All posts by មេគង្គ ប៉ុស្តិ៍

ពិធី​ប្រគល់​កូន​ផ្ទះ​ដល់​ចាស់ជរា​មួយ​គ្រួសារ​នៅ​ស្រុក​បន្ទាយមាស​

​ដោ​យ៖ អ៊ួ​ង វឹង​

​ខេត្តកំពត​៖នា​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦ នៅវេលា​ម៉ោង ៩​និង​០០​នាទី​លោក មួង នឿន អភិបាលស្រុក​នៃ​គ​ណៈអភិបាលស្រុក​បន្ទាយមាស បាន​ដឹកនាំ​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ប្រចាំខេត្ត​កំពត និង​ប្រចាំ​ស្រុក​បន្ទាយមាស មក​សាងសង់​កូន​ផ្ទះមួយ​ខ្នង​មាន​ទទឹង​៣​ម៉ែត្រ គុណ​៤ ម៉ែត្រ​ប្រក់​ស័ង្កសី​និង​បាំងជញ្ជាំង​ដោយ​ពិន​ធ្វើ​អំពី​ឬ​ស្សី និង​បង្គន់​មួយ​​អស់​ទឹកប្រាក់​ប្រមាណ​ជាង​២​លាន​រៀល ។​

​នៅក្នុង​ពិធី​នេះ​លោក មឿង គង្គា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ប្រចាំ​ខេត្តកំពត មានប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជា​ពល​រដ្ឋ​ថា ​ផ្ទះ និង​បង្គន់​ដែល​ប្រគល់ជូន​លោកតា សាប សារិត អាយុ​៧៨​ឆ្នាំ និង​លោកយាយ នូ សុភាព អាយុ​៦២​ឆ្នាំ ស្ថិតនៅ​ភូមិ ក្រសាំង​លើ ឃុំ បន្ទាយ​មា​ខាងកើត ស្រុក​បន្ទាយមាស ខេត្តកំពត​។​

​នៅក្នុង​ឱកាស​នេះ​លោក មួង នឿន អភិបាលស្រុក បន្ទាយមាស បាន​ផ្តាំផ្ញើ​ទៅ​បងប្អូន​ប្រជា​ពលរ​ដ្ឋអោយទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សម្រាប់​ទុក​ប្រើ​ប្រាស់​នាពេល​អនាគត​៕11aa1651645
​

ជំងឺ​ហ្ស៊ី​កា (ZIKA) ចម្លង​ពីស​ត្វ​មូស​ធ្លាប់​មាននៅ​កម្ពុជា​ឆ្នាំ​២០១០

ដោយ៖រដ្ឋា

​ភ្នំ​ពេ​ញ៖​ជំងឺ​ហ្ស៊ី​កា​នេះ​ធ្លាប់បាន​កើតឡើង​ម្តង​ហើយ នៅ​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០១០ ប៉ុន្តែ​អ្នកជំងឺ​ដែល​ចម្លង​ដោយសារ​សត្វ​មូស​នេះ បាន​ព្យាបាល​ជា​ស្បះ​ស្បើយ​ហើយ​។

​​សូមបញ្ជាក់ថា ជំងឺ​ហ្ស៊ី​កា​ដែល​ឆ្លង​ដោយសារ​សត្វ​មូស​នេះ កំពុង​រាតត្បាត និង​គំរាមកំហែង​សុខភាព​ពិភពលោក​នាពេល​បច្ចុប្បន្ន​។

នៅ​ថ្ងៃទី​២៩ មករា នេះ ក្រសួងសុខាភិបាល​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ស្តីពី​ជំងឺ​ហ្ស៊ី​កា (Zika )​ដែល​កំពុង​ផ្ទុះ​ធ្វើ​ឲ្យ​ពិភពលោក​ព្រួយបារម្ភ​។ សម្រាប់​កម្ពុជា ជំងឺ​ហ្ស៊ី​កា​នេះ​ធ្លាប់បាន​ផ្ទុះ​មួយ​ករណី​ហើយ​ដែរ​កាលពី​២០១០ ប៉ុន្តែ​ឥឡូវនេះ ក្រសួងសុខាភិបាល​នៅ​មិនទាន់​រកឃើញ​មាន​ជំងឺ​ហ្ស៊ី​កា (Zika )​នៅឡើយ​ទេ​៕aass

 

​

រថយន្ត​ដាច់​ហ្វ្រាំង​ចុះ​ពីលើ​ស្ពាន​អាកាស​៧​មករា​បុក​យុវតី​ម្នាក់​ស្លាប់ ម្នាក់​របួសធ្ងន់​

ដោយ៖ស សាម

​ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ខណៈដែល​រថយន្ត​កូរ៉េ​ដឹកទំនិញ​មួយគ្រឿង បើក​ចុះ​ពីលើ​ស្ពាន​៧​មករា ក៏​ដាច់​ហ្វ្រាំង ពេលនោះ​អ្នកបើក​បរបាន​លោត​ចុះ​ពីលើ​រថយន្ត​យករួចខ្លួន បណ្តាលឱ្យ​រថយន្ត​នោះ​រអិល​ចុះក្រោម​បុក​រះ​ម៉ូតូ​២​គ្រឿង​, រថយន្ត​តា​កូ​ម៉ា​មួយគ្រឿង និង​របួសធ្ងន់​ម្នាក់ ស្លាប់​ម្នាក់​ក្រោយពេល​បញ្ជូនទៅ​មន្ទីរ ពេទ្យ​។​
​
ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ០២ និង​៣០​នាទី​រសៀល​ថ្ងៃទី​២៩ មករា ២០១៦ នេះ ស្ថិតនៅ​ចំណុច​ស្ពាន​៧​មករា បត់​មក​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កូរ៉េ​មួយគ្រឿង​បើកបរ​ពី​ទិសដៅ​ពី​លិចទៅ​កើត​ពីលើ​ស្ពាន​អាកាស​៧​មករា លុះដល់​ចំណោត​ចុះ​ពីលើ​ស្ពាន ហើយ​រថយន្ត ក៏បាន​ដាច់​ហ្វ្រាំង​ហើយ​បាន​រអិល ជ្រុល​ទៅបុក​រថយន្ត និង​ម៉ូតូ​ជាច្រើន​គ្រឿង​ដែល កំពុង​ធ្វើ​ចរាចរណ៍​ខាងមុខ​រថយន្ត​បង្ក​បណ្តាល ឲ្យ​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់​ម្នាក់​ចំណែក​យុវតី​ម្នាក់ ត្រូវបាន​ស្លា​ប់ខ​ណះ​ពេលដែល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​

​បន្ទាប់ពី​កើតហេតុ​ភ្លាម ធ្វើឱ្យ​អ្នកដំណើរ​និង​អ្នករត់ម៉ូតូឌុប​ជាច្រើន​នាក់ មានការ​ខឹងសម្បារ​ទៅលើ​ម្ចាស់​រថយន្ត​នោះ ដោយ​ចាប់​មក​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង ធ្វើឱ្យ​អ្នកបើកបរ​ខាងលើ​របួស​ហូរឈាម​ពេញ​ខ្លួន និង​ប៉ោង​មុខមាត់ ព្រោះ​មិនបាន​នៅ​បញ្ជា​ចង្កូតរថយន្ត​របស់ខ្លួន​ពេល រថយន្ត​កំពុង​រអិល​ចុះ ។​

​អ្នកបើកបរ​រូបនោះ​មិនត្រូវ​ស្គាល់​អត្តសញ្ញាណ​នោះទេ ។​រថយន្ត​បង្ក​ខាងលើ​ប្រភេទ​កូរ៉េ ពណ៌​.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-6862 មាន​ដឹកទំនិញ​របស់​ឯកជន ។ អ្នករងគ្រោះ ម្នាក់​ត្រូវគេ​ស្គាល់ឈ្មោះ​សិ​ម ស្រី​ភ​ក្រ័ អាយុ​១៦​ឆ្នាំ ជា​សិស្ស ស្នាក់នៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ជិះ​ម៉ូតូ​ម៉ាក Today ពណ៌​.​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1DB-2964 (​របួសធ្ងន់​) ។ រីឯ​ខាង​រថយន្ត​មួយគ្រឿង​រង​ការខូចខាត គឺ​ម៉ា​កតា ។​
​
បច្ចុប្បន្ន​រថយន្ត​បង្ក​ខាងលើ​និង​អ្នកបើកបរ​ត្រូវបាន​បញ្ជូនទៅ​កាន់កា​រិ​យា​ល​យ័​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕

1 30 01

 

 

 

រោងចក្រញូវស្តារ បាន​បង្ហូរ​ទឹក​កខ្វក់​តាមប្រ​ព័ន្ធ​លូ​ទៅ​តំបន់​ទេស​ចរណ៍​ ព្រែកត្រែង

ដោយ៖ អ. វ

ព្រះសីហនុ៖ប្រជាពលរដ្ឋរស់នៅ​ភូមិ​១ សង្កាត់លេខ១​ បានអោយដឹងថា រោងចក្រ​ញូវស្តារ​ បានបង្ហូរ​កាកសំណល់ ប្រេង​ម៉ាស៊ីន និងទឹកស្អុយ​ដែលតភ្ជាប់ទៅ​តំបន់​រោង​ចក្រ​ដំរី ចុះទៅតំបន់​ទេសចរណ៍​ ព្រែកត្រែង ​នៅជិតរោងចក្រប្រេង​កាត​  ធ្វើអោយភ្ញៀវទេសចរ​ជាតិ​ និងអន្តរជាតិ​មិនហ៊ានចុះ​លេងទឹក​ឆ្នេរនោះទេ។

ប្រជាពលរដ្ឋនៅទីនោះបានអោយដឹងទៀតថា ទឹក​កខ្វក់​ដែល​រោង​ចក្រ​ ញូវស្តារ បង្ហូរចូលមកនេះ វាមានក្លិនស្អុយ ដែលជាកាកសំណល់គ្រប់ប្រភេទក្នុងរោងចក្របាន​បង្ហូរចេញ​តាមប្រព័ន្ធ​លូ​ពីរោងចក្រ​ធ្លាក់មក​ដល់តំបន់ឆ្នេរ​សមុទ្រ​ទេសចរណ៍ព្រែកត្រែង។

លោក អ៊ី សុខឡេង អភិបាលក្រុង​ព្រះសីហនុ​បានអោយដឹងថា លោក​នឹងអោយម្ចាស់សណ្ឋាគារ​ និងរោងចក្រ ​រៀប​ចំដាក់លូ​ការពារទឹកអាក្រក់​ហូរ​ចូលសមុទ្រ ។លោកបានបញ្ជាក់ទៀ​ត​ថា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ ​ខាងក្រសួងបាន​មកធ្វើ​ពិធី​សន្និ​បាតនៅ​ខេត្ត​នេះ។ ចំណែកប្រធាន​មន្ទីរ​បរិស្ថាន​លោក សាមុត សុធារិទ្ធ បាន​អោយដឹងថាលោក​ក៏បាន​ហៅម្ចាស់រោង​ចក្រណ​និងសណ្ឋាគារ​មក​ធ្វើការ​អប់រំ​ជាច្រើនសារមក​ហើយ​។

គួររំលឹកដែលថា​ ក្រុងព្រះសីហនុជាខេត្តមួយ​សំបូរភ្ញៀវ​ទេសចរមក​កំសាន្ត​​ តែពេលនេះធ្វើអោយភ្ញៀវ​ទេសចរ​មួយចំនួន​រិះគន់​យ៉ាងខ្លាំងថា ជាខេត្តកខ្វក់ទៅវិញ​។ ដោយសារតែម្ចាស់​សណ្ឋាគារ​ និង​ម្ចាស់រោងចក្រ​ ក្រុមហ៊ុន មួយចំនួន​បានបង្ហូរទឹកស្អុយចូលទឹកសមុទ្រ​ បណ្តាលអោយ​ទឹកមានក្លិន​ស្អុយ ។

លោកប្រធានមន្ទីរ​ទេសចរណ៍បានអោយដឹងថា លោកធ្លាប់​រាយការណ៍ទៅ​ខេត្តជាច្រើនដង​មកហើយ​ចំពោះបញ្ហានេះ ហើយខ្ញុំក៏មានភាព​សោក​ស្តាយ​ដែរ ដែលខាង​ក្រុមហ៊ុនរោងចក្រ និងម្ចាស់សណ្ឋាគារ បានបង្ហូរទឹក​ស្អុយ​ចូលមក​ទឹកសមុទ្របែបនេះ៕

IMG-20160131-WA0025 IMG-20160131-WA0026

ក្រសួងរ៉ែ និងថាមពលបញ្ឈប់​​ការ​ដ្ឋាន​បាញ់​ថ្ម​នៅស្រុកបន្ទាយមាស

ដោយ អ.វ.

ខេត្តកំពត ៖ ការដ្ឋានបាញ់​ថ្មភ្នំ​ និងកិនថ្ម​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិច្រក​ឃ្លៃ ឃុំទូកមាស​ ខាងលិច ស្រុកបន្ទាយ​មាស ខេត្ត​កំពត ត្រូវ​បានក្រសួង​ រ៉ែនិងថាម​ពល​ បញ្ឈប់ដំ​ណើរ​ការ​មួយរយៈ​សិន ដោយសារ​តែក្រុមបាញ់ថ្ម​ ធ្វើអោយថ្ម​ធ្លាក់មក​ប៉ះពាល់​ ដំណាំរបស់ប្រជពលរដ្ឋហើយម្ចាស់​ក្រុម​ហ៊ុន​ មិនទទួលខុសត្រូវចេញប្រាក់សំណង។

ប្រជាពលរដ្ឋនៅទីនោះ បានអោយដឹងថា ក្រុមហ៊ុនបាញ់ថ្ម​នោះមានឈ្មោះ KTPP ដែលមានភាគហ៊ុន ពី​៣ ទៅ៤នាក់ គ្រប់គ្រង់​ដោយឈ្មោះ គាត ចាន់ដារ័ត្ន ។

ប្រជាពលរដ្ឋបាន​នាំគ្នា​លើក​ឡើង​ថា​ បើខាងក្រសួង​បញ្ឈប់​ក្រុមហ៊ុននេះ​ កុំអោយធ្វើសកម្មភាពទៀត​នោះ កាន់តែប្រសើរ​ ដោយសារក្រុមហ៊ុន​នេះចេះ​តែបង្កភាព​ស្មុគស្មាញ ទៅដល់អាជ្ញាធរនិងជំនាញជាពិសេសប្រជពលរដ្ឋដែលរស់នៅក្បែរជើងភ្នំ តែម្តង។

មន្ត្រីរ៉ែនិងថាមពលម្នាក់បានអោយដឹងថា ការដ្ឋានបាញ់ថ្មនៅភូមិច្រក​ ឃ្លៃ ឃុំទូកមាសខាងលិច ត្រូវបានខាង​ក្រសួង​ផ្អាកសកម្មភាពមួយរយៈសិន​ដោយសារ​តែក្រុមហ៊ុន​បាញ់ថ្មនេះ ធ្វើអោយដំថ្មធ្លាក់ចូលមកក្នុង​ចំការ​របស់ប្រជាពលរដ្ឋ និងធ្វើអោយដំណាំខូចខាតយ៉ាងច្រើន ប៉ុន្តែក្រុមហ៊ុនមិនចេញមុខទទួលខុសត្រូវលើ ទង្វើរបស់ខ្លួនទេ ពេល​នេះខាងក្រសួង​អោយបញ្ឈប់លែងឲ្យធ្វើអាជីវកម្ម ត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង៕

11eeaa 12eeaa

សមត្ថកិច្ចខណ្ឌមានជ័យ​ចុះ​បង្ក្រាប​សំបុក​គ្រឿង​ញៀន​នៅ​ផ្លូវ​៦០​ម៉ែត្រ

ដោយៈសួង សាម
ភ្នំពេញ៖ កម្លាំងអាវុធហត្ថប្រឆាំងបទល្មើសគ្​រឿងញៀន រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​​ខណ្ឌមាន​ជ័យ និង​អាវុធហត្ថ​ខណ្ឌដង្កោ ​បានចុះបង្ក្រាប​ករណី​ចែក​ចាយ​គ្រឿង​ញៀន ស្ថិតនៅតាម ផ្លូវលេខ៦០ម៉ែត្រ ខាង​ក្រោយ​រោង​ចក្រ​តាកហ្វាត សង្កាត់ចាក់អង្រែកាល​វេលាម៉ោងប្រមាណ​ ៩៖៣០នាទី ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ។
 
នាយការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ លោក ប៉ាន់ សុភាព ដែល​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​នោះ បានប្រាប់អោយដឹង​ថា​ ប្រតិបត្តិ​ការ​ខាង​លើ​នេះ កម្លាំងបានឃាត់ខ្លួន ជនសង្ស័យ៦នាក់ មានស្រី២នាក់ និងថ្នាំ​ជាង៨០០កញ្ចប់ ព្រមទាំង​ដកហូត ជញ្ជីង​ថ្លឹង២ និងឧបករណ៍សម្រាប់ជក់មួយចំនួនទៀត ។
 
បច្ចុប្បន្ន​ជនសង្ស័យទាំង​៦នាក់ និងវត្ថុតាង ត្រូវបានសួរនាំ នៅការិយា​ល័យ​ជំនាញ​ចាត់ការបន្តតាមនីតិវិធី ៕
IMG-20160129-WA0000 IMG-20160129-WA0001 IMG-20160129-WA0002 IMG-20160129-WA0003

ឃាត់ខ្លួន​យុវជន​២​នាក់ និង​គ្រឿងញៀន​ជាច្រើន​គ្រាប់​នៅ​តំបន់​ជាប់​ព្រំដែន​

ដោយ៖ប៉ែន​ សុផល​

​បាត់ដំបង​៖​កំលាំង​កងរាជអាវុធហត្ថ​ក្នុង​មូលដ្ឋាន​ស្រុក​កំរៀង​បានអោយដឹងថា នៅវេលា​ម៉ោង​៦ និង​២៥​នាទី ថ្ងៃទី​២៧ ខែមករា​កន្លងមកនេះ បន្ទាប់ពី​ការកំណត់​មុខសញ្ញា​ច្បាស់លាស់​កំលាំង​ប្រចាំ​មូលដ្ឋាន​ស្រុក បាន​ចុះ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​បន្តបន្ទាប់​គ្នា​ក្នុងភូមិ​តា​ក្រី ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ផាន សង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ របរ​ធ្វើ​ចំការ​និង​ម្នាក់ទៀត​ឈ្មោះ​លឹម សុខ​នី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ របរ​រត់​ម៉ូតូឌុប ទាំង​២​នាក់​រស់​ភូមិ​អូរ​ដា​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​រួមទាំង​វត្ថុតាង​សារធាតុ​ញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​៨០០​គ្រាប់​និង​ម៉ា​ទឹកកក​១​ថង់​តូច​ទម្ងន់​២.២៨​ក្រាម ម៉ូតូ​១​គ្រឿង លុយ​១២​ម៉ឺន​រៀល​និង​ទូរ​សព្ទ័​ដៃ​ចំនួន​២​គ្រឿង​៕​

12

​

អាជ្ញាធរ​ខេត្តកោះកុង មិន​ទប់ស្កាត់​សំណង់​ដែល​រំលោភ​លើ​ឆ្នេរសមុទ្រ

ដោយ​៖​សហការី​

កោះកុង​៖​លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង និង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នៃ​ខេត្ត​នេះ ត្រូវ​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​សង្ស័យថា ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​មានការ​សាងសង់​សំណង់​ខុសច្បាប់​លើ​ឆ្នេរសមុទ្រ​តាម​អំពើ​ចិត្ត​។

មន្ត្រីរាជការ​នៅក្នុង​សាលាខេត្ត​កោះកុង បាន​ឲ្យ​ដឹងថា មានការ​សាងសង់​សំណង់​ផ្សេងៗ​និង​កំពង់ផែ​រឹងមាំ​ជាច្រើន​កន្លែង​នៅតាម​បណ្ដោយ​ឆ្នេរ​កោះ​ប៉ោ ហើយ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ខេត្តកោះកុង មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ជាក់ស្តែង​សំណង់​អគារ​កម្ពស់​៣​ជាន់​របស់​ឈ្មួញ ដួង ប៊ុនធឿន នៅក្នុង​ភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ដែល​ស្ទើរ​រួចរាល់​ជា​ស្ថាពរ​ទៅហើយនោះ មិនឃើញ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ទប់ស្កាត់​ឡើយ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា សំណង់​រំលោភ​លើដី​ឆ្នេរសមុទ្រ​នៅតែ​បន្ត​កើតមាន ហើយ​មន្ត្រី​ជំនាញ​និង​មន្ត្រី​អាជ្ញាធរ ត្រូវគេ​សង្ស័យថា​ឃុបឃិត​គ្នា​ដើម្បី​ផលប្រយោជន៍​។​

មន្ត្រីរាជការ​សាលាខេត្ត​កោះកុង បាន​លើកឡើងថា ទោះបី​ក្រសួង​ដែនដី​នគរូបនីយកម្ម ចេញ​លិខិត​ឲ្យ​មានការ​រឹតបន្តឹង ចំពោះ​សំណង់​លើផ្លូវ​សាធារណៈ តំបន់ឆ្នេរ ព្រែក ស្ទឹង យ៉ាងណាក៏ដោយ ក៏​មន្ត្រី​មន្ទីរជំនាញ និង​អាជ្ញាធរ​ខេត្តកោះកុង មិន​យកចិត្តទុកដាក់​អនុវត្តន៍​តាម​ឡើយ​។ ហេតុនេះហើយ​ទើប​សំណង់​ខុសច្បាប់​ជាច្រើន​ត្រូវគេ​សាងសង់​លើ​តំបន់ឆ្នេរ​ក្នុង​ក្រុង​ខេមរភូមិន្ទ និង​ស្រុក​មណ្ឌលសីមា យ៉ាង​រលូន​។​

​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា កន្លងមក​លោក រស់ វី​រ៉ា​វុ​ទ្ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ខេត្តកោះកុង គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​បណ្ដោយ​ឲ្យ​មានការ​សាងសង់​សំណង់​រំលោភ​លើដី​ឆ្នេរសមុទ្រ​តាម​អំពើ​ចិត្ត​។ ចំណែក​លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង ក៏​មិនដែល​យកចិត្តទុកដាក់​ទប់ស្កាត់​សំណង់​ខុសច្បាប់​ទាំងនោះ​ឡើយ ផ្ទុយទៅវិញ​លោក ប៊ុន លើ​ត តែងតែ​ចេញមុខ​ការពារ បម្រើ​ផលប្រយោជន៍​ក្រុមហ៊ុន​ចិន ដែល​ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​នៅ​ស្រុកស្រែ​អំបិល ស្រុក​បុ​ទុម​សាគរ និង​ស្រុក​គិរីសាគរ យ៉ាង​ក្រអឺតក្រទម​។

​ហេតុនេះ​ក្រសួងមហាផ្ទៃ គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង​ខ្លះ​ផង ព្រោះ​បច្ចុប្បន្ន​បទល្មើស​ផ្សេងៗ​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ជាពិសេស​សំណង់​ខុសច្បាប់​ត្រូវបាន​គេ​បន្ត​សាងសង់​លើ​ឆ្នេរសមុទ្រ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕​

53214

​

ម្ចាស់រថយន្តដឹកទំនិញគេចពន្ធដែល ក្រឡាប់នៅបាត់ដំបងគំរាមអ្នកកាសែត

​
ដោ​យ៖​ប៉ែន សុផល​

​ភ្នំ​ពេ​ញ៖រថយន្ត​ធុន​ធំ​កែច្នៃ​មួយគ្រឿង​បាន​ក្រឡាប់​ខ្ជាក់​ចេញ​នូវ​ប្រភេទ​ទំនិញ​មួយចំនួន​ដែល​គេ​ដឹងថា ជាការ​រំលោភ​លើ​សិទ្ធិ​នាំចូល​ទំនិញ​ស្របច្បាប់​របស់​ក្រុមហ៊ុន​ក្នុងស្រុក​មានដូចជា ភេ​ស​ជ្ជះ​ខា​រ៉ា​បាវ មី​កំប៉ុង និង​គ្រឿង​កំប៉ុង​ជាច្រើន​មុខ​ទៀត​។​ម្ចាស់​រថយន្ត​នេះ បាន​គំរាម​អ្នកកាសែត​ដោយ​សំដី​ធ្ងន់ៗ បំណង​ចង់​បោក​ម៉ាស៊ីន​ថត ខ​ណះ​ពួកគេ​បាន​ព្យាយាម​ថតរូប និង​សាកសួរ​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​។​

ហេតុការណ៍​ក្រឡាប់​ឡាន​ដឹកទំនិញ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​១២​ះ​០០​យប់​ឈានចូល​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦ ក្នុង​ចំនុច​រង្វង់​មូល​នាង​រំសាយសក់ ឋិត​ក្នុងភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គ ក្រុង​និង​ខេត្តបាត់ដំបង​។
​
ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ​បានអោយដឹងថា រថយន្ត​យក្ស​ដឹកទំនិញ​សំពីងសំពោង​ខាងលើ​ផ្ទុកទំនិញ​លើស​ចំណុះ​ស្របគ្នា និង​ផ្លូវបត់​កោង​រង្វង់​មូល​ក៍​កាច់ចង្កេះ​ក្រឡាប់​ចាក់ចោល​ឥ​វ៉ាន់​រ៉ា​យ​ប៉ាយ​លើ​ចឹ​ញ្ចើ​ម​ផ្លូវ​ផ្នែក​ខាងស្តាំ​តែម្តង​។​
​
សាក្សី​បាន​ប្រាប់ថា ខ​ណះ​ធ្វើដំណើរ​ពី​លិចទៅ​កើតមក​ដល់​ចំណុច​ផ្លូវ​កោង រថយន្ត​នេះ​បាន​ក្រឡាប់​ប្រាវ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង តែ​សំណាងល្អ​មិនមាន​មនុស្ស​ធ្វើដំណើរ​នៅក្បែរ ពុំ​នោះទេ​អាច​បង្កអោយមាន​ការគ្រោះថ្នាក់​។

​គួរ​បញ្ជាក់ថា រថយន្ត​ដែល​ក្រឡាប់​នេះ​បាន​ដឹកជញ្ជូន​ចេញពី​ច្រកទ្វា​អន្តរជាតិ​កា​បី​ន ក្នុងស្រុក​កំរៀង ឆ្ពោះទៅកាន់​ទីក្រុង​ភ្នំពេញ ហើយ​ត្រូវ​ឈ្មួញ​មួយរូប​ខ្សឹប​ប្រាប់ថា ក្នុងនោះ​មាន​ទំនិញគេចពន្ធ​ប្រមាណ​៦០​ទៅ​៧០% មានដូចជា​ភេ​ស​ជ្ជះ ខា​រ៉ា​បាវ និង​គ្រឿង​កំប៉ុង​ជាច្រើន​ផ្សេងទៀត​ដែល​រំលោភ​លើ​សិទ្ធិ​នាំចូល​ផ្តាច់មុខ​របស់​ក្រុមហ៊ុន​ក្នុងស្រុក​មួយចំនួន​។​នៅពេល​ត្រូវបាន​សាកសួរ​ពី​ព័ត៌មាន​នេះ ម្ចាស់​ទំនិញ​បាន​ខឹងសម្បារ ខ​ណះ​កំពុង​ផ្ទេរ​ឥ​វ៉ាន់​ដោយ​បញ្ចេញ​ប្រតិកម្ម​រារាំង និង​គំរាម​ចាប់​បោក​ទូរស័ព្ទ​របស់​អ្នកកាសែត​ទៀតផង​។​

​ប្រភពព័ត៌មាន​ផ្សេងទៀត​បាន​អះអាងថា បើ​ឈ្មួញ​មិន​ដឹក​ច្រើន​លើស​ច្បាប់​អនុញ្ញាត​ទេនោះ វា​មិន​ចំណេញ​ទេ ព្រោះ​នៅតាម​ផ្លូវ​មាន​ភ្នាក់ងារ​គយ និង​សមត្ថកិច្ច​ជំនាញ​ខ្លះ​បានដាក់​កុងត្រូលជជុះ​ស្អេកស្កះ​មាន​ច្រើន​កន្លែង តាមផ្លូវ​កោង ផ្លូវកែង ផ្លូវ​លាត​មិនតិចជាង​៦​កន្លែង​ឡើយ​គិត​ចាប់ពី​ព្រំដែន​មកដល់​ក្រុង​បាត់ដំបង គឺ​ឈ្មួញ​ខ្លះ​ប្រឹង​រកស៊ី​សម្រាប់​ចិញ្ចឹម​តែ​ក្រុមមន្ត្រី​តាម​កុងត្រូលជជុះ​ប៉ុណ្ណោះ​។​

រថយន្ត​ក្រឡាប់​ដោ​យឯកឯងនេះ ជា​ប្រភេទ​រថយន្ត​កែច្នៃ​ខុស​បច្ចេកទេស ត​ទ្រុង ក្បាល​ឡាន​ពណ៌​ត្រេអ៊ី និង​ទ្រុង​ពណ៌​ស្លា​ទុំ ។​ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​បាន​បញ្ជា​ឲ្យ​កូនចៅ​​ដោះ​ស្លាក​លេខ​ចេញ​ដើម្បី​លាក់បាំង​អត្តសញ្ញាណ​រថយន្ត​៕

11bbcc122bbcc

​44asz45asx

មន្ត្រី​កាំ​កុ​ត្រូល​ត្រួត​ពិន​ត្យ ស្ករត្នោត ទឹក​ត្រាំ​បង្គា មឹក ក្នុង​ផ្សារ​សាមគ្គី​ក្រុង​កំពត​

​

125abcដោយ៖សហការី

ខេត្ត​កំ​ព​ត៖នៅ​ព្រឹក​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ​២០១៦ មន្ត្រី​សមត្ថកិច្ច​សាខា​កាំកុងត្រូល​ខេត្តកំពត ខេត្ត​កែប សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពត និង​គណកម្មការ ផ្សារ​បាន​ចុះ​ត្រួតពិនិត្យ​នូវ​ផលិតផល​ទំនិញ​ដែល​បាន​ចរាចរណ៍​ដាក់តាំង​លក់ ពិសេស​ផ្តោតទៅលើ​ការធ្វើ​តេស្ត​ជាបឋម ទៅលើ់​ផលិតផល​ស្ករត្នោត និង​ទឹក​ត្រាំ មឹក បង្គា ដើម្បី​ស្វើ​ង​រក​សារធាតុ​ហាមឃាត់​ឈ្មោះថា sodiumhydrosulfite(​ម្សៅ​ស​)​នៅក្នុង​ផ្សារ​សាមគ្គី​ក្រុង​កំពត​ខេត្តកំពត​។​

​ជា​លទ្ធផល​ការធ្វើ​តេស្ត​ពុំ​ឃើញ​មាន​វត្តមាន​សារធាតុ​គីមី​ហាមឃាត់​នៅក្នុង​ស្ករត្នោត​និង​ទឹក​ត្រាំ​មឹក បង្គា​ទេ​។ នៅក្នុង​ពេលនោះ​បើតាម​ការ​អោយដឹងពី​អាជីវក​រថា ស្ករត្នោត​សំរាប់​ខេត្តកំពត​រដូវ​កាល​នេះ​ដើមឆ្នាំ​អុ​ី​ចឹ​ង​នៅ​សំបូរ​ពុំមាន​នាំចូល​ពី​ខាងក្រៅ​ទេ​ហើយ​អ្នក​ផលិត​ស្ករត្នោត​ក្នុង​ខេត្ត​ក៏ដូចជា​មិនទាន់​ដល់​ថ្នាក់​ចេះ​បច្ចេកទេស​លាយ​សារធាតុ​គីមី​អោយ​ស្ករស​ដែរ មានតែ​លិច​លឺថា​ស្ករត្នោត​មាន​លាយ​ជាមួយ​ស្ករស ហើយ​ចំពោះ​ដល់​ខែ វស្សា​វិញ​មិន​ហ៊ា​ធានា​ព្រោះ​អត់​ស្ករ​លក់​ហើយ​នាំចូល​ពី​ខាងក្រៅ​ខេត្ត​។​

​ក្នុងឱកាស​នោះ លោក ពា សារី អនុប្រធាន​សាខា​កាំកុងត្រូល​បានអោយដឹងថា​សារធាតុ​គីមី​sodiunhydrosulfite​គឺជា​សារធាតុ​ច្បាប់​ហាមឃាត់​មិនអោយ​យកមកប្រើ​ដាក់​ក្នុង​ចំណី​ម្ហូបអាហារ​នោះទេ​។​ព្រោះ​វា​អាច​បណ្តាលអោយ​ប៉ះពាល់​ដល់​សុខភាព​មាន​ជំងឺ​ច្រើន​ប្រភេទ ឫ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នក​បរិភោគ​ផងដែរ​។​លោក ពា សារី ក៏បាន​អប់រំ​ណែនាំ​ដល់​អាជីវករ​ត្រូវមាន​ការប្រុងប្រយ័ត្ន បើ​មានការ​ទទួល​ពី​អ្នកលក់​បោះ​ដុំ​ចែក ចាយ​ត្រូវ​ចេះ​សង្កេតមើល​ពី​អត្តសញ្ញាណ​ស្ករ​យ៉ាងហោចណាស់​ក៏ត្រូវ​ដឹង​ពី​ប្រភព​ទំនិញ​និង​អ្នក​ចែកចាយ​លក់​អោយបាន​ច្បាស់លាស់​ដែរ បើ​មិន​ដូច្នោះ​ទេ​សមត្ថកិច្ច​រកឃើញ​នាំអោយ​ខាតបង់ និង​ប្រឈមមុខ​ចំពោះ​ច្បាប់​ទៀតផង​។​

​ជាមួយ​នោះ​សមត្ថកិច្ច​កាំកុងត្រូល​ក៏បាន​ធ្វើការ​ណែនាំ​អប់រំ​ដល់​អាជីវករ​លក់​ប្រហិត សាច់​ប៉ា​តេ​ច្រក​ថង់​ក្លាស្សេ​ហាម​មិនអោយ​ដាក់តាំង​លក់​ក្រៅ​ធុង​ក្លាស្សេ​ទេ ដោយ​ធ្វើ​យ៉ាងនេះ​នាំអោយ​ខូច​ពុក​ស្អុយ​បង្ក​គ្រោះថ្នាក់​សុខភាព​ដល់​អ្នក​ហូប សមត្ថកិច្ច​ក៏បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​អាជីវករ​បើ​នៅ​មិន​អនុវត្តតាម​ការណែនាំ​សមត្ថកិច្ច និង​ចាត់​វិធានការណ៍​តាមផ្លូវ​ច្បាប់​៕123abc124aabca
​56cbv55cvb1ab12a

អត្ថប្រយោជន៍​វីតាមីន C ចំពោះ​សុខភាព​

ការសិក្សា​ថ្មី​មួយ​រកឃើញថា វីតាមីន C អាចជួយ​ប្រឆាំងនឹង​មហារីក​ចុង​ពោះវៀនធំ​បាន​។ វីតាមីន C ដែលមាន​ក្នុង​ផ្លែក្រូច​ចំនួន​៣០០​ផ្លែ ត្រូវបាន​គេ​រកឃើញថា​អាច​សម្លាប់​កោសិកា​មហារីក​ចុង​ពោះវៀនធំ​បាន​។ មហារីក​ប្រភេទ​នេះ​គឺជា​ជំងឺមហារីក​ដែល​កើត​ញឹកញាប់​បំផុត​លំដាប់ថ្នាក់​ទី បី​ហើយ​ក្នុង​សហរដ្ឋអាមេរិក​។ យ៉ាងហោចណាស់​មានតែ ៥០​ភាគរយ​នៃ​ករណី​ប៉ុណ្ណោះ​ដែលមាន​លក្ខណៈ​កាន់តែ​ធ្ងន់ធ្ងរ និង​មិន​ឆ្លើយតប​នឹង​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​។
​វេជ្ជបណ្ឌិត Ronald Hunninghake អ្នកឯកទេស​ម្នាក់​ខាង​វីតាមីន C បាន​រកឃើញថា វីតាមីន C អាច​ព្យាបាល​ជំងឺមហារីក​ក៏ដោយ ក៏​វា​មិនអាច​បញ្ឈប់​មហារីក​ផ្សេងៗ​។ គាត់​បាន​ចូលរួម​ជាមួយ​វេជ្ជបណ្ឌិត Hugh Riordan អស់​រយៈពេល ២០​ឆ្នាំ​មកហើយ ដើម្បី​ប្រមូល​នូវ​ការស្រាវជ្រាវ​អំពី​ការចាក់​វីតាមីន​C តាម​សរសៃ​លើ​អ្នកជំងឺ​មហារីក​។ បើ​ការជំនាញ​របស់គាត់​គឺ ក្នុងពេល​សិក្សា​ស្រាវជ្រាវ​តែមួយ ដែរ​។
​ការសិក្សា​ថ្មី​មួយ​ពី Weill Cornell Medicine ក្នុង​ទីក្រុង New York បាន​រកឃើញថា ស្ថិត​ក្នុងករណី​ទាំងនេះ វីតាមីន C ក្នុង​កម្រិត​ខ្ពស់​បង្ក​ជា​ប្រតិកម្ម​អុកស៊ីតកម្ម​ទៅលើ​កោសិកា​មហារីក និង​បញ្ឈប់​ការលូតលាស់​របស់​ដុំ​សាច់​មហារីក​។ ជាទូទៅ វីតាមីន C អាច​ពង្រឹង​ដល់​សុខភាព​មនុស្ស​បាន​ព្រោះតែ​ឥទ្ធិពល​អង់​ទី​អុកស៊ីដ​ង់​រប​ស់វា​ដែល​អាច​បង្ការ ឬ​ពន្យារពេល​ការខូចខាត​របស់​កោសិកា​បាន​មួយចំនួន​ដែរ​។
​ការសិក្សា​រកឃើញ​ទៀតថា វា​ក៏​ប្រហែល​ជាមាន​ប្រយោជន៍​ក្នុងការ​ព្យាបាល​ជំងឺ​មហា​រី​កោសិកា​តម្រងនោម ប្លោកនោម និង​លំពែង​ដែរ​។ ប្រធាន​នៃ​ការសិក្សា​នេះ​បាន​និយាយថា ចំនួន​វីតាមីន C ខ្ពស់​ទំនងជា​ត្រូវ​ចាក់​តាម​សរសៃ​វ៉ែន ព្រោះ​ការ​លេប​តាម​មាត់​គឺ​មិនមាន​ការ​បឺត​ស្រូប​ចូលទៅក្នុង​ពោះវៀន​បាន គ្រប់គ្រាន់​ឡើយ​។
​វេជ្ជបណ្ឌិត Hunninghake ណែនាំ​ថា ជា​មធ្យម​មនុស្ស​ម្នាក់​គួរតែ​ញ៉ាំ​វីតាមីន C ឱ្យបាន​មួយ​ក្រាម​ចំនួន​ពីរដង​ក្នុង​មួយថ្ងៃ​។ បើសិនជា​អ្នក​កំពុង​តែមាន​ជំងឺ​ដោយសារតែ​ការបង្ក​រោគ​រ៉ាំរ៉ៃ ឬ​អស់កម្លាំង អ្នក​ក៏​អាច​បង្កើន​កម្រិត​នៃ​ការប្រើប្រាស់​បន្តិច​ម្តងៗ​បានដែរ​។ សម្រាប់​អ្នកជំងឺ​ភាគច្រើន ការប្រើប្រាស់​ថ្នាំ​តាម​មាត់​ក៏​មិនមាន​អ្វី​ទាស់ខុស​ដែរ ប៉ុន្តែ​បើសិនជា​អ្នក​កំពុងតែ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ នោះ​អ្នក​គួរតែ​ប្រើ​វីតាមីន C ដោយ​ការចាក់​ថ្នាំ​តាម​សរសៃ​។
​បើសិនជា​អ្នក​កំពុងតែ​បង្កើន​ការទទួលបាន​វីតាមីន​C តាមរយៈ​ការ​ញ៉ាំ​អាហារ ចូរ​បង្កើន​ការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន​វិញ​។ ការ​ញ៉ាំ​ក្រូច​ច្រើន​គឺ​ទទួលបាន​វីតាមីន​C ក៏​ច្រើន​ដែរ ប៉ុន្តែ​ម្ទេស​ប្លោក​ពណ៌​ក្រហម និង​លឿង​មាន​វីតាមីន​C ខ្ពស់បំផុត​។ ផ្លែឈើ និង​បន្លែ​ផ្សេងៗ​ទៀត​ដូចជា ផ្លែ​ត្របែក បន្លែ​ពណ៌​បៃតងចាស់ ផ្លែ​គី​វី ប្រូ​ខូ​លី បឺ​រី ប៉េងប៉ោះ ល្ហុង និង​ក្រូច​ក៏មាន​វីតាមីន C ដែរ​៕

1(1085)

​

WHO៖​មនុស្ស​ប្រមាណ​៤​លាន​នាក់​អាច​នឹង​ឆ្លង​ជំងឺ Zika ក្នុងឆ្នាំនេះ​

​យ៉ាងហោចណាស់​មាន​មនុស្ស ៣​ទៅ​៤​លាន​នាក់​អាច​នឹង​ឆ្លង​ជំងឺ Zika នៅ​អាមេរិក​ក្នុងឆ្នាំនេះ​។​នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​អគ្គនាយិការ​អង្គការ​សុខភាព​ពិភពលោក (WHO) លោកស្រី​វេជ្ជបណ្ឌិត Margaret Chan នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​។
​យោងតាម​ការចេញផ្សាយ​របស់ BBC ថា នៅពេលនេះ ជំងឺ Zika បាន​ផ្ទុះឡើង និង​រីក​រា​ដាល​នៅ​ជុំវិញ​អាមេរិក ហើយ​អ្នក​ដែល​ឆ្លង​មេរោគ​នេះ​នឹងមាន​អាកា​រៈ ក្ដៅខ្លួន ឈឺក្បាល ឡើង​រមាស់ ឈឺសន្លាក់ និង​ភ្នែក​ឡើង​ក្រហម ពោលគឺ​មាន​អាកា​រៈ និង​រោគសញ្ញា ដូចគ្នា​នឹង​ជំងឺគ្រុនឈាម​ដែរ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោកស្រី​អគ្គនាយិការ WHO ។
​គួរ​បញ្ជាក់ថា វីរុស Zika ត្រូវបាន​រកឃើញ​លើកដំបូង នៅលើ​សត្វ​ស្វា​នៅក្នុង​ឆ្នាំ​១៩៤៧ នៅក្នុង​ប្រទេស​អ៊ូ​ហ្គ​ង់​ដា​ស្ថិតក្នុង​ទ្វីបអាហ្វ្រិក ហើយ​នៅ​ឆ្នាំ​១៩៥២ ជំងឺ​នេះ បាន​ឆ្លង​ជា​លើកដំបូង​មក​មនុស្ស តាមរយៈ​មូស​ខ្លាខាំ និង​បាន​រីក​រាលដាល​នៅ​តំបន់​អាហ្វ្រិក និង​កោះ​មួយចំនួន​នៅ​តំបន់​ប៉ាស៊ីហ្វិក​៕

(090519) -- GENEVA, May 19, 2009 (Xinhua) -- World Health Organization (WHO) Director-General Margaret Chan speaks at a press conference in Geneva May 19, 2009. (Xinhua/Zeng Yi)

(090519) — GENEVA, May 19, 2009 (Xinhua) — World Health Organization (WHO) Director-General Margaret Chan speaks at a press conference in Geneva May 19, 2009. (Xinhua/Zeng Yi)

​

Liverpool តាមប្រមាញ់ Joel Matip របស់ Schalke 04

បាល់ទាត់​៖​យោងតាម​ប្រភពព័ត៌មាន​ពី Sky Sports បាន​ឲ្យ​ដឹងថា ក្លឹប​ហង្ស​ក្រហម Liverpool កំពុង​ដាក់សំណើរ​ទៅកាន់​ក្លិប Schalke 04 ក្នុងការ​នាំយក​កីឡាករ​ខ្សែការពារ​កណ្តាល Joel Matip ក្នុងតម្លៃ​ពលកម្ម​ប្រមាណ​៦​លាន​ផោន ។
​ ​ខ្សែការពារ កណ្តាល​សញ្ជាតិ​ដើមកា​មេ​រ៉ូ​ន​វ័យ​២៤​ឆ្នាំ​រូបនេះ​ដែល​ស៊ុត​បញ្ចូល​ទី បាន​៣​គ្រាប់​នៅ Bundesliga បានបង្ហាញ​បំណង​ចង់​ចេញពី​ទឹកដី​អាល្លឺម៉ង់​នៅក្នុង​ខែមករា​នេះ​។ កុងត្រា​ចាស់​របស់ Matip ជាមួយ Schalke នឹង​ផុតកំណត់​នៅ​ចុងរដូវ​កាល តែ​យ៉ាងណាក៏ដោយ ក្លឹប​ដែលមាន​រហស្សនាម​ថា The Royal Blues ចង់​ឲ្យ​គេ​ចុះ​កុងត្រា​ថ្មី​បន្តទៀត​។
​ ​អ្នកចាត់ការ Liverpool លោក Jurgen Klopp បច្ចុប្បន្នកំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​តំបន់​ការពារ​របស់​ក្រុម បន្ទាប់ពី ២៣​ប្រកួត កន្លងមក ហង្ស​ក្រហម ធ្វើ​របូត​គ្រាប់​បាល់​រហូតដល់​៣២​គ្រាប់ ច្រើនជាង​ក្រុម​ណា​ទាំងអស់​ដែល​ឈរ​ពី​លេខ​១ ដល់​១១​ក្នុង​តារាង​។ ក្រៅពី Liverpool នៅមាន​ក្លឹប​ធំ​២​ផ្សេងទៀត​មកពី​ក្របខ័ណ្ឌ​របស់​បារាំង ដែលជា​គូប្រជែង​ក្នុងការ​ដណ្ដើម​ទិញ​ខ្សែការពារ​វ័យ​២៤​ឆ្នាំ​ខាងលើ​៕

art30.1

​

Valencia និង Sevilla ឡើង​វគ្គ​៤​ក្រុម​ចុងក្រោយ Copa del Rey

​បាល់ទាត់​៖​ក្រុម Valencia បាន​ឈានទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Copa del Rey ក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ Las Palmas ១-០ យប់មិញ​នេះ ខណៈដែល​ក្រុម Sevilla ក៏​ជា​បេក្ខភាព​មួយរូប​ឈានទៅ​វគ្គ ៤​ក្រុម​ចុងក្រោយ​ដែរ ក្រោយ​យកឈ្នះ​ក្រុម Mirandes ៣-០​។​
​សរុប​ទាំងពីរ​ជើង​ក្រុម Valencia ឈ្នះ Las Palmas ២-១ បន្ទាប់ពី​ជើង​ទីមួយ​ពួកគេ​បាន​ត្រឹម​ស្មើគ្នា ១-១ ប៉ុណ្ណោះ គ្រា​ដែល Sevilla សរុប​ទាំង​២​ជើង​ឈ្នះ Mirandes ក្នុង​លទ្ធផល ៥-០​។​
​គួរ​បញ្ជាក់ថា ការចាប់​ឆ្នោត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​រវាង​ក្រុម​ទាំង​៤ រួមមាន Barcelona, Celta Vigo, Sevilla និង Valencia៕

30AD5D7E00000578-0-image-m-5_1454027157362

Valencia players celebrate after scoring during the Spanish Copa del Rey (King's Cup) football match UD Las Palmas vs Valencia CF at the Estadio de Gran Canaria in Las Palmas de Gran Canaria on January 28, 2016.  AFP PHOTO / DESIREE MARTINDESIREE MARTIN/AFP/Getty Images

Valencia players celebrate after scoring during the Spanish Copa del Rey (King’s Cup) football match UD Las Palmas vs Valencia CF at the Estadio de Gran Canaria in Las Palmas de Gran Canaria on January 28, 2016. AFP PHOTO / DESIREE MARTINDESIREE MARTIN/AFP/Getty Images

​

រឹបអូស និង​ដុត​កម្ទេចចោល​ស្ករត្នោត​បំប្លែង​ផ្ទុក​សារធាតុ​គីមី​ពុល​ជាង​៤​តោន​

 

aaabbbbbbcដោយ៖សិរីយ៉ា . រាយការណ៍បន្ថែម៖ ស សាម

​ភ្នំ​ពេ​ញ៖​ស្ករត្នោត​បំប្លែង​ចេញពី​ស្ករ ស ផ្សំ​ដោយសារ​ធាតុគីមី​ប្រមាណ​ជាង ៤​តោន ត្រូវ​កម្លាំង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​រឹបអូស​ពី​ទីតាំង​ផលិត​មួយកន្លែង​ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ហើយ​បញ្ជូនទៅ​កម្ទេចចោល​នៅ​ថ្ងៃទី ២៨ ខែមករា នេះ​។​

​បន្ទាប់ពី​បាន​ឆ្មក់​ចូល​ត្រួតពិនិត្យ​ទីតាំង​សិប្បកម្ម​ផលិត​ស្ករត្នោត​នៅ​ដីឡូត៍​លេខ​៨ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក កាលពី​ថ្ងៃទី​២៧ មករា សមត្ថកិច្ច​រកឃើញថា សិប្បកម្ម​នេះ​កែច្នៃស្ករត្នោត ដោយ​បំប្លែង​ពី​ស្ករស ហើយ​លាយ​សារធាតុ​គីមី សូ​ដ្យូ​ម អ៊ី​ដ្រូ​សូល​ហ្វី​ត (sodium hydrosulfite) ដើម្បី​រក្សា​ពណ៌​ដែលជា​សារធាតុ​ម្យ៉ាង​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ប្រើ​លើ​ចំណីអាហារ​នោះឡើយ​។​

​អ្នកស្រី សៀង ហ៊ុយ អនុប្រធាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​បណ្ឌិត​ផ្នែក​គីមី​បាន​ប្រាប់​អ្នកកាសែត​ថា សារធាតុ សូ​ដ្យូ​ម អ៊ី​ដ្រូ​សូល​ហ្វី​ត ឬ​ម្សៅ​ស នេះ គេ​ប្រើ​សម្រាប់​រក្សា​ពណ៌ ក៏ប៉ុន្តែ​នៅពេល​ប្រើប្រាស់​សារធាតុ​គីមី អ្នកប្រើប្រាស់​នឹងមាន​ស​ម្ពា​ធ​ឈាម​ធ្លាក់ចុះ ថប់ដង្ហើម និង​ឈឺក្រពះ ជាដើម​៖ «​ជា​រោគសញ្ញា អ្នកខ្លះ​ឲ្យ​ឡើង​កន្ទួល កន្ទួល​រមាស់​លើ​ស្បែក​។ ចំពោះ​អ្នកមាន​ជំងឺ​ខ្សោយ ដូចជា​ហឺត អាច​សន្លប់ ឬ​ស្លាប់​តែម្ដង​។ ជា​សារធាតុ​ដែល​គេ​មិន​ឲ្យ​ប្រើ​ទេ​លើ​ម្ហូបអាហារ ក៏ប៉ុន្តែ​អ្នកលក់​គាត់​ចង់បាន (​ផលិតផល​) ដាក់​ទៅ​ឲ្យ​វា ស (​រក្សា​ពណ៌​) ដូចជា​លើ​សណ្ដែកបណ្ដុះ លើ​ស្លឹកគ្រៃ​ហាន់​…»​។​

​គួរ​បញ្ជាក់ថា ស្ករត្នោត​បំប្លែង​ពី​ស្ករស និង​លាយ​សារធាតុ​គីមី​ជាង ៤​តោន នេះ​ត្រូវ​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ដុត​កម្ទេចចោល​នៅ​ថ្ងៃទី​២៨ មករា ជិត​កន្លែង​ចាក់សំរាម​ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​៕11bbb22bbb

​