All posts by មេគង្គ ប៉ុស្តិ៍

​លោក​ស័ក្តិ​៥ ទុន ឌៀ​ក មិនទាន់​កាយ​ដី​ចេញពី​ឆ្នេរសមុទ្រ​ដែល​ខ្លួន​ចាក់​លុប​រំលោភ​យក​ទេ​

 

​ដោយ​៖ រដ្ឋា​-​រាយការណ៍​បន្ថែម​៖ អ​.​វឹង​
​
ខេត្តកោះកុង​៖ មន្ត្រី​យោធា​ស័ក្តិ​៥​ម្នាក់​ឈ្មោះ ទុន ឌៀ​ក មិនទាន់​កាយ​អាចម៍ដី​ចេញពី​តំបន់​ដែល​ខ្លួន​ចាក់​លុប​រំលោភ​យក​ឆ្នេរសមុទ្រ​មួយកន្លែង​ស្ថិតនៅ​ភូមិ​មួយ ក្នុង​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង នៅឡើយ​ទេ បើទោះបី​ជាថ្មីៗ​នេះ​លោក​អភិបាលខេត្ត ប៊ុន លើ​ត ប្រកាស​ក្នុង​អង្គប្រជុំ​សាលាខេត្ត​ថា ឲ្យ​លោក ទុន ឌៀ​ក កាយ​អាចម៍​ដីនោះ​ចេញ​យ៉ាងណាក៏ដោយ​។

​គួររំឭកថា កន្លងមកនេះ លោក ទុន ឌៀក ​វាតទី​រំលោភ​យក​តំបន់ឆ្នេរ​ខាងលើនេះដោយ​លាតសន្ធឹង​យ៉ាង​វែង ហើយ​មាន​រថយន្ត​ដឹក​អាចម៍ដី​មកចាក់​យ៉ាង​គគ្រឹកគគ្រេង ចំណែក​អាជ្ញាធរ​មូលដ្ឋាន​មិន​ទប់ស្កាត់​ទេ បង្ក​ឲ្យ​មានការ​រិះគន់​ដោយ​ចោទប្រកាន់ថា អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ឃុបឃិត​គ្នា​ពុះ​ដី​ឆ្នេរ​ធម្មជាតិ​មាត់សមុទ្រ​លក់ ដោះដូរ​ទៅ​ឲ្យ​លោក ទុន ឌៀ​ក ដោយ​ស្ងាត់ៗ​។​
​
ដើម្បី​ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​ករណី​លក់​ដឺ​ឆ្នេរសមុទ្រ​ខាងលើនេះ គេហទំព័រ មេគង្គ​ប៉ុស្តិ៍ បាន​ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក​ប្រធាន​មន្ទីរ​សូ​រិ​យោ​ដី​ខេត្តកោះកុង​ដើម្បី សុំ​ការបំភ្លឺ​ពាក់ព័ន្ធ​នឹង​ការរំលោភ​យក​ដី​នេះដែរ តែ​ទូរស័ព្ទ​ទៅ​លោក​ចូល​ហើយ​ពុំមាន​អ្នកទទួល ចំណែក​លោក ទូ វិបុល អភិបាលក្រុង​ខេមរភូមិន្ទ​វិញ ក៏​មិន​លើក​ទូរស័ព្ទ​ដូចគ្នា​ដែរ​។​

​លោក ប៊ុន លើ​ត អភិបាលខេត្ត បាន​ប្រាប់​អ្នកយក​ព័ត​មាន មេគង្គ​ប៉ុស្តិ៍ តាម​ទូរស័ព្ទ​បញ្ជាក់​ដោយ​មិនទាន់​ប្រាកដថា ចាំ​លោក​ឲ្យ​ខាង​ជំនាញ​ចុះទៅ​មើល​សិន​។​
​
ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​មាត់សមុទ្រ​ជិត​កន្លែង​ចាក់ដី​លុប​ឆ្នេរ នោះ បាន​ប្រាប់ថា សកម្មភាព​រំលោភ​ដី​ឆ្នេរ​ដែល​គេ​កំពុង​ចាក់​លុប​នេះ ជា​ទង្វើ​របស់​អ្នកមាន​លុយ និង​មានអំណាច​ម្នាក់ បើ​គ្មាន​អំណាច និង​លុយ​សូកប៉ាន់​នោះទេ​គឺ​មិនអាច​ចាក់ដី​លុបបំបាត់​ឆ្នេរសមុទ្រ​ធម្មជាតិ រំលោភ​យកបាន​ដោយ​ងាយៗ​បែបនេះ​ដែរ​។​

​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា អ្នក​ដែល​ហ៊ាន​ចាក់ដី​លុប​ឆ្នេរសមុទ្រ​នេះ​ត្រូវគេ​ស្គាល់​ថា​ឈ្មោះ ទុន ឌៀ​ក ជាម​ន្រី​ទាហាន​ម្នាក់​ស័ក្ក​៥​ម្នាក់ និង​ជា​អ្នករកស៊ី​បូម​ខ្សាច់​សមុទ្រ​លក់​នៅក្នុង​ខេត្តកោះកុង​។ ប្រភព​បន្តថា មិនមែន​គ្មាន​នរណា​ហ៊ាន​បង្ក្រាប​ដូច​ការគិត​នោះទេ តែ​គេ​បាន​ត្រូវរ៉ូវ​គ្នា​អស់ហើយ​។​

​លោក​ស័ក្តិ​៥ ទុន ឌៀ​ក បាន​ប្រាប់​អ្នកយក​ព័ត​មាន មេគង្គ​ប៉ុស្តិ៍ ថា ដី​ឆ្នេរ​ដែល​លោក​កំពុងតែ​ចាក់​លុប​នេះ លោក​បាន​សុំច្បាប់​ខេត្ត​រួចហើយ​។ លោក​ថា ការចាក់ដី​នេះ​ក្នុង​គំរោង​សាងសង់​ផែ​ទូក​មួយ​ទុក​ឲ្យ​បងប្អូន​ប្រជា​នេសាទ​ស្រួល​ចតទូក​។​

​ការពន្យល់​របស់លោក ទុន ឌៀ​ក មាន​ភាពខុសគ្នា​ទៅនឹង​ភាពជាក់ស្តែង​ត្រង់​ថា លោក​បាន​សុំច្បាប់​សាលាខេត្ត​រួចហើយនោះ ប៉ុន្តែ​លោក ប៊ុន លើ​ត អភិបាលខេត្ត បាន​ប្រាប់ថា​លោក​មិន​បានដឹង​ទេ​រឿងនេះ ចាំ​លោក​ឲ្យ​ជំនាញ​ចុះទៅ​មើល​សិន​។​
​
មន្ត្រី​សាលាខេត្ត​មួយរូប​បាន​ប្រាប់​ឲ្យ​ដឹងថា កាលពី​សប្តាហ៍​មុន លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង បានបញ្ជាក់​ក្នុង​អង្គប្រជុំ​យ៉ាងច្បាស់​ថា លោក​នឹង​ឲ្យ​លោក ទុន ឌៀ​ក ក​សយ​យក​អាចម៍ដី​ដែល​គាត់​បាន​ចាក់​លុបបំបាត់​ឆ្នេរ​នៅ​ចំណុច​នោះ​ចេញ ប៉ុន្តែ​មក​ន​ដល់ពេលនេះ មិនទាន់​ឃើញ​នរណាម​កកាយ​ដី​ចេញ​នៅឡើយ​ទេ​។​ការមិន​កាយ​ចេញ​នេះដែរ គ្មាន​អ្នកណា​អាច​ដឹង​បានទេ​ថា តើ​បណ្តាលមកពី​លោក ទុន ឌៀ​ក គាត់​ថ្លើមធំ ឬ​អាជ្ញាធរ​ដែនដី​ថ្លើម​តូច​។​

​សូមបញ្ជាក់​ផងដែរ​ថា នៅក្នុង​ទឹកដី​ខេត្តកោះកុង​នាពេល​កន្លងមកនេះ ត្រូវគេ​មើលឃើញថា អ្នកមាន​លុយ​អាច​ឃុបឃិត​ជាមួយ​អា​ជា្ញរ​ធ​រំរ​លោភ​យក​ដី​រដ្ឋ​ធ្វើជា កម្មសិទ្ធិ​é​ក​ជន​បាន​ដោយ​ងាយ នេះ​គេ​មិន​និយាយ​ដល់​ករណី​លួច​បើក​កន្លែង​ប្រព្រឹត្ត​អំពើ​អបាយមុខ​ក្រោម ឥទ្ធិពល​របស់​សមត្ថ​កិច្ច​ខ្លះ​ផង​៕gvfcaahygtrbbfrdeaakmjnhbcccIMG-20160116-WA0019

​

 

លោកស័ក្តិ្ត ៥ ទុន ឌៀក

 

 

 

 

 

 

 

 

កម្មករ​រោងចក្រ វី​បូ គ្រុប ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី បន្ត​ទាមទារ​លក្ខខណ្ឌ​៩​ចំណុច​

ccccaaaaដោយ៖ប៊ុន ធឿន

ភ្នំ​ពេ​ញ៖កម្មករ​កម្មការិនី​រោងចក្រ វី​បូ គ្រុប ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី​ព​ប្រមាណ​ជាង​១៥០​នាក់ បាន​បន្តធ្វើ​កូដកម្ម​ជាថ្មី​ដើម្បី​ទាមទារ​ឲ្យ​ភាគី​រោងចក្រ​អនុវត្ត​តាន​គោល​ការ​៩​ចំណុច ប៉ុន្តែ​មិនទាន់មាន​ឆ្លើយតប​បែបណា​ពី​ភាគី​ថៅកែ​រោងចក្រ​នៅឡើយ​ទេ​។​

​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦​នេះ កម្មករ​កម្ម​ការ​នី​រោងចក្រ វី​បូ គ្រុប ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី​ព​ប្រមាណ​ជាង​១៥០​នាក់ មានទីតាំងស្ថិតនៅក្នុងភូមិ ត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នៅតែ​បន្តធ្វើ​កូដកម្ម​ដដែល បើទោះបីជា​មានការ​ដោះលែង​តំណាង​សហជីព​ទាំង​៥​រូប​ក៍ដោយ ដើម្បី​ទាមទារ​អោយ​ក្រសួង​ការងារ​ជួយ​អន្តរាគមន៍ សុំអោយ​ក្រុមហ៊ុន​ទទួលយក​កម្មករ​កម្ម​ការិនី​ចូលធ្វើការ​វិញ ក្រោយពី​ក្រុមហ៊ុន​ជួល​ក្រុមជើងកាង​មក​វ៉ៃ​កម្មករនិយោជិត​ដែលជា​ទង្វើ​រំលោភសិទ្ធិ​កម្មករ ដែល​ដឹកនាំ​លោក សុខ រ៉ាវុធ ។​

​ប្រភពព័ត៌មាន​ពី​កម្មករ​បាន​ឲ្យ​ដឹងថា ពួកគេ​បាន​ជួល​ក្រុម​ជនពាល​ប្រដាប់​ដោយ​ដំបង​បំពង់​ទីប​ជាង​១០​នាក់ វ៉ៃ​ទៅលើ​ក្រុមកម្មករ​បណ្តាលអោយរ​បួស​ចំនួន​១០​នាក់ និង​ខួច​ខាត​ទ្រ​ព​សម្បត្តិ​ដូចជា​ម៉ូតូ និង​ទូរ​ស័​ព្ធ​ដៃ​មួយចំនួន​ផងដែរ​។​

​សូមបញ្ជាក់ថា នាពេល​ថ្មីៗ​នេះ កម្មករ​កម្ម​កា​រិ​គ្រាន់តែ​ប្រមូលផ្តុំ​ទាមទារ​លក្ខខណ្ឌ​ការងារ​ដែលមាន​៩​ចំណុច​ដោយ​សន្តិវិធី​ប៉ុណ្ណោះ រួម​មានះ ១​សូមអោយ​ក្រុមហ៊ុន​ដក​រដ្ឋបាល​ចេញ ២.​អនុញ្ញាត​ច្បាប់​ជូន​កម្មករ​ពេល​មានធុរៈ ៣.​ផ្ដល់ប្រាក់​ធ្វើដំណើរ​បន្ថែម​៣​ដុល្លារ ៤.​ក្រុមហ៊ុន​ដក​ពាក្យបណ្ដឹង​ដែល​ប្ដឹង​កម្មករ ៥.​មិនត្រូវ​ដក​កម្មករ​នៅពេល​ធ្វើ​កូដកម្ម ៦.​សូម​ក្រុមហ៊ុន​ប្ដូរ​កិច្ច​ស​ន្សា​ពី​៣​ខែ​ទៅ​១​ឆ្នាំ ៧.​សូមអោយ​ក្រុមហ៊ុន​ដំឡើង​តម្លៃ​តាម​កំរិត​នៃ​អាវ​ដែល​ដេរ ៨.​ក្រុមហ៊ុន​បន្ថែម​លុយ​បាយ​ពេល​ល្ងាច​២០០០​រៀល ៩.​ក្រុមហ៊ុន​ត្រូវ​បង់ប្រាក់​ឈ្នួល​ជូន​កម្មករ​ធ្វើ​ការងារ​ក្នុង​ថ្ងៃបុណ្យ​។​

​រហូតមកដល់​រសៀល​ថ្ងៃទី​២៥ ខែមករា នេះ ភាគី​ខាង​ក្រុមហ៊ុន​នៅ​មិនទាន់​ឆ្លើយតប​បែបណា​នៅឡើយ​ទេ​៕
​

ចាប់​បុរស​ម្នាក់​នៅគល់ស្ពានគីហ្សោណា បន្ទាប់ពី​រំលោភ​ប្អូនថ្លៃ​ហើយ​ចាក់​មួយ​ពន្លាក​ចំ​គល់​សុដន់​​

​ដោ​យ៖សុភ​ណ្ឌ​

​កំពង់​ចា​ម៖បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​នៅក្បែរ​ចំណតរថយន្ត​ជិត​ស្ពាន​គី​ហ្សោ​ណាខ​ណះ​ជន​នោះ​បម្រុង​ឡើង​ជិះ​រថយន្ត​បំណង​គេចខ្លួន ក្រោយពេល​ចាប់​ប្អូនថ្លៃ​រំលោភ​សេព​ស​ន្ថ​វះ​រួច​យក​ដែក​ពន្លាក​ចាក់​គល់​សុដន់​នារី​រងគ្រោះ​បណ្តាល​ឲ្យ​រងរបួស​ជា​ទម្ងន់​រួចមក​។​

​ករណី​រំលោភ​សេព​ស​ន្ថ​វះ​ដោយ​ប្រើ​ហិង្សា​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​ះ​០០​នាទី ទៀបភ្លឺ នៅ​ចំណុច​ផ្លូវកែង​ចំការកៅស៊ូ​មុខ​រោងចក្រ អ៊ុច អេង ស្ថិតក្នុង​ភូមិ​អូ​តាសេក ឃុំ​អូរ​ម្លូ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។​
​
តាម​កំណត់ហេតុ​របស់​សមត្ថ​កិច្ច​បាន​ឲ្យ​ដឹ​ថា នៅវេលា​ដូចខាងលើ មាន​ករណី​រំលោភ​សេព​ស​ន្ថ​វះ​លើ​នារី​អនីតិជន ប្រ​ព្រឹ​ត​ដោយ​ជនសង្ស័យ​ឈ្មោះ ភន ភឿន ភេទ​ប្រុស ៣០​ឆ្នាំ​ជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ខ្ទួយ​៣ ឃុំ​អូរ​ម្លូ ស្រុក​ស្ទឹងត្រង់ ។​បុរស​ឈ្មោះ ភន ភឿន បាន​ចាប់រំលោភ​ផ្លូវភេទ​លើ​នារី​រងគ្រោះ ហើយ​ចាក់​ដោយ​ពន្លាក​ត្រូវចំ​គល់​សុដន់​បណ្តាល​ឲ្យ​រងរបួស​ជា​ទម្ងន់​។​នារី​រង​គ្រោះជា​ប្អូនថ្លៃ​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ វឿន ធា​រី អាយុ ១៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​ភ្នំ​គោល ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ បច្ចុប្បន្ន​ស្នាក់នៅ​ជាមួយ​បងស្រី​និង​បងថ្លៃ​(​ជនល្មើស​)​មុខរបរ​ជា​អ្នកជៀរ​ជ័រ​នៅ​ចំណុចកើតហេតុ​ខាងលើ​។​ដោយ​របួសធ្ងន់​ពេក​នារី​រងគ្រោះ​ត្រូវបាន​បញ្ជូន​បន្តទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯ​ភ្នំពេញ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ចាប់ខ្លួនបាន​ជនសង្ស័យ នៅ​ចំណុច​គល់ស្ពាន​គី​ហ្សូ​ណា ម៉ោង​១៤:០០​នាទី ពេលដែល​កំពុង​រង់ចាំ​ជិះ​រថយន្តឈ្នួល​គេចខ្លួន ។​សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំ​é​ក​សារ​ដើម្បី​បញ្ជូនទៅ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕99661114466665558887

​

ប៉ុស្តិ៍​គយច្រក​​ប៉ាក់​ខ្លង​ខេត្តកោះកុងក្លាយ ជា​កន្លែងជួយ​លាក់​ទំនិញគេចពន្ធ​

​ដោយ៖ អ.វ

ខេត្តកោះកុង​៖​ការ​នាំចូល​ម៉ូតូ និង​ទំនិញ​គ្រប់​ប្រភេទ​តាម​ច្រកទ្វារ​ប៉ាក់​ខ្លង ខេត្តកោះកុង ត្រូវគេ​មើលឃើញថា ភាគច្រើន​ជា​ទំនិញគេចពន្ធ​ក្រោម​ការឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ជំនាញ​គយ និង​រដ្ឋាករ​ប្រចាំ​ច្រកទ្វារ​។​

​ច្រកទ្វារព្រំដែន​កម្ពុជា ថៃ ប៉ាក់​ខ្លង ត្រូវបាន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​មួយចំនួន​ក្នុងភូមិ​២ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា រិះគន់ថា មេ​គយ​បាន​បើកដៃ​ឲ្យ​គេ​ប្រព្រឹត្តិ​បទល្មើស​ក្នុងការ​នាំចូល​ទំនិញគេចពន្ធ​យ៉ាង​គគ្រឹកគគ្រេង​រួមមាន ម៉ូតូ​ជាច្រើន​ប្រភេទ និង​ទំនិញ​គ្រប់មុខ​គ្រប់​ម៉ាក​ដោយ​ខុសច្បាប់​ចូលមក​កម្ពុជា​យ៉ាង​អនាធិបតេយ្យ​។​

​ការចោទប្រកាន់​នេះ កើតឡើង​ដោយសារ​ជា​រៀងរាល់ថ្ងៃ​គេ​ឃើញ​ក្រុម​ឈ្មួញ​បញ្ជា​ឲ្យ​កម្មករ​ដឹកជញ្ជូន​ទំនិញ​គ្រប់មុខ និង​ម៉ូតូ​ជាច្រើន​គ្រឿង​ចូល​ដោយ​គ្មាន​ការត្រួតពិនិត្យ​ដិតដល់​នោះទេ ព្រោះ​សមត្ថកិច្ច​គយ​ចល័ត និង​គយ​ច្រកទ្វារ​ពាក់ព័ន្ធ​ដទៃទៀត​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។​

​លោក ប្រាក់ ជីវ័ន្ន ប្រធាន​ច្រក និង​គយ​ចល័ត និង​ជា​ប្រធាន​សាខាគយ​ខេត្តកោះកុង ត្រូវបាន​គេ​មើលឃើញថា ឃុបឃិត​បើកដៃ​ឱយ​ឈ្មួញ​នាំ​ទំនិញគេចពន្ធ​ចូល​តាម​ច្រក​ប៉ាក់​ខ្លង​យកមក​ទុក​ក្នុង​ការិយាល័យ​របស់ខ្លួន រង់ចាំ​
​ពេលយប់​ទើប​ដឹក​ចេញ​យកទៅ​ចែកចាយ​ឲ្យ​ម៉ួ​យ​តាម​បណ្ដា​លគ​ផល​ដៅ​នានា ។​

​ប្រភពពី​ប្រជាពលរដ្ឋ​និង​មន្ត្រី​មួយចំនួន​ដែល​មិន​ពេញ​ចិត្តបាន​បង្ហើប​ថា​
​មេ​គយ​ច្រក​ប៉ាក់​ខ្លង គយ​ចល័ត និង​ប្រធាន​គយ​សាខា​ខេត្តកោះកុង ទើប​មានការ​បើកដៃ​អោយ​ឈ្មួញ​នាំ​ទំនិញ​ចូល​យ៉ាងច្រើន​ក្នុង​រយះពេល​ប៉ុន្មាន​ខែ​នេះ​ទេ​គឺ​ក្នុង​កំឡុង​ដែល​លោក សំ កុសល់ បាន​ចូលមក​កាន់តំណែង​នាពេល​ថ្មីៗ​នេះ​។​

​គួរ​ជម្រាប​ថា ភ្នាក់ងារ​ព័ត៌មាន មេគង្គ​ប៉ុស្តិ៍ បាន​ចុះទៅពិនិត្យ និង​បាន​ថតរូប​ភាពជាក់ស្ដែង​ពី​ទំនិញ​ដែល​គេ​ស្តុក​លាក់ទុក​នៅក្នុង​ការិយាល័យ​គយ​ប៉ាក់​ខ្លង​នោះ​មែន ប៉ុន្តែ​ត្រូវបាន​គំរាម​ដោយ​មន្ត្រី​គយ​នៅ​ទីនោះ​រួម​នឹង​ការបញ្ជា​ឲ្យ​អ្នកកាសែត​លុប​រូបភាព​ចេញ​វិញ​ទៀតផង​។​

​លោក ប្រាក់ ជីវ័ន្ន បញ្ជាក់ប្រាប់ មេគង្គ​ប៉ុស្តិ៍ តាម​ទូរស័ព្ទ​ថា លោក​នៅ​ភ្នំពេញ ហើយ​រុញ​ឲ្យ​ទាក់ទង​ទៅ​គយ​ចល័ត​វិញ ប៉ុន្តែ​គយ​ចល័ត​មិនអាច​ទាក់ទង​បាន ចំណែក​ទូរស័ព្ទ​របស់​ប្រធាន​សាខាគយ​ខេត្ត​ជាប់រវល់​រហូត​៕​

​paklan1paklan3

Arsenal ធ្លាក់​ពី​កំពូល​តារាង​ក្រោយចាញ់ Chelsea ១-០ យប់មិញ​

​បាល់ទាត់​៖​ក្រុម​កាំភ្លើង​ធំ Arsenal បាន​ធ្លាក់​ទៅ​លេខ​បី​ក្នុង​តារាង English Premier League បន្ទាប់​រង​បរាជ័យ​ក្រោយ​ថ្វី​ជើង​ក្រុម​តោ​ខៀវ Chelsea កាលពី​យប់មិញ​ក្នុង​លទ្ធផល ១-០ ។ តាម​ពីក្រោយ Man City ហើយ​ក្រុម​ដែល​ឡើងទៅ​ឈរ​នៅ​កំពូល​តារាង​គឺ Leicester៕

3088E64F00000578-3414475-image-a-12_14536529218653088E79200000578-3414475-image-a-9_1453652834578

​

មនុស្ស​២៤​នាក់​ស្លាប់​ដោយសារ​ធ្លាក់​ព្រិល​ខ្លាំង​នៅ​អាមេរិក​

អាមេរិក​៖​យ៉ាងហោចណាស់​មនុស្ស​២៤​នាក់​បាន​ស្លាប់ ខណៈដែល​ការិយាល័យ​រដ្ឋាភិបាល និង​សាលារៀន​ជាច្រើន​កន្លែង​ត្រូវបាន​បិទ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ដោយសារ​ការធ្លាក់​ដុំ​ព្រិល​ធំៗ គរ​លើ​គ្នា​យ៉ាង​ក្រាស់​នៅ បណ្ដា​រដ្ឋ​ភាគ​ខាងកើត សហរដ្ឋអាមេរិក​។​នេះបើយោងតាមសារព័ត៌មាន Channel newsasia។
​ព្យុះ​ព្រិល​ទាំងនេះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា Snowzilla បាន​ធ្លាក់​នៅលើ​រដ្ឋ​ជាង​១០ ចាប់តាំងពី​ថ្ងៃ​សុក្រ ដល់​ថ្ងៃអាទិត្យ​ម្សិលមិញ ដែល​គេ​ប៉ាន់ប្រមាណ​ថា បាន​ប៉ះពាល់​ដល់​ប្រជាជន​ជាង​៨៥​លាន​នាក់ ដោយ​ត្រូវ​សម្ងំ​តែ​នៅក្នុង​ផ្ទះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។ ចំណែក​នៅ​ឧទ្យាន Central Park ទីក្រុង​ញ៉ូ​យ៉​ក ព្រិល​ធ្លាក់​កម្រាស់ ៦៨​សង់ទីម៉ែត្រ ដែលជា​កម្រិត​ក្រាស់​ជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ប្រវត្តិសាស្ត្រ​ចាប់ តាំងពី​ឆ្នាំ​១៨៦៩ គ្រា​ដែល​នៅ​វ៉ាស៊ីនតោន​មាន​កម្រាស់​៥៥​សង់ទីម៉ែត្រ​។​
​ព្យុះ​ព្រិល​បានបញ្ចប់ ធ្វើ​ឲ្យ​សីតុណ្ហភាព​វិល​មករក​ប្រក្រតី​វិញ ធ្វើ​ឲ្យ​តាម​មហាវិថី​ធំៗ ស្ថាប័នរដ្ឋ សារមន្ទីរ និង​កន្លែង​ផ្សេងៗ​ទៀត បាន​បើក​ដំណើរការ​ឡើងវិញ​ក្រោម​សីតុណ្ហភាព សូន្យ​អង្សា​។ ទន្ទឹម​នោះ​ចំនួន​ពលរដ្ឋ​ស្លាប់ គេ​រំពឹងថា​នឹងមាន​ការកើនឡើង​៕

1ee11r31s2

A man walks along a street covered by snow during a winter storm in Washington January 23, 2016. REUTERS/Carlos Barria

A man walks along a street covered by snow during a winter storm in Washington January 23, 2016. REUTERS/Carlos Barria

​

អ៊ីរ៉ាក់​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​អ៊ីស្លាម​ចូលរួម​ទប់ស្កាត់​ក្រុម ISIS

អ៊ីរ៉ាក់​៖​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Haider al-Abadi បានប្រកាស កាលពី​ម្សិលមិញ​ដោយ​អំពាវនាវ​ឲ្យ​ប្រទេស​មាន​ដើមកំណើត​អ៊ីស្លាម​ទាំងអស់​ត្រូវ​រួបរួមគ្នា​ដើម្បី​ផ្ចាញ់​ក្រុម​នេះ និង​ធ្វើយ៉ាងណា​ប្រឆាំង​ឲ្យ​បាន​នូវ​ការរើសអើង​និកាយ ការរើសអើង​ជនជាតិភាគតិច និង​ត្រូវ​ប្រឈម​មុខជា​មួយក្រុម​មួយ​នេះ​ផងដែរ​។​
​ការអំពាវនាវ​របស់​លោក​ធ្វើឡើង​ក្នុង​សន្និសីទកាសែត​លើក​ទី​១១ នៃ​សហ​សភា​អង្គការ​សហ​ប្រតិ​ប​ត្ដិ​ការ​អ៊ីស្លាម​ក្នុង​ទីក្រុង​បា​ដា​ដ​ប្រទេស​អ៊ីរ៉ាក់ ខណៈដែល​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​នៅតែ​បន្ដសកម្មភាព​របស់​ពួកគេ ទាំង​ក្នុងប្រទេស​អ៊ីរ៉ាក់ និង​ប្រទេស​ស៊ី​រី ហើយក៏​កំពុង​បង្កចលាចល​ទូទាំង​ពិភពលោក​តាមរយៈ​ការវាយប្រហារ​របស់​ពួកគេ​។
​គួរ​បញ្ជាក់ថា ដោយសារតែ​អំពើហិង្សា​បង្កឡើង​ដោយ​ក្រុម​ជ្រុលនិយម​រដ្ឋ​អ៊ីស្លាម ធ្វើ​ឲ្យ​ជន​ស៊ីវិល​អ៊ីរ៉ាក់ ១៨,៨០២​នាក់​ស្លាប់ និង​ប្រមាណ​ជិត​៣​ម៉ឺន​នាក់​រងរបួស ខណៈដែល​មនុស្ស​ជាង​៣,២​លាន​នាក់​ចាកចោល​លំនៅស្ថាន​រយៈពេល​ជាង​២​ឆ្នាំនេះ​៕

Abadi_asks_Abbott_for_more_Daesh_help

 

​

ជន​ស៊ីវិល​ច្រើន​នាក់​ស្លាប់​ដោយសារ​ការវាយប្រហារ​តាម​អាកាស​នៅ​ស៊ី​រី​

​ស៊ី​រី​៖​តាម​អ្នក​អង្កេត​ការណ៍​សិទ្ធិមនុស្ស​ស៊ី​រី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា មនុស្ស​៤៧​នាក់​បាន​ស្លាប់ នៅក្នុង​ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​នៅ​តំបន់​ដែល​កាន់កាប់​ដោយ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម ស្ថិតនៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​។
​ប្រភព​ដដែល​បន្តថា ក្នុងចំណោម​អ្នកស្លាប់​រួមមាន​កុមារ​ចំនួន​៩​នាក់​ផងដែរ​។ ប្រភព​បញ្ជាក់ថា យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​បាន​ទម្លាក់​គ្រាប់​នៅ​ទីក្រុង Deir al-Zor ខណៈ​កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​ស៊ី​រី បាន​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅលើ​ដី​។
​គួរ​បញ្ជាក់ថា ក្រុម​រដ្ឋ​អ៊ីស្លាម ISIS បាន​គ្រប់គ្រង​ខេត្ត​ជាច្រើន​ស្ថិតនៅក្នុង​ទីក្រុង Deir al-Zor តាំងពី​ខែមីនា​មកម្ល៉េះ​៕

20160124
​

ពលរដ្ឋ​ស្នើ​លោក​អភិបាលខេត្ត​ ចាត់ វិធានការ​ថៅកែ​ជីក​អាចម៍ដី​លក់​ដែល​បង្ក​គ្រោះថ្នាក់​

 

batomban170ដោយ៖ប៉ែន សុផល​

​ខេត្តបាត់ដំបង​៖ ក្នុងចំណោម​ទីតាំង​ជីក​យក​អាចម៍ដី​លក់​នៅ​ជាយក្រុង​បាត់ដំបង គេ​ឃើញមាន​រណ្តៅ​ដី​ចំនួន​ពីរ​កន្លែង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ក្តីបារម្ភ និង​ខឹងសម្បារ​យ៉ាងខ្លាំង ហើយ​បាន​ចោទប្រកាន់​អាជ្ញាធរ​ថា ស៊ុមគ្រលុំ​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​មិន​គិតគូរពី​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ដោយសារ​ពួក​ថៅកែ​នាំគ្នា​ជីក​ជ្រៅ​ហួស​កម្រិតនោះឡើយ​។​

​ក្រុម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​វត្ត​គរ ក្រុង​បាត់ដំបង បាននាំគ្នា​មកជួប​រាយការណ៍​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន មេគង្គ​ប៉ុស្តិ៍ ថា នៅ​បាត់ដំបង​សព្វថ្ងៃនេះ មាន​ថៅកែ​ច្រើនណាស់​ដែល​រកស៊ី​ជីក​យក​អាចម៍ដី​លក់ ប៉ុន្តែ​មាន​ថៅកែ​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ដែនដី ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​បរិស្ថាន និង​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​សត្វពាហៈនៈ ដែល​អាច​ធ្លាក់​ស្លាប់​ក្នុង​រណ្តៅ​ដ៏​ជ្រៅ​នោះ​។​នេះ​គេ​មិនទាន់​និយាយ​ដល់​ការដឹកជញ្ជូន​ឆ្លង​កាត់ទីប្រជុំជននានាដែល​ជ្រុះ​អាចម៍ដី​ពាសពេញ​ផ្លូវ និង​ធូលី​ហុយ​ទ្រលោម​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន សុខភាព​ប្រជាពលរដ្ឋ​នោះ​ផង​ទេ​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ទាំង​ក្តី​មួរ​ម៉ៅ​ថា ក្នុងចំណោម​ថៅកែអាចម៍​ដី​នៅ​ក្រុង​បាត់ដំបង​នេះ មាន​ថៅកែ​ពីរ​នាក់​ដែល​គេ​ឃើញថា បាន​ជីករណ្តៅ​ដី​ជ្រៅ​ហួសហេតុ​មិន​គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ទេ សូម្បីតែ​ថ្នាក់ដឹកនាំ​ខេត្ត​ក៏​គេ​មិន​យក​ត្រចៀក​ស្តាប់​ដែរ ព្រោះ​បើ​គេ​គោរព​ច្បាប់​គេ​មិន​ជីក​ណ្តៅ​ដី​ជ្រៅ​ហួសហេតុ​តាម​ទំនើងចិត្ត​បែបនេះ​ទេ គឺពី​ជាង​១០​ម៉ែត្រ​ទៅជា​ង​២០​ម៉ែត្រ​ឯណោះ​។​

​ប្រភព​ដដែល​បន្តថា ថៅកែ​ដី​ដែល​ក្លាហាន​ក្នុង​ការជីក​បំពាន​ច្បាប់​នោះ​មាន ១-​ឈ្មោះ ហេង អេង មាន​ទីតាំង​រណ្តៅ​ដី​ស្ថិតក្នុង​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង និង​ម្នាក់ទៀត​ឈ្មោះ លាភ ណា​រី មាន​ទីតាំងនៅ​ភូមិ​ស្ពុង ឃុំ​អន្លង់​វិល ស្រុក​សង្កែ ។​

​បើទោះបីជា​យ៉ាងនេះ​ក្តី ក៏​គ្មាន​សមត្ថកិច្ច​ណា​ចុះ​ត្រួតពិនិត្យ​ចាត់វិធានការ​ដែរ ។​ការដែល​គ្មាន​ចំណាត់​លើ​ករណី​ជីករណ្តៅ​ដី​មាន​ជម្រៅ​ហួស​បទដ្ឋាន​យ៉ាង​អនាធិបតេយ្យ​របស់​ថៅកែ​ទាំងពីរ​នាក់​ខាងលើនេះ ត្រូវបាន​គេ​ដាក់​ការសង្ស័យ​លើ​មន្ត្រី​ដឹកនាំ​តាំងពីថ្នាក់​មូលដ្ឋាន​រហូតដល់​លោក​អភិបាលខេត្ត​ថា បាន​ស៊ុមគ្រលុំ​គ្នា​ប្រព្រឹត្តិ​អំពើពុករលួយ​បណ្តែតបណ្តោយ​ឲ្យ​ថៅកែ​ដី​ទាំងពីរ​បង្ក​ព្យុះភ្លៀង​ក្នុងការ​ធ្វើ​អាជីវកម្ម​លក់​អាចម៍ដី​ប្រមូលលុយច្រកហោប៉ៅផ្ទាល់ខ្លួន មិន​ខ្វល់​ខ្វាយពី​ផលវិបាក ឬ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើត​ឡើងលើ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិសាស្ត្រនោះឡើយ​។​
​
បុរស​ចំណាស់​ម្នាក់ ឈ្មោះ ជុន ដែល​អះអាងថា​ជា​ពលរដ្ឋ​រស់នៅក្នុង​ឃុំ​អន្លង់​វិល ស្រុក​សង្កែ បាន​រិះគន់​ថៅកែ​រណ្តៅ និង​មន្ត្រី​ជំនាញ​ថា អាជ្ញាធរ​មិនមែន​ខ្លាចញញើត​ឋានៈ​ត្រឹម​ជា​ថៅកែ​រណ្តៅ​ដី​នោះឡើយ ប៉ុន្តែ​បើ​មិនឃើញ​គេ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នោះទេ មានន័យថា គេ​ពិតជា​ខ្លាច​លុយ​របស់​ថៅកែ​រណ្តៅ​ដី ជា​ថ្នូរ​នឹង​ការធ្វើ​មិនដឹងមិនឮ​ចង់​គេ​ជីក​ជម្រៅ​ណា​ក៏​ជីក​ទៅ​។​ប្រភព​បន្តថា ថៅកែ​រណ្តៅ​ដីមិន​គួរ​អសីលធម៌​ពេកទេ ព្រោះ​ចំណូល​ដែល​បានមកពី​អាជីវ​កម្មនេះ ចូល​ហោប៉ៅ​ថៅកែ​តែ​ម្នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ជីវិត​មនុស្ស​សត្វ​យ៉ាងច្រើន​ដែល​រស់នៅ​ជុំវិញ​តំបន់​នោះ ប្រឈម​នឹង​សេចក្តីស្លាប់​គ្រប់ពេល​ដោយសារ​ការរកស៊ី​របស់​ថៅកែ​។​
​
បុរស​ចំណាស់​ដដែល​បាន​សំណូមពរ​ដល់​អភិបាល​ខេត្តបាត់ដំបង លោក ចន្ទ សុផល គួរ​ចុះ​ពិនិត្យ​ផ្ទាល់​ដល់ទី​កន្លែង និង​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ផង មិនគួរ​អង្គុយចាំ​ស្តាប់​របាយការណ៍​ភូត​ពី​មន្ត្រី​ខិលខូច​ក្រោម​ឱ​វាទ​មួយចំនួន​ដែល​រង់ចាំតែ​ឆ្លៀតឱកាស​ប្រព្រឹត្តិ​អំពើពុករលួយ​នោះឡើយ ។

​គួរ​ជម្រាប​ថា រណ្តៅ​ដី​ដ៏​ជ្រៅ​សែន​ជ្រៅ​របស់​ថៅកែ ហេង អេង នៅ​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង និង​ថៅកែ លាភ ណា​រី នៅក្នុង​ឃុំ​អន្លង់​វិល ស្រុក​សង្កែ នា​ប​ច្ចប្ប​ន្ន​នេះ​បាន​បង្ក​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង ពិសេស​នៅ​រដូវវស្សា ព្រោះ​ជា​តំបន់​ដែល​ប្រជាពលរដ្ឋ និង​កូនចៅ​របស់​ពួកគាត់ ឬ​សត្វពាហៈនៈ ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់ទីនោះ ហើយ​អាច​នឹង​ធ្លាក់​លង់ទឹក​រណ្តៅ​ដី​នោះ​ស្លាប់​ជាមិនខាន​ឡើយ​៕batombang55batombang44

​

ខេត្ត​មួយចំនួន​រង​អាកាសធាតុ​ត្រជាក់​ខ្លាំង​នៅ​ថ្ងៃទី ២៥-២៦ ខែមករា​

 

22228888777333ដោ​យ៖រដ្ឋា​

​ភ្នំពេញ​៖ សីតុណ្ហភាព​នឹង​ចុះ​ត្រជាក់​ខ្លាំង នៅ​ថ្ងៃទី​២៥ និង​ទី​២៦ ខែមករា ឆ្នាំ​២០១៦ នេះ នៅ​បណ្តា​ខេត្ត​មួយចំនួន​ដូចជា ខេត្តព្រះវិហារ ឧ​ត្ត​រ​មានជ័យ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី ។​

​យោងតាម​ការព្យាករណ៍​ផ្នែក​ឧ​ត្តុ​និយម អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់ថា សីតុណ្ហភាព​អប្បបរមា​នឹង​ធ្លាក់ចុះ​ក្នុង​ចន្លោះ ១៤-១៦ អង្សា​សេ ។​នៅតាម​បណ្តា​ខេត្ត​មួយចំនួន រួមទាំង​រាជធានី​ភ្នំពេញ​ផងដែរ សីតុណ្ហភាព​នឹង​ធ្លាក់ចុះ​ក្នុង​ចន្លោះ ១៩-២១ អង្សា​សេ ចំណែក​នៅតាម​ខេត្ត​មាត់សមុទ្រ​ចុះមក​ត្រឹម​ចន្លោះ ពី​២២-២៤ អង្សា​សេ​។

លិខិតបញ្ជាក់​ពី​ការព្យាករណ៍ ក៏បាន​ប្រកាស​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ពិសេស​មនុស្ស​ចាស់​ដែល​រស់នៅក្នុង​តំបន់​ដូច​បាន​រៀបរាប់​ខាងលើ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ប្រឆាំង​ទប់​នឹង​ធាតុអាកាស​ត្រជាក់​ដើម្បី​ចៀសវាង​ពី​ជំងឺ​ផ្សេងៗ​។

​គួរបញ្ជាក់ថា ជំងឺ​តាម​រដូវ​កាលដែល​ជួប​ញឹកញាប់​អំឡុងពេល​អាកាសធាតុ​ត្រជាក់​ចន្លោះ​ពី​ខែធ្នូ​ដល់ ខែមករា គឺ​ជំងឺ​ផ្លូវដង្ហើម​បណ្តាលមកពី​វីរុស ដូចជា​គ្រុនផ្តាសាយ រលាក​បំពង់​កដោយ​មេរោគ​ស្ត្រិ​បត​គុក និង​រលាក​ក្រពះ​ពោះវៀន​ដោយ​វីរុស​។​

ទារក​អាយុ​តិចជាង​មួយឆ្នាំ មិនគួរ​ឲ្យ​ដេក​នៅក្នុង​បន្ទប់​ត្រជាក់​ទេ ហើយ​ផ្តល់​សម្លៀកបំពាក់​ដែល​កក់ក្តៅ ភួយ​សម្រាប់​ទារក និង​ព្យាយាម​រក្សា​សីតុណ្ហភាព​ឲ្យ​បាន​កក់ក្តៅ​នៅក្នុង​បន្ទប់​របស់​ទារក​។​

​សម្រាប់​មនុស្ស​វ័យ​ចំណាស់​វិញ ជា​ញឹកញាប់​មាន​កម្តៅ​រាងកាយ​តិច ដោយសារតែ​ការរំលាយ​អាហារ​ក្នុង​រាងកាយ​យឺត និង​សកម្មភាព​ពលកម្ម​មាន​តិច​។ មនុស្ស​វ័យ​ចំណាស់ ក៏មាន​ហានិភ័យ​ដែរ​ដែល​ធ្វើ​ឲ្យ​សីតុណ្ហភាព​ក្នុង​រាងកាយ​ថយចុះ​ជាង​ធម្មតា ដែល​អាច​បង្ក​គ្រ​ថ្នាក់​ដល់​អាយុជីវិត​ដោយសារតែ​រាងកាយ​មិនអាច​ឆ្លើយតប​ប្រឆាំងនឹង​ភាព​ត្រជាក់ ជាពិសេស​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​៕

​

ពលរដ្ឋ​ផ្អើល​ទារលុយ​ថ្លៃ​ទិញ​ដីព្រៃ​លិច​ទឹក​ដែល​អាជ្ញាធរ​សង្កាត់​ខ្សា​ម ពុះ​ឡូ​ត៍លក់​

 

​aaaaa22222ដោយ៖សហការី

ខេត្ត​កំពង់ឆ្នាំង​៖ ឈ្មួញ និង​មន្ត្រី​មួយចំនួន​កំពុង​ត្រូវប៉ាន់​យ៉ាងខ្លាំង​ដោយ​អាជ្ញាធរ សង្កាត់​ខ្សា​ម ក្រុង​-​ខេត្តកំពង់ឆ្នាំង បាន​ឈូសឆាយ អង្កន់​ដីព្រៃ​លិច​ទឹក​លក់​ដោយមាន​ចេញ​លិខិតបញ្ជាក់​ទទួលស្គាល់​ពី​ភូមិ សង្កាត់ ទៀតផង​។​ប៉ុន្តែ​ក្រោយពី​បែកធ្លាយ​ថា ការលក់​ទិញ​លក់​ដី​នោះ​ស្ថិតក្នុង​ភាពមិនប្រក្រតី ប្រជាពលរដ្ឋ​ដែល​លង់ខ្លួន​ទិញ​ដី​នោះបាន​នាំគ្នា​ទៅ​ទារលុយ​ពី​អ្នក​ឈរ​លក់​វិញ​។​
​
ថ្មីៗ​នេះ តំបន់​ដីព្រៃ​លិច​ទឹក​ស្ថិតក្នុង​សង្កាត់​ខ្សា​ម ជាប់មាត់​ទន្លេ ក្រុង​កំពង់ឆ្នាំង គេ​ឃើញ​ក្រុម​ឈ្មួញ និង​មន្ត្រី​មូលដ្ឋាន​បាន​ដើរ​កាន់​ប្លង់​បង្ហាញ​ទីតាំង​រូបរាង​ដី​ដែល អង្កន់​ពុះ​ជា​ឡូ​ត៍ ដើម្បី​លក់​បន្ត​អោយ​ប្រជាបលរដ្ឋ​ក្នុង​មួយ​ឡួ​តិ៍​មាន​ទី​ហំ ៥​ម៉ែត្រ គុណ​នឹង ២០​ម៉ែត្រ​លក់​ក្នុងតម្លៃ​ចាប់ពី​១​ពាន់​ដុល្លា​ឡើងទៅ ហើយ​ការលក់ ទិញ​ដី​នៅក្នុង​តំបន់​២​ដែល ជា​ប្រភេទ​ដី​លិច​ទឹក​ទាំងនោះ​គឺមាន​អាជ្ញាធរ​ភូមិ និង​ឃុំ ហ៊ាន​ចុះហត្ថលេខា​លើ​លិខិត​ទិញ​-​លក់​យកទៅ​ធ្វើជា​កម្មសិទ្ធិ​ផ្តាច់មុខ​ទៀតផង ។
​
ទង្វើ​ខាងលើ​ត្រូវបាន​គេ​មើលឃើញថា អាជ្ញាធរ​ភូមិ និង​សង្កាត់​ខ្សា​ម កំពុងតែ​ផ្គើន​នឹង​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង និង​ទប់ស្កាត់​ការ​រុករាន និង​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក ធ្វើជា​កម្មសិទ្ធិ ។​

​យោង​អនុ​ក្រិ​ត្យរ​បស់​ប្រមុខ​រដ្ឋាភិបាល បាន​កំណត់អោយ​រដ្ឋបាល​ជលផល និង​ធន​ធា​ទឹក​ត្រួតពិនិត្យ​និង​ទប់ស្កាត់​ការទន្ទ្រាន​តំបន់​លិច​ទឹក​ពី​សំណាក់​ជនខិលខូច​មួយ​ចំនួន​លួច​ទន្ទ្រាន​ធ្វើជា​កម្មសិទ្ធិ ។​ដោយឡែក ដីព្រៃ​លិច​ទឹក​តំបន់​២ គឺជា​ដែន​ជម្រក​ត្រី​ពង​កូន ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​អភិរក្ស ដើម្បី​ជា​ប្រយោជន៍​នៃ​ការកើនឡើង​នៃ​ធនធាន​មច្ឆជាតិ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​អាច​រស់នៅ​អាស្រ័យ​ផល​ដែលមាន​ជា​លក្ខណៈ​គ្រួសារ ប៉ុន្តែ​មិនអាច​មាន​សិទ្ធិ​ធ្វើ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ឯកជន ឬ​លក់ដូរ​បានឡើយ ។​
​
ក្រោយពី​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង បាន​លើក​គម្រោង​ធ្វើការ​អភិវឌ្ឍន៍​តំបន់​ទន្លេ​ផ្សារ​ក្រោម​ចំនួន​៧​ជំហាន ដែល​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពុងតែ​គាំទ្រ និង​កោតសរសើរ​នោះ បែរជា​ឱកាស​របស់​ក្រុម​ឈ្មួញ​ខិលខូច​មួយចំនួន​រៀបចំ​ដី​តំបន់​២​ជា​តំបន់​ដីព្រៃ​លិច​ទឹក​ដែលជា​ដែន​ជម្រក​ត្រី​ពង​កូន យកមក​ពុះ​ជា​ឡូ​តិ៍លក់​អោយ​ប្រជាពលរដ្ឋ ដែលមាន​ទីតាំង​ស្ថិតនៅ​ជាប់មាត់​ទន្លេ ក្នុង​សង្កាត់​ខ្សា​ម ក្រុង​-​ខេត្តកំពង់ឆ្នាំង ទៅវិញ​។​

​អភិបាលរង​ខេត្តកំពង់ឆ្នាំង លោក​ស៊ុន សុ​វណ្ណា​រិ​ទ្ធិ បាន​ប្រាប់​អ្ន​កាក​កាសែត​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងទៅ​ថា ករណីនេះ អាជ្ញាធរខេត្ត​បានធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ដោយហេតុ​ផល​ថា ដី​ដែល​ឈ្មួញ​កំពុងធ្វើការ​ផ្សព្វផ្សាយ​ល​ក់​ដូរ គឺជា​ដី​របស់​រដ្ឋ​ស្ថិតក្នុង​តំបន់​២ មិនមាន​អនុប្រយោគ​ចេញ​ដោយ​រដ្ឋាភិបាល​ឡើយ ។​
​
ទោះយ៉ាងណា​ក្រុម​ឈ្មួញ​ទាំងនោះ និង​អាជ្ញាធរ​មូលដ្ឋាន​ភូមិ សង្កាត់ បាន​ឃុបឃិត​គ្នា​ឆ្លៀតឱកាស​ក្រោមរូបភាព​គម្រោង​អភិវឌ្ឍន៍​របស់​ខេត្ត​បង្វែរ​ទៅជា​ពុះ​ឡូ​តិ៍លក់​ទៅវិញ​។​ប្រសិនបើ​មាន​បញ្ហា​អាក្រក់​កើតឡើង តើន​រណា​ទទួលខុសត្រូវ គឺ មានតែ​ប្រជាពលរដ្ឋ​ទេ​ជា​អ្នករងគ្រោះ​មុនគេ ។
​
បើតាម​ប្រជាពលរដ្ឋ​ដែល​បាន​ទិញ​ដី​ក្នុង​តំបន់​នោះ បាន​ទម្លាយ​ថា ក្រុម​ឈ្មួញ​ទាំង​នោះបាន​ស៊ីដាច់​លុយ​ប្រជាពលរដ្ឋ​មួយចំនួន​ហើយ និង​ក៏មាន​អ្នក​ស្រក់​ទឹក​ក​ភ្នែក​ខ្លះៗ​ហើយ​ដែរ​។​អ្នកខ្លះ​អស់​៨០០​ដុល្លារ អ្នកខ្លះ​ទៀត​អស់​១០០០​ដុល្លារ ដែល​លុយ​កក់​ទាំងនោះ​មិនមាន​លិខិតស្នាម​អ្វី​យក​ជា​ផ្លូវការ ទើប​ប្រជាពលរដ្ឋ​ដក​សេចក្តីទុកចិត្ត ហើយ​ទាមទារ​យកលុយ​មកវិញ តែ​ពួកក្រុម​ឈ្មួញ​មិនបាន​ប្រគល់អោយ​វិញ​ទេ​។​

​ទង្វើ​ទាំងនេះ​បាន​ប៉ះពាល់​ដល់​គម្រោង​ការអភិវឌ្ឍ​ន៍ របស់​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ជាពិសេស​ប៉ះពាល់​ដល់​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ហើយ​បាន​ផ្ទុយ​ពី​យុទ្ធសាស្ត្រ​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល ព្រោះថា​មិនទាន់​ដល់​ជំ​ហ៊ាន​ដំណាក់កាល​ការអភិវឌ្ឍន៍​នៅ​តំបន់​២ ជា​តំបន់​ព្រៃ​លិច​ទឹក​នោះឡើយ លុះត្រាតែ​មានការ​ស្នើសុំ​ពី​រដ្ឋាភិបាល ហើយ​មានការ​ត្រួតពិនិត្យ និង​អនុញ្ញាត​ត្រឹមត្រូវ​ពី​រដ្ឋាភិបាល ទើប​អាច​ដំណើរការ​ទៅ​កើត ។​
​
មជ្ឈដ្ឋាន​ទូទៅ​អំពាវនាវ​សូមអោយ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង មេត្តា​ពិនិត្យ​អោយបាន​ស៊ីជម្រៅ​ព្រោះថា អ្នក​ដែល​ទទួលរង​គ្រោះ គឺ​ប្រជាពលរដ្ឋ​ទិញ​ដី​ដើម្បី​សង់​លំនៅដ្ឋាន​រស់នៅ ដែល​ពុំបាន​យល់ដឹង​ចំពោះ​ការលក់​-​ទិញ​ដី​ចំណុច​ខាងលើនេះ​ថា​ជា​ការលក់ ទិញ​ដោយ​ស្របច្បាប់ ឬ​មិន​ស្របច្បាប់​នោះឡើយ ។​
​
មេគង្គ​ប៉ុស្តិ៍ នី​ង​ព្យាយាម​ទាក់ទង​លោក​អភិបាលខេត្ត​ដើម្បី​សុំ​ការពន្យល់​ជាថ្មី​ករណី​មន្ត្រី​ថ្នាក់មូលដ្ឋាន​ពុះ​ដី​ក្នុង​តំបន់​ព្រៃ​លិច​ទឹកជា​សម្បត្តិ​សាធារណ​របស់​រដ្ឋ លក់​ឲ្យ​ប្រជាពលរដ្ឋ​ដូចខាងលើ​នេះ​ឲ្យ​បាន​ច្បាស់​ថា តើ​មាន​រឿង​ហេតុដូច្នេះ​មែនឬ​យ៉ាងណា ?​ ហើយ​តើន​រណា​ជា​អ្នកសម្រេច​ឲ្យ​លក់​? ៕​

bbbbb111444

​

រឹបអូស​ឈើ​ប្រណីត​៤៥​ដើម​នៅក្រោយ​របង​ក្រុមហ៊ុន UniGreen ក្នុងស្រុក​កោះ​ញែក​

222555888ដោយ៖សុខណាត

​ខេត្ត​មណ្ឌល​គី​រី​៖ នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ នៅវេលា​ម៉ោង ២​រសៀល កម្លាំង​រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ចុះ​រឹបអូស​ឈើ​ប្រណីត ចំនួន​៤៥​ដើម​ដែល​គេ​លាក់ទុក​នៅ​ខាងក្រោយ​ក្រុមហ៊ុន Uni Green ។​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​នេះ បដិសេធថា មិនមែនជា​ឈើ​របស់ខ្លួន​ទេ​។​

​កំលាំង​រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះ​ញែក ដឹកនាំ​កំលាំង​ដោយ​លោក ឈួន សេរី​វឌ្ឍន៍ នាយផ្នែក រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះ​ញែក លោក លឿង ភា​រុណ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះ​ញែក​លោក លុន បញ្ញា នាយ​សង្កាត់រ​យ៉ បាន​ចុះ បង្ក្រាប និង​រឹបអូស​ឈើ​ប្រភេទ​សុ​ក្រម​បាន​ចំនួន ៤៥កំណាត់ ប្រវែង​8​មែត្រ នៅ​ចំណុច​ភូមិ​អូ​យេះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី​។​
​
បើ​យោងតាម​សំដី​ពី​អ្នកភូមិ​ក្បែរ​នោះបាន​អោយដឹងថា ឈើ​ទាំ​នោះ​គាត់​មិនបាន​ដឹងថា​ជា​ឈេ​ី​របស់ អ្នកណា​ទេ គាត់​គ្រាន់តែ​ដឹងថា​មាន​គេ​ដឹកឈើ​ទាំងនោះ​យកមក​លាក់ទុក​ក្បែរ​របង​ដី​ក្រុមហ៊ុន UniGreen ហៅ​ជ​ញ្ចាំ​ង​ខៀវ ជា​យូរណាស់ មក​ហើយ ។

​អ្នកគ្រប់គ្រង​ក្រុមហ៊ុន UniGreen បាន​បំភ្លឺ​ពី ករណី​ដែល​ពាក់​ព​ន្ធ័​ឈើ​ទាំងនោះ​ថា ឈើ​ទាំង នោះ​មិន​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​របស់ខ្លួន​ទេ​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះ​ញែក​បាន​ឲ្យ​ចុះ​ដឹងថា ឈើ​ទាំង​នោះបាន​យកទៅ​រក្សាទុក នៅ​ខណ្ឌ​រដ្ឋ បាល​ព្រៃឈើ​ត្រពាំង​ត្រាច ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី​៕

8888333311111

ក្រសួងពាណិជ្ជក្ម​ជំរុញ​ការប្រឹងប្រែង​ដើម្បី​ប្រកួតប្រជែង​ក្របខណ្ឌ​អាស៊ាន​

​22211122121ដោយ​៖​ប៉ែន សុផល​
​
ខេត្តបាត់ដំបង​៖​ក្រសួងពាណិជ្ជកម្ម​បាន​ជំរុញ​ដល់​មន្ត្រី​របស់ខ្លួន​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ឈានទៅរក​ភាព​រីកចំរើន​ស្របគ្នា​និង​កម្ពុជា​ជា​ទិសដៅ​ដែល​ទាក់ទាញ​ប្រកួតប្រជែង​ក្នុង​តំបន់​និង​ក្នុង​ក្របខណ្ឌ​សមា​ហគ​មន៍​សេដ្ឋកិច្ច​អាស៊ាន​។​

​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខតំណែង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង​នា​ថ្ងៃទី​២២ ខែមករា​នេះ ប៉ាន សូរ​ស័​ក្កិ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​មានប្រសាសន៍ថា វិស័យ​ពាណិជ្ជកម្ម​ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកជា​ក្បាលម៉ាស៊ីន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឈានទៅ​កាន់​ភាព​រីកចម្រើន​ប្រកបដោយ​និរន្ត​ភាព និង​សំខាន់​ប្រទេស​កម្ពុជា​ជា​ទិសដៅ​ដែល​ទាក់ទាញ និង​ប្រកួតប្រជែង​សម្រាប់​អ្នកវិនិយោគ​ក្នុង​តំបន់​ពិសេស​ក្នុង​ក្របខណ្ឌ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។​
​
លោក​បន្តថា ខេត្តបាត់ដំបង​មាន​សក្តានុពល​ជាច្រើន​មុខ​ដូ​ជា ស្រូវ អង្ករ ដំឡូង​មី ពោត សណ្តែក ម្រេច ក្រូចពោធិសាត់ មៀន​ក្រអូប និង​ម្នាស់​ជាដើម មន្ត្រី​ពាក់​ព​ន្ធ័​ទាំងអស់​ក្នុង​ខេត្ត​ត្រូវ​ប្រឹងប្រែង​ជំរុញ និង​អភិវឌ្ឍន៍​ផលិតផល​ខាងលើ​អោយបាន​ច្រើន​ផុលផុស ជាពិសេស​ការសិក្សា​ស្រាវជ្រាវ​ផលិតផល​ជា​សក្តានុពល​ក្នុង​ខេត្ត​បន្ថែមទៀត​ដោយ​ប្រមូលផ្តុំ​ចងក្រង​សមាគមន៍​អា​ជី​កម្ម​ផងដែរ តាម​ស្មារតី​រួមចំណែក​កំណែទម្រង់​ដើម្បី​អភិបាលកិច្ច​ល្អ ផ្តោតលើ​ការជំរុញ​ផលិតផល​ស្រូវ និង​ការនាំចេញ​អង្ករ​ដែលមាន​ផលប៉ះពាល់​រយះពេល​វែង​ចំពោះ​ការអភិវឌ្ឍ​ថ្នាក់ក្រោម​ជាតិ​។​
​
ចក្ខុវិស័យ​ពាណិជ្ជកម្ម ក្រសួង​បានកំណត់​ផ្តោត​ខ្លាំង​លើ​ការលើកកម្ពស់​ផលិតកម្ម​និង​ធានា​គុណភាព​នៃ​ផលិតផល អោយស្រប​តាម​ស្តង់ដា​របស់​ទីផ្សារ ការការពារ​កម្មសិទ្ធិ​បញ្ញា ការទប់ស្កាត់​ការ​ក្លែងបន្លំ ការពង្រឹង​យន្តការ​ត្រួតពិនិត្យ​គុណភាព​ទំនិញ ដើម្បី​ធានា​អោយ​ការនាំចេញ​៕

​

កូនប្រុស​ច្បង​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ឈ្មោះ ឆាំ ឆា​នី​

 

aabbeewwzzដោយ៖ខេមរា

​ភ្នំពេញ​៖ ​កូនប្រុស​ច្បង​របស់​លោកនាយក រ​ដ្ឋ​មន្ត្រី ហ៊ុន សែន បានដាក់​ពាក្យ​ប្តឹង​បុគ្គល​ម្នាក់ ឈ្មោះ ឆាំ ឆា​នី (Chham Chhany) ពីបទ​បរិហារ​កេ​រិ៍្ត ដោយ ចោទថាធ្វើអោយប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​គ្រួសារ​លោក និង​ខ្លួន​លោក​ផ្ទាល់​។​

​យោងតាម​បណ្តឹង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​ទ័ពជើងគោក ដែល​បានដាក់​ចូលទៅ​អគ្គស្នងការ​នគរបាល​ជាតិ លោក​ក៏បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​ថ្ងៃទី​២២ ខែមករា​នេះ ថា “​ថ្ងៃនេះ ខ្ញុំ​បានដាក់​ពាក្យ​ប្តឹង​បុគ្គល​ម្នាក់​ឈ្មោះ ឆាំ ឆា​នី (Chham Chhany) ដែល​បានធ្វើការ​ប្រឌិត ខុសពី​ការពិត​ទាំងស្រុង ដែល​ធ្វើអោយប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់ គ្រួសារ​ខ្ញុំ និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ​“​។

​លោក ហ៊ុន ម៉ា​ណែ​ត បន្តថា “​ នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិសេរីភាព​គ្រប់គ្រាន់​ក្នុងការ​បញ្ចេញមតិ​រប ស់​ខ្លួន​។ ប៉ុន្តែ​បុគ្គល​នីមួយៗ ក៏ត្រូវ​មានការ​ទទួល​ខុស ត្រូវ​ចំពោះ​ការប្រើប្រាស់​សិ​ទ្ទិ​របស់ខ្លួន​ផងដែរ ដោយ​ការប្រើប្រាស់​សិទ្ធិ​របស់ខ្លួន​ត្រូវគោរព​យ៉ាងហោចណាស់​គោលការណ៍​សំខាន់ ពីរ​៖ ទី​១) ការបញ្ចេញមតិ​ត្រូវ​ស្ថិតក្នុង​ព្រំដែន ដែល​ច្បាប់​អនុញ្ញាត (​ដូចជា​មិនអាច​ប្រមាថ​ជីវិត​អ្នកដទៃ តាម​ការ​គំរាម​សម្លាប់ ឬ​ញុះញង់​បង្ក​ហឹ​ង្សា ក្នុងសង្គម ។​ល​។​) និង ទី​២) ការបញ្ចេញមតិ​មិនត្រូវ​រំលោភ​ទៅលើ​សិទ្ធិ​របស់​អ្នកដ៍ទៃ ក្នុងការ រស់នៅ​ប្រកបដោយ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ (​ដូចជា​ចោទប្រកាន់ មួលបង្កាច់​ដោយ​គ្មាន ការពិត​ទៅលើ​បុគ្គល​ដទៃ​)​។ ក្នុងករណី​ដែល​ការប្រើប្រាស់​សិទ្ធិសេរីភាព បញ្ចេញមតិ​របស់​បុគ្គ​ល​ណាមួយ មិន​គោរព​តាម​គោលការណ៍​ទាំងពីរ​ខាងលើ បុគ្គល​នោះ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​ទង្វើ​របស់ខ្លួន​ ” ​។​

​លោក ឆាំ ឆា​នី ដែល​គេ​ដឹងថា​កំពុង​រស់នៅ​ក្រៅប្រទេស​នោះ​តែងតែ​ធ្វើការ​រិះគន់​ជារឿយៗ​លើ​រាជរដ្ឋាភិបាល​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក ៕abredbgvvvv111663344
​

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

​លោក ឆាំ ឆា​នី ដែល​គេ​ដឹងថា​កំពុង​រស់នៅក្រៅប្រទេស

adghytebvcccc

 

រថយន្ត​ដឹក​ស្រា​បៀរ​កម្ពុជា​បុក​រថយន្ត​ដឹក​ដី​ពីក្រោយ ​កៀប​តៃ​កុង និង​ព្រូ​ក្នុង​កាប៊ីន​

 

​ដោយ​៖សហការី

​ខេត្តព្រៃវែង៖​រថយន្ត​ដឹក​ស្រា​បៀ​កម្ពុជា​មួយគ្រឿង​ម៉ាក​កូរ៉េ​ព័ណ៌​ក្រហម​បាន​បុក​រថយន្ត​ដឹក​ដី​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ខ្ទេច​ក្បាល​រថយន្ត កៀប​អ្នកបើកបរ​នឹង​ព្រូ​ម្នាក់​ជាប់ តែ​សំណាងល្អ​ណាស់រ​ងរ​បួ​ដ​ស្រាល​ទាំងពីរ​នាក់​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បានកើត​ឡើង​កាលពី​ថ្ងៃទី​២២​ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៣​នឹង​៣០​ន​នាទី នៅលើ​កំណាត់​ផ្លូវជាតិ​លលេ​ខ​១ ត្រង់ចំណុច​លើ​ស្ពាន​ស្ទឹង​ស្លូត ស្ថិតក្នុង​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។​

​សាក្សី​បានឃើញ​ហេតុការណ៍ បាន​ឲ្យ​អ្នកយកព័ត៌មាន​ដឹងថា នៅវេលា​កើតហេតុ​ខាងលើ គេ​ឃើញ​រថយន្ត​ស្រា​ដឹក​ស្រា​បៀរ​កម្ពុជា​មួយគ្រឿង​ម៉ាក​កូរ៉េ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​3D..0694​ភ្នំពេញ​បើ​ម​បរ​ពី​ទិសខាងកើត​ទៅ​លិច​ដោយ​បើក​ពីក្រោយ​រថយន្ត​ដឹក​ដី​ធន់​ធំ​មួយគ្រឿង មិន​ស្គាល​ម៉ាក​។​ពេលដែល​មកដល់​ចំណុចកើតហេតុ រថយន្ត​ដឹក​ដី​បាន​វាក់​អើ​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​ដែល​បើក​មកពី​មុខ រថយន្ត​ដឹក​ដី​បាន​ចាប់​ហ្វាំ​ង​ពេលនោះ​រថយន្ត​ដឹក​ស្រា​ចាប់​ហ្វាំ​ង​មិនទាន់​ក៏​បុក​រថយន្ត​ដឹក​ដី​ពីក្រោយ​បណ្តាល​ឲ្យ​ឡាន​ដឹក​ស្រា​បៀ​នោះ​ខ្ទេច​ផ្នែក​ខាងមុខ​កៀប​ជាប់​អ្នកបើកបរ និង​ព្រូ​ម្នាក់​ជាប់ តែ​ត្រូវបាន​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​យក​ដែកគាស់​ទ្វារ​ឡាន​ទើប​យក​អ្នក​ទាំងពីរ​ចេញមក​បាន​។ សំណាងល្អ​ណាស់​ដែល​អ្នក​ទាំងពីរ​ង​របួស​បន្តិចបន្តួច ។​

​អ្នកបើកបរ​មានឈ្មោះ គង់ វណ្ណា​រ៉ា​ណ​ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ភោគ ស៊ី​ណន ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ អ្ន​​ក​ទាំងពីរ​ជា​បុគ្គលិក​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ។​រីឯ​រថយន្ត​ដឹក​ដី​ដែលជា​ឧ​ប​ស័គ្គ​នោះ ក្រោយពី​ដឹងថា​មាន​រថយន្តបុក​ពីក្រោយ​ហើយ​នោះ ក៏បាន​ដាក់​មេ​ផាយ​បាត់ស្រមោលតែម្តង​៕

 

rrrfffdddsswwfrdeswqaaa

​