All posts by មេគង្គ ប៉ុស្តិ៍

លោក សៅ សុខា បញ្ជា​ឲ្យ​រក​ប្រភព​ឈើ​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ចិន​

​

ដោយ៖រដ្ឋា

ខេត្ត​ក្រ​ចេះ ៖​ រយៈពេល ៤​យប់ ៤​ថ្ងៃ​ហើយ ដែល​មន្ត្រី​ជំនាញ​នៃ​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ​បាន​ឡោមព័ទ្ធ​ទីតាំង​ស្តុក​ឈើ​ក្នុង​បរិវេណ​ដី​សម្បទាន​ក្រុមហ៊ុន​ចិន និង​ស្រាវជ្រាវ​រក​ប្រភព​នៃ​កំណាត់ឈើ​រាប់ពាន់​ម៉ែត្រ​គីប​ទាំងនោះ​។​

​គណៈកម្មការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ថ្នាក់ជាតិ បាន​ប្រើប្រាស់​កងកម្លាំងប្រដាប់អាវុធ​ចម្រុះ​ជាង ១០០​នាក់ មន្ត្រី​ជំនាញ​នៃ ដើម្បី​យាមកាម និង​ត្រួតពិនិត្យ​វាស់វែង ប៉ុន្តែ​នៅ​មិនទាន់​សន្និដ្ឋានបាន​យ៉ាងណា​នៅឡើយ​ទេ​ថា ទីតាំង​ស្តុក​ឈើ​ចំនួន ៣​កន្លែង​ផ្សេងគ្នា​នោះ មាន​ចំនួន​ប៉ុន្មាន​ម៉ែត្រគូប បន្ទាប់ពី​តំណាង​ក្រុមហ៊ុន​បង្ហាញ​ឯកសារ​ឈើ ១​គំនរ មាន​ចំនួន​ជិត ៣​ពាន់​ម៉ែត្រគូប​។​
​
លោក សៅ សុខា ប្រធាន​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ជា​អគ្គមេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជា​ឲ្យ​ក្រុម​ជំនាញ​បច្ចេកទេស​ស្រាវជ្រាវ​រក​ប្រភព​កំណាត់​ឈើមូល​រាប់ពាន់​ម៉ែត្រគូប ចំនួន ៣​កន្លែង​ដែល​សមត្ថកិច្ច​កំពុង​ឡោមព័ទ្ធ ៤​ថ្ងៃ​កន្លងមក ឋិត​ក្នុង​បរិវេណ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន ឈ្មោះ ឆាយ​ណា ដាយ​ណា​ម៉ិច (CHINA DYNAMIC INVESTMENT C0., LTD.) នៅក្នុង​ឃុំ​រលួស ស្រុក​សំបូរ ខែត្រ​ក្រចេះ​៕aazswq

​អគ្គមេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ ផ្ទៃ​ប្រទេស លោក សៅ សុខា (​រូប​ច្រត់​ជង្គង់​) ពេល​ចុះ​ត្រួតពិនិត្យ​គំនរ​ឈើ​ក្នុង​បរិវេណ​ក្រុមហ៊ុន​ដី​សម្បទាន សេដ្ឋកិច្ច​ចិន​ក្នុង​ឃុំ​រលួស ស្រុក​សំបូរ ខែត្រ​ក្រចេះ នៅ​ថ្ងៃទី​១៩ មករា ឆ្នាំ​២០១៦​។​(​រូប​ថ​ត៖​RFA)
​

ពលរដ្ឋ​ជាង​៧០០​គ្រួសារ​ប្រកាស​ប្រមូលផ្តុំ​តវ៉ា​ករណី​ទំនាស់​ដីធ្លី​នៅ​ស្រុក​ស្រែអំបិល​

​កោះ​កុ​ង៖តំណាង​ប្រជាពលរដ្ឋ​ជាង ៧០០​គ្រួសារ​ក្នុងស្រុក​ស្រែអំបិល នៅ​ថ្ងៃទី​២០ ខែមករា នេះ នឹង​ប្រមូល​ផ្តុំគ្នា​នៅ​ចំណុច​ចំការ​អំពៅ​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ជី​ថ ឃុំ​ជី​ថ ស្រុកស្រែ​អំបិល ខេត្តកោះកុង​ដើម្បីធ្វើការ​តវ៉ា​ពាក់ព័ន្ធ​នឹង​ករណី​ទំនាស់​ដីធ្លី​៕

aaarftd

កិច្ចប្រជុំប្រចាំខែរបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការស្ត្រី និងកុមារឃុំស្រែអំបិលប្រចាខែ០៥ នាថ្ងៃទី៣០ ឆ្នាំ២០១៣ នៅសាលាឃុំស្រែអំបិល។(រូបថតឯកសារ)

 

ឈើ​ល្មើស​កំពុងរ​ត់ទៅ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​ដែល​ស្របច្បាប់

ដោយ៖ស. ភារម្យ

​ខេត្តមណ្ឌលគិរី ៖ ខណៈដែលរាជរដ្ឋាភិបាលកំពុង​ចាត់វិធានការ​ក្តៅដើម្បី​បង្ក្រាប​បទល្មើសរត់ពន្ធ​ឈើ​ឆ្លងដែន​ទៅ​វៀតណាម​នោះ ឈើ​ខុសច្បាប់​របស់​ក្រុម​ឈ្មួញ និង​ឧកញ៉ា​ខ្លះ បាន​សម្រុក​ដឹកយក​ទៅ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​ស្របច្បាប់​នានា​យ៉ាងគំហុក ។​

​ដោយឡែក​នៅឯ​ខេត្តមណ្ឌលគិរី ប្រជាសហគមន៍បានផ្តល់ព័ត៌មានថា មួយ​សប្តាហ៍​កន្លងមក​នេះ គេ​ឃើញ​រថយន្ត​ធុន​ធ្ងន់​ប្រភេទ​បង្កង​បាន​សម្រុក​ដឹកឈើ​ចេញពី​តំបន់​ព្រៃ​ការពារ WWF យ៉ាងគំហុក​ចូល​ក្រុមហ៊ុន DTC ដែលមាន​ទីតាំងនៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្ត​ម​ណ្ឌ​គិរី​។​

​គួរ​រំ​ឮ​កថា កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ កន្ល​សង​មកនេះ សមត្ថកិច្ច​ស្រុក​ពេ​ជ្រា​ដា បាន​ឃាត់​រថយន្ត​ដឹកឈើ​មួយគ្រឿង ដែល​ធ្វើ​សកម្មភាព ដឹកឈើ​ចេញពី​ចំណុច​អូរ​អង្គ​ល់ ជិត​អូរ​ទេ ស្ថិតក្នុង​ភូមិ​អូរ​ទេ ឃុំក្រង​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី តែ​ក្រោយមក​ត្រូវ​ដោះលែង​វិញ ស្ងាត់ៗ​ទៅវិញ​ក្រោយពេល​ឃាត់​បាន​បន្តិច ដោយសារ​មានការ​អន្តរាគមន៍​ពី​អភិបាល ខេត្តមណ្ឌលគិរី​។
​
លោក តាន់ ហឿន មេការ​ក្រុ​ហ៊ុន DTC និយាយ ប្រាប់​អ្នកកាសែត​ថា ឈើ​របស់​អភិបាលខេត្ត យកទៅ​ធ្វើ​សាលា​បក្ស​ខេត្តមណ្ឌលគិរី និង​ធ្វើ​ផ្ទះ លោក​អភិបាលខេត្ត​៕agfds
​ ​ ​ ​រថយន្តបង្កង់ដែលអាចស៊ូទ្រាំក្នុងការដឹកជញ្ជូនឈើក្នុងស្ថានភាពផ្លូវលំបាក

ក្របួច​ក្រុមចោរប្លន់​ប្រុស​ស្រី​៦​នាក់​នៅ​ខណ្ឌមានជ័យ​

​ដោយ៖រដ្ឋា

ភ្នំពេញ​៖ នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៩-០១-២០១៦ កំលាំង​អាវុធហត្ថ​ខណ្ឌមានជ័យ សហ​ការណ៍​ជាមួយ​កំលាំង ការិយាល័យ​បទ ល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​ប្រមាញ់​បាន​ក្រុមចោរ​ប្រដាប់អាវុធ​៦​នាក់​(  )​បន្ទាប់ពី​ក្រុម​នេះ​ធ្វើ​សកម្មភាព​ប្លន់​កាលពី​យប់​ម៉ិ​ញ​។​

​ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ម៉ាំង សុខ លុច នាយការិយាល័យ​បទល្មើស ព្រហ្មទណ្ឌ និង​ចូលរួម​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ក្រុងភ្នំពេញ​បាន បន្ត​តាម​ចាប់​បក្ខពួក​ប្លន់​ដល់​កន្លែង​លាក់ខ្លួន​។

​យោងតាម​ចម្លើយសារភាព របស់​ជនសង្ស័យ​ឈ្មោះ លុន រដ្ឋា ដែល​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១ និង​២០​នាទី រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១៩-០១- ២០១៦ សមត្ថកិច្ច​បាន​បន្ត​ឃាត់ខ្លួន ជនសង្ស័យ​បាន​ចំនួន​៦​នាក់ ប្រុស​៤​នាក់​ស្រី​២​នាក់​ដែល​ពាក់ព័ន្ធ ករណី​ប្លន់​ម៉ូតូ​និង​ទូរស័ព្ទ​នេះដែរ​រួមមាន​៖

១- សល់ ឡាយ​សេង ភេទ​ប្រុស​អាយុ​១៦ ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ​៥៤០ ក្រុម​១ ភូមិ​ត្នោតជ្រុំ​៤​។​២-​មាស ចិ​ត្រា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​មុខរបរ លាង​ម៉​តូ ស្នាក់នៅ​ផ្ទះជួល ភូមិ​ឬ​ស្សី​សង្កាត់​ស្ទឹងមានជ័យ​។​៣-​អ៑ួ​ង ចាន់ថន ភេទ​ប្រុស អាយុ​២១​ឆ្នាំ​មុខ របរ​កម្មករ​លើក​ឥ​វ៉ាន់ ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្នោតជ្រុំ​៣ សង្កាត់​បឹងទំពុន​។​៤-​អ៊ុំ គង្គា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​បង្ហា​ត់បាល់​ទាត់ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​។​
៥- ញេ​ន ស្រី​ណេ ភេទ​ស្រី អាយុ​១៧​ឆ្នាំ គ្មាន​មុខរបរ ស្នាក់នៅ​ផ្ទះជួល បន្ទប់​លេខ​៥​ភូមិ ជ​ពូ​វ័​ន្ត សង្កាត់​ចោមចៅ​។​៦-​ឈុន ស្រី​ណែ​ត ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​លេខ​៧១​ភូមិ​ត្នោតជ្រុំ​៤​សង្កាត់​បឹងទំពន់​។​
​ដកហូត​វត្ថុតាង​រួម​មាន៖

-​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​សេ​១២៥ ស៊េរី ០១៤​ពណ៍ ស្លាក​លេខ​PP1BB-8720(​ជា​ម៉ូតូ​របស់​ជនរងគ្រោះ​ដែល​ក្រុម​ល្មើស​ប្លន់​ពី​យប់មិញ​)​។​

​ប​ច្ចុ​ប្ប​ន្ធ​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​បញ្ជូន ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕adeewaaaayhgt

​

ពលរដ្ឋ​ស្រែក​ឲ្យ​អាជ្ញាធរ​សង្កាត់​ចោម ចៅ ជួយ​ចាត់ការរឿង​ឡាន​ដឹក​ដី​ផង​

​ដោ​យ៖​សួង សាម​
​

ភ្នំ​ពេ​ញ៖​ពលរដ្ឋ​ដែល​រស់នៅក្នុង ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ កើតក្តី​កង្វល់​ចំពោះ​បញ្ហា​ដែល​រថយន្ត​ធំៗ​ដឹក​ដី​យ៉ាង​គគ្រឹកគគ្រេង បង្ក​ឲ្យ​មាន​ភាពភ័យខ្លាច និង​ផលប៉ះពាល់​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​នេះ​យ៉ាងខ្លាំង​។​

​សូមជម្រាបថា ផ្លូវ​បេតុង​ក្នុងភូមិ​មាន​សភាព​ប្រេះ​ខូច​ជា​បណ្តើរៗ​ហើយ​ដោយសារតែ​រថយន្ត​ដឹក​ដី​របស់ ក្រុមហ៊ុន មួយចំនួន​ដែល​ប្រកប មុខ​របប រកស៊ី ជីកដី​លក់​ខាងលើនេះ​។ ម្យ៉ាងវិញទៀត​ការដឹក​ដី ជាង​រៀងរាល់​ថ្ងៃនេះ​គឺ​ធ្វើ​ឲ្យ​មាន​សំលេង​ថ្លង់ ហុយ និង​ងាយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដោយ​ចៃដន្យ ក៏​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ទាំងមូល​ផងដែរ ។​

​ទាក់ទិន​នឹង​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សូម​សំណូមពរ​ដល់​ក្រុមហ៊ុន​មេត្តា​កុំ​ឲ្យ​រថយន្ត​បើក​លឿន​ពេក​ខ្លាច​មាន​ប៉ះពៀរ​ក្មេងៗ​ដែល​វា​រត់​លេង​នៅក្នុង​ភូមិ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​មេត្តា​ចុះ​ធ្វើការ​ណែនាំ​ដល់​ក្រុម​រថយន្ត​ទាំងអស់នោះ​ផង ៕

​

ព្រះអង្គម្ចាស់​ក្ស​ត្រីថៃនឹង​បំពេញ​ព្រះរាជ ទស្សនៈកិច្ច​ប្រទេស​កម្ពុជា​នៅ​ខែក្រោយ​

​ដោយ៖ ស សាន

ភ្នំពេញ​៖ យោងតាម AKP ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា ព្រះអង្គម្ចាស់​ក្ស​ត្រី​ថៃ​ព្រះនាម មហា​ចក្រី ស៊ី​រី​ន​ដន (Maha Chakri Sirindhorn) នឹង​យាង​មក​បំពេញ​ព្រះរាជ​ទ ស្សនៈ​កិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​២២ ដល់​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ។​

​ម្ចាស់​ក្ស​ត្រី មហា​ចក្រី ស៊ី​រី​ន​ដន (Maha Chakri Sirindhorn) នឹង​យាង​មកដល់ ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ នឹង​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ពី​សំណាក់​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ។​

ក្នុងអំឡុងពេល​ស្នាក់នៅ​ក្នុង ប្រទេស​កម្ពុជា ព្រះអង្គម្ចាស់​ក្ស​ត្រី​ថៃ នឹង​យាង​ចូលគាល់​សម្តែង​ការគួរសម ព្រះបាទ​នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ ព្រះរាជា​ណា​កម្ពុជា និង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ។

បន្ទាប់ពី​សម្តែង​ការគួរសម ជាមួយនឹង​ព្រះមហាក្សត្រ​ខ្មែរ និង​នាយករដ្ឋមន្ត្រី​កម្ពុជា ព្រះអង្គម្ចាស់​ក្ស​ត្រី នឹង​យាង​ជាព្រះរាជ​អធិបតីភាព បើក​ការដ្ឋាន​សាងសង់ វិទ្យាស្ថាន​បច្ចេកវិទ្យា​នៅ​ខេត្តកំពង់ស្ពឺ ។​

លើសពីនេះទៅទៀត ព្រះអង្គម្ចាស់​ក្ស​ត្រី​ថៃ មហា​ចក្រី ស៊ី​រិ​ន​ដន (Maha Chakri Sirindhorn) នឹង​យាង​បើក​ការសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ វិទ្យាល័យ​កំពង់​ឆ្នេរ អូរ​ឈើទាល និង ពិធី​ប្រគល់​អគារ បន្ទប់​ថាមពល​ដើរ ដោយ​ព្រះអាទិត្យ នៅ​ខេត្តកំពង់ធំ ។​

ក្នុង​ការយាង​នោះដែរ​ព្រះអង្គម្ចាស់​ក្ស​ត្រី  នឹង​យាង​ទស្សនៈកិច្ច​នៅ សាលាបឋមសិក្សា ផ្សេងៗ​ទៀត នៅ​ខេត្តកំពង់ស្ពឺ ខេត្ត​ត្បូងឃ្មុំ និង ខេត្តព្រៃវែង ព្រមទាំង​រោងចក្រ​ស្ករស​ឧកញ៉ា លី យ៉ុង​ផាត់ នៅ​ខេត្ត​កំពង់​ស្ពឹ​ផងដែរ​៕
tgfrdssss
​

បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​១​ខ្សែ ប្រវែង​៥២៧​ម៉ែត្រ​នៅ​សង្កាត់​ដង​ទុង​

 

ដោយ៖សហការី
​

ខេត្តកោះកុង ៖​ផ្លូវ​បេតុង​១​ខ្សែ ប្រវែង​៥២៧​ម៉ែត្រ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​ត្រូវបាន​បើ​ការដ្ឋាន​ស្ថាបនា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ ។
​

ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​នេះ​មានការ​ចូលរួម​ក្រោម​អធិបតីភាព លោក ប៊ុន លើ​ត​អភិបាលខេត្ត នៃ​គណៈ​អភិបាលខេត្ត​កោះកុង​រួមទាំង​អភិបាលរង​ខេត្ត​និង​មន្ត្រីក្រោមឱវាទ  លោក ផាត់ ប៊ុនហួរ អគ្គនាយក រង​ក្រុមហ៊ុន L.Y.P. និង​មានការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ។​

នៅក្នុង​ឱកាស​នោះ លោក ប៊ុន លើ​ត អភិបាលខេត្ត បាន​មានប្រសាសន៍ថា ដើម្បី​អភិវឌ្ឍន៍​នូវ​ហេ​ដ្ឋា​ចរ​នា សម្ព័ន្ធ​នៅតាម​ផ្លូវ​ឲ្យ​បាន ល្អ​តាម​បណ្តា​ភូមិ​ស្រុក​នានា យើង​ត្រូវ​ចូលរួម​ថែរក្សា​ទាំងអស់គ្នា ពិតមែន​ផ្លូវ សាធារណៈ ក៏​យើង​ត្រូវ​ចូលរួម​ថែរក្សា ព្រោះនេះ​ជា​សម្បត្តិ​រដ្ឋ  ហើយ​ផ្លូវ​១​ខ្សែ​ប្រវែង​៥២៧​ម៉ែត្រ ជា​អំណោយ សប្បុរសជន​ដ៏​ថ្លៃថ្លា​របស់​ក្រុមហ៊ុន L.Y.L របស់លោក​ឧកញ៉ា លី​យ៉ុង ផាត់ ដែល​លោក​បាន​មើល​នូវ​ភាព លំបាក​របស់​បងប្អូន ដែល​រស់នៅ​ទីនេះ​មាន​ភាព លំបាក​ក្មុង​ការធ្វើ​ចរាចរ ហេតុនេះ​លោក​ឧកញ៉ា​បាន​ចំណាយ ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​សាងសង​ផ្លូវ​១​ខ្សែ​នេះ​។​

លោក ប៊ុន លើ​ត​អភិបាលខេត្ត​បាន​បន្តថា ចំពោះ​បងប្អូន​ដែលមាន​ទីលំនៅ​ជាប់មាត់​ព្រែក ត្រូវ​រក្សា​បរិស្ថាន ទីកន្លែង​រស់នៅ​ឲ្យ​បានល្អ ការថែរក្សា​បរិស្ថាន​គឺ​ដើម្បី​សុខភាព​បងប្អូន ។

នៅ​ទីបញ្ចប់​លោក បាន​ដឹកនាំ​មន្ត្រី នៅក្រោម​ឱវាទ​ដើរ​មើល​ការរស់នៅ​របស់​បងប្អូន និង​សួរសុខទុក្ខ​ដល់​លំនៅដ្ឋាន ពី​កា​រស់នៅ​និង​ជីវភាព ប្រចាំថ្ងៃ​។

​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ ដែល​បានទទួល​អំណោយ​ផ្លូវ​១ ខ្សែ​នេះ​បា​a​ន​សំដែង​អំណរគុណ​យ៉ាង ជ្រាល ជ្រៅ​ព្រោះ​គាត់​ពិបាក​ធ្វើដំណើរ យូរណាស់​មកហើយៗ ពួកគាត់​ក៏​សូម​ឲ្យ​ព​ន្លឿ​ន​ឲ្យ​ឆាប់​ហើយ​ផងដែរ​៕

trfdxbbbgrfdgggg

​

ជិះម៉ូតូបុក​រថយន្ត​ដែល​បត់​កាត់​ពីមុខ​បោកដួល​របួស​៣​នាក់​ប្រពន្ធ​និងចៅ

ដោយ៖សហការី

​ព្រះសីហនុ​៖ នៅវេលា​ម៉ោង​១០ និង​៤០​នាទី​ថ្ងៃ​​ទី​១៨ មករា ២០១៦ នេះ នៅ​ផ្លូវជាតិ​លេខ​
៤ ត្រង់ចំនុច​មុខ​ស្ថានីយ៍​ប្រេង​PTT ឃ្លាំង​​លើ ស្ថិតនៅ​ភូមិ​២ ស​/​ក​១ ខេត្ត​ព្រះសីហនុ​
​មាន​ហេតុការណ៍​គ្រោះថ្នាក់ ចរាចរណ៍​មួយ​បានកើត​​ឡើង រវាង​ម៉ូតូ​ម៉ាក Honda C-125 ពណ៌​​ខ្មៅ ស្លាក​លេខ​ព្រះសីហនុ 1E-6774​បើកបរ​ដោយ​ឈ្មោះ សោ ភិន ភេទ​ប្រុស​
​អាយុ ៦០​ឆ្នាំ មុខរបរ កម្មករ ទីលំនៅ​​ភូមិ​១ សង្កាត់​១ ខេត្ត​ព្រះសីហនុ (​របួសធ្ងន់​)
​និង អ្នករួម​ដំណើរ ០២​នាក់​ទៀត​​ទី​១-​ឈ្មោះ សឹម ផល ភេទ ស្រី អាយុ​៥៩​ឆ្នាំ មុខរបរ  មេផ្ទះ ជា​ប្រព​ន្ឋ​(​របួសស្រាល​) ទី​២-​ឈ្មោះ ភឿង ឌុ​ង​ហេ​ ភេទ​ប្រុស អាយុ ២​ឆ្នាំ ជា​ចៅ​(​របួសស្រាល​)​។​

​ជនរងគ្រោះ​​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​លុះ​មកដល់​ចំនុចកើតហេតុ ក៏មាន​រថយន្ត​​ម៉ាក LEXUS LX 470 ពណ៌​ស្ករ ស្លាក​​លេខ ភ្នំពេញ 2Y-9956 បើកបរ​ឈ្មោះ​
​ហម សុខ​ឡេង ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ​​មុខរបរ បុគ្គលិក​ផ្ទះសំណាក់ ជី​ប៊ី​ធី ទីលំនៅ​
​ភូមិ​៣ សង្កាត់​២ ខេត្ត​ព្រះសីហនុ​មាន​ទិសដៅ​ស្របគ្នា បាន​វ៉ា​ម៉ូតូ​ខាងលើ​
​ហើយ​បត់​ស្តាំ ពីមុខ​ម៉ូតូ បណ្តាល​ឲ្យ​ម៉ូតូ​​បុក​គូទ​រថយន្ត​ដួល​រងរបួស​តែម្ដង​។​

​នៅក្នុង​ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​មនុស្ស​​រងរបួស​ស្រាល ចំនួន ៣​នាក់​​រី​វត្ថុតាង​រថយន្ត និង​ម៉ូតូ បាន​យកទៅ​រក្សា​ទុក នៅ​ការិយាល័យ​នគរបាលចរាចរ​ផ្លូវគោក ៕​

rfdeaaajuhygbbbikjuycccyuhtgdd

Pacquiao នឹងធ្វើ​សន្និសីទ​នៅ​ទឹកដី​អាមេរិក​មុន​ប៉ះ Bradley

​ប្រដាល់​៖​ស្តេច​ប្រដាល់​របស់​ហ្វីលីពីន កីឡាករ Manny Pacquiao បានចេញ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​ហើយ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ដើម្បី​ធ្វើ​សន្និសីទ​សារព័ត៌មាន​ត្រៀម​ប៉ះ Timothy Bradley នៅ​ថ្ងៃ​៩​មេសា​ខាងមុខ​។​
​អ្នក​ប្រដា​ល់វ័យ​៣៧​ឆ្នាំ​រូបនេះ​បាន​បញ្ជាក់ថា ការប្រកួត​នេះ​អាចជា​ប្រកួត​ចុងក្រោយ​ក្នុង​អាជីព​ប្រដាល់​របស់លោក បន្ទាប់ពីនោះ​លោក​នឹង​ប្រជែង​ដណ្ដើម​តំណែង​កៅអី​ព្រឹទ្ធសភា ហ្វីលីពីន ខណៈដែល​ដែល​ការបោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​នា​ខែឧសភា​ខាងមុខ​។ ស្ដេច​ប្រដាល់​រូបនេះ​នឹង​ខកខាន​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដោយសារ​ជាប់​ហ្វឹកហាត់​ត្រៀម​ការប្រកួត​មកដល់​។ ទោះជា​បែបនេះ​ក្តី​កីឡាករ​វ័យ​៣៧​ឆ្នាំ​រូបនេះ​នៅតែ​អះអាងថា នឹង​ផ្ដោតលើ​ការងារ​នយោបាយ​ពេញទំហឹង​នៅក្រោយ​ការប្រកួត​ចប់​។​
​គួរ​បញ្ជាក់ថា Pacquiao នឹង​ត្រូវធ្វើ​សន្និសីទ​សារព័ត៌មាន​នៅក្នុង​ទីក្រុង Los Angeles មុនពេល​ត្រូវធ្វើ​ដំណើរ​បន្តទៅ​ទីក្រុង New York៕

pac

​

កូរ៉េខាងជើង​បង្ហោះ​ប៉េងប៉ោង​សណ្តោង​ខិតប័ណ្ណ​ចូល​កូរ៉េខាងត្បូង​

​កូរ៉េខាងត្បូង​៖​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា យោធា​កូរ៉េខាងជើង​បាន​បង្ហោះ​ប៉េងប៉ោង​សណ្ដោង​ខិតប័ណ្ណ និង​បាន​ប៉ើង​ទៅដល់​ទីក្រុង​សេ​អ៊ូ​ល​ជិត​ព្រំដែន​ផងដែរ​។​
​ប្រភព​បានដឹងថា បាច​ខិតប័ណ្ណ​ឃោសនា​ប្រមាណ​១​លាន​សន្លឹក​តាម​ប៉េងប៉ោង​ចូល​ប្រទេស​កូរ៉េខាងត្បូង គ្រា​ដែលមាន​ភាព​តានតឹង​រវាង​គូ​ជម្លោះ​ទាំងពីរ​កំពុង​កើតមាន ក្រោយ​មានការ​តេស្ត​គ្រាប់បែកនុយក្លេអ៊ែរ​រប​ស់​កូរ៉េខាងជើង​ថ្មីៗ​នេះ​។ ប្រភព​បន្តថា ការ​បាចសាច​ខិតប័ណ្ណ​កូរ៉េខាងជើង​គឺជា​រឿង​កម្រ​កើតមាន​បំផុត ខណៈ​កូរ៉េ​ទាំងពីរ​បាន​បញ្ឈប់​សង្គ្រាម​ចិត្តសាស្ត្រ​ជា​ផ្លូវការ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​កាលពី​ឆ្នាំ​២០០៤​។ ប៉ុន្តែ​សកម្មជន​កូរ៉េខាងត្បូង​ទេ នៅតែ​បញ្ជូន​ខិតប័ណ្ណ​តាម​ប៉េងប៉ោង​ម្ដងម្កាល​ទៅកាន់​កូរ៉េខាងជើង ដែល​នាំ​ឲ្យ​មានការ​ឆ្លើយតប​បែប​កំហឹង​របស់​កូរ៉េខាងជើង​បែបនេះ​។​
​គួរ​បញ្ជាក់ថា ការប្រឈមមុខ​បែប​សង្គ្រាមត្រជាក់​នេះ​ពុះកញ្ជ្រោល​ឡើង ចាប់តាំងពី​មានការ​អះអាង​ពី​កូរ៉េខាងជើង​កាលពី​ថ្ងៃទី​៦​មករា​ថា ខ្លួន​ជា​អ្នក​តេស្ត​គ្រាប់បែក​អ៊ី​ដ្រូ​ហ្សែ​ន​ក្រោម​ដី​។ មុន​មានការ​បាច​បង្ហោះ​ខិតប័ណ្ណ​នេះ កូរ៉េខាងត្បូង​ក៏បាន​ផ្សព្វផ្សាយ​យុទ្ធនា​ប្រឆាំង​ក្រុង ព្យុងយ៉ាង និង​ដាក់​ប្រដាប់​បំពង​តាម​ព្រំដែន​បែរ​ទៅរក​កូរ៉េខាងជើង​ដែរ​៕

North-Korea-propaganda-635644

​

ប៉ូលិស​ឥណ្ឌូណេស៊ី​៖​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​ជាង​មុន​អាច​កើតមាន

ឥណ្ឌូណេស៊ី​៖​មេបញ្ជាការ​ប៉ូលិស​ឥណ្ឌូណេស៊ី​លោក Badrodin Haiti បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​ជាង​មុន​អាច​កើតមាន ប្រសិនបើ​ពួក​ភេរវជន​ជ្រុលនិយម ISIS​ត្រលប់​មកពី​មជ្ឈិមប្រទេស​វិញ​។​
​លោក​មេបញ្ជាការ​រូបនេះ​បន្តថា ការវាយប្រហារ​នៅ​កណ្ដាល​រដ្ឋធានី​ឥណ្ឌូណេស៊ី​កាលពី​សប្តាហ៍​មុន​ជា​គម្រោងការ​មួយ “​ផែនការ B” ធ្វើឡើង​ដោយ​ក្រុម​ទាហាន ISIS ក្រោយពី​ប្រតិបត្តិការ​ប៉ូលិស​បាន​បង្អាក់​គម្រោង​ការវាយប្រហារ នា​អំឡុងពេល​ថ្ងៃ​គ្រិស្ត​ស្មាស និង​ថ្ងៃបុណ្យ​ចូលឆ្នាំ​សកល​។ លោក​មេបញ្ជាការ​បញ្ជាក់​ថា ការវាយប្រហារ​នោះ​គឺ​ផែនការ B បន្ទាប់ពី​ផែនការ​មិនបាន​សម្រេច​ពួកគេ​ក៏បាន​វាយប្រហារ​លើផ្លូវ Thamrin ដែលជា​កន្លែង​មាន​មនុស្ស​ធ្វើដំណើរ​ច្រើន​។
​ទោះយ៉ាងណា​ក្ដី​លោក​មេបញ្ជាការ Badrodin បាន​បន្តទៀតថា ប៉ូលិស​នឹង​បន្ត​ខំប្រឹងប្រែង​ទ្វេ​ជា​ពីរ ដើម្បី​តាមដាន​រកមើល​បណ្ដាញ ISIS ក្នុងប្រទេស​ឥណ្ឌូណេស៊ី បន្ទាប់ពី​កើតមាន​ការវាយប្រហារ​ចុងក្រោយ​នោះ​។
​ដោយឡែក​អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ឲ្យ​ដឹងថា ប្រជាជន​ឥណ្ឌូណេស៊ី ៥០០​នាក់​បានធ្វើ​ដំណើរ​ទៅ មជ្ឈិមបូព៌ា​ដើម្បី​ចូលរួម​ជាមួយ​ក្រុម ISIS ។ ប៉ុន្តែ​អ្នកចូលរួម​ចំនួន​១០០​នាក់ ត្រូវគេ​ជឿថា បាន​ត្រលប់មក​ឥណ្ឌូណេស៊ី​វិញ​ហើយ​។​
គួរ​បញ្ជាក់ថា ការ​បំផ្ទុះ​គ្រាប់បែកដៃ និង​បាញ់ប្រហារ​កាំភ្លើង​នៅ Thamrin Road រដ្ឋធានី ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ព្រហស្បតិ៍​កន្លងទៅ បាន​បណ្តាល​ឲ្យ​មនុស្ស​៨​នាក់​ស្លាប់ ក្នុងនោះ​៤​នាក់​ជា​មន្ត្រីប៉ូលិស ខណៈដែល​២០​នាក់​ផ្សេងទៀត​រងរបួស​៕

Indonesia's national police chief Badrodin Haiti speaks with Reuters during an interview at police headquarters in Jakarta January 18, 2016.  Indonesia is bracing for the return of experienced Islamic State fighters from the Middle East who would be capable of carrying out attacks far more deadly than the assault on Jakarta last week, the country's police chief said on Monday. REUTERS/Darren Whiteside

indonesian-police-guard

​

អ៊ីរ៉ង់​នៅតែ​បន្ត​កម្មវិធី​មី​ស៊ី​ល​គ្រា​ដែល​អាមេរិក​ដាក់ទណ្ឌកម្ម​ជាថ្មី​

​អ៊ីរ៉ង់​៖អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់​បាន​ថ្លែងថា រដ្ឋាភិបាល​ប្រទេស​អ៊ីរ៉ង់​នៅតែ​បន្ត​កម្មវិធី​គ្រាប់​មី​ស៊ី​ល​របស់ខ្លួន គ្រា​ដែល​ទទួលរង​នូវ​ការដាក់ទណ្ឌកម្ម​ជាថ្មី​ពី​សំណាក់​សហរដ្ឋអាមេរិក​ក៏ដោយ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ចិន​ស៊ិន​ហួ​។​
​ការប្រកាស​ជំហរ​បែបនេះ​បន្ទាប់ពី​សហរដ្ឋអាមេរិក កាលពី​សប្តាហ៍​មុន​បានប្រកាស​ដាក់​នឹង​ទណ្ឌកម្ម​ជាថ្មី​ម្តងទៀត ឆ្លើយតប​នឹង​កម្មវិធី​គ្រាប់​មី​ស៊ី​ល​របស់​អ៊ីរ៉ង់​។
​អ្នកនាំពាក្យ​រូបនេះ​បាន​បញ្ជាក់ថា អ៊ីរ៉ង់​នឹង​ឆ្លើយតប​ចំពោះ​ទង្វើ​បង្កហេតុ​របស់​សហរដ្ឋ​អាមេរិក តាមរយៈ​ការបន្ត​កម្មវិធី​គ្រាប់​មី​ស៊ី​ល ព្រមទាំង​ជំរុញ​សមត្ថភាព​ការពារ​សន្តិសុខ​ជាតិ​បន្ថែមទៀត​។​
​គួរ​បញ្ជាក់ថា ការដាក់ទណ្ឌកម្ម​នេះ ធ្វើឡើង​ក្នុង​រយៈពេល​មួយថ្ងៃ បន្ទាប់ពី​រដ្ឋាភិបាលរ​ប​ស់លោក អូ​បា​ម៉ា ទើបតែ​ប្រកាស​ដក​ទណ្ឌកម្ម​ពី​រដ្ឋាភិបាល​ក្រុង​តេ​អ៊ីរ៉ង់​៕

Iranian President Hassan Rouhani talks to journalists after he registered for February's election of the Assembly of Experts, the clerical body that chooses the supreme leader, at Interior Ministry in Tehran December 21, 2015. REUTERS/Raheb Homavandi/TIMA

Iranian President Hassan Rouhani talks to journalists after he registered for February’s election of the Assembly of Experts, the clerical body that chooses the supreme leader, at Interior Ministry in Tehran December 21, 2015. REUTERS/Raheb Homavandi/TIMA

​

​សមត្ថកិច្ច​បន្ត​ឡោមព័ទ្ធ​ទីតាំង​លាក់​ឈើ​របស់​ឧកញ៉ា​ពីររូប និង​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន​

ដោយ៖រដ្ឋា

​ភ្នំពេញ​៖ក្រុម​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ និ​ងថ្ងៃ​ចន្ទ ទី១៨ មករា នេះ បាន​រកឃើញ និង​បន្ត​ឡោមព័ទ្ធ​ឈើ​រាប់សិប​ពាន់​ម៉ែត្រ​គីប​ដែល​ឈ្មួញ និង​ឧកញ៉ា​មួយចំនួន​បាន​លាក់ទុក​នៅក្នុង​ព្រៃ នៅក្នុង​ឃ្លាំង និង​នៅក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន ក្នុង​ខេត្តក្រចេះ ព្រោះ​សមត្ថកិច្ច​មិនអាច​ដឹកជញ្ជូន​ចេញ និង​គ្មាន​កន្លែង​ស្តុក​ទុក​។​

​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បាន​រាយការណ៍​ពី​តំបន់​ប្រតិបត្តិការ​ថា ឈើ​ដែល​សមត្ថកិច្ច​កំពុងតែ​គ្រប់គ្រង មាននៅ​ខេត្តក្រចេះ ជាង ១០០០​ម៉ែត្រ​គីប នៅ​ខេត្ត​មណ្ឌល​គី​រី​ប្រមាណ​ពី ១០០០ ទៅ ២០០០ ម៉ែត្រ​គីប និង​នៅក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន​ក្នុងខេត្តក្រចេះ មាន​ជិត ៣​ពាន់​ម៉ែត្រគូប (២.៧១៣​ម៉ែត្រគូប​)​។​

​ប្រភព​បន្តថា ឈើ​ដែល​រកឃើញ​ស្តុក​ទុក​នៅក្នុង​ឃ្លាំង​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា មាន​ប្រមាណ​ជាង ២០០០ កំណាត់​(​មិនទាន់​រាប់​អស់​) ជិត ១០០០ ម៉ែត្រ​គីប និង​ឈើ​របស់​ឧកញ៉ា សឹង្ហ សំអុល ក៏បាន​រកឃើញ​ផងដែរ តែមាន​ចំនួន​តិចតួចប៉ុណ្ណោះ។ ឈើ​របស់​ឧកញ៉ា ទាំងពីរ​នាក់​នេះ គឺ​បាន​លាក់ទុក​នៅ​ជិត​តំបន់​ព្រំដែន​វៀតណាម​។​

​អ្នករាយការណ៍​ព័ត៌មាន​បន្តថា នៅ​រសៀល​ថ្ងៃទី​១៨ មករានេះ ក្រុម​ប្រតិបត្តិ​ការបង្ក្រាប មិនអាច​ប្រមូល​ឈើ​ដឹក​ចេញពី​ចំណុច​ដែល​គេ​លាក់ទុក​ក្នុងព្រៃ​នោះបានទេ ដែល​ចាំបាច់​កងកម្លាំងប្រដាប់អាវុធ​ចម្រុះ​ត្រូវ​នៅ​បន្ត​ឡោមព័ទ្ធ​រហូត​មានការ​ណែនាំ​ជាថ្មី ព្រោះ​ឧទ្ធម្ភាគចក្រ​មាន​បញ្ហា​បច្ចេកទេស​។​

​ប្រភព​ដដែល​បន្តទៀត​ថា កំណាត់ឈើ​ជិត ៣​ពាន់​ម៉ែត្រគូប (២.៧១៣​ម៉ែត្រគូប​) ត្រូវបាន​កងកម្លាំងប្រដាប់អាវុធ​ចម្រុះ​ជាង ១០០​នាក់​កំពុង​ឡោមព័ទ្ធ​ជាច្រើន​ចំណុច ឋិត​នៅ​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន ឈ្មោះ ហ្វូ​ឡាយ ឈុន គ្រុប (FU LAI CHUN GROUP) ចំនួន ៣​ថ្ងៃ​កន្លងមក និង​រង់ចាំ​សេចក្តីសម្រេច​ពី​ប្រធាន​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស ព្រៃឈើ លោក សៅ សុខា​៕

tgfreaaa
frdekiuuu

​

​

 

 

 

 

 

 

 

កំណាត់ឈើ​ក្នុង​បរិវេណ​ដី​ សម្បទាន​សេដ្ឋកិច្ច​ចិន ឈ្មោះ ហ្វូ​ឡាយ ឈុន គ្រុប (FU LAI CHUN GROUP) ឋិត​នៅ​ឃុំ​រលួស ស្រុក​សំបូរ ខេត្តក្រចេះ នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦​។

ពលរដ្ឋ​ប្រមូលផ្តុំ​ទាមទារ​ប្រាក់​លក់​ដី​ស្រះ​ ដែល​ខណ្ឌ​ពោធិ​សែន​ជ័យ​សន្យា​ឲ្យ​មួយ​គ្រួសារ​១​ពាន់​ដុល្លារ​

​ដោយ៖សួង សាម

ភ្នំពេញ​៖​ រួមមួយ​កន្លែង​កេរ​តាំង​ឆ្នាំ​១៩៧៩​មក ស្ថិតនៅ​ក្នុងភូមិ ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ ត្រូវបាន​អាជ្ញាធរ​ប្រកាស​លក់​ដោយ​សន្យាថា នឹង ចែក​លុយ​អោយ​ប្រជាជន ប៉ុន្តែ​ជិត​១​ឆ្នាំ ហើយ មិនទាន់​ឃើញ​ស្រមោល​លុយ​ទេ​។​
​
ក្រុម​ប្រជាពលរដ្ឋ​បាន​ប្រាប់ មេគង្គ​ប៉ុស្តិ៍ ថា ពលរដ្ឋ​បាន​រិះគន់​អាជ្ញាធរ​ដែនដី​យ៉ាងខ្លាំង ដោយ​គ្មាន​ជំនឿ​បន្តិច​ណា​សោះ​ថា​នឹង​បាន​លុយ​ចំណែក ១ ពាន់​ដុល្លារ​ក្នុង​មួយ​គ្រួសារ ពី​ការលក់​ស្រះ​រួមមួយ​កន្លែង ដែលជា​កេរអាករ តាំងពី​ឆ្នាំ​១៩៧៩ មក​។​
​
ប្រជាពលរដ្ឋ​ដែលជា​អ្នកភូមិ ប៉​ប្រ៉​ក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ប្រមាណ​១០០​នាក់ តំណាងអោយ​ប្រជាពលរដ្ឋ​ចំនួន ២៥០ គ្រួសារ បានមក​ជួបជុំគ្នា​នៅ​តំបន់​ដី​ស្រះ​នោះ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ម្សិលមិញ​នេះ ដោយបាន​នាំគ្នា​សំដែង​ការមិនទុកចិត្ត​ចំពោះ​អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ​ដែល ​បាន​សន្យាថា អោយ​លុយ​ពួកគាត់ ក្នុង​មួយ​គ្រួសារ ១ ពាន់​ដុល្លារ ព្រោះ រយៈពេល​ជិត​មួយឆ្នាំ​កន្លងមកហើយ នៅតែ​ឮថា​ឲ្យ​ចាំ​ថ្ងៃនេះ ចាំ​ថ្ងៃនោះ​មិនចេះចប់​។​
​
ក្រុម​ប្រជាពលរដ្ឋ បាន​បញ្ជាក់ថា ដី​ស្រះ​នេះ លក់បាន​ចំនួន ជាង​៧០​ម៉ឺន ដុល្លារ ហើយ​គ្រោង​ធ្វើការ​បែងចែក​អោយ​ប្រជាជន​ចំនួន​២៥០​គ្រួសារ អស់​ចំនួន ២៥ ម៉ឺន​ដុ​លា្ល​រ​។​ទិញ​ស្នាក់ការ​ភូមិ ២​ល្វែង អស់​១០ ម៉ឺន​ដុលារ​។​នេះ​ជាការ​សន្យា​ជាក់ស្តែង តែ​ចំណែក​ថា​នឹង​ជួយ​ជួសជុល​ប្រព័ន្ធ​លូ និង​ឈូសឆាយ​ផ្លូវ​ក៏​មិនមាន​លក្ខណៈ​ប្រាកដប្រជា​នោះដែរ​។​
​
ពលរដ្ឋ​ដដែល​បន្តថា សរុបមក សាច់​លុយ​ចំណាយ​ជាក់ស្តែង អស់​តែ​៣៥ ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ចំណែក​ប្រាក់​ដែល​នៅសល់​ពួកគាត់​មិន​ចង់ដឹង​ទេ​។​
​
លោក​អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ នៅ​រសៀល​ថ្ងៃទី ១៨ ខែមករា នេះ មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​ខាងលើនេះ​បានទេ​ ៕

 

 

tgfrebbtgfraaagtfreccfgtrdd

 

ប្រជាកសិករខេត្ត​ប៉ៃលិន​បារម្ភ​ពី​តម្លៃ​ដំឡូង​មី​ចុះថោក​ដោយសារគ្មានទីផ្សារ​

 

​ខេត្ត​ប៉ៃ​លិ​ន៖ផល​ដំឡូង​មី​រាប់ម៉ឺន​តោន​របស់​ប្រជាកសិករ​នៅ​ខេត្ត​ប៉ៃលិន គ្មាន​ទីផ្សារ​សម្រាប់​លក់ ដោយសារ​តម្លៃ​ធ្លាក់​ថ្លៃ​ទាប​ពេក ធ្វើ​ឲ្យ​កសិករ​លក់​មិនបាន​ប្រាក់ចំណេញ​។ ប្រជាកសិករ​មួយចំនួន កំពុង​ព្រួយបារម្ភ​ខ្លាច​រកប្រាក់​សងបំណុល​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ មិនបាន ហើយ​អាច​នឹង​ត្រូវគេ​រឹបអូស​យក​ដី ផ្ទះសម្បែង និង​ពុំមាន​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​។​
​
វិទ្យុ​អាស៊ីសេរី​បាន​ដកស្រង់​សំដី​ប្រជាកសិករ​ខេត្ត​ប៉ៃលិន​ដែល​លើកឡើង​ស្រដៀង​គ្នា​ថា ដំណាំ​ដំឡូង​មី​ឆ្នាំនេះ​លក់​មិនបាន​ផលចំណេញ​ដូច​កាលពី​ឆ្នាំ​កន្លងទៅ ឡើយ គឺ​តម្លៃ​ដំឡូង​ធ្លាក់​ថ្លៃ​តាំងពី​ពាក់កណ្ដាល​ខែធ្នូ ឆ្នាំ​២០១៥ រហូតមក ដោយ​ពុំ​ដឹង​បណ្ដាលមកពី​អ្វី​នោះទេ​។​
​
ប្រជាកសិករ​នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ឈ្មោះ ង៉ែត សារ៉ាត់ រៀបរាប់​ឲ្យ​ដឹងថា លោក​ដាំដំឡូង​មី​លើ​ផ្ទៃដី​ចំនួន ៨​ហិកតារ ត្រូវ​ចំណាយ​ដើមទុន​ទៅលើ​ការ​ភ្ជួរ​ដី ថ្លៃ​ជី និង​ការដឹកជញ្ជូន ជាដើម អស់​ប្រហែល ៦០០​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ហិកតារ​។ លោក​បន្តថា ប្រសិនបើ​ដំឡូង​ឲ្យ​ផល​ល្អ នឹង​ទទួល​ទិន្នផល​ប្រមាណ​ពី ២៥​តោន​ទៅ ៣០​តោន​ក្នុង​មួយ​ហិកតា​រដែរ​។​
​
វិទ្យុ​ដដែល​បន្តថា តម្លៃ​ដំឡូង​មី គឺជា​បញ្ហាសំខាន់​របស់​ប្រជាកសិករ​ទៅហើយ ប្រសិនបើ​ហាងឆេង​ដំឡូង​ធ្លា​ក់ទាប គឺ​លក់​មិនបាន​ប្រាក់ចំណេញ​នោះទេ​។ លោក ង៉ែត សារ៉ាត់ អះអាងថា ដំឡូង​មី​ឆ្នាំនេះ​ធ្លាក់​ថ្លៃ​ទាប​ជាង​ឆ្នាំ​កន្លងទៅ ដោយ​តម្លៃ​ដំឡូង​ស្រស់​ដែល​ឈ្មួញ​ប្រមូល​ទិញ​ពី​ប្រជាកសិករ​ប្រមាណ ១​បាត​កន្លះ ឬ​ប្រហែល ១៧០​រៀល​ក្នុង​មួយ​គីឡូក្រាម​៖ «​ទាំង​គេ​ទាំង​ខ្ញុំ រស់នៅ​ពឹងផ្អែក​តែ​លើ​ដំណាំ​ដំឡូង​មី សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។ ដល់​តម្លៃ​ដំឡូង​ធ្លាក់​ទាប​អ៊ីចឹងទៅ មិនដឹងថា​ធ្វើ​យ៉ាងម៉េច​ទេ​»​។​
​ពុំមែន​មានតែ​ប្រជាកសិករ​ម្នាក់​ប៉ុណ្ណោះ​ទេ ដែល​ត្អូញត្អែរ​ពី​តម្លៃ​ដំឡូង​មី​ធ្លាក់​ថ្លៃ​នោះ គឺ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន ភាគច្រើន​តែង​ជួប​បញ្ហា​នេះ​ដូចគ្នា តែ​ពួកគាត់​គ្មាន​ជម្រើស​អ្វីដែល​លក់បាន​តម្លៃ​ប្រសើរ​ជាង​នេះ ហើយ​ត្រូវ​បង្ខំចិត្ត​លក់​ដំឡូង​មី​ក្នុង​តម្លៃថោក ដើម្បី​យកប្រាក់​ទៅ​សង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដែល​បាន​ខ្ចី​ធ្វើ​ដើមទុន​កាលពី​ដើមរដូវ​ដាំ​ដុះ​នោះ​។​
​
ប្រជាកសិករ​នៅ​ស្រុក​សាលា​ក្រៅ ម្នាក់ទៀត​ឈ្មោះ ណៃ ទ្រា​វ ថ្លែងថា លោក​ដាំដំឡូង​មី​លើ​ផ្ទៃដី​ចំនួន ១៥​ហិកតារ ការប្រមូល​ផល​ឆ្នាំនេះ​បាន​ទិន្នផល​តិចជាង​ឆ្នាំមុនៗ ហើយ​គ្មាន​ទីផ្សារ​សម្រាប់​លក់​នោះទេ​។ លោក​អះអាងថា ហាងឆេង​ដំឡូង​មី​សព្វថ្ងៃ​ទាប​ពេក ធ្វើ​ឲ្យ​កសិករ​លក់​ចេញ​មិន​ទទួលបាន​ប្រាក់ចំណេញ​ឡើយ​។ លោក​បន្ថែមថា បើ​លក់​ដំឡូង​មិនបាន​ប្រាក់ចំណេញ​ទេ ប្រជាកសិករ​មួយចំនួនធំ​ដែល​ខ្ចីប្រាក់​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ នឹង​ជួប​បញ្ហា​ខ្វះខាត​ជីវភាព​ប្រចាំថ្ងៃ ព្រោះ​គ្មាន​របរ​ណា​ផ្សេង​ក្រៅពី​របរ​កសិកម្ម​ឡើយ​។ លោក​បញ្ជាក់ថា ប្រសិនបើ​តម្លៃ​ដំឡូង​មី​ចាប់ពី ២០០​រៀល​ឡើងទៅ តម្លៃ​នេះ​ពេល​ទូទាត់​រួច ទទួលបាន​ប្រាក់ចំណេញ​ខ្លះ និង​ពុំ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាកសិករ​នោះទេ​៖ «​បើទោះជា​ដំឡូង​ចុះថោក ខ្ញុំ​ក៏​ចេះតែ​ទ្រាំ​តស៊ូ​ទាំង​ត្រដរខ្យល់​ទៅ ព្រោះ​អី​ខ្ញុំ​គ្មាន​ការងារ​អ្វី​ផ្សេង​ពីនេះ​»​។​

​ទិន្នផល​ដំឡូង​មី​របស់​ប្រជាកសិករ​នៅ​ខេត្ត​ប៉ៃលិន ភាគច្រើន​ពួកគាត់​ដឹក​យកទៅលក់​ឲ្យ​ឈ្មួញ​ដល់ទី​កន្លែង និង​ចំណាយ​ថ្លៃ​ដឹក​ជ​ញ្ជួ​ន​ដោយ​ខ្លួនឯង​។ អ្នកស្រុក​ឲ្យ​ដឹងថា ឈ្នួល​ដឹក​ដំឡូង​គេ​គិត​ទៅតាម​ទីជិត​ទី​ឆ្ងាយ ប្រសិនបើ​ដឹក​រថយន្ត​ចំណុះ ១០​តោន ហើយ​មាន​ចម្ងាយ​ពី ២០​គីឡូម៉ែត្រ​ទៅ ៣០​គីឡូម៉ែត្រ គេ​គិត​តម្លៃ​ពី ២០​ម៉ឺន​រៀល​ទៅ ២៥​ម៉ឺន​រៀល​ក្នុង​មួយ​ជើង​។​
​
ប្រជាកសិករ​កំពុង​ព្រួយបារម្ភ​ខ្លាច​ម្ចាស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ រឹបអូស​យក​ទ្រព្យសម្បត្តិ​នៅពេល​ខាងមុខ ពីព្រោះ​ពួកគាត់​ភាគច្រើន​លក់​ដំឡូង​មី​ក្នុង​តម្លៃថោក ហើយ​រកប្រាក់​មិន​គ្រប់​សម្រាប់​សង​គេ​បាន​នោះទេ​។​

​ប្រធាន​មន្ទីរ​កសិកម្ម និង​រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ប៉ៃលិន លោក សាយ សុផាត មានប្រសាសន៍ថា ប្រជាកសិករ​ប្រមាណ ៨៥​ភាគរយ ប្រកប​របរ​ដាំដំឡូង​មី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។ លោក​ទទួលស្គាល់ថា តម្លៃ​ដំឡូង​មី​ឆ្នាំនេះ​ទាប​ជាង​ឆ្នាំ​កន្លងទៅ គឺ​កាលពី​ឆ្នាំ​២០១៥ តម្លៃ​ដំឡូង​ស្រស់​ប្រមាណ​ពី ២៥០​រៀល​ទៅ ៣០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ យ៉ាងណា​លោក​បញ្ជាក់ថា តម្លៃ​ដំឡូង​មី​ធ្លាក់​ថ្លៃ​នេះ គឺ​ទៅតាម​ហាងឆេង​ដំឡូង​ទីផ្សារ​លើ​ពិភពលោក​ធ្លាក់​ថ្លៃ​ដែរ គឺ​ពុំមែន​ដោយសារ​ឈ្មួញ​ទម្លាក់​ថ្លៃ​ប្រជាកសិករ​នោះទេ​៖ «​វា​ជា យន្តការ​ពិភពលោក​ទៅហើយ ព្រោះ​អីយើ​ង​ពឹង​ផ្អែកលើ​ទីផ្សារ​នៅ​ប្រទេស​ចិន និង​ថៃ​។ បើ​ប្រទេស​គេ​ធ្លាក់​ថ្លៃ យើង​ក៏​ធ្លាក់​ថ្លៃ​ដែរ មិនបាច់​ឆ្ងល់​អី​ច្រើន​ទេ​»​។​
​
អ្នកជំនាញ​សេដ្ឋកិច្ច លោក ស្រី ច​ន្ធី ពន្យល់ថា តម្លៃ​ដំឡូង​មី​ធ្លាក់​ថ្លៃ ដោយសារ​រដូវ​នេះ​ជា​រដូវ​ប្រមូល​ផល​របស់​ប្រជាកសិករ​លើ​ពិភពលោក​។ បញ្ហា​នេះ ធ្វើ​ឲ្យ​ចំនួន​ផ្គត់ផ្គង់​ច្រើនជាង​តម្រូវការ ពីព្រោះ​ដំឡូង​នៅ​កម្ពុជា ពឹងផ្អែក​ទៅលើ​ទីផ្សារ​នៅក្រៅ​ប្រទេស​។ លោក​បន្ថែមថា បញ្ហា​ទាំងនេះ​អាចជួយ​ប្រជាកសិករ​បាន លុះ​ណា​រដ្ឋាភិបាល​បង្កើត​រោងចក្រ​កែច្នៃ​ពី​ផលិតផល​ដំឡូង​មី​ក្នុងស្រុក ឲ្យ​បាន​ច្រើន និង​បញ្ចុះតម្លៃ​អត្រា​ការប្រាក់​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដល់​ប្រជាកសិករ​ឲ្យ​បាន​ទាប​ជាង​ពេលបច្ចុប្បន្ន ដើម្បី​កាត់បន្ថយ​ការចំណាយ​ដើមទុន​របស់​ប្រជាពលរដ្ឋ​៖ «​ម្យ៉ាងទៀត ប្រជាកសិករ​ត្រូវមាន​កន្លែង​ថែទាំ មានន័យថា គាត់​កែច្នៃ​ពាក់កណ្ដាល មាន​ឃ្លាំង​ហាល​អី​ហើយ ចេះ​បច្ចេកទេស​ថែរក្សា​ទុកដាក់​វា​បាន​ឲ្យ​មាន​អាយុកាល ឆ្លើយតប​នឹង​តម្រូវការ​នៅពេល​រដូវ​ដាំ​ដុះ​»​។​
​
ដំឡូង​មី​ធ្លាក់​ថ្លៃ​នេះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាកសិករ​ជា​ប្រព័ន្ធ នៅ​ខណៈ​អតិផរណា​កើនឡើង ពោលគឺ​ទំនិញ​សព្វសារពើ​នៅលើ​ទីផ្សារ កាន់តែ​ឡើងថ្លៃ រដ្ឋាភិបាល​មិនទាន់មាន​យន្តការ​ណាមួយ​ជួយឧបត្ថម្ភ​ទុន ឬ​រដ្ឋ​ទិញ​ស្ដុក​ទុក​ពី​ប្រជាកសិករ ដើម្បី​ជួយ​ទប់ស្កាត់​ការទម្លាក់​តម្លៃ​ណាមួយ​ពី​ឈ្មួញកណ្ដាល​នោះ​។ ទិន្នផល​កសិកម្ម​រប​ស់​ប្រជាកសិករ​គ្មាន​តម្លៃ ក៏​ជា​មូលហេតុ​មួយ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចំណាកស្រុក ហើយ​ប្រឈម​នឹង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដែល​ប្រជាពលរដ្ឋ​បានដាក់​បញ្ចាំ​នោះ ហើយ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ រដ្ឋាភិបាល​នឹង​មិនអាច​កាត់បន្ថយ​បាន​នោះឡើយ​។​
​
របាយការណ៍​ចុងក្រោយ​របស់​ធនាគារពិភពលោក (World Bank) ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​កម្ពុជា រកចំណូលបាន​ចំនួន ៥​ពាន់​រៀល​ក្នុង​មួយថ្ងៃ​មាន​ប្រមាណ ៦​លាន​នាក់​។ ក្រៅពីនេះទៀត ប្រជាពលរដ្ឋ​ប្រមាណ ៧០% បាន​ជំពាក់​បំណុល​គេ​។ របាយការណ៍​ធនាគារ​ពិភពលោក​ដដែល​បង្ហាញ​ថា សេដ្ឋកិច្ចកម្ពុជា អាច​ប៉ះពាល់​ដោយសារ​តម្លៃ​ផលិតផល​កសិកម្ម​ធ្លាក់ចុះ អត្រា​ប្ដូរប្រាក់​ប្រែប្រួល ហើយ​វិស័យ​ទេសចរណ៍​មិនសូវមាន​សន្ទុះ​ខ្លាំង​។ ធនាគារពិភពលោក ឲ្យ​ដឹងថា ទិន្នផល​កសិកម្ម​ធ្លាក់ចុះ ព្រោះ​លក្ខខណ្ឌ​អាកាសធាតុ​មិនល្អ​។​
​
ចំណែក​របាយការណ៍រ​បស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ប៉ៃលិន បង្ហាញថា ផ្ទៃដី​ដាំដំឡូង​មី​របស់​ប្រជាកសិករ​ខេត្ត​ជាប់​ជាយដែន​ខ្មែរ​-​ថៃ មួយ​នេះ​មាន​ជាង ៤៧.០០០​ពាន់​ហិកតារ​ក្នុងចំណោម​ប្រជាពលរដ្ឋ​ជាង ៦​ម៉ឺន​នាក់ ដែល​ក្នុងនោះ ពលរដ្ឋ​ចំនួន ៨៥​ភាគរយ ដាំដំឡូង​មី ក្រៅពីនោះ ដាំ​ដំណាំ​ហូប​ផ្លែ និង​ដំណាំ​រួមផ្សំ មាន​ជាអាទិ៍ តា​ង៉ែ​ន ស្វាយ និង​ពោត ជាដើម ជាង ៣.៦០០​ហិកតារ និង​ដំណាំ​ស្រូវ​ជាង ៥​ពាន់​ហិកតា​៕​ប្រ​ភ​ព៖អែ អេ​ហ្វ​ស អា​

ftrfdaaa​កសិករ​លើក​ដំឡូង​មី​ដាក់​រថយន្ត​នៅ​ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦​