All posts by មេគង្គ ប៉ុស្តិ៍

ខេត្តកំពត​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ អត្តសញ្ញាណ​កម្ម​ឆ្នាំ២០១៥ និង​លើក​ទិសដៅ​ឆ្នាំ​២០១៦

111222777​ដោយ៖សហការី

ខេត្តកំពត​៖​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែមករា ឆ្នាំ​២០១៦ នេះ​អាជ្ញាធរខេត្ត បាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ អត្តសញ្ញាណ​កម្ម​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព លោក ខូ​យ​-​ឃុន​ហ៊ួ​រ​អភិបាលខេត្ត​។​

​លោក​ឧ​ត្ត​សេនីយ៍​ត្រី ម៉ៅ​-​ចន្ទ​ម​ទុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត បានធ្វើ​របាយការណ៍​ឱ្យដឹងថា ដើម្បី​ធានា​អោយ​ការគ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ​និង​មាន​តម្លាភាព​តាម​គោលការណ៍​របស់​ក្រសួងមហាផ្ទៃ​ស្នង​ករ​ដ្ឋា​ន​នគរបាល​ខេត្តកំពត​អនុវត្ត​សម្រេច​លទ្ធផល​ការងារ រួមមាន ១-​ការងារ​គ្រប់គ្រង​ការ​ស្នាក់នៅ​បណ្តោះអាសន្ន​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការចុះ​ធ្វើ​រដ្ឋបាល​ចំហ តាម​បណ្តា​អធិការដ្ឋាន និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាលរ​ក​ឃើញ​ប្រជាពលរដ្ឋ​មក​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​ខេត្ត​បាន​ចំនួន​៧២​គោលដៅ មាន​មនុស្ស​ចំនួន ១០០២​នាក់​ក្នុងនោះ​មាន​ប្រុស​ចំនួន​៦០០​នាក់ ២-​ប្រជាពលរដ្ឋ​ធ្វើ​ចំណាកស្រុក​មាន​សរុប​ចំនួន​៥៤.៩៨៨​នាក់ ក្នុងនោះ​មាន ចំណាកស្រុក​ក្នុងប្រទេស​ចំនួន​២៥.០១០​នាក់​មាន​ប្រុស​ចំនួន​១២.៤៦៤​នាក់ ចំណាក​ក្រៅប្រទេស​មាន​ចំនួន​១៨.៩៨៤​នាក់​មាន​ប្រុស​ចំនួន​១០.៧០១​នាក់ ៣-​ការងារ​ផ្តល់​សៀវភៅ​ស្នាក់នៅ​និង​សៀវភៅ​គ្រួសារ ក្នុងនោះ​មាន​សៀវភៅ​ស្នាក់​នៅមាន​ចំនួន​៨៦១៤​ក្បាល​សៀវភៅ​គ្រួសារ​៩៤៧​ក្បាល ។

ការងារ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១២​រហូតដល់​ដាច់​ឆ្នាំ​២០១៥​កន្លងទៅនេះ សរុប​ទូទាំង​ខេត្ត​បាន​ចំនួន​៣៣៩.៥៩៣​នាក់ ដោយឡែក​ក្នុង​ឆ្នាំ​២០១៥​កន្លងទៅ​នេះដែរ​បាន​បំពេញបែបបទ​និង​បញ្ជូន​ទិន្នន័យ​ទៅ​ក្រសួងមហាផ្ទៃ​បាន​ចំនួន​១៦៦.៤២០​នាក់​និង​បាន​បើក​ផ្តល់នូវ​អត្តសញ្ញាណប័ណ្ណ​ជូន​ដល់ដៃ​ប្រជាពលរដ្ឋ​មាន​ចំនួន​១២៣.៨០៩​សន្លឹក ហើយ​នៅសល់​ចំនួន​ដែល​ត្រូវ​បន្ត​បំពេញបែបបទ​ធ្វើ​បន្តទៀត​មាន​ចំនួន​១៣៦.៥៦៤​នាក់​។​
​របាយការណ៍​ក៏បាន​អោយដឹង​ផងដែរ​ថា​បញ្ហា​ប្រឈម​និង​ចំនួន​នៅសល់​អនុវត្ត​មិនទាន់​សម្រេច​នេះ​ដោយ​មូលហេតុ ប្រជាពលរដ្ឋ​មួយចំនួន​បានធ្វើ​ចំណាកស្រុក នៅក្រៅ​ខេត្ត​និង​ក្រៅប្រទេស​មួយចំនួន​ពល​រដ្ឋ​ខ្លះ​មាន​ជម្ងឺ​រ៉ាំរ៉ៃ មួយចំនួន​មិន​ព្រម​មក​ធ្វើ និង​មួយចំនួន​មិនទាន់​យល់​ពី​សារៈប្រយោជន៍​ពី​អត្តសញ្ញាណប័ណ្ណ​។​

​លោក ខូ​យ​-​ឃុន​ហ៊ួ​រ​បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក៏​ដូច​មន្ត្រីនគរបាល អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់​និង​មន្ត្រី​ពាក់ព័ន្ធ​ដទៃទៀត ទាំងអស់​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ក្នុង​កិច្ចសហការ ស្តីពី​ការងារ​អត្តសញ្ញាណ​កម្ម ពិសេស​ក្នុង​យុទ្ធនា​ការផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​របស់​ក្រសួងមហាផ្ទៃ​ជូន​ប្រជាពលរដ្ឋ​សម្រេចបាន​លទ្ធផល​គួរអោយ​ប្រសើរ​។​

​លោក​អភិបាលខេត្ត​ក៏បាន​ណែនាំ​ផ្តាំផ្ញើ​ដល់​មន្ត្រីនគរបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវខិតខំ​ជំរុញ​បន្ត​ថែមទៀត តាមរយះ​ការពន្យល់​ផ្សព្វផ្សាយ​អោយ​ប្រជាពលរដ្ឋ រួម​និង​មន្ត្រីរាជការ​តាម​មន្ទីរ អង្គភាព​អោយបាន​យល់ដឹង​ពី​សារៈប្រយោជន៍​នៃ​អត្តសញ្ញាណប័ណ្ណ​ក្នុងការ​យកមកប្រើ​ប្រាស់​ជា​ឯកសារ​ផ្ទាល់ខ្លួន ដើម្បី​មក​ធ្វើអោយបាន​គ្រប់ៗ​គ្នា​។

ជាមួយ​នោះ​លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​ុ​បច្ចេកទេស​ឫុ​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏ត្រូវ​ជៀសវាង​ខុស ដោយ​ប្រុងប្រយ័ត្ន​យកចិត្តទុកដាក់​ចំពោះ​ការសរសេរ​អក្សរ​ឈ្មោះ​ថ្ងៃខែ​ឆ្នាំ​កំណើត​អោយ​ត្រូវ​និង​សំបុត្រកំណើត​ដែល​នាំ​បង្ក​ការលំបាក​ដល់​អ្នកប្រើប្រាស់​ហើយក៏​ជៀសវាង​លុបបំបាត់​អោយបាន​នូវ​បាតុភាព​អសកម្ម​ផ្សេងៗ​ដែលនាំអោយ​ប៉ះពាល់​និង​ខុសពី​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ក្រសួងមហាផ្ទៃ​ដែល​បានដាក់ចុះ​ផងដែ​៕1dsxzsaaaabbbbccc1apokjh
​

ចាប់​ឃាត​កបាន​ម្នាក់ទៀត​ករណី​​រំលោភ​សម្លាប់​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​នៅ​ស្រុក​ឈូក

​abcaaដោយ​៖អ៊ួ​ង វឹង​

ខេត្តកំពត​៖ ស្នងការ​នគរបាល ខេត្តកំពត លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បាន​ប្រាប់​អោយដឹងថា នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦​នេះ ជនសង្ស័យ​ជា​ឃាតក​ម្នាក់ទៀត ត្រូវបាន​កម្លាំង​នគរបាល​របស់លោក សហការ​ជាមួយ​នគរបាល​ខណ្ឌ​ជ្រោយចង្វារ តាម​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី​ឃាតកម្ម​រំលោភ​រួច​សម្លាប់​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់ នៅ​ស្រុក​ឈូក ខេត្តកំពត ។​
​
លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​ខេត្តកំពត បានបញ្ជាក​ទៀត់​ថា ជនសង្ស័យ​ឈ្មោះ ទូច ចន្ថា ហៅ​ទុយ អាយុ​១៨​ឆ្នាំ កំណើត​ភូមិ​ត្រពាំង​គុយ ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត ហើយ​ត្រូវ​ចាប់ខ្លួន​នៅ​កន្លែង​ធ្វើ​សំណង់​ក្នុងភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​
​ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ បានធ្វើ​ឡើង​ក្រោយ​ពេលដែល​ជនសង្ស័យ​ម្នាក់​ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ នៅ​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ ជា​ថ្ងៃកើតហេតុ ឈ្មោះ ថន រ៉ាត់ អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​គុយ ឃុំ​ល្បើក ស្រុក​ឈូក​។​

​សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​ក្មេងស្រី​ម្នាក់ នៅវេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦​នេះ​ស្ថិតនៅ ចំណុច​គំនរ​ចំ​ប៉ើង កន្លែង​ដាច់ស្រយាល​មួយ ភូមិ​ត្រពាំង​គុយ ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត​។​
​
សម​ត្ត​កិច្ច គ​របាល​ស្រុក​ឈូក បាន​ប្រាប់​ឲ្យ​ដឹងថា ក្មេងរងគ្រោះ​បាន​ចេញពីផ្ទះ​ទៅ​រៀន​តាំងពីព្រឹក​ថ្ងៃទី​១៩ រហូតដល់​ល្ងាច បងប្អូន​កុមារី រងគ្រោះ មិនបាន​ឃើញ ត្រឡប់មកផ្ទះ​វិញ​ក៏បាន​បបួលគ្នា​ចេញទៅ​ដើររក តែ​មិនឃើញ​ទេ​លុះ​ព្រឹក​ឡើង ថ្ងៃនេះ​ទើប​ប្រជាពលរដ្ឋ ដើរ​ប្រទះឃើញ​សាកសព នៅ​ចំណុចកើតហេតុ​ខាងលើ ហើយ​ក៏បាន​ទំនាក់ទំនង​មក​កម្លាំង​សម​ត្ត​កិច្ច នគរបាល​ភ្លាម ឲ្យ​ចុះទៅ​ជួយ​អន្តរាគមន៍ និង​ពិនិត្យ​សព​។

សម​ត្ត​កិច្ច នគរបាល​ដដែល​ឲ្យ​ដឹង​ទៀតថា កុមារី​រងគ្រោះ​មាន​ឪពុក តែ​កំព្រាម្តាយ រស់នៅ​ជាមួយ​បងប្អូន ដោយ​ឪពុក​មិនបាន​នៅផ្ទះ​ទេ គឺ​ចេញទៅ លេង​បងប្អូន​នៅឯ​ខេត្តបាត់ដំបង​ឯណោះ​៕​aaewdraaaaaaredeswa

​

បុគ្គលិក​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​តេ​លា លើកគ្នា​ទាមទារ​លក្ខខណ្ឌ​ការងារ​១២​ចំណុច​ (មានវីដេអូ)

​
19852147ដោយ​៖​ស សាម​
​
ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៦ បុគ្គលិក​ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ តេ​លា ផ្នែក​បើកបរ​ជាង​មួយរយ​នាក់​លើកគ្នា​តវ៉ា​នៅក្នុង​សហគ្រាស​របស់ខ្លួន ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ ក្នុងភូមិ​ដើម​ពោធិ សង្កាត់ ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​លក្ខ​ខ័​ណ្ឌ​ការងារ​១២ ចំណុច ។​

តំណាង​បុគ្គលិក​ផ្នែក​បើករថយន្ត​អោយ​ក្រុមហ៊ុន តេ​លា ម្នាក់​បានអោយដឹងថា ល័ក្ខខ័ណ្ឌ​១២ ចំណុច​ដែល​ពួកគេ​តវ៉ា​ទាមទារ​នាពេលនេះ រួមមាន ១ សុំ​ប្រាក់ខែ​គោល ៣៥០ ដុល្លារ ២. សុំ​លុយ​គីឡូម៉ែត្រ​គុណ​ជា​ពីរ ៣. សុំ​លុយ​ចំណាយ​ទូរ​ទៅ លើក​ក្រុមហ៊ុន (​លាង​រថយន្ត នឹង ប៉ះ​កង់​រថយន្ត​) ៤. សុំ​សម្រាក​ថ្ងៃអាទិត្យ ហើយ​បើ​អោយ​ធ្វើការ​ក្រុមហ៊ុន​ត្រូវ​គុណ​ថ្លៃ​ជា​ពីរ ៥ . សុំ​ពេលធ្វើ​ការងារ​ចាប់ពី​ម៉ោង ៧ ព្រឹក​ដល់​ម៉ោង ៦ ល្ងាច ( ធ្វើ​លើស​ម៉ោង​សុំ​គុណ​ជា​ពីរ ) ៦ . ជួប​គ្រោះថ្នាក់​ក្នុង​ម៉ោង​ធ្វើការ​សូមអោយ​ក្រុមហ៊ុន​ជួយ​រក​ដំណោះស្រាយ​ជូន ។ ៧ សុំ​លុយ​បេសកម្ម​ទៅតាម​យន្ត​១​ថ្ងៃ ៨​ដុល្លារ នឹង​លុយ​បាយ​១​ថ្ងៃ ៨ ដុល្លារ ។ ៨ សុំ​លុយ​ដំណាច់ឆ្នាំ ទី ៩ សុំអោយ​ក្រុមហ៊ុន​ដោះលែង​មនុស្ស​ម្នាក់​ឈ្មោះ គុណ លិ​ន ដែល​បាន​ចាប់ខ្លួន នឹង​អោយ​ក្រុ​ុ​ម​ហ៊ុន​ដក​បណ្តឹង​ទាំង​៥​នាក់ ។ ១០ សុំអោយ​អ្នក​ទាំង​៥ ចូល​បម្រើ​ការងារ​វិញ ១១ ក្រុមហ៊ុន​ត្រូវ​ទទួល​ធានារ៉ាប់រង​អាយុជីវិត​បើ​គ្មាន​ដំ​ដោះស្រាយ​ទេ ពួកគេ​មិន​ចូល​មិន​ការ​ទេ ។ ១២ សូមអោយ​ក្រុមហ៊ុន រំសាយ​មេកង​ចោល ។​

​ចំពោះ​លក្ខ​ខ័​ណ្ឌ​ទាំង ១២ ចំណុច​ខាងលើនេះ ភាគី​ក្រុមហ៊ុន មិនអាច​ដោះស្រាយ​ជូន​បានឡើយ ដោយ​តំណាង​ក្រុមហ៊ុន​បាន​ថ្លែងថា បើ​បុគ្គលិក​ដែល​មក​តវ៉ា​ទាមទារ​លក្ខ​ខ័​ណ្ឌ​ការងារ​ទាំងអស់នេះ​យក​ប្លង់​ផ្ទះ ឬ​ប្លង់ដី​មក​តម្កល់​នៅ​ក្រុមហ៊ុន ទើប​ក្រុមហ៊ុន​អា​ចរក​ដំណោះ ស្រាយ​អោយបាន​ខ្លះ ។
​
ប៉ុន្តែ​ការ​ថ្លែង​របស់​តំណាង​ក្រុមហ៊ុន​បែបនេះ ធ្វើអោយ​ក្រុម​បុគ្គលិក​ប្រតិកម្ម​យ៉ាងខ្លាំង​ថែមទាំង​និយាយថា បុគ្គលិក​ខ្លះ​ជួល​ផ្ទះ​គេ​នៅ តើ​ទៅយក​ប្លង់​ផ្ទះ ប្លង់ដី​មកពីណា​បាន​ទៅ ដូច្នេះ​ពួកគេ​បាន​ស្រែកថា នឹងមិន​ចូល​បម្រើ​ការងារ​វិញ​ទេ ទាល់តែ​ក្រុមហ៊ុន​រក​ដំណោះស្រាយ​ជូន​ពួកគេ​សិន ៕

 

 

 

 

 

​

សមត្ថកិច្ច​ចុះសួរសុខទុក្ខ​យាយ ព្រឿង ឈ្មួញ​ឈើ​ជនជាតិ​វៀតណាម​នៅ​ស្ទឹងត្រែង​

2222aaaaxzsដោយ​៖​គ​ង‌់ ផល្លា​

​ស្ទឹង​ត្រែ​ង‌៖អ្នក​ណាក៍​គេ​ស្គាល់​យាយ ព្រឿង យ៉ាងច្បាស់​ដែរ​គឺជា​មេ​ជំនួញ​ឈើ​ប្រណីត​ដុះ​ស្ល‌ែ​ប្រ​ច‌ាំ​នៅ​ខេ​ត្ត‌​ស្ទឹ​ង‌​ត្រែង ទើបតែ​ពេលនេះ​សមត្ថកិច្ច​នឹកឃើញ​ចុះបង្ក្រាប ប៉ុន្តែ​មិនដឹងថា​លទ្ធផល​យ៉ា​ដូចម្តេច​នោះទេ​។​
​
ដេប៉ូ​ឈើ​របស់​យាយ ព្រឿង ត្រូវបាន​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ នៅ​ព្រឹក​ថ្ងៃទី ២២ ខែមករា នេះ បុ​ន្តែ​លទ្ធផល​យ៉ាងណា​នោះ​នៅ​មិនទាន់មាន​សេចក្តីរាយការណ៍​នៅឡើយ​ទេ​។​
​
មជ្ឈដ្ឋាន​ជាច្រើន​បាន​រិះគន់​ចំពោះ​ចំនាត់ការ​របស់​អាជ្ញាធ​រ​ករណី​បទល្មើស​ព្រៃឈើ​។​ការរិះគន់​ដោយសារតែ​ការប្រព្រឹត្តិ​បទល្មើស​ព្រៃឈើ​បាន​កើតឡើង​ពេញបន្ទុក​ជា​យូរ​ឆ្នាំ​កន្លងមកហើយ ប៉ុន្តែ​គ្មាន​នរណា​ចាប់អារម្មណ៍​ក្នុងការ​បង្ក្រាប​នោះទេ ។​

ទាក់ទិន​នឹង​បទល្មើស​ដូចនេះ​ដែរ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ ហេង សំនៀង ហៅ យាយ ព្រឿង នៅ​ខេត្ត​ស្ទ​ងឹ​ត្រែង បាន​ជួញដូរ​ឈើ​ល្មើស​យ៉ាង​គគ្រឹកគគ្រេង​ជា​យូរ​ឆ្នាំ​កន្លងមកហើយ​ហេតុ​អី​ក៏​មិន​បង្ក្រាប​ដាក់បន្ទុក​យាយ​ព្រឿង​ថា​ជា​អ្នករកស៊ី​ខុស​ច្បា​ប‌់​ចំ​កណ្តាល​ក្រុង​នោះ​ផង​។​រហូតមកដល់​ពេលនេះ ក៏​សមត្ថកិច្ច​នៅតែ​មិនទាន់​ចូល​ចាត់វិធានការ​តឹងរ៉ឹងលើ​ទីតាំង​ឈើ​ល្មើស​របស់​យាយ ព្រឿង នៅឡើយ​ទេ​។​

​​ជំនួញ​ឈើ​ប្រណីត​រត់ពន្ធ​ទៅ​ប្រទេស​វៀតណាម​​កន្លង​ម​ក‌​ ត្រូវគេមើលឃើញថា មាន​ការឃុបឃិត​ពី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​ស្ថាប​ន័​ពាក់​ព​ន្ធ័​ក៍​ដូច​​អា​ជ្ញ‌ា​ធរ​ផងដែរ​ទើបបាន​យាយ​ព្រឿង​អាច​ដំណើ​រ‌​ការបា​ន‌​យ៉ា​ង‌​រលូន​រហូតមកទល់​​ន‌េះ​៕111aaacgdd1222asbvc

​

វិធីសាស្ត្រ​ងាយៗ​ដើម្បី​បំបាត់​អាកា​រៈ​ក្អក​ស្ងួត​នាពេល​យប់​

១.​ខ្ទឹមស​គឺជា​ប្រភេទ​ឱសថ​ធម្មជាតិ​ម្យ៉ាង ដែល​អាច​ប្រើ​បាន ក្នុងការ​ព្យាបាល​បាន​នូវ​ជំងឺ​ផ្សេងៗ​ជាច្រើន នៅក្នុង​រាងកាយ​មនុស្ស​។ វា​មាន​ភាពល្បីល្បាញ​ដោយសារតែ សម្ត​ត្ថ​ភាព​របស់​វា ក្នុងការ​ធ្វើអោយ​ប្រព័ន្ធ រំលាយ​អាហារ​ប្រសើរឡើង និង ជួយ​ការពារ​នូវ​ស្ថានភាព​ជំងឺ​ផ្តាសាយ និង គ្រុនផ្តាសាយ​ធំ​ធម្មតា​បាន​។ មាននូវ​វិធី​ជាច្រើន ដែល​យើង​អាច​ប្រើ​ខ្ទឹមស មក​កាត់បន្ថយ​នូវ​អាកា​រៈ​ក្អក​ស្ងួត​នេះ​បាន​។ ពេលខ្លះ​អ្នក​គ្រាន់តែ​យក​វា​មក​ទំពារ ក៏​វា​អាចជួយ​អ្នក​បាន​ច្រើន​ដែរ ហើយ​មាន​មនុស្ស​ខ្លះទៀត ចូលចិត្ត​ញាំ​វា ក្នុង​លក្ខណៈ​កិន​ម៉ដ្ឋ​ស្អិតៗ និង លាយ​ជាមួយ​ទឹកឃ្មុំ​។ នៅពេលណា​ដែល​អ្នក ហាក់​មាន​អារម្មណ៍​ថា​ចង់​ក្អក នោះ​អ្នក​អាចយ​កវា​មួយ​ស្លាបព្រា​បាយ​មក​ញាំ​បាន​។ វិធី​នេះ នឹង​អាចជួយ​កាត់បន្ថយ​ការឈឺចាប់ និង ភាព​ញឹកញាប់​នៃ​ការ​ក្អក​បាន​។​
២. ជា​រៀងរាល់​ព្រឹក បន្ទាប់ពី​អ្នក​ដុសធ្មេញ​រួច នោះ​អ្នក​អាច​យក​ទឹក​ក្តៅ​ឧណ្ណៗ​មួយ​កែវ មក​លាយ​ជាមួយនឹង អំបិល ១ ឬ ២​ស្លាបព្រា​កាហ្វេ និង កូរ​អោយ​វារ​លាយ​ល្អ ។ រួច​យក​វា​មក​ខ្ពុ​ល​មាត់ ក្នុង​រយៈពេល ៥​នាទី ឬ លើសពីនេះ​។ វិធី​នេះ ក៏​អាចជួយ​ក្នុងការ​កាត់បន្ថយ​បាន​នូវ​ការឈឺចាប់ និង ធ្វើអោយ​បញ្ហា​ក្អក​ធូរស្រាល​ជាង​មុន​បានដែរ​។ លើសពីនេះ​ទៀត វា​ក៏​អាចជួយ​បន្ថយ​ដល់​អា​ការៈឈឺ​បំពង់​កបាន​ផងដែរ​។​
៣. សម្រាប់​អាកា​រៈ​ក្អក​ស្ងួត​នាពេល​យប់ មើម​ខ្ញី​គឺ​អាចមាន​ប្រសិទ្ធភាព​បាន​យ៉ាង​ពិសេស​។ ជា​រៀងរាល់ យប់​មុនពេល​អ្នក​ចូល​គេង អ្នក​អាចយ​កវា​មួយ​ជំនិត​តូច មក​ដាក់​នៅក្នុង​មាត់ និង ទំពារ​វា​យឺតៗ និង លេប​នូវ​ទឹក​របស់​វា​។ អ្នក​អាច​នឹងមាន​អារម្មណ៍​មិន​សុខ​ស្រួល​នឹង រសជាតិ​នៃ​ទឹក​របស់​វា ប៉ុន្តែ​បន្ទាប់ពីនោះ អ្នកនឹង​អាច​គេង​បាន​លក់​ស្រួល ដោយ​មិនសូវមាន​អាកា​រៈ​ក្អក ដូចពេលមុន​ទៀតឡើយ​។ អ្នក​ក៏​អាច​ប្រើ​វា ស្រដៀង​នឹង​ខ្ទឹមស​ផងដែរ ដោយ​អ្នក​អាច​យក​ខ្ញី​មក​កិន​អោយ​ស្អិតៗ រួច​លាយ​ជាមួយ​ទឹកឃ្មុំ និង ប្រើ​វា​បាន​នៅពេលដែល​បញ្ហា​នៃ​ការ​ក្អក របស់​អ្នក​ហាក់​នឹង​រើ​ឡើងវិញ​។​
៤. តែ​ឱសថ​បុរាណ ( ជាពិសេស​គឺ​តែ​បៃតង​) ក៏​អាចជួយ​ព្យាបាល​បាន នូវ​ជំងឺ​នេះ​ផងដែរ​។ អ្នក​អាច យក​ទឹក​ក្រូចឆ្មារ​ពីរ​បី​តំនក់ និង ទឹកឃ្មុំ​ដាក់ចូល​ទៅក្នុង​នោះ​ជំនួស​អោយ​ស្ករ និង ផឹក​វា​ពេល​ក្តៅ​ឧណ្ណៗ​បាន៕

ZDgxNTc4NT​

Liverpool ត្រៀម​៤៥.៨ លាន​ផោន​ទិញ Alvaro Morata

​បាល់ទាត់​៖​ក្លិប​ហង្ស​ក្រហម Liverpool កំពុង​រៀបចំ​សំណើ​ក្នុង​កញ្ចប់​ទឹកប្រាក់​ប្រមាណ ៤៥.៨ លាន​ផោន ដើម្បី​ដាក់​ទៅកាន់​ក្លិប​សេះបង្កង់ Juventus លើ​ការ​ទិញយក​ខ្សែប្រយុទ្ធ Alvaro Morata នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ក្នុង​ខែមករា​នេះ​។
​ ​កីឡាករ សញ្ជាតិ​អេ​ស្ប៉ា​ញ វ័យ​២៣​ឆ្នាំ​ដែល​គេ​ចាត់ទុកថា ជា​ខ្សែប្រយុទ្ធ​ដ៏​ល្អ​បំផុត​ក្នុង ក្របខ័ណ្ឌ Italy Serie A កាលពី​រដូវ​កាល​មុន​រូបនេះ​ត្រូវបាន​គេ​រំពឹងថា នឹង​អាច​ចាក​ចេញពី​ក្លិប​សេះបង្កង់ Juventus ខណៈដែល​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយនេះ​កីឡាករ Alvaro Morata មិនបាន​ជាប់​ជា​ជម្រើស​១១​នាក់​ដំបូង​របស់​អ្នកចាត់ការ Massimiliano Allegri ឡើយ គ្រា​ដែល​តំណែង​នេះ​ត្រូវបាន​ជំនួស​ដោយ Mario Mandzukic​។
​ ​គួរ​បញ្ជាក់ថា ខ្សែប្រយុទ្ធ Alvaro Morata ត្រូវបាន​ក្លិប​សេះបង្កង់ Juventus នាំយក​មកពី​ក្លិប​អធិរាជ​ស Real Madrid កាលពី​ខែកក្កដា ឆ្នាំ​២០១៤ ក្នុងតម្លៃ​ពលកម្ម​២០​លាន​អឺរ៉ូ និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​គូប្រកួត​ឲ្យ​ក្លិប​សេះបង្កង់ Juventus ៩​គ្រាប់ ក្នុងការ​បង្ហាញខ្លួន ៤៧​លើក​នៅ​គ្រប់​ការប្រកួត​ទាំងអស់​៕

art5.1

​

វាយប្រហារ​តាម​អាកាស និង​ប៉ះទង្គិច​នៅ​ភាគ​ខាងលិច​អ៊ីរ៉ាក់​សម្លាប់​ISIS៣១​នាក់

​អ៊ីរ៉ាក់​៖​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម (ISIS) ៣១​នាក់​បាន​ស្លាប់​ដោយសារ​ការវាយប្រហារ​តាម​ជើង​អាកាស និង​ការប៉ះទង្គិច​គ្នា​ជាមួយ​កងកម្លាំង​សន្ដិសុខ​អ៊ីរ៉ាក់​ក្នុង​ខេត្ដ​ភាគ​ខាងលិច​ប្រទេស​កាលពី​ម្សិលមិញ​។
​តាម​មន្ដ្រី​សន្ដិសុខ​ខេត្ដ​បាន​និយាយថា នៅក្នុង​ហេតុការណ៍​មួយ​មាន​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​១៨​នាក់​ត្រូវបាន​សម្លាប់ និង​យានយន្ដ​របស់​ពួកគេ​៥​គ្រឿង​ត្រូវបាន​បំផ្លាញ​ដោយ​ការវាយប្រហារ​តាម​ជើង​អាកាស​របស់​ក្រុមចម្រុះ​អន្ដរជាតិ​ដឹកនាំ​ដោយ​អាមេរិក​ទម្លាក់​គ្រាប់​ទៅលើ​ទីតាំង​ពីរ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​។ ប្រភព​បន្តថា ក្រៅពីនេះ​នៅមាន​ក្រុម​សកម្មប្រយុទ្ធ​១៣​នាក់​ផ្សេងទៀត​ត្រូវបាន​សម្លាប់ គ្រា​ដែល​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​សន្ដិសុខ​អ៊ីរ៉ាក់​៕

20160122

​

កុំ​ភ្លេច ! Cambodian All Stars ប៉ះ Buriram United ល្ងាច​ស្អែក​

​បាល់ទាត់​៖​​នាវេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​ថ្ងៃទី២៣ ខែមករាស្អែកនេះ​ក្រុម Cambodian All Stars នឹង​ជួប​ប្រកួត​លក្ខណៈ​មិត្តភាព​ជាមួយ​ក្លឹប Buriram United មកពី​ប្រទេស​ថៃ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៦ ខែមករា​កន្លងទៅនេះ​ក្រុម Cambodian All Stars បាន​យកឈ្នះ​ក្រុម SCG Muangthong United របស់​ប្រទេស​ថៃ​ដោយ​លទ្ធផល ៤-៣ ផងដែរ​។ ដូច្នេះ​នេះ​ការប្រកួត​លើក​ទី​២​របស់​ក្រុម Cambodian All Stars ប៉ះ​ជាមួយ​ក្រុម​ជើង​ខ្លាំង​ថៃ​មួយទៀត​។ តើ​លទ្ធផល​យ៉ាងណា​នោះ​សូម​រង់ចាំ​ទស្សនា​ទាំងអស់គ្នា​៕

cambodia-all-stars1maxresdefault
​

ផ្ទុះ​ឆេះ​ហាង​លក់​ហ្គាស​នៅ​សង្កាត់​ឃ្មួញ របួសធ្ងន់​២​នាក់ និង​ខូ​ត​ខាត​ទ្រព្យសម្ប ត្តិ ​មួយចំនួនធំ​

 

111222444ដោយ៖រដ្ឋា

ភ្នំពេញ​៖​គ្រោះ​អគ្គិភ័យ​ដ៏​សាហាវ​មួយ​ដែល​បង្កឡើង​ដោយសារ​ផ្ទុះ​ធុង​ហ្គាស​ក្នុង​ហាង​លក់​ហ្គាស​មួយកន្លែង​យីហោ ទាន់សម័យ បណ្តាល​ឲ្យ​កម្មករ​ពីរ​នាក់​រងរ​បួស​ជា​ទម្ងន់ និង​ខូ​ខាត​ទ្រព្យសម្បត្តិ​មួយចំនួនធំ ។​

​សេចក្តីរាយការណ៍​ចុងក្រោយ​បាន​ឲ្យ​ដឹងថា ករណី​គ្រោះ​អគ្គិភ័យ​នៅ​ឃ្លាំង​ស្តុក​ហ្គាស របស់​ហាង​ហ្គាស ទាន់សម័យ បាន​រលត់​ទាំងស្រុង​នៅ​ម៉ោង​៩​យប់ ថ្ងៃ​ដដែល បន្ទាប់ពី​មាន​មាន​អន្តរាគមន៍​ពី​ក្រុម​ពន្លត់​អគ្គិភ័យ​។​

​អ្នករាយការណ៍​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​២១ ខែមករា​នេះ មាន​ករណី​គ្រោះ​អគ្គិភ័យ​មួយ​បានកើត​ឡើង​ដែល​បណ្តាលមកពី​ធ្លាយ​ធុង​ហ្គាស ក្នុង​ហាង​លក់​ហ្គាស​យីហោ ហ្គាស​ទាន់សម័យ ស្ថិតនៅ​ចំណុច​ក្រុម​១ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ក្នុង​ទីតាំង​ដី​ឡួ​ត៍​ទំហំ​៥០​គុណ​៤០​ម៉ែត្រ ។​ប្រភព​បន្តថា ម្ចាស់​ទីតាំង​ឈ្មោះ វ៉ន ច័ន្ទ​សា ភេទ​ប្រុស​អាយុ ៣៨​ឆ្នាំ និង​មាន​កម្មករ​សរុប​ប្រហែល ២០​នាក់ ធ្វើការ​ក្នុង​ទីនោះ​។​

​គ្រោះអគ្គិភ័យនេះ​បណ្តាល​ឲ្យ​កម្មរក​ពីរ​នាក់​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ និង​ទ្រព្យសម្បត្តិ​ជាច្រើន​ទៀត​បាន​រង​ការខូចខាត​មានដូចជា​៖
១- របួស​កម្មករ​ធ្វើ​ផ្លូវ ២​នាក់​ ​ធ្ងន់ធ្ងរ​។​
២-​អាគារ​កម្មករ​ស្នាក់នៅ ២​អាគារ ស្មើនឹង ៧​បន្ទប់​។​
៣-​បន្ទប់​ជួល​មួយ​អាគារ​មាន ៤​បន្ទប់​។​
៤-​រថយន្ត ១​តោន​កន្លះ ៥​គ្រឿង ម៉ូតូ ៧​គ្រឿង និង​ធុង​ហ្គាស​មួយចំនួនធំ​។​
៥-​នៅសល់​ស៊ីទែន​ហ្គាស​ចំណុះ​៨.០០០​លីត្រ​ ១ធុង នៅក្បែរនោះ​មិនទាន់​ផ្ទុះ​។​
៦-​ប្រើប្រាស់​រថយន្ត ២៤​គ្រឿង ក្នុងនោះ​រថយន្ត​ង​អគ្គិភ័យ​កងពល​ង​៧០ ចំនួន​៤​គ្រឿង ស្នងការ​ក្រុង ២០​គ្រឿង ប្រើ​ទឹក​អស់ ៣៩​ឡាន​៕​

1632541314asza1552szewaaasedwqs1212azsa

ប្លន់​ប្រដាប់អាវុធ​ក្នុងផ្ទះ​វីន​ផ្ទេរប្រាក់​កណ្តាល​ក្រុងប៉ៃលិន​យក​អស់​ជាង១​ម៉ឺន​ដុល្លារ​

​ដោ​យ៖​ប៉ែន សុ ផល​

បាត់ដំបង​៖ ក្រុមចោរប្លន់​ប្រើ​កាំភ្លើង AK-47 និង​ពូថៅ ២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង បាន​ចូលទៅ​ប្លន់​ផ្ទះ​ផ្ទេរប្រាក់ Wing ឈ្មោះ ហេង រតនា ស្ថិតនៅ​កណ្តាល​ក្រុងប៉ៃលិន នា​សង្កាត់​អូ​តា​វ៉ៅ នៅវេលា​ម៉ោង ៤៖៣០​នាទី រសៀល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦​នេះ ដោយ​យក​អស់​លុយ​ប្រមាណ​១​ម៉ឺន​ដុល្លារ ហើយ​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ អាយុ​៦០​ឆ្នាំ​រងរបួស​ធ្ងន់ ដោយសារ​ក្រុមចោរ​វាយ និង​កាប់​ដោយ​ពូថៅ​។​

​មន្ត្រីនគរបាល​ខេត្ត​ប៉ៃលិន បាន​បញ្ជាក់ថា ទាំង​លុយ​ខ្មែរ និង​ដុល្លារ​អស់​ប្រមាណ​១​ម៉ឺន​ដុល្លារ ដែល​ក្រុមចោរ​ទាំង​២​នាក់​យកទៅ​។ នៅពេលនេះ កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ហើយ​ពួនស្ទាក់ តាម​ចាប់​ក្រុមចោរ​ទាំងនេះ ខណ​:​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​៕ 1aszsd

​

 

 

 

 

 

a13sxz12aszaaaaazsss

​នាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ អ្នក​ប្រឌិត​ព័ត៌មានប្រមាថ​ជីវិត​លោក ជា​កូនចៅ​របស់​ជនពាល​

aabaabដោយ​៖​ខេមរា​

​ភ្នំពេញ​៖​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​ព្រមាន​ដល់​អ្នក​ដែល​ប្រឌិត ព័​ត័​មាន​ប្រមាថ​អាយុជីវិត​របស់លោក ខណៈ​លោក​កំពុង​ពិនិត្យ​សុខភាព​នៅ​សឹង្ហ​បូរី និង​ចាត់ទុក​អ្នក​ថា​នោះ ជា​កូនចៅ​របស់​ជនពាល ។​

​ក្នុង​ហ្វេ​ស​ប៊ុ​កលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី ២១ ខែមករា បាន​លើកឡើងថា អ្នក​ដែល​ប្រឌិត​ព័ត៌មាន​ថា​លោក​ស្លាប់​នៅក្នុងពេល​លោក​កំពុង​ពិនិត្យ​សុខភាព​នៅ​ប្រទេស​សិង្ហ​បុរី​នោះ​គឺជា​កូនចៅ​របស់​ជនពាល​។​លោក​ថា អ្នកនោះ​ជា​សកម្មជន​គណបក្សនយោបាយ​ដែល​មេដឹកនាំ​របស់ខ្លួន​ជា​ជនពាល ជា​ជន​បោកប្រាស់​អាជីព ហ្វឹកហ្វឺន​តាមរបៀប​ក្មេង​ពាល ដែល​សង្គម​ស្អប់ខ្ពើម​។ លោក​ថា ពេល​មាន​បញ្ហា​អ្នក​នោះឯង​តែងតែ​រត់ចោលស្រុក​ទុក​ឲ្យ​ថ្នាក់ក្រោមជាប់គុក​ជំនួស​។​

​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា លោក​បាន​វិល​ត្រឡប់មកវិញ ជាមួយនឹង​សុខភាព​រឹងមាំ​ផងដែរ​។​

​គួរ​ជម្រាប​ថា កាលពី​ថ្ងៃទី​១៨ ខែមករា កន្លងមកនេះ លោក ហ៊ុន សែន បាន​ទៅពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​របស់លោក នៅ​ប្រទេស​សិង្ហ​បុរី តាម​ការណែនាំ និង​ការស្នើ​ពី​គ្រូពេទ្យ​កម្ពុជា ដើម្បី​ពិនិត្យ​ឲ្យ​ប្រាកដ​នូវ​ប្រភេទ​ជំងឺ​ខ្លះ ដែល​ពេទ្យ​កម្ពុជា​ខ្វះ​ឧបករណ៍​។​

​លោកនាយក​រដ្ឋមន្ត្រី​ក៏​បញ្ជាក់​ផងដែរ​ថា មាន​ឯកសារ​ច្រើនណាស់​ដែល​រង់ចាំ​លោក​ពិនិត្យ និង​សម្រេច​បន្ទាប់ពី​លោក​អវត្តមាន​ចំនួន​៤​ថ្ងៃនេះ​៕

( រូបថត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មកពី​បំពេញ​ទស្សនកិច្ច​ នៅ​ប្រទេស​បារាំង នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ )

​

​

ការដ្ឋាន​សំណង់​ខុន​ដូ ​The Penthouse Residences ចាប់ផ្តើម​សាងសង់​នៅ​រាជធានី​ភ្នំពេញ

 

a1dcxaaដោយ៖សហការី​

ភ្នំពេញ ​៖​ទន្ទឹមនឹង​ស្ថិរភាព​នយោបាយ កំណើន សេដ្ឋកិច្ចខ្ពស់ និង​ការអភិវឌ្ឍ វិនិយោគ​កំពុងមានការ​រីកចម្រើននោះ ​ក្រុមហ៊ុន The Penthouse Residence បាន​បោះទុនដ៏ច្រើន លើសលប់​លើ​វិស័យអាគារ​ខុន​ដូ​ប្រណីតៗ​របស់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​។​ ​

The Penthouse Residence​ ត្រូវបាន​សាងសង់ឡើង​ដើម្បី​បំពេញ​តាម​បំណងប្រាថ្នា​របស់​អតិថិជន ដែលជា​រចនាប័ទ្ម​ជីវិត​ដ៏​ប្រណីត​ជាមួយនឹង​ភាពងាយស្រួល​គ្រប់​តំបន់​នៃ រាជធានី​ភ្នំពេញ​។​The Penthouse Residence​មាន​ទីតាំង​ស្ថិតនៅ​អាគារ​83B​ផ្លូវ​សុធារស​ដែលជា​បេះដូង​នៃ រាជធានី​ភ្នំពេញ​។​

​The Penthouse Residence​ជា​អគារ​លំនៅដ្ឋាន​ខ្ពស់​ សោភណ្ឌភាពប្រណីតដំបូង​គេ​ដែល​ត្រូវបាន​រចនា​ឡើង​ក្នុង បទដ្ឋាន​ខ្ពស់បំផុត​កម្រិត​អន្ដរជាតិ​លំដាប់​ផ្កាយ​៥ អ្វី​ដែលជា​បំណង របស់​វិនិយោគិន​ចំពោះ​គម្រោង​ស្ថាបត្យកម្ម​នេះ​គឺ​អ្វីដែល​ត្រូវបាន​បង្កើត នូវ​ការអភិវឌ្ឍ​ខុន​ដូ​ប្រណីត​ជា​លើកដំបូង​ក្នុងប្រទេស​កម្ពុជា ហើយ​ជា​អាគារ​ដែលមាន​កម្ពស់​៣៦​ជាន់ ដែលជា​កន្លែង​រស់នៅ​ដ៏​ស៊ីវីល័យ និង​ស្រស់បំព្រង​ដែល​នឹង​ក្លាយជា លំនៅដ្ឋាន​ចំនួន​៤៥៨​កន្លែង ប្រកបដោយ​កិត្យានុភាព​ និងស័ក្តិ​សមជា​គេហដ្ឋាន​លំដាប់​កំពូល​ពិតៗ​។​

លំនៅដ្ឋាន​នីមួយៗ​មាន​លក្ខណៈ​ប្លែកៗ​ពីគ្នា​ដោយមាន​ការ​រចនា​បែប​លក្ខណៈ​សិល្បៈ​ពិសេស​នោះ​មាន​បរិយាកាសខ្យល់​ដង្ហើម​បរិសុទ្ធ​ជាមួយនឹង​ជំនោរ​ទន្លេបាសាក់ និង​ទេសភាព​ស្រស់ត្រកាល​ក្នុង​ទីក្រុង​ដែល​ធ្វើឱ្យ​The Penthouse Residence ក្លាយជា​ទិសដៅ​ដែល​មនុស្ស​ចង់​រស់នៅ​ច្រើន​បំផុត​ក្នុង​រាជធានី​ភ្នំពេញ​។

​The Penthouse Residence ជា​ខុន​ដូ​លំដាប់​ផ្កាយ​៥​ដំបូង​បំផុត​ក្នុងប្រទេស​កម្ពុជា​ដែលមាន​ទីតាំង នៅខាងមុខ​ផ្សារ​ទំនើប​អ៊ី​អន និង​សណ្ឋាគារ​សូ​ហ្វ៊ី​តែ​ល​ភ្នំពេញ ដែលជា​ទីតាំងនៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ ពោរពេញ​ដោយ​ភាពងាយស្រួល ​និង​រស់នៅក្នុង​ភាព​ស៊ីវីល័យ​។ នៅ​ជុំវិញ​The Penthouse Residence មាន​សាលារៀន មន្ទីរពេទ្យ ស្ថានទូត អាគារ​ពាណិជ្ជកម្ម​ជាច្រើន និង​ជា​កន្លែង​ប្រកបដោយ​ផាសុកភាព​និង​សុវត្ថិភាព​បំផុត​ក្នុង​ការរស់នៅ ដោយ​ចំណាយពេល​តែមួយ​នាទី​ប៉ុណ្ណោះ​ទៅកាន់​ផ្សារ​ទំនើប​អ៊ី​អន​។​អាគារ ទាំងមូល​បំពាក់​ដោយ​កញ្ចក់​ថ្លា​ដែល​អាចឱ្យ​អ្នកទស្សនា​ពី​ទេសភាព​ទីក្រុង​ភ្នំពេញ​ទាំងស្រុង​ដូចជា​៖ ព្រះបរមរាជវាំង ទន្លេសាប ទន្លេមេគង្គ ទន្លេចតុមុខ និង​វិមានឯករាជ្យ​ដែលជា​ទីតាំង​ដ៏​ល្អ​បំផុត​ក្នុង​ទីក្រុង​នៃ​ប្រទេស កម្ពុជា​។

លក្ខណៈពិសេស របស់​អាគារ​the Penthouse Residence គឺមាន ៣៦​ជាន់ មាន​អាង​ហែល​ទឹក កន្លែង​ហាត់ប្រាណ សូ​ណា ស្កា​យ​បារ មាននៅ​ជាន់​ទី ៣៦ និង​មាន​សន្តិសុខ​២៤​ម៉ាង​។ អ្វីដែល​ពិសេស​បំផុត​មួយទៀត​គឺ មាន​ភោជនីយដ្ឋាន​វិល​ដំបូង​គេ​នៅ​កម្ពុជា ដោយ​ផ្តល់ជូន​អតិថិជន​ទស្សនា​ទេសភាព​បាន ៣៦០​ដឺ​ក្រេ​ក្នុង​ទីក្រុង និង​អាច​វិល​បាន​មួយ​ជុំ​ក្នុង​រយៈពេល​មួយ​ម៉ោង​។​

អ្វីដែល​បាន​រចនា​ប្លង់​ឡើង​គឹ​បាន​លើសពី​ការរំពឹងទុក​The Penthouse Residence នឹង​ផ្តល់​ភាពកក់ក្តៅ​ដល់​ប្រជាជន​កម្ពុជា ដែល​នឹងត្រូវ​បានបង្ហាញ​នៅក្នុង​បរិវេណ​រចនាប័ទ្ម​ស្ថាបត្យកម្ម​ជម្រើស​នៃ គ្រឿងសង្ហារិម​និង​ទីតាំង​ទេសភាព​។​វិនិយោគិន​មិន​បង្ហាញជូន​ឱ្យបាន​ពិស្តារ ទេ​ចំពោះ​កម្រិត​ខ្ពស់បំផុត​នៃ​របៀប​រស់​នៅ​។​អតិថិជន​ដែល​បាន​កក់​ឬ​ជាវ មាន​សិទ្ធិ​ស្របច្បាប់​នឹង​អាច​ចូលមក​រស់នៅក្នុង​គេហដ្ឋាន​ថ្មី​របស់ ពួកគាត់​បានចាប់ផ្តើម​នៅ​ឆ្នាំ​២០១៨​។ ផ្ទះបាយ​បាន​រចនា​បែប​ទំនើប​ដែល​អតិថិជន​អាច​ជ្រើសរើស​បាន​ដោយផ្ទាល់​តាម ចំណង់​ចំណូលចិត្ត​និង​បញ្ចប់​ការសាងសង់​ជាមួយនឹង​សម្ភារៈ​បរិក្ខារ​ទំនើប ពេញនិយម​ក្នុង​សម័យកាល​បច្ចុប្បន្ន​ពី​រោងចក្រ​ឧស្សាហកម្ម​ល្បីៗ​ក្នុង​ពិភពលោក​។

​គួរ​បញ្ជាកថា The Penthouse Residence មាន​បន្ទប់​៥​ជម្រើស​សម្រាប់​អតិថិជន 1. Comfort Bedroom 2. Suite 1 + Bedroom 3. Embassy 2 bedrooms 4. President 3 bedrooms 5. Richmond Penthouses ប្រាក់​កក់​ដំបូង​ត្រឹមតែ​១០០០​ដុល្លារ​តែប៉ុណ្ណោះ សម្រាប់​ព័ត៌មាន​លំអិត​សូម​ទូរស័ព្ទ​មក​លេខ 085 570 570 / 023 210 666 . The Penthouse Residence នឹង​ប្រារព្ធ​ពិធី​ដាក់ចេញ​នូវ​គម្រោង​សាងសង់​នា​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​សូ​ហ្វ៊ី​តែ​ល​ភ្នំពេញ ភូ​គី​ត្រា​។

​សម្រាប់​ភ្ញៀវកិត្តិយស​ដែល​ចូលរួម នឹងមាន​ការចាប់​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ រូ​ម​មានដូចជា បន្ទប់ Condo មួយ​បន្ទប់ iPhone 6s Plus ចំនួន ៣​រង្វាន់ iPad air3 ចំនួន​៣​រង្វាន់ សម្រាប់ អ្នក​ដែល​បាន់​កក់ រឺ​ទិញ ។ ចំណែក​អ្នកចូលរួម​ទូទៅ ក៏​នឹងមាន​ការចាប់​រង្វាន់ ដែ​មានដូចជា iPhone 6s Plus ចំនួន ៣​រង្វាន់ និង iPad Air3 ចំនួន​៣​រង្វាន់​ផងដែរ​៕

art8.1art8.3art8.4art8.2

​

Steven Naismith ផ្លាស់​ទៅ Norwich City

បាល់ទាត់​៖​យោងតាម​គេហទំព័រ​ផ្លូវការ​របស់​ក្លិប​ចាប​លឿង Norwich City បាន​ចុះផ្សាយ​ថា ក្លិប​របស់ខ្លួន​បាន​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​ក្លិប​ទូកក្ដោង Everton រួចរាល់​អស់ហើយ​លើ​ការ​ទិញយក​ខ្សែប្រយុទ្ធ Steven Naismith ក្នុងតម្លៃ​ពលកម្ម​ចំនួន​៨.៥​លាន​ផោន​។
​ ​អតីត​កីឡាករ​ក្លិប Celtic សញ្ជាតិ​ស្កុ​តលែ​ន​វ័យ​២៩​ឆ្នាំ​រូបនេះ​ក៏បាន​កាន់​ប៊ិច​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ជាមួយនឹង ក្លិប Norwich City រយៈពេល ៣​ឆ្នាំកន្លះ​ផងដែរ​។
​ ​កីឡាករ Steven Naismith ប្រាប់​គេហទំព័រ​ផ្លូវការ​របស់​ក្លិប​ចាប​លឿង Norwich City ថា គាត់​ពិតជា​រីករាយ​ក្នុងការ​ផ្លាស់​មកកាន់​ក្លិប​ម​មួយ​នេះ ព្រោះថា​ក្លិប Norwich City គឺជា​ក្លិប​មួយ​ដែល​គាត់​គិតថា​អាច​នឹងធ្វើ​ឲ្យ​សមត្ថភាព​ទាត់​បាល់ របស់គាត់​កាន់តែ​រីកចម្រើន ហើយ​គាត់​ពិតជា​ពេញចិត្ត​នៅពេលដែល​គាត់​ផ្លាស់​មកលេង​ក្នុង​ក្លិប​មួយ​នេះ​។
​ ​គួរ​បញ្ជាក់ថា ខ្សែប្រយុទ្ធ Steven Naismith គឺជា​កីឡា​ករទី​៥​ហើយ​សម្រាប់​ក្លិប​ចាប​លឿង Norwich City ដែល​ទិញ​យកមក​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ក្នុង​ខែមករា​នេះ ហើយ​កីឡាករ​៤​រូប​ផ្សេងទៀត​រួមមាន Matt Jarvis, Ivo Pinto, Timm Klose និង Ben Godfrey៕

art6.1

​

Ashley Cole ចុះកុងត្រាផ្លូវការជាមួយ L.A Galaxy

បាល់ទាត់​៖​ក្លិប​បាល់ទាត់ Los Angeles Galaxy ប្រកាសថា ក្លិប​បាន​ចុះហត្ថលេខា​នាំយក​ខ្សែការពារ​ស្លាប​ឆ្វេង Ashley Cole មកកាន់​ទឹកដី​សហរដ្ឋអាមេរិក ខណៈពេលដែល​កីឡាករ​រូបនេះ​បានសម្រេច​ចិត្ត​ចាក​ចេញពី​ក្លិប​ចចក​ព្រៃ Roma​។
​ ​ក្នុងការ​ផ្លាស់​ទៅកាន់​ក្លិប Los Angeles Galaxy អតីត​កីឡាករ​របស់​ក្លិប​កាំភ្លើង​ធំ Arsenal និង​តោ​ខៀវ Chelsea សញ្ជាតិ​អង់គ្លេស វ័យ​៣៥​ឆ្នាំ​រូបនេះ​នឹងចូលរួម​ជាមួយ​ខ្សែប្រយុទ្ធ Robbie Kean និង​មិត្ត​រួម​សញ្ជាតិ​អង់គ្លេស Steven Gerrard បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​ក្នុងការ​ចាកចេញ​របស់ Ashley Cole ជាមួយនឹង​ក្លិប Roma កាលពី​ថ្ងៃ​អង្គារ​។
​ ​កីឡាករ Ashley Cole បានសម្រេច​ចិត្ត​ចាក​ចេញពី​ក្លិប​ចចក​ព្រៃ Roma ដោយសារតែ​អ្នកចាត់ការ​ដែល​ទើបតែនឹង​ត្រូវបាន​បណ្ដេញ​ចេញ​គឺ​លោក Rudi Garcia ដាក់​ខ្សែការពារ​រូបនេះ​ចូល​លេង​បានត្រឹមតែ ១៦​ប្រកួត​ប៉ុណ្ណោះ​ចាប់តាំងពី Ashley Cole ចាក​ចេញពី​ក្លិប​តោ​ខៀវ Chelsea កាលពី​ខែសីហា ឆ្នាំ​២០១៤ ។
​ ​គួរ​បញ្ជាក់ថា ខ្សែការពារ Ashley Cole ផ្លាស់​ទៅកាន់​ក្លិប​នៅ​សហរដ្ឋអាមេរិក Los Angeles Galaxy ដោយ​មិនមាន​តម្លៃ​ខ្លួន​នោះទេ​៕

art4.1

​

អាមេរិក​អំពាវនាវ​ឲ្យ​ចិន​ទទួលខុសត្រូវ​លើ​ទង្វើ​របស់​កូរ៉េខាងជើង​

​អាមេរិក​៖​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក លោក Tony Blinken ធ្វើការ​អំពាវនាវ​សុំ​ឲ្យ​ចិន​មានការ​ទទួលខុសត្រូវ​នៅលើ​ទង្វើ​នានា​របស់​កូរ៉េខាងជើង ពីព្រោះ​ទីក្រុង​ប៉េកាំង មាន​ទំនាក់ទំនង​ដ៏​ពិសេស​ជាមួយ​ទីក្រុង​ព្យុងយ៉ាង​។​
​ការអំពាវនាវ​របស់​លោក Tony Blinken នេះ​ធ្វើឡើង​ក្រោយពី​កូរ៉េខាងជើង​ដែលជា​សម្ព័ន្ធមិត្ត​របស់​ចិន បានធ្វើ​ការបាញ់​សាកល្បង​គ្រាប់បែក​បរិ​មា​ណូ​ជា​លើក​ទី​បួន​របស់ខ្លួន​កាលពី​ថ្ងៃទី​៦​មករា​កន្លងមក​។​
​លោក​អនុរដ្ឋមន្ត្រី​ក៏បាន​ក្រើនរំលឹក​ប្រទេស​ចិន​ឲ្យ​ដើរតួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការខិតខំ​ប្រឹងប្រែង​ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​ពង្រឹង​ការដាក់ទណ្ឌកម្ម​ប្រឆាំង​ទល់នឹង​ទីក្រុង​ព្យុងយ៉ាង​។
​ចិន​ជាស​ម្ព័​ន​មិត្ត និង​ជា​អ្នក​ជួយផ្តល់​ដង្ហើម​សេដ្ឋកិច្ច​ឲ្យ​ដល់​កូរ៉េខាងជើង ក៏ប៉ុន្តែ​ទំនាក់ទំនង​រវាង​ព្យុងយ៉ាង និង​ប៉េកាំង​បាន​រសាត់​ឃ្លាតឆ្ងាយ​ពីគ្នាក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកដោយ សារ​ចិន​លែង​គាំទ្រ​នូវ​ទង្វើ​បង្កហេតុ​របស់​កូរ៉េខាងជើង​ជាអាទិ៍​នៅលើ​វិស័យ​បរិ​មា​ណូ​។​
​គួរ​បញ្ជាក់ថា កូរ៉េខាងជើងទើបនឹង​បានប្រកាស​យ៉ាង​ខ្ទរខ្ទារ​ពី​ជោគជ័យ​របស់ខ្លួន​នៅក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​បរិ​មា​ណូ​ប្រភេទ​អ៊ី​ដ្រូ​ហ្សេ​ន​កាលពី​ថ្ងៃទី​៦​មករាកន្លងទៅនេះ​៕

USA_Blinken

​