All posts by មេគង្គ ប៉ុស្តិ៍

រដ្ឋមន្ត្រីការពារជាតិ ណែនាំក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទពង្រឹងប្រសិទ្ធភាពសមត្ថភាពកីឡាកងទ័ព

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានណែនាំឱ្យពង្រឹងសមត្ថភាពប្រភេទកីឡាក្នុងកងយោធពលខេមរភូមិន្ទ ដែលមានសក្តានុពល និងឈានមុខគេនៅក្នុងប្រទេស និងមានការគាំទ្រយ៉ាងផុលផុសពីសាធារណជន ដូចជា កីឡាប្រដាល់គុនខ្មែរ បាល់ទាត់ បាល់ទះ ដើម្បីទៅចូលរួមប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ និងត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាផ្សេងៗ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Tj7ugfk7Il0

សម្ដេចតេជោ ស្នើឱ្យប្រតិភូបណ្តាកុងស៊ុលកិត្តិយសបរទេសជួយបណ្ដុះបណ្ដាលធនធានខួរក្បាលកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានមានប្រសាសន៍ថា សម្ដេចចង់ឱ្យប្រតិភូបណ្តាកុងស៊ុលកិត្តិយសបរទេសនៅកម្ពុជា ដែលមានចំនួន១១ប្រទេស ជួយបន្ថែមដល់ប្រទេសកម្ពុជា មិនត្រឹមតែក្នុងក្របខណ្ឌនៃហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលកម្ពុជាចង់បាននោះគឺការបណ្ដុះបណ្ដាលនូវធនធានខួរក្បាល។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Q6TZxySV2HM

ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងអង្គការសត្វព្រៃនិងរុក្ខជាតិ ស្តារវត្តមានក្រពើភ្នំពូជសុទ្ធ

ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អង្គការសត្វព្រៃ និងរុក្ខជាតិ និងរដ្ឋបាលថ្នាក់ ក្រោមជាតិបានលែងក្រពើភ្នំពូជសុទ្ធចំនួន ១០ក្បាល ជាលើកដំបូងទៅក្នុងតំបន់ដាច់ស្រយាលឆ្ងាយពី មនុស្សក្នុងឧទ្យានជាតិវីរៈជ័យនៃប្រទេសកម្ពុជា បន្ទាប់ពីប្រភេទនេះបានបាត់វត្តមានពីឧទ្យានជាតិនេះក្នុងរយៈ ពេលជាង ២០ឆ្នាំកន្លងមក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/onrzh1Pack8

មនុស្ស៧នាក់រងរបួសធ្ងន់ស្រាលនិងលំនៅឋានពលរដ្ឋជាច្រើនដួលរលំដោយខ្យល់កន្ត្រាក់ នៅខេត្តសៀមរាប


មនុស្សប្រុសស្រី៧នាក់បានរងរបួសនិងលំនៅឋានពលរដ្ឋជាច្រើនខ្នងបានដួលរលំរួមទាំងដើមឈើជាច្រើនដើមបានបាក់រប៉ាត់រប៉ាយពេញផ្លូវដោយសារភ្លៀងកក់ខែលាយលំនិងខ្យល់កន្ត្រាក់នៅវេលាម៉ោងនៅវេលាប្រហែល ៤រសៀលថ្ងៃទី១៦ខែមីនាឆ្នាំ២០២៥ ។

 
របាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយតាមបណ្តាក្រុង ស្រុកបានឲ្យដឹងថា នៅវេលាម៉ោង៤និង៣០នាទី នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប មានភ្លៀងធ្លាក់ខ្លាំងលាយឡំ និង ខ្យល់កន្ត្រាក់ បណ្តាលឲ្យបាក់រលំដើមឈើ សង្កត់មនុស្ស និងម៉ូតូ នៅចំណុចផ្លូវកៅស៊ូចូលទៅប្រាសាទបាគង និង ដួលរលំដើមឈើតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិឪឡោក ឃុំ បាគង ស្រុកប្រាសាទបាគង បានធ្វើឲ្យប្តីប្រពន្ធពីរនាក់ ត្រូវដើមឈើបាក់សង្កត់ពីលើបណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ។

នៅក្នុងហេតុការណ៍នេះដែរ នៅក្រុងសៀមរាបក៏មានរងខ្យល់កន្ត្រាក់ ដោយមានការបាក់រលំដើមឈើ នៅចំណុចខាងត្បូងសណ្ឋាគារសូហ្វីតែល និងបណ្ដោយដងស្ទឹង ព្រមទាំងធ្វើឲ្យប៉ើងរោងលក់ដូរនៅផ្សាររាត្រីអង្គរឃ្យុងយូ (ផ្លូវ៦០ម៉ែត្រ) ។នៅតំបន់រមណីយដ្ឋានអង្គរ ក៏មានការបាក់រលំ ដើមឈើកាត់ផ្លូវ និងសង្កត់រោងលក់ដូរផងដែរ ។ នៅភូមិសាស្ត្រ សង្កាត់នគរធំ ក្រុងសៀមរាប ក្នុងករណីគ្រោះធម្មជាតិ ភ្លៀង និងខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ និង រលំដើមឈើសង្កត់ មាន៤៤ករណី មានរបើកដំបូលផ្ទះ រលំដើមឈើសង្កត់ផ្ទះ និងបាក់រលំដើមឈើព្រមទាំងងាប់គោ១ក្បាលផងដែរ ។


ក្នុងហេតុការខ្យល់កន្ត្រាក់នេះដែរ នៅវេលាម៉ោង ១៦ និង៣០នាទី នាថ្ងៃដដែល នៅក្នុងភូមិសាស្ត្រស្រុក អង្គរធំ។លំនៅដ្ឋាន១ខ្នងស្ថិតនៅឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ត្រូវបានខ្យល់កន្ត្រាក់បំផ្លាញទាំងស្រុង ព្រមទាំងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួនទៀតផង ។ ក្នុងថ្ងៃដដែលនេះដែរ នៅវេលាម៉ោង ៥ ល្ងាចនៅភូមិសាស្ត្រស្រុកពួក ខេត្តសៀមរាប ក្នុងឃុំចំនួន៧ មានផ្ទះប្រជាពលរដ្ឋ ៣ខ្នងបានបាក់រលំដល់ដី។របើកដំបូល និងសំយ៉ាបផ្ទះចំនួន ២២១ខ្នងដោយ សារខ្យល់កន្ត្រាក់ ខូចម៉ូតូ១គ្រឿង និង របួសស្រាលមនុស្សពីរនាក់ ។


របាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឲ្យដឹងថា ករណីខ្យល់កន្ត្រាក់នៅថ្ងៃទី១៦ មីនានេះ,មានក្រុង ស្រុកចំនួន៩ ទទួលរងផលប៉ះពាល់រួមមាន ក្រុងរុនតាឯកតេជោសែន ,ស្រុកប្រាសាទបាគង , ស្រុកស្វាយលើ,ស្រុកអង្គរធំ,ស្រុកពួក,ស្រុកបន្ទាយស្រី,ស្រុកសូទ្រនិគម,ស្រុក ជីក្រែង និងស្រុកអង្គរជុំ ។


ប្រជាពលរដ្ឋរងផលប៉ះពាល់ សរុប១៨២គ្រួសារ,រលំផ្ទះនិងទ្រេត ១១ខ្នង ,របើកដំបូលនិងសំយ៉ាប ១៦០ខ្នង , របើកដំបូលព្រះវិហារ១ខ្នង , អគាររដ្ឋបាល២ខ្នង , បន្ទប់ទឹកសាធារណៈ ២ខ្នង , រោង និងតូប ៦កន្លែង បាក់ដើមឈើ ៧១ដើម , របួសមនុស្ស៧នាក់ ។
ក្រោយពីមេឃបានស្ងប់ស្ងាត់គេឃើញមន្ត្រីជំនាញនិងសមត្ថកិច្ចក្នុងមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងរៀបចំជួយជួសជុលផ្ទះពលរដ្ឋឡើងវិញ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/vv1zqZiCgv4

សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋស្រុកគងពិសី

ការពិនិត្យនិងព្យាបាលនេះដឹកនាំដោយឯកឧត្ដម ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហពន្ធ័យុវជនកម្ពុជា ឯកឧត្ដម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺនៅក្នុងបរិវេណអនុវិទ្យាល័យអង្គមេត្រីម៉ឺន ភូមិដំរីស្លាប់ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/NQVgRJZhPdI

រកឃើញស្រី្តដែលបានបាត់ខ្លួនកាលពីដើមខែធ្នូ ឆ្នាំ២០២៤បន្ទាប់ពីភ្លើងឆេះព្រៃទើបបានប្រទះឃើញសព

ទីតាំងដែលបានរកឃើញសពស្ត្រីរងគ្រោះ គឺនៅចំណុច ច្រកបាក់ដាវ ជើងភ្នំនាងកង្រី ដែលមានចម្ងាយប្រមាណជាង៣គីឡូម៉ែត្រពីភ្នំសំរង ក្នុងឃុំពោធិ៍ ដែលជាកន្លែងស្ត្រីដែលបានបាត់ខ្លួននៅទីនោះ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ASRlRmTYybA

គម្រោងផ្លូវជាតិលេខ៣៣ នឹងត្រៀមដាក់សម្ពោធជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ

ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការងារពង្រីក និងលើកកម្រិតគុណភាពគម្រោងផ្លូវជាតិលេខ៣៣ ចាប់ពីខេត្តកំពត ដល់ច្រកព្រំដែនអន្តរជាតិព្រែកចាក (ព្រំដែនកម្ពុជា-វៀតណាម) និងទីតាំងប្រារព្ធពិធី សម្រាប់ត្រៀមដាក់សម្ពោធផ្លូវការនាពេលឆាប់ៗខាងមុខ ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ សមាជិកក្រុមការងារពាក់ព័ន្ធ ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន ផងដែរ។


ការចុះពិនិត្យនេះក្នុងគោលបំណង ដើម្បីពិនិត្យមើលស្ថានភាពផ្លូវថ្នល់នៅក្រោយពេលសាងសង់បន្ទាប់ពីធ្វើការប្រគល់-ទទួលរួចរាល់ រក្សាបាននូវគុណភាពល្អ និងអាចប្រើប្រាស់បានយូរ អង្វែង ជាពិសេសស្វែងរកទីតាំងល្អសម្រាប់ប្រារព្ធពិធី ដែលត្រៀមដាក់សម្ពោធផ្លូវការនាពេលឆាប់ៗខាងមុខ។ក្រោមអធិប តីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។


ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធ ជាពិសេសក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដែលបានខិតខំបំពេញកិច្ចការងារថែទាំផ្លូវមួយខ្សែនេះដោយយកចិត្តទុកដាក់ ធ្វើឱ្យមានភាពងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ រួមទាំងការដឹកជញ្ជូនទំនិញឆ្លងកាត់ ផងដែរ។


សូមបញ្ជាក់ថា គម្រោងនេះ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ដោយមានប្រវែងប្រមាណ ៥២គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រក ព្រំដែនអន្តរជាតិព្រែកចាក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្តក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ubcKaoq2bOU

ក្រុមការងារអភិរក្ស ផ្តើមយុទ្ធនាការហែលទឹកទន្លេមេគង្គដើម្បីជួយសង្គ្រោះសត្វផ្សោត

ក្រុមការងារអភិរក្សរបស់ប្រទេសកម្ពុជា និងអន្តរជាតិ បាននឹងកំពុងចាប់ផ្តើមយុទ្ធនាការហែលទឹកទន្លេមេគង្គ ដែលមានចម្ងាយ ១២០ គីឡូម៉ែត្រ ចាប់ពីថ្ងៃទី ១៧ ដល់ ២០ ខែមីនា ឆ្នាំ ២០២៥ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសត្វផ្សោត ដែលជាប្រភេទជិតផុតពូជនៅ កម្ពុជា និងចូលរួមកៀរគរមូលនិធិសម្រាប់ការអភិរក្ស។ សម្រាប់បេសកកម្មនេះ គឺជាការគាំទ្រកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វផ្សោតដែលរងការគំរាមកំហែងបំផុតមួយរបស់ពិភពលោក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/zgCc3E7-q7A

ឯកឧត្តមអភិសន្តិបណ្ឌិត ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យទៅធ្វើការនៅព្រំដែន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ បានមានប្រសាសន៍ណែនាំទៅកាន់ថ្នាក់ដឹកនាំអង្គភាពជំនាញ សិក្សាដើម្បីឈានទៅអនុវត្តដោយបញ្ជូនមន្រ្តីនគរបាលល្មើសវិន័យឱ្យទៅធ្វើការរយៈពេល ៣ទៅ៦ខែ នៅបណ្ដាអង្គភាពនគរបាលតាមខ្សែបន្ទាប់ព្រំដែន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MnkRhVcz01U

មន្រ្តីជំនាញមន្ទីរបរិស្ថានខេត្តប៉ៃលិន ចាត់ការរោងចក្រកែច្នៃដំណាប់ស្វាយមួយ បញ្ចេញសំណល់រាវប៉ះពាល់ប្រភពទឹកសាធារណៈ

ដោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ និងបណ្តាញព័ត៌មាន ក្រុមការងារជំនាញនៃមន្ទីរបរិស្ថានខេត្តប៉ៃលិន ដោយមានការសហការជាមួយរដ្ឋបាលស្រុកសាលាក្រៅ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានរកឃើញមានករណីត្រីងាប់ ក្នុងអូរនៅចំណុចក្បាលឡាន ស្ថិត នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8KV5bK96lXU

ផ្លូវថ្មើរជើង ក្លាយជាកន្លែងកំសាន្តនិងទទួលការគាំទ្រច្រើនពីមហាជន

សំរាប់សប្តាហ៍ទី២ ក្នុងខែមិនាឆ្នាំ២០២៥ នាថ្ងៃសៅរ៌ទី១៥និងថ្ងៃអាទិត្យទី១៦មិនា នៅផ្លូវថ្មើរជើង (Walk Street) រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំបន្ថែមថ្មីឱ្យមានល្ខោនខោលដកស្រង់ឈុតមួយក្នុងរឿង ចម្បាំងកុម្ភការនៅក្នុងរាត្រីថ្ងៃសៅរ៍ ហើយសំរាប់ថ្ងៃអាទិត្យវិញនឹងមានរបាំប្រពៃណី របាំវាយក្រាប ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេស បានទស្សនាយល់ដឹងកាន់តែច្បាស់ពី របាំប្រពៃណីរបស់ដូនតាខ្មែរយើង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yqqJZJ-F84s

ផ្ទុះកន្លែងស្តុកកំប៉ុងហ្គាសនិងស្ព្រាយបណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោរសន្ធៅនៅក្នុងខុនដូផារ៉ាម៉ោន

ករណីអគ្គិភ័យកំពុងឆាបឆេះនៅក្នុងខុនដូ មួយកន្លែង នៅតាមបណ្តោយផ្លូវ៣៧១សឡាដែលស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ។ប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានកម្មករកំពុងតែធ្វើការនិងភ្ញៀវដែលកំពុងស្នាក់នៅក្នុងខុនដូផារ៉ាម៉ោន បាននាំគ្នារត់ចេញមកខាងក្រៅរោងចក្រនិងអាគារខុនដូ ខណៈនោះក៏ឮសម្លេងផ្ទុះធុងហ្គាសនិងមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅនៅរោងស្តុកហ្គាសនិងកន្លែងស្នាក់នៅរបស់សន្តិសុខក្នុងខុនដូផារ៉ាម៉ោន បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានបានចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងទៅជួយអន្តរាគមន៍បាញ់ទប់ស្កាត់ការពារនៅទីតាំងកើតហេតុខាងលើដើម្បីកុំឲ្យមានការរាលដាលបន្តចូលទៅរោងចក្រដែលនៅជាប់គ្នានិងខុនដូខាងលើ។អគ្គីភ័យនេះបានរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃខែនិងឆ្នាំដដែលនិងពុំមានបណ្តាលឲ្យមាននរណាម្នាក់គ្រោះថ្នាក់ទេ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/J79CwZU9uzg

អភិបាលខេត្តប៉ៃលិនចុះសួរសុខទុក្ខលោកយាយ លោកតាចាស់ជរាក្នុងក្រុងប៉ៃលិន

(ខេត្តប៉ៃលិន) ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរា និងជាអភិ បាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារមូលនិធិ និងយុវជន សសយក នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយលោកយាយ លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងក្រុងប៉ៃលិន ។

លោកជំទាវ ប្រធានមូលនីធិចាស់ជរា បានមានប្រសាសន៍នាំមកនូវបណ្តាំផ្ញើ សាកសួរសុខ ទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់
កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងប្រទេស ។

លោកជំទាវ ប្រធានមូលនីធិ បានមានប្រសាសន៍លើកឡើងថា៖ រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច តេជោ សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៏រីកចម្រើន លើគ្រប់វិស័យជាពិសេសហេដ្ឋា រចនាសម្ព័នរូបវ័ន្តនានា រួមមាន៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ព្រមទាំងបាន យកចិត្ត ទុកដាក់គិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយអោយពលរដ្ឋណាម្នាក់ ស្លាប់ អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយននោះឡើយ ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ មូលនិធិចាស់ជរា បានបង្កើតឡើងក្នុងគោល បំណង និងទិសដៅ ជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី  ៧០ឆ្នាំ ឡើងទៅដែលពុំមានលទ្ធភាព អាចចេញទៅប្រកបមុខរបរ ដើម្បីចិញ្ចឹមជីវិតបាន ក៏ដូចជាការជួយលើកកំពស់ កម្រិតជីវភាព និងបំប៉នថែរទាំសុខភាព លោកយាយ លោកតា ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែអំពើល្អ ៕អត្ថបទ សេង​ សុវណ្ណារិទ្ធ
ចុចLink ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/XGKmhxdxMW4

ក្រុមអ្នកជំនាញ ជួសជុលពង្រឹងស្ពានហាលខាងកើតប្រាសាទបេងមាលាឱ្យរឹងមាំឡើងវិញ

ស្ពានហាលផ្នែកខាងកើតរបស់ប្រាសាទបេងមាលា កំពុងប្រែក្លាយពីស្ថានភាពដួលរលំបាក់បែកទ្រុឌទ្រោមប្រែជារឹងមាំឡើងវិញជាបន្តបន្ទាប់ដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ចំណាយពេលជួសជុលប្រមាណ១០ខែមកហើយ ដែលប្រើប្រាស់ថវិកានៃមូលនិធិកិច្ចសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។

អ្នកស្រី បឿត សុប៉ាក វិស្វករនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា រយៈពេល១០មកនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានជួសជុលតួស្ពានហាល សសរ ធ្នឹម បង្កាន់ដៃនាគ ក្បាលនាគទាំងសងខាងនៅផ្នែកខាងជើងស្ពានហាលខាងកើតនៃប្រាសាទបេងមាលា បានសម្រេចរួចរាល់ ព្រមទាំងបានជួសជុលកម្រាលស្ពានដែលស្រុតមួយផ្នែកធំទៀត។ បច្ចុប្បន្នក្រុមការងារនៅតែបន្តជួសជុលដំឡើងក្បាលនាគផ្នែកខាងត្បូង និងជួសជុលថ្មបាយក្រៀមរបស់តួស្ពាន សសរ ធ្នឹម ជើងទម្រនាគ បង្កាន់ដៃនាគ និងកម្រាលនៅផ្នែកនេះជាបន្តទៀត។

អ្នកស្រី បឿត សុប៉ាក បញ្ជាក់ថា ស្របតាមអនុសាសន៍អ្នកជំនាញការអាយស៊ីស៊ី-អង្គរ ក្រុមការងារប្រើថ្មបាយក្រៀមជំនួសដីដែលចាស់បុរាណបានបុកបង្ហាប់ក្នុងពេលសាងសង់នៅតាមផ្នែកសងខាងនៃស្លាបស្ពាន ដែលទីតាំងនេះមានស្ថានភាពស្រុតដោយសារទឹកហូរច្រោះ។ អ្នកជំនាញរំពឹងថា ការប្រើថ្មបាយក្រៀមនៅទីតាំងនេះនឹងជួយឱ្យរឹងមាំបានយូរអង្វែង ទប់ស្កាត់ការខូចខាតនាពេលអនាគតជាបន្តទៀត។

ការងារជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា បានបែងចែកក្រុមការងារជា៤ផ្នែក គឺផ្នែកទី១ រៀបចំកម្រាលនិងតម្លើងនាគ ផ្នែកទី២ ជួសជុលថ្មបាយក្រៀមនៃតួស្ពាន ផ្នែកទី៣ជួសជុលថ្មកម្រាល និងផ្នែកទី៤ ជួសជុលប៉ះនិងតថ្ម។ គម្រោងជួសជុលស្ពានហាលខាងកើតនៃប្រាសាទបេងមាលានេះ ក្រៅពីថែរក្សាអភិរក្សមរតកដូនតាខ្មែរ ក៏បានផ្តល់ឱកាសការងារដល់ក្រុមអ្នកជំនាញជួសជុលប្រាសាទបុរាណ និងប្រជាជនមួយចំនួនរស់នៅជុំវិញប្រាសាទនេះ ឱ្យទទួលបានប្រាក់កម្រៃជួយផ្គត់ផ្គង់គ្រួសារ ព្រមទាំងបានបណ្តុះទឹកចិត្តពលរដ្ឋឱ្យស្រឡាញ់ និងចូលរួមថែរក្សាកេរដំណែលដូនតាខ្មែរ ឱ្យគង់វង្សបានយូរទៅថ្ងៃអនាគតផង។

ស្ពានហាលខាងកើតប្រាសាទបេងមាលា បានចាប់ផ្ដើមដំណើរការជួសជុលតាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ២០២៥៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rGf1qvP6CZE

យុទ្ធនាការ«ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក»នឹងក្លាយជាសកម្មភាពជំរុញភាពស្អាតគ្មានសំរាមតាមដងផ្លូវជាតិ 

ផែនការសកម្មភាពជាយុទ្ធសាស្រ្តដើម្បី «ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក» នឹងក្លាយជាសកម្មភាពជំរុញភាពស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក តាមដងផ្លូវជាតិ  ដែលធ្វើឱ្យកម្ពុជាសម្រច បាននូវភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ការលើកឡើងរបស់ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃសុក្រទី១៤ ខែមីនា ឆ្នាំ២០២៥ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកយុទ្ធនាការកម្ពុជាស្អាត ក្រោមប្រធានបទ «ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក» នៅសាលាស្រុកត្បូងឃ្មុំ  ខេត្តត្បូងឃ្មុំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/kUJHrbwH94E