កីឡា៖យោងតាមគេហទំព័រ The Sun បានផ្សាយថា ក្លិបកាំភ្លើងធំ Arsenal បានត្រៀមលុយ៤២លានផោន ក្នុងការនាំយកខ្សែប្រយុទ្ធរបស់ Borussia Dortmund គឺកីឡាករ Pierre-Emerick Aubameyang ។
លោក Arsene Wenger បាននិយាយថា កីឡាករខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះជាគោលដៅរបស់ក្លិបក្នុងការចុះកិច្ចសន្យានៅខែមករានេះដើម្បីនាំកាន់ទឹកដីអង់គ្លេស ហើយក៏ជាកីឡាករមួយរូបដែលអាចជួយឲ្យArsenal ឈ្នះជើងឯក Premier League នៅរដូវកាលនេះផងដែរ។
គួរបញ្ជាក់ដែរថា ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ផ្លាស់មកពីក្លិប Saint-Étienne របស់បារាំងមកកាន់ក្លិប Borussia Dortmund របស់អាល្លឺម៉ង់ កាលពីឆ្នាំ២០១៣ និងបានបង្ហាញឲ្យក្លិបចំនួន៨២លើក ដោយស៊ុតបញ្ចូលទីបាន៤៧គ្រាប់៕

DORTMUND, GERMANY – SEPTEMBER 16: Pierre-Emmerick Aubameyang of Borussia Dortmund celebrates scoring the second goal during the UEFA Champions League Group D match between Borussia Dortmund and Arsenal at Signal Iduna Park on September 16, 2014 in Dortmund, Germany. (Photo by Friedemann Vogel/Bongarts/Getty Images)