
ប្រជាពលរដ្ឋជាង៧០គ្រួសារ នៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត និងនៅក្បែរតំបន់ព្រំដែនមានជម្លោះរវាងកងទ័ពកម្ពុជា និងកងទ័ពថៃកាលពីព្រឹកព្រលឹមថ្ងៃទី២៨ ឧសភា កន្លងទៅសរុបចំនួន១១៩គ្រួសារ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/nxgpu3ovUDI

ប្រជាពលរដ្ឋជាង៧០គ្រួសារ នៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត និងនៅក្បែរតំបន់ព្រំដែនមានជម្លោះរវាងកងទ័ពកម្ពុជា និងកងទ័ពថៃកាលពីព្រឹកព្រលឹមថ្ងៃទី២៨ ឧសភា កន្លងទៅសរុបចំនួន១១៩គ្រួសារ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/nxgpu3ovUDI

អង្គភាពចំនួន៥៣១ នឹងចូលរួមប្រកួតប្រជែងជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងទូទាំងខេត្តបន្ទាយមានជ័យសម្រាប់ឆ្នាំ២០២៥នេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HetLUwmtX0g

ក្នុងឱកាសចូលរួមថ្លែងក្នុងសន្និសីទអន្តរជាតិ លើកទី៣០ (Nikkei Forum 30th) ស្តីពីអនាគតរបស់អាស៊ី ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់អាស៊ីនៅក្នុង ពិភពលោកដ៏ច្របូកច្របល់» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចែករំលែកនូវមេរៀនរបស់កម្ពុជាកំពុងអនុវត្ត ដើម្បីថែរក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដោយផ្តោតលើប្រជាជនជាសំខាន់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7D02eYHh9Zw

សូមបញ្ជាក់ថាសព ព្រឹទ្ទបាលឯក សួន រ៉ោន ត្រូវបានក្រុមការងារកងពល សហការជាមួយក្រុមការងាររៀបចំបុណ្យសពក្រសួងការពារជាតិ ដឹកនបាំដោយឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋនាយោធសេវា ជាប្រធានអនុគណៈកម្មការបានរៀបចំតម្កល់ធ្វើបុណ្យសពព្រឹទ្ទបាលឯកទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើងនិងតាមបែបពិធីការកងទ៍ពប្រកបដោយកិត្តិយសបំផុត នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ស្ថិតក្នុងតេជោមរក ឃុំ មរក ស្រុជាំក្សាន្ត ខេត្តព្រះវិហារ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8UwiQjiiARQ

ដើម្បីអបអរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥, នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកសម្ភារអនាម័យ និងនំភីហ្សា ចែកជូនដល់កុមារកំព្រានៅមណ្ឌលមែកឈើ ចំនួន១២០នាក់ និងកុមារនៅអង្គការសង្គ្រោះជនអស់សង្ឃឹមចំនួន ១២៤នាក់ រួមជាមួយគ្រូ អ្នកថែទាំ ៣៦នាក់ សរុបទាំងពីរមណ្ឌលចំនួន ២៨០ នាក់ ដែលស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ សូមជម្រាបជូនថា ក្នុងការចុះសួរសុខទុក្ខនិងចែកអំណោយដល់មណ្ឌលខាងលើនេះ គឺ មណ្ឌលមែកឈើ ជាលើកទី២ និងអង្គការសង្គ្រោះជនអស់សង្ឃឹមជាលើកទី២៤ហើយ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/SCYGHf_ENCo

ដើម្បីអនុវត្តយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» និងជាការចូលរួមលើកកម្ពស់ សោភ័ណភាពទីក្រុង ទីប្រជុំជនឱ្យកាន់ តែស្រស់ស្អាត មានអនាម័យ និងសណ្តាប់ធ្នាប់ល្អ ជាពិសេសការរស់នៅប្រកបដោយផាសុកភាព និងភាពស៊ីវិល័យ ក៏ដូចជាចូលរួមអនុវត្តយុទ្ធនាការ« ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន» ឱ្យកាន់តែប្រសើរឡើង ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/n9K-JZmaJG8

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋទួរគីយ៉េប្រចាំនៅកម្ពុជា និងលោក Burak Saritarla អ្នកសម្របសម្រួលថ្នាក់តំបន់នៃទីភ្នាក់ងារសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការទួរគីយ៉េ (TIKA) ប្រចាំប្រទេសកម្ពុជា ឡាវ និងវៀតណាម ដែលមាន បំណងចូលរួមក្នុងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/V4BUJmBHNRA

ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដោយ ឯកឧត្តម លោកជំទាវលោក លោកស្រី គណៈកម្មាធិការសាខា អនុសាខាស្រុកថ្មគោល ក្រុមកាកបាទក្រហមឃុំ អ្នកស្មគ្រ័ចិត្តនិងយុវជនកាក បាទក្រហមកម្ពុជា បានអញ្ជើញចុះប្រគល់ផ្ទះ មនុស្សធម៌ ១ខ្នងលេខរៀងទី ១៩ ជាអំណោយរបស់ សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ក្រុមគ្រួសារ លោកស្រី ហ៊ុន គន្ធី ភេទស្រី អាយុ ៤០ឆ្នាំដែលរងគ្រោះដោយអគ្គិភ័យ និងបណ្តាលអោយបាត់បង់អាយុជីវិតកូនប្រុស ស្រីចំនួន២នាក់។ ក្នុងនោះ ក៏ផ្តល់អំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចាស់ជរា ជនមានពិការភាព គ្រួសារ ទីទ័លក្រចំនួន៥០គ្រួសារស្ថិតនៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-M28OeuTfCA

គោលនយោបាយជាតិប្រជាជន បានកំណត់នូវចក្ខុវិស័យវែងឆ្ងាយ ក្នុងការបន្តលើកកម្ពស់ និងធ្វើ ឱ្យកាន់តែប្រសើរឡើងនូវគុណភាពនៃជីវិតរស់នៅរបស់ប្រជាជនកម្ពុជា ដោយផ្តោតយ៉ាងជាក់លាក់ និងច្បាស់លាស់ទៅលើវិធានការ និងសកម្មភាពអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការដាក់ចេញនូវវិធានការអាទិភាពចម្បងចំនួន៤ រួមមាន៖ -ការពង្រីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ -ការគ្រប់គ្រងការធ្វើទេសន្តរប្រវេសន៍ និងនគរូបនីយកម្ម -ការពង្រីកវិស័យកសិកម្ម និង សកម្មភាពពាក់ព័ន្ធ -ការវិនិយោគលើវិស័យសង្គមកិច្ច និងការអភិវឌ្ឍមូលធនមនុស្ស។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YbjQTbCCmmg

ក្រោយពីមានព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពី ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៣០នាទីរសៀល នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ Pana Klaewblaudtuk មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានជួបចរចានៅការិយាល័យ ទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនចុងចម-អូរស្មាច់ ដោយទទួលបានលទ្ធផល ដូចខាងក្រោម៖

-ភាគីទាំងពីរ បន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការដែលមានស្រាប់ ដូចជា គណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ដើម្បីឱ្យ ព្រំដែនប្រទេសយើងទាំងពីរ ក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ។
-ភាគីទាំងពីរ បន្តគ្រប់គ្រងស្ថានការណ៍តាមស្ថានភាពដើម រក្សាភាពអត់ធ្មត់ និង ដោះស្រាយរាល់បញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈ ពេល២ឬ៣សប្តាហ៍ខាងមុខ ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
-ភាគីកម្ពុជា ស្នើឱ្យមានការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក ធ្វើយ៉ាងណាកុំឱ្យមានអរិភាពដូចព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
-ភាគីកម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបាន ប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជាបានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាង កម្ពុជា-ថៃ។
ភាគីទាំងពីរបានឯកភាពនិងទទួលយកនូវចំណុចទាំងបួននេះ ហើយកិច្ចចរចា ត្រូវបានបញ្ចប់នៅវេលាម៉ោង១៦និង១៥នាទី នាថ្ងៃដដែល៕
ចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/wuVDjn3xsjM

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ រួមគ្នារៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនក្នុងវិស័យទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម កាទើ មហាម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងទេសចរណ៍តំណាង ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4q1MaZ_Obsw

លោកអគ្គនាយកអង្គការ School Aid Japan បានបញ្ជាក់ថា ថា អង្គការ School Aid Japan បានធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា រយៈពេលជាង ២ ទសវត្សរ៍ មកហើយ ដោយបានបើកជាមជ្ឈមណ្ឌលកុមារកំព្រានៅកម្ពុជា ដែលបច្ចុប្បន្នមានកុមារកំព្រាជាង ១០០នាក់ ដែលស្នាក់នៅ និងកំពុងសិក្សានៅក្នុងមជ្ឈមណ្ឌលនេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8EjRvD-LF1Y

លោកប្រធានធនាគារ AIIB បានអរគុណដល់កម្ពុជាដែលបានចូលរួមជាមួយធនាគារ AIIB ក្នុងនាមជាសមាជិកស្ថាបនិក កាលពីឆ្នាំ២០១៦ និង បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីបេសកកម្ម និងប្រតិបត្តិការរបស់ធនាគារ AIIB ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការជាកម្ពុជាលើវិស័យសក្ដានុពលមួយចំនួន រួមមាន៖ វិស័យថាមពល, ការអភិវឌ្ឍទីក្រុង-ទីប្រជុំ ជន និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/5MxtjSFV9Xg

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក MAEDA Tadashi ប្រធាននិងជានាយកប្រតិបត្តិនៃធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់អំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការនៅកម្ពុជា ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដោយផ្ដោតទៅលើវិស័យ និងគម្រោងធំៗជាច្រើន ដូចជា៖ វិស័យថាមពល គម្រោងនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការគ្រប់គ្រងសំណល់, និងថាមពលស្អាត ជាដើម។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/XT0E8jVauFU

សមត្ថកិច្ចនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងនាព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៥នេះថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រ ឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវិធីពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២០-២២ ខែឧសភា ឆ្នាំ២០២៥កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក កែឆ្នៃនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានធ្វើការឃាត់ខ្លូនជនសង្ស័យចំនួន៨ នាក់ ភេទប្រុស ជនជាតិវៀតណាម ។

ប្រភពបន្តថា គោលដៅទី១ក្រុងបាវិត ចាប់យកនិងដកហូតសម្ភារៈវត្ថុតាងរួមមាន:សារធាតុញៀនសរុបទម្ងន់ជាង៦គីឡូក្រាម(៦.២០១,៨៤ក្រាម) ក្នុងនោះថ្នាំញៀនប្រភេទកេតាមីនទម្ងន់ជាង៤គីឡូក្រាម(៤.២១២,៤៥ក្រាម)។ថ្នាំញៀន ប្រភេទមេតំហ្វេតាមីនទម្ងន់ជាងមួយរយក្រាម(១០៦,០៦ក្រាម)។ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ីលទម្ងន់ ១ពាន់៤៣៦,០៩ក្រាម ថ្នាំគ្រាប់ប្រភេទមេតំហ្វេតាមីនទម្ងន់៤៤៤,៦៤ក្រាម។ និងគោលដៅទី២ផ្ទះជួលភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង ដកហូតចាប់យកសម្ភារៈវត្ថុតាងរួមមាន (សរុបសារធារធាតុញៀនទម្ងន់ជាង៥០គ.ក្រ(៥០គីឡូ៧១៨,៩៨ក្រាម)។ឧបករណ៍សម្ភារៈកែឆ្នៃរួមមាន:អ៊ិចស្ត្រាយ៉ូស(Extrajoss)ចំនួន៦០ប្រអប់។ម៉ាស៊ីនអ៊ុតមាត់ថង់៣ គ្រឿងម៉ាស៊ីនកំដៅ២ គ្រឿងចង្ក្រានអគ្គីសនី១ គ្រឿងឆ្នាំងសំរាប់លាយកូរ២ គ្រឿងម៉ាស៊ីនAP.01 ចំនួន២ គ្រឿង ម៉ាស៊ីនក្រឡុក៥ គ្រឿងសារធាតុផ្សំ និងសារធាតុគីមីផ្សំជាច្រើនមុខ រថយន្ត៤គ្រឿង ម៉ូតូ៤គ្រឿងទូរស័ព្ទ ចំនួន១០ គ្រឿងព្រមទាំងឧបករណ៍ សម្ភារៈមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ROYBgNWphvs