Van Gaal អាចនឹងចេញពី Man United ដោយខ្លួនឯង
បាល់ទាត់៖អ្នកចាត់ការសញ្ជាតិហូឡង់របស់ក្លិប Manchester United លោក Louis van Gaal កំពុងពិចារណាដើរចេញតំណែងដោយខ្លួនឯង ជាជាងត្រូវក្លឹបបណ្ដេញចេញ បន្ទាប់ពីធ្វើឲ្យអ្នកគាំទ្រទាំងអស់បាក់មុខ។
យោងតាមសារព័ត៌មាន The Sun បានផ្សាយថា អ្នកចាត់ការសញ្ជាតិហូឡង់វ័យ៦៤ឆ្នាំរូបនេះត្រូវអ្នកគាំទ្រជាច្រើននៅ Old Trafford ស្រែករិះគន់ក្រោយដឹកនាំក្រុមចាញ់ Southampton ក្នុងទឹកដីខ្លួនឯង១-០។ ប្រភពបន្តថា លោក Louis van Gaal បានចំណាយលុយជាង២៥០លានផោនត្រឹមរយៈពេល១៨ខែប៉ុណ្ណោះពេលមកដឹកនាំនៅ Old Trafford។
គួរបញ្ជាក់ថា រាប់ទាំងការបរាជ័យកាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមជើងឯកក្របខ័ណ្ឌកំពូលអង់គ្លេស២០សម័យ មានគំលាត៥ពិន្ទុក្រោម ក្រុមលេខ៤ និង១០ពិន្ទុក្រោមក្រុមកំពូលតារាង Leicester៕