បាល់ទាត់៖ក្រុម Valencia បានឈានទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Copa del Rey ក្រោយយកឈ្នះម្ចាស់ផ្ទះ Las Palmas ១-០ យប់មិញនេះ ខណៈដែលក្រុម Sevilla ក៏ជាបេក្ខភាពមួយរូបឈានទៅវគ្គ ៤ក្រុមចុងក្រោយដែរ ក្រោយយកឈ្នះក្រុម Mirandes ៣-០។
សរុបទាំងពីរជើងក្រុម Valencia ឈ្នះ Las Palmas ២-១ បន្ទាប់ពីជើងទីមួយពួកគេបានត្រឹមស្មើគ្នា ១-១ ប៉ុណ្ណោះ គ្រាដែល Sevilla សរុបទាំង២ជើងឈ្នះ Mirandes ក្នុងលទ្ធផល ៥-០។
គួរបញ្ជាក់ថា ការចាប់ឆ្នោតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃសុក្ររវាងក្រុមទាំង៤ រួមមាន Barcelona, Celta Vigo, Sevilla និង Valencia៕

Valencia players celebrate after scoring during the Spanish Copa del Rey (King’s Cup) football match UD Las Palmas vs Valencia CF at the Estadio de Gran Canaria in Las Palmas de Gran Canaria on January 28, 2016. AFP PHOTO / DESIREE MARTINDESIREE MARTIN/AFP/Getty Images