All posts by មេគង្គ ប៉ុស្តិ៍

ពលរដ្ឋងាយរងគ្រោះ៤៨គ្រួសារនៅស្រុកពញាក្រែក ទទួលអំណោយពី កាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត ក្រុមមន្រ្តីប្រតិបត្តិសាខា អនុសាខាស្រុកពញា ក្រែក ក្រុមកាកបាទក្រហមឃុំកោងកាង អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ក្នុងឃុំកោងកាង ៣៣ គ្រួសារ និងឃុំពពេល ១១ គ្រួសារ នៅបរិវេណវត្តបូរណញាណ (វត្តកោងកាង) និងចាត់ក្រុមការងារនាំយកប្រគល់ដោយផ្ទាល់ តាមខ្នងផ្ទះ ចំនួន ៤ គ្រួសារ ក្នុងឃុំដូនតី សរុបចំនួន ៤៨ គ្រួសារ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/uzRdV_6X-cQ

លោកជំទាវ ពុំ ចន្ទីនី ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនិស្សិតពេទ្យ JRC

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញទទួល ស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនិស្សិតគិលានុប្បដ្ឋាក និងឆ្មបសាលាពេទ្យកាកបាទក្រហមជប៉ុន ចំនួន២២រូប ដែលដឹកនាំដោយលោកស្រី Kentaro Nagazumi នាយកនាយកដ្ឋានអន្តរជាតិនៃកាកបាទក្រហមជប៉ុន នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hZ2JOg5Fx2M

ក្រសួងបរិស្ថាន ចុះអនុវត្តច្បាប់លើក្រុមហ៊ុន Cangxinlong Food (Cambodia)  Co., Ltd        

នៅថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារ ប្រសិទ្ធភាព សុក្រឹត្យកម្មបរិស្ថានកិច្ចលើភាពស្អាត នៃក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តប៉ៃលិន មន្ទីរបរិស្ថាន មន្ទីរធនធាន ទឹកនិងឧតុនិយម មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អាជ្ញាធរស្រុកសាលាក្រៅ និងមន្ត្រីមូលដ្ឋានពាក់ព័ន្ធ ក្នុងការចុះត្រួត ពិនិត្យករណីបង្ហូរសំណល់រាវចូលប្រភពទឹកសាធារណៈបង្កការបំពុល បង្កឡើងដោយក្រុមហ៊ុន Cangxinlong Food (Cambodia)  Co., Ltd. ដែលមានទីតាំងនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងចាត់វិធានច្បាប់ចំពោះក្រុមហ៊ុននេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/SvdG_yzVTs8

រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកឆ្លូង

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិ បាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល កាលពីម្សិលម៉ិញ បានបន្តចុះពិនិត្យការបម្រើសេវាសុខាភិបាល និងពិនិត្យវឌ្ឍនភាព សួរសុខទុក្ខមន្រ្តីសុខាភិបាល នៅមន្ទីរពេទ្យបង្អែកឆ្លូង ខេត្តក្រចេះ បន្ទប់ពីបានចុះពិនិត្យនៅមន្ទីរពេទ្យបង្អែកបាធាយ ដែលមានអញ្ជើញចូលរួមពី ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/X1beEcmAKhI

នាយឧត្តមសេនីយ៍ ស ថេត ជួបសំណេះសំណាលថ្នាក់ដឹកនាំនិងមន្ដ្រីស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អគ្គស្នងការនគរបាលជាតិ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្ដព្រះវិហារ និងក្រុមគ្រួសារ ពិសេសកងកម្លាំងនគរបាលការពារព្រំដែន កំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងសូមមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនប្រទេសជាតិមាតុភូមិ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/z56H3QmtU0k

កងកម្លាំងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បង្ក្រាបបទល្មើសនេសាទខុសច្បាប់

កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំដោយលោកវារៈនីយ៍ទោ សេង សំអុល នាយសេនាធិការរង និងជាមេបញ្ជាការកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅតែបន្តសហការជាមួយកងកម្លាំងចម្រុះ ក្នុងការធ្វើសកម្មភាពបង្ក្រាបទល្មើសនេសាទខុសច្បាប់ ដែលនៅតែកើតមានឡើងនៅក្នុងលំហបឹងទន្លេសាប ស្ថិតនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/04PkKWXyoic

មេបញ្ជាការកងរាជអាវុធហត្តខេត្តក្រចេះ ដឹកនាំកម្លាំងជួយជួសជុលផ្ទះពលរដ្ឋរងគ្រោះនៅស្រុកចិត្របុរី

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ លោកមេបញ្ជាការកងអាវុធហត្ថខេត្តក្រចេះបានដឹកនាំកម្លាំង កងរាជអាវុធហត្ថខេត្តចុះចែកអំណោយ និងជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ,ក្រោយពីមានលំនៅដ្ឋានពលរដ្ឋជាច្រើនខ្នងផ្ទះ ត្រូវរងការខូចខាតដោយសារភ្លៀងលាយលំខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ដែលបណ្ដាលឲ្យលំនៅដ្ឋានប្រជាពលរដ្ឋខ្លះ ត្រូវខ្យល់បក់ប៉ើងដំបូល ខូចខាតធ្ងន់ធ្ងរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/caXpD1k7hZY

អនុប្រធានទី១អាជ្ញាធរមីន ចុះពិនិត្យសកម្មភាពបោសសម្អាតមីននៅតំបន់រមណីយដ្ឋានអូរដាតូច

ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥អញ្ជើញចុះពិនិត្យសកម្មភាពបោសសម្អាតមីនរបស់អង្គការ HALO Trust ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ស្ថិតក្នុងតំបន់រមណីយដ្ឋានអូរដាតូច ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/pWMBE1tKHCY

គណៈកម្មការទី៧រដ្ឋសភា ចុះឈ្វេងយល់វិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ នៅខេត្តកំពង់ស្ពឺ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) បានដឹកនាំសមាជិក សមាជិកា ចុះបេសកកម្មឈ្វេងយល់ពីស្ថានភាពទូទៅរបស់ខេត្តកំពង់ស្ពឺ និងរបាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធនឹងវិស័យទាំង៤ រួមមាន៖ វិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ztpsN55AlUY

ប្រជាពលរដ្ឋរងគ្រោះដោយខ្យលកន្ត្រាក់ ក្នុងស្រុកជីក្រែងទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

នាព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងភូមិសាស្ត្រស្រុកជីក្រែង ចំនួន១៣០ គ្រួសារ ក្នុងនោះ រលំចំនួន ១ខ្នង និងប៉ះពាល់ធ្ងន់ចំនួន ១២៧ខ្នង និងជនរងគ្រោះដោយរន្ទះ ២នាក់ ករណីរងគ្រោះនេះកើតឡើងកាលពីរសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។ ពិធីចែកអំណោយនៅធ្វើនៅបរិវេណវត្តក្របីរៀល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/tTC2bRseDNo

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ពីការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ជាមន្រ្តីគណបក្សភ្លើងទៀន និងឆន្ទ:ខ្មែរ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញមកបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ជាមន្រ្តីគណបក្សភ្លើងទៀន និងឆន្ទ:ខ្មែរ ធ្វើឡើងពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ ជាបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេ។

ចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/aePj159r_IQ

សារសម្លេងពិសេសសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា(Video Inside)

សេចក្តីណែនាំ ស្តីពីការរៀបចំមេដាយជូនមន្ត្រីតាមបណ្តាក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិករណីពិសេស។
ចុចបើក Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/7gOADZlVigA

ក្រសួងទេសចរណ៍និងធនាគារវីង សហការធ្វើឱ្យសេវាសាធារណៈវិស័យទេសចរណ៍កាន់តែទំនើប

ក្រសួងទេសចរណ៍កម្ពុជា បានចាប់ដៃគូជាផ្លូវការជាមួយធនាគារ វីង (ខេមបូឌា) ម.ក ដើម្បីផ្តល់ដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថលដ៏ទំនើប និងងាយស្រួល ទៅដល់ម្ចាស់អាជីវកម្មដែលត្រូវការស្នើសុំអាជ្ញាបណ្ណបើកអាជីវកម្មនានាពាក់ព័ន្ធនឹងវិស័យទេសចរណ៍។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Jso1y1AN_yI

កម្ពុជា-ឥណ្ឌា បន្តរក្សាជំហរពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល

កម្ពុជា និងឥណ្ឌា បន្តរក្សាជំហរពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល តាមរយៈប្រព័ន្ធថែទាំសុខភាព និងភាពជាដៃគូ រវាងកម្ពុជា-ឥណ្ឌា ជាពិសេសការពង្រឹងច្បាប់ និងលើកកំពស់ទំនុកចិត្តលើវិស័យឯកជន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/tZO_239HslY

ស្ថានីយបូមទឹកលូ៥សម្រេចបានវឌ្ឍនភាព៧៥%

ការងារសាងសង់ស្ថានីយបូមទឹកលូ៥ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញគម្រោងទាំងមូល គិតត្រឹមថ្ងៃទី១៧ ខែមិនា ២០២៥ សម្រេចបាន ៧៥% នៃគម្រោង ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8Xvgdlxbppk