បាល់ទាត់៖យោងតាមសារព័ត៌មាន The Sun បានផ្សាយថា កីឡាករជើងចាស់ប្រេស៊ីល Ronaldinho អាចនឹងមកប្រកបអាជីពនៅក្របខ័ណ្ឌ English Premier League (EPL) ជាលើកដំបូង បន្ទាប់ពីមានក្លិបមួយចំនួនកំពុងទាក់ទង។
ខ្សែបម្រើប្រយុទ្ធវ័យ៣៥ឆ្នាំធ្លាប់ប្រឡូកក្នុងពិភពបាល់ទាត់នៅ តាមបណ្ដាប្រទេសធំៗជាច្រើនកន្លងមក មានដូចជា ប្រេស៊ីល បារាំង អេស្ប៉ាញ អ៊ីតាលី និងម៉ិកស៊ិក ហើយរំពឹងថានឹងអាចលេងបាល់យ៉ាងតិច ៤ឆ្នាំទៀតមុននឹងព្យួរស្បែកជើងបញ្ចប់អាជីព។
គួរបញ្ជាក់ថា Ronaldinho បច្ចុប្បន្នកំពុងចុះកុងត្រាលេងរយៈពេលខ្លីជាមួយ Fluminense ក្នុងការប្រកួតកម្មវិធីមិត្តភាពមុនបើករដូវកាលនៅអាមេរិក ហើយគេនឹងទំនេរពីការលេងបាល់ទាត់នៅខែក្រោយ។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានប្រភពបញ្ជាក់ច្បាស់ថាក្លិបណាខ្លះនៅអង់គ្លេសចង់បាន រូបគេនៅឡើយ៕