Jamie Vardy នឹង​អវត្តមាន​សម្រាប់ Leicester ២​សប្តាហ៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 January, 2016 ក+ ក-

បាល់ទាត់​៖​កីឡាករ​ខ្សែប្រយុទ្ធ Jamie Vardy របស់​ក្លិប​កញ្ជ្រោង​ព្រៃ Leicester City នឹងត្រូវ​អវត្តមាន​ប្រមាណ​១០​ថ្ងៃ បន្ទាប់ពី​មាន​របួស​ក្រលៀន​ក្នុងអំឡុងពេល​ប្រកួត​ជាមួយ AFC Bournemouth ។​
​ បើតាម​ការបញ្ជាក់​ពី​គ្រូពេទ្យ​របស់ Vardy បាន​ឲ្យ​ដឹងថា របួស​ក្រលៀន​ដែល​មិនទាន់​ឈានដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​នៅឡើយ និង​ធ្វើការ​វះកាត់​នៅ​ថ្ងៃស្អែក​ដើម្បី​ព្យាបាល ។
​ ​គួរ​បញ្ជាក់ថា​ការវះកាត់​ខាងលើ​នឹងធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ Top Scorer លី​គ​កំពូល​អង់គ្លេស ត្រូវ​ខកខាន​ការប្រកួត FA Cup ដែល Leicester ត្រូវ​ប្រឈម​នឹង Tottenham ប៉ុន្តែ​គេ​រំពឹងថា​នឹង​ត្រឡប់​មកលេង​វិញ​បាន ក្នុង​ប្រកួត​ក្របខ័ណ្ឌ Premier League ដែល​ត្រូវ​ប៉ះ​នឹង Tottenham ដូចគ្នា​៕

art10.1