All posts by មេគង្គ ប៉ុស្តិ៍

សកល​វិទ្យាល័យ​បាត់ដំបង​ទទួល​គម្រោងពី​ប្រទេស​ជប៉ុន​​ផលិត​ពូជ​ដំឡូង​មី​ដែល​សត្វល្អិត​មិន​បំផ្លាញ ​

 

​ដោយ​៖​ប៉ែន សុផល​

​ខេត្តបាត់ដំបង​៖​ចាប់ពី​ដើមខែ​មេសា ឆ្នាំ​២០១៦ ខាងមុខនេះ​តទៅ សាកលវិទ្យាល័យ​បាត់ដំបង​ដែល​ទទួល​ការគាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​អង្គការ JAKA នឹង​ចាប់ផ្ដើម​អនុវត្តន៍​គម្រោង​ផលិត​ពូជ​ដំឡូង​មី​ដែល​មិន​រង​ការបំផ្លាញ​ដោយ​សត្វល្អិត​។​

​បណ្ឌិត ស្រ៊ា​ន ពៅ ព្រឹទ្ធបុរស​ស្ដីទី​នៃ​មហាវិទ្យាល័យ​កសិកម្ម​និង​កែច្នៃ​អាហារ​ប្រចាំខេត្ត​បាត់ដំបង​នៅ​ថ្ងៃទី​១៥ ខែមករា​នេះ បានអោយដឹងថា ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អន្ដរជាតិ​ជប៉ុន​បានជ្រើសរើស​យក​សាកល​វិទ្យាល័យ​បាត់ដំបង​ជា​ដៃគូ​ក្នុងការ​រ​អនុវត្ត​គម្រោង ដោយ​ត្រូវ​ចាប់ផ្តើម​នៅ​ដើមខែ​មេសា ឆ្នាំ​២០១៦ នៅ​មន្ទីរពិសោធន៍​របស់​សាកលវិទ្យាល័យ​រយៈពេល​៥​ឆ្នាំ ពី​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០២០ និង​បន្ដរ​វាយតម្លៃ​អំពី​ប្រសិទ្ធ​ការងារ​ដល់​ឆ្នាំ​២០២៣ គម្រោង​ដដែល​នេះ​អនុវត្តន៍​ទៅលើ​ប្រទេស​ចំនួន​៣​គឺ​ប្រទេស​កម្ពុជា ថៃ និង​វៀតណាម​ដោយ​ប្រទេស​ជប៉ុន​ជា​អ្នកទ្រទ្រង់​ផ្ដល់នូវ​បច្ចេកទេស​បែប​ទំនើប​។​

​លោក​បណ្ឌិត​បាន​បន្ដថា គោលដៅ​របស់​គម្រោង​នេះ​ផ្ដល់​ដល់​កសិករ​ទូទាំង​ប្រទេស​ដោយ​ឥតគិតថ្លៃ​នូវ​ពូជ​ដំឡូង​មី​ដែល​គ្មាន​សត្វ​ចង្រៃ​បំផ្លាញ និង​ផ្ដល់​បច្ចេកទេស​ក្នុង​ការដាំដុះ​ព្រមទាំង​ចូលរួម​លើកស្ទួយ​កាត់បន្ថយ​ភាពក្រីក្រ​ដល់​កសិករ​លើ​តំបន់​ខ្ពង់រាប​បន្ទាប់ពី​JAKA​បាន​ជួយ​គាំទ្រ​លើ​ដំណាំ​ស្រូវ​នៅ​តំបន់​វាលទំនាប​រយៈពេល​មិនតិចជាង​១០​ឆ្នាំកន្លងមក​។ ប៉ុន្ដែ​ក្រោយពី​បញ្ចប់​គម្រោងកា​ផ្គត់ផ្គង់​ពូជ និង​បច្ចេកទេស​ដល់​កសិករ​ដោយ​គិត​តម្លៃ​ទាប​បំផុត​ជាង​តម្លៃ​ទីផ្សារ​។​

​យោងតាម​ការរំពឹងទុក​គម្រោង​សាកល្បង​នេះ នឹង​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​ព្រោះ​ដៃគូ​ល្អៗ​មានបទពិសោធន៍​ច្បាស់លាស់​ជា​អ្នក​បណ្ដុះបណ្ដាល​បច្ចេកវិទ្យា​ទំនើប និង​ទទួលបាន​ប្រសិទ្ធ​ការងារ​ល្អ​កន្លងមក​។​

​ព្រឹទ្ធបុរស​ស្ដីទី​នៃ​មហាវិទ្យាល័យ​កសិកម្ម និង​កែច្នៃ​អាហារ​ប្រចាំខេត្ត​បាត់ដំបង​បាន​បញ្ជាក់ដែរថា គម្រោង​ខាងលើនេះ​បាន​បែង​ចែកជា​៤​ក្រុម ទី​១​ក្រុម​សិក្សា​លើ​សត្វល្អិត​បំផ្លាញ​ដំណាំ​ដំឡូង​មី ទី​២ ជំងឺ​លើ​ដំណាំ​ដំឡូង​មី ទី​៣ ការផលិត​ពូជ​ដំឡូង​គ្មាន​ជំងឺ និង​ទី​៤ ការចែក​ចាយ​ពូជ​ដំឡូង​គ្មាន​ជំងឺ​រួមទាំង​បច្ចេកទេស​ដាំ​ដុះ​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​ផងដែរ​។​

​គួរ​បញ្ជាក់ថា ការអនុវត្ត​គម្រោង​សហប្រតិបត្តិការ​ស្ដីពី​ការអភិវឌ្ឍ និង​ផ្សព្វផ្សាយ​នូវ​ប្រព័ន្ធ​ផលិត​ប្រកបដោយ​និរន្ដរភាព​ក្នុងការ​គ្រប់គ្រង​ការ​រាតត្បាត​របស់​សត្វល្អិត​លើ​ដំណាំ​ដំឡូង​មី​ក្នុង​ទំហំ​ទឹកប្រាក់ ៥​លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល​៥​ឆ្នាំ ពី​ឆ្នាំ​២០១៥​ ដល់​ឆ្នាំ​២០២០៕tgfraaatgfrdbbtgfrecc
​

ប៉េអឹម​កំពុង​ឡោម​ព័​ទ​ទីតាំង​ស្តុក​ឈើ​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា នៅ​ស្រុក​មេមត់​

ដោយ៖សុភ័ណ្ឌ

​ខេត្ត​ត្បូង​ឃ្មុំ៖កម្លាំង​កង​រាជ​អាវុធ​ខេត្ត​ត្បូងឃ្មុំ នៅរ​សៀល​ថ្ងៃទី ១៦ ខែមករា នេះ បាន​ចុះ​ឡោម​ព័​ទ​ទីតាំង​ស្តុក​ឈើ​មួយកន្លែង​របស់​ឧកញ៉ា លឹម​ ប៊ុណ្ណា ហៅ​ខ្នា ស្ថិតក្នុង​ភូមិ​តា​កុក ឃុំ​ដា ស្រុក​មេមត់​។​

​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បាន​រាយការណ៍​ថា ឃ្លាំង​ស្តុក​ឈើ​មួយកន្លែងខាងលើ​នេះ កំពុង​ត្រូវ​ឡោម​ព័​ទ​ដោយ​កងកម្លាំង​រាជ​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​គឺ​លោក វ៉ា សារិទ្ធ ។​

​ប្រភព​បន្តថា កម្លាំង​ទាំងអស់​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​ឆែកឆេរ​ត្រួតពិនិត្យ​ភ្លាមៗ​នោះទេ នៅ​រង់ចាំ​វត្ត​មាននៃ​កិច្ចសហការ​របស់លោក​ព្រះរាជអាជ្ញា​មកដល់​សិន​។​

​សូមជម្រាបថា ទីតាំង​ដែល​ត្រូវ​ឡោម​ព័​ទ​នេះ ជា​អតីត​ឃ្លាំង​ស្តុក​ដំឡូង​របស់​ឧកញ៉ា លឹម​  ប៊ុណ្ណា ប៉ុន្តែ​ក្រោយមក​គេ​មិនដែល​ឃើញ​មាន​ដំឡូង​ស្តុក​នៅ​ទីនោះ​ទេ ឃើញ​មានតែ​ការដឹកឈើ​ប្រណីត​ចេញ ចូលទៅ​វិញ ហើយក៏​មិនដែល​ឃើញ​មានការ​ឆែកឆេរ​បង្ក្រាប​ដែរ​។​

ការបង្ក្រាបនេះ ត្រូវគេមើលឃើញថា អាជ្ញាធរខេត្តត្បូងឃ្មុំ បានបើកប្រតិបត្តិការបង្រ្កាប បទល្មើសព្រៃឈើយ៉ាងតក់ក្រហល់ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រូី ហ៊ុន សែន បានព្រមានចំៗថាដកលោក ប្រាជ្ញ ច័ន្ទ ពីអភិបាលខេត្តក្នុងករណីបណ្តែតបណ្តោយ ឲ្យកើតមានបទល្មើសព្រៃឈើនៅក្នុងខេត្ត និងឆ្លងទៅប្រទេសវៀតណាម៕

(​សូម​រង់ចាំ​អាន​ព័ត៌មាន​បន្ថែម​នៅពេល​ក្រោយ​)

cfdaaagfrdbbbfredccc
​

​លោកស័ក្តិ​៥​ ទុន ឌៀ​ក ចាក់ដី​លុប​ឆ្នេរ សមុទ្រ​នៅ​ស្មាច់មានជ័យ​ធ្វើជា​កម្មសិទ្ធិ​

 

ដោ​យ៖ ​រដ្ឋា​-​រាយការណ៍​បន្ថែ​ម៖ អ.វ

​ខេត្តកោះកុង​៖ ដី​ឆ្នេរសមុទ្រ​មួយកន្លែង​ស្ថិតនៅ​ភូមិ​មួយ ក្នុង​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបាន​មន្ត្រី​យោធា​ស័ក្តិ​៥​ម្នាក់ ចាក់ដី​លុប​រំ៦លោភ​យក​ធ្វើជា​កម្មសិទ្ធិ​ក្រោម​ហេតុផល​ថា​ទុក​ធ្វើ​ផែ ប៉ុន្តែ​លោក ប៊ុន លើ​ត អភិបាលខេត្ត​បានបញ្ជាក់​ដោយ​ស្រពេចស្រពិល​ថា ចាំ​ឲ្យ​ជំនាញ​ចុះទៅ​មើល​សិន​។​

​ការ​វាតទី​យក​តំបន់ឆ្នេរ​ខាងលើនេះ ត្រូវគេ​មើលឃើញថា​បាន​លាតសន្ធឹង​យ៉ាង​វែង ហើយ​មាន​រថយន្ត​ដឹក​អាចម៍ដី​មកចាក់​យ៉ាង​គគ្រឹកគគ្រេង ចំណែក​អាជ្ញាធរ​មូលដ្ឋាន​មិន​ទប់ស្កាត់​ទេ បង្ក​ឲ្យ​មានការ​រិះគន់​ដោយ​ចោទប្រកាន់ថា អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ឃុបឃិត​គ្នា​ពុះ​ដី​ឆ្នេរ​ធម្មជាតិ​មាត់សមុទ្រ​លក់​ដោះដូរ​ទៅ​ឲ្យ​លោក ទុន ឌៀ​ក ដោយ​ស្ងាត់ៗ​។​

​ដើម្បី​ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​ករណី​លក់​ដឺ​ឆ្នេរសមុទ្រ​ខាងលើនេះ គេហទំព័រ មេគង្គ​ប៉ុស្តិ៍ បាន​ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក​ប្រធាន​មន្ទីរ​សូ​រិ​យោ​ដី​ខេត្តកោះកុង​ដើម្បី​សុំ​ការបំភ្លឺ​ពាក់ព័ន្ធ​នឹង​ការរំលោភ​យក​ដី​នេះដែរ តែ​ទូរស័ព្ទ​ទៅ​លោក​ចូល​ហើយ​ពុំមាន​អ្នកទទួល ចំណែក​លោក ទូ វិបុល អភិបាលក្រុង​ខេមរភូមិន្ទ​វិញ ក៏​មិន​លើក​ទូរស័ព្ទ​ដូចគ្នា​ដែរ​។​

​លោក ប៊ុន លើ​ត អភិបាលខេត្ត បាន​ប្រាប់​អ្នកយក​ព័ត​មាន មេគង្គ​ប៉ុស្តិ៍ តាម​ទូរស័ព្ទ​បញ្ជាក់​ដោយ​មិនទាន់​ប្រាកដថា ចាំ​លោក​ឲ្យ​ខាង​ជំនាញ​ចុះទៅ​មើល​សិន​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​មាត់សមុទ្រ​ជិត​កន្លែង​ចាក់ដី​លុប​ឆ្នេរ​នោះ បាន​ប្រាប់ថា សកម្មភាព​រំលោភ​ដី​ឆ្នេរ​ដែល​គេ​កំពុង​ចាក់​លុប​នេះ ជា​ទង្វើ​របស់​អ្នកមាន​លុយ និង​មានអំណាច​ម្នាក់ បើ​គ្មាន​អំណាច និង​លុយ​សូកប៉ាន់​នោះទេ​គឺ​មិនអាច​ចាក់ដី​លុបបំបាត់​ឆ្នេរសមុទ្រ​ធម្មជាតិ​រំលោភ​យកបាន​ដោយ​ងាយៗ​បែបនេះ​ដែរ​។​
​
ប្រជាពលរដ្ឋ​បាន​បន្តទៀតថា អ្នក​ដែល​ហ៊ាន​ចាក់ដី​លុប​ឆ្នេរសមុទ្រ​នេះ​ត្រូវគេ​ស្គាល់​ថា​ឈ្មោះ ទុន ឌៀ​ក ជាម​ន្រី​ទាហាន​ម្នាក់​ស័ក្ក​៥​ម្នាក់ និង​ជា​អ្នករកស៊ី​បូម​ខ្សាច់​សមុទ្រ​លក់​នៅក្នុង​ខេត្តកោះកុង​។ ប្រភព​បន្តថា មិនមែន​គ្មាន​នរណា​ហ៊ាន​បង្ក្រាប​ដូច​ការគិត​នោះទេ តែ​គេ​បាន​ត្រូវរ៉ូវ​គ្នា​អស់ហើយ​។​

​លោក​ស័ក្តិ​៥ ទុន ឌៀ​ក បាន​ប្រាប់​អ្នកយក​ព័ត​មាន មេគង្គ​ប៉ុស្តិ៍ ថា ដី​ឆ្នេរ​ដែល​លោក​កំពុងតែ​ចាក់​លុប​នេះ លោក​បាន​សុំច្បាប់​ខេត្ត​រួចហើយ​។ លោក​ថា ការចាក់ដី​នេះ​ក្នុង​គំរោង​សាងសង់​ផែ​ទូក​មួយ​ទុក​ឲ្យ​បងប្អូន​ប្រជា​នេសាទ​ស្រួល​ចតទូក​។​

​ការពន្យល់​របស់លោក ទុន ឌៀ​ក មាន​ភាពខុសគ្នា​ទៅនឹង​ភាពជាក់ស្តែង​ត្រង់​ថា លោក​បាន​សុំច្បាប់​សាលាខេត្ត​រួចហើយនោះ ប៉ុន្តែ​លោក ប៊ុន លើ​ត អភិបាលខេត្ត បាន​ប្រាប់ថា​លោក​មិន​បានដឹង​ទេ​រឿងនេះ ចាំ​លោក​ឲ្យ​ជំនាញ​ចុះទៅ​មើល​សិន​។

​សូមបញ្ជាក់​ផងដែរ​ថា នៅក្នុង​ទឹកដី​ខេត្តកោះកុង​នាពេល​កន្លងមកនេះ ត្រូវគេ​មើលឃើញថា អ្នកមាន​លុយ​អាច​ឃុបឃិត​ជាមួយ​អា​ជា្ញរ​ធ​រំរ​លោភ​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​é​ក​ជន​បាន​ដោយ​ងាយ នេះ​គេ​មិន​និយាយ​ដល់​ករណី​លួច​បើក​កន្លែង​ប្រព្រឹត្ត​អំពើ​អបាយមុខ​ក្រោម​ឥទ្ធិពល​របស់​សមត្ថកិច្ច​ខ្លះ​ផង​៕​

gvfcaahygtrbbfrdeaa

 

​

ក្រុមឧទ្ទាម ISIS បង្កើត App ផ្ទាល់ខ្លួន​លើ​ទូរស័ព្ទដៃ​

ស៊ី​រី​៖​ក្រុម Hacker អនាមិក GhostSec បាន​ថ្លែងថា ក្រុម​ឧទ្ទាម ISIS បាន​បង្កើត​កម្មវិធី​មួយ​ឈ្មោះ Alrawi ដែល​ប្រើប្រាស់​នៅលើ​ប្រព័ន្ធ​ដំណើរការ Android OS ក្នុង​គោលដៅ​ដើម្បី​ទាក់ទង​គ្នា​រវាង​ក្រុម​ភេរវ​ករ​ផ្សេងៗ​ទៀត​នៅលើ​ពិភពលោក​។ នេះ​បើ​យោងតាម​សារព័ត៌មាន Newsweek ។​
​តាម​ប្រភព​បាន​បញ្ជាក់ថា ក្រុម ISIS បានដាក់​ឲ្យ​ដំណើរការ​កម្មវិធី Alrawi ប្រហែល​ជាជាង ១​ខែ​មុន ហើយ​អ្វី​ដែលជា​ចំណុច​ពិសេស នៅក្នុង​កម្មវិធី​នោះ គឺ​វា​អាច​ធ្វើការ​បំប្លែង​សារ (Encrypted) ដែល​មិនអាច​ឲ្យ​ជន​សាមញ្ញ​មើល​ដឹង​នោះទេ​។​
​ក្រៅពី​កម្មវិធី Alrawi ក្រុម ISIS ក៏បាន​បង្កើត​កម្មវិធី​មួយទៀត​ផងដែរ​ថា ដែលមាន​ឈ្មោះថា Amaq Agency ដែល​ទុក​សម្រាប់​ធ្វើការ​កៀរគរ និង​ផ្ដល់ព័ត៌មាន​ដល់​សមាជិក​ក្រុម​ភេរ​វករ​។​
​គួរ​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ​ស្ត្រី​មេម៉ាយ​ម្នាក់​ក៏បាន​ប្តឹង​តុលាការ​រដ្ឋកា​លី​ហ្វូ​ញ៉ា​ថា ក្រុម ISIS បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​ទំនាក់ទំនង​គ្នា​ដូចជា Twitter, Telegram, Instagram ជាដើម​៕

56992898c36188d6538b45b6

​

វាយប្រហារ​សណ្ឋាគារ​មួយ​ក្នុងប្រទេស Burkina Faso ស្លាប់ និងរបួសជាង៣០​នាក់

​អ៊ូ​ហ្គា​ឌូ​ហ្គូ​៖​យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន BBC ឲ្យដឹង​ថា មានករណី​វាយប្រហារ​ពី​សំណាក់​ខ្មាន់កាំភ្លើង នៅក្នុង​សណ្ឋាគារ​មួយ ក្នុង​ទីក្រុង​អ៊ូ​ហ្គា​ឌូ​ហ្គូ ប្រទេស Burkina Faso និង​បាន​បណ្តាល​ឲ្យ​មនុស្ស ២០​នាក់​ស្លាប់ និង​១៥​នាក់​ផ្សេងទៀត​រងរបួស ខណៈដែល​មនុស្ស​ជាច្រើន​នាក់​ទៀត​ត្រូវ​ចាប់​ជា​ចំណាប់ខ្មាំង​។​
​អ្នកគ្រប់គ្រង​សណ្ឋាគារ Splendid លោក Robert Sangare បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មាន​មនុស្ស ២០​នាក់​ស្លាប់ និង​១៥​នាក់​រងរបួស ខណៈដែល​នៅពេលនេះ មាន​មនុស្ស​មួយចំនួន​ត្រូវបាន​ខ្មាន់កាំភ្លើង​ចាប់ធ្វើ​ចំណាប់ខ្មាំង​។ លោក​បន្តថា មាន​រថយន្ត​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ចំនួន​២​គ្រឿង បាន​បើក​សំដៅ​ចូលក្នុង​បរិវេណ​សណ្ឋាគារ​បន្ទាប់​មក​មាន​ក្រុម​ខ្មាន់កាំភ្លើង ដែលមាន​គ្នា​ប្រមាន​ជា ៣ ឬ​៤​នាក់ ពាក់​ម៉ាស បាន​ដើរ​សំដៅ​ចូលមកក្នុង​សណ្ឋាគារ​ហើយ​បានធ្វើ​សកម្មភាព​វាយប្រហារ​តែម្តង​។​
​គួរ​បញ្ជាក់ថា ក្នុង​សណ្ឋាគារ Splendid នេះ​ត្រូវបាន​គេ​ដឹងថា សណ្ឋាគារ​មួយ​ជា​កន្លែង​ស្នាក់នៅ​របស់ UN និង​ពួកលោក​ខាងលិច​៕

_87742813_87742812

​

អភិបាលខេត្ត​បាត់ដំបង​ចូលរួម​ធ្វើ​អនា ម័យ​សម្អាត​ទីក្រុង​

​

បាត់ដំបង​៖នា​ព្រឹក​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០១៦ លោក ច័​ន្ច សុផល អភិបាលខេត្ត​បាត់ដំបង និង​សហការី បាន​ដឹកនាំ​ធ្វើ​ពលកម្ម​អនាម័យ​នៅក្នុង​ក្រុង​បាត់ដំបង ចូល​រូ​ម​ដោយ​លោកនាយក​នៃ​មជ្ឈមណ្ឌល​គរុ​កោស​ល្ស​ភូមិភាគ និង​មជ្ឈមណ្ឌល​គរុ​កោស​ល្ស​វិទ្យាល័យ​ព្រះមុនីវង្ស វិទ្យាល័យ​សម្តេច​ឳ វិទ្យាល័យ​នេ​ត​យ៉ង់ ព្រមទាំង​សិស្សានុសិស្ស និង​កម្លាំង​យុវជន​កាយ​រិ​ទ្ធ និង​យុទ្ធជន​កាកបាទក្រហមកម្ពុជា សរុប​ប្រមាណ​១៩៥​នាក់​។​

​ក្រុម​អ្នកចូលរួម​ទាំងអស់​បាន​ធ្វើ​ពលកម្ម​សម្អាត​បរិស្ថាន តាម​ដង​
​ផ្លូវ​សារ​ធារ​ណៈ​ក្នុង​ក្រុង​បាត់ដំបង ដូចជា​នៅតាម​ផ្លូវជាតិ​១០ ចាប់ពី​កែង​
​ភ្លើងស្តុប​ពេទ្យ​ព​២ រហូតដល់​ផ្លូវបំបែក​ចូល​មន្ទីរ​សារ​ធា​រណការ និង​ដឹក​ជ​ញ្ជួ​ញ​ខេត្ត និង​ពី​ផ្លូវបំបែក​ភ្លើងស្តុប​ពេទ្យ​ព​២ រហូតដល់​ផ្សារលើ ខេត្តបាត់ដំបង​។​

​នៅក្នុង​ឪ​កាស​នោះ​លោក ច័​ន្ច​សុផល អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​លោកនាយក​ទាំងអស់ ដែល​បាន​ចំណាយ​ពេលវេលា​ដឹកនាំ​សិស្សានុសិស្ស មក​ចូលរួម​ធ្វើ​ពលកម្ម​សម្អាត​តាម​ដងផ្លូវ​សាធារណៈ​ដើម្បី​កែលម្អ​បរិស្ថាន​ក្នុង​ក្រុង​បាត់ដំបង និង​ឲ្យ​មាន​សោ​ភណ្ឌ​ភាពល្អ ព្រមទាំង​ដើម្បី​ផ្ស​ព​ផ្សាយ អោយ​ប្រជាពលរដ្ឋ​មួយចំនួន​ឲ្យ​បាន​យល់ដឹង​បន្ថែមទៀត​ពី​អនាម័យ បរិស្ថាន និង​សុខភាព​បងប្អូន​ផងដែរ​៕ដោយ៖ ប៉ែន សុផល​gvgfdaaagtfredddtgfrdcccyhgtrbbgvfcdeeehbgvgffff
​

ឆ្នេរសមុទ្រមួយកន្លែងនៅ​ខេត្តកោះកុង​​ត្រូវ​គេរំ​លោភ​យក​ធ្វើ​ជា​កម្ម​សិទ្ធិ

កោះកុង៖ ដីឆ្នេរសមុទ្រមួយកន្លែងស្ថិតនៅ​ភូមិ​មួយ ក្នុងសង្កាត់ស្មាច់មាន ជ័យ  ក្រុងខេម​រភូមិន្ទ ត្រូវបាន​គេចាក់​ដីលុបរំលោភ​យកធ្វើ​ជា​កម្ម​សិទ្ធិ ចំណែកអាជ្ញាធរ​មូលដ្ឋាន​មិន​ទប់ស្កាត់ទេ ធ្វើអោយប្រ​ជាពលរដ្ឋ​នៅ​ទីនោះ​នាំគ្នា​និយាយរិះ​គន់​យ៉ាងចាស់ដៃថា ជា​អាជ្ញាធរ​និងមន្រ្តីជំនាញឃុបឃិតគ្នាបើកភ្លើងខៀវ​អោយហើយ​ ទើបគេហ៊ានចាក់លុប​ឆ្នេរសមុទ្រធម្មជាតិយ៉ាងនេះ ។

សារព័ត៌មាន មេគង្គប៉ុស្តិ៍ បាន​ភ្ជាប់ទូរស័ព្ទទៅ​លោកប្រធាន​មន្ទីរសូរិយោដី​ខេត្ត​កោះកុង​ដើម្បី​សុំបំភ្លឺ​ពាក់ព័ន្ធ និងការរំលោភ​យកដីនេះដែរ តែទូរស័ព្ទ​របស់លោក​ចូលហើយពុំមានអ្នកទទួល ចំណែកលោក ទូ វិបុល អភិបាលក្រុង​ខេមរភូមិន្ទ​វិញនេះ ក៏មិនលើកទូរស័ព្ទដូចគ្នាដែរ។

លោក ប៊ុន លើត អភិបាលខេត្ត បានប្រាប់​​អ្នក​យក​ព័ត៍​មាន មេគង្គប៉ុស្តិ៍ ​​តាមទូរស័ព្ទ​ថា​ ចាំ​លោកអោយ​ខាង​ជំនាញ​ចុះទៅមើល។

ប្រភពពីប្រ​ជា​ពលរដ្ឋ​ ម្នាក់នៅតំបន់​មាត់សមុទ្រ​បានប្រាប់​​ថា សកម្មភាព រំលោភដីឆ្នេរដែល​គេកំពុងចាក់លុបនេះ​​ ជាទង្វើរបស់អ្នក​មាន​លុយ ​និងមានអំ​ណាច​ម្នាក់ បើគ្មាន​អំណាច​ និងលុយ​នេោះមិនអាច​ចាក់​លុប​ដី​សមុទ្រ​រំលោភយក​បានដោយងាយៗបែបនេះ​ទេ៕ដោយ៖សហការី

hygtrbbfrdeaakmjnhbccc

អាវុធហត្ថ​ស្រុក​រុក្ខ​គិរី ឃាត់ខ្លួន​ជន សង្ស័យ​ម្នាក់ ពីបទ​លួច​គោយន្ត​

​ខេត្តបាត់ដំបង ៖ លោក​អនុសេនីយ៍ទោ ទី​ម ខាវ មេបញ្ជាការរង​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​រុក្ខ​គី​រី បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ៦:៣០​នាទី ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ កម្លាំង​អាវុធហត្ថ​ស្រុក បានធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ឈ្មោះ​ឡាំង​.​រុន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ប្រឡាយ​១៨ ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង ពាក់ព័ន្ធ​ករណី​លួច​គោយន្ត ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ១៥:៤០​នាទី ថ្ងៃទី​១៣.០១.២០១៦ ជនសង្ស័យ​ឈ្មោះ ឆាយ​.​ប៊ុនឆៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ក្នុងភូមិ​.​ឃុំ​ជាមួយគ្នា បាន​ដើរទៅ​ផ្ទះ​ជនរងគ្រោះ ដើម្បី​ខ្ចី​កាំបិត កាប់​ដើមឈើ លុះ​ពេលទៅដល់ មិនបាន​ជួប​ម្ចាស់ផ្ទះ​ទេ គឺ​មានតែ​ក្មេងប្រុស​ម្នាក់ ហើយ​ជនសង្ស័យ​បាន​ប្រើ​ក្មេងប្រុស​នោះ ឡើងលើ​ផ្ទះ​យក​កាំបិត​ឲ្យ ភ្លាមនោះ ជនសង្ស័យ​ក្រឡេកឃើញ គោយន្ត​០១​គ្រឿង​ទុក​ក្រោមផ្ទះ ។​

​ដោយ​ឃើញ​ឱកាសល្អ ខ​ណៈ​ក្មេងប្រុស​នោះ យក​កាំបិត​ឲ្យ​ហើយ ក៏រ​ត់ទៅ​ចំការ​ដំ​ឡូ​វ​បាត់ ជនសង្ស័យ​ក៏​បញ្ឆេះ​ម៉ាស៊ីន​គោយន្ត លួច​ជិះ​យកទៅលក់ នៅ​ស្រុក​ម៉ោង​ឬ​ស្សី ដើម្បី​យកប្រាក់​ទៅ​ទិញ​ម៉ូតូ​នៅ​ភ្នំពេញ ។ ក្រោយ​ទទួលបាន​ពាក្យបណ្តឹង របស់​ជនរងគ្រោះ កម្លាំង​អាវុធហត្ថ​ស្រុក បាន​ចុះ​ស្រាវជ្រាវ រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​យកទៅ​សួរនាំ នៅ​មូលដ្ឋាន រីឯ​គោយន្ត​ត្រូវបាន​ប្រគល់ជូន​ម្ចាស់​វិញ ផងដែរ ។​

​ក្រោយ​ការសួរនាំ​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​លួច យក​គោយន្ត របស់​ជនរងគ្រោះ ពិតប្រាកដ​មែន ។ បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ត្រូវបាន​អាវុធហត្ថ​ស្រុក កសាង​សំណុំរឿង បញ្ជូនបន្ត ដើម្បី​ចាត់ការ តាម​នីតិវិធី​៕​ដោយ​៖​ប៉ែន សុ ផល​frdedsgtfrddyhgtyy

​

​ល្បួង​នារីម្នាក់​ចូល​ផ្ទះសំណាក់​ហើយ​លួច​យក​ម៉ូតូ លុយ និង​គ្រឿងអលង្ការ​

​ភ្នំពេញ​៖ ករណី​បុរស​ម្នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ ខណ្ឌ​៧​មករា ធ្វើការ​ឃាត់ខ្លួន តាម​ពាក្យបណ្តឹង​របស់​នារី​ម្នាក់ ថា​បាន ដាក់​ថ្នាំ​សណ្តំ យកទៅ​រំលោភ សេពសន្ថវៈ នៅផ្ទះ​សំណាក់ រហូត​បានសម្រេច រួច​ថែមទាំង​លួ​យ​យក​ម៉ូតូ លុយ និង​គ្រឿងអលង្ការ​មួយចំនួន​ហើយ​គេចខ្លួនបាត់​។​​

គួ​រំលឹកថា នៅ​ម៉ោង ៤៖៣០​នាទី រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ អាវុធហត្ថ​ផ្នែក​ព្រហ្មទណ្ឌ រាជធានី​ភ្នំពេញ បានធ្វើ​កំណត់ហេតុ​ទទួល​ពាក្យបណ្ដឹង ពី​នារី​ម្នាក់​ឈ្មោះ សុខ សុចិ​ន្ដា អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​៤ ផ្លូវ​លេខ​៦០៨ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​។ ​

ក្នុង​បណ្តឹង​បាន​រៀបរាប់ថា កាលពី​ថ្ងៃទី​១០ ខែម​ការ ឆ្នាំ​២០១៦ វេ​ល​ម៉ោង ២០៖៣០​នាទី ជនរងគ្រោះ បាន​ទៅលេង​នៅ ណាហ្គា​វើ​ល បាន​ជូ​ប​ជនសង្ស័យម្នាក់។ ពេលនោះ​ជនសង្ស័យបាន​បបួល​ខ្លួន​ទៅ​ញ៉ាំ​អាហារ និង​ដើរលេង​ដោយ​បុរសនោះបាន​សន្យាថា​ ឲ្យ​ប្រាក់​នាង​ចំនួន ២០០​ដុល្លារ ។បន្ទាប់ពី​ញ៉ាំ​អាហាររួច បុរសសង្ស័យបាននាំខ្លួន​ទៅ​ដេក​នៅផ្ទះ​សំណាក់ ឡាក់​គី ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​៧​មករា​។ លុះដល់ ម៉ោង ០៣៖២០​នាទី ទៀបភ្លឺ ​​ដឹងខ្លួនឡើង​ស្រាប់តែ​បាត់​ជនសង្ស័យ និង​សំភារៈ​ដូចជា​ទូរស័ព្ទ​អាយ​ហ្វូ​ន ១​គ្រឿង​; កាបូបស្ពាយ​; នាឡិកា​១; ខ្សែក​១​ខ្សែ ប្រាក់​ដុល្លា​រ២៨០ និង​ម៉ូតូ​មួយគ្រឿង​ម៉ាក CPX តែម្តង។​

ក្រោយពី​ធ្វើ​កំណត់ហេតុ ទទួល​បណ្ដឹង​ពី​ជនរងគ្រោះ​រួច កម្លាំង​សមត្ថកិច្ចបាននាំ​នារី​រងគ្រោះ​ចុះទៅសហការ​ជាមួយ ម្ចាស់ផ្ទះ​សំណាក់ ឡាក់​គី ដើម្បី​ពិនិត្យមើល​ក្នុង​កាម​រ៉ា​សុវត្ថិភាព បានឃើញ​រូបភាព​ជនសង្ស័យ ក៏​ឲ្យ​នារី​រងគ្រោះ​ជូន​សមត្ថកិច្ចដើម្បីស្វែងរកជនសង្ស័យ ។​ក្រោយមក​សមត្ថកិច្ច​ទៅរក​តាម​កន្លែង​បញ្ចាំ​ក៏​ប្រទះឃើញ​ម៉ូតូ​របស់​នាង ដែល​ដាក់បញ្ចាំ​ដោយ​ប្រើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​របស់​ជនសង្ស័យ​នៅ​ហាង​មួយ​ក្នុង​ខណ្ឌដូនពេញ ទើប​អាវុធហត្ថ ខណ្ឌ​៧​មករា សហការ​ជាមួយ ការិយាល័យ​ព្រហ្មទណ្ឌ​អាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​ចាប់ខ្លួន​ជន​សង្ស័យ​តែម្តង​។​

​ជនសង្ស័យ​មានឈ្មោះ បូរ ចំរើន ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ផ្ទះ​លេខ​១៨៩Eo ផ្លូវ​លេខ​៩៣ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា ។​បច្ចុប្បន្ន បុរស​សង្ស័យ​ខាងលើ​ត្រូវបាន​រាជ​អាវុធហត្ថ​ក្រុងភ្នំពេញ​កសាង​សំនុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​វិនិច្ឆ័យ​ទោស​តាមផ្លូវ​ច្បាប់​៕​ដោយ​៖​សួង សាម​bgvfaatgfrdbb

​

ប៉ូលីស​ស្រុក​ស្ទោង​ចាប់​បុរស​ដែល​កាប់​ប្រពន្ធ​របួសធ្ងន់​

​កំពង់ធំ​៖​អធិការនគរបាល​ស្រុក​ស្ទោង ខេត្តកំពង់ធំ នៅ​ថ្ងៃទី​១៥ ខ​ឬ​មករា វេលា​ម៉ោង​១២៖៣០​នាទី បាន​ឃាត់ខ្លួន បុស​ម្នាក់​ឈ្មោះ ឈាក សិត​
​ភេទ​ប្រុស អ​យុ​36​ឆ្នាំ នៅ​ភូមិ​ព្រំ​ស្រី ឃុំ​រុងរឿង ស្រុក​ស្ទោង ពីបទ​ហិង្សា​
​ដោយ​ចេ​ត្ត​នា កាប់​លើ​ជនរងគ្រោះ​ជា​ប្រពន្ធ ឈ្មោះ​ង ខែម ភេទ​ស្រី អាយុ​35​ឆ្នាំ​
​នៅ​ភូមិ ឃុំ​ជាមួយគ្នា បណ្តាលអោយ​របួស ជា​ទំងន់​ត្រង់​ក្បាល​។​​

ជនដៃដល់​បាន​ប្រព្រឹត្តិ​ហិង្សា​ដោយ​ប្រើ កាំបិត ព្រា កាប់​ជនរងគ្រោះ ចំក្បាល​ចំនួន​ពីរ​កាំបិត មូលហេតុ​ស្រវឹងស្រា ករណីនេះ ។​​សមត្ថ​កំ​កិច្ច​កំពុង​កសាង​សំណុំរឿង​ទៅតាម​និតិ​វិធី​៕.​សួង​. សាម​gtfraaayhvtrbbbgtfrccc

​

Arsenal ទិញ Mohamed Elneny របស់ FC Basel

បាល់ទាត់​៖​លោក Arsene Wenger អ្នកចាត់ការ​ទូទៅ​រប​ស់កាំ​ភ្លើង​ធំ Arsenal បាន​ចេញមក​បញ្ជាក់ថា ខ្សែបម្រើ របស់​ក្លិប FC Basel គឺ​កីឡាករ Mohamed Elneny បាន​ផ្លាស់​មកកាន់​ក្រុម Arsenal រួចរាល់​ហើយ​ក្នុងតម្លៃ​ពលកម្ម​ប្រហែល​៥​លាន​ផោន​។
​ ​ខ្សែបម្រើ សញ្ជាតិ​អេ​ហ្ស៊ី​ប​វ័យ​២៣​ឆ្នាំ​រូបនេះ បាន​ចាក់​ចេញពី​ក្លិប FC Basel មក​ចុះកិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​នៅក្នុង​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​ពុធ ដែលមាន​តម្លៃ​ខ្លួន​ប្រមាណ​៥​លាន​ផោន​នោះ​ត្រូវ​បានបញ្ចប់​ហើយ​។
​ ​លោក Wenger បាន​បញ្ជាក់ថា មូលហេតុ​ដែល​លោក​ទី​ញយ​ក​កីឡាករ Elneny រួមជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal ដើម្បី​ជួយ​ជំនួស​ក​ន្លៃ​ង Francis Coquelin, Santi Cazorla និង​កីឡាករ Jack Wilshere ដែល​កំពុងមាន​របួស ។
​ ​គួរ​បញ្ជាក់ថា ខ្សែបម្រើ Elneny បានបង្ហាញ​ខ្លូន​ឲ្យ FC Basel ៩០​លើក​និង​បាន​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៥​គ្រាប់​និង​ថ្មីៗ​នេះ​ទើបតែ ផ្លាស់​មកកាន់ Arsenal ហើយ​និង​អាច​បង្ហាញខ្លួន​នៅ​ថ្ងៃអាទិត្យ​នេះ​ខណៈពេល​ក្រុម Arsenal ជួប​និង Stoke City នៅ​ក្របខ័ណ្ឌ Premier League៕

art19.1

​

មន្ដ្រី​អគ្គិសនី ២​នាក់ ត្រូវ​ក្រុម​ដាវ​សា​ម៉ូ​រ៉ៃ​កាប់​របួសធ្ងន់​ម្នាក់ ស្រាល​ម្នាក់ នៅ​បឹងទំពុន​(មានវីដេអូឃ្លីប)

​ភ្នំពេញ​៖ មន្ដ្រី​អគ្គស​នី ២​នាក់​ត្រូវបាន បក្សពួក ២​នាក់​ដេញ​កាប់​ដោយ​ដាវ​សាំ​ម​ម៉ូ​រ៉ៃ​បណ្ដាលអោយ​រងរបួស​ធ្ងន់ តែ​សំណាង​មិន​គ្រោះថ្នាក់​ដល់​ជីវិត​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១១ នឹង ០០​នាទី ស្ថិតនៅ​ផ្លូវ​លេខ ៥១ ផ្ទះ ៣C ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បើតាម​ប្រភព​ពត៌មាន​ពី​មន្ដ្រី​អគ្គស​នី​ម្នាក់​ឈ្មោះ ឈុន សុវណ្ណារ៉ា​ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ​ជាម​ន្ដ្រី​អគ្គស​នី បានអោយដឹងថា​មុនពេល​កើតហេតុ​រូបលោក​នឹង ជនរងគ្រោះ​បាន​ដើរ​ស្រង់​លេខ​គីឡូ​កុង​ទ័​រ​ភ្លើង លុះ​ពេល​កត់​លេខ​គីឡូ​ភ្លើង​ដល់ផ្ទះ​កើតហេតុ​ខាងលើ ស្រាប់​តែមាន​ស្ដ្រី​ម្នាក់​ចេញមក​ស្រែកជេរ​ថា ពួក​អាពុក​រលួយ តែម​ន្ដ្រី​អគ្គស​នី​ទាំងនោះ​មិនមាន​ការឆ្លើយតប​អ្វី​នោះទេ តែ​លោក​បាន​ប្រាប់ថា​លោក​គ្រាន់តែ​ដើរ​កត់​លេខ​គីឡូ​នោះទេ​លោក​ពុំបាន​ដឹ​ងា​ថា​អ្នក​ពុករលួយ​នោះ​។ គ្រាន់តែ​ឆ្លើយ​ប៉ុណ្ណឹង​ក៍​ធ្វើអោយ​ស្ដ្រី​ខាងលើ​មានការ​ខឹងសំបា ហើយ​បានអោយ​គ្នា​ខ្លួន​ម្នាក់ទៀត​ជិះ​ម៉ូតូឌុប​ខ្លួន ដេញតាម​កាប់​ទៅលើ​មន្ដ្រី​អគ្គស​នី​ទាំង ២​នាក់​នោះ​តែម្ដង ដែល​បណ្ដាលអោយ​មន្ដ្រី​ម្នាក់​រង​បួស​ធ្ងន់ នឹង​ម្នាក់ទៀត​រងរបួស​ស្រាល​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ២ នាក់​នៅនឹងកន្លែង​កើតហេតុ​តែម្ដង​។ បើតាម​សមត្ថកិច្ច​បានអោយដឹង​ថា​ជនល្មើស​ដែល​បាន​កាប់​ទៅ​ជនរងគ្រោះ​មានឈ្មោះ យ៉ាន ទី ភេទ​ស្រី អាយុ ៣៣ ឆ្នាំ មានមុខរ​បរជា​អ្នកយក​ខោអាវ​តាម​ហាង​(​អ្នក​កាប់​ទៅលើ​ជនរងគ្រោះ​) នឹង ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ សំ សុជាតិ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ជនបង្ករ​ទាំងពីរ​នា​ក់មាន​ស្រុកកំណើត​នៅ​ខេត្ដ​កំពង់ឆ្នាំង ហើយ​ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​។

​បើតាម​ប្រភព​ដដែល​បាន​បន្ដទៀតថា ជនរងគ្រោះ​ទី​១​មានឈ្មោះ ជា សុភ​ក្រ័ អាយុ ២៥ ឆ្នាំ មានមុខរ​បរជា​មន្ដ្រី​អគ្គស​នី​(​អូ​បែកក្អម​) ទី​២ ឈ្មោះ ឈុន សុវណ្ណារ៉ា​ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ​ជាម​ន្ដ្រី​អគ្គស​នី​(​អូ​បែកក្អម​)​។
​បច្ចុប្បន្ន​ជនបង្ក​រទាំង ២​នាក់​ត្រូវបាន​ឃាត់ខ្លួន​ធ្វើ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង តា​ត់​ទោស​តាម​និតិ​វិធី​ប្បាប់​៕​ដោ​យ៖សួង សាម​hbgggg


​

ស្ត្រី​មេម៉ាយ​ម្នាក់​ចោទ​បណ្តាញ​សង្គម Twitter ថា ជួយ ISIS

អាមេរិក​៖​យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន RT បាន​ផ្សាយ​ថា ស្ត្រី​មេម៉ាយ​ម្នាក់ បានដាក់​ពាក្យបណ្ដឹង​ទៅកាន់​តុលាការ​រដ្ឋកា​លី​ហ្វូ​ញ៉ា ដោយបាន​ចោទប្រកាន់​បណ្ដាញ​ទំនាក់ទំនង​សង្គម Twitter ថា ជា​អ្នកសម្របសម្រួល ទំនាក់ទំនង​រវាង​ក្រុម​ភេរ​វករ និង​ក្រុម​ឧទ្ទាម​ផ្សេង​។​
​យោងតាម​របាយការណ៍​ស្រាវជ្រាវ​របស់ Brookings Institution បាន​ឲ្យ​ដឹងថា មាន​គណនី Twitter ចន្លោះ​ពី ៤៦.០០០ ទៅ ៦០.០០០ ជា​របស់​ក្រុម​ឧទ្ទាម ISIS ដែល​ពួកនេះ ប្រើប្រាស់​សម្រាប់​ទំនាក់ទំនង និង​កៀរគរ​គ្នា​។​
​ដោយឡែក​កាលពី​ឆ្នាំ​២០១៥ មាន​ស្ថាប័ន​តុលាការ និង​រដ្ឋាភិបាល​នៃ​ប្រទេសមួយ​ចំនួន​ក៏​ធ្លាប់​បានស្នើ​ឲ្យ​បណ្តាញ​សង្គម​មួយ​នេះ (Twitter) កាត់ផ្ដាច់​ទំនាក់ទំនង​រវាង​ក្រុម​ឧទ្ទាម ISIS ព្រោះថា ពួកនេះ បាន​ប្រើប្រាស់​បណ្ដាញ​សង្គម Twitter ក្នុងការ​ទាក់ទង​គ្នា​។​
​គួរ​បញ្ជាក់ថា ក្រុម​ឧទ្ទាម ISIS បាន​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម Twitter, Instagram និង Telegram ដើម្បី​ទំនាក់ទំនង​គ្នា និង​ប្រើប្រាស់​អនុវត្ត​ភេរវកម្ម​ផងដែរ​៕

twitter

​

ឧកញ៉ា គួច ម៉េង​លី ត្រូវ​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ឲ្យ​សុំទោស​ករណី​រិះគន់​គ្រូពេទ្យ​

​ភ្នំ​ពេ​ញ៖​ឧកញ៉ា គួច ម៉េង​លី ជា​ម្ចាស់​សាលា​អន្តរទ្វីប​អាមេរិកកាំង កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ ម្សិល​ម៉ិ​ញ​នេះ ត្រូវ​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ប្រកាស​ឲ្យ​សុំទោស​ជា​សាធារណៈ និង​កែតម្រូវ​ពាក្យសម្តី​ដែល​រិះគន់​ពី​វិស័យ​សុខាភិបាល​នៅ​កម្ពុជា ដែលលោកបានធ្វើកិច្ចសម្ភាសន៍​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ។​

​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា នៅ​ថ្ងៃទី​១៤​ខែមករា ឆ្នាំ​២០១៦ បានចេញ​លិខិត​មួយច្បាប់​ហើយ​ត្រូវបាន​គាំទ្រ​ដោយ​ប្រធាន​គណៈ​គ្រូពេទ្យ​កម្ពុជា គណៈ​ទន្តពេទ្យ​កម្ពុជា គណៈ​គិលានុបដ្ឋាក​កម្ពុជា​និង​គណៈ​ឆ្មប​កម្ពុជា ដោយ​ឲ្យ​លោក​ឧកញ៉ា គួច ម៉េង​លី ធ្វើការ​សុំទោស​ជា​សា​ធា​រណៈ និង​កែតម្រូវ​សំដី​ដែល​ស្ថាប័ន​ជំនាញ​មួយ​នេះ​ចាត់ទុកថា ជាការ​និយាយ​ប្រមាថ និង​បរិហាកេរ្តិ៍​ដល់​សេចក្តីថ្លៃថ្នូរ​របស់​គ្រូពេទ្យ និង​អ្នក​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​។​
​
គួរ​ជម្រាប​ថា លោក​ឧកញ៉ា គួច ម៉េង​លី ជា​ស្ថាបនិក​និង​ជានា​យក​ក្រុមហ៊ុន Mengly J. Quach Holding​ហើយ​លោក​ក៏​ជា​ម្ចាស់​សាលា​អន្តរទ្វីប​អាមេរិកកាំង​មាន​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ​។​

​កាលពីដើម​សប្តាហ៍​នេះ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ចុះផ្សាយ​បទសម្ភាសន៍​ជាមួយ​លោក​ឧកញ៉ា គួច ម៉េង​លី ក្រោម​ចំណងជើង​ថា​៖ “​ពី​ក្មេង​ល្ងង់ខ្លៅ ក្រីក្រ ដើរ​រើស​ចំណី​តាមផ្លូវ​បរិភោគ​ទៅជា​សេដ្ឋី​ចិត្តធម៌​”​។ ក្នុង​អត្ថបទ​នោះ កាសែត​បាន​ដកស្រង់​សំដី​លោក គួច ម៉េង​លី ថា​៖ “​ខ្ញុំ​អត់​ដែល​ជួប​ពេទ្យ​ណា​អាក្រក់​សែន​អាក្រក់​ដូច​ពេទ្យ​នៅ​ស្រុក​ខ្មែរ​យើង​ទេ​។ គាត់​គ្មាន​វិជ្ជាជីវៈ​គ្មាន​ភាពទន់ភ្លន់ គ្មាន​មេត្តាធម៌ នេះ​ខ្ញុំ​មិនមែន​និយាយ​ទាំងអស់​ទេ ខ្ញុំ​និយាយ​បើ​ខ្ញុំ​បាន​ជួប​១០​មាន​អាក្រក់​៩​។ បើ​មាន​អាកប្បកិរិយា​មារយាទ​អំនួត អឿ ឈ្លើយ ម៉ា​កាវ តើ​កូន​ខ្មែរ​យើង​អភ័ព្វ​យ៉ាងដូច​ម្តេ​ទៅ​។ ពេល​គេ​ទៅ​ព្យាបាល​ម្តង សឹងតែ​លុតជង្គង់​អង្វរ​គាត់​(​ពេទ្យ​)​។ ពេទ្យ​ដែល​គ្មាន​ជំនាញ​វិជ្ជាជីវៈ ក្រមសីលធម៌​ហើយ​ជា​អ្នក​សម្លាប់​មនុស្ស​”​។​
​
អត្ថបទ​ដែល​ប្រើ​សំដី​លោក​ឧកញ៉ា គួច ម៉េង​លី បន្តថា​៖ “​វិស័យ​សុខាភិបាល​យើង បើ​ខ្ញុំ​ឲ្យ​ពិន្ទុ​ពី​១​ដល់ ១០ ខ្ញុំ​ឲ្យ​២​ពិន្ទុ​។ បើ​អ្នកក្រ​ទៅ​ពេទ្យ​ខ្ញុំ​ហាន​ធានា​គេ​នឹង​ដេក​នៅ​ចិញ្ចើមផ្លូវ​នោះ​ជា​អ្វីដែល​ខ្ញុំ​ឃើញ​ទិដ្ឋភាព​ដោយផ្ទាល់​។ ស្រី​សម្រាលកូន​ខ្លះ​កូន​អាច​ស្លាប់​ក្នុង​ពោះ​បើ​គ្មាន​លុយ​វះ​។ សំណួរ​ដែល​ត្រូវ​សួរ​ខ្លួនឯង​ពេលនេះ​គឺថា​ក្នុង​សតវត្សរ៍​ទី​២១ តើ​កម្ពុជា​យើង​ត្រូវ​ឆ្លងកាត់​ភាព​វេទនា​នេះ​បន្ដទៀត​ឬ​យ៉ាងណា​?
​

ក្នុង​លិខិត​របស់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ដដែល​បញ្ជាក់ថា​៖ “​ចំពោះ​ការនិយាយ​បរិហារកេរ្តិ៍ និង​ប្រមាថ​ជា​សាធារណៈ​របស់លោក​មក​លើ​គ្រូពេទ្យ និង​អ្នក​វិជ្ជាជីវៈ​សុខាភិបាល គណៈ​វិជ្ជាជីវៈ​សុខាភិបាល សុំ​ឲ្យ​លោក​តម្រូវ និង​សុំទោស​ជា​សាធារណៈ​ចំពោះ​ពាក្យសម្តី​របស់លោក​”​។​

​លិខិត​បញ្ជាក់ថា​៖ “​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ចាត់ទុកថា​ការលើកឡើង​របស់លោក​ជាការ​វាយតម្លៃ​ដែល​គ្មាន​មូលដ្ឋាន គ្មាន​វិជ្ជាជីវៈ គ្មាន​ការទទួលខុសត្រូវ​និង​មាន​ចរិត​បំផ្លើស បន្តុះបង្អាប់​ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​គ្រូពេទ្យ​និង​អ្នក​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​”​។

​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បានផ្តល់​យោបល់​ថា​លោក គួច ម៉េង​លី មិនគួរ​សុំទោស​ចំពោះ​ការលើកឡើង​របស់លោក​ក្នុងកាសែតនោះទេ និងបាន​ប្រៀបធៀប​ថា ការលើកឡើង​របស់លោក​ឧកញ៉ាគ្រាន់តែ​ដើម្បី​ឆ្លុះបញ្ចាំង​ពីទិដ្ឋភាពជាក់ស្តែងក្នុង​វិស័យ​សុខាភិបាល​នៅ​កម្ពុជាប៉ុណ្ណោះ​។​
​
ទោះបីជា​បែបនេះ​ក្តី គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា បានបញ្ជាក់​ដោយ​សង្កត់ធ្ងន់​ថា​៖ “​សូម​លោក​ធ្វើការ​កែតម្រូវ និង​សុំទោស​ជា​សាធារណៈ​ជា​ចំ​បាច់​” ៕ ដោយ៖ រដ្ឋា

​gvfcaa

 

 

 

 

 

 

លោក គួ​ច ម៉េង​លី ​( ​រូបក្នុងហ្វេ​ស​ប៊ុ​កលោក គួ​ច ម៉េង​លី ​)

​

ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS កំពុង​ធ្វើតេស្ត​សាកល្បង​អាវុធ​គីមី

​អ៊ី​រ៉ា​ក់​៖​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​ISIS​កំពុង ធ្វើតេស្ត​សាកល្បង​ប្រើប្រាស់​អាវុធ​គីមី​ខណៈដែល​ចំនួន​នៃ​សកម្មប្រយុទ្ធ នៅក្រៅ​ប្រទេស​កំពុង​កើន​ឡើងជា​លំដាប់​នេះ​បើ​យោងតាម ការលើកឡើង​របស់​ម​ន្ត្រី រដ្ឋាភិបាល​ដកស្រង់​ដោយសារ​ព័ត៌មាន Fox News​។
​ ​សូមជម្រាបថា រូបថត ដែល​ផ្តិត​ដោយ​ពួក Kurds ក្នុង​តំបន់​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់ នាពេល​ថ្មីៗ​នេះ​បានបង្ហាញ​សាកសព ដែលមាន​លក្ខណៈ​រលាក និង​ពងៗ​នៅលើ​ស្បែក​ដែលជា​ភស្តុតាង​បង្ហាញថា មានការ​ប្រើប្រាស់​សារធាតុ​គីមី​ក្នុង​អាវុធ​។​
​ ភ្នាក់ងារ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា សារធាតុ​គីមី​នេះ គ្មាន​ក្លិន គ្មាន​ពណ៌ និង​បាន​ស្រូប​ចូលក្នុង​សម្លៀកបំពាក់​របស់​មនុស្ស ដែល​បណ្តាល​ឲ្យ​ជនរងគ្រោះ​ត្រូវ​រលាក​ស្បែក ឬ​ធ្លាក់ខ្លួន​ឈឺ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយមក​៕

art24.1

​