All posts by មេគង្គ ប៉ុស្តិ៍

ការបណ្តុះបណ្តាលមូលធនមនុស្សល្អពេញលេញគ្រប់សាលារៀន ត្រូវអនុវត្តគោលដៅសំខាន់ៗមួយចំនួន សម្រាប់ចក្ខុវិស័យ

 

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងបែបនេះនៅសាលប្រជុំថ្មីសាលាខេត្តពោធិ៍សាត់ក្នុងកិច្ចប្រជុំការចាប់ផ្តើមយុទ្ធនាការគាំទ្រសាលារៀនគោលដៅ (គ.វ.អ.) ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំ ដោយមានការចូលរួមពីឯកឧត្តម ខូយ រីដាអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងប្រតិភូបុគ្គលិកអប់រំខេត្តទាំង២ ប្រមាណជាង៦០០នាក់។


ឯកឧត្តម ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាន (គ.វ.អ.)បាននាំមកនូវការសួរសុខទុក្ខ ផ្តាំផ្ញើពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុនី ជូនចំពោះលោកគ្រូ អ្នកគ្រូ ប្រតិភូខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ដោយបានបានសង្កត់ធ្ងន់ថា «វិធីសាស្ត្រ នៃការជ្រើសរើស និងប្រើប្រាស់មូលធនមនុស្ស ជាអតីតនាយក នាយិកា និងគ្រូបង្រៀនឆ្នើម ដែលចូលនិវត្តន៍ហើយ ឱ្យមកជួយបំពេញកិច្ចការជាគ្រូបង្គោលនេះ គឺជាគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ដែលតែងតែផ្តល់តម្លៃ កោតសរសើរស្នាដៃ និងអនុញ្ញាតឱ្យនិវត្តន៍ជន ដែលមានឆន្ទៈការងារខ្ពស់ អាចបន្តចូលរួមបម្រើប្រទេសជាតិ បានកាន់តែយូរថែមទៀត»។


ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តថា ការបណ្តុះឆន្ទៈ គណៈគ្រប់គ្រងសាលា គ្រូបង្រៀន និងសហគមន៍នៃសាលាគោលដៅ ដែលបានចូលរួមក្នុងកម្មវិធីចាប់
ផ្តើមយុទ្ធនាការនេះ។មានការគាំទ្រពេញទំហឹង ចំពោះវិធានការគន្លឹះ ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល ដែលបានអនុវត្តនៅតាមសាលារៀនទាំងអស់ នៃខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ ការគាំទ្រសាលារៀនគោលដៅ មានន័យថាការនាំយកវិធានការគន្លឹះក្នុងវិស័យអប់រំ ទៅអនុវត្តនៅតាមសាលាគោលដៅ ដែលបានជ្រើសរើសរួច ដោយមានគ្រូបង្គោលជាអ្នកជួយផ្តល់យោបល់ គាំទ្រផ្នែកបច្ចេកទេស វិធីសាស្ត្រ និងការសហការ ជំរុញវិធានការគន្លឹះឱ្យអនុវត្តបានដោយរលូន។


ឯកឧត្ដម ពេជ សោភ័ន សំណូមពរឱ្យសាលារៀនគោលដៅផ្តោតការយកចិត្តទុកដាក់ខ្ពស់។អំពីការបណ្ដុះទឹកចិត្ត ឆន្ទៈ សុជីវធម៌ សីលធម៌ និងគុណធម៌ ថែទាំ និងលើកកម្ពស់សុខភាពល្អ ទាំងផ្លូវកាយ ផ្លូវចិត្ត អនាម័យ សិល្បៈ កីឡា និង
សមាធិ។កសាងមូលដ្ឋានសុភមង្គល សុខដុមនីយកម្ម ការងារមនុស្សធម៌ ការចែករំលែក និងជួយយកអាសារគ្នា។


អភិបាលខេត្ត ឯកឧត្ដម ខូយ រីដា បានឱ្យដឹងថា ខេត្តពោធិ៍សាត់មានសាលារៀនគោលដៅចំនួន៤ គឺ៖ បឋមសិក្សាព្រែកស្តី, បឋមសិក្សាហង្សាបិតិ ,បឋមសិក្សាឥន្ទស្ថេរោ នៅសុគន្ធថៃ និងបឋមសិក្សាកែវសុវណ្ណ ដែលស្ថិតក្នុងក្រុងពោធិ៍
សាត់៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_VeaUHhUuFw

បើកការដ្ឋានសាងសង់ ផ្លូវក្រាលកៅស៊ូ DBST ប្រវែងជាង៥ពាន់ម៉ែត្រ នៅក្រុងប៉ៃលិន

អភិបាលខេត្តប៉ៃលិន លោកជំទាវបណ្ឌិត បាន ស្រីមុំ និង ប្រធានក្រុម ប្រឹក្សាខេត្ត ឯកឧត្តម ជា ចាន់ឌិន នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២៥ បានអញ្ជើញបើកការដ្ឋានសាងសង់ ផ្លូវក្រាលកៅស៊ូ DBST កំណាត់ផ្លូវខេត្តប្រវែង ៥ពាន់១០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ទួលល្វា និងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3nHxHNxt1xg

ឯកឧត្តមអភិសន្តិបណ្ឌិត ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

ក្នុងឱកាសអញ្ជីញដឹកនាំកិច្ចប្រជុំលើកទី២៤ របស់ គ.ជ.អ.ប. ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានណែនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា គ.ជ.អ.ប. ទាំងអស់ ឱ្យចូលរួមពិនិត្យ និងកែលម្អរចនាសម្ព័ន្ធប្រព័ន្ធអភិបាលកិច្ច និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យស្របទៅនឹងគោលការណ៍នៃរដ្ឋបាលឯកភាព ដើម្បីធានាការគ្រប់គ្រង ចាត់ចែងមុខងារ និងធនធានតាមស្ថានភាពជាក់ស្តែង និងចរិតលក្ខណៈរបស់រដ្ឋបាលជាលក្ខណៈទីក្រុង ជនបទ ស្របទៅតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ ភូមិសាស្ត្រ តម្រូវការសេវាទីប្រជុំជន និងសក្តានុពលសេដ្ឋកិច្ច។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rXrs457VPGc

ឆេះក្លឹបកម្សាន្តមីតណាយ បណ្តាលឲ្យមានមនុស្សស្លាប់និងរងរបួស

ក្លឹបកម្សាន្តមួយកន្លែងយីហោ « មីតណាយក្លឹប » ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ បណ្តាលឱ្យមានមនុស្សចំនួន០៩នាក់ ត្រូវស្លាប់ និងរបួសធ្ងន់ធ្ងរ ។ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្បែរស្តុបឬស្សីផ្អែម ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/KxfvHfya1g8

លោកជំទាវ ម៉ែន នារីសោភ័គ ជម្រុញឲ្យក្ដាប់បានកម្រិតនៃការអភិវឌ្ឍយុវជន

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្ត នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ACpCXAu930k

រយៈពេល៥ឆ្នាំក្រសួងប្រៃសនីយ៏ ប្រមូលថវិកាមូលនិធិជាតិសរុបបានប្រមាណ៨០៤លានដុល្លារ

រយៈពេល៥ឆ្នាំ ពីឆ្នាំ២០២០-២០២៤ ក្រសួងសម្រេចប្រមូលចំណូលថវិកាជាតិ និងវិភាគទានមូលនិធិសរុបបានប្រមាណ ៨០៤លានដុល្លារអាម៉េរិក បើប្រៀបធៀបទៅនឹងចំណូលថវិកាជាតិ និងវិភាគទានមូលនិធិក្នុងរយៈពេល ២០១៥-២០១៩ ដែលប្រមូលបាន ចំនួនប្រមាណ ២១៦លានដុល្លារអាម៉េរិក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/IO-2IgybCK4

ការជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើតការងារជូនប្រជាពលរដ្ឋជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/eiLhVRqlFT0

អភិបាលខេត្តប៉ៃលិន ស្នើខេត្តស្រះកែវសហការសម្រួលពាណិជ្ជកម្មនិងវិនិយោគ នៅជាប់ព្រំដែន

អភិបាលខេត្តប៉ៃលិន លោកជំទាវបណ្ឌិត បាន ស្រីមុំ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបប្រជុំពិភាក្សាការងារជាមួយប្រតិភូថៃ ដឹកនាំដោយឯកឧត្តម ផារិនយ៉ា ភូធិសាត់ (H.E. Parinya Phuthisat) អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ដើម្បីអនុវត្តសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តទាំង២ (ប៉ៃលិន+ ស្រះកែវ) ឱ្យបានកាន់តែល្អប្រសើរឡើង។ឆ្លើយតបទៅនឹងសក្តានុពល និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3QNN2YqLYZQ

កិច្ចប្រជុំស្តីពីការត្រួតពិនិត្យវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតនៅក្នុងពន្ធនាគារខេត្តពោធិ៍សាត់

អភិបាលរងខេត្តពោធិ៍សាត់ លោក ពៅ ពិសិដ្ឋ នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត នៅក្នុងពន្ធនាគារខេត្តពោធិ៍សាត់ ដែលត្រូវស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបុណ្យវិសាខបូជា។


កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលសាលាខេត្ត ដោយបានការចូលរួមពី លោកស្រី ផាន់ សុគន្ធថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់, លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ អ៊ី សំអុល ប្រធានពន្ធនាគារខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ អ៊ី សំអុល ប្រធានពន្ធនាគារខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្នុងព្រះរាជាណាចក្រកម្ពុជា បានកំណត់យកពិធីបុណ្យធំៗ ចំនួន៥ សម្រាប់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិត ក្នុងនោះមាន៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា, ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ, ពិធីបុណ្យវិសាខបូជា, ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

លោកឧត្តមអគ្គានុរក្សបន្តថា សម្រាប់ទណ្ឌិតដែលត្រូវបានអប់រំ និងកែប្រែបានល្អតាមលក្ខខណ្ឌ ហើយត្រូវជ្រើសរើស ដាក់ជូនគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រណីជាតិខ្មែរ ឆ្នាំ២០២៥ មានចំនួន២១នាក់ និងក្នុងឱកាសបុណ្យវិសាខបូជា ព.ស២៥៦៩ មានចំនួន២១នាក់ សរុបចំនួន៤២នាក់ ក្នុងនោះស្រី១នាក់។


មានប្រសាសន៍ក្នុងឱកាសនោះ លោក ពៅ ពិសិដ្ឋ អភិបាលរង ខេត្តពោធិ៍សាត់ បានលើកឡើងថា ទណ្ឌិតទាំងឡាយដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស ត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌកំណត់ដោយច្បាប់ សម្រាប់ទោសដែលមិនមែនជាកម្មវត្ថុ ក្នុងការលើកលែងទោស បន្ធូរបន្ថយទោស ឬពិបាកក្នុងការលើកលែងទោស និងបន្ថយទោសនោះគឺមានដូចជាទោស ចាប់ជំរិតទារប្រាក់ ប្លន់សម្លាប់ រំលោភសម្លាប់ ឃាត់កម្មសាហាវឃោរ ឃៅ ទោសផលិត និងជួញដូរគ្រឿងញៀន ភេរវកម្ម ជនប្រដាប់អាវុធ ទណ្ឌិតទទួលទោសច្រើនដង ទណ្ឌិតដែលជាប់ពន្ធនាគារច្រើនដង និងទណ្ឌិតធ្លាប់ល្មើសជាប់ពិន័យជាដើម។


លោកអភិបាលរងខេត្ត បានស្នើដល់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យ និងពិភាក្សាឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ធ្វើយ៉ាងណាសមស្របទៅនឹងច្បាប់ និងគោលការណ៍ណែនាំនានា សំដៅជ្រើសរើសបានទណ្ឌិត ដែលបានស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស ជាអ្នកមានការតាំងចិត្តកែប្រែខ្លួន ឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិពិតប្រាដក និងអាចរស់នៅប្រកបដោយសេចក្តីសុខ ជាមួយក្រុមគ្រួសារ ក៏ដូចជាក្នុងសង្គមទាំងមូល។
គួរបញ្ជាក់ដែរថា អង្គភាពពន្ធនាគារខេត្តពោធិ៍សាត់ បច្ចុប្បន្នមានអ្នកទោសជាក់ស្តែង សរុបចំនួន១ពាន់១៨៣នាក់ ស្រី៤៣នាក់ ក្នុងនោះជនត្រូវចោទ មានចំនួន២៦៦នាក់ ស្រី១៤នាក់ ជនជាប់ចោទ មានចំនួន១២៤នាក់ ស្រី៦នាក់, ពិរុទ្ធជន មានចំនួន៣១៥នាក់ ស្រី១៥នាក់, ទណ្ឌិត មានចំនួន ៤៧៨នាក់ ស្រី៨នាក់ និងជនបរទេស មានចំនួន២៧នាក់ ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/SXyNRljOyz8

ពិធីសម្ពោធអាគារមណ្ឌលសុខភាពឈ្នួរមានជ័យ មណ្ឌលសុខភាពប្រាសាទ និងមណ្ឌលសុខភាពបល្ល័ង្ក

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី និងសមាជិក ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុក សឿន បានអញ្ជើញជាធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាគារ មណ្ឌលសុខភាព ឈ្នួរមានជ័យ មណ្ឌលសុខភាពប្រាសាទ និងមណ្ឌលសុខភាពបល្ល័ង្ក ដែលបានជួសជុល និងកែលម្អឡើងវិញ ក្រោមជំនួយគាំទ្រថវិកា របស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិស័ទថ្ងៃចុងក្រោយ ដែលមានការចូលរួមពីលោក រ័ត្ន ច័ន្ទសុភាព ប្រធានសមាគមនិកាយ សាសនាចក្រនៃព្រះយេស៊ូគ្រីស្ត នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងសមាជិកប្រតិភូអមដំណើរ ម្ចាស់ជំនួយ តំណាងអង្គការដៃគូ បុគ្គលិកសុខាភិបាល បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជន។ពិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណ មណ្ឌលសុខភាពឈ្នួរមានជ័យ ស្ថិតនៅឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/99jYKXoMNPU

សម្ដេចធិបតី គាំទ្រការស្រាវជ្រាវចងក្រងប្រភេទយុទ្ធគុនដូនតាខ្មែរ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការគាំទ្រការសិក្សាស្រាវជ្រាវ និងចងក្រងអត្តសញ្ញាណឱ្យច្បាស់នូវប្រភេទយុទ្ធគុនដូនតាខ្មែរ នឹងសង្គ្រោះ ថែរក្សា និងអភិរក្ស ក្បាច់គុនដូនតាខ្មែរឱ្យបានគង់វង្ស។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PNO8t2YF8VA

អាជ្ញាធរខេត្តកំពង់ធំបិទចរាចរឆ្លងកាត់ស្ពានអូរមៀន

រដ្ឋបាលខេត្តកំពង់ធំ បិទចរាចរយានយន្តដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់ស្ពានអូរមៀន ស្ថិតនៅចំនុចភូមិសមរម្យ ឃុំមានជ័យ ស្រុកសណ្តាន់។ អាជ្ញាធរ បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់មេត្តាជ្រាបថា ស្ពានអូរមៀន ស្ថិតនៅចំនុចភូមិសមរម្យ ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ គឺជាហេដ្ឋារចនាសម្ព័នដ៏មានសារៈសំខាន់ សម្រាប់តភ្ជាប់ពីស្រុកប្រាសា ទសំបូរ ទៅស្រុកសណ្តាន់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DReuF5xv9-k

ប្រាសាទឥដ្ឋជ្រុងខាងជើងប្រាសាទភ្នំក្រោមជួសជុលរួចជាស្ថាពរ

ប្រាសាទឥដ្ឋ ដែលស្ថិតនៅជ្រុងខាងជើងប្រាសាទភ្នំក្រោម បានលេចចេញជារូបរាងដ៏ស្រស់ស្អាត ឡើងវិញ ក្រោយអ្នកជំនាញការរបស់អាជ្ញាធរជាតិអប្សរាបានអភិរក្ស និងជួសជុលយ៉ាងយកចិត្តទុកដាក់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/9f5Z0lpB2qQ

កម្ពុជា-ម៉ាឡេស៊ីប្តេជ្ញារួមគ្នាប្រឆាំងនឹងការបំពុលបរិយាកាសដោយសំណល់ប្លាស្ទិក

កម្ពុជានិងម៉ាឡេស៊ីបានលើកឡើងពីកិច្ចសហប្រតិបត្តិការជាមួយគ្នាប្រយុទ្ធប្រឆាំងនឹងការបំពុលបរិយាកាសដោយសំណល់ប្លាស្ទិក។ គំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ បានធ្វើឡើង នៅក្នុងឱកាសជំនួបរវាឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម ONN Shaharuddin ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា នាថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7zvw3AApl7Y

សម្តេចតេជោ នឹងអញ្ជើញទស្សនកិច្ចទៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

តបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានគណបក្ស ប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/aEOviZwEHro