All posts by មេគង្គ ប៉ុស្តិ៍

ភ្ជង់​ប្លន់​យក​ម៉ូតូ​និង​ទូរ​ស្ទ​ព័​ដៃ​ពី​នារី​ម្នាក់ នៅ​សង្កាត់​បឹងទំពន់

aaarfde​ដោយ៖រដ្ឋា

ភ្នំពេញ ៖ ចោរប្លន់​២​នាក់ ប្រដាប់​ដោយ កាំភ្លើងខ្លី​មួយ​ដើម បានធ្វើ​សកម្ម​ភាន​ភ្ជង់​ប្លន់​យក​ម៉ូតូ​ម៉ាក​ស្តុ​ប​ពីមួយ​គ្រឿង និង​ទូរ​ស្ទ​ព័​ដៃ​មួយគ្រឿង​ទៀត បានសម្រេច​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង ២ និង​១៥ នាទី រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី ២១ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច ភូមិ​សន្សំ​កុសល​៤ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ ពេល​ជនរងគ្រោះ​ជិះ​ម៉ូតូ​មកពី​ដើរលេង​ជាមួយ​មិត្រ​ភ​ក្រ័ ហើយ​ជិះ​ចូលមក​ផ្លូវ​ច្រកចូល​ផ្ទះ ។

​តាម​សម្តី​របស់​ជនរងគ្រោះ​ឈ្មោះ រិ​ន ចេ​ច​នា ភេទ​ស្រី អាយុ ២៦៤​ឆ្នាំ មុខរប​ធ្វើការ ស្នាក់នៅ ភូមិ​សន្សំ​កុសល​៣ ក្នុង​សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស្កុប​ពី ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ៦៩៦២ មិន​ចាំ​លេខ​នៅខាងមុខ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បាន បាន​ជិះ​ម៉ូតូ​ម្នាក់ឯង មកពី​ដើរលេង​ជាមួយ​មិត្ត​ភ​ក្រ័​គាត់​ដែល​គេ​ទើប​មកពី​ប្រទេសក្រៅ​វ នៅ​ម្តុំ​ស្តុ​ប​អិន​ឌើ​ក​ខន ហើយ​ពេល​គាត់​ជួបជុំគ្នា​ចប់ គាត់​ក៏​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​វិញ ដោយ​ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវ​វត្ត​សន្សំ​កុសល ពេលមកដល់ ចំណុចកើតហេតុ ស្រាប់តែ​លេចមុខ ជនសង្ស័យ ២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង មិន​ចាំ​ម៉ាក ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម បាន​ជិះ​មក​ក្បែរ ហើយ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​គាត់​។ ដោយ​ឃើញបែបនេះ​គាត់​(​ជនរងគ្រោះ​) ភ័យ​ក៏​រេ​ចង្កូត​ម៉ូតូ​ដួល​ហើយ ជនល្មើស​នោះ​ក៏​ដេញ​មក​ភ្ជង់​ប្លន់​យក​ទូរ​ស្ទ​ព័​ដៃ​មួយគ្រឿង​ទៀត រួច​ស្ទុះ​លើក​ម៉ូតូ​របស់គាត់​ជិះ​ចេញទៅ​បាត់ស្រមោល​តែម្តង ។

ទោះយ៉ាងណា សមត្ថកិច្ច​បានមក​ចុះ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ ដោយ​យក​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុ​ស្លិ៍​នគរបាល បឹងទំពន់ ដើម្បី​សមត្ថកិច្ច​ការស្រាវជ្រាវ​តាម​ចាប់​ជន​ល្មើ​ល ។ ក្រោយ​កម្លាំង​សមត្ថកិច្ច​និង​កងកម្លាំង​រាជ​អាវុធហត្ថ​បាន​សហការគ្នា​ដេញតាម​ប្រ​ម៉ាញ់​ជនល្មើស​ទាំងនេះ​ផ្អើល​មួយ​ចំហៀង​ក្រុងភ្នំពេញ តែ​មិន​បានឃើញ​សូម្បីតែ​ស្រមោល​ចោរ​ម្នាក់ ៕

adeswaaaaafrde

​

​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាង​៥០០​គ្រួសារ​មក​ដាក់​ញត្តិ​អោយ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ​

ដោយ៖ អ៊ួង វឹង​ ​

​ខេត្តកោះកុង​៖ ដូច​ការគ្រោងទុក​ក្រុម​ប្រជាពលរដ្ឋ ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ ចំនួន​ជាង ៥០០​គ្រួសារ មកពី​ឃុំ​ចំនួន​៤ នៅ​ស្រុក​ស្រែអំបិល បាន​ដង្ហែ​ក្បួន​មក​ដាក់​ញត្តិ​នៅ​សាលាឃុំ​ជីខ​លើ ឃុំ​ជីខ​ក្រោម ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល និង​ឃុំ​កណ្តោល ស្រុប​ទុម​សាគរ ខេត្តកោះកុង នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦​នេះ ។​

​ញត្តិ​របស់​ប្រជាពលរដ្ឋ​ធ្វើឡើង​ក្នុង​គោលបំណង​ស្នើ​ឲ្យ លោក ឆាយ វុ​ធ មេឃុំ​ជីខ​លើ និង​លោក​ម៉េង យុយ មេឃំ​ុ​ដង​ពែង ធ្វើយ៉ាងណា​ជម្រុញ ឲ្យ​ក្រុមហ៊ុន​ទាំងពីរ​កាត់​ដី ចំនួន ៧៥៤.៦ ហិកតា ប្រគល់​មក​ឲ្យ​ប្រជាពលរដ្ឋ ១៧៣​គ្រួសារ​វិញ ដើម្បី​យកមក​ធ្វើជា​កម្មសិទ្ធិ​ក្នុងការ​ប្រើប្រាស់ និង​អាស្រ័យ​ផលដំណាំ​ដូចដើម​វិញ​។​
​
នៅក្នុង​ញត្តិ​នោះបាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ទាំងនោះ​ចង់បាន​ដីស្រែ​ចំការ ដែល​ក្រុមហ៊ុន​ចំនួន​ពីរ (​កោះកុង ស៊ូ​ហ្គឺ​រ និង​ក្រុមហ៊ុន ផ្លេ​ន​ថេ​សិន industry Company limited) បាន​ឈូសឆាយ​រំលោភ​ត្រឡប់មកវិញ និង​ស្នើ​ឲ្យ​ក្រុមហ៊ុន ផ្តល់ប្រាក់​សំណង​នៃ​ការខូចខាត​ដំណាំ ដែល​បាន​បាត់បង់​ឲ្យ​បាន​សមរម្យ និង​យុត្តិធម៌​។​

​លោក ឆាយ វុ​ធ មេឃុំ​ជីខ​លើ បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​ថា នៅ​រសៀល​នេះ​ឲ្យ​ដឹងថា ករណី​ទំនាស់​ដីធ្លី របស់​ប្រជាពលរដ្ឋ​ខាងលើនេះ គឺ​ហួស​ពី​ដែន​សមត្ថកិច្ច​របស់គាត់​។ លោក​បញ្ជាក់ថា តែ​យ៉ាងណាក៏ដោយ លោក​នឹង​ជួយ​អន្តរាគមន៍ ដោយ​នាំយក​ញត្តិ​នោះ ប្រគល់​ទៅកាន់​ថ្នាក់លើ​ជា​អ្នក​ជួយ​អន្តរាគមន៍​បន្ត​។

​គួរ​បញ្ជាក់ថា កន្លងមក​ប្រជាពលរដ្ឋ​ទាំងអស់នោះ បាន​ដាំ​ដុះ​លើដី​របស់​ពួកគាត់ ដោយ​ប្រក​បរបរ ដាំ​ស្រូវ ពោត​ចេក ដំបូង កៅស៊ូ ស្វាយ​ជាដើម លុះ​មកដល់​ឆ្នាំ​២០០៦ ទើប​ក្រុមហ៊ុន​ទាំងពីរ​បាន​នាំយក​គ្រឿងចក្រ ចូលមក​ឈូសឆាយ​បំផ្លាញ​ផលដំណាំ​របស់​ពួកគាត់ និង​ចាប់យក​គោក្របី​ជំរិត​ទារប្រាក់​ពី​ពួកគាត់​ផងដែរ ។ ក្រុម​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ ករណី​ទំនាស់​ដីធ្លី​នេះ​នៅ​មិនទាន់មាន ដំណោះស្រាយ​នៅឡើយ​ទេ​៕​11dxs

22deswq​

អាជ្ញាធរ​តាមរក​ស្ត្រី​ម្នាក់​ដែល​ឡើង​អង្គុយ​សម្មាធិ​លើ​រូបសំណាក​យាយ​ទេព​ក្រុង​សៀមរាប​

ដោយ៖សំរុង                      acfred111

​សៀមរាប​៖​ថ្មីៗ​នេះ មានការ​ភ្ញាក់ផ្អើល ដោយ​លេច​រូបភាព​ក្រុម​អ្នកធ្វើ​បារមី​មួយក្រុម ដែល​បាន​ទៅ​អង្គុយ​លើ​រូបសំណាក់​យាយ​ទេព​ស្ថិតនៅលើ​ដងផ្លូវ​ជាតិ​លេខ​៦ ខាងលិច​ព្រះរាជ ដំណាក់ ឫ​នៅជាប់​នឹង​ទីសក្ការៈ​ព្រះអង្គ​ចេក ព្រះអង្គ​ចម ប៉ុន្តែ​អាជ្ញាធរ​ក្រុង​សៀមរាប​មិន​អើពើ​ឡើយ​។
​
លោក ប៊ុន ថា​ឫ​ទិ្ធ អភិបាលរង​ខេត្តសៀមរាប និង​ជា​អ្នកនាំពាក្យ​បាន​ប្រាប់​អ្នកកាសែត​នៅ​ព្រឹក​ថ្ងៃទី​២០ មករា​ឆ្នាំ​២០១៦ នេះ​ថា សមត្ថកិច្ច​ចម្រុះ​កំពុង​តាម​ចាប់​ក្រុម​អ្នកធ្វើ​បារមី​នៅ​សំណាក់​យាយ​ទេព​នោះ​ហើយ ។​

​ក្នុង​បណ្តេញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ គេ​ឃើញ​មាន​រូបថត​មួយចំនួន​ក្នុង​នោះគេ​ឃើញ​មាន​ស្ត្រី​ម្នាក់ ក្នុង​សំលៀកបំពាក់ និង​កាយវិការ​អង្គុយ ដូច​រូបសំណាក់​យាយ​ទេព​អង្គុយ​សមាធិ​លើ​រូបសំណាក​យាយ​ទេព និង​មាន​មនុស្ស​មួយក្រុម មាន​គ្នា​ប្រមាណ​១០​នាក់ កំពុង​អង្គុយ​សំពះ​។​

​បើតាម​លោក ប៊ុន ថា​ឫ​ទិ្ធ វាយតម្លៃថា សកម្មភាព​ខាងលើ​ធ្វើឡើង​ក្នុង​រូបភាព​លួចលាក់ អាចធ្វើ​នៅពេល​ស្ងាត់ អំឡុងពេល​ម៉ោង​១២ ឫ​ម៉ោង​១​រំលង​អា​ធ្រា​ត្រ គឺ​នៅពេលដែល​សមត្ថកិច្ច​ស​ម្រាក​។
​លោក​អភិបាលរង​ខេត្តសៀមរាប​បន្តថា ក្រុម​ជន​ទាំងនោះ​គឺ​អ្នក​មកពី​ខាងក្រៅ មិនមែន​អ្នក​ខេត្តសៀមរាប​ទេ ហើយ​បើតាម​រូបភាព ពួកគេ​ជា​ជនជាតិខ្មែរ ដែល​អាជ្ញាធរ​ពិបាក​នឹង​សន្និដ្ឋាន​ពី​អាសយដ្ឋាន​ពិតប្រាកដ​។​បើ​ចឹ​ង​មែន នោះគេ​នឹងមិន​ងាយ​រកឃើញ​អត្តសញ្ញាណ​ណាស់​។​
​
តែ​លោក ប៊ុន ថា​ឫ​ទិ្ធ​ថា មិនយូរ​ទេ​សមត្ថកិច្ច​នឹង​អា​ចរក​ក្រុម​ដែល​ប្រព្រឹត្តិ​ទាំងនោះ ដើម្បី​ដាក់ទោស ឲ្យ​សក្តិសម​នឹង​អំពើ​ដែល​ពួកគេ​បានធ្វើ​លើ​ទីសក្ការៈ​ដែល​ដែលមាន​ជំនឿ​នេះ ។​

​រូបសំណាក់​យាយ​ទេព ស្ថិតនៅលើ​ដងផ្លូវ​ជាតិ​លេខ​៦ ខាងលិច​ព្រះរាជដំណាក់ ឬ​នៅជាប់​នឹង​ទីសក្ការៈ​ព្រះអង្គ​ចេក ព្រះអង្គ​ចម​។ ប្រជាពលរដ្ឋ​ទាំង​ជិត​ទាំង​ឆ្ងាយ បានធ្វើ​ដំណើរ​មកកាន់​ទីសក្ការៈ​នេះ ព្រោះ​ពួកគេ​ជឿ​លើ​បារមី​ស័​ក្ថិ​សិទ្ធិ​របស់​យាយ​ទេព​៕

​

ក្រុមហ៊ុន អាន​មារ​ឌី កាប់​ឈើ​ច្រៀក​លក់​ក្រោមលេស​វិ​និ​យា​គ​លើដី​សម្បទាន​សេដ្ឋកិច្ច​

​ដោយ៖ស៊ុន លី

ខេត្តកំពង់ធំ​៖​ក្រុមហ៊ុន អាន​មារឌី​គ្រុប របស់​ឧកញ៉ា អាន មារ​ឌី គឺជា​ក្រុមហ៊ុន​មួយ​ដែលមាន​វាសនា​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​ដាំ​ដំណាំ​កៅស៊ូ ។​នេះ​បើតាម​ប្រភពពី​មន្ត្រី​កសិកម្ម​នៅ​ខេត្តកំពង់ធំ​បង្ហើប​ឲ្យ​ដឹង​។​
​
ក្រោយពី​សុំ​បាន​បាន​ដី​រាប់ម៉ឺន​ហិកតា នៅក្នុង​អាណាចក្រ​កំពង់ធំ ពី​សំណាក់​រាជរដ្ឋាភិបាល រួចមក ក្រុមហ៊ុន​អាន​មារ​ឌី​គ្រុប បាន​ដាំ​កៅស៊ូ​បំបាំង​មុខ​បាន​ប្រមាណ​តែ ជាង​៥០០​ហិកតា​ប៉ុណ្ណោះ​។ ក្រៅពីនោះ ក្រុមហ៊ុន​អាន​ម៉ា​រ៉ា​ឌី​គ្រុប បានធ្វើ​សកម្មភាព​កាប់ និង​ប្រមូល​ទិញ​ឈើ​មក​ធ្វើ​អាជីវកម្ម​រកស៊ី​ទាំងស្រុង​ទៅ​វិ​ញ៊ ។​នៅក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​នេះ គេ​បាន​ប្រើ​រូបភាព​វិនិយោគ​លើ​វិស័យ​កសិកម្ម​ដោយមាន​រោងចក្រ​អារ​ជ្រៀក​ឈើ​ចំនួន ២​កន្លែង​។​

​ទីតាំង​អារ​ជ្រៀក​ឈើ​ចំនួន ២​កន្លែង​នោះ ត្រូវគេ​ដឹងថា ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​យី​ឌុប​មិនតិច​ពី​១០​គ្រឿង​ទេ​ដែល​បាន​ចូលទៅ​ដឹកឈើ​ចេញទៅ​លក់​។ សកម្មភាព​របស់​ក្រុមហ៊ុន​នេះ ឈប់​រវល់​នឹង​ការដាំដុះ​កៅស៊ូ​ទៀតហើយ បែរជា​ក្រុមហ៊ុន ចាប់​អាជីព​ដឹកឈើ​ពី​ព្រៃ​ឡង់ យកមក​អារ​ជ្រៀក​ឈើ​ក្រោមរូបភាព​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ។​
​
សូមបញ្ជាក់ថា ទីតាំង​ក្រុមហ៊ុន​អាន​មារ​ឌី ស្ថិតនៅ​ឃុំ​និង​ស្រុក ណ្តា​ន់ ខេត្តកំពង់ធំ ។ សម្រាប់​អ្នកសារព័ត៌មាន ត្រូវបាន​ឃាត់​រារាំង​និង​ហាម​មិន​ឲ្យ​ចូល​ទេ តែបើ​ករណី​ចូលទៅ​ថតរូប​បាន​ហើយ​នោះ គឺមាន​សមត្ថកិច្ច​ជិះ​ម៉ូតូ​តាម​ដកយក​កាមេរ៉ា​ក៏មានដែរ ដូច្នេះហើយ​ទើបបានជា​គេ​ហៅ​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់លោក អាន មារ​ឌី គឺជា​តំបន់អប្បគមន៍​អាន​មារ​ឌី​។​

​នេះ​ជា​សារ​បញ្ជូន​ព័​តិ​មាន​សម្រាប់​ក្រុមចំរុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់ជាតិ​ឲ្យ​បាន​ជ្រាប​ព្រោះ​បទល្មើស​ព្រៃឈើ​មិនមែន​មានតែ​នៅ​តំបន់​ជាប់​ព្រំដែន​វៀតណាម​នោះទេ នៅ​ខេត្តកំពង់ធំ​ក៏មាន​បទល្មើស​ព្រៃឈើ​សម្បើម​ណាស់ដែរ ៕deswqaaa

​

លួច​ដុតកម្ទេច​ឈើ​បំបាត់​ភ័ស្តុតាង​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ប៊ិ​ញ​ហ្វឿ​ក​១​

ដោយ៖រដ្ឋា , រាយការណ៍បន្ថែម៖អ វឹងasxdzsewaaa

​ខេត្ត​មណ្ឌល​គី​រី​៖ យ៉ាងហោចណាស់​ឈើ​រាប់សិប​ពាន់​កំណាត់​ដែល​ត្រូវបាន​ក្រុម​ឈ្មួញ​ដឹក​យកទៅ​លាក់ទុក​នៅក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន ប៊ិ​ញ​ហ្វឿ​ក​១ ហើយ​ត្រូវបាន​គេ​ដុត​កម្ទេចចោល​ដើម្បី​បំបាត់​ភ័ស្តុតាង​ក្រោយពី​ដឹងថា​នឹងមាន​ការចុះ​ត្រួតពិនិត្យ​នៅពេល​ខាងមុខ​នេះ​។​

​បើតាម​សាក្សី​នៅ​ក​ន្លៃ​ង​ដែល​គេ​ដុត​ឈើ​នោះបាន​ប្រាប់​ឲ្យ​ដឹងថា គំនរ​ឈើ​រាប់សិប​ពាន់​ម៉ែត្រ​គីប​ដែល​លាក់ទុក​ជាច្រើន​កន្លែង​នោះ ត្រូវបាន​គេ​ដុត​ចាប់តាំងពី​ល្ងាច ថ្ងៃទី​១៩​ខែ មករា មកម្ល៉េះ​នៅក្រោយពេល​មាន​អ្នកកាសែត​ម្នាក់​បាន​ចូលទៅ​ថតរូប​ភាព​ក្នុង​ទីនោះ​។​
​
ប្រភព​បន្តថា ក្រុមហ៊ុន ប៊ិញហ្វឿក ១ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកកែវសីមា ខេត្តមណ្ឌល គិរី ក្បែរព្រំប្រទល់ខេត្តក្រចេះ ក្រោយពី​ដឹងថា​មាន​អ្នកកាសែត​បានចូល​ថត​យក​រូបភាព​រួច​ចេញទៅ​ក្រៅ​ក្រុមហ៊ុន​វិញ ភ្លាមៗនោះក៏មាន​គេ​ដុត​កម្ទេច​គំនរ​ឈើ​នោះ​តែម្ដង ។​

​លោក ជុ​យ សុឃាង នាយផ្នែក​រដ្ឋបាល ព្រៃឈើ​ស្រុក​កែវ​សីមា បាន​ប្រាប់ មេគង្គ​ប៉ុស្តិ៍ ថា ករណី​ដុតបំផ្លាញ​ឈើ​នេះ “​ខ្ញុំ​បាន​ទៅដល់​កន្លែង​ដែរ តែ​ខ្ញុំ​មិនអាច​ទាក់ទង​ម្ចាស់​បានទេ ហើយ​ឈើ​នេះ​ប្រហែលជា​របស់​ក្រុមហ៊ុន​នោះ​ហើយ​មើលទៅ​” ។​លោក​ថា​” ខ្ញុំ​នៅ​រង់ចាំ​គណ​:​កម្ម​ការត្រួតពិនិត្យ​សិន ទើប​ខ្ញុំ​ចាត់ការ​តាម​ហ្នឹង​ទៀត​”​។ ដោយឡែក​លោក វង្ស សុខ​សេរី ជា​មេ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី បាន​ប្រាប់​តាម​ទូរស័ព្ទ​យ៉ាងខ្លី​ថា​” ពេលនេះ​ជាប់រវល់​ចូលរួម​ក្នុង​អង្គសន្និបាត​នៅ​សាលាខេត្ត​”​។​
​
គួរ​បញ្ជាក់ថា ក្រោយពេល​រាជរដ្ឋាភិបាល​បាន​ប្រើ​វិធាន​ក្តៅ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ការរត់ពន្ធ​ឈើ​ទៅ​ប្រទេស​វៀតណាម​រួចមក ក្រុម​ឈ្មួញ និង​ឧកញ៉ា​ខ្លះ​ត្រូវបាន​គេ​ដឹងថា ជា​មុខសញ្ញា​ដែលត្រូវ​ត្រួតពិនិត្យ​ដោយ​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​ដឹកនាំ​ដោយ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក សៅ សុខា ។​

ដើម្បី​ចៀស​ផុតពី​ក្នុងស្ថានភាព​បទល្មើស​នេះ ពួកគេ​បាន ស៊ុមគ្រលុំ​គ្នា​ដឹក​ជម្លៀស​ឈើ​ខុសច្បាប់​យកទៅ​លាក់ទុក​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ចរបស់ក្រុមហ៊ុន​ដែល​ស្របច្បាប់ ហើយ​កាល​រសៀល​ថ្ងៃទី ១៩ ខែមករា ម្សិល​ម៉ិ​ញ​នេះ គំនរ​ឈើ​ខ្លះ​នៅក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ចប៊ិញហ្វឿក ត្រូវគេ​ដុត​កម្ទេចចោលទំនងជា​ដើម្បី​បំបាត់​ភ័ស្តុតាង​។​

​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ឈើ​ដែល​ឃើញ​ដុត​នោះ​គឺ​ស្ថិតនៅក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ប៊ិ​ញ​ហ្វឿ​ក​១ ស្ថិត​ក្នុងភូមិសាស្រ្តស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាប់ព្រំប្រទល់ជាមួយខេត្តក្រចេះ៕

​

ijyhgbbb

កុមារី​អាយុ​១៤​ឆ្នាំ​ស្លាប់​នៅ​វាលស្រែ​សង្ស័យជា​ករណី​រំលោភ​សម្លាប់​

ដោយ៖អ៊ួង វឹង

​ខេត្តកំពត ៖ សាកសព​កុមារី ត្រូវបាន​អ្នកស្រុក​ប្រទះឃើញ កាលពី​វេ​ល​ម៉ោង​ម៉ោង​៧​ព្រឹក ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ ចំណុច វាលស្រែ មួយកន្លែង ស្ថិត​ក្នុងភូមិ​ត្រពាំង​គុយ ឃុំ​ល្បើក ស្រុក​ឈូក ។​

​សម​ត្ត​កិច្ច នគរបាល​មូលដ្ឋាន បាន​ប្រាប់​អោយ ដឹងថា កុមារី​រងគ្រោះ ឈ្មោះ​ឃុន ណាន អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ។ កុមារី​ជនរងគ្រោះ បាន​បាត់​ខ្លួន​តាំងពី​ថ្ងៃ​ទ​១៩ ខែមករា ឆ្នាំ​២០១៦ ខណៈ​ចេញ ទៅ​រៀន​នៅ​សាលា កាលពី​ព្រឹក ថ្ងៃទី​១៨​ខែមករា លុះដល់​ល្ងាច​មិនឃើញ​មក​ផ្ទះ​វិញ​ទេ បងប្អូន​បានចេញ​ទៅ​ដើរ​រុករក តែ​មិនឃើញ​សោះ រហូតមកដល់​ព្រឹក ថ្ងៃទី​២០​នេះ ទើប​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជាមួយ ដើរ​ចេញទៅ​វាលស្រែ ក៏​ប្រទះឃើញ​សព​រងគ្រោះ​តែម្តង ដែល​ដេកស្លាប់​យ៉ាង​អាណោច​អធម៌ ។

​អ្នកស្រុក​បានអោយដឹង​ថា ឪពុក​កុមារី មិនបាន​នៅផ្ទះ​ទេ គឺ​រវល់​ចេញទៅ​លេង​បងប្អូន​នៅឯ​ខេត្ត​ផ្សេង ដោយ​ទុក​កុមារី ជនរងគ្រោះ នៅផ្ទះ​ជា​បងប្អូន​។ តាម​សមត្ថកិច្ច​នគរបាល​ជំនាញ ដាក់​ការសង្ស័យ​ជំហាន​ដំបូង​ថា ជា​ករណី​រំលោភ​សម្លាប់​។​​បច្ចុប្បន្ន​កម្លាំង​នគរបាល ជំនាញ​ស្នងការដ្ឋាន​ខេត្ត បាននិងកំពុង​តែ​ធ្វើ​កោសល្យវិច័យ នៅ​កន្លែងកើតហេតុ ដើម្បី​វែក​រកមុខ​សញ្ញា​ជនសង្ស័យ យកមក​ដាក់ទោស​តាមច្បាប់ ៕​aaewdraaaaaaredeswa
​ ​ ​
​ ​

​

ប​ង្គ្រា​ប​ល្បែង​ហ្គេម​បាញ់​ត្រី និង​ឃាត់​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​៩​នាក់​នៅ​តំបន់​ ​ត្រពាំង​ឈូក​

​​ដោ​យ៖​សួង សាម​

ភ្នំពេញ៖​ទីតាំង​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ដ៏​ធំ មួយ​ត្រូវបាន​កំលាំង​គ​ណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​សហ​ការណ៍​និង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ ចុះបង្ក្រាប​និង​ឃាត់ខ្លួន​អ្នកប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​៩​នាក់​ថ្នាំញៀន​២​កញ្ចប់​តូច​(​ក្រាម​ស​ថ្លា​)​និង ដកហូត​ទូរ​ហ្គេម​បាញ់​ត្រី​បាន​មួយ​ទូរ រួម​និង​សម្ភារៈ​សេព​​គ្រឿងញៀន​មួយចំនួន កាលពី​រសៀល ម៉ោង​២២​និង​៣០ ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦​នៅ​ចំណុច​ក្រុម​១១​ភូមិ​ត្រពាំង​ឈូក​សង្កាត់ ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
​
ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ខាងលើ​ដឹកនាំ​ដោយ​​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាលរងខណ្ឌ​សែន​សុខ សហ​ការណ៍​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ ។​

​ជា​លទ្ធផល​កម្លាំងចម្រុះ​គណៈ​បញ្ជារ​ការឯកភាព​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៩​នាក់​(​ក្នុងនោះ​មាន​ម្នាក់​ជា​ជនជាតិ​ឡាវ​) ដកហូត​បាន គ្រឿងញៀន​02​កញ្ចប់​តូច​(​ក្រាម​ស​ថ្លា​)​ទូរ​ហ្គេម​បាញ់​ត្រី​ចំនួន​មួយ​ទូរ និង​ឧបករណ៍​សំរាប់​សេព​គ្រឿងញៀន​មួយចំនួន​ផងដែរ​។​
​
គួរ​បញ្ជាក់ថា ទីតាំង​ដែល​សមត្ថកិច្ច​ចុះបង្ក្រាប​ខាងលើនេះ​ប្រមូលផ្តុំ​ដោយ​ក្មេង​ទំនើង​បងតូច​បងធំ​ដែល​តែងតែ​មកជួប​ជុំគ្នា​និង​ជា​ជំរក​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​ទោះបី​សមត្ថកិច្ច​មូលដ្ឋាន​ខិតខំ​និង​ព្យាយាម​បង្ក្រាប​ជាច្រើន​លើ​ច្រើនសារ​យ៉ាងណា​ក៍ដោយ​ក៍​មិនចេះ​អស់​ដែរ​ហើយគ​ណះ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​តែងតែ​ឆ្មក់​ចុះ​ប​ង្គ្រា​ប​ជាប្រចាំ​ដូច​ភ្លៀងរលឹម​។​

​បច្ចុប្បន្ន​ក្រុម​អ្នកប្រើប្រាស់​គ្រឿង​ញៀ​ទាំង​៩នាក់ រួមទាំង​វត្ថុតាង​ខាងលើ​ត្រូវបាន​នាំខ្លួន​យកទៅ​ធ្វើការ​សាកសួរ​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដើម្បី​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​៕aabvgfcaaaedswdbbb

​

លោក​ ច័ន្ទ សុផល អញ្ជើញជាអធិបតី​សម្ពោធ​អាគារ​សិក្សា​ថ្មី​១ខ្នង ជា​អំណោយ​អង្គការ​សម្រេច​សុ​បិ​ន្ត​កុមារ​កម្ពុជា​

kដោយ៖អ៊ុក សំអាន

ខេត្តបាត់ដំបង​៖អាគារ​សិក្សា​ថ្មី​មួយ​ខ្នង ដែលមាន​តម្លៃ ៥៤.០០០​ដុល្លារ​អាមេរិក របស់លោក ម៉ា​កូ​តូ ហ្វូ​កា​ហ្គា​វ៉ា ជា​ម្ចាស់ជំនួយ​និង​ជា​សប្បុរសជន​ជប៉ុន តាមរយៈ​លោក ម៉ា​ថូ​ម៉ាស់ ជេន​នី សហ​ស្ថាបនិក​សមាគម​សម្រេច​សុ​បិ​ន្ត​កុមា​កម្ពុជា ស្ថិតនៅក្នុង​បរិវេណ​អនុវិទ្យាល័យ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ព្រមទាំង​បំពាក់ នូវ​គ្រឿង​សង្ហា​រឹម បន្ទប់ទឹក បង្គន់​អនាម័យ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​លោក ច័ន្ទ សុផល អភិបាល នៃ គណៈ​អភិបាលខេត្ត​បាត់ដំបង ព្រមទាំង​ម្ចាស់ជំនួយ និង​សហការី របស់​សមាគម​សម្រេច​សុ​បិ​ន្ត​កុមារ​កម្ពុជា ជាច្រើនរូប​ទៀត​។​

តំណាង​ម្ចាស់ជំនួយ​បាន​គូសបញ្ជាក់ថា​៖ ដោយ​មើលឃើញ​ពី​ការលំបាក​នៅក្នុង​សហគមន៍ និង កំណើន​សិស្ស ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ហើយ​សាលា​មាន​កង្វះខាត​នូវ​អាគារ​និង​ថ្នាក់​សិក្សា​សម្រាប់​ឆ្លើយតប​ពី​តម្រូវការ​ចាំបាច់​របស់​សិស្សសាលា​ដែលមាន​កំណើន​កើនឡើង​ផង​នោះ ទើប​អង្គការ​សម្រេច​សុ​បិ​ន្ត​កុមារ​កម្ពុជា ផ្តល់នូវ​អាគារ​សិក្សា​ថ្មី​មួយ​ខ្នង​នេះ​ឡើង ដែល​បាន​ចំណាយ​ថវិកា​សាងសង់​សរុប ៥៤.០០០​ដុល្លារ​អាមេរិក ក្នុងនោះ​រួមមានៈ អាគារ​សិក្សា​១​ខ្នង ៥​បន្ទប់​,​បន្ទប់ទឹក​,​បង្គន់​អនាម័យ​,​ក្លោងទ្វារ​និង​បាន​បំពាក់​នូវ​គ្រឿង​សង្ហា​រឹម​ក្នុង​ថ្នាក់រៀន​គ្រប់គ្រាន់​។​

លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ម្ចាស់ជំនួយ​និង​សប្បុរសជន​ជប៉ុន ព្រមទាំង​សហការី​ទាំងអស់​របស់ អង្គការ​សម្រេច​សុ​បិ​ន្ត​កុមារ​កម្ពុជា ដែល​តែងតែ​ផ្តល់នូវ​អាគារ​សិក្សា​នៅតាម​សាលា​តាម​បណ្តា​ស្រុក​នានា ដែល​ស្ថិតក្នុង​សហគមន៍​ជនបទ ហើយ​សកម្មភាព​ទាំងនេះ គឺ​ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍន៍​វិស័យ​អប់រំ​នៅតាម​ជនបទ របស់ ខេត្តបាត់ដំបង ជា​បន្តបន្ទាប់ ។​

លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង បានចាត់ទុក​សាលារៀន​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅក្នុង​សហគមន៍​ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ការអភិវឌ្ឍ​សង្គមជាតិ​ទាំងមូល​។​ដូចនេះ​ការលើកកម្ពស់​វិស័យ​អប់រំ​នៅតាម​មូលដ្ឋាន​សហគមន៍ គឺជា​អាទិភាព​ចំពោះមុខ​ដ៏​មាន​សារៈសំខាន់​សម្រាប់​រដ្ឋបាល​ស្រុក​-​ឃុំ ហើយ​ដែល​ត្រូវតែ​បង្កើន​នូវ​ការយក ចិត្ត​ទុកដាក់​។​

លោកក៏បាន​សង្កត់ធ្ងន់​បន្ថែម​ទៀតថា​៖​វិស័យ​អប់រំ​គឺជា​ចំណុច​គន្លឹះ​នៅក្នុង​ទស្សនៈវិស័យ​អភិវឌ្ឍន៍​យូរអង្វែង​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​កែលម្អ​ប្រព័ន្ធ​អប់រំ​ដើម្បី​ធ្វើ​ឲ្យ​សេវា​អប់រំ​កាន់តែ​ជ្រាបចូល​ទៅដល់​តំបន់​ជនបទ ដែល​ពុំមាន​លទ្ធភាព​ទទួលបាន​ការអប់រំ​ទូលំទូលាយ​និង​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ និង​សម្រាប់​ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ក្នុង​រយៈពេល​៥​ឆ្នាំ​របស់​ខេត្តបាត់ដំបង និង​ដើម្បី​ជម្រុញ​ការអភិវឌ្ឍន៍​វិស័យ​ឲ្យ​រឹតតែ​ខ្លាំងក្លា​ថែមទៀត​។​

ជាមួយគ្នានេះ លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ក៏បាន​ផ្តល់នូវ​អនុសាសន៍​ជំរុញ​ឲ្យ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តបាត់ដំបង អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើយ៉ាងណា​ឲ្យ អនុវិទ្យាល័យ​បួរ សព្វថ្ងៃ​តម្លើង​ទៅជា​“ វិទ្យាល័យ ”​វិញ​ដើម្បី​ឆ្លើយតប​ពី​កំណើន​សិស្ស​និង​ជួយ​សម្រួល​ដល់​ការសិក្សា​របស់​ក្មួយៗ​ក្នុង​មូលដ្ឋាន​៕awszssqwaaa

​

 

 

 

a1dxsaa

 

 

 

 

 

aeubbgtaewdiopabhgopkacfdcfxfh

 

 

 

 

 

ចាប់​បុរស​ម្នាក់​ដែល​បោះ​កញ្ចប់​បារី​កង្ក​ប់​ថ្នាំញៀន​ ​ចូល​ពន្ធនាគារ​

​ដោយ​៖​សួង សាម​
​
ភ្នំពេញ​៖ បុរស​ជា​កម្មករ​អនាម័យ​នៃ​ស្នងការ​នគរបាល​រាជធានី​ម្នាក់ ត្រូវបាន​មន្ត្រី​ពន្ធនាគារ​ធ្វើការ​ឃាត់ខ្លួន សាកសួរ​ក្រោយពី​សង្ស័យ​រូបនោះ​ជាប់​ពាក់ព័ន្ធ និង​ការនាំយក​គ្រឿងញៀន​ខុសច្បាប់​ចូល​មន្ទី​ឃុំឃាំង​។​

​ហេតុការណ៍​នៃ​ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ថ្ងៃទី​១៨​ខែមករា ឆ្នាំ​២០១៦​នេះ នៅ​ច្រកចូល​ពន្ធនាគារ ក្នុង​ស្នងការ​នគរបាល​រាជធានី ស្ថិត​ក្នង​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ​។​

​សមត្ថកិច្ច​បានអោយដឹង​ថា ជនសង្ស័យ ដែល​បាន​ឃាត់ខ្លួន​នោះ​មានឈ្មោះ ម៉ន ភា​រុន អាយុ​២៥​ឆ្នាំ កម្មករ​អនាម័យ​នៃ​ស្នងការ​នគរបាល​រាជធានី មាន​ទីលំនៅ​ភូមិ​ជ្រោយ​អំពិល ឃុំ​ក្បាលកោះ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​តាម​ចំលើយសារភាពរ​បស់ជនស​ង្ស័​យ​ជា​កម្មករ​រូបនោះ បានអោយដឹងថា កាលពី​ថ្ងៃទី​១៥ មករា ខ្លួន​ក៏បាន​ចេញទៅ​ចាក់សំរាម​ដូច​ធម្មតា ស្រាប់​តែមាន​យុវជន​ម្នាក់​អាយុ​ប្រ​ម៉ាណ​២០​ឆ្នាំ​ជិះ​ម៉ូតូ​គុប​ស្ទាំង​ពណ៌​ក្រហម​ហើយ​បោះ​កញ្ចប់​បារី​សេក​មក​ដី​ហើយ​ប្រាប់​ថាអោយ​យក​កញ្ចប់​នេះ​បោះ​ចូល​កន្លែង​ពន្ធនាគា ហើយ​គេ​អោយប្រាក់​៥០​ដុល្លារ​។

លុះដល់​ពេល​រសៀល​មាន​លេខ​ទូរស័ព្ទ​មួយ​បាន​តេ​មក​ខ្លួន​អោយ​បោះ​កញ្ចប់​នោះ​នៅត្រង់​ជ្រុង​ខាងលិច​នៃ​របង​ពន្ធនាគា​ទៅ​មាន​អ្នក​មក​យក​ហើយ ។​ចំណែក​រូប​ខ្លួន​ក៏បាន​ធ្វើតាម​គេ​ប្រាប់​ចប់សព្វគ្រប់​។​រហូតមកដល់​ថ្ងៃទី​១៨ មករា​វេលា​ម៉ោង ៣ និង​៣០​នាទី​រសៀល រូបគេ​ក៏បាន​ទទួល​ទូរស័ព្ទ​លេខ​ដដែល​នោះ​ថា អោយមក​យកប្រាក់​ចំនួន​៥០​ដុល្លារ​ដែល​បាន​សន្យា​ថាអោយ ស្រាប់តែ​មក​តា​មកា​រណា​ត់​ក៏ត្រូវ​មន្ត្រី​ពន្ធនាគារ​ឃាត់ខ្លួន​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់​ខ្លន​បញ្ជូន​មកកាន់ អធិការដ្ឋាន​នគរបាល​ឬ​ស្សី​កែវ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

​aabhytdfrdesaa

អាជ្ញាធរខេត្ត​មណ្ឌលគិរី​ធ្វើ​សន្និបាត​ត្រួតពិនិត្យ​ការងារ​ប្រចាំឆ្នាំ​

​ដោយ៖សុខណាត

មណ្ឌលគិរី​៖ ពិធី​បូកសរុប​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​ឆ្នំ​២០១៦ របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី ត្រូវបាន​ប្រារព្ធ​ពិធី​នៅ​ព្រឹក​ថ្ងៃទី​២០​ខែមករា នេះ ។​

​ពិធី​អង្គសន្និបាត​ក្រោម​អធិបតីភាព​លោក មែន ង៉ុ​យ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​លោក អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​មានការ​អញ្ជើញ​ចូលរួម​ពី មន្ត្រី​អ្នកមុខអ្នកការ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក អភិបាលរង​ខេត្ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ​ទាំងបី​ប្រភេទ អភិបាលក្រុង​-​ស្រុក អធិការ​រដ្ឋា​ន​ក្រុង​-​ស្រុក មេ​យោធា​ក្រុង​-​ស្រុក លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ជាច្រើន​នាក់​ផងដែរ ៕awem,
​

 

 

aampofreaaqmxnyaaujnbg

បុរស​ជនជាតិ​ឥណ្ឌា​​ចង ក​ សម្លាប់ខ្លួន ​មិនទាន់​ដឹង​មូលហេតុ​

 

ដោយ ៖ ប៉ែន​សុផល​

​បាត់ដំបង​៖​បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​ត្រូវគេ​ប្រទះឃើញ​ស្លាប់​ដោយ​ចងក ជាប់​នឹង​ធ្នឹម​ផ្ទះ​កាល រសៀល​ម៉ោង​៣.២០​នាទី​ថ្ងៃទី​១៩​ខែមករា​ឆ្នាំ​២០១៦ នៅត្រង់ចំណុច ផ្ទះជួល​ក្រុមទី​៥ ភូមិ​បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង​។​

​សមត្ថកិច្ច​បាន​ប្រាប់ថា ជនរងគ្រោះ ឈ្មោះ វ៉ៃ ណា​អា​ណូ​ប ភេទ​ប្រុស​អាយុ ៥១​ឆ្នាំ ជនជាតិ ឥណ្ឌា កាន់​លិខិតឆ្លងដែន​លេខ H9360487 ស្នាក់នៅ​ផ្ទះជួល​នៅ​ភូមិ ឃុំ​ខាងលើ​បាន​ចងក ស្លាប់​ដោយ​មិនទាន់​ដឹង​មូលហេតុ ។ ជនរងគ្រោះ​បានមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា រយៈពេល​៥​ឆ្នាំ​ហើយ មានមុខរ​បលក់​បាយ​។​

​បើតាម​ប្រភព​ព័​ត៍​មានបាន​អោយដឹងថា ជនរងគ្រោះ​មាន​ប្រពន្ធ​ឈ្មោះ សន វិសាល អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ ៧២០ ភូមិ​អូរ​ដំបង​១ ឃុំ អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​បើតាម​ការ​បញ្ចា​ក់រប​ស់​ប្រពន្ធ​បានអោយដឹងថា​ពេល​ខ្លួន​មកដល់​ផ្ទះជួល​ក៏​ឃើញ​ប្ដី​ចងក ស្លាប់ ក៏បាន​ស្រែកហៅ​អ្នកជិតខាង​អោយជួយ​យកមក​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​(Emergency)​តែ​ជនរងគ្រោះ​បាន​ស្លាប់​ទៅហើយ​។​ក្រោយពី​ទទួលបាន​ដំណឹង​ភ្លាម ព្រះរាជអាជ្ញារ​ខេត្តបាត់ដំបង បាន​នាំ​គ្រូពេទ្យ​បង្អែក​ខេត្តបាត់ដំបង លោក​ស្នងការរង និង​កម្លាំង​នគរបាល បច្ចេកទេស​វិទ្យា​ចុះទៅពិនិត្យ​កន្លែងកើតហេតុ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​ខ្លួនប្រាណ​សាកសព​ពិតជា​ធ្វើអត្តឃាត​ដោយ​ចងក ពិតប្រាកដ​មេន​។​
​
សាកសព​តម្កល់ទុក​នៅ​ពេទ្យ​(Emergency)​ខេត្តបាត់ដំបង​រង់ចាំ​ចំណាត់​ពី​ស្ថានទូត​ឥណ្ឌា​៕​aaazsolpaakbgvf

​

គួរ​ទទួលទាន​អ្វីខ្លះ គ្រា​ដែល​កើត​ជំងឺ​ផ្តាសាយ​?

​រោគសញ្ញា​ផ្តាសាយ​មានដូចជា ឈឺសន្លាក់ ឈឺក្បាល​ខ្លាំង ក្តៅខ្លួន និង​តឹង​ច្រមុះ​ផងដែរ​។ ជាមួយនឹង​អា​ការៈឈឺ​សន្លាក់​រយៈពេល​ខ្លី អ្នក​ត្រូវ​សម្រាក​លើ​គ្រែ​អោយបាន​ច្រើន​ដើម្បីអោយ​ឆាប់​ជាសះស្បើយ​។ ការធ្វើការ​ច្រើនពេក ឬ​ហួសកម្លាំង ហើយ​ទទួលទាន​អាហារ​មាន​ជាតិ​ខ្លាញ់ និង​ស្ករ​ច្រើនពេក វា​ងាយ​នឹង​អោយ​យើង​មាន​ជំងឺ​ផ្តាសាយ​។ ប្រសិនបើ​អ្នកទទួល​ទាន​បង្អែម និង​សូកូឡា ព្រមទាំង​ទៅ​ស្និទ្ធស្នាល​ជាមួយ​អ្នក​ផ្តាសាយ​ហើយ ឱកាស​នៃ​ការឆ្លង​ជំងឺ​នោះ​មាន​រហូតដល់​ពីរដង​។​
​នៅពេល​អ្នកមាន​ជំងឺ​ផ្ដាសាយ អាហារ​ដែល​គួរ​ទទួលទាន​មានដូចជា​៖
– ទទួលទាន​ទឹក​ខ្ញី និង​ទឹក​ក្រូចឆ្មា​អោយបាន​ច្រើន​។​
– បង្កើន​ការទទួល​ទាន​ទឹក ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​។​
– ខ្ទឹមស និង​ខ្ទឹមបារាំង គឺជា​អាហារ​ដ៏​ល្អ ព្រោះ​វា​មាន​សមា​ភាពជា​ថ្នាំ​ប្រឆាំង​បាក់តេរី និង​សម្លាប់​មេរោគ​ផងដែរ​។​
– នៅពេល​មាន​ជំងឺ​ផ្តាសាយ អ្នក​គួរ​ទទួលទាន​ផ្លែឈើ បន្លែ និង​អង្ករសម្រូប​អោយបាន​ច្រើន ប៉ុន្តែ​គួរ​កាត់បន្ថយ​ការទទួល​ទាន​សាច់​ត្រី និង​សាច់មាន់​៕

OTljNWQ3OT

​

Everton ដាក់​តម្លៃ​ខ្លួន Lukaku ៦៤​លាន​ផោន​

បាល់ទាត់​៖​ខណៈដែល​ក្លិប​ធំៗ​មួយចំនួន​នៅ​តំបន់​អឺរ៉ុប​ចង់បាន​តារា​ជើង​ស៊ុត Romelu Lukaku ក្លិប Everton បាន​ដំឡើងថ្លៃ​តារា​រូបនេះ​កប់​ពពក ប្រមាណ​៦៤​លាន​ផោន​។ នេះ​បើ​យោង​សារព័ត៌មាន The Sun​។
​ការដំឡើងថ្លៃ​នេះ​ដោយសារ​ក្រុម​ដែល​ស្ថិតនៅ​លេខ​១១​ក្នុង​តារាង​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​មួយ​នេះ ចង់​រក្សាទុក​ខ្សែប្រយុទ្ធ​ស្បែក​ខ្មៅ​វ័យ ២២​ឆ្នាំ នៅ​ទឹកដី Goodison Park តទៅទៀត បន្ទាប់ពី​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​រដូវ​កាល​នេះ​។
​តាម​ប្រភពព័ត៌មាន​ខាងលើ​បាន​បញ្ជាក់ថា ក្រៅពី Man Utd នៅមាន​បណ្តា​ក្លិប​ធំៗ​មួយចំនួនទៀត ចង់បាន Lukaku ដែរ ដូចជា Real Madrid, Paris Saint-Germain, Manchester City និង Chelsea ជាដើម​។​
​គួរ​បញ្ជាក់ថា ខ្សែប្រយុទ្ធ​បែ​ល​ហ្សិ​ក​រូបនេះ ត្រូវ Everton ទិញ​ដាច់​ពី Chelsea ក្នុងតម្លៃ​កំណត់ត្រា​ក្លឹប ២៨​លាន​ផោន នៅ​ឆ្នាំ​២០១៤ ហើយ​រដូវ​កាល​នេះ​គេ​ស៊ុត​បញ្ចូល​ទី​១៩​គ្រាប់​នៅ​គ្រប់​កម្មវិធី​ប្រកួត​៕

1711

​

UN៖​មនុស្ស​ជិត​២​ម៉ឺន​នាក់​ស្លាប់ និង​ជាង​៣​ពាន់​របួស​ដោយសារ​ជម្លោះ​​នៅ​អ៊ីរ៉ាក់​

អ៊ី​រាក់​៖​​មនុស្ស​១៨.៨០២​នាក់​បាន​ស្លាប់ និង​៣៦.២៤៥​នាក់​ផ្សេងទៀត​រងរបួស​ដោយសា​រ​ជម្លោះ​នៅ​ចន្លោះ​ពីថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៤ ដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៥ ខណៈ​មនុស្ស​ចំនួន ៣,២​លាន​នាក់​ផ្សេងទៀត​បាន​ផ្លាស់​ទីលំនៅ ចាប់តាំងពី​ខែមករា ឆ្នាំ​២០១៤ ក្នុងនោះ​រួមទាំង​ជាង​កុមារ​ជាង​១​លាន​នាក់ ដែល​គ្រប់​អាយុ​ក្នុង​ការសិក្សា​។
​យោងតាម​របាយការណ៍​ចេញផ្សាយ​ពី​អង្គការសហប្រជាជាតិ (UN) បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​ជន​ស៊ីវិល​៣.៨៥៥​នាក់ ត្រូវបាន​សម្លាប់ និង ៧.០៥៦​នាក់​ទៀត​បាន​រងរបួស ដោយ​ចំនួន​ពាក់កណ្តាល​នៃ​ពួកគេ បាន​ស្លាប់​នៅក្នុង​ទីក្រុង​បា​ដា​ដ ប្រទេស​អ៊ីរ៉ាក់​។ របាយការណ៍​បាន​បញ្ជាក់ថា ការសម្លាប់ ដោយ​ក្រុម​ឧទ្ទាម ISIL តាមរយៈ​ទិដ្ឋភាព​ជា​សាធារណៈ គួរ​ឲ្យ​ភ័យខ្លាច ក្នុងនោះ​រួមទាំង​ការបាញ់សម្លាប់​, កាត់​ក្បាល​, ដុត​សម្លាប់​ទាំង​រស់ និង​បោះ​មនុស្ស​ទម្លាក់​ពីលើ​កំពូល​អគារ​ផងដែរ​៕

image0015

​

​រថយន្ត​កា​ម​រី​គូទប៉ោង​បុក​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​បាក់​១២​ផ្ទាំង​នៅ​ជិត​ដេ​អិន​

ដោយ៖រដ្ឋា

​ភ្នំពេញ​៖ ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាន​បាក់​អស់​១២​ផ្ទាំង​ដោយសារតែ​បុរស​ម្នាក់​បើករថយន្ត​កា​ម​រី​គូទប៉ោងក្នុង​ល្បឿន​លឿន​ដូច​ហោះ​ទៅបុក​បណ្ដាល​ឲ្យ​រថយន្ត​វិល​២​ជុំ​ខ្ទេច​អស់​មួយ​កំណាត់​មុខ​បើក​ទៅមុខ​លែងរួច​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១ និង​២០​នាទី រំលងអាធ្រាត្រឈានចូលថ្ងែ​ទី​២០ ខែមករា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា​។​

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​កា​មរី​គូទប៉ោងស៊េរីឆ្នាំ៩៥ ពណ៌​ខ្មៅ​ដែលមាន​ពាក់​ស្លាក​លេខ​បាត់ដំបង​2A-0744 ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ខណៈ​មក​ជិត​ដល់​ត្រង់ចំណុច​កើតហេតុ​ទល់​មុខ​នឹង​រូបចម្លាក់​ក្ដាន់​ពីរ ក៏​បុក​នឹង​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​១២​ផ្ទាំង​បណ្ដាល​ឲ្យ​រថយន្ត​វិល​២​ជុំ​ខ្ទេច​អស់​មួយ​កំណាត់​មុខ​បើក​ទៅមុខ​លែងរួច បន្ទាប់មក​ម្ចាស់​រថយន្ត​​ខាងលើ​បាន​បើកទ្វា​ររថយន្ត​រួច​រត់​គេចខ្លួនបាត់​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចរាចរ​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង និង​ស្តូ​ច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការ​ដា្ឋ​ន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​បង្ក​ហេតុចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕

aasdedzaaaagytghdbb
​awerfdaokiuauygtr