All posts by មេគង្គ ប៉ុស្តិ៍

មេ​ជលផល​ស្រុក​កំពង់លែង​ធ្វើ​មិនដឹង​ករណី​បទល្មើស​នេសាទ​ក្នុង​ដែន​សមត្ថកិច្ច​

 

​ដោ​យ៖ភី ធូ​

​ខេត្តកំពង់ឆ្នាំង​៖ លោក ផល្លា ដែល​គេ​ដឹងថា ជា​ឈ្មួញកណ្ដាល​បាន​ខ្ចីដៃ​ប្រជាពលរដ្ឋ​អោយ​យក​សាច់​អួន​របស់ខ្លួន​ទៅ​ហ៊ុំ​សម្រាស់​ចាប់​ត្រី​នៅ​ចំណុច​ព្រែក​ការ​ម៉ា​ល ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ​មិន​ចាត់ការ​ករណីនេះ​ទេ ។​

​តាម​សំដី​ប្រជាពលរដ្ឋ​ដែលជា​អ្នក​ដាក់​បទល្មើស​បានឱ្យ​ដឹងថា តាម​ធម្មតា ពួកគាត់​មិន​ហ៊ាន​ដាក់​សម្រាស់​ចាប់​ត្រី​នៅ​ទី​នោះទេ​តែដោយសារ​លោក ផល្លា ជា​អ្នក​រត់ការ​យ៉ាងសកម្ម ហើយក៍​ជា​អ្នកធានា​ផងដែរ​នោះ ទើប​ពួក​ហ៊ាន​ហ៊ុំ​ដោយ​មិន​មានការ​ភ​យ័​ខ្លាច​អ្វី​ឡើយ​។​

ប្រជា​នេសាទ​ដដែល​បន្តថា ក្នុង​សម្រាស់ នីមួយៗ ឬមួយ​គុំៗ​ត្រូវ​លោក ផល្លា ទារលុយ​ពីរ​ពួកគាត់​ចំនួន​៣០​ម៉ឺន​រៀល ដើម្បី​យកទៅ​រត់ការ​បិទមាត់​សមត្ថកិច្ច​ជំនាញ​។​
​ដោយឡែក បទល្មើស ឆក់​ក្តៅ​និង​ឆក់​ត្រជាក់ បាននិងកំពុង​បញ្ចេញ​សកម្មភាព​យ៉ាង​គគ្រឹក​គ្រេង ផងដែរ​តែ​គ្មាន​សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ​ណាមួយ​ចុះបង្ក្រាប​អោយមាន​ប្រសិទ្ធភាព​នោះទេ​។

​ប្រជាពលរដ្ឋ​អ្នក​ប្រកប​របរ​ធ្វើ​ចំការ​នៅ​តំបន់​ខាងលើ​បានអោយដឹងថា បច្ចុប្បន្ននេះ​រាល់ពេល​ល្ងាចៗ​គាត់​បានឃើញ​ក្រុម​ជនល្មើស ស្ពាយ​ឧបករណ៍​ឆក់​ត្រី បញ្ចេញ​
​សកម្មភាព​យ៉ាង​ប្រសេចប្រសាច​មិនមាន​សមត្ថកិច្ច​ណា​បង្ក្រាប ។​

ដោយឡែក​នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរ​បូ ឯណោះ​វិញ មាន​ករណី​វាយ​អួន​ទាំងយប់​ទាំង​ថ្ងៃ​យ៉ាង​អ​នា​ថិ​ប​តា​យ​ដោយ​គ្មាន​ប​ន្ត្រី​ពាក់ពាន់​ណា​ចុះ​ប​ង្រា​ប​ផងដែរ​ពិភព​ព័ត៌មាន​ចេញពី​អ្នក​វាយ​អួន​ទាំងនោះ​បានឱ្យដឹងថា ដោយសា​តែ​ពួកគាត់​វាយ​អួន​យ៉ាង​ស្រួល​បែបនេះ គឺមាន​អ្នករត់​ការឱ្យ​ពួកគាត់​គឺ​ឈ្មោះ​លោក សន ត្រូវជា​ឪពុក​របស់​ឈ្មោះ ហេង ដែលជា​ប្រធាន​រដ្ឋបាល​ជលផល​សង្កា​ត់​ឆ្នុកទ្រូ​ផងដែរ1ddd1ddda​៕

​

សម្ដេចក្រុមព្រះ​ចេញ​សារ​ព្រមាន​ចំពោះ​ការ​លូកដៃ​បំបែកបំបាក់​កម្លាំង​រាជា និយម

aaa1111​ដោ​យ៖​ខេមរា​
​

ភ្នំ​ពេ​ញ៖សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​មាន​ព្រះបន្ទូល​ដោយ​ព្រមាន​ថា ព្រះអង្គ​គ្មាន​ជម្រើស​ក្រៅពី​អញ្ជើញ​ឲ្យ​គេ​ចេញពី​បក្ស​នោះទេ បើសិន​មាន​សមាជិក​ណា​ដែល​បំបះបំបោរ​អូសទាញ​បំបែក​កម្លាំង​រាជានិយម​។​

​បើទោះបីជា បន្ទូល​របស់​ព្រះអង្គ​មិន​ចំឈ្មោះ​នរណា​ក្តី ក៏​គេ​ដឹងថា​សំដៅលើ​លោក ញឹក ប៊ុនឆៃ អនុប្រធាន​ទី​២​របស់​គណបក្ស​នេះដែរ​។​ឆ្លើយតប​ចំពោះ​ទិដ្ឋភាព​នេះ លោក ញឹក ប៊ុនឆៃ បានចេញ​លិខិត​ដាច់ដោយឡែក​មួយ​នៅ​ថ្ងៃទី​២៥ ខែមករា ដោយ​លោក​អះអាងថា លោក​គ្មាន​បំណង​លូកដៃ​ក្នុង​ក្រុមការងារ​បោះឆ្នោត​ខេត្ត ឬ​រចនាសម្ព័ន្ធ​ថ្មី​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នោះទេ​។​
​
គួររំឭកថា នៅក្នុង​សេចក្ដីជូនដំណឹង ចុះ​ថ្ងៃទី​២៥ ខែមករា នេះ សម្តេចក្រុមព្រះ​បាន​ព្រមាន​ថា ព្រះអង្គ​គ្មាន​បំណង​ដេញ​សមាជិក​ណា​ចេញពី​គណបក្ស​នោះទេ តែ​ចំពោះ​សមាជិក​ណា​ដែល​បំបះបំបោរ​អូសទាញ​បំបែក​កម្លាំង​រាជានិយម ព្រះអង្គ​គ្មាន​ជម្រើស​ក្រៅពី​អញ្ជើញ​ឲ្យ​ចេញពី​បក្ស​នោះឡើយ​។​
​
សារលិខិត​ក៏បាន​បញ្ជាក់​ផងដែរ​ថា ព្រះអង្គ​ក៏​គ្មាន​បំណង​ឲ្យ​មន្ត្រីជាន់ខ្ពស់​ណា​ក្នុង​បក្ស​ទៅ​លូកដៃ​ក្នុង​ក្រុមការងារ​បោះឆ្នោត​នៅតាម​ខេត្ត​ផ្សេងៗ​នោះទេ​។ ព្រះអង្គ​បាន​អំពាវនាវ​ឲ្យ​ប្រធាន​ក្រុមការងារ​ខេត្ត​នីមួយៗ​បន្ត​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ក្នុងការ​ពង្រឹងពង្រីករ​ច​នា​សម្ព័ន្ធ​តាម​មូលដ្ឋាន​រាជធានី​ខេត្ត​។​

​លិខិត​ឆ្លើយតប​របស់លោក ញឹក ប៊ុនឆៃ បាន​បញ្ជាក់ថា លោក​ចុះ​ទៅតាម​បណ្ដា​ខេត្ត​នានា​ជួបតែ​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ចាស់ ដែល​លោក​ថា អ្នក​ទាំងនោះ​ត្រូវបាន​គេ​ដកតំណែង និង​តួនាទី​ប៉ុណ្ណោះ​។ លោក​បន្តថា លោក​ជួប​អ្នក​ទាំងនោះ​ដើម្បី​សួរសុខទុក្ខ និង​ប្រាប់​ពី​លទ្ធផល​នៃ​ការបង្រួបបង្រួម​គ្នា​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​រយៈពេល​១​ឆ្នាំនេះ​។​

​សូមបញ្ជាក់ថា នៅក្នុង​ពិធី​ប្រគល់​ត្រា​គណបក្ស​ដល់​គណៈកម្មាធិកា​រ​ប្រតិបត្តិ​មកពី​ទូទាំងប្រទេស កាលពី​ថ្ងៃទី​១៦ ខែមករា សម្ដេចក្រុមព្រះ​បាន​រិះគន់​មន្ត្រី​មួយចំនួន​ដែល​អវត្តមាន​នៅក្នុង​ពិធី​នោះ​។ លោក ញឹក ប៊ុនឆៃ ដែលជា​អនុប្រធាន​ទី​២​របស់​គណបក្ស​នេះ​ក៏​មិនមាន​វត្តមាន​នៅក្នុង​ពិធី​នោះ​ផងដែរ​។​

​គួររំឭកថា សម្ដេចក្រុមព្រះ​មាន​ព្រះបន្ទូល​ថា ព្រះអង្គ​សម្រេច​ព្រះទ័យ​ចូលធ្វើ​ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក្រោម​ហេតុផល​ថា​ដើម្បី​បង្រួបបង្រួម​ជាតិ អ្នករាជានិយម និង​អ្នក​សីហនុ​និយម ក្រោយ​ពេលដែល​ព្រះអង្គ​បាន​ក្លាយជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជាថ្មី​កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៥ និង​បន្ទាប់ពី​ព្រះអង្គ​ត្រូវបាន​បណ្តេញ​ចេញពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ឆ្នាំ​២០០៦៕

(រូចថត៖ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណ​ឫទ្ធី និង​អនុប្រធាន​ទី​២ លោក ញឹក ប៊ុនឆៃ​)

​

ឆ្មក់​ចូល​កន្លែង​កត់​កន្ទុយលេខ​ដុះ​ស្លែ​ឃាត់ខ្លួន​ស្ត្រី​មេ​ឆ្នោត​ម្នាក់នៅផ្សារប៉ាហ៊ី ក្រុងប៉ៃលិន​

ដោយ៖សហការី

​ខេត្ត​ប៉ៃលិន ៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​ខេត្ត ដឹកនាំ​ដោយ​លោក ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​ឆ្មក់​ចូល​កណ្តាល​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី កន្លែង​កត់​កន្ទុយលេខ​(​ឆ្នោត​)​ដុះ​ស្លែ​ជា​យូរ​មកហើយ​ធ្វើឱ្យ​អ្នកញៀន​នឹង​ល្បែង​នេះ​ខ្លះ​រត់​ផ្អើល​ពេញ​ផ្សារ និង​ខ្លះទៀត​ព្រលឹងចុងសក់​រត់គេចខ្លួន​បាត់ស្រមោល ហើយ​ឃាត់ខ្លួន​ស្ត្រី​មេ​ឆ្នោត​ម្នាក់​រឹបអូស​បាន​ទូរស័ព្ទដៃ​១​គ្រឿង​, ក្រដាសកាតុង​កត់​កន្ទុយ​លេខឆ្នោត​ជាច្រើន ព្រមទាំង​ប្រាក់​មួយចំនួន​ផងដែរ ។​

​ហេតុការណ៍​ចុះបង្ក្រាប​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៧​ខែមករា​ឆ្នាំ​២០១៦​ស្ថិតនៅក្នុង​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ ស្ត្រី​កត់​កន្ទុយ​លេខឆ្នោត ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ ងួន សុខ​ងី​ម អាយុ​៣២​ឆ្នាំ ជា​អាជីវករ​លក់ដូរ និង​ប្តូរប្រាក់ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​។​

​សូមបញ្ជាក់ថា ស្ត្រី​មេ​ឆ្នោត​ដុះ​ស្លែ​ម្នាក់​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច ចាប់​ឃាត់ខ្លួន​យកទៅ​ស្នងការ ដើម្បី​ធ្វើការ​អប់រំ និង​ផាកពិន័យ​យ៉ាង​ចាស់ដៃ​ម្តង​រួចទៅហើយ តែ​នៅ​មិន​រាងចាល​លុះ​បន្ទាប់ពី​ត្រឡប់មកផ្ទះ​វិញ​ចាប់ផ្តើម​កត់​កន្ទុយលេខ​(​ឆ្នោត​)​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាង​មុន​ទៅទៀត​។​តែ​គេ​មិន​ធ្លាប់​ឃើញ​មាន​សមត្ថកិច្ច​ណា​ម្នាក់​ចុះទៅ​ធ្វើការ​បង្ក្រាប​នោះឡើយ ហើ យ​ទើប​នៅថ្ងៃនេះ​ត្រូវ​ព្រះរាជអាជ្ញា​ដឹក នាំ​កម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាប​តែម្តង ។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​ខេត្ត បានឱ្យដឹងថា កន្លែង​កត់​កន្ទុយលេខ (​ឆ្នោត​) ដុះ​ស្លែ​មួយ​នេះ ស្ថិតនៅក្នុង​ផ្សារ​សាមគ្គី​ប៉ា​ហ៊ី​ដោយ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​ជា​យូរ​ខែ​ឆ្នាំ​មកហើយ ដែល​គេ​ឃើញ​អ្នកញៀន​ល្បែង​ទាំងនោះ មាន​មនុ ស្ស​ប្រុស​ស្រីក្មេង​ចាស់​ទាំង​ប្រជាពលរដ្ឋ​ធម្មតា​អាជីវករ​និង​មន្ត្រីរាជការ​មួយចំនួន​ផងដែរ​។​ប្រភព​បន្តទៀតថា​ក្រោយពី​ទទួល​ព័ត៌មាន​ពី​សមត្ថកិច្ច​សម្ងាត់ ទើប​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ដឹកនាំ​ចុះ​ឆ្មក់ បង្ក្រាប​កន្លែង​លេងល្បែង​កត់​កន្ទុយលេខ​នេះ​តែម្តង ។ នៅ​ព្រឹក​ទី​២៨ ខែមករា ជនសង្ស័យ និង​វត្ថុតាង ត្រូ​បាន​បញ្ជូនទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​
​
ប្រភពព័ត៌មាន​ពី​ពលរដ្ឋ​ដែល​ធ្វើដំណើ​មក​ទិញ​សម្ភា​រះ និង​ត្រី​សាច់​បន្លែ​ក្នុង​ផ្សារ​សាមគ្គី​ប៉ា​ហ៊ី​ថា​ពួកគាត់​ពេញចិត្ត​និង​សម​ត្ត​កិច្ច​បាន​ចុះមក​បង្ក្រាប​កន្លែង​ញៀន​កន្ទុយលេខ​ដុះ​ស្លែ​ធ្វើឱ្យ​ភ្ញាក់ផ្អើល​ដល់​អាជីវករ​កំពុង​លក់ដូរ​ក្នុង​ផ្សារ​។​

​ប្រភព​ព័​ត៍​មានបាន​បន្តទៀតថា​ទីតាំង​ទទួល​ក​ន្ទុ​លេខ​ដែល​ដុះ​ស្លែ​ធំៗ​មាន​៤​កន្លែង​ដែល​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​១​ដង​២​ដង​រួចមកហើយ តែ​ពួកគេ​នៅតែ​បន្ត​លេង​លើស​ដើម​ព្រោះ​សមត្ថកិច្ច និង​តុលាការ​គ្រាន់តែ​ចាប់​ផាកពិន័យ រួច​ដោះលែង​វិញ​ជា​ហូរហែ​។ ចំណែក​មេ​កន្ទុយលេខ​ដែល​ដុះ​ស្លែ ធំជាងគេ​នោះគេ​ស្គាល់​ទី​១ ប្រុស​លាប ភេទ​ប្រុស​អាយុ​ប្រហែល​៣០​ឆ្នាំ មុខរបរ​ជា​មេ​ទទួល​កន្ទុយលេខ​យ៉ាង​ដុះ​ស្លែ​រាប់​ឆ្នាំ​ហើយ​បើតាម​អាជីវករ​ដែល​លក់ដូរ​នៅ​ពីមុខ​កន្លែង​មេ​កន្ទុយ​ដ៍​ធំ​បាន​និយាយថា​មិនឃើញ​សមត្ថកិច្ច​ណា​ចុះមក​បង្ក្រាប សង្ស័យ​មាន​ខ្នង ឬ​ក៍​អ្នកមានអំណាច​ដាក់​ខែ​ដុះ​ស្លែ​ដែរ​ដូចគ្នា​ដែរ​ក៏​មិនដឹង ។​
​
ប្រជាពលរដ្ឋ​ជាច្រើន​នាក់ សប្បាយរីករាយ​យ៉ាងខ្លាំង ខណៈ​សមត្ថកិច្ច​នគរ​បាល បាន​ចុះបង្ក្រាប​បន ល្បែងស៊ីសង គ្រប់​ប្រភេទ​ជាច្រើនលើក​
​ច្រើនសារ​នៅក្នុង​ក្រុងប៉ៃលិន ព្រោះ​ល្បែង​កើនឡើង​កាន់តែច្រើន នោះ​នាំមក​នូវ​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ ករណី​លួច ប្លន់ កាប់សម្លាប់ ក៏​កាន់​តែមាន​ច្រើនឡើង​បង្ក​ទៅជា​អសន្តិសុខ​ក្នុងសង្គម​ផងដែរ​ហើយ​ថ្មីៗ​នេះ​ក៏មាន​ចោរ​ចូល​ប្លន់​កន្លែង​វេរ​លុយ​វី​ង​អា​រក​.​បុរស​ម្នាក់​ប៊ិះ​នឹង​ស្លាប់​ដែរ​។​ក្រៅពីនេះ​ក៏មាន​បញ្ហា​គ្រឿងញៀន​កំពុងតែ​ត្រូវ​បានគេច​រាចរ​ចែកចាយ​យ៉ាង​គគ្រឹកគគ្រេង​នៅក្នុង​ក្រុងប៉ៃលិន​ហើយ​នៅតាម​ភូមិ​ជាច្រើន តែ​មិនទាន់​ឃើញ​មាន​សមត្ថកិច្ច​ណា​ម្នាក់​ចាប់​មេ​ឈ្មួញ​ធំ​យកទៅ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​នោះឡើយ ឃើញតែ​ចាប់បាន​អ្នកប្រើប្រាស់ យកទៅ​ផាកពិន័យ​យ៉ាង​ចាស់ដៃ​រួច​ដោះលែង​យ៉ាង​រំភើយ​ទៅវិញ ៕​44aaa33aaacxcx

​

បុរស​ដើរប្រមូល​ទិញ​ដំឡូង​មី​តាមភូមិ​ដេកស្លាប់​នៅក្នុង​រថយន្ត​

 

ដោយ​៖សុខ​ណាត​
​

​មណ្ឌល​គី​រី​៖​បុរស​ជា​ថៅកែ​ប្រមូល​ទិញ​ដំឡូង​មី ម្នាក់​បាន​ដេកស្លាប់​ក្នុង​រថយន្ត​របស់ខ្លួន កាលពី​យប់​ថ្ងៃទី​២៧ មករា​នេះ នៅ​ចំនុច​អូរ​ផ្លា​យ ស្ថិតនៅ​ក្មុង​ភូមិ​ស្រែ​អំពូ​ម ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គី​រី​។​

​បើតាម​សំដី សមត្ថ​កិច្ច​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា បុរស​ជា​ថៅកែ​ដែល​ប្រមូល​ទិញ​ដំឡូង​មី ដេកស្លាប់​នៅក្នុង​រថយន្ត​មានឈ្មោះ ហន សុឃាង ភេទ​ប្រុស អាយុ​៤៤ ឆ្នាំ មានស្រុក កំណើត ភូមិ​ប៉ាកណាម ឃុំ ពង្រ ស្រុក កោះសូទិន ខេត្ត កំពុងចាម​។​ប​ច្ច​ប្បន្ន​មករក​ស៊ី​ទិញ​ដុំ​ឡូង​មី នៅ ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គី​រី ។​

​សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ក្រោយពី​ការ​ធ្វើកោសល្យ​វិ​ច្ច័យ​ទៅលើសាក​សពឃើញថា​ជនរងគ្រោះ​មិនមាន​របួសស្នាម​អ្វី​នោះឡើយ គឺ​ស្លាប់​ដោយសារ​ខ្យល់គរ​ប្រាកដមែន​។​​បន្ទាប់មក​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យកទៅ​ធ្វើ​បុណ្យ​នៅ​គេហ​ដ្ឋា​ន​តាម​ប្រពៃណី​៕

​11aamun22aamun

ខ្មាន់កាំភ្លើង AK ឡើង​បាញ់​បុរស​ម្នាក់​ដល់​លើផ្ទះ​រួច​រត់​ចុះ​គេចខ្លួនបាត់​

​ខេត្តកំពត​៖ បុរស​ម្នាក់ ត្រូវបាន​ជន​មិន​ស្គាល់មុខ​ប្រើ​កាំភ្លើង AK ចូល​បាញ់រះ​ដល់​ក្នុងផ្ទះ​បណ្តាល​ឲ្យ​ដាច់​ម្រាមដៃ និង​ត្រូវ​ក្បាល​រងរបួស​ធ្ងន់​នៅ​ម៉ោង ៨៖៤០​នាទី​យប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត​។​

​នគរបាល​ស្រុក​ឈូក​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា នេះ​ថា ជនរងគ្រោះ​មានឈ្មោះ ផាត់ តាប់ អាយុ ៣៦​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ នគរបាល​ដដែល​បន្ត​ថា ក្រោយពី​បាញ់​លើ​ជនរងគ្រោះ​ហើយ ជនសង្ស័យ​បាន​រត់​ចុះពីលើផ្ទះ​គេចខ្លួនបាត់​ដោយ​ពុំបាន​យក​ទ្រព្យសម្បត្តិ​អ្វី​ឡើយ​។​
​
ចំណែក​ជនរងគ្រោះ​ត្រូវគេ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ខេត្តកំពត​។​បច្ចុប្បន្នកម្លាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​វែកមុខ​សញ្ញា​យកមក​ផ្តន្ទាទោស និង​ចាត់ការ​តាមច្បាប់​៕

​

Adebayor ចុះ​កុងត្រា​ផ្លូវការ​ជាមួយ Crystal Palace

បាល់ទាត់​៖​ក្លិប Crystal Palace បាន​ចុះកិច្ចសន្យា​ជា​ផ្លូវការ​ជាមួយ​កីឡាករ Emmanuel Adebayor រយៈពេល​៦​ខែ ខណៈដែល​កីឡាករ​រូបនេះ​មិនទាន់មាន​ក្លិប​លេង​នៅឡើយ​នោះ​។
​ ​ខ្សែប្រយុទ្ធ​សញ្ជាតិ​តូ​ហ្គោ​វ័យ​៣១​ឆ្នាំ​រូបនេះ មិនមាន​ក្លិប​លេង​ទេ​ចាប់​តាំង​ចាក់​ចេញពី​ក្លិប​មាន់​ខ្នាយ​មាន់​មាស Tottenham កាលពី​ខែកញ្ញា​។ ប៉ុន្តែ​ឥឡូវ​កីឡាករ​រូបនេះ​ត្រូវបាន​ចុះហត្ថលេខា​ជា​ផ្លូវការ​ជាមួយ​ក្លិប​ដែលស្ថិតនៅលំដាប់​ទី​១១​ក្នុង​ក្របខ័ណ្ឌ Premier League គឺ Crystal Palace រហូតដល់​បញ្ចប់​នៅ​រដូវ​កាល​នេះ​។
​ ​គួរ​បញ្ជាក់ថា អតីត​ខ្សែប្រយុទ្ធ​របស់ Arsenal និង Real Madrid គឺ​កីឡាករ Adebayor ពាក់​ស្លាក​លេខ​២៥​ពេល​ផ្លាស់​មក​កីឡដ្ឋាន Selhurst Park របស់​ក្លិប Crystal Palace៕

art25.1

​

ប្លន់​ប្រដាប់អាវុធ​នៅ​ស្រុក​កំរៀង​ស្លាប់​ម្នាក់ របួស​៣​នាក់​

ដោ​យ៖ ប៉ែន សុផល​ ,រាយ​ការណ៍បន្ថែម៖ ​អ. វ

បាត់ដំបង​៖ ចោរ​មួយ​ប្រដាប់​ដោយ​អាវុធ​AK១​ដើម និង​អាវុធខ្លី​២​ដើម បាន​ចូលទៅ​ប្លន់​និង​បាញ់​ជិត​១០​គ្រាប់ បណ្តាលអោយ​ស្លាប់​ម្នាក់​និង​រងរបួស​បីនាក់ នៅផ្ទះ​លក់ដូរ​មួយកន្លែង ស្ថិតនៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង នៅវេលា​ម៉ោង​ប្រមាណ ១០​យប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ បណ្តាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​ស្លាប់ និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់ ហើយ​ក្រុមចោរ​បាន​ប្រមូលយក​គ្រឿងអលង្ការ​អស់​មួយចំនួន ។

លោក​វរ​:​សេនី​យ៏​ត្រី​ផាន់ ចាន់ណា​រ៉ា អធិការ​ស្រុក​កំរៀង​បានឱ្យដឹងនៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦​នេះ​ថា ជនសង្ស័យ​មាន​គ្នា ៥​នាក់ ប្រដាប់​ដោយ​អាវុធ AK ១​ដើម អាវុធខ្លី​២​ដើម​បានធ្វើ​សកម្មភាព​ប្លន់​យក​ទ្រព្យសម្បត្តិ​អស់​មួយចំនួន​ជនរងគ្រោះ ឈ្មោះ កូយ សេង​លី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរ​របរ លក់ដូរ​។​
​
ជនល្មើស​បាន​បាញ់​អាវុធ AK ចំនួន ៥​គ្រាប់ និង​បាញ់​អាវុធខ្លី ៣​គ្រាប់ បណ្តាល​ជនរងគ្រោះ ភៀ​ង ភុ​ន អាយុ​៥៤​ឆ្នាំ (​ឪពុក​) ត្រូវ​ទ្រូង ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ទឹកដី​ថៃ និង​រងរបួស ៣​នាក់ រួមមាន ទី​១​ឈ្មោះ ផុន ឡៃ​ម៉េង អាយុ​៣២​ឆ្នាំ (​កូន​) ត្រូវ​បញ្ជូនទៅ​ពេទ្យ​ប៉ៃលិន ទី​២-​ឈ្មោះ កូយ សេង​លី អាយុ​៥២​ឆ្នាំ ជនល្មើស​វ៉ៃ​នឹង​ដែក​ស្បែង​របួស​ស្មា​ឆ្វេង និង​ទី​៣-​ឈ្មោះ ម៉េង ជុង អាយុ​៣៦​ឆ្នាំ ជនល្មើស​វ៉ៃ​នឹង​ដែក​ស្បែង របួស​ដៃស្តាំ​របួសស្រាល​។

​ក្នុង​អំពើ​ប្លន់​នេះ​ក្រុមចោរ​បាន​ប្រមូល​គ្រឿងអលង្ការ​រួមមាន ខ្សែក​ផ្លាក​ទីន​១​ខ្សែ ចិ​ញ្ជៀ​ន​១​វង់ ៣​ជី​។​ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច ជាច្រើន​នាក់​ទាំង​នគរបាល និង​អាវុធហត្ថ​បាន​ចុះទៅ​ជួយ​អន្តរាគមន៍​ដើម្បី​តាម​ស្រាវជ្រាវ​ចាប់​ក្រុម​ជនល្មើស​៕​147aa148aa149aa

Man City ឡើង​ប៉ះ Liverpool វគ្គផ្ដាច់ព្រ័ត្រ League Cup

​បាល់ទាត់​៖​ក្រុម Manchester City ឡើង​ប៉ះ Liverpool នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​League Cup បន្ទាប់ពី​យក ឈ្នះ ក្រុម​ទូកក្តោង​Everton ៣-១ក្នុងការ​ប្រកួត​ជើង​ទី​២វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​យប់មិញ​។​
​ក្រុម​ភ្ញៀវ Everton ដែល​ឈ្នះ Man City ២-១ កាល​ជើង​ទី​១​បាន​នាំមុខ ១-០ មុន​ទៀត​នៅ​នាទី​១៨ ដែល​រកបាន​ដោយ Ross Barkley​។ ប៉ុន្តែ Fernandinho រក​គ្រាប់​តាម​ស្មើ​នៅ​នាទី​២៤ ខណៈដែល Kevin de Bruyne រកបាន​១​គ្រាប់​ទៀត​នាទី​៧០​។ លទ្ធផល ២-១ នេះ​មិនអាច​នៅ​យូរ​ទេ ពោលគឺ​នាទី​៧៦ Aguero បានតែ​ត​គ្រាប់​ទី​៣ ឲ្យ Man City ឡើង​ផ្ដាច់ព្រ័ត្រ​តែម្ដង ដោយ​សរុប​គ្រាប់​បាល់​ទាំង​២​ជើង​គឺ Man City ឈ្នះ Everton ៤-៣​។​
​គួរ​បញ្ជាក់ថា ពានរង្វាន់ League Cup ឬ Capital One Cup រដូវ​កាល​២០១៥-២០១៦​នេះ នឹងធ្វើការប្រកួតនៅ​កីឡដ្ឋាន​ជាតិ​អង់គ្លេស Wembley  នា​ថ្ងៃទី​២៨ ខែកុម្ភៈ​ខាងមុខនេះ​៕

21701205

​

អ៊ីស្រាអែល​៖​តួ​ក​គី​ជា​ដៃគូ​ពាណិជ្ជកម្ម​ប្រេង​ដ៏​ធំ​របស់ ISIS

​អ៊ី​ស្រា​អ៊ែ​ល​៖​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អ៊ីស្រាអែល​លោក Moshe Yaalon បាន​និយាយថា តួ​ក​គី​បាន​ទិញ​ប្រេង​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុង​គោលបំណង​ផ្ដល់​មូលនិធិ​ដល់​ការធ្វើសកម្មភាព​របស់​ក្រុម​អ៊ីស្លាម ISIS​។ ការលើកឡើង​របស់លោក Yaalon បែបនេះ ធ្វើឡើង​នៅក្នុង​ទីក្រុង​អាថែន ប្រទេស​ក្រិ​ក​កាលពីពេល​ថ្មី​កន្លងទៅនេះ​។
​លោក Yaalon បាន​ចោទ​តួ​ក​គី​បន្ថែមទៀតថា តួ​ក​គី​បាន​អនុញ្ញាតឱ្យ​ក្រុម​ជី​ហាដ ផ្លាស់ប្ដូរ​ចេញពី​អឺរ៉ុប​ទៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​។ ទោះជា​យ៉ាងណាក៏ដោយ​មិនទាន់មាន​ឆ្លើយតប​ណាមួយ​ពី​តួ​ក​គី​ទៅ​អ៊ីស្រាអែល​នៅឡើយ គ្រា​ដែល​តួ​ក​គី​ក៏បាន​បដិសេធ​ទៅ​រុស្ស៊ី​ម្ដង​រួចមកហើយ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ថា​បាន​ទិញ​ប្រេង​ពី​ក្រុម​ISIS នេះ​ផងដែរ​៕

666
​

កូរ៉េខាងជើង​ត្រៀម​ដំណើរការ​មី​ស៊ី​ល​បើទោះជា​មានការ​ព្រមាន​ពី​អន្តរជាតិ​

​ព្យុងយ៉ាង​៖​យោងតាម​សេចក្ដីរាយការណ៍​ពី​ទីភ្នាក់ងារសារព័ត៌មាន​ជប៉ុន Kyodo នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ឲ្យ​ដឹងថា កូរ៉េខាងជើង​នឹង​រៀបចំ​បាញ់​មី​ស៊ី​ល​រយៈពេល​វែង​នៅក្នុង​សប្ដាហ៍​ខណៈដែល សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កំពុង​ពិភាក្សា​អំពី​ការដាក់ទណ្ឌកម្ម​ថ្មី​។​
​ប្រភព​ដដែល​បន្តថា ដោយយោង​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន បន្ទាប់ពី​វិភាគ​លើ រូបភាព​ផ្កាយរណប​ចេញពី​តំបន់​ធ្វើតេស្ត មី​ស៊ី​ល Tongchang-ri របស់​កូរ៉េខាងជើង នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច បង្ហាញ​ពីស​ញ្ញា​នៃ​ការរៀបចំ​ដាក់​ដំណើរការ​មី​ស៊ី​ល​។​
​កូរ៉េខាងជើង ត្រូវបាន​គេ​រកឃើញថា កំពុងធ្វើការ​លើ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដើម្បី​បំពាក់​លើ​មី​ស៊ី​ល​ផងដែរ ប៉ុន្តែ​ក្រុម​អ្នកជំនាញ​បានបង្ហាញ​ថា បច្ចេកវិទ្យា​របស់​កូរ៉េខាងជើង​នោះ​នៅ​មិនទាន់​ទំនើប​ល្អប្រសើរ​នោះទេ​។​
​គួរ​បញ្ជាក់ថា កូរ៉េខាងជើង​បានធ្វើកា​រសាក​ល្បង​នុយក្លេអ៊ែរ​៤​លើក​មកហើយ គឺ​លើក​ទី​១​នៅ​ថ្ងៃទី​០៩​តុលា ឆ្នាំ​២០០៦ លើក​ទី​២​នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០០៩ លើក​ទី​៣​នៅ​ថ្ងៃទី​១២​កុម្ភៈ ឆ្នាំ​២០១៣ និង​លើក​ទី​៤​នៅ​ថ្ងៃទី​០៦​មករា ឆ្នាំ​២០១៦​កន្លងទៅ​កូរ៉េខាងជើង​បាន​សាកល្បង​ដោយ​ជោគជ័យ​លើ​គ្រាប់បែក​អ៊ី​ដ្រូ​ហ្សែ​ន​។ ការបាញ់​សាកល្បង​នេះ​ធ្វើ​ឲ្យ​ប្រទេស​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ សហប្រជាជាតិ​ដាក់ចេញ​របាយការណ៍​ពី​ការពិភាក្សា អំពី​ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​កម្មវិធី នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ផងដែរ​៕

north-korea-displays-its56a93ec2c4618864798b4590

​

សមាគម​ក្រុមប្រឹក្សា ​ក្រុង ស្រុក ឃុំ សង្កាត់ ​ខេត្តកំពត​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​១០

​

ដោយ៖សហការី

ខេត្ត​កំ​ព​ត៖នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦ សមាគម​ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពត បានរៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​១០ របស់​ក្រុមប្រឹក្សា​សមាគម ក្នុង​គោលបំណង​ដើម្បី ត្រួតពិនិត្យ​មើល​អំពី វឌ្ឍនភាព​ការងារ និង​បញ្ហា​ប្រឈម​នានា ដែល​សមាគម​បាន​អនុវត្ត​កន្លងមក ព្រមទាំង​ពិនិត្យ​អនុម័ត លើ​របាយការណ៍ លទ្ធផល​ការងារ ផែនការ​សកម្មភាព និង​ថវិកា សម្រាប់​អនុវត្ត​បន្ត​ឆ្នាំ​២០១៦​។

​កិច្ចប្រជុំ​ក្រោម​វត្តមាន​ចូលរួម​ជា​អធិបតីភាព​បើក​ពិធី​ដោយ​លោក អ៉ឹ​ង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​បិទ​កិច្ចប្រជុំ​លោក ខូ​យ ឃុន​ហ៊ួ​រ អភិបាលខេត្ត មាន​រយះពេល​មួយថ្ងៃ​និង​មាន​សមាជិក សមាជិកា​ចូលរួម​ពី​សំណាក់ តំណាង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត តំណាង​អង្គការ​ដៃគូ​អភិវឌ្ឍន៍ អភិបាលក្រុង ស្រុក ប្រធាន​ក្រុមប្រឹក្សា​ក្រុង ស្រុក​ឃុំ សង្កាត់ សមាជិក​ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ សរុប​ចំនួន​១៨៦​រូប​។​

​លោក ស៊ីវ​-​យុ​ត ប្រ​ធា​សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ បាន ធ្វើ​របាយការណ៍​អោយដឹងថា ដំបូង​ឡើយ​សមាគម​ក្រុមប្រឹក្សាឃុំ ខេត្តកំពត បាន​បង្កើតឡើង​ដោយ​សន្និបាត​សមាគម​ក្រុមប្រឹក្សាឃុំ កាលពី​ខែ​កម្ភៈ ឆ្នាំ​២០០៦​ដែលមាន​សមាសភាព​ប្រតិភូ ជា​ក្រុមប្រឹក្សា ឃុំ សង្កាត់​ទាំង​១៦៤​នាក់​ចូលរួម ហើយ​បច្ចុប្បន្ន សមាគម បាន​ពង្រីក​សមាជិកភាព​ដល់​ក្រុមប្រឹក្សា ក្រុង ស្រុក ដែល​ហៅថា សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់​តាម​មហាសន្និបាត​កាលពី​ខែមេសា​ឆ្នាំ​២០១៤ គិត​មកដល់ពេលនេះ​មាន​សមាជិក​ចំនួន​៨៨​ឃុំ ៥​សង្កាត់ ១​ក្រុង និង​៧​ស្រុក​។​
​
សមាគម​នេះ​បង្កើតឡើង​ក្នុង​គោលបំណង លើកកម្ពស់​ឋានៈ និង​អភិវឌ្ឍន៍​សមត្ថភាព​ដ​ល់​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ​សង្កាត់ ការពារ​ផលប្រយោជន៍ និង​គុណប្រយោជន៍​ស្របច្បាប់​របស់​សមាជិក​កសាង​ភាពជា​ដៃគូ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន ពង្រឹង​នីតិរដ្ឋ និង​ជំរុញ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

​មានប្រសាសន៍​បិទ​កិច្ចប្រជុំ​លោក ខូ​យ ឃុន​ហ៊ួ​រ អភិបាលខេត្ត​បាន​កោតសរសើរ​ចំពោះ​ការយកចិត្តទុកដាក់​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ ដែល​បាន​បំពេញ​តួនាទី និង​ភារកិច្ច​របស់ខ្លួន​សម្រេច​បាន​លទ្ធផល​គួ​អោយ​មោទនៈ នាពេល​កន្លងទៅ និង​រហូតដល់​ពេលនេះ​។ លោក ខូ​យ ឃុន​ហ៊ួ​រ ក៏បាន​ណែនាំ​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​ស្រុក ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់​ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់ កសាង​សមត្ថភាព ពង្រឹង​ចំណេះដឹង និង​ការទទួលខុសត្រូវ​ខ្ពស់​ដើម្បី​ត្រៀមខ្លួន​ទទួលយក​ធនធាន​និង​មុខងារ​ថ្មីៗ​ដែល​រាជរដ្ឋាភិបាល​ក៏​ដូច​ក្រសួង​ស្ថាប័ន​នានា​ដែល​ត្រូវ​ប្រតិភូកម្ម​ផ្តល់ជូន​នាពេលខាងមុខ​ឆាប់ៗ​នេះ ។

​ទន្ទឹម​និង​អភិវឌ្ឍ​សមត្ថភាព ក៏ត្រូវ​យកចិត្តទុកដាក់​យ៉ាងសំខាន់​លើ​ការងារ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​អោយបាន​ល្អ និង​មាន​ប្រសិទ្ធភាព​ផងដែរ​៕bca2bbca4bca6bca7bca1

​

សមត្ថកិច្ច​រកឃើញ​បទល្មើស​ឧកញ៉ា វ័ន ប៊ុន​ថៃ ជីកដី​កប់​ឈើ​នៅ​ស្រុក​អូររាំងឪ​

​​ដោ​យ៖ប៉ៃលិន​

ខេត្ត​ត្បូងឃ្មុំ​៖គណៈកម្មការ​ទប់ស្កាត់​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ​ដឹកនាំ​ដោយ​នាយ​ឧត្ដមសេនីយ៍ សៅ​ សុខា ជា​ប្រធាន បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួម​និង​លោក ហ៊ាង សុភ​ក្តិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​បើក​យុទ្ធនាការ​បង្ក្រាប និង​ត្រួតពិនិត្យ​ឃ្លាំង​ស្តុក​ឈើ​ធំៗ​របស់លោក​ឧកញ៉ា​ដ៏​ល្បីល្បាញ​ចំនួន​៣​រូប ក្នុង​ខេត្ត​ត្បូងឃ្មុំ​។
​
ឃ្លាំង​ស្តុក​ឈើ​របស់លោក​ឧកញ៉ា សឹង្ហ សំអុល នៅ​ស្រុក​មេមត់​ឃើញ​មាន​ឈើ​ចំនួន​ជាង​៤​ម៉ែត្រគូប ដែល​សមត្ថកិច្ច​អះអាងថា មានច្បាប់​អនុញ្ញាត​។ ចំណែក​ឃ្លាំង​ស្តុក​ឈើ​របស់លោក​ឧកញ៉ា​លឹម​ប៊ុណ្ណា ហៅ​ខ្នា នៅ​ឃុំ​ដារ ស្រុក​មេមត់ ឃើញ​មាន​ឈើ​ចំនួន ៣ ០៨៤​ម៉ែត្រគូប ដែល​សមត្ថកិច្ច​អះអាងថា មានច្បាប់​អនុញ្ញាត​។

​ដោយឡែក​ឃ្លាំង​ស្តុក​ឈើ​របស់លោក​ឧកញ៉ា វ័ន ប៊ុន​ថៃ នៅ​ភូមិ​ស​ក្រំ​ជ្រុំ ឃុំ​គង​ជ័យ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ដែល​កម្លាំង​សមត្ថកិច្ច​ចុះទៅ​ឡោមព័ទ្ធ​កាលពី​ថ្ងៃទី​១៨ មករា កន្លងទៅ​ថ្មីៗ ហើយ​រថយន្ត​ដឹកឈើ​របស់លោក​ឧកញ៉ា ថៃ បាន​សម្រុក​ដឹក​ចេញពី​ឃ្លាំង ដែល​ត្រូវ​សមត្ថកិច្ច​ខេត្តព្រៃវែង​ចាប់បាន​ចំនួន​៣​រថយន្ត​យី​ឌុប​ធំៗ ក្នុងនោះ​ក៏​នៅមាន​ឈើ​ជាច្រើន​ម៉ែត្រគូប​ទៀត ត្រូវបាន​គេ​ជីក​កប់​នៅក្នុង​ដី​ដើម្បី​លាក់បាំង​ពី​ភ្នែក​សមត្ថកិច្ច តែ​ទោះជា​យ៉ាងណា​ឈើ​ទាំងនោះ​ត្រូវបាន​សមត្ថកិច្ច​ជួល​គ្រឿងចក្រ​មក​កាយ​យកចេញ​ម​កុំ​ក្រៅ ដើម្បី​ធ្វើការ​វាស់វែង កាលពី​ល្ងាច​ថ្ងៃទី​២៥ មករា កន្លងមកនេះ​។

ឈើ​ហ៊ុ​ប​ទាំងនោះ​មានមុខ​កាត់​ចាប់ ពី​កន្លះ​ម៉ែត្រ​ឡើង ជិត​១​ម៉ែត្រ និង​ប្រវែង​ជាង​១០​ម៉ែត្រ ចំនួន​៨៤​ដើម ស្មើរ​នឹង​៤៤១,៦៨​ម៉ែត្រគូប និង​ឈើ​ជ្រុង​មានមុខ​កាត់​ធំៗ​ចំនួន​៥៥​ដើម ស្មើនឹង​១៩,៣៧​ម៉ែត្រគូប​។
​
សរុបមក​ឈើ​ក្នុង​ឃ្លាំង​របស់លោក​ឧកញ៉ា ថៃ គឺមាន​ចំនួន ១០៣៨​ម៉ែត្រគូប ដែល​សមត្ថកិច្ច​អះអាងថា ឈើ​មានច្បាប់​ចំនួន​៩៥១,៦៧​ម៉ែត្រគូប និង​ឈើ​គ្មាន​ច្បាប់​អនុញ្ញាត​ចំនួន​៨៦,៤៣៨​ម៉ែត្រគូប ។ បច្ចុប្បន្ន​ឈើ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រូវបាន​សមត្ថកិច្ច​អនុវត្តន៍​តាម​និតិ​វិធី​៕

ad11ad12

​

កុមារី​ក្រីក្រ​អាយុ​៨​ឆ្នាំ​ឈរ​មាត់​បង្អួច​លួច​មើល​គេ​រៀន​រាល់ថ្ងៃ បាន​ចូលរៀន​ហើយ​

ដោយ៖សហការី

​បាត់ដំបង ៖ ព្រោះតែ​ឪពុក​-​ម្តាយ​មាន​ជីវភាព​ក្រីក្រ​បាន​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ធ្វើអោយ​កុមារី ហ៊ួ​ច ឡៃ​ហៀក អាយុ ៨​ឆ្នាំ ដែល​នៅ​វ័យក្មេង​រស់នៅ​ជាមួយ​ជីតា​ចំណាស់​ទៅហើយ មិនទាន់បាន​ចូលរៀន​ដូច​កុមារ​ដទៃ​ក្នុងភូមិ​ទេ​។
​
កុមារី ហួច ឡៃ​ហៀក រស់នៅក្នុង​ភូមិ​កំ​ប៉ូវ​ត្បូង ឃុំ​ភ្នំ​សំពៅ ខេត្តបាត់ដំបង​។ នាង​មាន​បងប្អូន​ចំនួន ៣​នាក់ រាល់ថ្ងៃ​នាង​មិន​ទទួលបាន​ភាពកក់ក្តៅ ឬ​ការមើល​ថែទាំ​ពី​ឪពុក​-​ម្តាយ​នោះឡើយ ដោយសារតែ​ជីវភាព​ក្រីក្រ​បានធ្វើ​ឲ្យ​ឪពុក​-​ម្តាយ​របស់​នាង ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ទាំងពីរ​នាក់​។ កុមារី ហួច លៃ​ហៀក និង ប្អូនៗ​ពីរ​នាក់​ទៀត​ត្រូវ​រស់​ជាមួយ​ជីតា វ័យ​ចំណាស់​ក្នុងស្ថានភាព​ជីវភាព​លំបាក​រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​ព្រឹក​។​

​ព្រោះតែ​ទឹកចិត្ត​ពី​ធម្មជាតិ បាន​ជំរុញ ឲ្យ​កុមារី​ម្នាក់នេះ ចង់​ទទួលបាន​ការអប់រំ​ដូច​កុមារ​ដទៃទៀត​ផងដែរ ហើយ​នាង​តែង​បាន​ដើរ​ពី​ផ្ទះ​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ ទៅ​លួច​មើល​ក្មេងៗ​ដទៃទៀត​ដែល​កំពុង​អង្គុយ​ក្រេប​យកចំណេះ​ដឹង​ក្នុង​ថ្នាក់​ជា​រៀងរាល់ថ្ងៃ​។​

​អ្នកគ្រូ ញាណ ប៊ុន​សុជាតា បង្រៀន​ថ្នាក់​ទី​១ នៃ​សាលាបឋមសិក្សា​កំ​ប៉ូវ ស្ថិតនៅ​ក្នុងភូមិ​កំ​ប៉ូវ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ ដំបង បានអោយដឹងថា អ្នកគ្រូ​បាន​សង្កេតឃើញ​កុមារី​ម្នាក់នេះ​ទៅ​ឈរ​ឱបដៃ​នៅក្រៅ​ថ្នាក់​លួច​មើល​គេ​រៀន​រាល់ថ្ងៃ ដោយ​ការងឿងឆ្ងល់​អ្នកគ្រូ​ក៏បាន​ហៅ​កុមារី​រូបនេះ​ទៅ​សួរ​។​ជាមួយនិង​ការ​អឹមអៀម និង​ទឹកភ្នែក​រលីងរលោង​ផង​នោះ កុមារី ហួច ឡៃ​ហៀក បាន​និយាយថា នាង​ចង់​រៀន​។​
​
បន្ទាប់ពី​ទទួលបាន​ចម្លើយ​បង្ហាញ​ពី​បំណង​មុតមាំ​ចង់បាន​រៀនសូត្រ​ពី​កុមារី ហួច ឡៃ​ហៀក អ្នកគ្រូ​លើដី​ជនបទ​មានចិត្ត​មេត្តាធម៌​រូបនេះ ក៏បាន​ជិះ​ម៉ូតូ​ចុះទៅ​ដល់​ខ្ទម​របស់​កុមារី​ដែល​ហ៊ុំព័ទ្ធ​ដោយ​សង្ក​សី​ចាស់ៗ ស្ថិតនៅ​ចុង​ភូមិ និង​សុំ​អនុញ្ញាត​ពី​ជីតា​ដើម្បី​ឲ្យ​កុមារី​រូបនេះ​បាន​ចូលរៀន​។ បន្ទាប់ពី​គ្មាន​ការជំទាស់​ពី​ជីតា​របស់​កុមារី ហើយ​នោះ ត្រូវបាន​អ្នកគ្រូ ប្រកបដោយ​ចិត្តធម៌​មេត្តា​បាន​ជួយ​ទិញ​សម្លៀកបំពាក់ ស្បែកជើង សម្ភារៈ​សិក្សា និង​ជួយ​ឲ្យ​កុមារី​ក្រីក្រ​នេះ បានទទួល​ការអប់រំ​តាម​បំណងប្រាថ្នា​។​

​នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦​នេះ កុមារី ហួច ឡៃ​ហៀក បាន​ចូលរៀន​ហើយ​ជាមួយ​ក្មេងៗ​ដទៃទៀត នៅក្នុង​ភូមិ​។

​អ្នកគ្រូ ញាណ ប៊ុន​សុជាតា បានបញ្ជាក់​ប្រាប់ថា កុមារី ហួច ឡៃ​ហៀក បាន​សម្តែង​ទឹកមុខ​សប្បាយរីករាយ​ជាខ្លាំង​ជាមួយ​វត្តមាន​សម្លៀកបំពាក់ និង​សម្ភារៈ​សិក្សា​ថ្មី ព្រមទាំង​អង្គុយ​លើ​តុ​ក្នុង​ថ្នាក់រៀន ដែល​ខ្លួន​ធ្លាប់តែ​លួច​មើល​ពី​ខាងក្រៅ​នោះ​។​

​ទាំង​ទឹកចិត្ត​ចង់​រៀន​របស់​កុមារី ហួច ឡៃ​ហៀក និង​ទឹកចិត្ត​សណ្តោស​សម្បុ​រសធម៌​រប​ស់​អ្នកគ្រូ ញាណ ប៊ុន​សុជាតា បាន​នាំ​ឲ្យ​មាន​ការគោរព និង​កោតសរសើ​យ៉ាងខ្លាំង ពី​ប្រជាពលរដ្ឋនៅក្នុង​ភូមិ រួម​និង​អ្នក​និយម​លេង​បណ្តាញ​សង្គម Facebook ផងដែរ​។​

​បើទោះបី​បច្ចុប្បន្ន​កុមារី ហួច ឡៃ​ហៀក ត្រូវបាន​ជួយ​ឲ្យ​បាន​ចូលរៀន​ពី​អ្នកគ្រូ​ចិត្តធម៌ ប៊ុន​សុជាតា យ៉ាងណាក្តី ប៉ុន្តែ​សម្រាប់​ភារៈ​ការផ្គត់ផ្គង់​បន្ថែម​នៅមាន​តម្រូវ​ការចាំបាច់​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​កុមារី​ម្នាក់នេះ ដែលជា​ទំពាំង​ស្នង​ឬ​ស្សី​ដែល​ថ្នាក់ដឹកនាំ​គួរ​កុំ​មើលរំលង​ព្រោះ​កុមារី ហួច ឡៃ​ហៀក ខ្វះ​មធ្យោបាយ​ច្រើ​ណាស់​ដែល​ជំ​រុញអោយ​ទឹកចិត្ត​កុមារី​ម្នាក់នេះ​បន្ត​ការសិក្សា​ដូចជា មធ្យោបាយ​ធ្វើដំណើរ (​កង់​) និង​ការផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ផងដែរ ។

​គួរ​ជម្រាប​ថា បច្ចុប្បន្ននេះ នៅមាន​កូនចៅ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​ទីជនបទ​ដាច់ស្រយាល​ច្រើន​ទៀត​ដែល​កំពុង​ប្រឈម​នឹង​ស្ថាន​ភាពស្រដៀងគ្នា​នេះ ប៉ុន្តែ​ពួកគេ​មិនដឹង​ជា​ដង្ហោយ​រក​នរណាឲ្យជួយ៕

​ab123ab125ab124

ប្តីប្រពន្ធរកស៊ីនាំផ្លែឈើពីថៃមកខ្មែរត្រូវ ក្រុមតាក់ស៊ីកាប់របួសធ្ងន់ រឿងបំណុល

ដោយ៖ប៉ែន សុផល

បាត់ដំបង៖បុរសស្ត្រីជាប្តីប្រពន្ធដែលរកស៊ីទិញផ្លៃឈើពីថៃមកលក់នៅ ស្រុកខ្មែរ ត្រូវអ្នកបើកបររថយន្ត និងបក្ខពួកត្រួតកាប់បណ្តាលឲ្យរងរបួស ជាទម្ងន់នៅចំណតបេនឡាន ខណះពីរនាក់ប្តីប្រពន្ធនោះកំពុងរៀប ផ្លៃឈើដាក់លើរថយន្ត។ហិង្សានេះផ្តើមឡើងពីរឿងទារលុយបំណុល។

កាលពីយប់ម៉ោងប្រមាណ២០:៣០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្លូវជាប់របងកាស៊ីណូ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីហិង្សាលើបុរសស្ត្រីជាប្តីប្រពន្ធដែលជាអ្នករក ស៊ីដឹកផ្លែឈើចេញពីថៃចូលតាមច្រកអន្តរជាតិដូងបណ្តាលឲ្យរងរបួស ធ្ងន់ធ្ងរខណៈកំពុងរៀបផ្លែឈើដាក់រថយន្តស្រាប់តែទាស់សម្តីគ្នាជាមួយ តៃកុងឡានតាក់ស៊ី ហើយឈានដល់ការប្រើអំពើហិង្សា ដោយត្រូវបុរស តៃកុងឡានតាក់ស៊ីយកដាវមកកាប់បណ្តាលអោយរងរបួសទាំងពីរនាក់ ប្តីប្រពន្ធរងរបួសធ្ងន់ និងស្រាលត្រូវគេបញ្ជូនមកមន្ទីរពេទ្យឯកជន ដើម្បី ជួយសង្គ្រោះ។

ស្ត្រីរងគ្រោះមានឈ្មោះប៊ូ ចាន់នីន អាយុ៣៨ឆ្នាំ រស់នៅភូមិត្នោត ស្រុក បារាយ ខេត្តកំពង់ធំ មុខរបរអ្នកដឹកផ្លែឈើចេញពីថៃតាមច្រកអន្តរជាតិ ដូង មកលក់នៅខេត្ត កំពង់ធំ រងរបួសស្រាល។ចំណែកបុរសជាប្តីឈ្មោះ ហុល ហុកទ្រី អាយុ ជាង៤០ឆ្នាំ នៅភូមិឃុំជាមួគ្នា របួសដៃឆ្វេង រយះ ចិញ្ចើម ដាច់ដល់បបូរ មាត់ធ្ងន់ធ្ងរ។

ក្រុមជនដៃដល់ត្រូវគេស្គាល់ម្នាក់ឈ្មោះ រដ្ឋា អាយុជាង២០ឆ្នាំ ជាអ្នករត់ តាក់ស៊ី ពីស្រុកកំរៀង( ឡែម )ទៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម ហើយ មាន បក្ខពួកជាច្រើននាក់ប្រដាប់ដោយកាំបិតគ្រប់ដៃព្រួតឈ្លោះ និងកាប់ លើជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ។

ក្រោយពីធ្វើសកម្មភាពរួចពួកគេគេចខ្លួបាត់អស់មូលហេតុទាស់សម្តីគ្នា គឺបណ្តាលមកពីរឿងទារលុយដែលជំពាក់៕aa112354aaaaabbbbc

អាហារ ៤ ប្រភេទ ជួយ​បន្ថយ​ខ្លាញ់​ពោះ​លឿន​បំផុត​

​អាថ៌កំបាំង បញ្ចុះទម្ងន់​ពុំ​ស្ថិត​នៅតែ​នឹង​ការគិតគូរ​ល្អិតល្អន់​បរិមាណ​កាឡូរី ស្រូបយក​ប្រចាំថ្ងៃ​ប៉ុណ្ណោះ​ទេ តែ​នៅ​ពាក់ព័ន្ធ​ជិតស្និទ្ធ​ដល់​ការជ្រើសរើស​អាហារ​ឈ្លាសវៃ ។ មាន​អាហារ​ផ្ទុក​កាឡូរី​តិច​, ថាមពល​ច្រើន តែ​ពុំទាន់​ប្រាកដ​បាន​ជួយ​អ្នក​បញ្ចុះទម្ងន់ ។ ផ្ទុយ​មកវិញ មាន​ប្រភេទ​អាហារ​ដែល​អ្នក​គិតថា មិន​សមស្រប​សម្រាប់រ​បប​ហូប​តម បែរជា​ជំនួយ​ដល់​ការបញ្ចុះ​ទម្ងន់​លឿន​ជាង ។ អាហារ ៤ ប្រភេទ​ខាងក្រោម​នេះ ត្រូវបាន​ចាត់ទុកជា​អាហារ​មាស ជួយ​អ្នក​បញ្ចុះ​ខ្លាញ់​ពោះ​ជោគជ័យ ។​
១- ត្រី​៖
ប្រសិន​របប​ទទួលទាន​របស់​អ្នក​ខ្វះ Omega-3 -​សារជាតិ​ជីវជាតិ​មាន​ច្រើន​នៅក្នុង​ត្រី​, សរីរាង្គ​នឹង​ជួប​បញ្ហា​ក្នុង​ការផលិត melatorin – អ័រម៉ូន​សំខាន់​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល ។ គេង​មិន​លក់​ធ្វើ​ឲ្យ​អ្នកមាន​និន្នាការ​បរិភោគ​កំប៉ិកកំប៉ុក​ច្រើនជាង នៅពេល​យប់ ។ ត្រី​នៅ​សម្បូរ​ប្រូតេអ៊ីន អាចបំពេញ​ភាព​ឃ្លាន​របស់​អ្នក ។ បន្ថែម​លើ​នោះ ទទួលទាន Omega-3 ច្រើន អាច​បង្កើន​សុខភាព​សរសៃឈាម​បេះដូង និង​បន្ថយ​ហានិភ័យ​កើត​ជំងឺសរសៃប្រសាទ ។​
២-​ពពួក​គ្រាប់​៖
​ពពួក គ្រាប់​ដូចជា​អាល់​ម៉ុ​ន​, ស្វាយចន្ទី​, សណ្តែកដី​… សម្បូរ​សារជាតិ​ជីវជាតិ តែ​មិន​បង្ក​ការ​ផ្តុំ​ខ្លាញ់ ។ អ្នក​អាច​ជ្រើស​យក​វា​ធ្វើជា​អាហារសម្រន់​, គួបផ្សំ​ជាមួយ​ផ្លែឈើ​, យ៉ា​អួ ក្នុង​របប​ហូប​តម​របស់ខ្លួន ។​
៣- ទឹកដោះគោ​៖
​មនុស្ស​ជាច្រើន ភាន់ច្រឡំ​ថា ទទួលទាន​ទឹកដោះគោ​ច្រើន ធ្វើ​ឲ្យ​ធាត់ ។ ប៉ុន្តែ ការស្រាវជ្រាវ​១​របស់​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស បង្ហាញថា ក្នុងចំណោម​ស្ត្រី​ជាង ១០០ នាក់ ក្នុងដំណាក់កាល​មុន​អស់​រដូវ​, ជាតិ​ខ្លាញ់ បាន​ថយចុះ​ច្រើន​នៅ​អ្នកប្រើប្រាស់​ពពួក​អាហារ​សម្បូរ​កាល់ស្យូម​បំផុត ។ ជាក់ស្តែង​នោះ ក្នុង ១០០ មី​លី​ក្រាម កាល់ស្យូម អាច​បន្ថយ​បាន ១ សង់ទីម៉ែត្រ ខ្លាញ់​ពោះ ។ ដើម្បី​នឹងនរ​ចិត្ត​ជាង​, ពេល​បញ្ចុះទម្ងន់ អ្នក​គួរ​ជ្រើស​យក​ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់ ។​
៤- ផ្លែ Cherry៖
Cherry ពុំ​ត្រឹមតែ​អាហារ​ជួយ​ឲ្យ​ស្បែក​ស្អាត​ប៉ុណ្ណោះ​ទេ តែ​នៅ​ជួយ​បន្ថយ​ខ្លាញ់​ពោះ​ដ៏​ប្រសិទ្ធភាព ៕

MDg2YjlmZW

​