All posts by មេគង្គ ប៉ុស្តិ៍

Liverpool ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ League Cup

​បាល់ទាត់​៖​ក្រុម​ហង្ស​ក្រហម Liverpool ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ League Cup ក្នុង​រដូវ​កាល​ដឹកនាំ​ដំបូង​របស់លោក Jurgen Klopp ដោយបាន​យកឈ្នះ​ក្រុម Stoke City ដោយ​បាល់​ប៉េ​ណា​ល់​ទី ៦-៥ បន្ទាប់ពី​សរុប​គ្រាប់​បាល់​ទាំងពីរ​ជើង​ក្រុម​ទាំងពីរ​មាន​ម្នាក់​មួយ​គ្រាប់​ដូចគ្នា​។​
​ក្នុងការ​ទាត់​កាត់សេចក្ដី​នេះ​អ្នកចាំទី​ហង្ស​ក្រហម​អាចជួយ​សង្គ្រោះ​បាល់​ដល់​ទៅ​២​គ្រាប់​។ ៥​គ្រាប់​របស់ Stoke​ធ្វើបាន​ដោយ Jon Walters, Glenn Whelan, Ibrahim Affelay, Xherdan Shaqiri និង​Marco Van Ginkel ចំណែក P eter Crouch និង Marc Muniesa ស៊ុត​អត់​ចូល​។ ឯ​៦​គ្រាប់​របស់ Liverpool មាន Adam Lallana, Christian Benteke, Roberto Firmino, James Milner, Lucas និង​Allen ខណៈ Emre Can ស៊ុត​អត់​ចូល​។ ជ័យជំនះ​នេះ Liverpool នឹង​អង្គុយចាំ Manchester City ឬ Everton ដើម្បី​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ Wembley ថ្ងៃទី​២៨ ខែ កុម្ភៈ​៕

1195 21643126

​

ថៃ​នឹង​រៀបចំ​ការបោះឆ្នោត​សាកល​នៅ​ឆ្នាំ​២០១៧

បាងកក​៖​ប្រទេស​ថៃ​នឹង​រៀបចំ​ការបោះឆ្នោត​សាកល​នៅ​ឆ្នាំ​២០១៧​បើទោះបីជា សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​មិនបាន​ឆ្លងកាត់​ការធ្វើប្រជាមតិ​ឆ្នាំនេះ​ក៏ដោយ​។​នេះ​បើ​យោងតាម​ការអះអាង​រប​ស់​នាយករដ្ឋមន្ត្រី​ប្រទេស​នេះ​។
​ ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ឆា បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​មិន​ថា​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​បាន​ឆ្លងកាត់​ការធ្វើប្រជាមតិ​ឬក៏​អត់ នោះទេ រដ្ឋាភិបាល​នឹង​រៀបចំ​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៧ ផ្អែក​តាម​ផែនទី​បង្ហាញផ្លូវ​របស់​យើង​”​។ លោក​បញ្ជាក់ថា សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ចាំបាច់​ត្រូវតែ​ស្ថិត​នៅនឹងកន្លែង មុនពេល​ការបោះឆ្នោត​អាចធ្វើ​ទៅបាន ដូច្នេះហើយ​ការដែល​រដ្ឋធម្មនុញ្ញ​ទទួលបាន​ការយល់ព្រម​ក្នុង​ការធ្វើប្រជាមតិ គឺជា​ផ្នែក​ដ៏​សំខាន់​នៃ “​ផែនទី​បង្ហាញផ្លូវ​រប​ស់​របប​យោធា​ឆ្ពោះទៅរក​លទ្ធិប្រជាធិបតេយ្យ​”​។​
​ តាម​ប្រភពព័ត៌មាន​ថៃ​បាន​ឲ្យ​ដឹងថា គណៈកម្មាធិការ​មួយ​តែងតាំងឡើង​ដោយ​យោធា​ត្រូវគេ​រំពឹងថា​នឹង​បង្ហាញ​នូវ សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នៅ​ថ្ងៃ​សុក្រ​ខាងមុខនេះ​៕

art42.1

​

បំផ្ទុះ​គ្រាប់បែក​នៅ​ស៊ី​រី​ស្លាប់ និង​របួស​ជាង​១០០​នាក់​

ស៊ី​រី​៖​មនុស្ស​យ៉ាងហោចណាស់​ជាង​២០​នាក់​បាន​ស្លាប់ និង​ជាង​១០០​នាក់​ផ្សេងទៀត​រងរបួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ផ្ទួនៗ នៅ​ទីក្រុង​ហូ​ម កាលពី​ម្សិលមិញ​។
​រដ្ឋាភិបាល​ទី​ស៊ី​រី​បាន​និយាយថា ការវាយប្រហារ​ដំបូង​គឺ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត ស្ថិតនៅ​គោលដៅ​ប៉ុ​ស្ដ៍​ប៉ូលីស​ស៊ី​រី ក្នុង​ទីក្រុង​ហូ​ម បន្ទាប់មកទៀត គឺមាន​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយទៀត​។​
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ក្រុម​សកម្មប្រយុទ្ធ​ISIS​បានប្រកាស​ទទួលខុស​ត្រូវ​ចំពោះ​ហេតុការណ៍​នេះ និង បាន​អះអាងថា ពួកគេ​បានសម្លាប់​មនុស្ស​៣០​នាក់​តាមរយៈ​ការ​បំផ្ទុះ​គ្រាប់បែក​៕

666

​

អគ្គិភ័យបានលេប​ត្របាក់​ផ្ទះ​និង​ឃ្លាំង​នៅ​សង្កាត់​បឹង​ទំ​ពុន (Video)

រាជធានីភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះផ្ទះកោសជប់ និងឃ្លាំង​ស្ដុក​មីសួរ​ រួម​ជាមួយ​នឹង​កន្លែង​ធ្វើស្លាក​យីយោ​តាម​បណ្ដោយ​ផ្លូវ​៣៧១​ និង​​បណ្ដាល​អោយ​ស្ដ្រីសន្លប់​តែ​មិនគ្រោះ​ថ្នាក់ដល់ជីវិត។ ហេតុការណ៍​នេះ​កើត​ឡើងកាលពី​វេលា​ម៉ោង១នឹង​៣០​នាទី ស្ថិតនៅភូមិ​ត្នោត​ជ្រុំ​៤ សង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាន​ពីប្រជាពល​រដ្ឋ​បាន​អោយដឹង​ថា ករណី​ដែល​បង្ករអោយ​មានអគ្គីភ័យ​ឆាបឆេះ​ដ៍ធំនេះ​បណ្ដាល​មក​ពីផ្ទះ​កោស​ជប់​យីហោឈ្មោះ ស្រី នាង តាមប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​ភ្ញៀវ​ចូល​កោស​ជប់​ដោយ​ខណៈ​នោះ​ភ្ញៀ​វ​បាន​ជក់បារី បណ្ដាល​អោយ​ឆាប​ជាមួយ​អាល់កុល បាន​ឆេះផ្ទះ​កោស​ជប់​ខាង​លើ រហូត​ឆេះរាលដាល​ដល់​ផ្ទះ​អ្នក​ជិត​ខាង​ចំនួន​៣ខ្នង​ទៀត។ ភ្លា​ម​នោះ​ក៍មាន​ការ​ចុះអន្ដរាគមន៍​យ៉ាង​យកចិត្ដ​ទុក​ដាក់​បំផុត​ពីខាង​សមត្ថកិច្ច​ដោយដឹក​នាំ​កម្លាំង​ដោយ លោក តេក ស៊ីណូ អធិការខណ្ឌ​មានជ័យ រួមជាមួយ​នឹ​ង​លោក ពេជ្រ កែវមុន្នី អភិ​បាល​ខណ្ឌ​មានជ័យ​ដែល​បានចុះដល់​កន្លែង​កើត​ហេតុ​តែម្ដង។

ករណីខាងលើនេះបានឆាបឆេះផ្ទះកោស​ជប់​ចំនួន​២ខ្នង (ឆេះអស់ទាំងស្រុង) ឃ្លាំងស្ដុក​មីសួ ប្រហែល​ឆេះ​អស់ ៥០% និង​ផ្ទះ​ធ្វើ​ស្លាកយីហោ (យីហោម៉ាស្ទ័រ) ឆេះអស់ ៥០%។ ក្នុងករណីអគ្គភ័យ​ខាង​លើ​បានប្រើប្រាស់​អស់នូវឡាន​ពន្លត់​អគ្គីភ័យ​អស់​ចំនួន​១៥ គ្រឿង​ទើប​រលត់​ជាស្ថាពរ៕

អគ្គិភ័យឆាប​ឆេះ​មួយ​ដង្ហើម​ចង្រិត​នៅ ​បុរីរុង​រឿង​ ​ផ្អើល​សមត្ថ​កិច្ច

ភ្នំពេញ៖ អគ្គិភ័យមួយ​បានឆាបឆេះផ្ទះល្វែង​មួយ​ខ្នង​​ក្នុង​​បន្ទប់ជាន់​​ឡៅ​តឿ ដែល​ស្ថិត​នៅ​ក្នុង​បុរីរុង​រឿង​ផ្ទះ​លេខ​៣០ ផ្លូវ​បេតុង ភូមិទួលពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែនជ័យ កាលពីវេលាម៉ោង១០និង៥០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។

តាមប្រភពព័ត៍មានពីសមត្ថិកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះ​មាន​ឈ្មោះ លី ម៉ម អាយុ៦៥ឆ្នាំ ភេទស្រី ស្នាក់នៅផ្ទះ​ខាង​លើ មូលហេតុបង្កដោយ​ចៅរបស់គាត់លេងភ្លើង ហើយ​ក៏​បាន​​រាល​ដាល​ឆេះដល់ពូក ប្រជាពលរដ្ឋបានយកបំពុង​ពន្លត់អគ្គិភ័យអស់៣ ទើបមាន​ការភ្ញាក់​ផ្អើលដល់​សមត្ថកិច្ច និងរថយន្ត​ពន្លត់​អគ្គិភ័យមកអន្តរាគមន៍​យ៉ាងច្រើន តែ​​អគ្គិភ័យ​នេះមិន​បាន​បង្ក​​គ្រោះ​ថ្នាក់​​ដល់​​​​មនុស្សនោះ​ទេ។

ក្រោយពី​បាន​រលត់​​ទាំងស្រុង​ហើយ​សមត្ថកិច្ច​បាន​អោយដឹង​ថា​រថយន្តពន្លត់អគ្គិភ័យមកចំនួន៥គ្រឿងតែមិនបានបាញ់ទេ រីឯ​សំភារៈ​ខូច​ខាតមួយចំនួន ហើយក៏​បាន​ណែនាំ​អោយ​ប្រជាពល​រដ្ឋចូល​ប្រយ័ត្ន​ចំពោះក្មេងៗដែលរពឹស កុំ​បណ្តោយ​អោយ​​លេង​ភ្លើង​បែប​នេះ​​ជៀស​វាង​មានគ្រោះ​អគ្គិ​ភ័យ​កើត​ឡើង៕ ដោយ គ. បញ្ញា 

IMG_20160126_112018 IMG_20160126_112030 IMG_20160126_112628 IMG_20160126_112632 IMG_20160126_112749 IMG_20160126_112759 IMG_20160126_112812 IMG_20160126_113441

ពលរដ្ឋ​ប្រតិកម្ម​ចំពោះ​ការទារលុយ​ថ្លៃ​ដាក់លូ​តាម​មុខ​ផ្ទះមួយ​ប្លង់​២៥០​ដុល្លារ​

​

aa52413687ដោយ៖ស សាម

ភ្នំ​ពេ​ញះ ប៉ុន្មាន​ថ្ងៃនេះ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ៍យ រាជធានី​ភ្នំពេញ បាននាំគ្នា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ក្រុម​អ្នកដើរ​ដាក់លូ​តាមផ្លូវ​មុខផ្ទះ ដែល​លក្ខខណ្ឌ​ឲ្យ​គ្រប់​ម្ចាស់ផ្ទះ​បង់លុយ​ពួកគេ​ចំនួន​250 សំរាប់​ដី​មួយ​ប្លង់​(5​គុណ នឹង​20)​។​

​ចលនា​ដើរ​រៃអង្គាស​រួមផ្សំ​ដោយ​លក្ខខណ្ឌ​ផង​នេះ បានធ្វើអោយ​ប្រជាពលរដ្ឋ ងឿ​យ​ឆ្ងល់​យ៉ាងខ្លាំង ព្រោះ​ពួកគាត់​មិន​បានដឹង​ជាមុន​ថា វា​មានអី​កើតឡើង​នៅក្នុង​ស្រុកភូមិ​របស់គាត់​ទេ ស្ងាត់ៗ​ស្រាប់​តែមាន​គេ​មក​ជីក​កាយ​ដី​មុខផ្ទះ ដាក់លូ និង​បាន​បំផុស​អោយ​គ្រប់​ម្ចាស់ផ្ទះ​បង់លុយ​ចំនួន​250 ដុល្លារ ដោយ​គំរាមថា បើ​ម្ចាស់ផ្ទះ​ណា ឬ​ដី​ឡូ​ណា​មិន​ព្រម​បង់លុយ​នោះទេ គេ​ក៏​មិន​ដាក់លូ​អោយ​ដែរ​។​

​ទាក់ទង​នឹង​បញ្ហា​យកលុយ​ដាក់លូ​នេះ លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បានបញ្ជាក់​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​កថា នៅ​តំបន់​នោះ​វា​ទាប ។​កន្លងមក ភូមិ​-​សង្កាត់​បាន​ប្រជុំគ្នា​ដាក់លូ តែ​រឿង​ការដើរ​ប្រមូល​លុយ​យ៉ាងណា​នោះ​លោក មិនបាន​អនុញ្ញាត​ទេ​។

​ដោយ​មិនមាន​ភាពច្បាស់លាស់​នោះ ក្រុម​ភ្នាក់ងារ​ព័ត៌មាន​បាន​ទៅទាក់ទង​ផ្ទាល់​ជាមួយ​លោក​ចៅសង្កាត់​ត្រពាំង​ក្រសាំង ។​លោក មិនបាន​បញ្ជាក់​ពី​ក្រុមហ៊ុន​ណា ឬ​ក្រុម​ជាង​មកពីណា​នោះទេ ដោយ​លោក​ទាំង​ស្រពេចស្រពិល​ថា​ឯកសារ​ច្រើនពេក​។​ចំពោះ​ការយក​លុយ​លោក​ក៏បាន​ទទួលស្គាល់ថា វា​ពិត ជាមាន​មែន ដោយ​តំរូវអោយ​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត ។​បានន័យថា សង្កាត់​មិនមាន​លុយ​ឯណា សំរាប់​ចេញ​អោយ​ប្រជាពលរដ្ឋ​នោះទេ តែ​លោ​កថា ប្រសិនបើ​មាន​ប្រជាពលរដ្ឋ​ណា​ខ្វះ​លទ្ធភាព ខាង​ក្រុម​ជាង​ក៏​អនុគ្រោះ​ដែរ​។​

​ទោះជា​យ៉ាងណាក្តី ប្រជាពលរដ្ឋ​ថា បើ​មុន​នឹងធ្វើ​អី​គឺ​សុំ​កោះហៅ​ប្រជាពលរដ្ឋ ទៅ​និយាយ​ជុំគ្នា​ពី​រឿង​ដាក់លូ​នេះ​ថា វា​យ៉ាងម៉េច​មានការ​ព្រមព្រៀង​គ្នា​សិន​មិនបាន​ប្រាប់​ប្រជាជន​ផង គឺ​ប្រជាជន​តែងមាន​មន្ទិល​អ​ញ្ជឹ​ង​ហើយ​។​

​គួររំលឹកថា សាលា​រាជធានី​ភ្នំពេញ ឯកឧត្តម ប៉ា សុជាតិ​វង្ស បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ទាំងអស់​កុំអោយ​ដើរ​រៃអង្គាស ពិសេស​ការធ្វើ​លូ​នេះ​តែម្តង ប៉ុន្តែ​នៅ​សង្ក​ស​ត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ អាជ្ញាធរ​នៅតែ​ដើរ​រៃ​លុយ​ប្រជាពលរដ្ឋ​ឲ្យ​ចេញ​លុយ​ធ្វើ​លូ​តាមផ្លូវ​មុខផ្ទះ​ដដែល ។ តើ​សាលា​រាជធានី​បាន​ផ្លាស់ប្តូរ​ចិត្ត​ឬ​យ៉ាងដូចម្តេច ?មេត្តាជួយ​ឆ្លើយតប​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹងផង​៕

aa52413687aa36362323

​

នាយករដ្ឋមន្ត្រី​វៀតណាម ដកខ្លួន​ចេញពី​ការប្រកួត​យក​តំណែង​ប្រធាន​គណបក្ស

ហាណូយ​៖​លោកនាយក​រដ្ឋមន្ត្រី វៀតណាម ង្វៀន តាន់​យ៉ុង មិនត្រូវ​បាន​គេ​បោះឆ្នោត​ឲ្យ​ជាប់​ជា​ប្រធាន​គណ​បក្សកុម្មុយនិស្ត​នោះឡើយ ដែល​ប្រការនេះ​វា​បាន​បើកចំហ​ផ្លូវ​យ៉ាង​ទូលាយ​ឲ្យ​លោក​អគ្គលេខា ធិ​ការ​បក្ស​បច្ចុប្បន្ន ង្វៀន ភូ​ត្រុ​ង ត្រូវ​ទទួល​ការបោះឆ្នោត​ជ្រើសតាំង​ឲ្យ​កាន់តំណែង​នេះ​សាជាថ្មី​។
​ ​យោងតាម សារព័ត៌មាន​បរទេស​ឲ្យ​ដឹងថា សមាជិក​របស់​សមាជ​នៃ​គណ​បក្សកុម្មុយនិស្ត​វៀត​ណា​ម បានធ្វើការ​បោះឆ្នោត​សម្ងាត់ កាលពី ល្ងាច​ថ្ងៃ​ចន្ទ ម្សិល​មិះ​នេះ ដោយ​ភាគច្រើន​នៃ​អ្នកបោះឆ្នោត​បានសម្រេច យល់ព្រម​ឲ្យ​លោក ង្វៀន តាន់​យ៉ុង ដកខ្លួន​ពី ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​គណៈកម្មាធិការ​មជ្ឈិម​បក្សកុ​ម្មុយ​និ​ស្ត​វៀតណាមសម្រាប់​អាណ​ត្តិ​ក្រោយ​។
​ ​សមាជិក នៃ​គណៈកម្មាធិការ​បក្ស​ចំនួន ២០០​រូប បាន​តម្រូវ​ឲ្យ​ធ្វើការ​បោះឆ្នោត​ជ្រើសរើស មេដឹកនាំ​កំពូលៗ របស់ខ្លួន ដោយ​ក្នុងនោះ ក៏មាន​ប្រធាន​គណបក្ស​, នាយករដ្ឋមន្ត្រី​, ប្រធានាធិបតី​, និង ប្រធានរដ្ឋសភា ផងដែរ​។ ការដកខ្លួន របស់លោក តាន់​យ៉ុង នេះ ក៏​ស្រប ពេលដែល​បេក្ខជន ២២ រូប​ផ្សេងទៀត ត្រូវបាន​ដកខ្លួន​ដូចគ្នា​៕

art16.1

​

Ramires អាច​នឹង​ផ្លាស់​ទៅលេង​នៅ Chinese Super League

បាល់ទាត់​៖​យោងតាម​ការចេញផ្សាយ​របស់​ទូរទស្សន៍​ESPN របស់​ប្រទេស​ប្រេ​ស៊ី​ល​បាន​ឲ្យ​ដឹងថា កីឡាករ​ខ្សែបម្រើ​Ramires អាច​នឹង​ចាក់​ចេញពី​ក្លិប​តោ​ខៀវ​Chelsea ផ្លាស់​ទៅកាន់​ក្លិប Jiangsu Suning F.C.​នៃ​ក្របខ័ណ្ឌ Chinese Super League​។
​ ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ​២៨​ឆ្នាំ​រូបនេះ បាន​អះអាងថា​ដោយ​រូបគេ​មិន​សប្បាយ​ប​ចិត្ត​ក្នុង​ជីវិត​របស់​ពេល​នៅ​កីឡដ្ឋាន Stamford Bridge ក្រោម​ការដឹកនាំ​របស់ លោក Guus Hiddink ដែល​ធ្វើ​ឲ្យ​រូបគេ​មិនសូវ​បាន​លេង​ជា​ជម្រើស​ដំបូង​ពាល​គឺ​កីឡាករ​រូបនេះ ជាប់​ជា​កីឡាករ​បម្រុង​រហូត​នៃ​ការប្រកួត​ប៉ុន្មាន​លើកចុងក្រោយ​នេះ​។
​ ​កីឡាករ​ខ្សែបម្រើ​ប្រេ​ស៊ី​ល​មួយ​នេះ​បន្ទាប់​លឺថា​ចង់​ចាក់​ចេញពី​ក្លិប​តោ​ខៀវ Chelsea នោះ​មាន​ក្លិប​ធំៗ​នៅ​អឺរ៉ុប​ជាច្រើន​ដូចជា ក្លិប​សេះបង្កង់​Juventus និង ក្លិប​BorussiaDortmund ជាដើម​ចង់បាន​រូបលោក​ប៉ុន្តែ​កីឡាករ​រូបនេះ​ចង់​ផ្លាស់​មកលេង​នៅ​តំបន់ អាស៊ី​វិញ​ម្តង​។
​ ​គួរ​បញ្ជាក់ថា ប្រសិនបើ​ការចរចា​រវាង​ក្លិប​ទាំងពីរ​ឯកភាពគ្នា​នោះ​ក្នុង​ប៉ុន្មាន​ថ្ងៃ ខាងមុខនេះ​, Ramires អាច​នឹងត្រូវ​ចាក់​ពី Chelsea នៅ​ចុងខែ​មករា​ខាង​មិន​នេះ​៕

KIEV, UKRAINE - OCTOBER 20:  Ramires of Chelsea in action during the UEFA Champions League Group G match between FC Dynamo Kyiv and Chelsea at the Olympic Stadium on October 20, 2015 in Kiev, Ukraine.  (Photo by Clive Rose/Getty Images)

KIEV, UKRAINE – OCTOBER 20: Ramires of Chelsea in action during the UEFA Champions League Group G match between FC Dynamo Kyiv and Chelsea at the Olympic Stadium on October 20, 2015 in Kiev, Ukraine. (Photo by Clive Rose/Getty Images)

​

Van Gaal អាច​នឹង​ចេញពី Man United ដោយ​ខ្លួនឯង​

​បាល់ទាត់​៖​អ្នកចាត់ការ​សញ្ជាតិ​ហូ​ឡង់​របស់​ក្លិប Manchester United លោក Louis van Gaal កំពុង​ពិចារណា​ដើរ​ចេញតំណែង​ដោយ​ខ្លួនឯង ជាជាង​ត្រូវ​ក្លឹប​បណ្ដេញ​ចេញ បន្ទាប់ពី​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ទាំងអស់​បាក់មុខ​។
​យោងតាម​សារព័ត៌មាន The Sun បាន​ផ្សាយ​ថា អ្នកចាត់ការ​សញ្ជាតិ​ហូ​ឡង់​វ័យ​៦៤​ឆ្នាំ​រូបនេះ​ត្រូវ​អ្នកគាំទ្រ​ជាច្រើន​នៅ Old Trafford ស្រែក​រិះគន់​ក្រោយ​ដឹកនាំ​ក្រុម​ចាញ់ Southampton ក្នុង​ទឹកដី​ខ្លួនឯង​១-០​។ ប្រភព​បន្តថា លោក Louis van Gaal បាន​ចំណាយលុយ​ជាង​២៥០​លាន​ផោន​ត្រឹម​រយៈពេល​១៨​ខែ​ប៉ុណ្ណោះ​ពេល​មក​ដឹក​នាំនៅ Old Trafford​។​
​គួរ​បញ្ជាក់ថា រាប់ទាំង​ការបរាជ័យ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ក្រុម​ជើងឯក​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​២០​សម័យ មាន​គំលាត​៥​ពិន្ទុ​ក្រោម ក្រុម​លេខ​៤ និង​១០​ពិន្ទុ​ក្រោម​ក្រុម​កំពូល​តារាង Leicester៕

756

​

ក្រុម ISIS ព្រមាន​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​អឺរ៉ុប​

​ពិភពលោក​៖​ក្រុម​ឧទ្ទាម ISIS បាន​បង្ហោះ​វី​ដេ​អី​ថ្មី​មួយទៀត​ដែល​បង្ហាញ​ពី​ភាពជោគជ័យ​នៃ​ការវាយប្រហារ​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី​១៣​ខែវិច្ឆិកា ឆ្នាំ​២០១៥​កន្លងទៅនេះ​ដោយបាន​សម្លាប់​មនុស្ស​១៣០​នាក់ និង​របួស​ជា​ច្រើ​នាក់​។
​នៅក្នុង​វីដេអូ​ថ្មី​នេះ​គឺ ក្រុម ISIS បាន​ចេញមុខ​គំរាម​ចំៗ​តែម្ដង​ទៅលើ​ចក្រភព​អង់គ្លេស ដោយ​ក្រុម​ឧទ្ទាម​មួយ​នេះ​បាន​បញ្ជាក់ថា ពួកគេ​នឹងធ្វើ​ការវាយប្រហារ​ប្រទេស​អង់គ្លេស​ក្នុងពេល​ឆាប់ៗ​ខាង​មុ​នេះ ដើម្បី​ជាការ​សង​សឹង ដែល​ចក្រភព​អង់គ្លេស បានសម្រេច​ចិត្ត​វាយប្រហារ​ខ្លួន​តាម​ដែនអាកាស​នៅ​ប្រទេស​ស៊ី​រី​។ ទន្ទឹម​នោះ​ក្រុម ISIS ក៏បាន​បញ្ចេញ​វីដេអូ​មួយ​ព្រមាន​កម្ទេច​រុស្ស៊ី ដើម្បី​ជាការ​សង​សឹង​ដូចគ្នា ព្រោះថា​រុស្ស៊ី បាន​បើក​យុទ្ធនាការ​បាញ់ប្រហារ​ក្រុម IS តាម​ដែនអាកាស​មុនគេ​។​
​ដោយឡែក​បើតាម​ការលើកឡើង​ពី​លោក Rob Wainwright ប្រធាន​ប៉ូលិស Europol ចេញផ្សាយ​ដោយ​ព័ត៌មាន​ស៊ិន​ហួរ​បាន​ឲ្យ​ដឹងថា ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​បើក​ការវាយប្រហារ​ទូទាំង​ពិភពលោក ហើយ​គ្រោង​នឹងធ្វើ​ការវាយប្រហារ​ខ្លាំង លើ​តំបន់​អឺរ៉ុប បន្ទាប់ពី​បើក​ការវាយប្រហារ​ភេរវកម្ម នៅក្នុង​ទីក្រុង​ប៉ារីស​។​
​លោក Wainwright បាន​បញ្ជាក់ថា ប្រជាជន​អឺរ៉ុប ប្រមាណ ៥,០០០​នាក់ ជា​អ្នក​ដែល​បាន​ទៅ​ប្រយុទ្ធ ជាមួយនឹង​ក្រុម ISIS នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់ ខណៈ​បច្ចុប្បន្ន​ធ្វើបាន​លើ​មនុស្ស​ចំនួន ៣,៧០០​នាក់​ហើយ ដែលជា​ក្រុម​សកម្មប្រយុទ្ធ ពាក់ព័ន្ធ​នឹង​តំបន់​ជម្លោះ៕

art22.1

​

រោងចក្រ​ផលិត iPhone ធំជាងគេ​ក្នុង​ពិភពលោក​ត្រូវ​ភ្លើង​ឆេះ​

​បរទេស​៖​រោងចក្រ Foxconn ដែលជា​រោងចក្រ​ផលិត iPhone ធំជាងគេ​បំផុត​សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ​ពិភពលោក​ត្រូវបាន​អគ្គិភ័យ​ឆាប់ឆេះ​ដែល​បណ្តាលមកពី​បញ្ហា​កង្ហារ​ម៉ាស៊ីនត្រជាក់ និង​ម៉ាស៊ីនបូមខ្យល់​នៅលើ​ដំបូល​អគារ​នៃ​រោងចក្រ​។
​តាម​ប្រភពព័ត៌មាន​ពី​ក្រុមហ៊ុន Foxconn បាន​បញ្ជាក់ថា អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​ផ្នែក​មួយចំនួន​នៃ​រោងចក្រ​ប៉ុណ្ណោះ​។ ប៉ុន្តែ​មិនមាន​អ្នកណា​រងគ្រោះ និង​មិន​បង្ក​ផលប៉ះពាល់​ដល់​សង្វាក់​ផលិតកម្ម​នោះឡើយ​។ ដោយឡែក​អាជ្ញាធរ​ក្នុង​តំបន់​បាន​អះអាងថា បាន​រកឃើញ​មូល​ហេតុដែល​បង្កើតជា​អគ្គិភ័យ​នេះ​គឺ​បណ្ដាលមកពី​បញ្ហា​កង្ហារ​ម៉ាស៊ីនត្រជាក់ និង​ម៉ាស៊ីនបូមខ្យល់​ដែល​ដាក់​នៅលើ​ដំបូល​អគារ​នៃ​រោងចក្រ​។​
​គួរ​បញ្ជាក់ថា Foxconn ធ្លាប់​ឆេះ​ម្ដង​ហើយ​កាលពី​ឆ្នាំ ២០១១ ដែល​កាលនោះ​បណ្ដាលមកពី​ការផ្ទុះ iPad 2 ដែល​ធ្វើ​ឲ្យ​មាន​បុគ្គលិក ៣​នាក់​ស្លាប់ និង​របួស​ជាង ១៥​នាក់​៕

fire

​

ប្រវត្តិ​សង្ខេប​លោក ច​ន ឃើ​រី រដ្ឋមន្ត្រីការ បរទេស​សហរដ្ឋអាមេរិក​

​

333111222ដោយ៖គ បញ្ញា

ភ្នំពេញ​៖ លោក ច​ន ឃើ​រី រដ្ឋមន្ត្រីការបរទេស​អាមេរិក កើត​នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​១៩៤៣ មានឈ្មោះ​ជា​អក្សរ​ឡាតាំង John Forbes Kerry​។​លោក​ជា​អ្នកនយោបាយ​អាមេរិក បាន​កាន់តំណែង​ជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៣ ជំនួស​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​។​

​លោក ឃើ​រី ធ្លាប់ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក និង​ជា​អតីត​ប្រធាន​គណៈកម្មការ​ទំនាក់ទំនង​កិច្ចការបរទេស របស់​សហរដ្ឋអាមេរិក​។ លោក ច​ន ឃើ​រី ក៏​ធ្លាប់ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក របស់​គណបក្ស​ប្រជាធិបតេយ្យ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី កាលពី​ឆ្នាំ​២០០៤​។ កាលណោះ លោក ច​ន ឃើ​រី ប្រជែង​ចាញ់ឆ្នោត​ជាមួយនឹង​លោក George W. Bush​។​

​កើត ក្នុង​តំបន់ Aurora ក្នុង​រដ្ឋ Colorado លោក ច​ន ឃើ​រី បាន​សិក្សា​នៅ សាលា​ក្នុង​រដ្ឋ Massachusetts និង New Hampshire​។ លោក ច​ន ឃើ​រី បានបញ្ចប់​ការសិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ នៅ​សាកលវិទ្យាល័យ Yale University នៅ​ឆ្នាំ​១៩៦៦​។​

​លោក ច​ន ឃើ​រី ក៏​ធ្លាប់ជា​អតីត​ទាហាន​អាមេរិក មក​បម្រើ​ការងារ​នៅក្នុង​ប្រទេស​វៀតណាម ខាងត្បូង កាលពី​អំឡុង​ឆ្នាំ​១៩៦៨ ដល់​ឆ្នាំ​១៩៦៩​។ ក្នុង​ការងារ នៅក្នុង​សង្គ្រាម​នៅ​វៀតណាម លោក ច​ន ឃើ​រី ទទួលបាន​មេដាយ​ជាច្រើន​។ បន្ទាប់ពី​វិល​ត្រលប់​ទៅ​អាមេរិក លោក ច​ន ឃើ​រី ក៏បាន​ចូលរួម​ក្នុង​អង្គការ​មួយ ដែល​ពាក់ព័ន្ធ​នឹង​សង្គ្រាម​នៅ​វៀតណាម​។

​ក្រោយមក លោក ច​ន ឃើ​រី ក៏បាន​ក្លាយជា​សមាជិក​ព្រឹទ្ធសភា អាមេរិក នៅ​ឆ្នាំ​១៩៨៤​។

នៅ​ឆ្នាំ​២០០៤ ក្នុង​យុទ្ធនា​ការឃោសនា​ការបោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក លោក ច​ន ឃើ​រី បាន​បរិហារ​រិះគន់​លោក George W. Bush អំពី​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​។ ប៉ុន្តែ​ក្នុងការ​បោះឆ្នោត​នោះ លោក ច​ន ឃើ​រី បាន​ចាញ់ឆ្នោត​។

​នៅ​ឆ្នាំ​២០០៩ លោក ច​ន ឃើ​រី បាន​ក្លាយជា​ប្រធាន​គណៈកម្មការ​ទំនាក់ទំនង​អន្តរជាតិ របស់​ព្រឹទ្ធសភា អាមេរិក​។ លោក ច​ន ឃើ​រី ត្រូវបាន​ព្រឹទ្ធសភា​អាមេរិក បោះឆ្នោត​ជ្រើសតាំង​ជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក ជំនួស​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ដោយ​សំឡេងគាំទ្រ ៩៤ ទល់នឹង ៣ សំឡេង នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៣​។ លោក ច​ន ឃើ​រី បាន​ចូលកាន់​តំណែង ជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៣​៕​(រូបថត៖RFA)

ក្រុមហ៊ុន CP ចិញ្ចឹម​មាន់នៅ​ខេត្តកំពង់ ធំ យក​មាន់​ងាប់​១១៥០០​ក្បាល​បោះចោល​ តាម​ប្រឡាយទឹក​

 

mannn0110ដោយ៖សហការី

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋ​រាប់រយ​រាប់ពាន់​គ្រួសារ មានការ​ព្រួយបារម្ភ​ណ៍ នឹង​ហួសចិត្ត​ការមិន​ទទួលខុសត្រូវ​របស់​ក្រុ​ហ៊ុន CP និង​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់ មួយកន្លែង​ដែល​បាន​ផ្ទុះ​ជំងឺសារ​បង្ក​ឲ្យ​មាន់​ងាប់​ប្រមាណ​១១៥០០​ក្បាល ប៉ុន្តែ​មិន​ព្រមយក​ខ្មោច​មាន់​ទៅ​កប់​នៅ​កន្លែង​មាន​សុវត្ថិភាព បែរជា​នាំយក​ខ្មោច​មាន់​ច្រក​បាវ​ទៅ​ចោល​តាម​ប្រឡាយទឹក​ជាច្រើន​ខ្សែ​ស្ថិតនៅក្នុង​សង្កាត់​កំពង់​រទេះ សង្កា​រ់​ដំរី​ជាន់ខ្លា និង​សង្កាត់​ស្រយូវ បង្ក​ឲ្យ​ភាយ​ក្លិន​អា​សោច និង​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ការឆ្លង​ជំងឺ​ដល់​មនុស្ស​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា កសិដ្ឋាន​ចិញ្ចឹម​មាន់​នេះ គឺជា​ទីតាំង​ស៊ីឈ្នួល​ចិញ្ចឹម​មាន់​ឲ្យ​ក្រុមហ៊ុន CP ហើយ​មាន់​ចាប់ផ្តើម​ងាប់​ជា​បន្តបន្ទាប់​រយៈពេល ១០​ថ្ងៃ​មកហើយ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​រលួស សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។​
​
បើតាម​របាយការណ៍ សត្វ​មាន់​សរុប​មាន​ចំនួន​១២០០០​ក្បាល ចំណែក​មាន់​ដែល​ងាប់​មកដល់ពេលនេះ​មាន​ចំនួន ១១៥០០​ក្បាល ។​ក្រោយពី​ក្រុមហ៊ុន​CP ដឹងថា មាន់​របស់ខ្លួន​ឆ្លង​ជំងឺ​ងាប់ ពុំមាន​វិធានការ​ទប់ស្កាត់ ឬ​រាយការណ៍​មក​មន្ទីរ​បស្សុព្យាបាល​ស​ត្វ បែរជា​នាំគ្នា​ដឹក​មាន់​ងាប់​មកចាក់​ចោល​ក្នុង​ប្រឡាយទឹក និង​ច្រក​មាន់​ងាប់​ចូល​កា​រ៉ុង​ខ្លះ ដឹក​យកទៅ​ចោល​នៅ​ទីតាំង​ផ្សេងៗ បណ្តាល​ឲ្យ​ដង្កូវ​ចាក់រុក ធ្លុះធ្លាយ​ស្អុយ ពេញបន្ទុក​។​

​លោក តាន់ ម៉េង​ឆាង ប្រធាន​ផ្នែក​ពេទ្យសត្វ ក្រុង​ស្ទឹងសែន បាន​ឲ្យ​ដឹងថា ករណី​មាន់​ងាប់​យ៉ាងច្រើន​នេះ គឺ​ខាង​ក្រុមហ៊ុន និង​ម្ចាស់​កសិដ្ឋាន​ពុំបាន​រាយ​ការ​មក​ទេ ហើយ​ខាង​ក្រុមហ៊ុន​មិនមាន​ភាព​ទទួលខុសត្រូវ ក្នុងការ​កប់​មាន់​ដែល​ងាប់ បែរជា​នាំយកមក​ចោល​ក្នុង​ប្រឡាយទឹក តែ​លោក​បាន​រាយការណ៍​ទៅខាង​បស្សុព្យាបាល​សត្វ និង​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ដែរ កំពុង​រងចាំ​វិធានការ​និង​ចាត់ការ​ដូចម្តេច​។​

​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ លោក​បាន​ឲ្យ​ដឹងថា ករណីនេះ​លោក​មិន​បានដឹង​នោះទេ គឺ​ទើប​ដឹង​ពេល​ល្ងាច​ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៦​នេះឯង លោក​និង​ចាត់​ឲ្យ​មន្ត្រី​របស់លោក​ចុះ ទៅ​ថ្ងៃស្អែក ចំណែក​មាន់​ដែល​ងាប់​ត្រូវបាន​គេ​ចោល​ទៅក្នុង​ប្រឡាយទឹក លោក​នឹង​ឲ្យ​គេ​ស្រង់​មកវិញ​ដើម្បី​យក មក​កប់​ឲ្យ​មាន​សុ​វត្តិភាព កុំ​ឲ្យ​មាន​ជំងឺឆ្លង​ដល់​សត្វ និង​មនុស្ស​បន្តទៀត ។​

​ប្រជាពលរដ្ឋ​បាន​សំពូ​ម​ពរ​ឲ្យ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ជួយ​ចាត់វិធានការ​ចំពោះ​កសិដ្ឋាន ចិញ្ចឹម​មាន់​នេះ ព្រមទាំង​ក្រុមហ៊ុន​ដែល​មិន​ទទួលខុសត្រូវ ចំពោះ​ការប្រមូល​មាន់​កប់​ឲ្យ​ល្អ បែរជា​នាំគ្នា​យក មាន់​រាប់ម៉ឺន​ក្បាល​មក​ចោល ក្នុង​ប្រ​ឡាញ​ទឹក ដែល​ធ្វើ​ឲ្យ​ទឹកស្អុយ ហើយ​ប៉ះពាល់​ដល់​បរិស្ថាន​ជាខ្លាំង​៕man11

​Untitled-1man55man66nam888

លោក ច​ន ឃែ​រី រដ្ឋមន្ត្រីការបរទេស​អាមេរិក មកដល់​កម្ពុជា

 

1478963222ដោយ៖រដ្ឋា

​ភ្នំ​ពេ​ញះ លោក ច​ន ឃែ​រី (John Kerry) រដ្ឋមន្ត្រីការបរទេស​សហរដ្ ឋអាមេរិក បាន​មកដល់​កម្ពុជា​ហើយ​នៅ​ម៉ោង​ប្រមាណ ៧ យប់​ថ្ងៃទី​២៥ មករា នេះ នាអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយមាន​មន្ត្រី​ស្ថាន ទូត​សហរដ្ឋអាមេរិក និង​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន​ទៅ​ទទួល​ដំណើរ​។

តាម​ការគ្រោងទុក ដំណើរ​ទស្សនកិច្ច​រប​ស់​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​នៅពេល​នេះ ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី និង​ការលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ជជែក​ពី​ការប្រជុំ​អាមេរិក​-​អាស៊ាន ដែល​គ្រោង​ធ្វើ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា (California) សហរដ្ឋអាមេរិក នា​ពាក់កណ្ដាល​ខែកុម្ភៈ ខាងមុខនេះ​។​

​ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នេះ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមករា លោក ច​ន ឃើ​រី នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ព្រមទាំង​ជួប​លោក​កឹម សុខា មុនពេល​លោក ធ្វើ​សន្និសីទកាសែត​នៅ​ម៉ោង ១២ និង ៣០ នាទី រសៀល ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ រ៉ា​ហ្វ័​រ ឡឺ រ៉ូយ៉ាល់ ក្នុង​រាជធានី​ភ្នំពេញ​៕
​(រូបថត៖RFA)

សំណង់ផ្ទះអត់ច្បាប់រីក​ដូច​ផ្សិត​នៅ​ក្រុង ព្រះសីហនុ ​អាជ្ញាធរ​មិនហ៊ានចាត់ការ

 

321456ដោយ៖សហការី
​

ខេត្ត​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ក្រុងព្រះសីហនុ បាន​រិះគន់​ចំពោះ​សំណង់ អាគារ​ខុសច្បាប់​ជាច្រើន​ដែល​កំពុង​រីក​ដូច​ផ្សិត​នៅ​ចំណុច​ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​នេះ​។​លោក  យន់ មឺ​ន អភិបាលខេត្ត​ព្រះសីហនុ​បាន​បដិសេធ ដោយ​បញ្ជាក់ថា ជា​សំណង់​ខុសច្បាប់ ខ​ណះ​ដែល​ម្ចាស់ផ្ទះ​អះអាងថា ពួកគាត់​មានច្បាប់​អនុញ្ញាត​ទើប​ហ៊ាន​សាងសង់​។​

ប្រជាពលរដ្ឋ​បានអោយដឹងថា  សំណង់​ខុសច្បាប់​ទាំងនេះ​ភាគច្រើន​ជា​របស់​មន្ត្រីរាជការ​នៅក្នុង​ក្រុង ព្រះសីហនុ ដែល​គេ​សង្ស័យថា មានការ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក​រួច​អស់ហើយ បានជា​ម្ចាស់​សំណង់​ហ៊ាន​សាងសង់​គ្មាន​ញញើត​អ្នកណា​បន្តិច​សោះ​។​

បុរស​ចំណាស់​ម្នាក់​អះអាងថា​ជា​អ្នករស់នៅ​ក្នុងភូមិ​៣ បាន​ប្រាប់​អោយដឹងថា ម្ចាស់​សំណង់​ខុសច្បាប់​ទាំងនេះ សុទ្ធតែជា​អ្នកមានអំណាច និង​មាន​លុយ​ច្រើន បានជា​គេ​ហ៊ាន​មក​សាងសង់​សំណង់​លំនៅឋាន​យ៉ាងរឹងមាំ​បែបនេះ ។​ប៉ុន្តែ​បើ​អ្នកក្រ​ក្រី​វិញ កុំថាឡើយ​សង់ផ្ទះ សូម្បី​ធ្វើ​តូប​លក់ដូរ​បន្តិចបន្តួច​ក៏​មិន​បានដែរ គឺ​ខាង​អាជ្ញាធរ​មក​ហាមឃាត់​ភ្លាម ចំណែក​អ្នកមាន​លុយ និង​មានអំណាច​វិញ មិនឃើញ​មុខមក​ហាមឃាត់​នោះទេ​។​បុរស​ដដែល​បន្តថា ទង្វើ​បែបនេះ គេ​អាច​ដឹងបាន​ថា ជា​អំពើពុករលួយ​របស់​អា​ជ្ញា​ធរ​ខេត្ត​ព្រះសីហនុ​។​

ម្ចាស់​សំណង់​ល្មើសច្បាប់​ទាំងនេះ បាន​ប្រាប់​អោយដឹងថា បើ​ពួកគាត់​គ្មាន​ច្បាប់​គ្មាន​អ្នកណា​ហ៊ាន​សាងសង់​ទេ ព្រោះ​អាជ្ញាធរ​ក្រុង និង​ខេត្ត​ជា​អ្នកចេញ​ច្បាប់​អោយ​សាងសង់​។​

ដើម្បី​បញ្ជាក់​ពី​ព័ត៌មាន​ខាងលើនេះ ភ្នាក់ងារ​ព័ត៌មាន មេគង្គ​ប៉ុស្តិ៍ បាន​ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក អ៊ី សុក​ឡើង អភិបាលក្រុង​ព្រះសីហនុ​ដើម្បី​សុំ​ការបំភ្លឺ​ដែរ តែ​ទូរស័ព្ទ​របស់លោក​មិនអាច​ទាក់ទង​បាន ចំណែក​លោក យន់ មឺ​ន អភិបាលខេត្ត​ព្រះសីហនុ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា សំណង់​ទាំងនេះ​គ្មាន​នរណារ​ចេញ​ច្បាប់​អោយ​សាងសង់​ឲ្យ​នោះទេ​។

បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក​អភិបាលខេត្ត គឺ​មានន័យថា សំណង់​អាគារ​លំនៅឋាន​ដែល​កំពុង​រីក​ដូច​ផ្សិត​នោះ ជា​សំណង់ ខុសច្បាប់ ដូច្នេះ​សូម​ប្រី​យ៍​មិត្ត​អ្នកអាន​រង់ចាំ​មើលថា តើ​អាជ្ញាធរ នឹង​ចាត់វិធានការ​បែបណា​ចំពោះ​បទល្មើស​មួយ​នេះ ? ហើយ​នៅពេលណា​ទើប​ចាត់ការ​?៕

​

IMG-20160127-WA0031 IMG-20160127-WA0032 IMG-20160127-WA0033