម​ករស ឆ្នាំ​២០១៦ វេ​ម៉ោង​១១​ះ​៣០​នាទី
​អធិការ​ស្រុក​ស្រែអំបិល​បាន​ប្រើ​វិធានការ​ញុះ​ញ៉ុ​ង់ ឈានទៅ​បង្ក្រាប​ករណី​លក់ដូរ ចែកចាយ និង រក្សាទុក​នូវ​សារធាតុ​ញៀន​១​ករណី នៅ​ភូមិ ទឹក​ប៉ោង ឃុំបឹង​ព្រាវ ស្រុក ស្រែអំបិល ​ខេត្តកោះកុង ​ឃាត់​ស្ត្រី​សង្ស័យ​ម្នាក់​។​

​ជនសង្ស័យ​ឈ្មោះ សៀង ឆ​ម ភេទ ស្រី អាយុ ៥០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ​ទីលំនៅ​កន្លែង​បង្ក្រាប​ខាងលើ ដកហូត​វត្ថុតាង​រួមមាន ៖​ម្សៅ​ព៌​ត ស ថ្លា​ក្រាម​សង្ស័យ​ជា​ម៉េ​តំ​ហ្វេ​ត​តា​មីន​(ice​ម៉ា​ទឹកកក​)​ចំនូ​ន​១៦​កញ្ចប់​តូច​ស្មើ​និង​៩,៨៨​ក្រាម , ជញ្ជីង​ថ្លឹង​ថ្នាំញៀន ១​គ្រឿង ឧបករណ៍ប្រើប្រាស់​មូ​យ​ចំនួន​។​

​ប​ច្ច​ប្បន្នសម​ត្ត​កិច្ច​កុំ​ពុង​ប្រមូល​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​សាលាដំបូង​ខេត្តកោះកុង​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕​ដោ​យ៖​អ៊ួ​ង វឹង​tgfrde

​

ចាប់កម្មករ៥នាក់​ពីបទ​គំរាម​ដុត​ស្ថានី​យ៍​ប្រេង​ និង​ឃាំ្លង​ទឹកសុទ្ធ​

​កំពង់ចាមៈ​ កម្មករបំរើ​ការងារនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ ចំនួន៥នាក់​ត្រូវ​បានមេការប្តឹង​អោយសមត្ថកិច្ច​​ចាប់​ខ្លួន​ពី​បទ​ “ប៉ុន​ប៉ងហឹង្សា​ដោយ​ចេតនា និង​គំរាម​កំហែងរក​ដុតស្ថានីយ៍​ប្រេង​ឥន្ទនៈ ព្រមទាំងឃាំ្លង​ផលិតទឹកសុទ្ធ​” របស់ថៅកែខ្លួន​ បង្ក​អោយមាន​ការភ្ញាក់​ផ្អើល​ កាល​ពីវេលាម៉ោង​១៧និង៥០នាទី ថ្ងៃទី១១ មករា ឆ្នាំ២០១៦ នៅភូមិស្លែង ឃុំជ្រៃវៀង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ចាម ​នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ ដើម្បីចាត់ការ​តាម​ផ្លូវ​ច្បាប់ ។

លោកវរៈសេនីយ៍ត្រី សួន រស់ បានអោយដឹងថា កម្ម​ករ​ទាំង៥នាក់​ត្រូវបានចាប់​ខ្លួនមាន​ទី១ឈ្មោះ សេក ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិតារាម ឃុំជ្រៃវៀន ស្រុកព្រៃឈរ ទី២ ឈ្មោះ ឆុន សុខណា ហៅម៉ាង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិជាមួយគ្នា ទី៣​ ឈ្មោះ សុខ ដា ហៅ ឃុយ ភេទប្រុស អយុ១៧ឆ្នាំ នៅភូមិត្រាំងថ ឃុំថ្មពូន ស្រុកព្រៃឈរ ទី៤ឈ្មោះ ញឹម វ៉ាន់អ៊ី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិជាមួយគ្នា​ ទី៥ឈ្មោះ សម្បត្តិ រិទ្ធ ហៅរ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិ​ដំណាក់​ធំ២ សង្កាត់​ស្ទឹង​មាន​ជ័យ ខ័ណ្ឌ​មាន​ជ័យ រាជ​ធានីភ្នំពេញ។

​តាមចម្លើយជនសង្ស័យទាំង៥នាក់ មានន័យ​ប្រហាក់​ប្រហែល​គ្នា​ បានអោយដឹងថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល​ ១០ជាង (ព្រឹក) ពួកគេបានផឹកស្រា​អឡិចហ្សង់វី​ស្គី​ នៅឃ្លាំង​ទឹក​សុទ្ធ រហូតដល់​ម៉ោង១៧​ល្ងាច​ ពួក​ខ្លួន​ទាំង៥នាក់​នៅរង់ចាំ​បើក​លុយពី​មេការឈ្មោះ ពីង សុភារម្យ ជាមួយកម្មករ​ឯទៀត ដែល​ធម្មតា​ពួក​គាត់​ទទួល​បាន​​ប្រាក់​១៤០​ដុលា្ល​ ក្នុង១ខែ​ តែ​ពេលនេះ​ពួក​គាត់​បាន​តែ ២០០,០០០រៀល ដោយមេកា​រ​ប្រាប់​ថា​ កាត់​ប្រាក់​ខែ​ខ្លះ​ ព្រោះពួកគាត់​ធ្វើការ​ខ្ជី​ខ្ជារ មិនពេញ​ម៉ោង​ និងផឹកស្រានៅពេលកំពុងធ្វើការ។

ក្រោយមកឃើញឈ្មោះ សម្បត្តិ រិទ្ធ កាន់ដាវ​គ្រវី អូស​ចុះ​អូសឡើង​ ហើយ​ក៏ហុច​អោយគ្នា​ទៅ​វិញ​ទៅមក​ តែមិន​បាន​រក​កាប់អ្នក​ណាទេ។ បន្តិចក្រោយមក ស្រាប់តែ​ឃើញសមត្ថិកិច្ច​ ចេញមកចាប់​ពួក​ខ្លួនទាំង៥នាក់​ ដោយ​យោង​តាមបណ្តឹងរបស់មេការឈ្មោះ ម៉ាង សុភារម្យ ចោទពួកខ្លួនថា គំរាមគំហែង និងចង់ដុតប្រេងស្ថានីយ៍​របស់ថៅកែទៀតផង។

កម្មករទាំង៥នាក់ត្រូវចាប់ខ្លួន បានបញ្ជាក់ថា ពួកគាត់មកធ្វើ​កម្ម​ករ​អោយ​ថៅកែ​ឈ្មោះ ថន សុខនី ហៅ ម៉ាប់ បាន​ចំនួន​បីខែមកហើយ​ ពេលធ្វើការ​ ពួកខ្លួន​ក៏ធ្លាប់​ប្រលែងលេង​ជាមួយកម្មករ​ម្នាក់ជា​មនុស្សខ្ទើយ និងបាន​ស្រែកជេរលេង​ សើច​ធម្មតា​ មិន​ដែល​ជេរមេការ​ ឬថៅកែទេ តែពេលនេះ​លុយ​ត្រូវគេកាត់​ការងារត្រូវបញ្ឈប់ និងប្រ​ឈមមុខ​ជាប់គុកថែមទៀត។ ពួកគេសុំអោយ​ចៅក្រម​ ដោះ​លែងអោយមាន​សេរីភាព​វិញ។

លោក រី ប៉ូ នាយផ្នែកការិយាល័យនគរបាល​ព្រហ្ម​ទណ្ឌ កំរិតស្រាល​ខេត្តកំពង់ចាមបានអោយដឹងថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ សមត្ថិកិច្ចបានបញ្ជូន​សំណុំរឿង​ និងជនសង្ស័យ​ទាំង​៥នាក់ ទៅ​ព្រះរាជ្ញា អមសាលាដំបូង​ខេត្តកំពង់ចាម​ដើម្បី​ចាត់ការតាមផ្លូវច្បាប់៕

ដោយ៖ស ភ័ណ្ឌ

IMG-20160116-WA0012 IMG-20160116-WA0014 IMG-20160116-WA0015

ប្លន់​យកលុយ​ទើប​លក់​ស្រូវ​អស់​ជាង​បី​ម៉ឺន​បាត​នៅ​ស្រុក​ថ្មគោល​

​ខេត្តបាត់ដំបង​៖ជនប្រដាប់អាវុធ​មួយក្រុម​បាន​ចូល​ប្លន់​អ្នកស្រុក យកលុយ​ដែល​ទើប​លក់​ស្រូវ​បាន​ជាង​៣​ម៉ឺន​បាត​ហើយ​គេចខ្លួនបាត់​ដោយ​សុ​វត្ថ​ភាព​។​

​ជនរងគ្រោះ​ឈ្មោះ អោម ពត អាយុ​៤២​ឆ្នាំ បានអោយដឹងថា នៅ​យប់​ម៉ោង​១០:៤៥​នាទី ថ្ងៃទី​១៤ ខែមករា នេះ មាន​ក្រុមចោរប្លន់ ចំនួន​៣​នាក់​ប្រដាប់​ដោយ​អាវុធ​២​ដើម​បាន​សំរុក​ចូលធ្វើ​សកម្មភាព​គំរាម​រក​បាញ់​សម្លាប់ចោល ហើយ​ប្រមូល​យកលុយ​នៅក្នុង​ការ​បូ​ប​ដែល​នៅសល់​ពី​ការទូទាត់​សង​គេ​។​

​ជនរងគ្រោះ​បន្ត​រថា ក្រុមចោរ​ចំនួន​២​នាក់​បាន សម្លុត​គំរាម​អោយ​លោក​ក្រាប​និង​កុំអោយ​ស្រែក​ចំណែក​ម្នាក់ទៀត​សំឡុត​ប្រពន្ធ​របស់លោក​អោយ​យកលុយ​ដែល​ទើប​លក់​ស្រូវ​បាន​ពី​ល្ងាច​អោយ​ពួកវា​។​ចំណែក​អ្នកស្រី គិ​ន សាវ​ង់ អាយុ​៣៣​ឆ្នាំ ជា​ជនរងគ្រោះ​ត្រូវជា​ប្រពន្ធ​បាន អោយដឹងថា លុយ​ដែល​លោកស្រី​លក់​ស្រូវ បាន​សរុប​ចំនួន​ជាង​១០​ម៉ឺន​បាត ។ ក្រោយពី​លក់បាន​លុយ​ហើយ លោកស្រី​បាន​យកទៅ​ទូទាត់​សង​ថ្លៃ​ច្រូត ថ្លៃ​ជី​អស់​១​ចំនួន​ធំ នៅសល់តែ​៣៣០០០​បាត​តែប៉ុណ្ណោះ​ក៍​ត្រូវ​ក្រុមចោរ​ប្រមូលយក​អស់​តែម្តង​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ករណី​ប្លន់​ប្រដាប់អាវុធ ខាងលើ​កើតឡើង​នៅវេលា​ម៉ោង​១០:៤៥​នាទី​ក្នុង​ក្រុមទី​៣ ភូមិ​ស្លា​ស្លាក់ ឃុំ​អន្លុង​រុន ស្រុក​ថ្មគោល ខេត្តបាត់ដំបង ក្រុមចោរ​មាន​កាំភ្លើង​ចំនួន​២​ដើម អាវុធ​វែង​១​ដើម​និង​ខ្លី​១​ដើម ក្រោយពី​ធ្វើ​សកម្ម ភាព​បាន​គេចខ្លួនបាត់ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង កំណត់​មុខសញ្ញា​ជនល្មើស​យកមក​ផ្តន្ទាទោស​៕​ដោយ​៖​ប៉ែន សុផល​tgfrggguytrrgtfredbbbgfrdeddd

បកស្បែកមេ​ប៉ុស្តិ៍ករណី​ដោះ​លែង​​បុរស​ដែល​ចូល​រំ​លោភ​ប្រពន្ធ​គេ​ដល់​ក្នុង​ផ្ទះ

ខេត្តកោះកុង៖ លោក សំ ឃិត​វៀន ស្នងការ​នគរ​បាល​ខេត្ត​កោះកុង បាន​ដកលោក ង៉ែត សារ៉ន ​​​​មេ​ប៉ុស្តិ៍​​ប៉ូលិស​​រដ្ឋបាលឃុំ​​អណ្តូង​ទឹក ស្រុក​​បុ​ទុម​សាគរ មក​​បញ្ឈរ​ជើង នៅ​អធិការដ្ឋាន​​ប៉ូលិស​​ស្រុក​ហើយ ដើម្បី​ស៊ើប​អង្កេត និង​​ដំណើរ​ការរឿង​មេ​ប៉ុស្តិ៍​នោះ បាន​​ដោះលែង​​ជន​សង្ស័យ ដែល​ជាប់​ចោទ​​ក្នុង​​សំណុំ​រឿង​​ប៉ុនប៉ង​​រំលោភ​​សេពសន្ថវៈ​​ប្រពន្ធគេ។

​​លោកស្នងការ ក៏បាន​ឲ្យ​ដឹង​បន្ថែមថា ចំពោះ​​ករណី​​ជន​សង្ស័យ ដែល​បាន​​រត់​គេច​ខ្លួន​​​នោះ លោក​ក៏បាន​​បញ្ជា​​ឲ្យ​សមត្ថ​កិច្ច​​ប៉ូលិស តាម​​ចាប់​ខ្លួន​ផងដែរ ដើម្បី​​យក​មក​​ផ្តន្ទាទោស​​តាមច្បាប់​។​
​
លោក​បាន​មានប្រសាសន៍​ដូចនេះថា ក្រោយ​ពី​​ស្រី្ត​រង​គ្រោះ ឈ្មោះ សួង ច្រឹប អាយុ​៣៥ ឆ្នាំ ដែល​ជា​ជន​រង​គ្រោះ ក្នុងករណី​​ប៉ុន​ប៉ន​រំលោភ​​មិន​បាន​សម្រេច ដែល​​បាន​កើត​​​កាល​ពី​យប់​​ថ្ងៃទី​៣ មករា ឆ្នាំ​២០១៦ កន្ល​ង​ទៅនេះ កំពុង​ស្វះ​ស្វែង​រក​អន្ត​រាគមន៍​​ពី​ម​ន្រី្ត​​អង្គការ​សិទ្ធិ​មនុស្ស ឲ្យ​​ជួយ​រក​​យុ​តិ្ត​ធម៌ ក្រោយ​ពី​ជន​សង្ស័យ​​ឈ្មោះ ភន តូ​ម ត្រូវបាន​​លោក​ង៉ែត សារ៉ន មេ​ប៉ុស្តិ៍​ប៉ូលិស​​រដ្ឋបាល​​ឃុំ​អណ្តូងទឹក បាន​ដោះលែង​​ឲ្យ​រួចខ្លួន​។ ជន​នោះកំពុង​​រត់​គេចខ្លួន​។​​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣​មករា ឆ្នាំ​២០១៦ វេលា​ម៉ោង ៨ យប់ នៅ​ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ មាន​​ករ​ណី​ប៉ុន​ប៉ន​​រំលោភ​​សេពសន្ថ​វៈ បានកើត​ឡើង បង្ក​ដោយ​​ជនសង្ស័យ ឈ្មោះ ភន តូ​ម​។​

​​ស្រី្ត​រងគ្រោះបាន​រៀបរាប់​ឲ្យ​ដឹងថា ករណីនេះ ប្តី​គាត់​​បាន​​ចាប់​​ជនសង្ស័យ​ប្រ​គល់​​​ឲ្យ​​មេ​ប៉ុស្តិ៍ បន្ទាប់ពី​​ហេតុការណ៍​​ប៉ុនប៉ង​​ចាប់រំលោភ​​សេពសន្ថវៈ​លើ​​រូប​គាត់បាន​កើត​​ឡើង​។​ ​ប៉ុន្តែ​លោក​​មេ​ប៉ុស្តិ៍ ពុំបាន​​ចាត់​វិធានការ​ទៅ​តាម​​ផ្លូវច្បាប់​ឡើយ បែរជា​​ធើ្វ​ការ​សម្រុះ​សម្រួល​​​រួច​ដោះ​លែង​​ជនសង្ស័យ​ឲ្យ​​គេច​ខ្លួន​​ទៅ​វិញ​។​

​​ជនរងគ្រោះ បាន​រៀបរាប់​ឲ្យ​ដឹង​បន្ថែមថា ក្រោយ​ពី​ការ​ដោះលែង​​ជនសង្ស័យ​​​នៅ​យប់​កើត​ហេតុ លុះដល់​ព្រឹក​​ឡើង​ថ្ងៃទី​៤​មករា ឆ្នាំ​២០១៦ លោក ង៉ែត សារ៉ន មេ​ប៉ុស្តិ៍​អណ្តូងទឹក បាន​ទូរស័ព្ទ​មក​ប្តី​គាត់ ទារលុយ​ចំនួន​​ដប់​ម៉ឺន​រៀល​​ថែមទៀត ដើម្បី​យក​ទៅ​​តាម​​ចាប់​​ជន​សង្ស័យ តែ​ប្តី​នាង​​អត់​លុយ ​ឲ្យ​តែ​​ប្រាំ​មួយ​​ម៉ឺន​រៀល រួច​លោក​​មេ​ប៉ុស្តិ៍​បាន​​យក​ទៅ​​បាត់​ស្ងាត់​ឈឹង​។ រីឯ​ជនសង្ស័យ ពុំ​អាច​ស្វែង​រក​​ចាប់​​បានទេ​។

​​ឃើញ​ភាព​អ​យុ​តិ្ត​ធម៌​ដូចនេះហើយ ទើប​គាត់​មក​​ដាក់ពាក្យ​​ប្តឹង តាមរយៈ​ម​ន្រី្ត​​សិទ្ធិមនុស្ស ដើម្បី​​ឲ្យ​តុលាការ និង​លោក​ស្នងការ ជួយ​រក​​យុ​តិ្ត​ធម៌​៕
ដោយ៖អ៊ួង វឹង

IMG-20160116-WA0008 IMG-20160116-WA0010 IMG-20160116-WA0011

ខ្មាន់កាំភ្លើង​វាយប្រហារ​កណ្តាល​ទីក្រុង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូណេស៊ី​

ហ្សា​ការ​តា​៖​មាន​ករណី​បំផ្ទុះ​យ៉ាងហោចណាស់​៦​កន្លែង ព្រម​គ្នា​នៅ​កណ្ដាល​ទីក្រុង​ហ្សា​ការ​តា និង​នៅក្បែរ​អគារ​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ការ​បំផ្ទុះ​នេះ ជាការ​វាយប្រហារ ដោយ​បំផ្ទុះ គ្រាប់បែក​អត្តឃាត និង​ត្រូវបាន​គេ​ចាត់ទុកថា ជា​អំពើ​ភេរវកម្ម​។​
យោងតាម​របាយការណ៍ បឋម​ពី​អាជ្ញាធរ បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មាន​មនុស្ស​៣​នាក់ បាន​ស្លាប់​និង​ជា ច្រើន​នាក់ បាន​រងរបួស នៅក្នុង​ករណី​បំផ្ទុះ​គ្រាប់បែក និង​ការបាញ់ប្រហារ​ពី​សំណាក់​ខ្មាន់កាំភ្លើង នៅ​កណ្ដាល​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី​។​
​បើ​យោងតាម​សារព័ត៌មាន Channel News Asia បានចេញ​ផ្សាយ​នៅមុននេះ​បន្ដិច​ថា មាន​ករណី​ផ្ទុះ​គ្រាប់បែក ជាច្រើន​កន្លែង នៅក្នុង​នោះ​មាន នៅក្បែរ ប៉ុស្ដិ៍​ប៉ូលិស ផ្សារ​ទំនើប ហាង​កាហ្វេ Starbucks និង​នៅ ក្បែរ​អគារ​របស់​អង្គការសហប្រជាជាតិ ហើយ​ក្នុងចំណោម អ្នកស្លាប់​នោះ មាន​ម្នាក់​ជា​ប៉ូលិស​។​
​ប៉ូលិស​បាន​បញ្ជាក់ថា ក្រុម​ខ្មាន់កាំភ្លើង​មាន​គ្នា​យ៉ាងហោចណាស់​១០​ទៅ​១៥​នាក់ បាន​បាញ់​តបត​ជាមួយ​ប៉ូលិស​។ ទោះបីយ៉ាងណា​គេ​មិនអាច​កំណត់​បាន​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​ស្លាប់ និង​រងរបួស​នោះទេ​៕

156198_217470051918838_3562443471916210426_n12525338_217470055252171_9088727065981372817_oCYpxzBcWcAAzhAt

​

រថយន្តដឹកស្រាបៀរអង្គរក្រឡាប់ផ្ងារ ជើងនៅស្រុកមេមត់

ត្បូងឃុំ៖រថយន្តដឹកស្រាបៀរ ក្រុមហ៊ុន “អង្គរ” មួយគ្រឿង​ត្រូវបានក្រឡាប់​ផ្ងាជើង​ជង្រ្គាង នៅលើ​ផ្លូវជាតិ តែសំណាង​ល្អអ្នក​បើកបរ​មិន​មានគ្រោះថ្នាក់​​ធ្ងន់​ធ្ងរ​ឡើយ។

ហេតុការណ៍​នេះបាន​បង្ករ​អោយ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង ២និង១០នាទីរំលង​អាធ្រាត្រ​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នៅលើផ្លូវជាតិ​លេខ៧ ស្ថិតនៅភូមិស្លា ឃុំរន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្ត ៥ ផ្លូវ ពណ៍ក្រហម របស់ក្រុមហ៊ុន ស្រាបៀរអង្គរ ពាក់ស្លាកលេខ តាកែវ ៣អា០៤១៦ ធ្វើដំណើរពីលិចទៅកើត ដឹកស្រាបៀរអង្គរពេញ ក្នុងគោលបំណង យកទៅដាក់ប៉ូនៅខេត្តមណ្ឌលគិរី។ ពេលមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្ត នោះបានរេចង្កូត ធ្លាក់ផ្លូវជ្រុលទៅបុក ដើមកៅស៊ូ បាក់៤-៥ដើមហើយក្រឡាប់ផ្ងាជើងតែម្តង។
តាមសំដីអ្នកបើកបររថយន្ត សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ពេលរូបលោក បើករថយន្តមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តដាច់ភ្លើងចង្កៀងខាងមុខអស់ ធ្វើអោយរថយន្តបើកធ្លាក់ផ្លូវ ក្រឡាប់បែបនេះ។
អ្នកបើកបររថយន្ត បានសង្ស័យថា ករណីនេះទំនងរបូតខ្សែ អាគុយទើបដាច់ភ្លើង។
តែមានអ្នកដំណើរខ្លះយល់ថា ទំនងជាអ្នកបើកបរងងុយដេក ងោកមួយភាំង​ ហើយទើប រេចង្កូតបែបនេះ។
ទោះបីយ៉ាងណា គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលអោយមានរបួសធ្ងន់ធ្ងរដល់មនុស្សឡើយ។
លោក ហុង គឹមហឿន បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយខ្លួនឯង សមត្ថិកិច្ចមិនបាត់ទុកធំដុំទេគឺភាគីខាងរថយន្តជួបគ្រោះថ្នាក់ចរាចរណ៍នេះបាននិងកំពុង ជញ្ជូន កេះស្រាបៀរដាក់រថយន្ត ផ្សេងដើម្បីបន្តដំណើរទៅមុខទៀត៕ ដោយ៖សុភ័ណ្ឌ
IMG-20160115-WA0000 IMG-20160115-WA0002 IMG-20160115-WA0005 IMG-20160115-WA0006

ស្លាប់​មនុស្សម្នា​ក់ពេលផ្ទុះអាវុធ​​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​(មានវីដេអូ)

​ខេត្ត​ព្រៃ​វែ​ង៖បុរស​ម្នាក់​បាន​ត្រូវ​គ្រាប់កាំភ្លើង​មួយគ្រា​ប់​ចំក្បាល​ដួល​ស្លាប់​ក្នុង​របង​ផ្ទះ​របស់ខ្លួន ខ​ណៈ​កំពុង​បីកូន​តូច​ឈរ​មើល​ក្រុម​លោក​អធិការនគរបាល​ស្រុក​ចុះបង្ក្រាប​សង្វៀន​បញ្ជល់មាន់​ដោយមាន​ការផ្ទុះអាវុធ​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា លោក​អធិកា​រស្រុក​ស្វាយ​អ​ន្ទ​រ​បាន​នាំ​កំលាំង​ទៅ​ចុះបង្ក្រាប​កន្លែង​ប្រជល់មាន់​មួយកន្លែង​នៅក្នុង​ភូមិ​កើតហេតុ​ ក្នុង​ភូមិ​តង​ឡង ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ។ មិនដឹង​ជាមាន​បញ្ហា​អ្វី​នោះទេ ពេលទៅដល់​លោក​អធិកា​បាន​ទាញ​កាំភ្លើងខ្លី​បាញ់​បណ្តាល​ឲ្យ​ប្រជា​ពលរ​ដ្ផ​ម្នាក់​ដែល​កំពុងតែ​ឈរ​បីកូន​តូច​ក្នុង​របង​ផ្ទះ​របស់ខ្លួន​ត្រូវ​គ្រាប់កាំភ្លើង​ចំក្បាល​មួយ​គ្រាប់​ដួល​ស្លាប់​មួយ​រំពេច​។​សូមបញ្ជាក់ថា សង្វៀន​បញ្ជល់មាន់​មាន​ទីតាំង​នៅជាប់​នឹង​របង​ផ្ទះ​របស់​ជនរងគ្រោះ​។​
​
ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​២​ះ​៣០​នាទី​រសៀល ពួក​អ្នក​ប្រជល់មាន់​បានរៀបចំ​ការ​ប្រជល់​។​ក្រោយមក​បន្តិច​ក៏​ឃើញ​លោក​អធិកា​នគរបាល​ឈ្មោះ​ពុំ កាន់ បាន​នាំ​កំលាំង​ចំនួន​៥​នាក់មក​ជាមួយ ។​ប្រភព​បន្តថា ពេល​ឃើញ​សមត្ថកិច្ច​មកដល់ អ្នកលេង​ជល់​មាន់​ក៏​នាំគ្នា​រត់​ប្រសេចប្រសាច ។​ខ​ណះ​នោះគេ​ឃើញ​ជនរងគ្រោះ​ដែល​កំពុង​បីកូន​ឈរ​មើល​នៅក្នុង​ដី​ផ្ទះ​របស់​ខ្លូន​ដែល​ជាប់​របង​ផ្ទះ​គ្នា​នោះបាន​ដួល​ដេក​ដោយមាន​ឈាម​ហូរ​ចេញពី​ក្បាល បន្ទាប់ពី​ឮស្នូរ​កាំភ្លើង​ដែល​បាញ់​ដោយ​លោក ពុំ កាន់ ។​
​
ជនរងគ្រោះ​ឈ្មោះ កិះ អ៊ី​ម ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ​នៅក្នុង​ភូមិ​តង​ឡង ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ត្រូវ​គ្រាប់កាំភ្លើង​មួយ​គ្រាប់​ចំក្បាល​លើ​គុម្ពត្រចៀក​ស្តាំ​។​

​សាក្សី​ខ្លះ​បាន​និ​យា​យា​ថា ភ្លាមៗ​នោះ គេ​ឃើញ​ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ សឹម ម៉េ​ន អាយុ​៣៤​ឆ្នាំ បាន​ស្ទុះ​រត់​ទៅលើ​កកូន​ពី​ដៃ​ប្តី ហុច​កូន​បន្តទៅ​ឲ្យ​ប្អូនស្រី ហើយ​រត់​ដេញតាម​ទៅ​ប្រតាយ​ប្រ​តោ​ប​ជាមួយ​លោក​អធិការ​រហូតដល់​ឡាន​របស់លោក​អធិការ ប៉ុន្តែ​លោក​អធិការ​បាន​បើករថយន្ត​ចេញ​យ៉ាង​លឿន​។​

ប្រភពព័ត៌មាន​បា​នប​ន្ត​ថា ស្នងការ​នគរបាល​ខេត្តព្រៃវែង​លោក ស្រេង ជា បាន​និយាយថា លោក​អធិការ​ឈ្មោះ​ពុំ កាន់ បាន​ផ្ទុះអាវុធ​មែន បច្ចុប្បន្ន​បាន​ឃាត់ខ្លួន​លោក ពុំ កាន់ រួចហើយ​យកមក​សាកសួរ ដើម្បី​ស្វែងរក​ការពិត​ដែល​បណ្តាល​ឲ្យ​មានការ​ផ្ទុះអាវុធ​៕​ដោ​យ៖សហការី​fcdxsxxxbhgvfaaahbgvfbb

​

រយៈពេល​ដែល​អ្នក​គួរតែ​រួមភេទ​ដើម្បី​ទទួលបាន​សេ​ក្តី​សុខ

​ការរួម​ភេទ​ជា​អារម្មណ៍​ពុះកញ្ជ្រោល ហើយ​ទទួលបាន​ភាពស្រណុកសុខស្រួល​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។ តែ​ទោះបីជា​យ៉ាងណា បុរស​មិនអាច​ចំណាយ​ពេលវេលា​បានយូរ​ដើម្បី​ផ្តល់​ក្តី​សុខ​ឲ្យ​មនុស្ស​ស្រី ឡើយ​។
​យោងតាម​ការវាស់ស្ទង់​ដែល​បាន​រកឃើញ និង​ចេញផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី​ផ្លូវភេទ​ដោយ​គ្រូពេទ្យ​ផ្នែក​ផ្លូវភេទ បាន​ឲ្យ​ដឹងថា រយៈពេល​ល្អ​បំផុត​ដែល​ត្រូវ​ចំណាយ​ក្នុងការ​រួមភេទ​គឺ ក្នុង​ចន្លោះ​ពី ៣-១៣​នាទី ហើយ​រយៈពេល​សម្រេច​ទឹកកាម​ដែល​ល្អ​ក្នុង​ចន្លោះ​ពី ១០-១៥​វិនាទី​។​
– តម្រូវការ​ក្នុងពេល​រួមភេទ​
​ការរួម​ភេទ​ដែល​ដំណើរការបាន​ទៅ​យ៉ាង​រលូន​មិន​មែនមាន​ត្រឹមតែ​សកម្មភាព ប៉ុណ្ណោះ​ទេ​។ តែ​ផ្នែក​ផ្លូវកាយ និង​ផ្លូវចិត្ត​ត្រូវមាន​ភាព​ស្អិតរ​មួ​ត​នឹង​គ្នា​ជាមុនសិន មុននឹង​បញ្ចេញ​សកម្មភាព​។ ការលេង និង​ស្ទាបអង្អែល​ក៏មាន​សារៈសំខាន់​របស់​វា​ដែរ​នៅ​ក្នុងការ​បង្កាត់ភ្លើង ស្នេ​ហ៏ ដែល​មិនអាច​បំភ្លេចបាន​។ ស្របពេល​ដែល​រឿង​តូចតាច​ទាំងអស់នេះ​អាចធ្វើ​ឲ្យ​ការរួម​ភេទ​មាន​ក្តី​សុខ វា​មិនចាំបាច់​ត្រូវ​ចំណាយ​ពេលវេលា​យូរ​។ តាម​ការសិក្សា​ស្រាវជ្រាវ​បានចេញ​ផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី​ឱសថ​ផ្លូវភេទ ក៏បាន​បង្ហាញថា រយៈពេល​សម្រាប់​ការរួម​ភេទ​ដែល​ល្អ ប្រហែល ៧.៣​នាទី​។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ ប្រសិនបើ​អ្នក​ចង់​បង្កាត់ភ្លើង​ស្នេ​ហ៏​បានយូរ ត្រូវ​បង្កើន​ការលេង​, ស្ទាបអង្អែល និង​និយាយ​ពាក្យ​ចំអេះចំអាស​។ ការបញ្ចេញ​សកម្មភាព​បន្ថែម​អាចជួយ​បង្កើន​អារ​ម្ម​ណ៏​សម្រើប និង​ជួយ​ឲ្យ​អ្នក​កាន់​តែមាន​ថាមពល​ខ្លាំង​ឡើង​។​
​តើ​ត្រូវ​ចំណាយ​រយៈពេល​ប៉ុន្មាន​ល្អ​ដើម្បី​បង្កាត់ភ្លើង​ស្នេហ៍​?
​ប្រសិនបើ​អ្នក​ពិតជា​ចង់ដឹង​ពី​ពេលវេលា​ការ​បង្កាត់ភ្លើង​ស្នេហ៍ សូម​មើល​ការបង្ហាញ​ខាងក្រោម​នេះ​៖
– រយៈពេល​លឿន​
​អ្នក​ត្រូវ​ចំណាយពេល ៥​នាទី ឬ​តិចជាង​នេះ​។ តែ​ទោះបីជា​យ៉ាងណា អ្នក និង​គូ​ស្នេ​ហ៏​របស់​អ្នក​នឹងត្រូវ​បញ្ចេញ​សកម្មភាព​ឆាប់ៗ ហើយ​បញ្ឈប់​ការលេង ស្ទាបអង្អែល​, ឱបថើប​ថ្នាក់ថ្នម និង​ការ​សម្លឹងមើល​ភ្នែក​គ្នា​។ ប្រសិនបើ​អ្នក​ប្រញាប់ ហើយ​នៅតែ​ចង់​មាន​ក្តី​សុខ​បន្តទៀត ចំណាយ​ពេលវេលា ៥​នាទី​បន្ថែម​ពិតជា​គ្រប់គ្រាន់​។​
– ក្តី​សុខ​មុនពេល​ចូល​គេង​
​អ្នក​មានការ​ហត់នឿយ និង​អស់កម្លាំង ប៉ុន្តែ​នៅតែ​ចង់​មាន​ក្តី​សុខ​? ការលេង និង​ស្ទាបអង្អែល​, ការ​សម្រុកចូល​នឹង​ជួយ​ឲ្យ​អ្នកមាន​ក្តី​សុខ​មុនពេល​ចូល​គេង​។​
– សាកល្បង​ក្បាច់​ថ្មី​តិចតួច​
​អារម្មណ៍​ចង់បាន​សុខ​ស្រួល និង​មាន​ចំណង់​ផ្លូវភេទ​មែន​ទេ​? យប់​នេះ​ចំណាយ​ពេលវេលា​ជាមួយ​គូស្នេហ៍​របស់​អ្នក ដោយ​សាកល្បង​ក្បាច់​សិច​ថ្មី​។ តែ​ទោះជា​យ៉ាងណា ក្បាច់​ថ្មី​នេះ​មិនគួរ​ឲ្យ​លើសពី ១៥​នាទី​ឡើយ​។​
– ចំណង់​ផ្លូវភេទ​ដែល​មិនអាច​បំភ្លេចបាន​
​ការរួម​ភេទ​ដែល​មិនអាច​បំភ្លេចបាន ត្រូវការ​ចំណាយពេល​វេលា និង​ការយកចិត្តទុកដាក់​ច្រើន ដូច្នេះ​ត្រូវ​ចំណាយ​ពេលវេលា​ដោយ​លម្អិត​ដោយ​ការលេង ស្ទាបអង្អែល​, សម្លឹងមើល​ភ្នែក​គ្នា​, និយាយ​ពាក្យ​ចំអេះចំអាស ឬ​ញ៉ែ​គ្នា​មុនពេល​អ្នក​បញ្ចេញ​សកម្មភាព​។ សកម្មភាព​បែបនេះ​មិនគួរ​ឲ្យ​លើសពី ២៥​នាទី​ឡើយ​យប់​ដែល​នៅសល់​គួរតែ​ប្រើ​ភាព​ស្និត​ស្នាល និង​បឺត​មាត់ ឱប​ថ្នាក់ថ្នម​គ្នា​ពេញ​មួយ​យប់​៕

NDFhY2MzM2

​

កម្ពុជា​ប៉ះបា​រ៉ែ​ន​រសៀល​នេះ​នៅ Bangabadhu Gold Cup

បាល់ទាត់៖​ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ជើងម៉ា​ល់​ឌី​វ​ទាំង​មិន​អស់ចិត្ត​ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​ជួប​ប្រកួត​លើក​ទី​២​ជាមួយ​ក្រុម​បា​រ៉ែ​ន​នា វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​១៤ ខែមករា​នេះ នៃ​ពានរង្វាន់ Bangabadhu Gold Cup 2016 នៅ​កីឡដ្ឋាន Bangabadhu National Stadium នៅ​ប្រទេស​បង់​ក្លា​ដេ​ស​។​
​ក្រុម​ទាំង​ពីរបាន​ឆ្លងកាត់​មួយ​ប្រកួត​ដូចគ្នា​នៅ​ពូ​ល B ដោយ​ក្រុម U-23 បា​រ៉ែ​ន ទទួលបាន​១​ពិន្ទុ បន្ទាប់ពី​ស្មើ​ក្រុម​ម្ចាស់ផ្ទះ​បង់​ក្លា​ដេ​ស​១-១ ខណៈ​កម្ពុជា​មិនទាន់មាន​ពិន្ទុ​រាប់​នៅឡើយ​ទេ ក្រោយពេល​ចាញ់​ក្រុម​ជម្រើសជាតិ​ម៉ា​ល់​ឌី​វ​ដោយ​លទ្ធផល ៣-២​។ ការប្រកួត​នេះ​ពិតជា​សំខាន់​ខ្លាំងណាស់​សម្រាប់​ក្រុម​ទាំងពីរ​ដើម្បី បន្ត​ក្តីសង្ឃឹម​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជាពិសេស​ក្រុម​កម្ពុជា​ត្រូវការ​ពិន្ទុ​ជា​ចាំបាច់​៕

12513818_216416722024171_4532298288953267508_oTable-B

​

ខេត្តកោះកុង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ លើក​ទី​៣៧​ទិវា​ជ័យជំនះ​៧​មករា​១៩៧៩.៧មករា​.២០១៦

​កោះកុង​៖ ឯកឧត្តម ​ប៊ុន លេីក ​អភិបាល​នៃ​គ​ណៈ​អភិបាល​ខេត្តកោះកុង​
​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ នៅវេលា​ម៉ោង​៨​និង​៣០​នាទី បាន​អញ្ជើញ​ជា​អធិបតី ដ៏​ខ្ពង់ខ្ពស់ នៅក្នុង​អង្គ​មី​ទ្ទិញ​អបអរសាទរ រំលឹក​ខួប​អនុស្សាវរីយ៍ លើក​ទី​៣៧ ទិវា​ជ័យជំនះ​៧​មករា (៧​មករា​១៩៧៩-៧​មករា​២០១៦)​។

​ពិធី​នេះ​បាន​ប្រព្រឹត្ត​នៅ​ខាង​កេ​ី​ត​សាលា​ខេត្តកំពត​ត្រង់ចំណុច​សួនច្បារ​នៅមុខ​សា​លោ​ខេត្ត​ព្រមទាំង​មានការ​អ​ញ្ជេី​ញ ចូលរួម ពី​សំណាក់​លោក​អភិបាលរង​ខេត្ត អភិបាលស្រុក អភិបាលរង​ស្រុក ទាំង​ប្រាំពី​ស្រុក មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ទាំងបី​ប្រភេទ​. លោកគ្រូ​. អ្នកគ្រូ​. សិស្សានុសិស្ស រួម​នឹង​ប្រជា​ពលរ​ដ​ប្រមាណ​(​ពី​ពាន់​ប្រាំ​រយ​នាក់​)
(២៥០០០​នាក់​) ចូលក្នុង​ឱកាស​នោះដែរ​។​ឯកឧត្តម​បាន​មានប្រសាសន៍ថា​៖ រយៈពេល ៣៧ ឆ្នាំ កន្លងទៅ ផ្តើមចេញពី​ជ័យជំនះ ៧​មករា ឆ្នាំ​១៩៧៩ ប្រជាជន​កម្ពុជា សម្រេច​ផ្លាស់ប្តូរ​សង្គម យ៉ាង​ធំធេង ដែល​គ្មាន​នរណា និង​នឹកស្មាន​ដល់​។ កម្ពុជា​ប្រែក្លាយ​ពី​វាលពិឃាដ នៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ពី​សមរភូមិ​នៃ​សង្គ្រាម​ដ៍​រ៉ាំរ៉ៃ ការបែកបាក់​ជាតិ​ការបែងចែក​ទឹកដី ក្លាយជា​ប្រទេស​តែមួយ​ដ៍ មាន​សុខសន្តិភាព​. សេរីភាព​. ឯកភាព​. ស្ថិរភាព និង​ការអភិវឌ្ឍ លើ​គ្រប់​វិស័យ ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន ត្រូវបាន​លើក​កំពស់​ឥតឈប់ឈរ​។

នេះ​គឺជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ រយៈពេល​ជាង ៥០០ ឆ្នាំ​មកនេះ បន្ទាប់ពី​សម័យអង្គរ​ដ៍​រុងរឿង ដែល​ប្រជាជន​កម្ពុជា ទទួលបាន​នូវ​សន្តិភាព ពេញលេញ មានការ ឯកភាព​ជាតិ ឯកភាព​ទឹកដី និង​កំពុង​រស់នៅ យ៉ាង​សុខដុមរមនា ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ​។ ការពិត​ជាក់ស្តែង ដូច​បានលើកឡើង​ទាំងអស់ ខាងលើនេះ គឺ​គ្មាន​ជន​ណា ឬ​មជ្ឈដ្ឋាន​ណា អាចមក​បដិសេធ ឬ​មូល​បង្កាច់​បានឡើយ ព្រោះ​ថ្ងៃ​៧​មករា ជា​ថ្ងៃកំណើត​ទី​២ របស់​ប្រជាជន​កម្ពុជា “​បើ​គ្មាន​ថ្ងៃ​មករា ក៍​គ្មានអ្វីៗ​នៅថ្ងៃនេះ​ដែរ​”៕​ដោយ៖អ៊ួ​ង វឹង​cfdxaaacfdxscccdfrdeweeegvfcxdddrfdesbbgtfrdffff
​

លោកស្រី អ៊ុង​សាន ស៊ូ​ជី អំពាវនាវ​ឲ្យ​ពួក​ឧទ្ទាម​ចូល​តុ​ចរចា​​

មី​យ៉ាន់​ម៉ា​៖​យោងតាម​សារព័ត៌មាន Reuters បាន​ផ្សាយ​ថា ប្រធាន​បក្សប្រឆាំង​មី​យ៉ាន់​ម៉ា​ដែល​ទើប​ឈ្នះឆ្នោត លោកស្រី អ៊ុង​សាន ស៊ូ​ជី បានធ្វើការ​អំពាវនាវ​ជាថ្មី​ម្តងទៀត​ដល់​ក្រុម​ឧទ្ទាម​ឲ្យ​វិល​ចូល​តុ​ចរចា​ដើម្បី​ស្វែងរក​សន្តិភាព និង​បញ្ចប់​ជម្លោះ​ដែល​បានអូសបន្លាយ​ជាច្រើន​ទសវត្ស​នៅក្នុង​ប្រទេស​។
​គួររម្លឹកថា រដ្ឋាភិបាល​ពាក់កណ្តាល​ស៊ីវិល​ដែល​ជិត​ចប់​អាណត្តិ​របស់លោក​ប្រធានាធិបតី Thein Sein ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា នៅក្នុង​ខែតុលា​ឆ្នាំ​២០១៥​កន្លងទៅ ប៉ុន្តែ​ក្រុម​ឧទ្ទាម​៧​ក្រុម ក្នុងចំណោម​១៥​ក្រុម ដែល​ត្រូវបាន​អញ្ជើញ​ចូលរួម បាន​បដិសេធ​ក្នុងការ​ចុះហត្ថលេខា ក្នុងនោះ​រួមទាំង​ក្រុម​ដែលមាន​អំណាច​ខ្លាំង​ផងដែរ​។
​ចាប់តាំងពី​មានការ​ចុះហត្ថលេខា ការប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង រវាង​ក្រុម​យោធា និង​ក្រុម​ឧទ្ទាម ដែល​មិនបាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ហើយ​ក្រុម​ឧទ្ទាម​មិនបាន​ចូលរួម នៅក្នុង​កិច្ចចរចា​នោះទេ​។ ភាពស្មុគស្មាញ​បន្ថែមទៀត ត្រូវបាន​កើតឡើង បណ្តាល​ឲ្យ​មាន​ភាពលំបាក ក្នុងការ​សម្រេចបាន​ស​ន្តិ​ភាពជា​និរន្ត​ភាព​។​
​គួរ​បញ្ជាក់ថា ក្រុម​ឧទ្ទាម​ជនជាតិភាគតិច បាន​ប្រយុទ្ធ​ប្រឆាំងនឹង រដ្ឋាភិបាលកណ្តាល សម្រាប់​ការបង្កើន​សិទ្ធិ​និង​សេរីភាព​បុគ្គល​ក ចាប់តាំងពី​ភ្លាមៗ​បន្ទាប់ពី​មី​យ៉ាន់​ម៉ា ទទួលបាន​ឯករាជ្យ ពី​ចក្រភព​អង់គ្លេស នៅក្នុង​ឆ្នាំ​១៩៤៨៕

assk-peace

​

កូរ៉េខាងត្បូង​បាញ់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​កូរ៉េខាងជើង​នៅ​ព្រំដែន

​សេ​អ៊ូ​ល​៖​យោធា​កូរ៉េខាងត្បូង​បាន​បាញ់​ជាច្រើន​គ្រាប់​ទៅលើ​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយគ្រឿង​របស់​ប្រទេស​កូ​រ៉​ខាងជើង ខណៈដែល​ហោះ​ឆ្លងកាត់​លើ​តំបន់​ព្រំដែន​។ តែ​ទោះជា​យ៉ាងណា​បើតាម​ការអះអាង​ពី​មន្ត្រី​យោធា​កូរ៉េខាងត្បូង​ថា នេះ​គ្រាន់តែ​ជាការ​ព្រមាន​ប៉ុណ្ណោះ​។ នេះ​បើតាម​ព័ត៌មាន Yonhap ។​
​យន្តហោះ​គ្មាន​មនុស្ស​បើក ដែល​ចេញ​មកពី​ទឹកដី​កូរ៉េខាងជើង​នេះ ត្រូវបាន​ប្រទះឃើញ​នៅវេលា​ម៉ោង​ប្រមាណ ២ និង​១០​នាទី (​ម៉ោង​ក្នុង​តំបន់​) ជិត​តំបន់​ត្រួតពិនិត្យ​នៅ​ភាគ​ខាងលិច​ព្រំដែន​កូរ៉េ​ទាំងពីរ​។ ទោះជា​យ៉ាងណា​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​បាន​វិលត្រឡប់​ទៅកាន់​ទឹកដី​កូរ៉េខាងជើង​វិញ បន្ទាប់ពី​មានការ​បាញ់​ព្រមាន​ជាច្រើន​គ្រាប់​៕

bilde

​

មនុស្ស១៥នាក់ស្លាប់ក្នុងហេតុការណ៍ បំផ្ទុះគ្រាប់អត្តឃាតនៅប៉ាគីស្ថាន

ប៉ាគីស្ថាន៖យ៉ាងហោចណាស់មនុស្ស១៥នាក់បានស្លាប់ នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅក្បែរមជ្ឈមណ្ឌល លុបបំបាត់ជំងឺគ្រុនស្វិតដៃជើង ស្ថិតនៅភាគខាងលិចនៃទីក្រុង Quetta ប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia។
ប៉ូលិសប្រចាំតំបន់បានឲ្យដឹងថា ជនបំផ្ទុះគ្រាប់បែកអត្តឃាត បានបន្លំខ្លួនចូលក្នុងហ្វូងមនុស្ស ដែលមកជួបជុំគ្នាដើម្បីដង្ហែក្បួនក្នុងយុទ្ធនាការប្រឆាំងជំងឺគ្រុនស្វិតដៃជើង ទើបបណ្ដាលឲ្យមានមនុស្សស្លាប់រហូតដល់១៥នាក់។ ទោះជាយ៉ាងណាពាក់ព័ន្ធករណីនេះមិនមានក្រុមណាមួយចេញមុខអះអាងនៅឡើយទេ៕

Pakistani security officials examine the site of a bomb blast near a polio vaccination centre in Quetta on January 13, 2016. At least 15 people were killed in a blast apparently targeting police outside a polio vaccination centre in the southwestern Pakistani city of Quetta on January 13, according to officials.  AFP PHOTO / BANARAS KHANBANARAS KHAN/AFP/Getty Images

Pakistani security officials examine the site of a bomb blast near a polio vaccination centre in Quetta on January 13, 2016. At least 15 people were killed in a blast apparently targeting police outside a polio vaccination centre in the southwestern Pakistani city of Quetta on January 13, according to officials. AFP PHOTO / BANARAS KHANBANARAS KHAN/AFP/Getty Images

លោក សោម ភា​រុណ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​តំបន់​បឹង​ទន្លេសាប​

ខេត្ត​កំពង់​ឆ្នាំ​ង៖លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង ត្រូវបាន​ប្រជា​នេសាទ​ក្នុងស្រុក​បរិបូរណ៍ ស្រុក​កំពង់លែង ស្រុក​កំពង់ត្រឡាច និង​ស្រុក​ជល​គិរី រិះគន់ថា​មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដែល​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​នោះទេ​។

​បុរស​ស្ត្រី​ចំនួន​៥​នាក់​ដែល​អះអាងថា​ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​បរិបូរណ៍ និង​ស្រុក​កំពង់ត្រឡាច បាន​រាយការណ៍​ប្រាប់ មេគង្គ​ប៉ុស្តិ៍ ថា បទល្មើស​នេសាទ​បានកើត​ឡើង​ពេញបន្ទុក​នៅតាម​បណ្តា​ស្រុក​មួយចំនួន ក្នុង​ខេត្តកំពង់ឆ្នាំង ប៉ុន្តែ​គ្មាន​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​ណា​ម្នាក់​បង្ក្រាប​នោះទេ គឹ​ឃើញតែ​ដើរទៅ​គំរាម​ចាប់​រួច​បង្ខំ​ទារលុយ​ច្រក​ហោប៉ៅ​ហើយ​នាំគ្នា​ត្រឡប់​ទៅវិញ​បាត់អស់​។​

​ប្រភព​ដដែល​បន្តថា អ្នកប្រព្រឹត្តិ​បទល្មើស​នេសាទ​ដែល​គេ​បាន​សូកប៉ាន់​សមត្ថកិច្ច​រួច​ហើយ​នោះ គេ​បាន​ប្រើ​ឧបករណ៍​ដែល​អាច​ចាត់ទុកថា​ជាការ​បំផ្លាញ​ពូជ​ត្រី​មានដូចជា លប​ប្រើស​១០០ ឬ​លប​កន្ទុយ​នាគ ជាច្រើន​គ្រឿង​កំពុង​រាលដាល​យ៉ាង​អនាធិបតេយ្យ​។​ការបង្ក្រាប​របស់​មន្ត្រី​រដ្ឋបាល​ជលផល​នាពេល​កន្លងមក​គ្រាន់តែ​ជា​រឿង​លេងសើច​ឥតប្រយោជន៍​ប៉ុណ្ណោះ​។

​មន្ត្រី​សាលាស្រុក​កំពង់លែង​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ មេគង្គ​ប៉ុស្តិ៍ ដឹងថា ក្នុងស្រុក​មួយចំនួន​ដែលមាន​ឡូ​នេសាទ ឬ​តំបន់​អភិរក្ស​ពូជ​ត្រី​កម្រ ក្នុង​ខេត្តកំពង់ឆ្នាំង សព្វថ្ងៃនេះ កើតមាន​អ្នកនេសាទ​អនាធិបតេយ្យ​ច្រើនណាស់​។​ភាពអនាធិបតេយ្យ​នេះ​ត្រូវបាន​គេ​ដាក់បន្ទុក​ទទួលខុសត្រូវ​ទៅលើ​លោក សោម ភា​រុណ និង​បក្ខពួក ដែល​គេ​មើលឃើញថា កន្លងមកនេះ​ក្រុម​លោក សោម ភា​រុណ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ចង់​ចាប់​ក៏បាន មិន​ចាប់​ក៏បាន ព្រោះ​ជា​សិទ្ធ​អំណាច​របស់​ក្រុម​គាត់ ចង់​ការនេសាទ​នោះ​បង្ក​ភាព​អន្តរាយ​អស់​ពូជ​មច្ឆជាតិ​ដ៏​កម្រ​បែបណាក៏ដោយ ក៏​ក្រុម​លោក​មេ​ជលផល​នេះ​អត់​ឈឺក្បាល​ដែរ ។​

​ប្រភព​ដដែល​បាន​អះអាងថា ការនិយាយ​នេះ មិន​បំផ្លើស​ទេ​ព្រោះ​ប្រជា​នេសាទ​ជុំវិញ​បឹង​ទន្លេសាប​ទាំងអស់​សុទ្ធតែ​បានដឹង​គ្រប់ៗ​គ្នា ជាក់ស្តែង​ខណៈ​នេះ​សូម​អញ្ជើញ​អស់លោក​ថ្នាក់ដឹកនាំ ឬ​ក្រុម​សមត្ថកិច្ច​ជំនាញ​ទៅ​មើលចុះ​បទល្មើស​នេសាទ​តំបន់​បឹង​ទន្លេសាប​នៃ​ខេត្តកំពង់ឆ្នាំង​ឥឡូវនេះ បានកើត រាលដាល​ច្រើនណាស់ ប៉ុន្តែ​កុំ​ភ្លេច ពេលទៅដល់​សូម​ខ្សឹប​សួរ​អ្នកនេសាទ​ខុសច្បាប់​សាកមើល​ផង​ថា តើ​បាន​សូក​លោក​ណា​ប៉ុន្មាន ទើបបានជា​គេ​ឲ្យ​ឧបករណ៍​ខុសច្បាប់​ចូល​នេសាទ​ក្នុង​តំបន់់​នេះ​? ។

​ប្រជា​នេសាទ​ក្នុងស្រុក​ទាំង​៤​ខាងលើ បាន​និយាយ​ស្រដៀង​គ្នា​ថា ក្នុង​មូលដ្ឋាន​ពួកគាត់​សព្វថ្ងៃនេះ មាន​បទល្មើស​ប្រើ លប​ប្រើស​១០០ ឬ​លប​កន្ទុយ​នាគ​យ៉ា​ដ​ន្ធឹ​ក​សន្ធាប់ ហើយ​ឧបករណ៍​បែបនេះ​អាច​ចាប់យក​ត្រី​នៅក្នុង​ទឹក​ជ្រៅ​ដែល​សូម្បីតែ​កូន​កំពឹស​ក៏​អាច​ចាប់​បានដែរ​។ ពួកគេ​ប្រើ​ឧបករណ៍​ខុសច្បាប់​នេះ​មិនតិចជាង​៣០​គ្រឿង​ទេ ហើយ​អាច​ចាប់​ត្រី​បាន​ទាំង​តូច​ទាំង​ធំ ធ្វើ​ឲ្យ​ធនធាន​មច្ឆជាតិ​ក្នុង​បឹង​ទន្លេសាប​នៃ​ខេត្តកំពង់ឆ្នាំង ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​។

​បច្ចុប្បន្ន​សមត្ថកិច្ចរ​ដ្ឋ​បាល​ជលផល​ក្រោម​ការគ្រប់គ្រង​របស់លោក សោម ភា​រុណ មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ ហើយ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ជលផល​ចាំ​ទទួលផល​ប្រយោជន៍​ពី​ក្រុម​ជនល្មើស​យ៉ាង​សុខ​ស្រួល​។​

​មេគង្គ​ប៉ុស្តិ៍ បាន​ព្យាយាម​ស្វែងរក​ជួប​លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង​ដើម្បី​ស្នើសុំ​ការឆ្លើយតប​ចំពោះ​ការរិះគន់​ខា​លើ​នេះដែរ តែ​គ្មាន​លេខ​ទូរស័ព្ទ ចំណែក​មន្ត្រី​សាលាស្រុក​កំពង់លែង​ដែល​បានផ្តល់​សេចក្តីរាយការណ៍ លោក​បាន​បដិសេធ​មិន​ផ្តល់​លេខ​ទូរស័ព្ទ​របស់លោក សោម ភា​រុណ ដល់​អ្នកកាសែត​ទេ​៕ដោយ៖អ វឹងvgfcdbbbxdsxzaaaa

​