បាល់ទាត់៖យោងតាមប្រភពព័ត៌មានពី Sky Sports បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool កំពុងដាក់សំណើរទៅកាន់ក្លិប Schalke 04 ក្នុងការនាំយកកីឡាករខ្សែការពារកណ្តាល Joel Matip ក្នុងតម្លៃពលកម្មប្រមាណ៦លានផោន ។
ខ្សែការពារ កណ្តាលសញ្ជាតិដើមកាមេរ៉ូនវ័យ២៤ឆ្នាំរូបនេះដែលស៊ុតបញ្ចូលទី បាន៣គ្រាប់នៅ Bundesliga បានបង្ហាញបំណងចង់ចេញពីទឹកដីអាល្លឺម៉ង់នៅក្នុងខែមករានេះ។ កុងត្រាចាស់របស់ Matip ជាមួយ Schalke នឹងផុតកំណត់នៅចុងរដូវកាល តែយ៉ាងណាក៏ដោយ ក្លឹបដែលមានរហស្សនាមថា The Royal Blues ចង់ឲ្យគេចុះកុងត្រាថ្មីបន្តទៀត។
អ្នកចាត់ការ Liverpool លោក Jurgen Klopp បច្ចុប្បន្នកំពុងព្យាយាមដោះស្រាយបញ្ហាតំបន់ការពាររបស់ក្រុម បន្ទាប់ពី ២៣ប្រកួត កន្លងមក ហង្សក្រហម ធ្វើរបូតគ្រាប់បាល់រហូតដល់៣២គ្រាប់ ច្រើនជាងក្រុមណាទាំងអស់ដែលឈរពីលេខ១ ដល់១១ក្នុងតារាង។ ក្រៅពី Liverpool នៅមានក្លឹបធំ២ផ្សេងទៀតមកពីក្របខ័ណ្ឌរបស់បារាំង ដែលជាគូប្រជែងក្នុងការដណ្ដើមទិញខ្សែការពារវ័យ២៤ឆ្នាំខាងលើ៕