បាល់ទាត់៖យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ESPN របស់ប្រទេសប្រេស៊ីលបានឲ្យដឹងថា កីឡាករខ្សែបម្រើRamires អាចនឹងចាក់ចេញពីក្លិបតោខៀវChelsea ផ្លាស់ទៅកាន់ក្លិប Jiangsu Suning F.C.នៃក្របខ័ណ្ឌ Chinese Super League។
ខ្សែបម្រើសញ្ជាតិប្រេស៊ីលវ័យ២៨ឆ្នាំរូបនេះ បានអះអាងថាដោយរូបគេមិនសប្បាយបចិត្តក្នុងជីវិតរបស់ពេលនៅកីឡដ្ឋាន Stamford Bridge ក្រោមការដឹកនាំរបស់ លោក Guus Hiddink ដែលធ្វើឲ្យរូបគេមិនសូវបានលេងជាជម្រើសដំបូងពាលគឺកីឡាកររូបនេះ ជាប់ជាកីឡាករបម្រុងរហូតនៃការប្រកួតប៉ុន្មានលើកចុងក្រោយនេះ។
កីឡាករខ្សែបម្រើប្រេស៊ីលមួយនេះបន្ទាប់លឺថាចង់ចាក់ចេញពីក្លិបតោខៀវ Chelsea នោះមានក្លិបធំៗនៅអឺរ៉ុបជាច្រើនដូចជា ក្លិបសេះបង្កង់Juventus និង ក្លិបBorussiaDortmund ជាដើមចង់បានរូបលោកប៉ុន្តែកីឡាកររូបនេះចង់ផ្លាស់មកលេងនៅតំបន់ អាស៊ីវិញម្តង។
គួរបញ្ជាក់ថា ប្រសិនបើការចរចារវាងក្លិបទាំងពីរឯកភាពគ្នានោះក្នុងប៉ុន្មានថ្ងៃ ខាងមុខនេះ, Ramires អាចនឹងត្រូវចាក់ពី Chelsea នៅចុងខែមករាខាងមិននេះ៕

KIEV, UKRAINE – OCTOBER 20: Ramires of Chelsea in action during the UEFA Champions League Group G match between FC Dynamo Kyiv and Chelsea at the Olympic Stadium on October 20, 2015 in Kiev, Ukraine. (Photo by Clive Rose/Getty Images)