All posts by មេគង្គ ប៉ុស្តិ៍

លោក ជុំ សំ​និ​ត ប្រធាន​ពន្ធដារ​ខេត្ត​ឧត្តរ​មានជ័យ​ទារលុយ​ថ្លៃ​បិទ​ក្រុមហ៊ុន​រាប់សិប​លាន​រៀល​យកទៅ​ណា ?

​ដោយ៖សហការី

ឧ​ត្ត​រ​មាន​ជ័​យ៖លោក ជុំ សំ​និ​ត ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ​កំពុង​ល្បីល្បាញ​រឿង​អំពើពុករលួយ និង​ប្រើប្រាស់​អំណាច​គំរាម​បង្ខំ​ឲ្យ​ក្រុមអាជីវករ ឬ​ក្រុមហ៊ុន​ក្នុងស្រុក​មួយចំនួន​បង់​លុយរាប់សិបលានរៀល​ឲ្យ​ខ្លួន​ក្រោមលេស​ច្បាប់​អាជីវកម្ម​ផ្សេងៗ ឬការសុំបិទក្រុមហ៊ុនជាដើម។​អនុប្រធានរដ្ឋបាលសាខាពន្ធដារខេត្តបានបញ្ជាក់ថា រឿងនេះលោក ប្រធានធ្វើដោយខ្លួនឯង។

​អតីត​បុគ្គលិក​ក្រុមហ៊ុន​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ មេគង្គ​ប៉ុ​ស្តី៍ ថា ប្រធាន​សាខា​ពន្ធដារ​ខេត្ត​លោក ជំ សំ​និ​ត បាន​គំរាម​អោយ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ឈ្មោះ ស្មិត វង្ស​សម្បត្តិ ខន​ស្ត្រា​ក់សិន ដែល​ក្រុមហ៊ុន​នេះ​បាន​ក្ស័យធន​តាំងពី​ឆ្នាំ​២០១០​មក​នោះ អោយ​បង់លុយ​ថ្លៃ​ប៉ាតង់ និង​ធ្វើ​ការពិន័យ​ធ្ងន់ធ្ងរ​បន្ថែម​ទៀតផង​។

បើ​យោងតាម​សម្ដី​ម្ចាស់​ក្រុមហ៊ុន​ខាងលើ​បានអោយដឹងថា កាលពី​ថ្ងៃទី​១៤ ខែ សីហា ឆ្នាំ​២០១៥ លោក​ប្រធាន​ពន្ធដារ ជុំ សំ​និ​ត បាន​បង្ខំ​អោយ​ក្រុមហ៊ុន​របស់ខ្លួន​បង់លុយ​ចំនួន​១២.០៨៤.០០០​រៀល (​ដប់​ពីរលាន ប៉ែតសិប​បួន​ពាន់​រៀល​) ក្នុង​ចន្លោះ​ពេលដែល​ក្រុមហ៊ុន​បាន​បិទទ្វារ​បញ្ឈប់​អាជីវកម្ម​រយៈពេល​៥​ឆ្នាំកន្លងមក​ហើយ​នេះ​។​

​ម្ចាស់​ក្រុមហ៊ុន​ដដែល​បាន​បន្តទៀតថា លោក​ជុំ សំ​និ​ត បាន​បង្ខំ​អោយ​បង់លុយ​ថែម​ចំនួន ១.០០០.០០០​រៀល​ទៀត ថា​ជា​ថ្លៃ​ក្រដាស​ដើម្បី​បិត​ក្រុមហ៊ុន​របស់គាត់​ក្នុងការ​បញ្ឈប់​ការបង់ពន្ធ​។​ម្ចាស់​ក្រុមហ៊ុន​បាន​បន្ថែមទៀតថា​លោក​ជុំ សំ​និ​ត បាន​សន្យា​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​ថា​ក្រោយពេល​បង់លុយ​រួច​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​ម្ចាស់​ក្រុមហ៊ុន​អាចមក​ទទួល​លិខិត​ឈប់​បង់ពន្ធ​បាន​ហើយ​។​

ជុំវិញ​ករណី​ខាងលើនេះ​ម្ចាស់​ក្រុមហ៊ុន ស្មិត​វង្ស​សម្បត្តិ បាន​អះអាងថា ក្រោយពេល​បង់លុយ​បាន​ពីរ​សប្ដាហ៍​លោក ជុំ សំ​និ​ត មិនបាន​កោះហៅ​ខាង​ក្រុមហ៊ុន​ចូលខ្លួន​ទៅយក​ឯកសារ​បិទ​ក្រុមហ៊ុន​ទេ តែ​បែរជា​បង្ខំ​អោយ​បង់លុយ ៨.០០០.០០០​រៀល​ថែមទៀត ដើម្បី​ជូន​ថ្នាក់លើ​របស់លោក​ក្នុង​ការបិទ​ក្រុមហ៊ុន​។​

លោក ជុំ សំ​និ​ត សន្យាថា នឹង​បិទ​ក្រុមហ៊ុន​ខាងលើ​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​ក្រោយពេល​ធ្វើការ​ពិន័យ​ប្រាក់​ពី​ក្រុមហ៊ុន​តែ​មកដល់ពេលនេះ​ជិត​៦​ខែ​ហើយ​នៅ​មិនទាន់មាន​ដំណឹង​ទៀត នេះ​ស​បញ្ជាក់ថា​គឺជា​ចេតនា​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ពិតប្រាកដ ព្រោះ​រហូតមក​ដល់ពេលនេះ​លោក ជុំ សំ​និ​ត មិនបាន​អនុ​វ​វត្ត​តាម​គោលការណ៍​ច្បាប់​ដល់​ក្រុមហ៊ុន​នោះទេ​។​

​លោក ជុំ សំ​និ​ត ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ​ដែល​ត្រូវ​ម្ចាស់​ក្រុមហ៊ុន​លាតត្រដាង​ពាក់ព័ន្ធ​រឿង​ពុករលួយ មេគង្គ​ប៉ុស្តិ៍ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក​បានទេ​ដោយ​លោក​ប្រាប់ថា​ជាប់​ប្រជុំ​។​​

ចំណែក​កញ្ញា ថុ​ន កល្យាណ អនុប្រធាន​រដ្ឋបាល​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ​បានអោយដឹងថា តាមច្បាប់​ក្រុមហ៊ុន​ដែល​បង្កើត​ហើយ​បើ​ក្ស័យធន និង​មិនបាន​បង់ពន្ធ​ទេនោះ ខាង​សាខា​ពន្ធដារ​ត្រូវ​ចេញ​លិខិតអញ្ជើញ​ម្ចាស់​ក្រុមហ៊ុន​ចំនួន​៣​ដង បើ​ម្ចាស់​ក្រុមហ៊ុន​មិន​ចូលខ្លួន​ត្រូវ​ចេញ​លិខិត​ក្រើនរំលឹក តែបើ​នៅតែ​មិន​ចូល​សាខា​ពន្ធ​នឹងធ្វើ​ការពិន័យ​។​

កញ្ញា ថុ​ន កល្យាណ បន្តថា ចំណែក​ក្រុមហ៊ុន​ស្នើសុំ​បិទ​ដើម្បី​បញ្ឈប់​ការបង់ពន្ធ​ក្រោយពេល​បង់លុយ​ប៉ាតង់​ពិន័យ​ផ្សេងៗ​មាន​កាលបរិច្ឆេទ​តែ​រយៈពេល​១៥​ថ្ងៃ​ប៉ុណ្ណោះ​។​ចំពោះ​រឿង​លោក​ប្រធាន​សាខា​បង្ខំ​ទារលុយ​ពី​ម្ចាស់​ក្រុមហ៊ុន​១.០០០.០០០​រៀល ថ្លៃ​ឯកសារ​បិទ​ក្រុមហ៊ុន​ឈប់​បង់ពន្ធ​នោះ គឺ​មិន​មានចែង​ក្នុង​ច្បាប់​ទេ គឺលោក​ប្រធាន​ទទួលខុសត្រូវ​ក្នុង​រឿ​ងនេះ​ដោយ​ខ្លួនឯង​៕

gvfcdaaagvfcdbbb

​

កូនកំលោះ​ត្រូវ​រថយន្តបុក​ស្លាប់​ក្នុង​ថ្ងៃ​ចូល​រោង​ការនៅស្រុកព្រៃនប់

 

ដោយ៖សហការី

​ស្រុក​ព្រៃ​ន​ប់៖កូនកំលោះ​ម្នាក់​បាន​ស្លាប់​គួរ​ឲ្យ​រន្ធត់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចំ​ថ្ងៃ​រៀប​ពិធីមង្គលការ ខ​ណៈ​ខ្លួន​ជិះ​ម៉ូតូ​ទៅ​ទទួលយក​មិត្តភក្តិ​ឲ្យ​មក​ធ្វើជា​អ្នក​កំដរ​។

​ករណី​កូន​ក​ម្លោះ​ដល់​ថ្ងៃ​ចូល​រោងការ​ហើយ​ត្រូវ​រថយន្តបុក​ស្លាប់​នោះ បើតាម​លោក​អភិបាលស្រុក​ព្រៃនប់​ថ្លែងថា គ្រោះថ្នាក់​នេះ​កើត​នៅពេល​កូន​កំលោះរងគ្រោះ​ជិះ​ម៉ូតូ​ទៅ​ដឹក​មិត្ត​ភ​ក្តិអ្នក​កំដរ​ដើម្បី​រៀបចំ​ពិធីសូត្រមន្ត​ចូល​រោងការ​នា​ល្ងាច​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ២០១៦ ​ម្សិលមិញនេះ​។​

​ក្រោយពី​កូន​កំលោះ​រងគ្រោះ​ឈ្មោះ ​ស្វាយ រឿន ​អាយុ​២៤​ឆ្នាំ បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់បាត់​បង់ជីវិត​នោះ មង្គល​ការដែល​គ្រោង​ធ្វើ​ផ្លូវការ​នៅ​ថ្ងៃ​១៨ ខែមករា នេះ​នៅ​ភូមិ​តា​នៃ​ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក៍​ត្រូវបាន​លប់ចោល ហើយ​ភាគី​ខាង​កូនក្រមុំ​ដែល​បូរាណ​លោ​កថា​មេម៉ាយ​ខាន់​ស្លា​ឈ្មោះ អ៊ី​ត ចាន់ អាយុ​២៤​ឆ្នាំ​ដូចគ្នា ក៍បាន​កែប្រែ​រោង​អាពាហ៍ពិពាហ៍​ត្រឡប់​ទៅជា​រោង​បុណ្យសព​ឧទ្ទិស​កុសល​ជូនទៅ​វិញ្ញាណ​ក្ខ័​ន្ធ​កូន​កំលោះ​នោះ​វិញ​ភ្លាមៗ​ដែរ​។​

​សេចក្តីរាយការណ៍​បន្ត​ថា សព​បុរស​ជា​កូន​កំលោះគេ​បាន​បញ្ជូនទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​ក្នុង​ខេត្តកំពត ហើយ​កូនក្រមុំ​ក៍បាន​ធ្វើដំណើរ​ទៅ​ចូលរួម​ក្នុង​ពិធី​បូជាសព​កូន​កំលោះនៅឯ​ខេត្តកំពត​ផងដែរ មុន​និង​ត្រឡប់មក​រៀបចំ​កម្មវិធី​ខ្លះ​តាម​ជំនឿ​នៅផ្ទះ​កន្លែង​ធ្វើ​រោងការ​នៅ​យប់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦​នេះ​។​

​នេះ​ជា​ករណី​ដ៏​កម្រ និង​គួរ​ឲ្យ​សង្វេគ​មួយ​ដែល​សា​ម៉ី​ខ្លួន​ខាង​ស្រី ក៏ដូចជា​សាច់ញាតិ​ទាំងសងខាង​មានការ​រន្ធត់​សោកស្តាយ និង​អា​លោះ​អាល័យ​ក្រៃលែង​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​៕tgyuooogtfrdscccfcdxsbbb

​

មេព្រៃ​ស្រុក​ពេ​ជ្រា​ដា រឹបអូស​ឈើ​ប្រណីត​គ្មាន​ម្ចាស់​ចំនួន​២១០​កំណាត់​

 

ដោយ៖សហការី

​ខេត្តមណ្ឌលគិរី​៖ ទីតាំង​លាក់ទុក​ឈើ​ខុសច្បាប់​រាប់រយ​កំណាត់​មួយកន្លែង ត្រូវបាន​មន្ត្រី​ជំនាញ​ព្រៃឈើ​ចុះទៅ​បង្ក្រាប គ្រា​ដែល​ការបង្ក្រាប​នោះបាន​ធ្វើឡើង​បន្ទាប់ពី​ទទួល​សេចក្ដីរាយការណ៍​ពី​អ្នកសារព័ត៌មាន ។​

​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ស្ដុ​ប​ឈើ​ខុសច្បាប់​នេះដែរ បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៧ មករា ២០១៥ ស្ថិតក្នុង​ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា   ខេត្តមណ្ឌលគិរី ។

​លោក ជ័យ សុខា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែល​ចុះមក​បង្ក្រាប​ទីតាំង​ស្ដុក​ឈើ​ខុសច្បាប់​នេះ​បាន​ឲ្យ​ដឹងថា   ក្រោយពី​ធ្វើការ​រាប់​ចំនួន​ឈើ​ទាំងនេះ​ឃើញ​មាន​ឈើ​ទាំងអស់​ចំនួន ២១០​កំណាត់  ក្នុងនោះ​ឈើ​ប្រភេទ​សុក្រ​ម​ដែលមាន​មុខកាត់​ធំៗ​មាន​ចំនួន​៥០​កំណាត់ និង​ឈើ​កូន​ក្រឡឹង ប្រភេទ​ធ្នង់​ចំនួន​១៦០​ណាត់ ។ លោក​បន្តថា  ទោះជា​យ៉ាងណា​ឈើ​ទាំងអស់នេះ​នៅ​ពុំទាន់​ដឹងថា​ជា​របស់​អ្នកណា​នោះទេ ហើយ​នៅ​ល្ងាច​ថ្ងៃទី​១៧ មករា​នេះ  លោក​បាន​ស្នើសុំ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ដាក់​កម្លាំង​មក​យាម​នៅ​ទីតាំង​ស្ដុក​ឈើ​នេះ​មួយ​យប់​សិន លុះ​ឈានដល់​ព្រឹក ថ្ងៃ​១៨ មករា ទើប​ធ្វើការ​ប្រមូល​យកទៅ​វាស់វែង និង​រក្សាទុក ។

​សូមបញ្ជាក់​ទៀត​ដែរ​ថា ជុំវិញ​បទល្មើស​ព្រៃឈើ​នេះដែរ ក្រោយពី​សម្តេច​តេ​ជោ ហ៊ុនសែន   លោក​បាន​ព្រមាន​ធ្ងន់ៗ​ទៅលើ​ក្រុម​ឈ្មួញ​ធំៗ និង​ឧក​ញ្ញ៉ា មួយចំនួន​ដែល​រកស៊ី​និង​ដឹកជញ្ជូន​ឈើ និង​អ្នក​ឃុបឃិត​ហើយ​បើកដៃ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​ឆ្លងដែន​យ៉ាង​អនាធិបតេយ្យ​កន្លងមក   គេ​សង្កេតឃើញថា  សកម្មភាព​នៃ​ការរត់ពន្ធ​ឈើ​ទៅ​លក់​នៅក្រៅ​ប្រទេស​តាម​បន្ទាត់​ព្រំដែន​នៃ ខេត្តមណ្ឌលគិរី​មាន​យ៉ាងច្រើន​រាប់មិនអស់ តែ​ក្រោយ​សម្ដេច​បាន​ចាត់វិធានការ​រួចមក និង​មានការ​អនុវត្តន៍​យ៉ាង​ក្ដៅ​ផងដែរ​។​

​វិធា​ការ​ក្តៅ​របស់​រាជរដ្ឋាភិបាល បានធ្វើ​ឲ្យ​បទល្មើស​ព្រៃឈើ​មាន​សកម្មភាព​ស្ងប់ស្ងាត់ ហើយ​ប្រជាពលរដ្ឋ​ក៏​សប្បាយ​ចិត​ខ្លាំង​ដែរ​ជាពិសេស​បងប្អូន​ជនជាតិដើម​ភាគតិច​(​ពូ​នង​)​នៅមាន​ដើម​ជ័រ​ខ្លះ​សំរាប់​ចៀរ​យកទៅលក់​ដើម្បី​ចិញ្ចឹមជីវិត​លក្ខ​ណះ​គ្រួសារ ៕

tgfrdaaafrdesbb

​

រថយន្ត​កាមរី​ចង្កូត​ស្តាំ​បុក​អ្នកជិះ​ម៉ូតូ​បញ្ច្រាស់ទិស​គ្នា​ស្លាប់​៣​នាក់​

 

ដោយ៖សុផល

​បាត់ដំបង​៖ រថយន្ត​កាមរី​ចង្កូត​ស្តាំ​បាន​បុក​ម៉ូតូ​មួយគ្រឿង​បើកបរ​បញ្ច្រាស់ទិស​គ្នា​បណ្តាល​អោយស្លាប់​៣​នាក់​ឳ​ពុក​ម្តាយ​និង​កូន កាលពី​ម៉ោង​៤​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦ នៅ​ផ្លូវជាតិ​លេខ​៥៧​អា ភូមិ​បឹងរាំង​សង្កាត់​អូរ​ម៉ា​ល់​ក្រុង​បាត់ដំបង​។​

​ប្រភពពី​នគរបាល​ចរាចរ​ខេត្ត​បានអោយដឹងថា រថយន្ត​កាមរី​កូ​ចង្កូត​ស្តាំ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង​2A2331 បើកបរ​ដោយ​ឈ្មោះ​សុន សុខា ភេទ​ប្រុស រស់នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។​ចំណែក​ជនរងគ្រោះ​ដែល​ស្លាប់​ទាំង​៣​នាក់​មាន​ទី​១ ឈ្មោះ សុខ សម្បត្តិ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ​(​ប្តី​) ទី​២ ឈ្មោះ ម៉េ​វ រ៉េ​ន អាយុ​៥៣​ឆ្នាំ​(​ប្រ​)​ពន្ធ ទី​៣​ឈ្មោះ សម្បត្តិ ភេទ​ស្រី មាន​អាយុ​២៧​ឆ្នាំ​ព​រស់នៅ​ភូមិ​ស្នឹង​ខាងកើត ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង​។​ទាំ​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង​1D3650​។​

​សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​នគរបាល​ចរាចរ​ថា មុនពេល​កើតហេតុ​ឃើញ​មាន​រថយន្ត​កាមរី​ខាងលើ បាន​បើក​ពី​ទិស​ខាងលិច​មក​កើត​ក្នុង​ល្បឿន​លឿន​វ៉ា​ម៉ូតូ​មួយគ្រឿង​ដែល​រត់​ស្រប​ទិស​គ្នា ហើយក៏​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​ដែល​បើកបរ​បញ្ច្រាស់ទិស​គ្នា​ខាងស្តាំ​បណ្តាលអោយ​ស្លាប់​មនុស្ស​៣​នាក់​នៅ​កន្លែងកើតហេតុ​តែម្តង​ហើយ​អ្នកបើករថយន្ត​គេចខ្លួនបាត់​ភ្លាម​។​

​បច្ចុប្បន្ន​សព​បានប្រគល់​អោយ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​រថយន្ត និង​ម៉ូតូ​សមត្ថកិច្ច​ប្រមូល​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ​៕cfdcxbbbfrdeavca

​

សារធាតុក្នុងផ្លែប៉េងប៉ោះអាចបញ្ចៀសជំងឺសរសៃ ឈាមខួរក្បាល

សុខភាព​៖​ការស្រាវជ្រាវ​ថ្មី មួយ​បានចង្អុលបង្ហាញ​ថា ការ​ញ៉ាំ​ផ្លែ​ប៉េងប៉ោះ និង​អាហារ​ផ្សេងៗ​ដែលមាន​ប៉េងប៉ោះ​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ការថយចុះ ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ ផ្លែ​ប៉េងប៉ោះ​គឺ​សំបូរ​ទៅដោយ​សារធាតុ​ប្រឆាំងនឹង​អុកស៊ីតកម្ម lycopene​។​
​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​លើ​កម្រិត​នៃ lycopene នៅក្នុង​ឈាម​លើ​បុរស​ជនជាតិ​ហ្វាំ​ង​ឡង់​ជាង​១.០០០​នាក់ ដែលមាន​អាយុ​ពី​៤៦​ឆ្នាំ ទៅ​៦៥​ឆ្នាំ​អំឡុងពេល​នៃ​ការចាប់ផ្តើម​នៃ​ការស្រាវជ្រាវ ហើយ​បន្ទាប់មក​បាន​តាមដាន​ពួកគេ​អស់​រយៈពេល​ជា​១២​ឆ្នាំ​។ អំឡុងពេល​នៃ​ការតាមដាន​, បុរស​៦៧​នាក់​ទទួលរង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​
​ជា​សរុប​, បុរស​ដែលមាន​កម្រិត lycopene ខ្ពស់បំផុត​គឺមាន​៥៥%​ដែល​ហាក់ដូចជា​មិនមាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជាង អ្នក​ដែលមាន​កម្រិត​ប្រឆាំង​អុកស៊ីត​កម្មនេះ​តិច​បំផុត​។ នៅពេលដែល​អ្នកស្រាវជ្រាវ​សំដៅលើ​តែ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​តែមួយ​ដែល ត្រូវបាន​បង្កឡើង​ដោយ​កំណក​ឈាម​, ពួកគេ​បាន​រកឃើញថា បុរស​ដែលមាន​កម្រិត lycopene ខ្ពស់បំផុត​គឺមាន​៥៩%​ដែល​ហាក់ដូចជា​មិនមាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជាង អ្នក​ដែលមាន​កម្រិត​នេះ​ទាប​បំផុត​។​
​អ្នកស្រាវជ្រាវ​បាន​រក មិនឃើញ​ពី​ការផ្សារភ្ជាប់​គ្នា​រវាង​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​កម្រិត​អ្នកប្រឆាំង​អុកស៊ីតកម្ម alpha-carotene, beta-carotene, alpha-tocopherol និង​retinol នៅក្នុង​ឈាម​នោះទេ​, នេះ​ដោយ​យោងតាម​ការចេញផ្សាយ​នៅក្នុង Neurology​។​
Jouni Karppi មកពី​សាកលវិទ្យាល័យ Eastern Finland បាន​និយាយថា ការស្រាវជ្រាវ​នេះ​បន្ថែម​ទៅលើ​ការ​បង្ហាញថា អាហារ​ដែលជា​ផ្លែឈើ និង​បន្លែ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការថយចុះ​ហានិភ័យ​នៃ​ជំងឺ​ដាច់ សរសៃឈាម​ខួរក្បាល​។ លទ្ធផល​បាន​គាំទ្រ​ដល់​ការណែនាំ​ដែល​មនុស្ស​គួរតែ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​អោយបាន​ច្រើន​ក្នុង​មួយថ្ងៃៗ ដែលនាំអោយ​មានការ​ថយចុះ​ខ្លាំង​ចំពោះ​ចំនួន​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។​
​វេជ្ជបណ្ឌិត Rafael Ortiz ប្រធាន​ផ្នែក​មជ្ឈមណ្ឌល​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ខាង​ផ្នែក​វះកាត់​ប្រព័ន្ធ​ប្រសាទ​-​សរសៃឈាម​ខាងក្នុង​នៅ​មន្ទីរពេទ្យ Lenox Hill ក្នុង​ទីក្រុង​ញូវយ៉ក​បាន​និយាយថា ការស្រាវជ្រាវ​នេះ​បានបង្ហាញ​ពី​ទំនាក់ទំនង​ផ្ទា​ល់ពី​កំហាប់​ខ្ពស់​នៃ lycopene នៅក្នុង​ឈាម និង​ការថយចុះ​អត្រា​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ អ្នក​ជក់បារី​បាន​បន្ថយ​កម្រិត​នៃ lycopene​។ Lycopene គឺជា​អ្នកប្រឆាំង​អុកស៊ីតកម្ម​មួយ​, បន្ថយ​ការ​រលាក​, ផ្តល់​ភាពប្រសើរ​ឡើងដល់​មុខងារ​នៃ​ប្រព័ន្ធ​ភាពស៊ាំ និង​ការពារ​ការកកើត​ជា​កំណក​ឈាម​។​
​អរ​ធី​សបាន​បន្ថែមថា ការស្រាវជ្រាវ​បានបង្ហាញ​ថា មនុស្ស​គួរតែ​ញ៉ាំ​អាហារ​ដែលជា​បន្លែ និង​ផ្លែឈើ​អោយបាន​ច្រើន​ជាពិសេស​ផ្លែ​ប៉េងប៉ោះ ហើយ​ជៀសវាង​ការជក់បារី​ដើម្បី​បន្ថយ​ហានិភ័យ​នៃ​ការ​មាន​ជំងឺ​ដាច់​សរសៃឈាម ខួរក្បាល​៕

tomato

​

ឡៅ ស៊ី​ណាត បាក់ឆ្អឹងស្មងជើង​ធ្វេ​ង​ពេល​ប្រកួត​ជាមួយ​ថៃ​ម្សិលមិញ​

​ប្រដាល់​៖​កីឡាករ​ប្រដាល់​មកពី​ខេត្តកំពង់ស្ពឺ ឡៅ ស៊ី​ណាត បាន​រងរបួស​បាក់ឆ្អឹង​ស្មងជើង​ធ្វេ​ង គ្រា​ដែល​ជួប​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ជាមួយ​កីឡាករ​ថៃ Yodsiam Sopasok នៅសង្វៀនទូរទស្សន៍​បាយ័ន​បឹង​ស្នោ កាលពី​ថ្ងៃអាទិត្យ ទី​១៧ ខែមករា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​។​
​តាម​ប្រភព​ព័​ត៌​បាន​បញ្ជាក់ថា កីឡាករ ឡៅ ស៊ី​ណាត បាន​ទាត់​ខ្លាំងពេកស្របពេល​ដៃគូ​ប្រកួត​ប្រើ​ជង្គង់​កាត់​ចំ​ឆ្អឹងស្មង​ខាងឆ្វេង ទើប​បណ្តាល​ឲ្យ​បាក់​ជើងឆ្វេង​តែម្តង ។ របួស​បាក់ឆ្អឹង​ស្មងជើង​ខាងឆ្វេង​នេះ ធ្វើ​ឲ្យ​ខ្លា​ចាស់​ចាស់​រូបនេះ​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត​(​រុស្ស៊ី​)​។ ប្រហែលជា ១​សប្ដាហ៍​រូបគេ​ត្រូវ​ចេញទៅ​សម្រាក​ព្យាបាល​នៅផ្ទះ​បាន​៕

Untitled-1

​

ប៉ា​គី​ស្ថាន​ចង់​ធ្វើជា​អ្នកសម្របសម្រួល​ក្នុង​ជម្លោះ អ៊ីរ៉ង់​-​អា​រ៉ា​ប៊ី​សា​អូឌីត​

​ប៉ា​គី​ស្ថាន​៖​ប្រទេស​ប៉ា​គី​ស្ថាន​ចង់​ដើរតួ​ជា​អ្នកសម្របសម្រួល​ដើម្បី​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​នូវ​ជម្លោះ​រវាង​ប្រទេស​អ៊ីរ៉ង់ និង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ខណៈដែល​ប្រទេស​ទាំង​ពីរបាន​នឹង​កំពុង​ឡើង​ក្តៅ​ខ្លាំង​ចាប់តាំងពី​ដើមខែ​មករា​មកនេះ​។​
​ប្រមុខ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន លោក​ណា​វ៉ា ស្ហា​រី​ហ្វ ធ្វើដំណើរ​ទៅ​ប្រទេស​អា​រ៉ា​ប៊ី សា​អូឌីត នៅ​ថ្ងៃ​ចន្ទ​នេះ ជាទី ដែល​លោក​ចូលគាល់​ព្រះមហាក្សត្រ​ស៉ា​ល់​មាន​។ នៅ​ថ្ងៃ​បន្ទាប់ លោក​នឹងធ្វើ​ដំណើរ​ទៅ​ជួបពិភាក្សា​ជាមួយ លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន រ៉ូ​ហា​នី​។​
​តាម​រដ្ឋមន្ត្រី​ព័ត៌មាន​ប៉ា​គី​ស្ថាន​បាន​ថ្លែងថា គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ស្ហា​រី​ហ្វ​ទៅ​អា​រ៉ា​ប៊ី សា​អូឌីត និង​អ៊ីរ៉ង់ គឺ​ដើម្បី​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ ដែល​កើនឡើង​កំដៅ​ខ្លាំង ចាប់តាំងពី​ដើមខែ​មករា​នេះ​។ លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​នឹង​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​ភាគី​ជម្លោះ​ទាំងពីរ​ដោះស្រាយ​បញ្ហា​ជាមួយគ្នា ដោយ​សន្តិភាព ដើម្បី​ផលប្រយោជន៍​រួម​នៃ​សហគមន៍​អ៊ីស្លាម​។​
​គួរ​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ទៅ​អា​រ៉ា​ប៊ី សា​អូឌីត និង​អ៊ីរ៉ង់ ធ្វើឡើង​នៅ​មួយ​សប្តាហ៍​ក្រោយ វត្តមាន​របស់​រាជបុត្រ​ស្នងរាជ្យ និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​អា​រ៉ា​ប៊ី សា​អូឌីត នៅ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាត​៕

000_724QJ

​

ម៉ូតូ​ធំ​បុក​ហុងដា​ឌ្រី​ម​ស្លាប់​២​នាក់ របួស ធ្ងន់​ម្នា​ក់នៅ​សង្កាត់​ភ្នំពេញ​ថ្មី​

 

​ដោយ​៖​រដ្ឋា​

​ភ្នំពេញ ៖ បុរស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​ធំ​ម៉ាក Baja និង​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវលំ ក្នុងភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​
​
ជនរងគ្រោះ​ឈ្មោះ គង់ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ (​ស្លាប់​) ជិះ​ម៉ូតូ​ម្នាក់ឯង ម៉ាក Baja ពណ៌​ទឹកប្រាក់​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1AG-7647 និង​ឈ្មោះ វ៉េ ផល ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្រាំង​អង្ក្រង​ទី​២ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ (​ស្លាប់​) ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1FD-0469 និង​គ្នា​ម្នាក់ទៀត​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សង្គ្រោះ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​
​
ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូត​ធំ​ម៉ាក Baja តាម​បណ្ដោយ​ផ្លូវលំ​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ចំណែក​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ជិះ​គ្នា​២​នាក់​យ៉ាង​លឿន​ដូចគ្នា​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ច្រាសទិស​គ្នា ។​ខណៈ​ជិត​ដល់​កន្លែងកើតហេតុ ម៉ូតូ​ធំ​បាន​ព្យាយាម​វ៉ា​រថយន្ត​១​គ្រឿង​ចូលទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត​ក៏បាន​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម បណ្ដាល​ឲ្យ​ស្លាប់​២​នាក់​ភ្លាមៗ និង​របួសធ្ងន់​ម្នាក់​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​
​
ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ចរាចរ​បាន​ចុះមក​ធ្វើការ​វាស់វែង ហើយ​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​នៅពេល​ក្រោយ ។​ចំណែក​សព​ជនរងគ្រោះ​ទាំង​២​នាក់ សមត្ថកិច្ច​កំពុង​ព្យាយាម​ស្វែងរក​ក្រុមគ្រួសារ​ដើម្បី​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕fgtrfaaaagytgfvcccgtfrebbbvbhgvcdddgvgftrddd
​

មេបក្ស​ប្រឆាំង​៖ខ្ញុំ​នឹង​ប្តូរ​មេដឹកនាំ​ដែល​មិន​ធ្វើ​ឲ្យ​បាត់​ធនធានធម្មជាតិ និងចេះ​ស្រឡាញ់​ទឹកដី​

​ដោ​យ៖លោក គឹម ស៊ុនលី សហការីនិពន្ធ​សាកល្បង
​

ភ្នំ​ពេ​ញ៖ មេបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​គេច​ពី​ការចាប់ខ្លួន បាន​បន្ត​វាយប្រហារ​លើ​បញ្ហា​ដដែលៗ​ទៀតថា លោក​នឹង​នាំមក​នូវ​ការផ្លាស់ប្តូរ​មេដឹកនាំ​មួយ ដែល​ចេះ​ស្រឡាញ់​ប្រជាពលរដ្ឋ​ក្រីក្រ មិនធ្វើឲ្យបាត់បង់ធនធានធម្មជាតិ និង​ស្រឡាញ់​ជាតិ​មាតុភូមិ​។​ប៉ុន្តែ​អ្នកវិភាគ​នយោបាយ​បាន​ថ្លែងថា លោក សម រង្ស៊ី គួរ​ធ្វើការ​ផ្លាស់ប្តូរ​ស្ថានភាព​នយោបាយ​ផ្ទាល់ខ្លួន​ឲ្យ​បាន​រួចរាល់​ជាមុនសិន​។​

​ការ​បង្ហោះ​សារ​នយោបាយ​វាយប្រហារ​កាលពី​ថ្ងៃទី​១៦ ខែមករា កន្លងមកនេះ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់លោក សម រង្សី លោក​បាន​អះអាងថា ទោះបី​លោក​ស្ថិតនៅ​ក្រៅប្រទេស​ក៏ដោយ ប៉ុន្តែ​លោក​នឹង​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ​មេដឹកនាំ​មួយ​ដែល​ចេះ​ស្រឡាញ់​ពលរដ្ឋ​ក្រីក្រ ចេះ​ស្រឡាញ់​ធនធានធម្មជាតិ និង​មិន​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​ដូច​បច្ចុប្បន្ននេះ​ទេ​។​
​
គេ​នៅ​ចាំបាន​ថា កាលពី​អំឡុង​ឆ្នាំ​២០១៥ បញ្ហា​រសើប​ក្នុង​កិច្ចការ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា វៀតណាម ដែលជា​ហេតុផល​ក្នុងការ​វាយលុក​ផ្នែក​នយោបាយ​របស់​បក្សប្រឆាំង​លើ​រាជរដ្ឋាភិបាល​ថា បានធ្វើ​ឲ្យ​បាត់បង់​ទឹកដី​ទៅ​ប្រទេស​វៀតណាម​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្វែងរក​ផែនទី​ពី​អង្គការសហប្រជាជាតិ ពី​ប្រទេស​បារាំង អង់គ្លេស ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ដែល​រដ្ឋាភិបាល​បាន​ប្រើប្រាស់​សម្រាប់​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម និងដើម្បី​បញ្ចប់​ហេតុផលនយោបាយ​របស់​គណបក្ស​ប្រឆាំង​។​

​អ្នកវិភាគ​ដំណើរ​នយោបាយ​នៅ​កម្ពុជា​បាន​ថ្លែងថា ធម្មតា​អ្នកនយោបាយ​នៅ​ប្រទេស​ណាក៏ដោយ ទោះបីជា​ខ្លួន​បរាជ័យ​ដល់​កម្រិតណា​ក្តី ក៏​គេ​នៅតែ​អួត​ក្អេងក្អាង​ដើម្បី​បំភ័ន្ត​សាធារណមតិ​ដែរ ប៉ុន្តែ​ប្រទេស​ដែល​ប្រកាន់​នូវ​លទ្ធិប្រជាធិបតេយ្យ​គឺ​ពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ទេ​ដែលជា​អ្នកកំណត់​ជោគវាសនា​របស់​អ្នកនយោបាយ ។​

​អ្នកវិភាគ​បន្តថា ថ្មីៗ​នេះ គេ​ឃើញ​រាជរដ្ឋាភិបាល​បានធ្វើការ​កែទម្រង់​ច្រើន​ករណី​ណាស់​ដូចជា ចេញ​សេ​ក្តី​សម្រេច​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ចម្រុះ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ភាគ​ឦ​សាន្ត​ប្រទេស ការឈប់​ឲ្យ​យកលុយ​ផ្លូវជាតិ​លេខ​៤ និង​ការសម្រួល​បញ្ហា​ជាច្រើន​ពាក់ព័ន្ធ​នឹង​ច្បាប់​ចរាចរណ៍ រួមនិងការអភិវឌ្ឍប្រទេស​ជាច្រើនទៀត​។​
​
លោក​ព្រឹទ្ធាចារ្យ ជួន ច​ន្ត្រា​គន្ធ អតីតមន្ត្រី​ក្នុង​ក្រសួង​រាជការ​មួយរូប បាន​ថ្លែងថា បក្សប្រឆាំង​គួរ​ជ្រើសរើស​មូលហេតុ​ជាក់លាក់​ធ្វើជា​កម្មវត្ថុ​ក្នុងការ​ប្រឆាំង ហើយ​មិនគួរ​យក​បញ្ហា​ព្រំដែន​ដែល​សូម្បីតែ​ក្រុម​ខ្លួន​ក៏​មិនទាន់​ច្បាស់លាស់​រឿង​ព្រំដែន​ដែរនោះ ទៅ​ផ្តួលរំលំ​ដៃគូ​នយោបាយ​នោះទេ ព្រោះ​ជា​រឿង​គ្រោះថ្នាក់​មួយ​។​គ្រោះថ្នាក់​ទី​ពីរ​គឺ​សង្គ្រាម​ព្រំដែន​រវាង​អ្នកភូមិផង​របង​ជាមួយ ហើយ​ការ​រើស​អើ​ស​ចំពោះ​ពលរដ្ឋ​ជិតខាង​ដែល​អ្នកគាំទ្រ​នយោបាយ​ប្រឆាំង​ចាត់ទុកថា​ជាស​ត្រូវ​នោះ នឹង​បន្ត​អូសបន្លាយ​ទៅដល់​អ្នកជំនាន់ក្រោយ ដូច្នេះ​គ្រា​អនាគត​គ្រួសារ​ខ្មែរ​នឹង​គ្មាន​វាសនា​មាន​សេចក្តីសុខ​ឡើយ ហើយ​ប្រវត្តិសាស្ត្រ​នឹង​វាយតម្លៃ​បង្ហាញ​ពី​ចរិត​របស់​អ្នកនយោបាយ​ខ្មែរ​ជំនាន់​នេះ​ចំពោះ​ប្រទេសជាតិ​។

​លោក​ព្រឹទ្ធាចារ្យ ជួន ច​ន្ត្រា​គន្ធ មានប្រសាសន៍បន្ថែមថា សព្វថ្ងៃនេះ​លោក សម រង្ស៊ី នៅសល់តែ​ឈ្មោះ​ប៉ុណ្ណោះ​ក្នុង​ឋា​នៈ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដូច្នេះ​ដើម្បី​ផ្លាស់ប្តូរ​ការដឹកនាំ​ប្រទេស​នាពេល​ប​ច្ច​ប្បន្ន​បាន លោក សម រង្ស៊ី ខ្លួន​ឯ​ង​ត្រូវ​ផ្លាស់​ស្ថានភាព​នយោបាយ​ផ្ទាល់ខ្លួន​ជាមុនសិន​៕hgtfaaaaaaa

​លោក សម រង្ស៊ី ថ្លែង​តាម​វីដេអូ​ឃ្លី​ប​ (​រូបថត៖ហ្វេ​ស​ប៊ុ​ក​លោក សម រ​ង្ស៊ី )

 

 

 

 

​

រថយន្ត​ដឹក​អ្នកដំណើរ​ លាំង យូ អេស បុក​យុវ​សិស្ស​ម្នាក់​ស្លាប់ នៅ​ស្រុក​សង្កែ​

​ដោយ៖ប៉ែន សុផល

បាត់ដំបង​៖គ្រោះថ្នាក់​ចរាចរណ៍​គូរ​អោយ​ញាក់សាច់​មួយ​ករណី​បណ្តាល​យុវ​សិស្ស​ម្នាក់​ឈ្មោះ រង ដាវី ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​១០ រស់នៅ​ភូមិ​ថ្មី ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា    យុវតី​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​
១២៥​ពណ៌​ខ្មៅ ចំណែក​រថយន្ត ជា​របស់​ក្រុមហ៊ុន លាំង យូ អេស ដឹក​អ្នកដំណើរ ពាក់​ស្លាក​លេខ កំពង់ចាម 3A 3670  ។​អ្នកបើក​បើករថយន្ត​ក្រុង​នេះ ក្រោយពី​កើតហេតុ​បាន​ចត​រថយន្ត​ចោល​ហើយ​គេចខ្លួនបាត់​។​

គ្រោះថ្នាក់​រវាង​រថយន្ត​ក្រុង និង​ម៉ូតូ​ខាងលើនេះ  កើតឡើង​នៅ​ចំណុច​ភូមិ​កាច់​រទេះ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង នៅ​ម៉ោង​១៤ :៣០​នាទី​ថ្ងែ​ទី​១៦ ខែមករា ឆ្នាំ​២០១៦
​លើ​ដង​ផ្លូវជាតិ​លេខ​៥​។​

រីឯ​សាកសព​ជនរងគ្រោះ ត្រូវបាន​ដម​ត្ថ​កិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​រថយន្តក្រុង និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច កា​រិ​ល័យ​ចរាចរណ៍​ខេត្តបាត់ដំបង​យកទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​នៅពេល​ក្រោយ​៕hgytfbbbtgfrd

អនុប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត មណ្ឌលគិរី ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ដង្ហោយ​សុំ​ជំនួយ​

 

ដោយ៖ សុខ​ណាត​

​មណ្ឌលគិរី​៖​បងស្រី ណា​ល់ ពិដោ អាយុ​៤០ ឆ្នាំ ជា​អនុប្រធាន​មន្ទីរ ធម្មការ និង​សាសនា ខេត្តមណ្ឌលគិរី បានធ្លាក់ខ្លួនឈឺ​ជា​ទម្ងន់ ហើយ​ខ្វះ​លទ្ធភាព​ព្យាបាល​បាន​ដង្ហោយ​សុំ​ការឧបត្ថម្ភ​ពីសប្បុរសជនទីជិតឆ្ងាយដើម្បី​សង្គ្រោះ​អាយុជីវិត​។​
​
នៅ​ចំពោះមុខ​អ្នកយកព័ត៌មាន បងស្រី ណា​ល់ ពិដោ បានប្រឹងក្រោកអង្គុយយ៉ាងលំបាក ហើយ​រៀប​រាប់ទាំង​រលីងរលោង​ទឹកភ្នែក​ថា​« ​ខ្ញុំ​បាន​ធ្លាក់ខ្លួន​ឈឺ​រយៈពេល​ពីរ​ឆ្នាំ​មកហើយ​។​ទ្រព្យសម្បត្តិ​កេរអាករ​មាន​បន្តិចបន្តួច​ដែល​ខិតខំ​រក​សន្សំទុក ខ្ញុំ​បាន​ចំណាយ​លើ​ការព្យាបាល​អស់ហើយ គ្មាន​សេសសល់​អ្វី​ជា​ដុំ​កំភួ​ន​សម្រាប់​ការ​ព្យា​ល​ទៀត​ទេ សូម្បីតែ​ម្ហូបអាហារ​ប្រចាំថ្ងៃ​ក៏ត្រូវ​ត្រដរខ្យល់​ដែរ​»​។​បងស្រី​បន្តថា​« នៅ​រយៈ​២០​ថ្ងៃ ចុងក្រោយ​នេះ ខ្ញុំ​ត្រូវ​ធ្លាក់​ក្នុង​អា​ការៈឈឺ​កាន់តែខ្លាំង​ថែមទៀត ដើរទៅ​ណា​មក​ណា​លែងកើត​តែម្តង ដេក​នៅតែ​នឹង​កន្ទេល ហើយ​មិនដឹង​ជា​យក​អ្វី​មក​ដោះស្រាយ​ទេ ព្រោះ​សូម្បី​តែ​ប្លង់​ផ្ទះ ក៏​បញ្ចាំ​យកប្រាក់​មក​មើលខ្លួន​អស់​ដែរ​»។​

​បងស្រី ណា​ល់ ពិដោ បាន​ទាញ​ក្រមា​មក​ជូត​ផ្តិត​ទឹកភ្នែក​រួច​ពោល​បន្តថា​« គ្រូពេទ្យ​ប្រាប់ថា​ខ្ញុំ​មាន​ជំងឺរលាកស្រោមខួរ​ក្បាល ជំងឺ​បេះដូង និង​ជំងឺ​សើរ​ស្បែក​ធ្ងន់ធ្ងរ​។ ដំណាក់​ការ​ចុង​ក្រោយ​នេះ ខ្ញុំ​កាន់តែ​ពិបាក​ដេក ពិបាក​អង្គុយ ព្រោះ​ស្បែក​ស្បែក​វា​បាន​រលាក រ​ឡេះ រលួយ​ស្ទើ​គ្រប់កន្លែង​ »។​

​សូមជម្រាបថា បងស្រី ណា​ល់ ពិដោ រស់នៅ សង្កាត់ មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី នៅ​ខាងក្រោយ​វត្ត ព្រះពុទ្ធ​មណ្ឌលគិរី ប្រហែល ១៥០ ម៉ែត្រ ។​គាត់​មានកូន ៤​នាក់​ក្នុងបន្ទុក ប្តី​របស់គាត់​ស៊ីឈ្នួល​គេ រកលុយ​មើលជំងឺ​គាត់​មិន​ទាន់ពេល​ទេ ចំណែក​កូនៗ​ក៏​មិនអាច​ជួយ​រក​ចំណូល​ដើម្បី​ជួយ​ព្យាបាល​ជំងឺ​របស់គាត់​ឲ្យ​ចាក​ផុតពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​បានដែរ​។​

​បងស្រី ណា​ល់ ពិដោ បាន​លើកដៃ​ឡើង​ប្រណម​ហើយ​ពោល​ដោយ​ក្តី​អង្វរ​ថា​« នាង​ខ្ញុំលើកដៃប្រណម​អង្វរ​សូម​ក្តី​អាណិត​មេត្តា​ពី​អស់លោក លោកស្រី បងប្អូន​សប្បុរសជន​ទីជិត​ឆ្ងាយ មេត្តា​ឧបត្ថម្ភ​ទៅតាម​សមានចិត្ត​ជ្រះថ្លា​ ជួយសម្រាល​ទុក្ខលំបាក​ចំពោះមុខ​នេះ ដើម្បី​ស្រោចស្រង់​ជីវិត​នាង​ខ្ញុំ​ឲ្យ​បាន​រួច​ផុតពី​សេចក្តីស្លាប់​ផង​ »៕tgfrdaa

​

លទ្ធផល​ឆែកឆេរ​ទីតាំង​ស្តុក​ឈើ​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា សឹង្ហ សំអុល នៅ​ស្រុក​មេមត់​

​ដោយ​៖​រដ្ឋា​

​ខេត្ត​ត្បូងឃ្មុំ​៖​ប្រតិបត្តិការ​ត្រួតពិនិត្យ​របស់​កង​រាជ​អាវុធ​ខេត្ត​ត្បូងឃ្មុំ នៅ​រសៀល​ថ្ងៃទី ១៦ ខែមករា ម្ស​ល​ម៉ិ​ញ​នេះ បាន​ចុះ​ឡោម​ព័​ទ​ទីតាំង​ស្តុក​ឈើ​ចំនួន​ពីរ​កន្លែង​របស់លោក​ឧក​ញ៉ា ពីររូប គឺ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា សឹង្ហ សំអុល ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ជាមួយគ្នា​។​

​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បាន​រាយការណ៍​ថា តាំងពី​វេលា​ម៉ោង​ប្រមាណ​ជិត ២​រសៀល​ថ្ងៃទី ១៦ ខែមករា ឆ្នាំ​២០១៦ កងកម្លាំង​រាជ​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ដឹកនាំ​ដោយ​លោក វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បាន​ចុះ​ឆែកឆេរ​ទីតាំង​ដ៏​ធំ​ចំនួន​ពីរ​កន្លែង​របស់លោក​ឧក​ញ៉ា​២​នាក់​ខាងលើ​។​

ប្រភព​បន្តថា ទីតាំង​របស់​ឧកញ៉ា សឹង្ហ សំអុល ស្ថិតនៅ​ក្នុងភូមិ​ខ្នង​ក្រពើ​លិច ឃុំ​តា​មូង ចំណែក​ទីតាំង​ស្តុក​ឈើ​មួយកន្លែង​ទៀត​ជា​របស់លោក​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ស្ថិតនៅ​ក្នុងភូមិ​បូស​តា​កុក ឃុំ​ដា ។​ឃ្លាំង​ទាំងពីរ​នេះ​នៅក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

ប្រភព​បន្តថា ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​ព្រម​គ្នា ។​ទីតាំង​ដែល​សង្ស័យ​មាន​ស្តុក​ឈើ របស់លោក​ឧកញ៉ា សឹង្ហ សំអុល  ត្រូវបាន​ម្ចាស់​ទីតាំង​អនុញ្ញាត​ឲ្យ​ចូល​ត្រួតពិនិត្យ​នា​រសៀល​ថ្ងៃ​ដដែល ប៉ុន្តែ​តាម​របាយការណ៍​សមត្ថ​កិច្ច​រក​មិនឃើញ​មាន​ភស្តុតាង​ឈើ​ល្មើស​នោះទេ ហើយ​ការត្រួតពិនិត្យ​បានបញ្ចប់​នៅវេលា​ព្រលប់​ក្នុង​ថ្ងៃ​ដដែល​។​ចំណែក ឃ្លាំង​របស់លោក​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា មិនត្រូវបានម្ចាស់អនុញ្ញាត​ឲ្យ​ចូល​ឆែកឆេរ​ទេ​កាលពី​រសៀល​ម្សិល​ម៉ិ​ញ ដែល​ចាំបាច់​កងកម្លាំង​អាវុធហត្ថ​បាន​បន្ត​ការ​យាមកាម​រហូតដល់​ព្រឹក​ថ្ងៃទី​១៧ មករា នេះ ទើប​មានការ​សម្រេច​ឲ្យ​ចូល​ត្រួតពិនិត្យ​។​

ប្រភព​បន្តថា ក្នុង​ឃ្លាំង​ស្តុក​ឈើ​របស់លោក​ឧកញ៉ា លឹម ប៊ុណ្ណា នៅ​ភូមិ​បូស​តា​កុក ឃុំ​ដា សមត្ថកិច្ច​រកឃើញ​ឈើ​យ៉ាងច្រើន​កំណាត់ ប៉ុន្តែ​បើតាម​របាយការណ៍ ចំនួន​ឈើ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ សុទ្ធតែ​ស្ថិតក្នុង​អាជ្ញាប័ណ្ណ​ស្របច្បាប់​ទាំងអស់​។​

​សូមបញ្ជាក់​ផងដែរ​ថា ខ​ណៈ​កម្លាំង​ប៉េអឹម​ចាប់ផ្តើម​ឲ្យ​ចូល​ឆែកឆេរ​នា​ព្រឹក​ម៉ិ​ញ​នេះ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​អ្នកកាសែត​ចូលរួម​ឡើយ រហូតដល់​ការត្រួតពិនិត្យ​ចប់សព្វគ្រប់ ទើប​គេ​បើក​ឲ្យ​អ្នកកាសែត​ចូល​យក​ព័ត៌មាន និង​ថតរូប​។​

អភិបាលខេត្ត​ត្បូងឃ្មុំ លោក ប្រាជ្ញ ច័ន្ទ កាលពី​ថ្ងៃទី​១៥ ខែមករា បាន​ប្រាប់​អ្នកកាសែត​ថា បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ឱ្យ​បិទ​ច្រក​រត់ពន្ធ​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម គឺជា​រឿង​ដ៏​ត្រឹមត្រូវ​ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​ត្រូវតែ​ចាត់វិធានការ​ឱ្យខាងតែបាន ។​លោក​ថា ៖ «​ឥឡូវ​ហ្នឹង​ជា បទបញ្ជា​របស់គាត់ គាត់​នឹង​រៀបចំ​គណៈកម្មការ​មួយ​ដើម្បី​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ហើយ​ខ្ញុំ​ក៏​ត្រៀមលក្ខណៈ​ដើម្បី​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ដែរ​»​។​

គួរ​បញ្ជាក់ថា កិច្ចប្រតិបត្តិការ​រប​ស់​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​នា​ពេលនេះ ត្រូវគេ​មើលឃើញថា​ ធ្វើឡើង​នៅក្រោយពេល​លោកនាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ចំៗ​ថា នឹង​ដក​បុណ្យ​សក្ដិ​អភិបាលខេត្ត​រូបនេះ និង​អភិបាលស្រុក​មេមត់ ប្រសិន​មិនអាច​ចាត់វិធានការ​លើ​ករណី​ដឹកឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម  បានទេ​៕rgyyiiaaedswbb

​

សមត្ថកិច្ចកំពុងត្រួតពិនិត្យឃ្លាំងឧកញ៉ា លឹម ប៊ុណ្ណានៅភូមិទួលបូសតាកុក  ឃុំដា ស្រុកមេមត់

cfdaaagfrdbbb

 

 

 

 

 

 

 

 

 

 

 

 

 

 

លោក វ៉ា សារិទ្ធ មេបញ្ជាការអាវុធហត្ថខេត្តត្បូងឃ្មុំពេលចុះត្រួតពិនិត្យឃ្លាំងរបស់ឧកញ៉ា សឹង្ហ សំអុលនៅភូមិខ្នងក្រពើលិច ឃុំតាមូង ស្រុកមេមត់

រដ្ឋមន្ត្រីការបរទេស​អាមេរិក​នឹង​មក​បំពេញ​ទស្ស​កិច្ច​ផ្លូវការ​នៅ​កម្ពុជាចំនួន ២​ថ្ងៃ​

​ដោ​យ៖ គឹម បញ្ញា​

​ភ្នំ​ពេ​ញ៖លោក ច​ន ឃេ​រី (John Kerry) រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​នឹង​មក​បំពេញ​ទស្ស​និច្ច​ផ្លូវការ​នៅ​កម្ពុជា​ចំនួន​២​គឺ ថ្ថៃទី​២៥-២៦ មករា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ តប​តា​មកា​រអញ្ជើញ​តាម​​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក ហោ ណាំហុង​ ។​
​
ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បានចេញ​សេ​ក្តី​ប្រកាស​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា លោក ច​ន ឃេ​រី (John Kerry) នឹង​បំពេញ​មកបំពេញទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦ ដើម្បី​ពង្រឹង​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ កម្ពុជា សហរដ្ឋអាមេរិក​។

​តាម​ការគ្រោងទុក ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ច​ន ឃេ​រី នឹង​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន និង​លោកឧបនាយករដ្ឋមន្រី្ត ហោង ណាំហុង​៕gfcdaaa

​លោក John Kerry រដ្ឋមន្ដ្រីការបរទេស​អាមេរិក (​រូបថត​៖ Channel News Asia)

​

កម្ពុជា និង​អាំង​តែ​ប៉ូល​កំពុង​តាមរក​អ្នក​កែ​រូបថត​ភរិយា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន

​

ដោ​យ៖​ខេមរា​

​ភ្នំ​ពេ​ញ៖​ជន​ដែល​កែ​រូបថត​ភរិយា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ត្រូវ​សមត្ថកិច្ច​កម្ពុជា​សហកា​រ​ជាមួយ​ប៉ូលីស​អន្តរជាតិ​( Interpol)​តាម​ចាប់ខ្លួន​នៅ​បរទេស​ព្រោះ​ជន​នោះ​មាន​សញ្ជាតិ​ពីរ​។​នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​ឲ្យ​ដឹងនៅថ្ងៃនេះថា ជន​ដែល​កែ​រូប​ជើង​ភរិយា​របស់លោក ហ៊ុន សែន ជា​បុគ្គល​មាន​សញ្ជាតិ​ពីរ និង​ជា​សកម្មជន​របស់​គណ​បក្សប្រឆាំង​ពេលនេះ សមត្ថកិច្ច​កម្ពុជា​កំពុង​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ (Interpol) ដើម្បី​ធ្វើ​រឿងនេះ ។​
​
គួររំឭកថា កាលពី​ថ្ងៃទី​៣០ ខែធ្នូ បន្ទាប់ពី​គេហទំព័រ​ហេ្វ​ស​ប៊ុ​ក បាន​បង្ហោះ​រូប​លំហែ​កម្សាន្ត​ជុំ​គ្រួសារ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅលើ​ឆ្នេរ​ខ្សាច់​មាត់សមុទ្រ ខេត្ត​ព្រះសីហនុ មាន​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក បាន​យក​ថតរូប​ភរិយា​របស់លោក​ពី​រូប​ឈរ​ធម្មតា កែ​ទៅជា​ឈរ​មិន​សមរម្យ​។
​
លោក ឆាយ សុផល នាយក​ប្រតិបត្តិ​នៃ​ក្លឹប​អ្នកកាសែត បាន​ឲ្យ​ដឹងថា លោក​យល់ថា សមត្ថកិច្ច​ត្រូវ​ចាត់ការ​ទៅលើ​រឿង​គ្រប់​ករណី មិន​រង់ចាំតែ​ករណី​ភរិយា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះទេ ប៉ុន្តែ​ទោះជា​យ៉ាងណា លោក​បាន​គាំទ្រ​ចំពោះ​ការចាត់វិធានការ​រប​ស់​សមត្ថកិច្ច​នៅពេលនេះ​៕frdesaa

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ភរិយា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ (​រូប​ថ​តះ​RFA)

​

អ្នក​ដែល​ត្រូវ​ឈៀករថយន្ត ត្រូវ​ទាក់ទង​មន្ត្រី​ទទួលបន្ទុក​ឈៀក​ជាមុន

 

ដោយ៖រដ្ឋា

​ភ្នំពេញ​៖អគ្គនាយកដ្ឋាន​ដឹកជញ្ជូន កាលពី​ថ្ងៃទី​១១ ខែមករា កន្លងមកនេះ បានចេញ​សេចក្តីជូនដំណឹង​ប្រយោជន៍​សម្រាប់​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ដែល​ត្រូវការ​ឈៀករថយន្ត​នៅ​ទូទាំង​រាជធានី​-​ខេត្ត ថា ត្រូវ​ទាក់ទង​ជាមួយ​ម​ន្រី្ត​ទទួលបន្ទុក​នៅ​កន្លែង​ឈៀក​ជាមុន ដើម្បី​កុំ​ឲ្យ​ខាត​ពេលវេលា​ដោយសារ​ការរង់ចាំ និង​ស្ទះចរាចរណ៍​។​

​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក​អគ្គនាយក ចាន់ តារា បាន​បញ្ជាក់ថា​ម្ចាស់​ឡាន​គ្រប់​ប្រភេទ​ត្រូវ​ទាក់ទង​ជាមុន​ទៅកាន់​មន្ត្រី​ទទួលបន្ទុក​នៅ​កន្លែង​ឈៀករថយន្ត ទាំង ៦ កន្លែង នៅ​ភ្នំពេញ ខេត្តកំពង់ចាម នៅ​សៀមរាប នៅ​បាត់ដំបង និង​នៅ​ខេត្ត​ព្រះសីហនុ​។ ការធ្វើ​ដូច្នេះ ដើម្បី​ធានា​បញ្ចៀស​បាន​នូវ​ការកកស្ទះ​លំហូរ​ចរាចរណ៍ ការខាតបង់​ពេលវេលា និង​ថវិកា ដោយសារ​ការរង់ចាំ និង​បើកបរ​រថយន្ត​តៗ​គ្នា ជា​ជួរ​ចូល​ម៉ាស៊ីន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ឬ​កន្លែង​ឈៀក​។​

​សេចក្តីជូនដំណឹង​ដដែល​នេះ ក៏បាន​បង្ហាញ​ឈ្មោះ និង​លេខ​ទូរស័ព្ទ​មន្ត្រី​ទទួលបន្ទុក​កន្លែង​ឈៀករថយន្ត​ដើម្បី​លុបបំបាត់​ភាពមិនប្រក្រតី​ផ្សេងៗ​ជាយថាហេតុ ដូចជា​ការយក​លុយ​លើស​ចំនួន​កំណត់ និង​ដើម្បី​បញ្ចៀស​ការស្ទះ​ចរាចរណ៍ ឬ​ការខាតបង់​ពេលវេលា​រង់ចាំ​ដោយសារ​រថយន្ត​ចូល​ឈៀក​មាន​ចំនួន​ច្រើន ។​

​ខាងក្រោម​នេះ ជា​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន ដែល​ក្នុងនោះ​ក៏មាន​បង្ហាញ​ពី​លេខ​ទូរស័ព្ទ​របស់​មន្ត្រី​ទទួលបន្ទុក​ឈៀក​ផងដែរ​៕fcdxaartfedbb

​