បាល់ទាត់៖ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់កីឡាករ Sadio Mane របស់ក្លិប Southampton កំពុងក្លាយគោលដៅប្រមាញ់របស់ក្លិបធំៗ៣នៅតំបន់អឺរ៉ុបក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករបើកទ្វារនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍កាសែត Daily Mirror ។
ប្រភពដដែលបន្តថា ក្លិបដែលកំពុងតាមប្រមាញ់កីឡាករវ័យ២៣ឆ្នាំរូបនេះមាន៖ Chelsea , Bayern Munich និងក្លិប Manchester United ផងដែរដែលបានប្រកួតប្រជែងគ្នាក្នុងការដាក់តម្លៃទិញយក។
ទន្ទឹមនោះលោក Ronald Koeman បានអះអាងថា ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់វ័យ២៣ឆ្នាំរូបនេះគ្រោងនឹងមិនចុះកិច្ចសន្យាថ្មីជាមួយក្រុមណានោះទេនៃការផ្លាស់ចេញក្នុងតម្លៃពលកម្មជាង៣០លានផោននោះ។
ដោយឡែកកីឡាករ Sadio Mane បានននិយាយថា Man United គឺជាក្រុមមួយដែលគួរឲ្យចាប់អារម្មណ៍ជាងគេក្នុងការជំរុញដល់កិច្ចព្រមព្រៀងនៅពេលទីផ្សារកីឡាករបើកនៅខែមករា ប៉ុន្តែឥឡូវនេះមាន ក្រុម Chelsea និង Bayern កំពុងប្រកួតប្រជែងគ្នាដណ្តើមរូបលោកផងដែរ។
ទោះជាយ៉ាងណាខ្សែប្រយុទ្ធ Mane ត្រូវបានគេរំពឹងថា នឹងអាចបន្តនៅជាមួយក្លិប Southampton រហូតដល់បញ្ចប់រដូវកាលនេះ ហើយនឹងធ្វើកិច្ចពិភាក្សាជាមួយក្រុម Southampton នៅសប្តាហ៍ក្រោយនេះផងដែរ៕