
ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងអភិរក្ស និងជួសជុលជើងសសរនៅរួតបាកានប្រាសាទអង្គរ ដែលជើងសសរមួយចំនួនមានការពុកផុយ។ លោក សយ សុភារិន្ទ មន្រ្តីបច្ចេកទេសផ្នែកអភិរក្សថ្ម បានឱ្យដឹងថា ជើងសសរនៅរួតបាកានដែលត្រូវបាន អភិរក្ស និងជួសជុលក្នុងដំណាក់កាលទី១នេះ មានសរុប១០សសរ ដែលសុទ្ធសឹងមានការពុកផុយ ហើយចាំបាច់ត្រូវជួសជុល និងអភិរក្សឡើងវិញ។

បើតាមការបញ្ជាក់ពីលោក សយ សុភារិន្ទ មូលហេតុដែលនាំឱ្យជើងសសរពុកផុយ ដោយសារកត្តាធម្មជាតិ លាមកនិងទឹកនោមប្រចៀវ។ យូរៗទៅធ្វើឱ្យសារធាតុទាំងនោះទៅស៊ីថ្ម។ល។ គម្រោងអភិរក្ស និងជួសជុលសសរនៅរួតបាកានអង្គរវត្ត បានចាប់ផ្តើមនៅខែក្នុងកុម្ភៈ ឆ្នាំ២០២៥។ រហូតមកដល់ពេលនេះជួសជុលបានចំនួន៩សសរ ក្នុងចំណោម១០សសរ ដែលគិតជាទំហំការងារ បានប្រហែល៨០ភាគរយហើយ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RRMJZCIwoYE

ក្នុងឱកាសទទួលជួបជាមួយគណៈប្រតិភូមកពីវិទ្យាស្ថានប៉ាស្ទ័រ ដឹកនាំដោយលោកស្រី Odette TOMESCU-HATTO (អូឌឺតេ ថមមេស្កូ ហាតូ) អនុប្រធានប្រតិបត្តិនៃនាយកដ្ឋានកិច្ចការអន្តរជាតិ រួមដំណើរដោយលោកសាស្ត្រាចារ្យ Pr André SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥។ ជាមួយគ្នានេះ ការពិភាក្សា បានផ្តោតលើការពង្រឹងភាពជាដៃគូដែលមានស្រាប់ និងពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការបន្ថែមទៀតដូចជា ការស្រាវជ្រាវជំងឺឆ្លង ការកសាងសមត្ថភាពមន្ទីរពិសោធន៍ និងការបណ្តុះបណ្តាលអ្នកជំនាញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HkJ4QF7_tK4

កាលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០ ២៥កន្លងទៅវេលាម៉ោង២៣និង០៥នាទី កើតមានករណីធាក់ប្លន់យកម៉ូតូត្រង់ចំណុចស្តុបបាគូ ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ដែលហេតុការនេះបង្កឡើងដោយជនសង្ស័យចំនួន០៩នាក់ បានប្រើមធ្យោ បាយម៉ូតូ០៥គ្រឿង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/5p2EuN7cdus

ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការតម្រង់ទិសលើការអនុវត្តច្បាប់ចំពោះបទល្មើសធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ» ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យមន្ត្រីមាន ភាពក្លាហានក្នុងការអនុវត្តច្បាប់ ទោះបីត្រូវប្រឈមនឹងការមិនពេញចិត្តពីជនល្មើសក៏ដោយ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rJ7JFrUpJJw
ព្រះករុណា បានចាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកការប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក មិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។
សូមចុចបើក LINK ដើម្បីទស្សនាព័ត៌មានពិស្ដារ៖
https://youtu.be/Nbf3phYSNE0
រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តនាំយកបញ្ហាព្រំដែនចំនួន ៤ រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាតមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយមិនលើកយករឿងទាំងនេះ មកជជែកអំឡុងពេលកិច្ចពិភាក្សាទ្វេភាគីជាមួយថៃនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះឡើយ។
ចុចបើក LINK ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/1w_iEDSqeLE

ក្នុងពិធីចុះសួរសុខទុក្ខនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដែលបានទទួលការគាំទ្រទាំងស្រុងពីសមាជរដ្ឋសភា-ព្រឹទ្ធ សភាក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/JwYEwznXOLY

ឯកឧត្តមអនុរដ្ឋមន្ត្រី បានអបអរសាទរចំពោះការ សម្រេចបាននូវសមិទ្ធផលយ៉ាងច្រើនរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/K5amEPLDtLk

ឯកឧត្ដម ឃួង ស្រេង បានចុះពិនិត្យការស្តារប្រឡាយភូមិម័រ ចាប់ពីប្រឡាយលូប្រាំ រហូតដល់ស្ថានីយ៍បូមទឹកបឹងទំពុន ពិនិត្យការស្តារប្រឡាយបឹងទំពុន រហូតមកដល់ផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅស្ទឹងជ្រៅ បន្តចុះពិនិត្យប្រឡាយបឹងជើងឯកត្រង់ចំណុចប្រសព្វជាមួយមហាវិថី ឈុន គង់ ខណៈទីតាំងនេះកំពុងសាងសង់ស្ពានឆ្លងកាត់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/bvmbFf4G2RY

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានកិត្តិយសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាគណៈធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវ ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវត្តចំប៉ាចារ៍ ស្ថិតនៅក្នុងភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/aDoPC14DbTo

ក្រោយជំនួបជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលដឹកដោយលោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ច ការនារី នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថានឹងប្រគល់ដី ២ហិកតា ដែលទិញតម្លៃជាង ១០លានដុល្លារ ប្រគល់ជូនទៅក្រសួងកិច្ច ការនារី ដើម្បីសាងសង់អន្តេវាសិកដ្ឋាន។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា ក្រៅពីការផ្តល់ជាអនុសាសន៍ សម្តេចតេជោ បានសម្រេចក្នុងនាមជាមេគ្រួសារ ដើម្បីកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្តមកបន្តការសិក្សានៅរាជធានីភ្នំពេញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7uxCL8RtmFQ

លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍បានកោតសសើរចំពោះមូលនិធិគន្ធបុប្ផាកម្ពុជា និងក្រុមគ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលខិតខំគៀងគរមូលនិធិ តាមរយះការបើកយុទ្ធនាការនាពេលថ្មីៗនេះ និងខិតខំយកចិត្តទុកដាក់ពិនិត្យព្យាបាលជំងឺប្រកបដោយប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការសង្គ្រោះអាយុជីវិតទារក កុមារ និងស្ត្រី។ បន្ថែមពីនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានបញ្ជាក់ថាទោះក្នុងកាលទេសណាក៏ដោយក៏កាកបាទក្រហមកម្ពុជានៅតែបន្តចូលរួមចំណែកឧបត្ថម្ភដល់មូលនិធិគន្ធាបុប្ផាកម្ពុជា ព្រោះថវិកាដ៏ច្រើននេះ ពិតជាបានរួមចំណែកដល់ការពិនិត្យព្យាបាលកុមារនិងទារកដែលមានជំងឺ និងស្រ្តីមានផ្ទៃពោះរាប់ម៉ឺននាក់ ដោយឥតគិតថ្លៃនិងប្រកបដោយគុណភាព និងពុំមានការរើសអើង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VZ9UD9CW6mc
អតីតប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham Cambodia) និងជាអគ្គនាយក នៃក្រុមហ៊ុន Thalia បានចាត់ទុកការឆ្លើយតបរបស់កម្ពុជា ចំពោះឧប្បត្តិហេតុព្រំដែនជាមួយថៃ ថាជាយុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា។
សូមចុចបើក LINK ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/TiVjisC1OkY

មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ សូមជម្រាបជូនដំណឹងដល់ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ បណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋ និងប្រជានេសាទ ទាំងអស់ ឲ្យបានជ្រាបថា៖ មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ នឹងរៀបចំ កម្មវិធីហ្វឹកហ្វឺនបាញ់គ្រាប់ពិត នៅលើដែនសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅចន្លោះកោះពូលូវៃ និងកោះតាង ភូមិសាស្ត្រខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមបណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសបងប្អូន ប្រជាពលរដ្ឋ ប្រជានេសាទ មេត្តាជ្រាប និងកុំមានការភាន់ច្រឡំ ពេលមានលឺសម្លេងកាំភ្លើងរួមជាមួយការ ចល័តកងទ័ព នាវាចម្បាំងនៅលើផ្ទៃសមុទ្រ និងសូមកុំធ្វើដំណើរឆ្លងកាត់ ឬនេសាទ ជុំវិញតំបន់ហ្វឹកហ្វឺន បាញ់គ្រាប់ពិតនេះ ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ ឬហានិភ័យណាមួយជាយថាហេតុ។ ដូចបានសេចក្ដីជម្រាបជូនខាងលើនេះ សូមអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់កងកម្លាំង មានសមត្ថកិច្ច គ្រប់ប្រភេទ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត សូមជួយផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន ជាពិសេសបងប្អូនប្រជានេសាទ ឲ្យបានជ្រាបយ៉ាងទូលំទូលាយ និងសហការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/vAxADW1WE9o
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍