ប្រដាល់៖ទីបំផុត កែវ រំចង់ បានយកឈ្នះជើងខ្លាំងថៃ Iquezang ដោយពិន្ទុក្នុងព្រឹត្តិការណ៍ Thai Fight ដើម្បីជាកាដូឆ្នាំថ្មីឆ្នាំសាកល២០១៦និងក្លាយជាកីឡាករកម្ពុជាទី ១ដែលឈ្នះកីឡាករថៃនៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។ ប៉ុន្តែសោកស្តាយបំផុតកីឡាករ ផល សោភ័ណ្ឌ បានចាញ់ក្រោមកណ្តាប់ដៃជើងខ្លាំងថៃនៅក្នុងទឹកទី១។
យ៉ាងណាក៏ដោយ អ្វីដែល ផល សោភ័ណ្ឌ ចាញ់នោះត្រូវបានគេមើលឃើញថា អាចជាការរៀបចំឲ្យ ផល សោភ័ណ្ឌ ចាញ់តែម្តង ព្រោះថា ផល សោភ័ណ្ឌ ត្រូវបានអ្នករៀបចំកម្មវិធីប្រដាល់អញ្ជើញដោយតក់ក្រហល់មិនមានការរៀបចំខ្លួនមុន ខណៈដែលកីឡាករថៃ គឺជាកីឡាករជើងខ្លាំងលំដាប់ A ថែមទៀត ។ ទន្ទឹមនោះពេលថ្លឹងគីឡូកីឡាករថៃរូបនោះលើសទម្ងន់កីឡាករ ផល សោភ័ណ្ឌ ជិត២គីឡូក្រាម ខណៈដែលការលើសគីឡូច្រើនបែបនោះគ្រប់សហព័ន្ធកីឡាប្រដាល់លើពិភពលោកគេ មិនឲ្យប្រកួតនោះឡើយ៕